Home Blog Page 604

គំនិតល្អជួយកាត់បន្ថយសំរាម! អតិថិជននឹងទទួលបានប្រាក់វិញក្រោយយកកែវកាហ្វេផឹករួចដាក់ក្នុងទូរ

0

ប្រទេសដាណឺម៉ាក ៖ នៅទីក្រុងអ័រហ៊ូស ប្រទេសដាណឺម៉ាក បានអនុវត្តគម្រោងប្រគល់កែវកាហ្វេឱ្យវិញពេលប្រើប្រាស់រួច (ឬគម្រោង Takeaway) ដើម្បីឱ្យភ្នាក់ងារប្រមូលកែវកាហ្វេទាំងនេះទៅសម្អាតប្រើប្រាស់ឡើងវិញ ។ ពេលអតិថិជនកុម៉្មង់កាហ្វេពីហាងទៅផឹកនៅផ្ទះ ឬកន្លែងធ្វើការ គឺពេលផឹកកាហ្វេរួច អតិថិនអាចយកកែវកាហ្វេរបស់ខ្លួនទៅដាក់នៅតាមទូរនានាក្នុងទីក្រុងអ័រហ៊ូស ដើម្បីកាត់បន្ថយសំរាមផ្លាស្ទិកប៉ះពាល់បរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp44XbLXFuCE8UDpgek5OUCVJivMO80LJz76JuKGmeKZcCgaCmiV_tMt1aFcXEdWeiElX_YbWVAo7SpcunjOlexYuW8yfx1MBbeDce4mnzFXwtXthI1LJdjgb8Ni3Sa4Kk9_Zd6JiAXR0mvKyMkVjYHvokARCDEd-95qJB5BYL-6-BWrizx5NAW5tg2MAv/s1544/image_2025-03-13_13-53-16.png
ការអនុវត្តគម្រោងនេះពុំស្មុគស្មាញទេ គឺអតិថិជនគ្រាន់តែទិញកាហ្វេ និងបង់ប្រាក់ ចំនួន៥ក្រូនដាណឺម៉ាក (ឬប្រមាណ ២ពាន់៥រយរៀល) ហើយពេលអតិថិជនយកកែវទៅដាក់តាមទូរ ចំនួន២៥កន្លែង ក្នុងទីក្រុងអ័រហ៊ូស ប្រព័ន្ធទូរទទួលកែវកាហ្វេស្វ័យប្រវត្តិ នឹងផ្ទេរប្រាក់ចូលគណនីធនាគារអតិថិជនភ្លាម ។ បន្ទាប់មក ភ្នាក់ងារក្រុមហ៊ុន TOMRA នឹងប្រមូលកែវទៅសម្អាត សម្លាប់មេរោគ និងពិនិត្យគុណភាព ក្រុមហ៊ុននឹងមើលថា តើកែវនីមួយៗខូចខាតឬអត់ ។ បើកែវនៅល្អ ក្រុមហ៊ុននឹងបញ្ជូនវាទៅហាងកាហ្វេដែលចូលរួមក្នុងគម្រោង សម្រាប់ប្រើឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicGHNJgoHNCApHLyZO7uDxfqiHGWJ4PI3zW1NNnf_vHfiXkzmGXec30BQfBi_bkw4JERYBSV1QtipnZ55R079SfQWKBiEu6EfqGVAmL1xHigiZZsYF0RyA9_8sVfRg1xw609BAzM4ggC0ojcfHZuoSE4SKN10TjWo3njbEmVR-ydNyjyYNvUB32jyC2JLz/s1280/photo_2025-03-13_13-48-07.jpg

