Home Blog Page 603

ឈរនៅចំណុចជោគជ័យ ប៉ីប៉ី ឌី នឹករលឹកដល់ជីដូននិងម្តាយ

0

មិនសូវជាបង្ហាញពីមនោសញ្ចេតនាស៊ីជម្រៅនៅលើបណ្តាញសង្គមថៅកែវ័យក្មេងកំពុងសាងភាពជោគជ័យ ប៉ីប៉ី ឌី បានបង្ហាញការនឹករលឹករបស់ខ្លួនទៅកាន់ជីដូនដែលបានឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់។ លើសពីនេះ ប៉ីប៉ី ឌី ក៏បង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកម្តាយជាទីស្រលាញ់ដែលរស់នៅក្រៅស្រុកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_rDs4VL2_kEZ2TuEzR8QhltBoqUw21219SPszp0hLfAAiA9H3vgN_TbsVEZGhSFxJw_tu1CPcn-qfN4UigwnpoHNpkHgvZs6r8mMvaW3EsW3RZtqk1969cEo4QTbtE6YNYc4-XeYjSHONVxXe_GKLFGwXB5Ds6aImkeyiWqDr-DDOMMMM2xCb_Yg7gqNo/s1440/image_2025-03-13_13-41-29.png

នៅថ្ងៃទី១៣ មីនា ប៉ីប៉ី ឌី បានបង្ហោះរូបភាពមួយសន្លឹកនិងបានពោលទៅកាន់លោកយាយរបស់ខ្លួនថា «យាយ ចៅបានតស៊ូខំប្រឹង និងទទួលបានផលដូចដែលយាយចង់បានហើយ
ចៅជឿថា បើសិនជាយាយនៅ យាយប្រាកដជាមានមោទកភាពចំពោះចៅ។ ពីក្មេងកំព្រាឪពុក តែទទួលបានភាពកក់ក្តៅនិងការចិញ្ចឹមបីបាច់មើលថែពីយាយ យាយគឺជា យាយដែលល្អបំផុតក្នុងជីវិតនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6rFWbgqOichYARiG2K_EQIvx2dncqY-vP1PJZ2A445vr5Vo6puxIPd5RP_8w6EDiHKYWtyoOY1KfrXC68Rjia77gqZNEfnFdpLLN4PwWLJrBrMTY9S3arpV8Tkva-7ybRFLOVUyhHMfjdTojLsQZDldwgR3xeDD9dj7Dh1NHyqGEZBELq0qN54iSGwK03/s1440/image_2025-03-13_13-41-32.png
ជាមួយនឹងការនឹករលឹកទៅកាន់ជីដូន ប៉ីប៉ី ឌី ក៏បានបង្ហាញអារម្មណ៍ពិសេសចំពោះអ្នកម្តាយលោកមកដល់ថ្ងៃនេះបានដោយសារតែគំរូភាពរឹងមាំរបស់ម្តាយលោកទើបធ្វើឱ្យខំប្រឹងមកដល់ចំណុចនេះ។ ប៉ីប៉ី ឌី បានរៀបរាប់ថា «ស្អែកជាថ្ងៃដែលកូនអាចសម្រេចបំណងដ៏ធំបានហើយ កូនផ្តើមពីតូបកាហ្វេតូចមួយ តែស្អែកកូនមានហាងដ៏ធំមួយ នៅកន្លែងដែលកូនចាប់ផ្តើមដំបូង ទឹកដោះម្តាយថ្លៃ កូនមានកំណើត កូនអាចមកដល់ថ្ងៃនេះក៏ដោយសារមានម៉ាក់ជាគំរូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjplfa_ArqQSJbyPKUterxeEI80JxS8BUBYFyt2UBi6ZSK7lotlGfT73-LPV-zs0oG3YJ8_RNZdXXCHZMMrXcUkG5b1zkwD9uvCGf84PmV0lCxYqlDlFwC1XhQBpQMBZNZl4EtllzaK9iLosrf6NS3Aplj8YCIBpp4W4wkj1lz6oyRdGYkjDgOMvkS1dKva/s1440/image_2025-03-13_13-41-33.png

ប៉ីប៉ី ឌី បានបង្ហាញទៀតថាដោយសារតែឃើញពីភាពរឹងមាំ អង់អាច ការសម្រេចចិត្ត និងការតស៊ូរបស់ម្តាយជាពន្លឺបំភ្លឺផ្លូវទើបនាំឱ្យលោកមកដល់ចំណុចដែលខ្លួនកំពុងឈរសព្វថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLScfnXqdHLZS0cVme-Yj7kUQ-zwHJ_zLX1kkYUZHA-fnnS5A8E5heAa4F6w_MOud8cKyjfwsUgJQfEP7DZcpr2_PyGR6ksKM5CrGkB2BfcPtPtJcl_w8kdXnryqgBnWk5w0Ewt2kp_6YpFfh53k90qJZu-LJmiIR_tIhKdpy41ssi0oHhzc13L76ZXCCQ/s1319/image_2025-03-13_13-41-27.png

គួរបញ្ជាក់ផងដែរថា ប៉ីប៉ី ឌី កំពុងកាក់កបនឹងមុខជំនួញយ៉ាងខ្លាំងបានពង្រីកទីផ្សាររបស់ខ្លួនច្រើនកន្លែងនិងមានគម្រោងជាច្រើនទៀតក្នុងមុខរបររកស៊ីរបស់ខ្លួន៕

 

 

ជា ស្រីនា ធ្វើឱ្យហ្វេនៗព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តក្រោយស្ងាត់សកម្មភាពខុសពីធម្មតា

0

Influencer ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ជា ស្រីនា បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តបន្ទាប់ពីនាងស្ងាត់យូរលើសកម្មភាពនានាខុសពីសព្វមួយដង។ រឿងនេះបានកើតឡើងបន្ទាប់ពីវត្តមានរបស់នាងនៅក្នុងកម្មវិធីកម្សាន្តរបស់ស្វាមីគឺលោក ហេង វិសាល ហើយត្រូវរងនូវមតិរិះគន់ហាក់បីដូចនាងជាមនុស្សអាក្រក់ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oWcPBYUD2_jq0lSLhfMRNVEKD4tU5Q8G9ccL5uv1sHCr3kdn4LlTIL2LbI695DVkNh-bEMYgMy0Ixmp15mceI4sHHWHP14ePkCGIeBIEtOwb_NwXzgSWueFGbsQJ4YJegpFd7dU7Off8z6S_Cy00TZTG8l0CMa3neFwcU5xsNSbBv0M22U76XlPH6CCU/s2048/image_2025-03-13_11-25-46.png

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកម្មវិធី ទៅស្រុក របស់ក្រុម Veesa ទទួលរងនូវភាពចម្រូងចម្រាសមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៥ឆ្នាំចាប់តាំងពីបង្កើតកម្មវិធីកម្សាន្តនិងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក។ ទន្ទឹមនឹងរឿងនេះ ជា ស្រីនា និង Influencer សេងហ៊ួរ គឺទទួលរងនូវការវាយប្រហារពីមតិអ្នកលេងបណ្តាញសង្គមច្រើនជាងគេចំពោះសកម្មភាពនិងពាក្យសម្តីរបស់អ្នកទាំងពីរទៅកាន់ សុភារាជ និង ហ្វី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqrZE7pTZT5N8cqUniaUb0Mc4oapYP1k9mezEkQdDMfSQ_j06KS1O6Hpxvw5nqz5WXCOOImVDmBhGdtWLAmHpxIU1VDKa5EIShw9CUR6S15CMb8EYXG8Jy_CDxly3S6tBtsaZo1_cpAs7l1LCX8IkeiItHbZugrRR5Iw4dXj5Vtq0YS4Ba89Zg34seQTYS/s2048/image_2025-03-13_11-25-36.png

