ការប្រកាសរបស់បវរកញ្ញាចក្រវាលថៃដែលផ្តល់នូវអាហារពេលល្ងាចជាមួយ Victoria ដែលជាម្ចាស់តំណែងបវរកញ្ញាចក្រវាលឆ្នាំ ២០២៤ ក្នុងតម្លៃ ៥,៩០០ បាត ប្រមាណ១៧៥ ដុល្លារបានធ្វើឱ្យមានការរិះគន់ជាសាធារណៈ។ អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបញ្ចេញមតិ ថា «ប៉ិនប្រសប់រកលុយ»។
ក្នុងការប្រកាសនោះបានផ្តល់ជូនកញ្ចប់រួមបញ្ចូលការចូលប្រើ VIP ក្នុងសន្និសីទសារព័ត៌មាន Miss Universe 2025 ផ្ទាំងរូបភាព Miss Universe 2024 ដែលបានចុះហត្ថលេខា អាវយឺតបវរកញ្ញា Miss Universe ដែលមានកំណត់ ខ្សែរ VIP និងរូបថតផ្ទាល់ខ្លួន និងពិធីចុះហត្ថលេខាជាមួយ Victoria។ Nawat Itsaragrisil ប្រធាន Miss Grand International (MGI) និងអ្នកកាន់អាជ្ញាប័ណ្ណថ្មីសម្រាប់ Miss Universe Thailand ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
នៅលើទំព័រ Facebook អ្នកប្រើប្រាស់ម្នាក់បានបញ្ចេញមតិថា៖ «ថ្លៃពេកសម្រាប់រូបថតមួយសន្លឹក»។ ការរិះគន់ក៏បានពង្រីកដល់លោក ណាវ៉ាត់ ដោយអ្នកប្រើប្រាស់ម្នាក់បានកត់សម្គាល់ថា៖ កន្លែងណាដែល Nawat ទៅ វាក្លាយជាកម្មវិធីសៀក មតិផ្សេងទៀតថា លោកណាវ៉ាត់ កំពុងព្យាយាមរកលុយសម្រាប់ការប្រកួត MGI»។.png)
ការចូលរួមរបស់លោក ណាវ៉ាត់ ជាមួយបវរកញ្ញាចក្រវាលថៃបានទាក់ទាញចំណាប់អារម្មណ៍ជាពិសេសចំពោះអតីតកាលដ៏ចម្រូងចម្រាសរបស់លោកនៅក្នុងឧស្សាហកម្មបវរកញ្ញា ជាពិសេសគោលនយោបាយរបស់ខ្លួនក្នុងការរារាំងបេក្ខនារីដែលប្រកួតកម្មវិធីបវរកញ្ញាចក្រវាលមិនអាចប្រកួត Miss Grand Thailand។ ចាប់តាំងពីលោក ណាវ៉ាត់ ចំណាយលុយជាង៥លានដុល្លារសម្រាប់ការគ្រប់គ្រង បវរកញ្ញាចក្រវាលថៃ ៥ឆ្នាំ។

ក្នុងរយៈពេលទើបតែចូលគ្រប់គ្រង បវរកញ្ញាចក្រវាលថៃ លោក ណាវ៉ាត់ បានធ្វើឱ្យតម្លៃនៃវិស័យបវរកញ្ញាចក្រវាលមានការធ្លាក់ចុះដោយឱ្យបេក្ខភាពប្រកួតខំប្រឹង Live លក់ផលិតផលដើម្បីមានឱកាសខ្ពស់ក្នុងការប្រកួតដណ្តើមមកុដ។ លើសពីនេះលោក ណាវ៉ាត់ ក៏បាននិយាយប៉ះពាល់ដល់កម្មវិធីផ្សេងទៀតធ្វើឱ្យអតីតបវរកញ្ញាចក្រវាលវៀតណាមជាច្រើនស្រុះដៃលុប Title Miss Universe៕










