Home Blog Page 621

កូរ៉េខាងជើងថ្កោលទោ.សកងទ័ពអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធឆ្លងទន្លេនៅជិតព្រំដែនកូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងត្បូង ៖ កងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាឆ្លងទន្លេនៅទីក្រុងយ៉នស៊ន ខេត្តខាយ៉ងគី ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដែលទីតាំងធ្វើសមយុទ្ធនេះនៅជិតព្រំដែនកូរ៉េខាងជើង ឬនៅមិនឆ្ងាយពីតំបន់គ្មានកងទ័ពរវាងប្រទេសកូរ៉េទាំងពីរ ។ ហេតុ​នេះ ធ្វើឱ្យកូរ៉េខាងជើងមិនពេញចិត្តយ៉ាងខ្លាំង ហើយកូរ៉េខាងជើងបានថ្កោលទោ.ស និងស្នើឱ្យបញ្ឈប់ការធ្វើសមយុទ្ធជាបន្ទាន់ ពីព្រោះវាជាការញុះញ៉ង់ឈានទៅរកការឈ្លានពា.ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2cfykmKgJFMeUdZNm8nPB_-oWFZnBpCzFpHwSL1u4wfiHblD3wwKLFUvdHPQUkEHGC-vZ_KNR1I3W6zA4WhfEZW-FVDgvK4lw24ABGDWmLnYRAN2ipn7dfSjn69Jl2EMvCbBG6Xjya1LgSg7Epr2MJAMd0A49fa_YJ9yf3g7XSH9f5tCdvY-jUZNV2k5L/s1500/image_2025-03-22_10-27-46.png

ការធ្វើសមយុទ្ធឆ្លងទន្លេ គឺកងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានយករថពាសដែកឆ្លងទន្លេអ៊ីនជីន ព្រមទាំងឧបករណ៍កងទ័ពជាង១០០ប្រភេទទៀត ។ ក្រៅពីនេះ ក៏មានយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ព្រមទាំងកងទ័ពជាង៦០០នាក់មកពីអាមេរិក និងកូរ៉េខាងត្បូងចូលរួមការធ្វើសមយុទ្ធ រយៈពេល៦ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyBRqDoOhMVt4V2DLuGw4snJiDjqTAeMgg4HYM-oQFr3DHVB8PEBo8l0JIRbIWNYwu51hsdn2ycGLHZ7mhAt0hyS8r1Gw8fqk6qr4UqW2pmsC3W3vzBy9YsAD4eQSL8fEFcUJMrSJlVFMM63xk3KKfNGAXArMdrKqJn3GAA0MpZzqGIMjqOemTrL7_dVUC/s1500/image_2025-03-22_10-27-47%20(2).png

វាជាផ្នែកមួយនៃការធ្វើសមយុទ្ធកងទ័ពប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង ឈ្មោះថា «សមយុទ្ធ Freedom Shield» ដែលបានចាប់ផ្តើមតាំងពីដើមខែមីនា ឆ្នាំ២០២៥ មកម៉្លេះ ។ ប៉ុន្តែការធ្វើសមយុទ្ធបានផ្អាកមួយរយៈ ដោយសារយន្តហោះចម្បាំងកូរ៉េខាងត្បូងទម្លាក់គ្រាប់បែកភ្លាត់ស្នៀតបណ្តាលឱ្យខូចខាតលំនៅឋានពលរដ្ឋ និងពលរដ្ឋរងរបួសចំនួន២៩នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCKauqdr2H13Axhd7UsA_QCUAVA4mRebBG9mGi6oQHlx4jXoR9Sl7v6BUjjgmu5fLvi5aOlVNMHnlqvGZzg3kqmc1eMCdsa3Q1V8zvjAEeAFOY4_V3-AJ1_CJH7LaQncEuT26G1gb8jcslHnvPRgqg4DnRZeefx51mORIj_rM_Bz-vs7SE3lf9u56xlSR0/s750/image_2025-03-22_10-27-47.png
ការធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងធ្វើឱ្យមេដឹកនាំកូរ៉េខាងជើងមិនពេញចិត្តយ៉ាងខ្លាំង ហើយកូរ៉េខាងជើងបានថ្កោលទោស និងស្នើឱ្យបញ្ឈប់ការធ្វើសមយុទ្ធនេះជាបន្ទាន់ ។ កូរ៉េខាងជើងអះអាងថា វាជាការញុះញ៉ង់ឈានទៅរកការឈ្លានពាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt9fCKhrGHakNowl6SBsQk05PCFHKEQKXW3DpQRAceki5Rv7TBkpXLiAAjzlxHIHPeEmJ75tmXMcfB9dyCe3nFh1BMY8Z4X5SSohemvanPoGxf3uf41kKggaoZsrfx2-_9RBS_Vd-5KwYUZNlkEwIIDAP0Lb1U81cvQbG30IFOQ9rEarn5hfvOf8vVeWdW/s1600/image_2025-03-22_10-27-49.png
ចំណែកកូរ៉េខាងត្បូងបញ្ជាក់យ៉ាងច្បាស់លាស់ថា ការធ្វើសមយុទ្ធជាមួយអាមេរិក គឺក្នុងគោលបំណងពង្រឹងកម្លាំងកងទ័ពកូរ៉េខាងត្បូងឱ្យរឹងមាំ និងត្រៀមខ្លួនការពារការគំរាមកំហែងពីប្រទេសជិតខាង គឺកូរ៉េខាងជើង ៕

បាតុភូតចម្លែក! ពពុះទឹកសមុទ្រពណ៌លឿង បោកបក់លើឆ្នេរសមុទ្រអូស្ត្រាលីធ្វើឱ្យងា.ប់ត្រីជាច្រើនក្បាល