ក្នុងរឿងនេះ ហេង វិសាល បានចេញវីដេអូចំនួនពីរបញ្ជាក់ពីរឿងនេះគ្រាន់តែជាកម្មវិធីកម្សាន្ត ប៉ុន្តែក្រៅកម្មវិធីពួកគេស្រលាញ់គ្នាប្រៀបដូចជាបងប្អូន ណាមួយពួកគេស្និទ្ធស្នាលគ្នាខ្លាំងទើបបានលេងខ្លាំងៗបែបនេះ។ជាមួយនឹងការចេញបកស្រាយរបស់ ហេង វិសាល លោកក៏បានបញ្ជាក់ថា ស្រីនា ជាប្រពន្ធ និង សេង ហ៊ួរ មានអារម្មណ៍មិនល្អចំពោះរឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZVMyDQ0Zu7_sSHQk3x0ARm-NOGl5JWt6qtWbs3Bnrl5d-nxDQGmjLMEgXia5gQJcn58l169O_vePWehyphenhyphen6h6h6IzCPaKFWIqWK8uDNmi6sxg-6CKib7R4I53yKEF5mG2fK5SzB_GMP4IBl6Os19S6yJ3gbJrnVvp1vOgSQ1rFRYGRC2C4dELmsdhv6j5C/s2048/image_2025-03-13_11-25-53.png

ស្របពេលការចេញមកបញ្ជាក់របស់ ហេង វិសាល ងាកទៅកាន់ ជា ស្រីនា វិញចាប់តាំងពីផ្ទុះភាពចម្រូងចម្រាសមកនាងត្រូវបានហ្វេនៗកត់សម្គាល់ថាស្ងាត់សកម្មភាពនានាយូរខុសពីរាល់ដងទំនងរឿងនេះបានប៉ះទង្គិចផ្លូវចិត្តរបស់នាង។ ហេង វិសាល បាន Repost នៅលើបណ្តាញសង្គមទិកតុកពីគណនីមួយដែលចង់ឃើញការត្រឡប់របស់ ជា ស្រីនា មកកាន់បណ្តាញសង្គមវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIwIJdwuJneqFR0FpMoK2VSkzbzZCBUHQjGpahBnMRy5QaKUlxT0g55WTq-3L9i7u-KjuaWX0fAPM_dEI_bYr_xhLW5nnFLjaZY0k2gvzI02A88FUPExHuetzwR173obbUhnaOr3zzSiCKkJt6xLs7bphJvcUYVxFdknnoo6jzFgFyYvOgOSguadXtetTi/s2048/image_2025-03-13_11-25-34.png

ខ្លឹមសារដែល ហេង វិសាល បង្ហោះបន្តនោះ បានរៀបរាប់ថា «អ្នកទាំងអស់គ្នាឈប់cmtមិនល្អទៅSreyNeaទៀតទៅ ដឹងអត់ថាពាក្យសំដីអ្នកអាចធ្វើឱ្យគាត់បាក់ទឹកចិត្តបាន។ កុំតាមគ្នា គាត់មិនដែលទៅធ្វើអីអ្នកទេ គាត់ក៏ចង់បានជីវិតធម្មតាដូចគេឯងដែរ កុំ attack គាត់ តាំងពីដើមមកគាត់មិនដែលទៅធ្វើបាបអ្នកណា ហើយបំពុលសង្គមទេ។ គាត់ជាមនុស្សមានចិត្តល្អ ស្អាត ហើយឆ្លាតទៀត អ្វីដែលគាត់គិតគឺវិជ្ជមានទាំងអស់។ សូមកុំខមិនដោយមិនបានប្រើខួរទៅលើpostគាត់ ក្នុងនាមជាហ្វេនមិនចង់ឃើញគាត់ ស្ងាត់បែបនេះទេ។ សង្ឃឹមថាគាត់មិនអី ហើយមកធ្វើcontentវិញ។ តាំងពីថ្ងៃនោះមកគាត់មិន Update អីសោះ ខ្ញុំពិតជាបារម្ភណាស់ ឆាប់មកវិញណា គ្រប់យ៉ាងនឹងប្រសើរវាមិនមែនជាកំហុសអ្នកទេ កុំស្ងាត់យូរពេក ហ្វេនពិតប្រាកដនឹកណាស់។ I love you SreyNea»៕

Seo Ye Ji ហត់ចិត្តខ្លាំងរឿងអាស្រូវ Kim Soo Hyun ទាញនាងចូលពាក់ព័ន្ធចចាមអារ៉ាមស្នេហា

0

តារាស្រី Seo Ye Ji បាននិយាយថានាងថប់ដង្ហើមហត់ចិត្តខ្លាំងបន្ទាប់ពីរងការរិះគន់ថាមានទំនាក់ទំនងសម្ងាត់ជាមួយតារាសម្ដែង Kim Soo Hyun ហើយបានបញ្ចេញមតិរិះគន់នាង។ តារាស្រីរូបនេះក៏បានស្នើឱ្យបញ្ឈប់ការគិតបែបនេះទាញនាងចូលទៅពាក់ព័ន្ធជាមួយ Kim Soo Hyun។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh11LYpDeiArAOoxBVNeijqzEJViFxb1s-CqKQ_BCWhn50z5VHiCTvn5NbkVcm5t2zDZoh-Jwi3nIwZ6_YsUbEh9GMD7jzRz0_YCi2taaI_RqcxHXEaq9E-zxn7JzWW2RhLMJjyrUkM3XncjM1YNLZ4gxiff6IM_QGNGSr7novkUh6sFkhACjj1mPWFEbBQ/s917/image_2024-06-25_16-17-09.png

ស្ថានភាពពេលនេះ Kim Soo Hyun និងក្រុមហ៊ុនគ្រប់គ្រងរបស់ខ្លួនគឺ Gold Medalist គឺមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវយ៉ាងធ្ងន់ធ្ងរ។ ប្រភពជាច្រើនបាននិយាយថាក្រុមហ៊ុននេះតាមពិតគឺជា «កន្លែងជ្រើសរើសគូស្នេហ៍» សម្រាប់ Kim Soo Hyun ដែលតារាស្រីភាគច្រើនដែលចូលរួមក្រុមហ៊ុនមានទំនាក់ទំនងស្នេហាជាមួយលោក។ Gold Medalist ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ហើយគ្រប់គ្រងដោយ Lee Sa Rang ជាបងប្អូនជីដូនមួយរបស់ Kim Soo Hyun ដែលជាតារាសម្តែងសំខាន់នៅក្នុងក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglfxkio5Ybd4NOPHKgwdaqqJ_EctD-XCNvqQycK6PHPjGONqvOQdeeFtOk3SuBYGsXgmJ05pJlgWrBkqqFHlXT8v72E4e-9bW32PbsfucOwePX4NVk-fu8Pub6mewUH4zyQmMyerl2UN0wlCSlfVbNAkt8HP41o_phpNPqFdPTYGLMrL-SVZR4A2e3TIWx/s900/image_2024-06-25_16-17-10%20(2).png

ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះតារាស្រី Seo Ye Ji ដែលជាអតីតតារាក្នុងក្រុមហ៊ុននេះ បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ខណៈដែលមនុស្សជាច្រើនបានផ្សព្វផ្សាយព័ត៌មានថានាង «ជ្រៀតជ្រែកក្នុងទំនាក់ទំនងរវាង Kim Soo Hyun និង Kim Sae Ron»។ ដោយសារតែនៅពេលនោះ Soo Hyun ត្រូវបានគេសន្មត់ថាកំពុងណាត់ជួប Sae Ron ។ Seo Ye Ji ក៏មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយ Lee Sa Rang បន្ទាប់ពីបែកគ្នាជាមួយ Kim Soo Hyun ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6a6Jvz-JZG-nYoYkjlaHOFdIRTWeUKQ3wWdUKddPSu1sdw_7g-Sz_zHqM94bcenZQMR6ecp27EGuKfJm2vAEZHevyU9PJl9SiEtqAvGykKJ6vOnqK7F0WKU2ULjn6oVjr6NrqM4-MF35en3Mmvd_XAqdG-ZsxB5_d0nbm0NVuqn02dSp7gjOZ6ic3KM2y/s1000/image_2024-06-25_16-17-10.png