ប៉ុន្តែបើកែវកាហ្វេខូច ឬពុំអាចប្រើឡើងវិញបាន ក្រុមហ៊ុននឹងយកវាទៅកែច្នៃជាផលិតផលផ្លាស្ទិកថ្មី ដើម្បីកាត់បន្ថយសំរាម ។ រីឯកែវកាហ្វេដែលអតិថិជនដាក់តាមទូរ គឺជាកែវរបស់គម្រោងតែប៉ុណ្ណោះ អតិថិជនពុំអាចយកកែវផ្សេងមកដាក់ក្នុងទូរទេ ។ បច្ចុប្បន្ន មានហាងកាហ្វេចំនួន៤៥កន្លែង បានចូលរួមក្នុងគម្រោង និងប្រើប្រាស់កែវរបស់គម្រោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0BVWTyqtTlfBkw9w5lHKkd0p8vNSU2Esl-_NYJuOzftTpmWjnsaHPwrIrdEWAeUHC2872BIW4WWbrgikhezCXxMK3fAWuaS72BPwbIq7sw9QZkOSk6yZw5lXomGzM4k6neRhXzabxYdohO3dfWW9MfggF0wCW-AzIUfydVN5RVhnUe6arVfXjysa1YX6R/s1080/photo_2025-03-13_13-48-08%20(2).jpg

ពេលអនុវត្តគម្រោងដំបូង អតិថិជនបានដាក់កែវកាហ្វេក្នុងទូរ ប្រមាណតែ២៥% ប៉ុណ្ណោះ ខុសពីគោលដៅរំពឹងទុក ប៉ុន្តែពេលអនុវត្តគម្រោងនេះក្នុងពិធីបុណ្យដ៏ធំនៅទីក្រុងអ័រហ៊ូស ឃើញថា ពលរដ្ឋដាណឺម៉ាកជាច្រើនបានយកកែវកាហ្វេដែលផឹករួចដាក់ចូលទូរ រហូតដល់១សែនកែវ ត្រឹមរយៈពេល១សប្តាហ៍ ។ បច្ចុប្បន្ន អតិថិជនបានដាក់កែវក្នុងទូរ រហូតដល់៨៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcH5A5dbH_tffRvEhM5WTa3f4_pkLtkr6vTY03UXDHRPgW5Ksjjep6gTj3v3AifqXmLVhClw_SVCREN2qmF0hhv9q0zW3Xcv5aVR3PiQvPsMxjeA0ZSxwV8BjPBHxCe-Z7a32CjL8maj2DVbbx6fn637x6L91uTwJoANkmCjAWTys4Axigth5QRivSn3Uy/s959/photo_2025-03-13_13-48-08%20(3).jpg

គម្រោង Takeaway បានអនុវត្តតាំងពីឆ្នាំ២០២៤ ដោយមានគោលដៅប្រមូលកែវកាហ្វេឱ្យបាន៥សែនកែវ ប៉ុន្តែក្រោយអនុវត្តគម្រោងបានយូរបន្តិច អតិថិជនក៏ប្រគល់កែវឱ្យវិញលើសគោលដៅកំណត់ គឺគម្រោងអាចប្រមូលកែវ រហូតដល់ ៧សែន៣ម៉ឺន៥ពាន់កែវ ដែលជួយកាត់បន្ថយសំរាមផ្លាស្ទិកបាន១៤តោន និងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតដ៏ច្រើនមហាសាល ។ នៅឆ្នាំ២០២៥ ទីក្រុងអ័រហ៊ូស មានគោលដៅប្រមូលកែវកាហ្វេមកប្រើឡើងវិញឱ្យបាន១លាន៥សែនកែវ ហើយគម្រោងនេះនឹងអនុវត្តនៅទីក្រុងក្បែរៗផងដែរ ។ ក្រៅពីប្រើប្រាស់ឡើងវិញ កែវទាំងនេះនឹងត្រូវផលិតជាផលិតផលវេចខ្ចប់អាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJP4cgvRDZrNvLhOY1kcTE04uyoUHvHmsKmqI9as1jftm95mDNCFoAMNQ6_Dhe3-p8VIKaUh0PTNL6FywmukTkjtIVtB8z2zMKY__GP5uc0krAE8UQG3cTiMIgUp6MvDlx2f7z8jKpFiRXJCcu4BWvHRoYFEDDN6RCzmykRTzxAHn2HMqAi3yT7bDv2KPW/s1080/photo_2025-03-13_13-48-08.jpg