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន Mirror រាយការណ៍ថា អាជ្ញាធរមូលដ្ឋានរបស់អូស្ត្រាលីបានបិទឆ្នេរសមុទ្រជាច្រើនកន្លែងនៅរដ្ឋ South Australia ព្រមទាំងបិទឆ្នេរសមុទ្រ ចំនួន២កន្លែងទៀត នៅទីក្រុង Adelaide ក្រោយពីមានពពុះទឹកសមុទ្រពណ៌លឿងបោកបក់មកលើឆ្នេរ ។ ហេតុការណ៍នេះធ្វើឱ្យត្រីងា.ប់ ជាច្រើនក្បាល ខណៈអ្នកជិះស្គីធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkEnDGIkvXvadMb7z0s0NdrPcCFoXI_N9DF-NCPIYQpHv2qQQWdok7MD96J5KTWb-YMeAItxO7EJhZVucaQ3F_R2iIUAOxrJ6w_JY65uJPkuuyQA1Vuu1_5SMrL_-CYA9P5-jvnJgHB2icdMeprIJFakueG2tsPR47axwd6QLWPst5KR7FFwky1AYPVoBq/s1200/image_2025-03-22_09-54-30.png
អាជ្ញាធរអូស្ត្រាលីបានបិទឆ្នេរសមុទ្រជាច្រើនកន្លែង តាំងពីថ្ងៃទី១៧ ខែមីនា មកម៉្លេះ ដោយសារពពុះទឹកសមុទ្រពណ៌លឿង គ្របដណ្តប់ពេញឆ្នេរទាំងអស់ធ្វើឱ្យត្រីងាប់ជាច្រើនក្បាល ។ លោក អេនថូនី រ៉ូឡែន រស់នៅទីក្រុង Adelaide និយាយថា អ្នកជិះស្គីបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដូចជា ៖ ឈឺភ្នែក ឈឺក និងក្អក ក្រោយពេលពួកគេប៉ះទឹកសមុទ្រ អ្នកខ្លះទៀតពុំបានលេងទឹកសមុទ្រទេ ប៉ុន្តែក្អកខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwB3mQElUTEzkxNKSYc8C7rKrLb9CNuJ9cQiaizbwkfhnxcvuxhcdMn271-lV9l9QxzxBS4mbs1ZghzCzX1VZxXySPDCd3Jf6LoJm-aFKZL2I2QrwyqIOAzPgPQdaLekGZhnQloAmZu0TcO1MAox4ouVzHlrxwySfB1EBgLDdjUEdDueGUmwzIcj8kcKX1/s1024/image_2025-03-22_09-54-31%20(2).png
អ្នកជំនាញផ្នែកសមុទ្របានយកពពុះទឹកសមុទ្រពណ៌លឿងនេះទៅត្រួតពិនិត្យ ប៉ុន្តែត្រូវរង់ចាំរយៈពេល១សប្តាហ៍ ទើបដឹងលទ្ធផល ។ អ្នកជំនាញសន្និដ្ឋានថា វាអាចបណ្តាលមកពីសារ៉ាយពុលមួយប្រភេទរលាយក្នុងទឹកដែលមានសីតុណ្ហភាពខ្ពស់ រួមផ្សំជាមួយខ្យល់ស្ងួត និងទឹកសមុទ្រស្រក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwDS2ulS4aGy5IuZZzmjEk0P0SaBRbzKKYL6OEKca-Uz4U97-f9qHO6Q16EAWYBd7aDdulfO0-F0lvFLC865nZdLyktHW5BQ-WMFcS-aNf0Teu5HeOcCjhbUqb_WcAxOT1YtF_2R6m9_MMgpulHr3swuJoR7yCmxpm2po9l852McIoiFDHNKMbmKB9SDVN/s1093/image_2025-03-22_09-54-31.png
ហេតុការណ៍នេះគួរឱ្យបារម្ភណាស់ ពីព្រោះតាមធម្មតា ជារៀងរាល់ឆ្នាំ គឺមានសារ៉ាយពុលបែបនេះដែរ ប៉ុន្តែនៅឆ្នាំ២០២៥ សារ៉ាយពុលខ្លាំងជាងធម្មតា និងប៉ះពាល់ដល់ឆ្នេរសមុទ្រជាច្រើនកន្លែង ។ យើងពុំប្រាកដចិត្តថា តើវានឹងអូសបន្លាយពេលយូរប៉ុនណាទេ បើទឹករលកសមុទ្របោកបក់ខ្លាំង កាន់តែធ្វើឱ្យសារ៉ាយរាយប៉ាយ និងមានពពុះទឹកសមុទ្រពណ៌លឿង កាន់តែច្រើន ។ នេះបើតាមលោក សែម ហ្គេឡាត ប្រធានក្រុមអ្នកស្រាវជ្រាវផ្នែកសមុទ្រ នៃភ្នាក់ងារការពារបរិស្ថានរដ្ឋ South Australia ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBAnY7zxmhyphenhyphenNX3ICnmo6vSK31wKDup6C3KtQ25Mf0DjWFw68DlGkmDsdIBNPMmrLP44ZbzcPbvUj0TIXudayw4iZ4T-UsXtJOe9Wh2ZCQbZ4W4Fv-Iasf02CwrpN_Z89oV4Bu_PvGQho_qSwXuD7BNKf9Y4FMZZV34mbXN4EkcdtrEA6WuNCqjLL-uX4Ru/s3840/image_2025-03-22_09-54-32.png

ត្រី និងសេះសមុទ្រដែលងាប់លើឆ្នេរខ្សាច់ គឺមានស្លាកស្នាមពណ៌ក្រហម ជាប់នៅលើខ្សាច់ ខណៈអ្នកជិះស្គីកើតអាការៈស្រដៀងគ្នា គឺ ៖ រមាស់ភ្នែក មើលពុំច្បាស់ ក្អក និងពិបាកដកដង្ហើម ។ បច្ចុប្បន្ន ភ្នាក់ងារស្រាវជ្រាវផ្នែកសមុទ្រ និងភ្នាក់ងារផ្សេងៗ ព្រមទាំងក្រសួងឧស្សាហកម្មនៅរដ្ឋ South Australia និងក្រសួងសុខាភិបាល បានយកពពុះទឹកសមុទ្រពណ៌លឿង ទៅត្រួតពិនិត្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDG9hoo_XA67T_797lAek4hzBDAF6nJ9_Fpyg8wj_pFV5RQeWs1nU23xRxbtW-hQva_oVSuKLtmPUbOzZFyUbQflbQJX6bn9UG3qf9B4a05nHPNuorXZRUDv38HcryBPmwoO8_UMw0cQMCe7ZJMbKvkgyrrT-y-oVWpLjOsxwJkcFaAHHQL_i9x6cpe9eS/s1313/image_2025-03-22_09-54-31%20(3).png
ជំហ៊ានដំបូង អ្នកជំនាញសន្និដ្ឋានថា វាអាចបណ្តាលមកពីសារ៉ាយសមុទ្រតូចៗដែលកើតឡើងដោយសារសីតុណ្ហភាពទឹកខ្ពស់ និងទឹកស្ងប់ ស្របពេលរលកកំដៅគ្របដណ្តប់លើសមុទ្រ ដែលមានសីតុណ្ហភាពខ្ពស់ជាងធម្មតារហូតដល់២.៥អង្សាសេ ៕

នាយករដ្ឋមន្ត្រីថៃស្នើពលរដ្ឋតាមខេត្តស្លៀកខោផ្កាចម្រុះពណ៌ពេលចូលឆ្នាំថ្មីបង្ហាញអត្តសញ្ញាណជាតិ