ក្នុងអត្ថបទមួយដែលបានបង្ហោះនៅថ្ងៃទី១៣ ខែមីនា Seo Ye Ji បានបដិសេធថាមិនមានទំនាក់ទំនងជាមួយ Kim Soo Hyun និង Lee Sa Rang ។ នាងបានសរសេរថា «សួស្តីមិត្តៗ ខ្ញុំក៏ជាមនុស្សដែរ ខ្ញុំពិតជាមានអារម្មណ៍ធ្ងន់ ថប់ដង្ហើម ពិបាកចិត្ត និងសោកសៅដោយសារពាក្យចចាមអារ៉ាម។ ខ្ញុំអត់ធ្មត់សរសេរហើយលុប។ ខ្ញុំសង្ឃឹមថាអ្វីៗនឹងឈប់នៅទីនេះ។ ថ្ងៃនេះខ្ញុំពិតជាបាក់ទឹកចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4S39JYLaX6rR6JpCWLROCuT-ssp_llI8wvAwyeNnSFFNOXK33t4LV8Ba0H6E2ljdHAWfmTP0sTDfFtZ7rQi7Ehn88v5WbPrgeFqIQDtRrFeVIV5F0CFUV8pmgeMVteEoKNIaSWmtiPsDpRnKK7R_7_sGIEcN1EZkJc2ygaNnHzZ4l76l_7yb9qiIB2y8F/s1354/image_2025-03-13_16-04-35.png

Seo Ye Ji និង Kim Sae Ron ធ្លាប់ស្ថិតនៅក្រោមក្រុមហ៊ុនគ្រប់គ្រងដូចគ្នា។ នៅពេលដែល Sae Ron បានទទួលមរណភាពក្នុងខែកុម្ភៈ Seo Ye Ji បានរំលឹកដល់នាងនៅលើបណ្តាញសង្គមផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWJCTObHre20RokEzKvAgQK73KMAmC4bxkErfK-tvBlRHBSJ78FO3n0IZy5Vj6iRkjsSt1m5omlTNMx3MO_pOW-OFNWsukFiyDFhECP8jXfKPcBDol68n6J2VJmehOpfyBkp5qzdTfg9oBNLePboJ4cGoLP6E06y0e3EYl4K0lMxykPsd4NVtKHchrQCyi/s1350/image_2025-03-13_16-04-36.png

Seo Ye Ji បានសម្តែងរួមគ្នាជាមួយ Kim Soo Hyun ក្នុងរឿង It’s Okay to Not Be Okay ក្នុងឆ្នាំ២០២0។ នៅពេលនោះ មានអ្នកសរសេរប្លុកមួយចំនួនបានបង្ហោះព័ត៌មាននៃការណាត់ជួបរបស់ពួកគេ ប៉ុន្តែរឿងនេះមិនបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងនោះទេ ដោយសារតែមិនមានរូបភាព ឬវីដេអូដើម្បីបញ្ជាក់៕

ទំនើបណាស់! ទូរស័ព្ទដៃថ្មីរបស់ចិនបំពាក់បន្ទះសូឡា បានចេញជារូបរាងហើយ

0

ប្រទេសចិន ៖ កាលពីដើមខែមីនា ឆ្នាំ២០២៥ Infinix គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃដ៏ល្បីរបស់ចិន បានបង្ហាញទូរស័ព្ទដៃថ្មីទំនើបបំផុតក្នុងកម្មវិធីបច្ចេកវិទ្យាពិភពលោក (Mobile World Congress 2025) នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដែលទូរស័ព្ទនេះបំពាក់បន្ទះសូឡានៅផ្នែកខាងក្រោយភ្ជាប់ជាមួយស្រោមទូរស័ព្ទសម្រាប់សាកថ្មពីពន្លឺព្រះអាទិត្យ ។ ទោះជាទូរស័ព្ទនេះពុំទាន់លក់លើទីផ្សារក្តី ប៉ុន្តែទូរស័ព្ទគំរូដែលក្រុមហ៊ុនយកមកបង្ហាញ គឺអាចទាញយកពន្លឺព្រះអាទិត្យមកប្រើប្រាស់បាន ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlkglMcaR2LxzcQlthtIHyW9tMuIh4UrATePHRVHKS4qX-FPfh03zOfB_clSW_TCjlrIZQiVe3WruDriBUcmHaOPHQ062blSMxRuOUbW8PxeKgsfXlZdAc-hUlPNrwZEB8f4PswtRUm9XnSHcawxwPjiULvUbpB0w8VM9N6dgDl_-T_6Jpf-J1Ci7cejkF/s1200/image_2025-03-14_08-25-09%20(2).png

ក្រុមហ៊ុន Infinix បានហៅបច្ចេកវិទ្យានេះថា SolarEnergy-Reserving ដែលមានប្រព័ន្ធ Maximum Power Point Tracking សម្រាប់គ្រប់គ្រងកម្លាំងអគ្គិសនីក្នុងទូរស័ព្ទដើម្បីឱ្យការប្រើប្រាស់មានប្រសិទ្ធភាព គឺពុំធ្វើឱ្យទូរស័ព្ទក្តៅខ្លាំងពេក ។ បច្ចុប្បន្ន ទូរស័ព្ទដ៏ទំនើបនេះអាចសាកថ្មពីពន្លឺព្រះអាទិត្យបានខ្ពស់បំផុត ស្មើនឹង២វ៉ាត់ ហើយក្រុមហ៊ុនរចនាវាឡើងសម្រាប់បំពេញថាមពលបម្រុងពេលទូរស័ព្ទអស់ថ្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFOiFMGaHkAzXZu_EiN2_BYZCj9sr5Sgs_npFY-s_TajE32RJEbWfxv9JLvQeDiDKBMnLzFrUp2Q6G_qfTrLcRTegsxbLfXxJh6zENMFxb-gAOiD8yCB6TxwzskOOc_YQK8QsnPlZHuXbP9bB4URUuc_ppGMIDrYXWIEVP7IgTVNN_uCvICCiaybIpXpYn/s1024/image_2025-03-14_08-25-09.png
ក្រៅពីទូរស័ព្ទបំពាក់បន្ទះសូឡានៅផ្នែកខាងក្រោយ ស្រោមទូរស័ព្ទដែលដំណើរការដោយពន្លីព្រះអាទិត្យ ក៏ជាបច្ចេកវិទ្យាលេចធ្លោផងដែរ ដែលស្រោមទូរស័ព្ទនេះនឹងភ្ជាប់ជាមួយទូរស័ព្ទតាមរយៈរន្ធតូចៗនៅចំហៀង ដើម្បីឱ្យទូរស័ព្ទទទួលបានថាមពលពីស្រោមទូរស័ព្ទ ។ គុណសម្បត្តិរបស់វា គឺអ្នកប្រើប្រាស់អាចផ្លាស់ប្តូរវាទៅជាស្រោមទូរស័ព្ទធម្មតាបាននៅពេលត្រូវការ ដូចជា ៖ ពេលយប់ ឬងាយស្រួលប្រើប្រាស់ពេលដាច់ភ្លើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBzjsXQtB7oj7HpYUX_XRraTDckGoizD_AkmiCK8DZpWlpfs1H6XbkBuhfKxVj-620Y_vmgXPBbDQXIHL9BxsvQvAol6QQsOkrjL2QxBYFQ7KfW8x3TfjpXanKNN6_don8qZb2gpHELAYZIfHZUXFRWbea68UIhloKbTHR7Vx_6wbLd_4o-k9UjwBiYaX7/s2000/image_2025-03-14_08-26-06.png
ក្រុមហ៊ុនបញ្ជាក់ថា បន្ទះសូឡាបំពាក់នៅផ្នែកខាងក្រោយទូរស័ព្ទ គឺស្រដៀងគ្នានឹងបន្ទះសូឡាដាក់នៅឆ្នេរសមុទ្រ ព្រមទាំងមានប្រព័ន្ធគ្រប់គ្រងពន្លឺព្រះអាទិត្យ ។ លើសពីនេះ អ្នកប្រើប្រាស់អាចដោះស្រោមទូរស័ព្ទដ៏ទំនើបចេញបាន ពេលមេឃងងឹត ឬគ្មានពន្លឺថ្ងៃ ។ បើទូរស័ព្ទសាកថ្មពីពន្លឺព្រះអាទិត្យបំពាក់បច្ចេកវិទ្យាកាន់តែទំនើប គឺអតិថិជនពុំចាំបាច់សាកថ្មទូរស័ព្ទដោយប្រើប្រាស់អគ្គិសនីទៀតទេនាថ្ងៃអនាគត ឱ្យតែមានពន្លឺថ្ងៃ គឺអាចសាកវាបានគ្រប់ទីកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIjdwjPZ9eJUlJ9k3HMhwPfCrn2PdcgIy2s0lB5CgNrjeSv_OHV9TBC0MkAL2oG-lQw2nUZXc3EnZHlWmHxmbCvB75Ay562gbsAWEG9u06XN3Lm-Qbm2Xt46tO8aUwkWTdFvl-Mlq7Xg-0Ato1yfRFM8a0vSzQoEzXM6tWzJoYZh4IhfwDn_QprIzyRupV/s1080/photo_2025-03-13_09-33-20.jpg
អ្វីដែលពិសេសនោះ បើអ្នកប្រើប្រាស់ដោះស្រោមរបស់វាចេញ គឺផ្ទាំងខាងក្រោយរបស់ទូរស័ព្ទនឹងប្តូរទៅជាពណ៌ផ្សេងៗដោយស្វ័យប្រវត្តិ ។ មហាជននឹងរង់ចាំមើលថា តើក្រុមហ៊ុននឹងលក់ទូរស័ព្ទទំនើបនេះនៅពេលណា ហើយវានឹងផ្លាស់ប្តូរពណ៌ផ្នែកខាងក្រោយយឺត ឬលឿនកម្រិតណា ៕