គម្រោងនេះទទួលបានប្រាក់ឧបត្ថម្ភប្រាក់ពីរដ្ឋាភិបាលដាណឺម៉ាក ដោយសារមើលឃើញពីសារៈសំខាន់នៃការប្រមូលកែវមកប្រើប្រាស់ឡើងវិញ ហើយរដ្ឋាភិបាលមានគម្រោងពង្រីកគម្រោងនៅទូទាំងប្រទេស ។ បើអាចកាត់បន្ថយសំរាមផ្លាស្ទិក គម្រោងនេះអាចនឹងអនុវត្តនៅតាមទីក្រុងនានាលើពិភពលោក ដើម្បីកាត់បន្ថយសំណល់ផ្លាស្ទិក នាថ្ងៃអនាគត ៕

វិធីដោះស្រាយបញ្ហាគន្លឹះទ្វារខូច នៅពេលជាប់គាំងក្នុងបន្ទប់ម្នាក់ឯង!

0

រឿងមួយដែលអ្នកនៅម្នាក់ឯងតែងព្រួយបារម្ភគឺបញ្ហាជាប់គន្លឹះទ្វារដែលមិនបានរំពឹងទុក ហើយភាគច្រើនវាកើតឡើងដោយយើងមិនបានត្រៀមខ្លួន ឬប្រយ័ត្នប្រយែង ជាពិសេសគន្លឹះទ្វារបន្ទប់ទឹក។ កាលណាដែលយើងជាប់គាំងក្នុងបន្ទប់ម្នាក់ឯងយូរ អាចធ្វើឱ្យអ្នកខ្ជះខ្ជាយពេលវេលានិងលុយកាក់ដើម្បីដោះស្រាយបញ្ហា ឬក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍ថប់បារម្ភទៀតផង។ ចំពោះបញ្ហាទ្វារខូច តែងតែកើតឡើងជាមួយនឹងគន្លឹះបន្ទប់ទឹក ព្រោះផ្ទៃបន្ទប់ទឹកច្រើនមានសំណើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibXkIpxSJ_gc7SIJD-tu-fNay9PMJLC1iHjVZXKpPsgJJ1js21k3xUFaC1enZ0jgAfH-WczyV7w69zipDEsdFyshhYcNs6V5V7nL4RzpNmz2PFPm_H6SYbbGOaSJJClU93JSSuPd1-vSOiMtWaVO8Mqcmg_skSWapvKUppVCokf-5Omc16ZDau-0LyeDW_/s896/photo_2025-03-12_13-49-26%20(2).jpg

ជាលទ្ធផល គន្លឹះនៅកន្លែងនោះអាចច្រេះបានយ៉ាងងាយ ដូច្នេះហើយដើម្បីការពារបញ្ហាទ្វារខូច ក៏ដូចជាដោះស្រាយបញ្ហាគន្លឹះទ្វារខូច ចូរអ្នកអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១.ប្រសិនបើអ្នកជាប់គាំងក្នុងបន្ទប់ទឹក ហើយបន្ទប់នោះមានបង្អួច ឬរន្ធ ចូរស្រែករកជំនួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdmJ4Bh0BxJZovQGu8uGg5cUbjiYT8rrs-Yvj2F8kSVmktDfdQ_jmwTmj3PZmK0RGk_UJebgKOKRQR4rO4FTvsIKW8ufmEtQ95ffqwrfmWy-YdyIe1WSvXm9s4vUKzAK5EY0xNz3Swh6Dnb-oYPkFotiZCkn_3TPg7-L1EKJ23ChxynoM-XONyr0cf4fw/s1216/photo_2025-03-12_13-49-28.jpg
២.ត្រូវគិតហើយរកអ្វីមួយក្នុងបន្ទប់ទឹកដែលអាចប្រើជាឧបករណ៍ដោះស្រាយបញ្ហា ដូចជាស្នូលក្រដាស ឬក្រដាសកាតុងធ្វើកេស ដោយបញ្ចូលក្រដាសទៅក្នុងចង្អូរនៃទ្វារជុំវិញសោ បន្ទាប់មកទាញស្នូលក្រដាសឡើងលើ វាជាវិធីមួយដែលអាចជួយដោះសោទ្វារបាន។
៣.ប្រសិនបើមានឧបករណ៍ដែកគ្រប់គ្រាន់នៅក្នុងបន្ទប់ទឹកដូចជាទួណឺវីស ចូរអ្នកកាត់ស៊ុមកូនសោចេញ ហើយមើលទៅលើកូនសោដើម្បីមើលថាតើវាអាចដោះសោបានដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHO_zPQxFsXEuk_5bOI8VDV5CJR1F9VlVB8h0Jdxh1-AGs1C47h9SyD4EBzU0kjPze3Eg-0jNnPtnoU97cO_M_SkShWZ5nho7eL-leXOic8-DEPDER1iTzGAkZS6Os25Lrg-t_laHyz9j6SBwXS358cLWzTwiLGi4_qr4hKk9qor04Q2tt8bUA-gPRCRnk/s604/photo_2025-03-12_13-49-26.jpg
វិធីការពារ ឬបញ្ជៀសបញ្ហាទ្វារខូច៖
១.ផ្លាស់ប្តូរទ្វារឱ្យមានសុវត្ថិភាពជាងមុន ព្រោះសោទ្វារមូលមិនថាម៉ាកល្អប៉ុណ្ណាក៏ដោយ នៅពេលប្រើជាសោទ្វារបន្ទប់ទឹក វាត្រូវបានប៉ះពាល់ដោយធម្មជាតិទៅនឹងសំណើម នេះបណ្តាលឱ្យមានហានិភ័យនៃការច្រេះនិងការខូចខាត។