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មានគម្រោងចំណាយប្រាក់ចំនួន១៥០លានបាត (ស្មើជាង៤លានដុល្លារ) ដើម្បីរៀបចំកម្មវិធីផ្សេងៗក្នុងថ្ងៃចូលឆ្នាំថ្មីនៅប្រទេសថៃយ៉ាងអធិកអធម ។ ក្រៅពីនេះ លោកស្រីបានស្នើឱ្យពលរដ្ឋនៅតាមបណ្តាខេត្តទាំង៧៧ ចូលរួមស្លៀកខោផ្កាចម្រុះពណ៌ ក្នុងថ្ងៃចូលឆ្នាំថ្មីខាងមុខ ដើម្បីបង្ហាញអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយ Soft Power ថៃទៅកាន់ពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv29yhwKwXZOvpDIg6dGQNEhqt8WTfwx6ehSySlw5_h4Oj9GRgnDRZ3ZHA_c_PptnV9AVKGgUbiv5vOpvOD060A_zjsByh0MWHjcXjHHNlAS5QOaPLBQ5MCx52P3ktUUYnqG9K_iQkITapcXf_El3yjxm3pgbbAThY-YOjrFQCI4MSm17YOePNFKMskR7C/s1280/photo_2025-03-21_10-55-10%20(2).jpg
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោកស្រី ផេថងថាន បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការយុទ្ធសាស្ត្រ Soft Power ជាតិ ដោយមានការចូលរួមពីលោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ព្រមទាំងរដ្ឋមន្ត្រីមកពីក្រសួងផ្សេងៗ ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកស្រី ផេថងថាន និងរដ្ឋមន្ត្រីមកពីក្រសួងជាច្រើនបានស្លៀកខោផ្កាចម្រុះពណ៌តំណាងឱ្យខេត្តនីមួយៗថតរូបជុំគ្នា ក្នុងគោលបំណងផ្សព្វផ្សាយ Soft Power ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpSg7SFPscA525y31fzj_DCKGtjphzMbSF5kir-L748Lijsmb8Lc-ccDvMuQ7__lmpJksngj03OcIV_SFmQPX6vYnI00fsvzhuRz_V3o1M6lRXQm2NKIb15vtgIYhANJhMWzSh4SQ70brv7l7gEbe8RYwueBvzbo0e4TSpb2NwzKRmXPM9cFuHreYarDrG/s1280/photo_2025-03-21_10-55-10.jpg

នាយករដ្ឋមន្ត្រីថៃថ្លែងថា ខោផ្កាចម្រុះពណ៌របស់ខេត្តនីមួយៗពុំដូចគ្នាទេ ពីព្រោះខេត្តមានអត្តសញ្ញាណរៀងៗខ្លួន ហើយលោកស្រីរីករាយដែលរដ្ឋមន្ត្រីគ្រប់រូបគាំទ្រខោតំណាងឱ្យខេត្ត ។ នៅថ្ងៃចូលឆ្នាំថ្មី លោកស្រីចង់ឱ្យពលរដ្ឋស្លៀកខោតំណាងឱ្យខេត្តរបស់ខ្លួន ជួយគ្នាផ្សព្វផ្សាយ និងគាំទ្រការរចនាម៉ូដខោ ។ លោកស្រីបានអរគុណដល់រដ្ឋមន្ត្រីគ្រប់រូបដែលជួយលើកកម្ពស់ Soft Power ជាច្រើនផ្នែក ដែលធ្វើឱ្យជនបរទេសចូលចិត្តប្រទេសថៃ ។ បើគ្មានកិច្ចសហការរវាងរដ្ឋ និងឯកជន ប្រហែលជាថៃមិនអាចផលិតខោតំណាងខេត្តទេ ហើយថៃនឹងសហការគ្នាបន្តទៀតដើម្បីឱ្យពិភពលោក ចាប់អារម្មណ៍ Soft Power ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6AmrZKeIeIE1YQov9x2S2grzGPLNuFTsJ43XkeCvtn3w_tVfvkPOD43B7hqEmEIhxoA5Yk53Lfb43bhX8rdMPl9qPAbC-MbMQGAmtwUkTvEKjHoUXpKHnPGEY50lKxxt08SZe0Rm7guA_6mwNjJ_PUl8pvcU7B8FiH2POumtJJNS0YuS_Bmlp6tf2SdLV/s1280/photo_2025-03-21_10-55-09.jpg

ដោយឡែក លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា និយាយថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនៅទីក្រុងបាងកក គឺនឹងធ្វើនៅទីលានមុខព្រះរាជវាំង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ។ នៅថ្ងៃទី១២ ខែមេសា នឹងមានក្បួនដង្ហែរយ៉ាងធំ ពីព្រោះក្រសួងទេសចរណ៍ចង់ឱ្យពិធីបុណ្យឆ្នាំថ្មីឆ្នាំនេះ ធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងមានការបង្ហាញពីសិល្បៈ វប្បធម៌ និងការលក់ដូរទំនិញផ្សេងៗយកមកពីខេត្ត ។ លោកចង់ឱ្យពលរដ្ឋជួយជំរុញ Soft Power ខេត្តរបស់ខ្លួន ដូចជា ៖ សម្លៀកបំពាក់ ម្ហូបអាហារ សិល្បៈ និងវប្បធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7-krFRiMK6AdYtMSZ1d7uc2fNfNR0p0K-J0E2YpULNxRfpjq0tWV1LSKeja-YHY-9K49J5jssQwiZn2ev_gwj4HSE7b4NOpLfsSfk_9R_ssQXdVEkOnxYr2nxFhvTwtJwe3-hys8BqyyTJBQl5lEyGkR9SXBPVGD_LNQ514nPM9fViL6VA1tJjUO9NJZ-/s1280/photo_2025-03-21_10-55-09%20(2).jpg
ចំណែកខេត្តធំៗ ដូចជា ៖ ឈៀងម៉ៃ សុងក្លា ខនគែន នគរស្រីថាម៉ារ៉ាជ និងសមុទ្រប្រាកាន សូមពលរដ្ឋទាំងអស់ជួយគ្នាលើកកម្ពស់ប្រពៃណីថៃក្នុងថ្ងៃចូលឆ្នាំថ្មី ហើយក្រសួងទេសចរណ៍នឹងចំណាយប្រាក់ចំនួន១៥០លានបាត ដើម្បីរៀបចំកម្មវិធីផ្សេងៗក្នុងថ្ងៃចូលឆ្នាំថ្មីឱ្យបានអធិកអធម ៕