មើលបាន តែហាមប៉ះពាល់! បើប៉ះនំហើយត្រូវតែទិញ នេះគឺបម្រាម បើល្មើសនឹងពិន័យជាប្រាក់

0

ប្រទេសជប៉ុន ៖ ស្ត្រីជប៉ុនម្នាក់ត្រូវបានម្ចាស់ហាងនំប៉័ងទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួ.ន ក្រោយពីយកដៃច្របាច់នំប៉័ងរហូតដល់បែកខូចអស់ ហើយដើរចេញពីហាងវិញ ពុំព្រមទិញ ។ ស្ត្រីរូបនេះអះអាងថា ខ្លួនគ្រាន់តែយកដៃចាប់នំប៉័ងស្រាលៗប៉ុណ្ណោះ ដើម្បីឱ្យដឹងថា តើសាច់ខាងក្នុងរបស់នំប៉័ងហាប់ណែនឬអត់? ហើយខ្លួនគ្មានប្រាក់ទិញទេ ដោយសារគ្មានការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv9ZMRJqzry9LtZOqhdvJZEp0DOVFn8-h_1ecAHgOadagT5qLfbcWIQU8qRmF-Brygfh9Oq1Lsr6LJBnH7buYClOQ_8tYIzZb9x2nBUl49Tf-MThyiXTSu9_445yTQyDQKskwOgC_5yST6gtzfpuLcJ1jhj0XlJ7UcVf6Z1bFGGiklcpVd8N4D1LwULKb1/s696/photo_2025-03-13_15-04-58%20(2).jpg

សារព័ត៌មាន Straitstimes រាយការណ៍ថា អតិថិជនគួរតែប្រុងប្រយ័ត្នពេលទិញនំប៉័ងនៅប្រទេសជប៉ុន គឺកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ មានស្ត្រីម្នាក់ អាយុ៤០ឆ្នាំ បានយកដៃច្របាច់នំប៉័ងនៅហាងមួយកន្លែងឈ្មោះ Lawson នៅទីក្រុង Fukuoka ស្ថិតនៅភាគនិរតីប្រទេសជប៉ុន បន្ទាប់មក ស្ត្រីរូបនេះក៏ដើរចេញពីហាងវិញ និងពុំព្រមទិញនំប៉័ងដែលខ្លួនច្របាច់ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheA367SNKbQ2wa9CnjWTF4xoFJOJwkxHSoop1PKymEhtqsuqfpV_EqbHfAWy6ssPUHzMJOl28hP-6ejyJHrbF7iYleuwMO44Es1w_OPQVEGAkOCfiK6wmwtySKYfH9wN2FuRxfVPOVyEnC2H6mRGKV8d0RC3Iw6jItbS65-xXJ-1W597DE4eemt9GACImK/s696/photo_2025-03-13_15-04-58.jpg
ស្ត្រីខាងលើបានដើរចេញពីហាងចម្ងាយជាង១គីឡូម៉ែត្រ ម្ចាស់ហាងនំប៉័ងក៏បានដើរតាមទាន់អតិថិជន និងឃាត់ខ្លួន ។ បន្ទាប់មក ម្ចាស់ហាងបានសុំឱ្យអតិថិជនបង់ប្រាក់ថ្លៃនំប៉័ង ពីព្រោះអតិថិជនច្របាច់វារហូតដល់ខូចទ្រង់ទ្រាយ ប៉ុន្តែស្ត្រីខាងលើប្រកែកពុំព្រមបង់ប្រាក់ ទើបម្ចាស់ហាងទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យមកចាប់ខ្លួនតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi40ft7swSmMJwh5aWgc5rlr8tEvkVnZQNqSMUx50hMYxrgKH0hKiellXLgHCTgUm_cQHDCu_Je8rFIxuXh-PCFeziU361Ad3e4HhyddHXwBszdakAB5bL3it2iKfiHqXIPVbU9cHcNKFlAzZnW3d82B4j_BSNQGDdjPDSitMuD2SBh3z_skphe_wN-mQO8/s860/photo_2025-03-13_15-04-58%20(4).jpg

សារព័ត៌មានជប៉ុនរាយការណ៍ថា ស្ត្រីច្របាច់នំប៉័ងត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយសារបានយកដៃចាប់នំប៉័ងរោយល្ងខ្មៅ និងនំប៉័ងដាក់គ្រីម ចំនួន៤ដុំ ដែលមានតម្លៃ១៨០យេន (ឬជាង១ដុល្លារ) រហូតដល់ខូចនំប៉័ងអស់ ។ បើតាមម្ចាស់ហាងប្រាប់ថា នេះពុំមែនជាលើកទី១ទេ ដែលស្ត្រីរូបនេះច្របាច់នំប៉័ង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ABBCWnL-22qQPBznASN8CrriYO5MufBYHNHmpBeGXsNKe7nRrmPUrzS5vhM7j_iwA8U2tpDdooaeLn21wUxFe0qRRazs9nG6lWzDiI6WlHpt_yM02DYnhqV9xqtxTDpveQ_S_K9Q8H5wPYqIAesjy070NZd-sEEnIoX7I3lYaNRtm6PgbrhJdBlMHJbw/s696/photo_2025-03-13_15-04-58%20(3).jpg