២.ទុកឧបករណ៍មេកានិកមួយចំនួននៅក្នុងបន្ទប់ទឹកដូចជា ទួណឺវីស កាតផ្លាស្ទិច ឬកាតឥណទានដែលផុតកំណត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8LYHFG2pOx-K4hfhKyMfsMimbtrLBWREZ2NRPiAacJLqxgosyuQjjV2qXUHb5dBlDaGoPFWu7nq6lHdlCb0fIS3UejFw-QFCjbW7c-wSIQJ_lDZcBpowL-twFCiBr-a_IKUsiNISIgHuh3DO_eYfikdL_jI80w7ubmws_1dngmc_Bxw2XG2TNA4wphceh/s900/photo_2025-03-12_13-49-27%20(2).jpg

៣.ពិនិត្យស្ថានភាពនៃកូនសោទ្វារជានិច្ច នៅពេលប្រើបានយូរ អ្នកគួរដាក់ប្រេង ឬប្រេងរំអិលជាប្រចាំនៅលើកូនសោទ្វារក្នុងតំបន់រន្ធគន្លឹះ ឬតំបន់ dowel នេះនឹងជួយការពារការស្អិតនិងច្រែះ។

៤.យកទូរស័ព្ទដៃរបស់អ្នកចូលទៅបន្ទប់ទឹក នេះជាវិធីសាស្ត្រដែលបានណែនាំឱ្យប្រើក្នុងករណីមានអាសន្ន ព្រោះនៅលើទូរស័ព្ទអ្នកគឺមានលេខមនុស្សជិតស្និតជាច្រើន ដូច្នេះអ្នកអាចខលសុំជំនួយពីពួកគេបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqVDv0UKHQk-OJmz0yTcEcErJ7MUCH4fWA9T1JvXhawJ3UEwlLJPy0AFDWGZBalKazWJkmCTw-c_9CodDYgRvJpwHP0UnQ3fR9G48eHrXLVh2VBRj-ZtLFM39zRlxJ2DSlHgrj-h46WIct693ys9MSkfNZcb4MIIIyI-w_SozqwAHwAx3-3RjU3380YY1O/s736/photo_2025-03-12_13-49-27.jpg

៥.បែងចែកតំបន់សើម និងតំបន់ស្ងួតក្នុងបន្ទប់ទឹក៖ ការបែងចែកបន្ទប់ទឹកជាពីរគឺតំបន់សើមនិងស្ងួត ក៏ជួយការពារបញ្ហាសំណើមដែលនឹងកើតឡើងជាមួយនឹងកូនសោទ្វារផងដែរ។ ដូច្នេះកុំបិទទ្វារទាំងស្រុង បើដឹងថាទ្វារខូច កុំបិទទ្វារទាំងស្រុង ទុកវាឱ្យនៅចំហរបន្តិច ដើម្បីសុវត្ថិភាព៕

តើការសុបិនឃើញពស់បង្ហាញថា យើងនឹងជិតដល់គូព្រេងឬយ៉ាងណា?