ពិតជាអស្ចារ្យ! ទិដ្ឋភាព “សមរាត្រីអង្គរ” បង្ហាញខ្លួន ធ្វើអោយភ្ញៀវទេសចររាប់ពាន់នាក់រំភើបចិត្ត

0

មិនអោយខកបំណង ដែលខំប្រមូលផ្ដុំគ្នាតាំងពីមេឃនៅងងឹត មុខប្រាសាទអង្គរវត្តកាលពីព្រឹកមិញ បាតុភូត “សមរាត្រីអង្គរ” រឺ Equinox Angkor បានធ្វើអោយភ្ញៀវទេសចររាប់ពាន់នាក់ស្រែកហ៊ោកញ្ជៀវ រំភើបចិត្តជាខ្លាំង ក្រោយបានឃើញទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទនេះ ដោយផ្ទាល់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFEfa5EzKn2-aKR5s7sfpamipqQnDn3me71C7t1raHBdlTbWwVO_Sn3w-DTiR7e40zZYIP1lqz9Mk453XOzhe3q2N1U7Y0fDN1mWV3bhj76elswA5rOC0ghGCxOCbKa-j7A1VrP0MmT5UEZRvgZUj1x2rINHhuPK9wAZoM8l40NQzRTZCjOlSx-bMlMo8n/s2048/480750641_1124279283043102_9115375700760474347_n.jpg

បន្ទាប់ពីទទួលបានដំណឹងនៃព្រឹត្តិការណ៍ “សមរាត្រី” ថានឹងកើតមានចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តរួចនោះ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមកពីជុំវិញពិភពលោកបានប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករ ដើម្បីរង់ចាំផ្ដិតយកទិដ្ឋភាពដ៏កម្រមួយនេះដោយផ្ទាល់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgOrbe-r_tiRRSbNHC5vzTKjrRfZDxNAXUTIHaeE5j_VIbWiMD1Zm4Er4x-ff7DKBKcYKUr4cfB6y34DjtXRFNcYPEF1jRcE44TgF4kA14-Y1kB15K57vfkeJ7jalupDHVcO6UMFAU2QCs31993pTgxj2yah-46lQDiGYTcsDNrlaals6kTPuHZ1RcYndh/s2048/480961158_1124279226376441_801096153181885483_n.jpg

មិនខុសពីពេលវេលា ដែលខាងក្រសួងទេសចរបានជូនដំណឹង ព្រឹត្តការណ៍ “សមរាត្រី” បានបង្ហាញខ្លួនឡើងនៅចន្លោះម៉ោង ៦:១៥នាទី ថ្ងៃទី២១ ខែមីនានេះ ពិតប្រាកដមែន ដែលមិនធ្វើអោយភ្ញៀវទេសចរដែលខំមករង់ចាំខកបំណងឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic9_15Krp3o0bDEt5V6mIZ4X4rY8GjZQTLF4wZxvwyIzqrgL8DRfOfVcKEyQvxaGyjfcgnzPly1SLaO1mgX9Ubns5hl3eutIAuMW_8CGOkI2LcnW3lBYGRjHRcLQMw8FmatT2_sly3yIC5dL6hAvIy6sJNyF2Qi5vBMyaXpJbylUOoZkSBvZ0GxZHXZzl4/s2048/481952129_1992473804497954_6338865359412964299_n.jpg

    មូលហេតុដែលធ្វើអោយភ្ញៀវទេសចររំភើប និងស្ញប់ស្ញែងនោះ គឺដោយសារតែអច្ឆរិយភាព នៃការគិតគូរបានដិតដល់របស់បុព្វបុរសខ្មែរ លើក្បួនច្បាប់វិទ្យាសាស្រ្ត តារាសាស្រ្ត ក្នុងការកសាងប្រាសាទ និងហាក់យល់ដឹងពីចក្រវាលច្បាស់ជាងមនុស្សសម័យទំនើបនេះទៅទៀត។ លើសពីនេះទៅទៀត ភ្ញៀវទេសចរខ្លះ បាននិយាយថា ពួកគេមិននឹកស្មានថាពួកគេអាចមើលឃើញភាពអស្ចារ្យនេះ បានដោយផ្ទាល់ភ្នែកបែបនេះទេ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikIkxT64lgd39uE9a_GVWh6XJDenMCTMvpsF8WuU-osnnW0Zf8HNKrtTq_BBfh65jab1c6HdWYhWRPAL_qn2ZjC0LHn0ZvZpZP6HIi1rQ4Dx3Q2ydAfWbK-itnaAY_4hrLmKICcg8i8DNDu5wOakwktlBIzgIE5RsnRUeZEKZ8TC9spHLSuDqV0y1vbHY4/s1280/485281246_122127047210716163_2245628279320945167_n.jpg
    សូមជម្រាបថា បាតុភូតនេះនឹងកើតមានចំនួន២លើកក្នុង១ឆ្នាំ ដែលប្រសិនលោកអ្នកខកខានមិនបានទស្សនានៅក្នុងខែមីនានេះទេ អ្នកអាចរង់ចាំ “សមរាត្រី” លើកទី២ ដែលនឹងកើតមានក្នុងខែកញ្ញា ចន្លោះចាប់ពីថ្ងៃទី ២១-២២ ខាងមុខនេះ ដើម្បីទទួលបានបទពិសោធទស្សនីយភាពដ៏ល្អឯកមួយនេះ៕