ចំណែកស្ត្រីដែលច្របាច់នំប៉័ងពុំទទួលស្គាល់កំហុសរបស់ខ្លួនទេ និងប្រាប់ថា ដោយសារគ្មានការងារធ្វើ ទើបគ្មានប្រាក់ទិញនំប៉័ង ។ ខ្លួនគ្រាន់តែយកដៃចាប់នំប៉័ងស្រាលៗប៉ុណ្ណោះ ដើម្បីចង់ដឹងពីសាច់ខាងក្នុងរបស់នំប៉័ងហាប់ណែនឬអត់? ប៉ុន្តែសមត្ថកិច្ចប្រាប់ថា ស្ត្រីរូបនេះច្របាច់នំប៉័ងរហូតដល់ខូចទ្រង់ទ្រាយ ហើយហាងពុំអាចលក់នំប៉័ងបែបនេះទៅឱ្យអតិថិជនផ្សេងទេ ៕

បញ្ហាគ្រឿងញៀននៅកម្ពុជា ក្លាយជារឿងធំមកទល់បច្ចុប្បន្ន ព្រោះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់

0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ បើមិនដូច្នេះនឹងប្រឈមមុខនឹងច្បាប់។

ថ្លែងជុំវិញបញ្ហាគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា៖” បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ”។

បន្ថែមពីនេះ រដមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្នើអភិបាលស្រុកនៅពេលចុះមូលដ្ឋាន ត្រូវមានការផ្សព្វផ្សាយគ្រឿងញៀន យ៉ាងហោចណាស់ត្រូវឆ្លៀតពេល១០នាទី ដើម្បីអប់រំដល់ពលរដ្ឋមូលដ្ឋានឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។

បើយោងតាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការនៃគ្រឿងញៀនសកល ជាពិសេសពីតំបន់ត្រីកោណមាស៕

ដំណឹងល្អ! ឥណទានទិញទំនិញរួចចាំបង់លុយតាមក្រោយ “Buy Now Pay Later” របស់ធនាគារអេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ដៃគីនអ៊ែខុនឌីសិននីង (Daikin) ប្រកាសដំណើរការជាផ្លូវការហើយ

0

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងកម្មវិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក ស្តីពី ការប្រើប្រាស់សេវាឥណទាន BNPL សម្រាប់ទិញទំនិញ ឬសេវាកម្មប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារ នៅពេលក្រោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcFIWeGpuL5woPC1e7paP7pfotQe5w0MlM4Gd6e7c1HiAvimerbWKySZCA7__DoC4zrClVu_nsmsg2KKBrQgTvqTt_tfp0c2TP2RwoMMjK7iYlQgswzuabfWw5z-l9Q6EoVppaeRgqSPlcL-4gH-PMtsEoY_ex_gHW7RKrJM1YNnKkoAZ1hgogFkZWIRJM/s6126/TF251426.jpg

លោកស្រី សុខ សោភា គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “សេវាឥណទាន BNPL” នេះគឺជា កម្មវិធីឥណទាន ថ្មីសន្លាងបំផុតមិនធ្លាប់មាននៅកម្ពុជាយើង ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវជម្រើសហិរញ្ញវត្ថុអោយកាន់តែប្រសើរ អាចបត់បែនបាន ដោយអនុញ្ញាតឱ្យអតិថិជនទិញទំនិញ និងសេវាកម្ម តាមរយៈអេស៊ីស៊ូភើអេបបានភ្លាមៗ ដោយប្រព័ន្ធនឹងធ្វើការអនុម័តប្រាក់កម្ចីដោយស្វ័យប្រវត្តិ ហើយអតិថិជនអាចទទួលបានទំនិញភ្លាមៗ ដោយធ្វើការសងត្រឡប់មកធនាគារនៅពេលក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPQnOEQbEQ1ydhhDsuYAfwXReT_BQoCTSgkEl1CjELWtp5jBPV04pg_45Dq_C97sMLgcy1gos4lqPHob8APgi6KhPoW0vVVIwZG77_qhTszmpzeVTaMzE1JVyOSLdrIkHlkEuA4_hBVN85prqYWrib-WjA_xZPg2uCjhssyRNTo0_9ZZK80ValtnoppoGh/s8192/TF251468.jpg

អត្ថប្រយោជន៍ដែលគ្រប់ភាគីនឹងទទួលបានពី “សេវាឥណទាន BNPL” នេះគឺ
– អតិថិជនដែលប្រើសេវាឥណទាន BNPL នេះ នឹងមិនអស់ថ្លៃការប្រាក់ប្រចាំខែឡើយ
– ការអនុមត័កំចីលឿនរហ័សទាន់ចិត្ត តាមរយៈអេស៊ីស៊ូភើអេប
– រយៈពេលនៃការបង់ប្រាក់មានរយៈពេលយូរ រហូត១២ខែ តាមជម្រើសរបស់អតិថិជន និងមិនមានប្រាក់ពិន័យ ក្នុងករណីបានបង់ផ្តាច់មុនកាលកំណត់
– ចំណាយត្រឹម១% លើទំហំទឹកប្រាក់កំចី(លើប្រាក់ធានាកំចី)តែម្តងប៉ុណ្ណោះ
– ភាគីអ្នកលក់នឹងទទួលបានប្រាក់គ្រប់ចំនួនភ្លាមៗ តាមថ្លៃដែលលក់នៅលើទីផ្សារ ដោយទូទាត់តាមរយៈ អេស៊ីស៊ូភើអេប
– ទំហំសាច់ប្រាក់កម្ចីរហូតដល់៤លានរៀល រឺ១ពាន់ដុល្លារ
– អតិថិជនដែលអាចប្រើប្រាស់សេវាឥណទាន BNPLនេះ ត្រូវមានប្រតិបត្តិការលើ អេស៊ីស៊ូភើអេប រយៈពេលយ៉ាងតិច ៦ខែhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6FZWb3Jk-JWqg3aR9ciGiMIyfgy9vIHMynhPcsGBlC4MFlv85UG6m7n-Vh87YQJcNwgjz0Xu8qUnXgDdET3YGSuk2RVKdwLlKDfYbrLYlu3d3SIElHkya099TGrXClUckgmzTPFzWx7MpqhhzSFqefenh-NwpJgQAZXZhc8Z8-psnmhnEt7B2ixiAMu4i/s5958/TF251547.jpg

លោកស្រី សុខ សោភា គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានបន្ថែមទៀតថា បច្ចុប្បន្នអតិថជនដែលបានប្រើប្រាស់ អេស៊ីស៊ូភើអេប មានលើស៤លាននាក់ ហើយអ្នកដែលកំពុងប្រើជាប្រចាំ តាមរយៈ QR កូដ មានជាង ៥០០០០០នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj3tZf1jQ8Gg_aHLKV6ElAcPLiLVwLqezS8EK-vB9eMPl9yXtmu5QQ5YImmgTPyP9OvEqr5yDS3AQUTM4y3LYNBEsY9JHPVUt8cvzceHAYRITNC__itLZLiTG5I3vSS8njnJetQCKTzO1x_mNHbQJobGfMv4yVyQBS4T9CjZwFVZ8V9zjXnf6mS7Su59eL/s7489/TF251630.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtRjl-TYayjkASJQ9KDpEcsDKuqMEQydd7gEymQTU4iFWWy66ZtVQXeZ3UFzPQmo_CUOVLJCB5yxjAmNI508kKZs6J__EoQVettGHcMVC1iYHGvb1EyPM97pjpjcJfeW9V5x214dID-pzUDbypwtFKb110vTdajauFL8GJUq3QigNpti5Naq9jdrj2FNAW/s8192/TF251651.jpg

គ្រូពេទ្យជប៉ុនណែនាំឱ្យបរិភោគបន្លែ២ប្រភេទនេះពេលព្រឹកអាចជួយរក្សាទម្ងន់រយៈពេល២០ឆ្នាំ