0

មនុស្សភាគច្រើនជឿថា បើអ្នកណាម្នាក់សុបិនឃើញពស់ដេញតាម បង្ហាញថា អ្នកនោះនឹងជិតដល់គូព្រេងនាពេលឆាប់ៗ ប៉ុន្តែអ្នកខ្លះទៀតបែរជាបារម្ភពីហេតុការណ៍មិនល្អកើតឡើង ពេលសុបិនឃើញពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx941PCLUJH6K6NGdrqjO4OBeGvJiftn0cAOzjMJrjn6CtthrRvTZzXJv6u86rpyd7e76k9zbjFp706xoXVipwVB3ALycDdsWc4l-nWfp8W8asg67H35yw1EQTP8zkQn4qmjGrAiY3UZcQnqXzRIymQXa1-1hqFz8OBNvbjdjPecff6aew-b5m9kA3mkWQ/s1080/image_2025-03-13_13-40-42.png

សូមកុំបារម្ភអី ពីព្រោះការសុបិនឃើញពស់ មិនមែនជាការប្រាប់ពីហេតុការណ៍អាក្រក់ទាំងអស់ទេ ប៉ុន្តែវាអាចប្រាប់ពីហេតុការណ៍ល្អៗជាច្រើន ។

យោងតាមតម្រាកាត់សប្តិបុរាណបង្ហាញថា បើសុបិនឃើញពស់ លោកអ្នកនឹងជួបហេតុការណ៍ដូចខាងក្រោមនេះ ៖

១-ស្នេហា ៖ បើនៅលីវ ហើយសុបិនឃើញពស់រឹតខ្លួន គឺយើងនឹងជួបគូព្រេង និងអាចចូលរោងការ ។ ប៉ុន្តែបើមានប្តី-ប្រពន្ធ ឬគូស្នេហ៍រួចហើយ ការសុបិនឃើញពស់ ពុំមែនមានន័យថា យើងនឹងជួបមនុស្សថ្មីទេ គឺមានន័យថា ទំនាក់ទំនងប្តី-ប្រពន្ធ ឬគូស្នេហ៍នឹងកាន់តែផ្អែមល្ហែមលើសមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnCbTjIFhW9dwyQ7PVklgARvXpf8u2kGWZGgqHYzhIbulvLN-lxAzQxaB0xLB56ZJZx6chUFrwSS3OPLxCK4JCSbBpjMgc9i4cBAMGdmeWxkRfuNd-c7rwxPd2vGhlHMObDtkv_6zH0WupBf6UZyFAKjw6HZ-rNndeV0vIV77gN6Va4BBdZg9MU7oW7fkn/s1024/image_2025-03-13_13-40-43.png

២-ការផ្លាស់ប្តូរ ៖ ការសុបិនឃើញពស់ អាចបញ្ជាក់ពីការផ្លាស់ប្តូរ ឬចាប់ផ្តើមធ្វើអ្វីថ្មីៗ មានន័យថា យើងនឹងចាប់ផ្តើមធ្វើអ្វីមួយថ្មីដ៏ល្អក្នុងជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjONEEwlELnYX6M5sPZvnjlntQnB-18p-slxy1xbih2K_9wjLKrjLVRdlwm8IA7h9ORIqSDigAAm5TVagu7lxrRYJZ37AMfQptl0osAK6BlJulP5kALLv1fCIsuvMOKSnckymUhvaQPGPSMNCvfY35o7N-JdgfINUAPpyLrZnbVD4k5ncL9IaPK5SdwlwqY/s785/image_2025-03-13_13-40-44%20(2).png
៣-ដាស់តឿន ៖ បើសុបិនឃើញពស់ដេញតាម មានន័យថា ឱ្យយើងប្រញាប់ធ្វើអ្វីមួយ ។ ពស់កំពុងតែដាស់តឿនឱ្យយើងប្រុងប្រយ័ត្នខ្លួននូវហេតុការណ៍បម្រុងនឹងកើតឡើង ឬពេលខ្លះ យើងអាចមានសត្រូវចាស់ និងសត្រូវថ្មី កំពុងគិតមិនល្អ ។ ហេតុនេះ ចូរប្រញាប់ធ្វើបុណ្យចែកទានដើម្បីឧទ្ទិសកុសលឱ្យម្ចាស់កម្មពៀរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_zyA7nGyxjAjLK9qF7febRdv5EfKWsbe9QibWjk5PSF6SfgBrgANCu0eB93iflddIyhJHCVWem0wAf1-bBh7QHdH_Rmxcax6Y83g5OCMrjpN43hvU3QTTXR2jzjyub30EZ0dNk1xN9qRITzSXaKET24NF1UnKFXnRYtrzkwKP4zw1LBWWKexA0o8a2av6/s1200/image_2025-03-13_13-40-44%20(3).png