សត្វក្រពើភ្នំ ១០ក្បាល ត្រូវបានប្រលែងនៅឧទ្យានជាតិវីរៈជ័យដោយមានបំពាក់ឧបករណ៍តាមដាន

0

សត្វក្រពើភ្នំត្រូវបានចាត់ទុកថាជាសត្វដែលជិតផុតពូជទៅហើយ សត្វប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ ដូច្នេះហើយទើបមន្ទីរបរិស្ថាន និងអង្គការអភិរក្សក្រពើភ្នំបានព្យាយាមបង្កាត់កូនរបស់វា ហើយពេលនេះទទួលបានក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាល យកទៅប្រលែងជាលើកដំបូង ដោយមានបំពាក់ជាមួយឧបករណ៍តាមដានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAqqyMVomUswvp6cn_WrVv8t1-28B06A865C1QoOTCMqDoQwZUnyNjFiRRtVZdhl40uKTTi9BKR49LD2se8bcDCHYBqF6c3Q2In9miMPY8eBE3KXXWUD3Az8cawz-58sNPKJa1iaexWEvm4GPbUpzSG-APM6UYUawL4jSEVTNhzA4N7IMfZDrVG-xtpoLZ/s990/photo_2025-03-18_15-38-59.jpg
ការប្រលែងនេះធ្វើឡើងតាមរយៈកិច្ចសហការរួមគ្នារវាងអង្គការសត្វព្រៃ និងរុក្ខជាតិ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលមូលដ្ឋាន។ តាមការសិក្សា ក៏បានរកឃើញតំបន់ដាច់ស្រយាលជាមួយនឹងលក្ខខណ្ឌជម្រកដ៏ល្អបំផុតសម្រាប់ ប្រភេទក្រពើគឺភ្នំនៅឧទ្យានជាតិវីរៈជ័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG2EUakCBPdzbwkgK_zjZ4FNUwnEWAVqKOD-0I5ijXcqyxQgeBBKaMku4AFE_0fQ_XME0g9wJGMTjL7swWOwm2_O0SrGGEx-nOvOHfoAXfmmddxJ5K8ZfnAmnqNT0UXOJCZ5v4tdSKrwprW6D5iSIqjecs-VokoQCApKC8_gbLBYA3rrqwE9tCmv6O7IVA/s1280/photo_2025-03-18_15-39-00.jpg

មន្ត្រីជំនាញបាននិយាយថា ការប្រលែងសត្វក្រពើនេះ «យើងបានបំពាក់ ឧបករណ៍កត់ត្រា សំឡេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHtdJTcWR0b-c1qQfiqfIoSZ7IR3zkqbCwaHp4XFIHWYBrJCN1uN_xyLejLG7AmZz31gLV8XBByyiXo2EYIchx-BMIDj9i1xG1ho3EcjGIByyanW_ZvTDoctieKcHT74Nf8CTmwpweTQ0kA3T99hdec1HzPP7lBnW0byh31kRBqngUq9XTj2Dly4PRNJX/s1280/photo_2025-03-18_15-39-01.jpg

លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិបានលើកឡើងថា៖«យើងបាននិងកំពុងលែងក្រពើភ្នំពូជសុទ្ធពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានចំនួនច្រើនជាងមុន ហើយយើងបានសង្កេតឃើញការកើនឡើងនូវការបង្កាត់ពូជពងកូននៅក្នុងធម្មជាតិផងដែរ»។ លោកបន្តថា ជាទូទៅ ក្រពើភ្នំត្រូវការពេលជាង ១០ឆ្នាំ ទម្រាំធំពេញវ័យ។ ចំពោះក្រពើភ្នំ ដែលត្រូវបានលែងនេះ នឹងចាប់ផ្តើមបង្កាត់ពូជពងកូនដោយខ្លួនឯងនៅ ក្នុងធម្មជាតិ ដែលជួយជំរុញឲ្យមានការកើនឡើងនូវចំនួនប្រភេទនេះនៅក្នុងធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLk9spgKVQQGnq3EstpRxpZd8KS0dJ0jXDkGoHu9qo5cjU2W3yLRW9giKW99hBgFxH2oiW-x6ZlRl8bPbJ97ykiFhOtZMux0tUU6U6yyHVrTH6QO_Nhv8oDtgEXdB3OG7LwirOoOzSWqdbWNkBDRADxgIxOyzEwddfPtEqP_A398FZ-eLJvJ49gEmYg_OA/s1280/photo_2025-03-18_15-39-02.jpg

ដោយឡែក រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ក៏បានលើកឡើងផងដែរថា៖ «ក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែយើងសង្កេតឃើញប្រភេទ នេះមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា នេះជាមោទកភាពមួយសម្រាប់ប្រទេសយើងក្នុងពិភពលោក ដែលមានក្រពើប្រភេទនេះរស់នៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6TFfSs0LMyDOpgpJ23wAphnrfrnfAlFaar0W46jnMLeVZDvT4vvRc4rPjhffApp7yjUNaVwkwcoHG8B20SxgZ_kNMCLXot34sGemB8h45RjOhW66l3QoXL46CcGvu_ELUcuTxn4eO-HMhSeWG4JFxg16ZhPI2SSKQ6fQCcEe1glQChUck5m-IxzYFyDu0/s1280/photo_2025-03-18_15-39-05.jpg

រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ៕

ភាពយន្តដកស្រង់ចេញពីហេតុការណ៍ពិតរបស់ LD រកចំណូលបាន២ម៉ឺនដុល្លារក្នុងថ្ងៃចាក់បញ្ចាំងដំបូង

0

ក្នុងថ្ងៃចាក់បញ្ចាំងដំបូងនៃខ្សែភាពយន្ត«ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្ម LD ដកស្រង់ចេញពីហេតុការណ៍ពិតទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនបានជាប់ចំណាត់ថ្នាក់លេខ១ នៅថ្ងៃដំបូងនៅដើមឆ្នាំ២០២៥ ខណៈគេបានឃើញតួលេខចំណូលនៃរឿងនេះចំនួន២ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4QD8Ruoz_tYg8qxZ2QaqX9pw8rAfbv8jTFe2GzwwHLgR83IfoHfw5s4vahbRx847GPUcJHHi6bbYNuAUtcbuodX27eKys6BNq5J11ugjPtf_s1itUuIg6wmXP6zVWJvZnJ_RSBG_jq04dKX824_K164vnIddvBuVGdYCzNHPBzUaUOfZY9RY58FFpRF0W/s1400/image_2025-03-21_13-29-49%20(2).png

«ភ្លើងឆេះក្លឹបក្រោមដី» ជាវណ្ណកម្មថ្មីរបស់ផលិតកម្ម LD ដែលកំពុងចាក់បញ្ចាំងនៅក្នុងរោងកុនហើយទទួលបាននូវការគាំទ្រពីទស្សនិកជនបន្ទាប់ពីផ្ទុះរឿងអាស្រូវមានរយៈមុននៃរឿង «១៤ កុម្ភៈ»។ ខ្សែភាពយន្តនេះត្រូវបានបង្ហាញថាគឺបានឆ្លុះបញ្ចាំងពីសាច់រឿងពិតនៅចុងឆ្នាំ២០២១ដែលបានកើតឡើងនៅខេត្តសៀមរាប ខណៈមានការលើកឡើងថាមានព្រាយស្រីចង់រៀបការជាមួយមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn3580pbm7z9aeGJI1ES6_JLwBy71mxKUj4u2VeCi1RvAj3QNwLgGTK3QZr1abNkWq7yRSQDhugn-6DMIEx7GEY028MQx0zimAqorgblovj_h0R8nHDmCReEO0C8Y4AQV01n97N8Z-4E8s7SSQ9sb1rsjPd4_zeCpkt5PJTCGaLHjP07k3ZAzsjaF7xweO/s1433/image_2025-03-21_13-29-49.png