0

លោក Shuto Hiroshi ជាគ្រូពេទ្យជប៉ុនបានណែនាំឱ្យបរិភោគបន្លែ២ប្រភេទនេះនៅពេលព្រឹក អាចជួយរក្សាទម្ងន់រយៈពេល២០ឆ្នាំ ហើយថែមទាំងជួយកាត់បន្ថយខ្លាញ់ និងកូលេស្តេរ៉ុលទៀតផង ។ លោកតែងតែបរិភោគអាហារពេលព្រឹកដដែលៗក្នុងរយៈពេល២០ឆ្នាំ ហើយបន្លែ២ប្រភេទពុំអាចខ្វះបាន គឺខ្ទឹមបារាំងត្រាំទឹកខ្មេះ និងស្ពៃក្តោបស្ងោរទឹកស៊ុប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0xdEjgs2WnB744_Tkjpz8tsEKct59Gh0JRs482vsrUbKhmiwf-8RBbYPO2wcr3YcnI4FRv14ttT8QHJ3PO9K6LAdt6k_jw4VTPMHs03a-rifIt_9sSxLdoaTI0lk8mhRua45skHKjsx5gdexz97xaheaPjiQ-vnW1ICLxk6UIaGjXST2ZfaoVOWKm5ung/s728/photo_2025-03-13_12-01-25.jpg
ក្រៅពីនេះ លោកបានបរិភោគអាហារផ្សេងៗ ដូចជា ៖ ស៊ុត យៅអ៊ួ និងផ្លែឈើ ពីព្រោះអាហារទាំងនេះមិនត្រឹមតែជួយដល់ការរំលាយអាហារទេ ប៉ុន្តែវាក៏បានជួយរក្សាកម្រិតជាតិស្ករក្នុងឈាមផងដែរ ។ នេះជាការអាថ៌កំបាំងក្នុងការបរិភោគអាហារ ដែលជួយឱ្យលោកអាចរក្សាទម្ងន់៦០គីឡូក្រាមក្នុងរយៈពេល២០ឆ្នាំមកនេះ លោកពុំឡើងទម្ងន់ទេ ។ វាថែមទាំងជួយកម្ចាត់ខ្លាញ់លើសដែលប្រមូលផ្តុំក្នុងរាងកាយអស់ជាច្រើនឆ្នាំ និងកាត់បន្ថយកូលេស្តេរ៉ុល បើធៀបនឹងពេលលោកនៅជាយុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicKE61qfO99bQv4JC5rT671Kd0GcjVIif7wPX_3xZa3DzY9MOyofLjurZ1O4lLwK3FRcBEiQQwrkiFpceHuG9YAXaYyMc_t0iMllGwZ9K5zc1qi9DItvDoFYDzW_RrOatUa-B_gMOVexkzYP4vx0GAIsTMjHN5gGOKtzeBb9r-rcWtygsR_aOaLkh0uQ3y/s780/photo_2025-03-13_12-01-25%20(4).jpg

ការបរិភោគស្ពៃក្តោបច្រើននឹងធ្វើឱ្យយើងឆាប់ឆ្អែត ហើយវាពុំប៉ះពាដល់កម្រិតឈាមក្នុងស្ករ ។ ក្រៅពីនេះ ស្ពៃក្តោបសម្បូរដោយវីតាមីន U និងជាតិសរសៃជួយការពារក្រពះ ពោះវៀន និងការរំលាយអាហារ ។ រីឯការបរិភោគខ្ទឹមបារាំងត្រាំទឹកខ្មេះ គឺដូចគ្នានឹងការបរិភោគគ្រឿងទេស វាមិនត្រឹមតែជួយបង្កើនរសជាតិអាហារទេ ប៉ុន្តែវានឹងផ្តល់ផលល្អដល់សុខភាព២យ៉ាង គឺគ្រប់គ្របកម្រិតជាតិស្ករក្នុងឈាម និងកាត់បន្ថយកូលេស្តេរ៉ុល ។ ខ្ទឹមបារាំងត្រាំ ជួយប្រឆាំងនឹងអុកស៊ីតកម្ម, ឱ្យឈាមរត់ល្អ និងកុំឱ្យឈាមកក ។ នេះបើតាមការលើកឡើងរបស់គ្រូពេទ្យជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSX9_z0lvqQRwOAZoVxA0dZgkvQog7CJ5bJw4hv9XXZ8F2GPRTfUbd-xfwNfeB-oCayIfn3ErC8VY56kLLrO82FVp3lcSlcMu2OdvS_6EfjBYNGNkpXBdqaqB_gPEcqS3zAyZUAdCo0RSda_ggS8JHQSZ_geNAOyoun0aTM2P_apY1QSDPkU4fiAcvqwXU/s600/photo_2025-03-13_12-01-25%20(3).jpg
លោកគ្រូពេទ្យបានណែនាំពីវិធីត្រាំខ្ទឹមបារាំងឱ្យមានរសជាតិឆ្ងាញ់ និងឆាប់រហ័ស គឺដាក់ទឹកខ្មេះ ១៥០មីលីក្រាម, ទឹកឃ្មុំ ១០០មីលីក្រាម, អំបិល ១ស្លាបព្រាកាហ្វេ និងខ្ទឹមបារាំងចិញ្ច្រាំ ៥០០ក្រាម ចូលក្នុងប្រអប់ ។ បន្ទាប់មក យកប្រអប់នេះដាក់ក្នុងទូរទឹកកក រយៈពេល៥ថ្ងៃ ទើបយកមកបរិភោគ ។

ចំណុចសំខាន់បំផុតគួរយកចិត្តទុកដាក់ពេលបរិភោគអាហារព្រឹក គឺចៀសវាងបរិភោគអាហារម្សៅ ដូចជា ៖ នំប៉័ង ដូណាត់ និងគៀវ ពីព្រោះអាហារទាំងនេះនឹងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងភ្លាមៗ, នឿយហត់ និងងងុយគេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMqW_XDpg-Qh9-fhBmF62CJD9teTHSlyLpo2HDGYimik7tAugx-ZDd_c3ksCA2SnjGciHKPDrRmoWpvjhaIW7RdT-O3Texfku-QL0HgQ1C7-XuprAUhkX-nbBfhReOPJKdR4LbTgZEbiXClWGeKzF7MRWxdNgmvJpHaEEfRHXl5wJ2UOcMBnXR7fMjTbQU/s696/photo_2025-03-13_12-01-25%20(2).jpg

លោកបានណែនាំឱ្យផឹកទឹកក្តៅឧណ្ឌៗ ១កែវ ក្រោយពេលដុសធ្មេញរួច ដើម្បីឱ្យប្រព័ន្ធសរសៃប្រសាទដំណើរការល្អ ពីព្រោះទឹកក្តៅឧណ្ឌៗមិនត្រឹមតែជួយដល់ការរំលាយអាហារទេ ប៉ុន្តែវានឹងរក្សាកំដៅក្នុងខ្លួន ។ ប៉ុន្តែពុំគួរផឹកតែបៃតងពេលព្រឹកទេ ដោយសារវាមានសារធាតុតានីន សារធាតុនេះនឹងធ្វើឱ្យមានបញ្ហាក្នុងប្រព័ន្ធរំលាយអាហារ ៕

