លោក Shuto Hiroshi ជាគ្រូពេទ្យជប៉ុនបានណែនាំឱ្យបរិភោគបន្លែ២ប្រភេទនេះនៅពេលព្រឹក អាចជួយរក្សាទម្ងន់រយៈពេល២០ឆ្នាំ ហើយថែមទាំងជួយកាត់បន្ថយខ្លាញ់ និងកូលេស្តេរ៉ុលទៀតផង ។ លោកតែងតែបរិភោគអាហារពេលព្រឹកដដែលៗក្នុងរយៈពេល២០ឆ្នាំ ហើយបន្លែ២ប្រភេទពុំអាចខ្វះបាន គឺខ្ទឹមបារាំងត្រាំទឹកខ្មេះ និងស្ពៃក្តោបស្ងោរទឹកស៊ុប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0xdEjgs2WnB744_Tkjpz8tsEKct59Gh0JRs482vsrUbKhmiwf-8RBbYPO2wcr3YcnI4FRv14ttT8QHJ3PO9K6LAdt6k_jw4VTPMHs03a-rifIt_9sSxLdoaTI0lk8mhRua45skHKjsx5gdexz97xaheaPjiQ-vnW1ICLxk6UIaGjXST2ZfaoVOWKm5ung/s728/photo_2025-03-13_12-01-25.jpg
ក្រៅពីនេះ លោកបានបរិភោគអាហារផ្សេងៗ ដូចជា ៖ ស៊ុត យៅអ៊ួ និងផ្លែឈើ ពីព្រោះអាហារទាំងនេះមិនត្រឹមតែជួយដល់ការរំលាយអាហារទេ ប៉ុន្តែវាក៏បានជួយរក្សាកម្រិតជាតិស្ករក្នុងឈាមផងដែរ ។ នេះជាការអាថ៌កំបាំងក្នុងការបរិភោគអាហារ ដែលជួយឱ្យលោកអាចរក្សាទម្ងន់៦០គីឡូក្រាមក្នុងរយៈពេល២០ឆ្នាំមកនេះ លោកពុំឡើងទម្ងន់ទេ ។ វាថែមទាំងជួយកម្ចាត់ខ្លាញ់លើសដែលប្រមូលផ្តុំក្នុងរាងកាយអស់ជាច្រើនឆ្នាំ និងកាត់បន្ថយកូលេស្តេរ៉ុល បើធៀបនឹងពេលលោកនៅជាយុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicKE61qfO99bQv4JC5rT671Kd0GcjVIif7wPX_3xZa3DzY9MOyofLjurZ1O4lLwK3FRcBEiQQwrkiFpceHuG9YAXaYyMc_t0iMllGwZ9K5zc1qi9DItvDoFYDzW_RrOatUa-B_gMOVexkzYP4vx0GAIsTMjHN5gGOKtzeBb9r-rcWtygsR_aOaLkh0uQ3y/s780/photo_2025-03-13_12-01-25%20(4).jpg

ការបរិភោគស្ពៃក្តោបច្រើននឹងធ្វើឱ្យយើងឆាប់ឆ្អែត ហើយវាពុំប៉ះពាដល់កម្រិតឈាមក្នុងស្ករ ។ ក្រៅពីនេះ ស្ពៃក្តោបសម្បូរដោយវីតាមីន U និងជាតិសរសៃជួយការពារក្រពះ ពោះវៀន និងការរំលាយអាហារ ។ រីឯការបរិភោគខ្ទឹមបារាំងត្រាំទឹកខ្មេះ គឺដូចគ្នានឹងការបរិភោគគ្រឿងទេស វាមិនត្រឹមតែជួយបង្កើនរសជាតិអាហារទេ ប៉ុន្តែវានឹងផ្តល់ផលល្អដល់សុខភាព២យ៉ាង គឺគ្រប់គ្របកម្រិតជាតិស្ករក្នុងឈាម និងកាត់បន្ថយកូលេស្តេរ៉ុល ។ ខ្ទឹមបារាំងត្រាំ ជួយប្រឆាំងនឹងអុកស៊ីតកម្ម, ឱ្យឈាមរត់ល្អ និងកុំឱ្យឈាមកក ។ នេះបើតាមការលើកឡើងរបស់គ្រូពេទ្យជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSX9_z0lvqQRwOAZoVxA0dZgkvQog7CJ5bJw4hv9XXZ8F2GPRTfUbd-xfwNfeB-oCayIfn3ErC8VY56kLLrO82FVp3lcSlcMu2OdvS_6EfjBYNGNkpXBdqaqB_gPEcqS3zAyZUAdCo0RSda_ggS8JHQSZ_geNAOyoun0aTM2P_apY1QSDPkU4fiAcvqwXU/s600/photo_2025-03-13_12-01-25%20(3).jpg
លោកគ្រូពេទ្យបានណែនាំពីវិធីត្រាំខ្ទឹមបារាំងឱ្យមានរសជាតិឆ្ងាញ់ និងឆាប់រហ័ស គឺដាក់ទឹកខ្មេះ ១៥០មីលីក្រាម, ទឹកឃ្មុំ ១០០មីលីក្រាម, អំបិល ១ស្លាបព្រាកាហ្វេ និងខ្ទឹមបារាំងចិញ្ច្រាំ ៥០០ក្រាម ចូលក្នុងប្រអប់ ។ បន្ទាប់មក យកប្រអប់នេះដាក់ក្នុងទូរទឹកកក រយៈពេល៥ថ្ងៃ ទើបយកមកបរិភោគ ។

ចំណុចសំខាន់បំផុតគួរយកចិត្តទុកដាក់ពេលបរិភោគអាហារព្រឹក គឺចៀសវាងបរិភោគអាហារម្សៅ ដូចជា ៖ នំប៉័ង ដូណាត់ និងគៀវ ពីព្រោះអាហារទាំងនេះនឹងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងភ្លាមៗ, នឿយហត់ និងងងុយគេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMqW_XDpg-Qh9-fhBmF62CJD9teTHSlyLpo2HDGYimik7tAugx-ZDd_c3ksCA2SnjGciHKPDrRmoWpvjhaIW7RdT-O3Texfku-QL0HgQ1C7-XuprAUhkX-nbBfhReOPJKdR4LbTgZEbiXClWGeKzF7MRWxdNgmvJpHaEEfRHXl5wJ2UOcMBnXR7fMjTbQU/s696/photo_2025-03-13_12-01-25%20(2).jpg

លោកបានណែនាំឱ្យផឹកទឹកក្តៅឧណ្ឌៗ ១កែវ ក្រោយពេលដុសធ្មេញរួច ដើម្បីឱ្យប្រព័ន្ធសរសៃប្រសាទដំណើរការល្អ ពីព្រោះទឹកក្តៅឧណ្ឌៗមិនត្រឹមតែជួយដល់ការរំលាយអាហារទេ ប៉ុន្តែវានឹងរក្សាកំដៅក្នុងខ្លួន ។ ប៉ុន្តែពុំគួរផឹកតែបៃតងពេលព្រឹកទេ ដោយសារវាមានសារធាតុតានីន សារធាតុនេះនឹងធ្វើឱ្យមានបញ្ហាក្នុងប្រព័ន្ធរំលាយអាហារ ៕