៤-លាភសំណាង ៖ ការសុបិនឃើញពស់អាចមានន័យថា យើងនឹងទទួលបានលាភសំណាងក្នុងការផ្សងសំណាង ។ ប៉ុន្តែវាអាស្រ័យលើរាសីរបស់យើងផងដែរ បើសំណាងល្អ យើងនឹងក្លាយជាសេដ្ឋីមានប្រាក់ច្រើនត្រឹមមួយប៉ព្រិចភ្នែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBhDMXmEb-cAfLU493klVkoPfO7pYAY-m0MueRDUvg3205Gl4SM22QFQkXavRby3gB68TwNWorlZ1HYk-LuinkBvBAkXZy515L24ef52ZBrrVHf_Fji24pv4hXhtOAqYy3yURAaZ8tCMrxK-ns_I0mlHb2NGZRNZXwH2__U9PyH4bQBmBRW5KMLCxkeQoW/s896/image_2025-03-13_13-40-44.png
៥-ការងារ ៖ បើសុបិនឃើញពស់នៅក្នុងផ្ទះ ឬវារចូលផ្ទះ មានន័យថា ការងាររបស់យើងនឹងជោគជ័យរីកចម្រើនទៅមុខ ឬចៅហ្វាយនាយអាណិតអាសូរ និងជួយការងាររបស់យើង ។ ក្រៅពីនេះ យើងនឹងមានឱកាសឡើងតួនាទីការងារ ប៉ុន្តែគួរតែចេះឱនលំទាននៅកន្លែងការងារផងដែរ ដើម្បីឱ្យចៅហ្វាយនាយស្រឡាញ់ចូលចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhK1D7b8sUF6C6koMLMraBFOlyQkBnD-OQdSt6nDHQD2AR6v4V85tjDy-_5WoKs68MpB_qkviiRtkZMjgnmL6g1_iVjOz5vdou5WL9chuPq_m18GgjlwoZMFvaOnMYFXwEF0TnYM1z4z_G1TAwtHNgA6_0bNRoKFWET2poK55_tbjzDQy7D5IrcTh1OxJz/s1200/image_2025-03-13_13-40-45.png

៦-ប្រុងប្រយ័ត្នខ្លួន ៖ បើសុបិនឃើញពស់មានពិស ឬពស់វែកនៅជុំវិញខ្លួន មានន័យថា ឱ្យយើងប្រយ័ត្នបញ្ហាអាចកើតឡើងក្នុងក្រុមគ្រួសារ ដូចជា ៖ ការបាត់បង់ប្រាក់កាសដោយមិនដឹងខ្លួន ។ ដូច្នេះ ចូរគិតឱ្យគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ហើយរឿងអាក្រក់នឹងកន្លងផុតទៅ ៕

ហេតុអ្វីបានជាភពអង្គារមានពណ៌ក្រហមខុសប្លែកពីភពដទៃ?