ភាគី Kim Soo Hyun នឹងចេញសេចក្តីថ្លែងការណ៍ពេញលេញនៅសប្តាហ៍ក្រោយជាមួយនឹងព័ស្តុតាង

0

នៅថ្ងៃទី១៣ ខែមីនា ក្រុមហ៊ុនរបស់តារាសម្ដែង Kim Soo Hyun បាននិយាយទៅកាន់អ្នកសារព័ត៌មានជាមួយនឹងសេចក្តីថ្លែងការណ៍ខ្លីមួយដោយបានបញ្ជាក់ថានឹងចេញសេចក្តីថ្លែងការណ៍ពេញលេញជាមួយនឹងព័ស្តុតាងជាក់ស្តែងនៅសប្តាហ៍ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcxQw-33kw52rITCoaDDQyt8wBO1NhyweMwD5THiXXrbPfU2XMB4gLFD41tVHI4s7TV_SvM27pmlR9M1fp-oafGsoZECNxIf0ThDRF_jMeDghKnglnhKCsL4sYekWVD-BOzr49rDQiHb9OjqWa4ZzgkgYbU-kRKR2NZJgABmtwbdGYhw0Xzuo8wxsm9E7C/s1107/image_2025-03-13_09-52-57%20(2).png

Gold Medalist បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់ចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការចោទប្រកាន់ថ្មីៗនេះប្រឆាំងនឹង Kim Soo Hyun ដោយ ‘HOVERLAB’ ដើម្បីឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម និងការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ Gold Medalist នឹងចេញសេចក្តីថ្លែងការណ៍ពេញលេញមួយដោយផ្អែកលើព័ស្តុតាងជាក់ស្តែងនៅសប្តាហ៍ក្រោយ។ យើងសូមអភ័យទោសចំពោះការបង្ករអាក់រអួលជាសាធារណៈជាមួយនឹងការឆ្លើយតបយឺតយ៉ាវរបស់យើង។ សូមយល់ថាការសម្រេចចិត្តនេះមានគោលបំណងច្រានចោលការរីករាលដាលនៃការទាមទារតែម្ខាង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkBy0FJseKm78lEfxjoasqaMxfC0e2Icxc5fEsscNWmKJ_UmcQ9Ae6BmYedzWDWdS_upMUafcIE8qD9T2TTpFE5rG6dKZAD7T-ExiOyyyh0O-9RXc4Uc8CJiwQ-BictNY_NWZxSOcW9TA8PGcswQWlRaQac26szBQbE23a5xNMmYPAIjDODvc0U7b1uTNb/s1200/image_2025-03-13_09-52-57%20(3).png
យោងតាមអ្នកខាងក្នុងឧស្សាហកម្ម Kim Soo Hyun បច្ចុប្បន្នកំពុងពិភាក្សាលម្អិតពិតប្រាកដនៃសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ខ្លួនដែលនឹងត្រូវចេញផ្សាយនៅសប្តាហ៍ក្រោយជាមួយភ្នាក់ងាររបស់លោក។ លោកនឹងនិយាយចេញជាមួយនឹងមុខតំណែងថ្មីជាលើកដំបូងចាប់តាំងពីថ្ងៃទី១២ ខែមីនា នៅពេលដែលទីភ្នាក់ងាររបស់លោកបាននិយាយម្តងទៀតនៅក្នុងសេចក្តីថ្លែងការណ៍មួយបដិសេធពាក្យចចាមអារ៉ាមរបស់ Kim Soo Hyun ជាព័ត៌មានមិនពិតនិងក្លែងក្លាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAIBH70voYLR5Ne0FiulIzxBpwd35PhX6b7OpMbcnyVYwj4qHP616N76VERCAF5jpEE8YHHlIr39P7c4u7g1wldvBVAKpD9pJQXSuYhPJ08xeGKCthexs5kyrTMK3AhnLayyP7G-V9p5IiRC6qd_IPh5CJeiqrySBFRMy3xVVjfNNQmlsP9Idk1Cl9MY38/s1440/image_2025-03-13_09-52-56.png

នៅថ្ងៃទី១០ ខែមីនា ឆាណែល YouTube កម្សាន្ត «HOVERLAB បានចោទប្រកាន់ថា Kim Soo Hyun បានណាត់ជួបជាមួយតារាសម្តែង Kim Sae Ron អស់រយៈពេល ៦ឆ្នាំចាប់តាំងពីឆ្នាំ ២០១៦ នៅពេលដែល Kim Sae Ron មានអាយុ ១៥ ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរបស់ពួកគេបានធ្លាក់ចុះបន្ទាប់ពីឆ្នាំ ២០២២នៅពេលដែលរូបភាពសាធារណៈរបស់ Kim Sae Ron មានគ្រោះថ្នាក់ចរាចរណ៍ក្នុងស្ថានភាពស្រវឹង។ មិនយូរប៉ុន្មាន ក្រុមហ៊ុន Gold Medalist បានទាមទារឱ្យ Kim Sae Ron សងសំណងជាបន្ទាន់នូវការខូចខាតចំនួន ៧០០លានវ៉ុន ក្នុងរឿង «Bloodhounds» របស់ Netflix ។ Kim Sae Ron ដែលត្រូវបានកាត់ចេញពីប្រភពចំណូលណាមួយនៅពេលនោះបានទាក់ទង Kim Soo Hyun ជាច្រើនដងដើម្បីសុំពេលវេលាបន្ថែមដើម្បីសងបំណុល។ ទោះយ៉ាងណាក៏ដោយ Kim Soo Hyun បានបដិសេធមិនឆ្លើយតប ហើយទីបំផុតនាងចាកចេញពីពិភពលោកមួយនេះចំថ្ងៃខួបកំណើតគម្រប់ខួប៣៧ឆ្នាំរបស់ Kim Soo Hyun ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmRtwbD4cKdWrVfqCMLOEhOcCHS8l9pCCB5m43WAbuEg3r2D4tx0Y1THHQA5wVAIfMQltbNSquyimGw_7p0XiCYVykQXS4DHl6H9tuwVQbow2iQZ7uwXg7VJXQSXWl5YVU0rbwwPquPMIyht7dVwoUp5hleYmy5Fy_FNYsMeI7QZdIy5pjQHT8DSP8Nl3Z/s906/image_2025-03-13_09-52-59.png

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ «HOVERLAB» ក្រុមហ៊ុន Kim Soo Hyun បាននិយាយថា «ការចោទប្រកាន់ទាំងអស់គឺមិនពិតទាំងស្រុង ហើយយើងមានបំណងសងសឹកជាមួយនឹងវិធានការផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលអាចធ្វើទៅបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihyphenhyphen-6eWdcPWKT8RfQaNg-eaOMUDSNfO4xy8YRf64eCvkhPsB_ro6Ld_KOHR7yGzymBA6LV4GTOo6gGVxcMzlPcEO3Qb2INfdrkCCt_cn7Zf7uxJ_a63TdaQxsgbcZcSeaLTiS6QCVh3Lm7uFo8rK-VArLlW7ykT5_rTHL71sxO4X3_mYXpqZklAVOTzYkM/s1496/image_2025-03-13_09-52-58%20(2).png

នៅពេលដែលភាគីរបស់ Kim Soo Hyun ឆ្លើយបដិសេធ «HOVERLAB» បានបន្តបង្ហាញរូបថត សារ និងសំបុត្រដែលត្រូវបានរាយការណ៍ថាបានផ្លាស់ប្តូររវាង Kim Soo Hyun និង Kim Sae Ron អំឡុងពេលទំនាក់ទំនងរបស់ពួកគេ។ យោងតាមប្រភពនេះរូបថត សារ និងសំបុត្រត្រូវបានផ្តល់ជូនដោយផ្ទាល់ដោយសមាជិកគ្រួសាររបស់ Kim Sae Ron ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWGKlKM9RK8TyzEtBE4wWtO24jinnXk9IzAurPV2PWVYtIVLjPQyhyphenhyphenOsd8h5q9_GLIkBRki0KA2hJbjot55n9EnQIpDolFq_Q4T543xpoX-49K4vL_st7I3BlRuzVz8N3NJi2ZKGjq8tJ7ahnFDRZwaQ0NNm2g9b7pPZsl-1Yoi7TLrHlkdtgUzOChd0Qf/s619/image_2025-03-13_09-52-57.png
ដោយមើលឃើញពីពាក្យចចាមអារ៉ាមដែលកំពុងបន្ត Kim Soo Hyun អាចនឹងប្រឈមមុខនឹងផលប៉ះពាល់ដ៏ធំជាមួយនឹងកិច្ចសន្យាផ្សាយពាណិជ្ជកម្មផ្សេងៗ និងការលេចមុខផលិតរឿងភាគ/ទូរទស្សន៍។ បច្ចុប្បន្នគាត់កំពុងថតរឿងភាគដើមរបស់ Disney+ មានចំណងជើងថា «Knock-Off»៕