ចាក់បញ្ចាំងដំបូងនាថ្ងៃទី២០ មីនា នេះ «ភ្លើងឆេះក្លឹបក្រោមដី» ទទួលបានការគាំទ្រយ៉ាងខ្លាំងដោយខាងរោងកុនបានបង្ហាញឱ្យឃើញមានការចូលទស្សនាពេញៗកៅអី ធ្វើឱ្យចាងហ្វាយផលិតកម្មលោក លៀក លីដា និងក្រុមផលិតករបង្ហាញនូវអារម្មណ៍រំភើបចិត្តដែលឃើញខ្សែភាពយន្តខ្លួនទទួលបានការគាំទ្រយ៉ាងខ្លាំងដូចនេះ។ តាមការចែករំលែករបស់លោក លៀក លីដា បានចែករំលែកការបង្ហោះមួយនៃការសន្ទនារបស់លោកជាមួយក្រុមការងារ LD ដែល ខ្សែភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី»ជាខ្សែភាពជាប់ចំណាត់ថ្នាក់លេខ១ នៅថ្ងៃដំបូងនៅដើមឆ្នាំ២០២៥ ជាមួយតួលេខបង្ហាញ$20K (២០,០០០ដុល្លារ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJDxUXdY2dotXCF7Mgg8p69k721PId5PFAAOYDkdS8eQpujFZjn26wVdzcmq3lnjIAuVkLOVLLk1PD2if3Igk5pd3v1IhPIVIa1JZhqSXU4dgxXtIj-j_ItcjbRZ3kgMRCopveA-x5iCCV4qFgQEVA7ELTM0Yhcbv7cfnPGXLJeM0ZUZXB-drxhImJ3Xae/s2048/image_2025-03-21_14-17-53.png

ថ្មីៗនេះលោក លៀក លីដា រួមទាំងផលិតករភាពយន្តខ្មែរនិងអ្នកចែកចាយភាពយន្តខ្មែរមួយចំនួនទៀតបានចូលរួមកម្មវិធី Hongkong Filmart 2025 ដែលអាចថានេះជាសញ្ញាល្អមួយខ្សែភាពយន្តខ្មែរមានទីផ្សារនៅលើទឹកដីហុងកុង ខណៈកន្លងមកភាពយន្តរបស់ LD គឺបាននាំចេញទៅចាក់បញ្ចាំងក្នុងរោងកុនក្រៅស្រុក។ ជាក់ស្តែងភាពយន្ត «បណ្តាសារនាងរាត្រី» ជាភាពយន្តខ្មែរទី១ដែលរកចំណូលបានច្រើនជាងនៅតៃវ៉ាន់៕

ក្រុមហ៊ុនតារាសម្តែង Kim Soo Hyun ប្តឹ.ងគ្រួសារ Kim Sae Ron ក្រោយធ្លាយរូបភាពរ.សើប

0

ក្រុមហ៊ុនតារាសម្ដែង Kim Soo Hyun បានប្ដឹងក្រុមគ្រួសាររបស់អតីតមិត្តស្រី Kim Sae Ron និង Channel YouTube ដែលបានបញ្ចេញរូបថតឯកជនរបស់ខ្លួននៅពេលអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាដែលរូបភាពរសើបនោះបង្កឱ្យលោកមានក្តីអាម៉ាសនិងសម្ពាធផ្លូវចិត្តhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge2xOWPKzEnd5OSoHf2-6NOHvn1dvzwzR4tSyIAhkkhBYDgt6WLPhPhduYzjJU78jLNXalq5o4RSCeQVaLGSNQkku8TQGN-vEIQFOPRQrfc4k36-qZarI09m_Ophpb2xWI9JJdYI1-S4HhMX2FWwoHp7w6K45D11_LDI3SkGXWvDuTm-P6gn1OJgQlZFuL/s1442/image_2025-03-21_11-11-59%20(2).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី ២០ ខែមីនា ក្រុមហ៊ុនគ្រប់គ្រង Gold Medalist បាននិយាយថា ខ្លួនបានតែងតាំងមេធាវីដើម្បីការពារកិត្តិយស និងសិទ្ធិរបស់ Soo Hyun ។ ក្រុមហ៊ុនបានចោទប្រកាន់ Kim Se Eui ដែលជាប្រតិបត្តិករនៃ YouTube Channel Garo Sero Institute ក្រុមគ្រួសាររបស់តារាសម្តែង Kim Sae Ron និងមនុស្សម្នាក់ដែលអះអាងថាជាម្តាយមីងរបស់ Sae Ron សម្រាប់ការផ្សព្វផ្សាយរូបថតឯកជនរបស់តារាសម្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicnvzr4wkTjPuYIfJ-q1k-_uplfQYlqWX_wfr-HMku50YWOqcj6TekGWP_b-X_heUMbN_8d76FAsR4EowM2WXrc1bQXx1nhmN6n46Tb_IZP25p6LiUkxGKvf5qydvgKH0UDf7YqcXIWQ9lGK2e1IpL_mf_zhn6Mm0rR1WIvzNgVixt_j76HaZP-xtXv4h9/s1256/image_2025-03-21_11-11-59.png
យោងតាមការចែកចាយនៃរូបភាពនោះគឺបានបង្ហាញពី Kim Soo Hyun កំពុងលាងចាននៅផ្ទះរបស់ Sae Ron ត្រូវបានគេថតកំឡុងពេលណាត់ជួបរបស់ពួកគេ នៅពេលដែល Kim Sae Ron ពេញវ័យ។ ការដាក់រូបថតរសើបលើការផ្សាយបន្តផ្ទាល់របស់ YouTube អាចនឹងអាម៉ាស់ និងប៉ះពាល់ដល់ Kim Soo Hyun។ មេធាវីរបស់តារាសម្ដែងរូបនេះបាននិយាយថា ការចែកចាយរូបថតឯកជនដោយមិនមានការយល់ព្រមពីអ្នកក្នុងរូបថតនោះគឺជាការបំពានច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJh0l3CzhneWbG75a4wFtJ2B2SRrLQvkLVDIQNP-5a9bMUIoSOOlA8FKqWOvJ1fN6BwR7ACQXkZgBsVgA-kQY835PuxlgoM7SweUU35re5gb4Rw-cwLn6NVamc3Q1vksMTeUuP3IUq-w2T0js0Vck7z3l4Ok_QmXli_W6IUJfjaILI26vlug8kkHNfLrxn/s1200/image_2025-03-22_08-25-36%20(2).png
ក្រុមហ៊ុនក៏បានចោទប្រកាន់ Garo Sero ថាបានគំរាមកំហែង Kim Soo Hyun ដោយនិយាយថា «បន្តផ្សព្វផ្សាយរូបថតស្រដៀងគ្នានេះ» ដែលធ្វើឱ្យតារាសម្តែងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។ ក្នុងសេចក្តីប្រកាសនោះ ក្រុមហ៊ុន Gold Medalist បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ Kim Sae Ron ចំពោះការបាត់បង់តារាស្រីរូបនេះ។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនមិនអាចព្រងើយកន្តើយចំពោះ អំពើខុសច្បាប់ ទេដូច្នេះវាត្រូវចាត់វិធានការយ៉ាងខ្លាំងដើម្បីការពារសិល្បកររបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilfSe6lRzWWEHDZcy6HDM1_CImLWLHLN4mkzOHbwPsTsluHoE5-BZZQwuF1l5LK0alVtVLUC1X_yxkB-xSybVd2ZDFv4gcW5H_AytBAvbBTv-EZlwJiwzHQpzqM2DfUNN7-3DRTJd2GGHtouD8i6514vfAwwDxbMOO7Y9SiXPVBki43VuFc-CoppOViZwO/s1350/image_2025-03-22_08-25-36%20(3).png
Gold Medalist បាននិយាយថា ពួកគេបានរារាំង និងប្រគល់ឱ្យសាច់ញាតិរបស់តារាសម្តែង ប៉ុន្តែមិនអាចបន្តបានទេ ដោយសារតែក្រុមគ្រួសារ និង Garo Sero បានចេញផ្សាយព័ត៌មានគ្មានមូលដ្ឋាន ដែលប៉ះពាល់ដល់កិត្តិយសរបស់ Kim Soo Hyun ។ ជាមួយគ្នានេះដែរ ក្រុមគ្រួសាររបស់ Kim Sae Ron បាននិយាយថា Kim Soo Hyun បានណាត់ជួប Sae Ron នៅពេលនាងមិនទាន់គ្រប់អាយុដោយទាមទារឱ្យតារាសម្តែងរូបនេះ ធ្វើការសូមទោសជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatkVlu_vkRP_WDk6-Uk2cpP7fha05AKTFd1N3gtV4Dy1x7eHr347_jb73gxbFRE0-xBMJiZ4JUezeAyDLBbY7jq862umwid6ujZLRf6f4a9HUirJf9PBGaatEs4AUQr8KQb0x2VbOSJAS3n6_sWes_jIWR3ATsqtX2ziRUYsKl15ScP2K9YvwSAClJRaN/s600/image_2025-03-22_08-25-36.png