0

ភពអង្គារគឺជាភពមួយអ្នកវិទ្យាសាស្ត្រគ្រោងដាក់អាណានិគមនៅទីនោះ ដោយសារវាមានលក្ខណៈស្រដៀងនឹងផែនដី ខណៈមានទឹកជាច្រើនកន្លែង ហើយក៏នៅកៀកជាមួយផែនដីរបស់យើងផងដែរ។ ទោះជាយ៉ាងណាក្នុងចំណាមភពទាំងអស់នៃប្រព័ន្ធព្រះអាទិត្យ ភពអង្គារគឺមានពណ៌ក្រហមខុសប្លែកពីគេ តើនេះដោយសារអ្វី?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyDVMKIaNdH6ZK66BPo9Gev9bpf40A5h3XxbNLrVY3pEneSH3dFMaHOYzelFy7gwQaxQET5rMHX1mNh9CiPHgwdfL7q7kuUJFnxiw8q7dAVfhR8QvWatkB1IJh9pD4uS2_SDEobZh8o__fhgs5TEzX943bQCjny1g1xFdeAb7-PW4Kebs9sTr40AVQCsk5/s2899/image_2025-03-13_13-38-04.png

យោងតាមទ្រឹស្ដីដ៏ពេញនិយមមួយ បានឱ្យដឹងថា ភពអង្គារមានពណ៌ក្រហម គឺដោយសារសារធាតុរ៉ែដែលមានជាតិដែកច្រែះ បែកខ្ចាត់ខ្ចាយជាងរាប់ពាន់លានឆ្នាំ ដោយខ្យល់ លាយឡំជាមួយធូលីភពផែនដី។ ការសង្កេតកន្លងមកដោយយានអវកាសនៃធូលី Martian បាននាំឱ្យអ្នកវិទ្យាសាស្ត្រជឿថា ច្រែះបានលេចឡើងក្នុងស្ថានភាពស្ងួត បន្ទាប់ពីទឹករបស់ភពផែនដីបានរលាយបាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlwYIfJqiMLEfLsBJUiafiKrZ7OR1IgA_qWaRopTG1H7RMdpWbPIn6ehx_N71S4JCriZGR0CayAv2V_ZG3SnWcJTR9TpqfCFDIXwQu8sPXY2kQwJLBnaym_PsisgLS3UiKpaaMM68UeMb4-n-jJrBllyQmpvPaAWOSAboz7cgZ6FASJMZTrlQ_LXTghu5m/s959/image_2025-03-13_13-38-07%20(2).png
ដូច្នេះសរុបមក មូលហេតុដែលភពអង្គារមានពណ៌ក្រហម គឺដោយសារភពនេះសម្បូរដោយសមាសធាតុដែក។ នៅពេលដែលសមាសធាតុដែកទាំងនោះទទួលរងនៅអុកស៊ីតកម្ម ធ្វើឱ្យវាប្រែទៅជាច្រែះដែលយើងមើលឃើញមានពណ៌ក្រហម។ នេះបើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Communications និងយោងតាមគេហទំព័របរទេស Live Science។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3nIfWV7eULdu0VMcZjwseTOBZwHUob3hKQ3jTkkYnKxiFpFKUiqfOViYlh6QxWXdw-mBP8Lp_1dSUEgC4Jkq1GuCY_wjeKvujpGLcH324MwVJGGbZDq9UgQtuR_G1d3dIeWtKfkzy3fj-bcm6RZAm3V9Z54a0Qi4v-l_f9oXrYwJ78lraSxNEDON8aYmR/s1200/image_2025-03-13_13-38-07.png

គួរបញ្ជាក់ដែរថា នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង មានភពទាំងអស់ ៨ រួមមាន៖ បារត ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងណេបទូន។ ក្នុងនោះភពអង្គារជាភពដែលតូចជាងគេបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយមានបរិយាកាសស្ដើង ហើយផ្ទៃរបស់ភពនេះមានដីក្រហូងស្រដៀងទៅនឹងព្រះច័ន្ទ ព្រមទាំងវាលខ្សាច់ និងប៉ូលទឹកកកស្រដៀងទៅនឹងភពផែនដីទៀតផង។ ហេតុនេះហើយភពអង្គារទំនងមានជីវិតរស់នៅនាពេលអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghTghg17LRHvrRR2xpEE9rTMnbAJBhT66BbJ801helwSzKSRxyWWrq0Rf8ODboMKHNEf90_KIe1Sp7vlzGh0TnSx9HtzXVjDeaevtkfiMicvwvJqCetOGnJ5cwNvBZThUfcohrWPl_qIFO3lyx-RHfKbv1meoBa1siJO5jEV5iybY2jOp_DbXPknMMOWnQ/s1200/image_2025-03-13_13-38-08.png

«ភ្នំពើងតានាន់»នាខេត្តសៀមរាបបានកំពុងឆក់យកបេះដូងភ្ញៀវទេសចរ នូវទេសភាពដ៏សម្បូរបែបនៃកញ្ជុំថ្មដែលមានអាយុកាលរាប់ពាន់ឆ្នាំ!