ក្រុមហ៊ុនវៀតណាម VinFast មានគម្រោងដំឡើងស្ថានីយសាករថយន្តអគ្គិសនី១សែនកន្លែងនៅឥណ្ឌូណេស៊ី

0

ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ីឱ្យដឹងថា VinFast គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម មានគម្រោងដំឡើងស្ថានីយសាករថយន្តអគ្គិសនីឱ្យបាន១សែនកន្លែង នៅប្រទេសឥណ្ឌូណេស៊ី ក្រោយពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានជួបជជែកជាមួយអ្នកតំណាងក្រុមហ៊ុន VinFast កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwqIC39tNDCJEShB-J_rWWvwsb5VCoy2duE2lnHQpHhySF088OO5XRy4IPWV_rjvVJ6qQ7wQqnNijjKzNDWgSIuWgwbJ98QlyPoiO2Wvwx4crnLkD7kLD3UyYE7rWEX52M7zTQ5hClDmoQBssjLulVH2hfLp6yYEGHQGEBbgJ6GMtEXVtaiCgRFooFmpnS/s1000/photo_2025-03-13_10-39-10.jpg
រោងចក្ររបស់ក្រុមហ៊ុន VinFast នៅខេត្តចាវ៉ាខាងលិច នឹងចាប់ផ្តើមដំឡើងស្ថានីយសាករថយន្តអគ្គិសនី នៅឆ្នាំ២០២៦ ។ រោងចក្រនេះអាចផលិតរថយន្តអគ្គិសនី ចំនួន៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ហើយក្រុមហ៊ុនបានសាងសង់រោងចក្រដំឡើងរថយន្ត ដែលចំណាយទឹកប្រាក់អស់២០០លានដុល្លារ កាលពីឆ្នាំ២០២៤ ។ នេះបើតាមលោក Rosan Roeslani រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy107N9aglc5Hf0yuMF00XC7NBKI-IXS3Pzwgj-pMBzTqcRy-SIBuXcqa4x2yOrg2UbleIF3UHWfAeD_N82wYFZj2i-qXnyZKxgHBPV1H3twHzQ3GAQZMf3f8JPfDsdsDs3AxLpkklWLVip7UvjNzuTuTcsNb9hCbP6OzeL48y5ftlAtKhuDg7KCHPuoU5/s1280/photo_2025-03-13_10-39-09.jpg
ចំណែកនាយកគ្រប់គ្រងក្រុមហ៊ុន VinFast បានបដិសេធផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងគម្រោងដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ក្រោយពីអ្នកតំណាងក្រុមហ៊ុនបានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBrweH9bWhcSgZXqoEQzcrtGWwQN8SEZ86HRJthz9VZzgK0QT7CnUG_GBuCjqechEoUBCPwB58CoKGLey-SDRUv0f0dTkbpmJ8CxflWWfYoBLkKy_d2dOTBHT_qYA4DqbH95_mmBjW9f3QYZMejQNojZ1hJy8NwUafAxsLYzjhhJoHsdLweXHdhdnKUQqO/s1068/image_2025-03-13_13-57-49.png

ឥណ្ឌូណេស៊ីមានមហិច្ឆតាចង់ក្លាយជាប្រទេសផលិតរថយន្តអគ្គិសនី ដោយព្យាយាមទាញយកអត្ថប្រយោជន៍ពីសារធាតុនីកែលដ៏សម្បូរបែប (គឺជាសារធាតុពណ៌ប្រាក់សម្រាប់ផលិតថ្មរថយន្តអគ្គិសនី និងដែកអ៊ីណុកឱ្យរឹងមាំ ធន់ជាមួយសីតុណ្ហភាពខ្លាំង) ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានលើកទឹកចិត្តក្រុមហ៊ុននានាឱ្យផលិតរថយន្តអគ្គិសនីក្នុងប្រទេសខ្លួនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Xh8Azlxj83a4ybKg6Tr-EUXPxa7B9lKJjNWbBCZ46cIcf2jOjohO4YRY2fdAzTQ_tAJAMtRlHoruxlUAOsM3G0VScx8wIMzzYxcdb402mkRzAv-SV_PlcHFVOZLNv052Yj2fl2NI0o2uLoxS3gdRxWAn3G4brVO2Ezt16tCJ12FTW8o-iikAt82Ra6VU/s1000/image_2025-03-13_13-57-46.png

រយៈពេលប៉ុន្មានខែចុងក្រោយនេះ ការប្រើប្រាស់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ីបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានាលក់រថយន្តអគ្គិសនីតម្លៃសមរម្យ ។ ការប្រើប្រាស់រថយន្តនៅខែកុម្ភៈ ឆ្នាំ២០២៥ បានកើនឡើង២.២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាការកំណើនប្រើប្រាស់រថយន្តលើកដំបូង បើគិតតាំងពីខែមិថុនា ឆ្នាំ២០២៣ ដែលការលក់រថយន្តភាគច្រើនជារថយន្តអគ្គិសនី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimb-pu974_lAVnywnq82m79nvV58cgTUeDi0_BlfBNJRakdd3G53pCJ5GIsRaSlCcxUBMUf66ZiYGm8htfQJammzck3s6j-yWMdrqjAlaW9The5XPuAgMgKGcSQ0qxDXVZLm37toyGsdKNSRSMOtFjzMVxU3iU1cXaHkjclBTwzkY3vTd23cAalwuIL_wd/s2560/image_2025-03-13_13-57-46%20(2).png
លោក Rosan Roeslani រដ្ឋមន្ត្រីក្រសួងវិនិយោគបន្តថា ក្រុមហ៊ុនវៀតណាមបានជ្រើសរើសទីតាំងដំឡើងស្ថានីយសាករថយន្តអគ្គិសនីរួចហើយ ។ ការវិនិយោគដំឡើងស្ថានីយសាករថយន្តអគ្គិសនីរបស់ក្រុមហ៊ុនវៀតណាម នឹងជួយជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ។ ក្រៅពីនេះ ក្រុមហ៊ុនវៀតណាមបានពិចារណាវិនិយោគលើថាមពលកកើតឡើងវិញ, កង្ហារខ្យល់ និងបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHQMPFFE6enEuoJKSj2yB8JHaep3PuI5YT_v8x6KLIiY_417-hYitmVilGizawh4Xj0KJYbT9aC39KK2alp62hOQBRz64kFNTsjHPhRX9Kt-akcJ_85vI4m4HJuD7AUtX-8rl23FRUcApJREcF6v0U4gz7eUCd87cLqxUycZNc_DmfPBMHw0XNgyjfZXf3/s1920/image_2025-03-13_13-57-44.png
គួរបញ្ជាក់ថា ការជួបពិភាក្សារវាងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ជាមួយអ្នកតំណាងក្រុមហ៊ុន VinFast គឺ១ថ្ងៃក្រោយ បន្ទាប់ពីប្រធានាធិបតីឥណ្ឌូណេស៊ីបានប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឺម ហើយប្រទេសទាំងពីរបានព្រមព្រៀងពង្រឹងកិច្ចសហការសេដ្ឋកិច្ច ៕