រឿងអាស្រូវពាក់ព័ន្ធនឹង Kim Soo Hyun បានផ្ទុះឡើងកាលពីថ្ងៃទី ១០ ខែមីនា នៅពេលដែល Garo Sero បានដកស្រង់សាច់ញាតិរបស់ Kim Sae Ron ដោយចោទប្រកាន់តារាសម្តែងរូបនេះពីបទ មានទំនាក់ទំនងជាមួយនាងមិនទាន់គ្រប់អាយុ និង ទារលុយពី Kim Sae Ron រុញនាងរហូតដល់ ស្លាប់ ។ នៅថ្ងៃទី ១៤ ខែមីនា Kim Soo Hyun បានសារភាពថាស្រលាញ់ Kim Sae Ron ពីឆ្នាំ ២០១៩ -២០២០ នៅពេលដែលនាងពេញវ័យ។ Gold Medalist បាននិយាយថាពួកគេបានសងបំណុលឱ្យ Kim Sae Ron នោះ គ្មានវិធីណាដែលពួកគេបានគាបសង្កត់តារាស្រីឱ្យសងបំណុលនោះទេ៕

“នរោត្តម” គម្រោងអគារពាណិជ្ជកម្មថ្មី ចំកណ្តាលទីក្រុងភ្នំពេញ

0

អគារពាណិជ្ជកម្ម នរោត្តម ( Norodom Business Tower ) ដែលមានកម្ពស់២៨ជាន់ ស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម ជាគម្រោងអភិវឌ្ឍន៍ចម្រុះមានកម្ពស់ ១១២,៣៥ម៉ែត្រ។

អគារពាណិជ្ជកម្មនេះ សាងសង់លើផ្ទៃដីសរុបប្រមាណ ១ ៩៥៧ ម៉ែត្រការ៉េ ដោយមានការិយាល័យ Class-A ទំហំជាង ១០ ០០០ ម៉ែត្រការ៉េ មានចំនួន ១០ជាន់ និងមានជាសណ្ឋាគារផ្កាយ ៥ ចំនួន ១៦ ជាន់ ជាមួយបន្ទប់សណ្ឋាគារចំនួន ២២៦ បន្ទប់។

អគារនេះ គឺជាកិច្ចសហប្រតិបត្តិការដំបូងរវាង ក្រុមហ៊ុន Shanghai Baoye និងក្រុមហ៊ុន TP Moral Construction & Development Co., Ltd (សហគ្រាសក្នុងស្រុក) និងទទួលបានការរចនាអគារ ដោយក្រុមហ៊ុនអន្តរជាតិល្បីឈ្មោះ Aedas របស់ទីក្រុងហុងកុង។

អគារពាណិជ្ជកម្ម នរោត្តម បានបើកដ្ឋានការដ្ឋានសាងសង់ហើយ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយប្រើពេល៣០ខែ ដើម្បីបញ្ចប់ការសាងសង់៕

សម្តេចធិបតី ច្រានចោលព័ត៌មានដែលថារដ្ឋអស់លុយ បើក​ឱ្យមន្រ្តីរាជការ

0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានច្រានចោលការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួនថា រាជរដ្ឋាភិបាលអស់លុយបើកប្រាក់ខែឱ្យមន្ត្រីរាជការហើយទើបបោះពុម្ពក្រដាសប្រាក់ ២០ម៉ឺនរៀល។

សម្ដេចធិបតី បានថ្លែងថាបញ្ជាក់ថា៖” រាជរដ្ឋាភិបាលបានគ្រប់គ្រងថវិកាបានត្រឹមត្រូវ និងមិនខ្វះថវិកាសម្រាប់បើកជូនមន្ត្រីរាជការឡើយ ហើយខែ៤នេះគឺយើងបើកប្រាក់ខែឌុបតែម្ដង ជូនលោកគ្រួអ្នកគ្រូមន្ត្រីរាជការទាំងអស់បូកទាំងប្រាក់៥ម៉ឺនថែមទៀតមិនឱ្យយឺតជាងថ្ងៃ ១១ខែមេសាទេ បើកម្ដងទាំងពីរតែម្ដង ដើម្បីលោកគ្រូអ្នកគ្រូអាចចូលឆ្នាំ”។

សម្តេច សង្កត់ធ្ងន់ទៀតថា៖” បើសិនយើងបោះដោយសារអស់លុយមែន បោះ២០ម៉ឺនយកមក ប្រាកដជាឃើញក្រដាស ២០ម៉ឺនចរាចរណ៍ពេញក្រុងហើយ តែនេះអត់ឃើញមាននោះទេ។

គួរបញ្ជាក់ថា ធនាគារជាតិ ធ្វើការបោះពុម្ពក្រដាសម្ភៃម៉ឺន គឺដើម្បីអបអរសាទរពិធីឡើងគ្រងរាជគ្រប់ ២០វស្សារបស់ព្រះមហាក្សត្រ”។

 

ក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលការធ្វើដំណើរទៅកោះបាលី ក្រោយឥណ្ឌូណេស៊ីប្រកាសអាសន្នពីការផ្ទុះ ភ្នំភ្លើង

0

ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មាន Reuters រាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Jetstar Airways ដែលគ្រប់គ្រងដោយ Qantas Group គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិអូស្ត្រាលី បានប្រកាសលុបចោលការហោះហើរពីប្រទេសអូស្ត្រាលី មកកាន់កោះបាលីរបស់ឥណ្ឌូណេស៊ីជាបណ្តោះអាសន្ន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្រោយឥណ្ឌូណេស៊ីប្រកាសអាសន្នពីការផ្ទុះ ភ្នំភ្លើងខ្លាំងបា.ញ់ផ្សែងផេះឡើងលើមេឃកម្ពស់៨គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiees_QZLktGF31OUbxOCn8PpYeMzo1J9yxa1sfEEX_QH2G9V0UsPu0rpWZliaqlsKum5dCrMbUUMZBB_sQt0WAbo-fjz1291_HYEGwvGyL4iLMshkG1-1k9yCnlNgApKuScJqvaVi6ZHfucFQvY3gXSGhogy7TaRkaRzvAiOttupB1_s6sBTWUd8KKjPax/s1360/image_2025-03-21_15-53-12.png

យោងតាមទិន្នន័យលើគេហទំព័ររបស់អាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរីបញ្ជាក់ថា ជើងហោះហើរមួយចំនួនរវាងសិង្ហបុរី និងកោះបាលី ចេញដំណើរយឺតយ៉ាវ ឬពន្យារពេលហោះហើរ ។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និងក្រុមហ៊ុនអាកាសចរណ៍ Scoot បានពន្យារពេលហោះហើរទៅកោះបាលី និងរង់ចាំឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicTYJlDGKHhjR27SbwxnO5jywjxtSwFjnWxZMnEQALc6So_n0bfdB6lH8bXHSJS04msOcJ9X366920Eru0lk4gcYf6WKw9Psjjkr63mPrZSYNFpTd0N1fFZ5fvNGxAMYuXlR0LyQ8yzAWYQoC8Lm6dD8kf_W2hQSnb1SXRyXKF2D-m0xOxPRoR-aE5fCMR/s1440/image_2025-03-21_15-53-13%20(2).png

អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសអាសន្នទៅកាន់ពលរដ្ឋរស់នៅក្បែរភ្នំភ្លើងឱ្យជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ក្រោយពីភ្នំភ្លើង Lewotobi Laki-Laki លើកោះហ្វូរ៉េសក្នុងប្រជុំកោះស៊ុនដាណយ នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានផ្ទុះយ៉ាងខ្លាំង និងបាញ់ផ្សែងផេះឡើងលើមេឃកម្ពស់៨គីឡូម៉ែត្រ កាលពីព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp3x1BsUPTYRK3tOHMC9gxfpEo0jIF0ycWOmRFE9sHqFcj__LXUw09YffGvks2uXKWCUC71hOoFpWCrdRl5zfQPrSPojZkUkizlbxYeoIypxTVNKe-FT87Ml-qgMkVyzvIf0qE7LlOIwozR-EMV-Dv_yZ7SFjMlFti3UekZnx7uY1O6coBxafvkcra5h4A/s800/image_2025-03-21_15-53-13.png

ការិយាល័យកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ីឱ្យដឹងថា ភ្នាក់ងារសង្គ្រោះបានជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ប៉ុន្តែមានពលរដ្ឋម្នាក់ស្លាប់ក្នុងពេលជម្លៀស ។ ឥណ្ឌូណេស៊ីតែងតែមានភ្នំភ្លើងផ្ទុះជាបន្តបន្ទាប់ ហើយកំអែភ្នំភ្លើងបានហូរទៅកាន់ភូមិនៅក្បែរៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEito0ccGGf_75Btnc1uh8ggsdOSNVlC-cefpMHZUb82A6N9QYZfEDI99FcJmVKyNgT0hGgrRTJ8f8KPXZN_aQjUdgjRU4bJuCRv-Xa-hJf9A6bjKH-8rudQ15TE4eIi2upmgbFBSWM3F1pbqe42UncJyVe4QUFPY1RLhLsydzgyRbvr5NNWryoE6bYve3u-/s994/image_2025-03-21_15-53-15%20(2).png

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសមានភ្នំភ្លើងផ្ទុះច្រើនបំផុត ពីព្រោះមានទីតាំងស្ថិតនៅលើចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់មានការរញ្ជួយដីខ្លាំងដោយសារចលនាសំបកផែនដី ។ វាពុំមែនជារឿងប្លែកទេ ដែលភ្នំភ្លើងតែងតែគំរាមកំហែងពលរដ្ឋរស់នៅក្បែរភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCLgKG6_crZnaHm80N8zgJ9kmBcMei71jf1IJIXitVZjjC1N39FTfZ0fV1bUsS9vuzNBwMDu38yzCuJLRsJt7fwqBa47XUMoTIb2mDuNdD9xTm3WPn-SMGK-LS32cQfXjQXSCaqeGFBb37UkfAl5MLy5YiV10qjjS3H9NkmSdwBTtmbENstxga9af8cOB4/s1050/image_2025-03-21_15-53-15.png

ភ្នំភ្លើង Lewotobi Laki-Laki ធ្លាប់ផ្ទុះខ្លាំងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន៩នាក់ ហើយមនុស្សរាប់ពាន់នាក់ទៀតត្រូវជម្លៀសចេញពីផ្ទះ ។ លើសពីនេះ លំនៅឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅភូមិក្បែរនោះបានខូចខាតអស់យ៉ាងច្រើនដោយសារកំអែភ្នំភ្លើង ៕