0

ភ្នំពើងតានាន់ ជាតំបន់ព្រៃភ្នំនិងទេសចរណ៍ធម្មជាតិ ដែលមានពើងថ្មជាច្រើនដុះបន្តុបលើគ្នាយ៉ាងគួរឱ្យទាក់ទាញ អមជាមួយនឹងទេសភាពព្រៃព្រឹក្សាដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ ខណៈកំពុងតែលាក់ខ្លួននៅលើទឹកដីនៃខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheFrCzcpOhwqaLwUFVVyMc48584aajn3TvZwNb4dDFkz0a16UcV7KN0eGRwQaywkp7Ihz1Rsc8vbfEgckjB_2qxvY7zpVDCRe8b5DwxG9b0t1FoaDmdydMZInu38wSQoa92Fn2mQi7hyphenhyphen4iAEXafJL0hfsZwa6F1UOhzPo1GOgmVISdMdsj38zAn4wY5do/s1000/4a50d1aee48347c7b2e3a0c71fedbeb8.jpg
ក្រៅពីប្រាសាទបុរាណនៅតំបន់អង្គរវត្តជាទីតាំងប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ, ទឹកដីខេត្តសៀមរាប ក៏នូវមានទេសភាពធម្មជាតិរាប់មិនអស់ ដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ភ្នំពើងតានន់ ឬភ្នំពើងតានាន់ មានទីតាំងស្ថិតនៅភូមិគោកភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៧២ គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP9tlBHGNtWS-5DogxFuHL-JnP4IgHpwwL6ZlsBtzMlEe7X-fG4K4oASe1VeF9RmJTfiCknuGI4O4ZwMpBrCoI7iPB1LrJ7JGu4-51eM7KCAZ2XcV4OKxra0ezf2VIHfRILBFRXUAx0U0pdmaByJ7X_wp1LuwNXqBjqwG7kzUYhMV6CSxpnpxHeene7yU/s1000/77b7dad5f58b434ca6981a2b7290b519.jpg

ផ្ទាំងថ្មដុះមូលធំៗដេញពន្លឺភ្លឺផ្លេកៗត្រួតលើគ្នារប៉ាត់រប៉ាយរាប់ពាន់ដុំនៅលើខ្នងភ្នំ អមជាមួយនឹងទឹកអូរហូររិញៗកាត់ថ្ម ដើមឈើបៃតងស្រស់អមជាមួយវាលចម្ការនៅតាមជើងភ្នំ ផ្កាព្រៃភ្នំពណ៌ស ក្រហម រួមទាំងពន្លកផ្កាចាហួយចេញត្រួយខ្ចីដ៏ស្រស់បំព្រង។ នៅរដូវវស្សា ភ្ញៀវទេសចរគឺអាចមើលឃើញទិដ្ឋភាពដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ បង្កើតបានជាអារម្មណ៍ស្រស់ស្រាយ។ នៅពេលឡើងទៅលើផ្ទាំងថ្ម អ្នកនឹងសម្លឹងឃើញទិដ្ឋភាព ក៏ដូចជាចម្ការដំណាំនានារបស់ប្រជាពលរដ្ឋតំបន់នោះរហូតដល់ទៅ១៨០ដឺក្រេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE_T-VDgT_berpvFg6FFUbIl4YQzr1ubCV3Z7a8wvgHs9SfGG-WuOMs0aR2iaXgGKzjpyFGBOR2HfGa3TcHUC9yKY4OFdVVAgaKQUv9DGW6wjGZUQopA-cC9kZeOM89A0zpOhEQ1XIYIKfOW2UV8YR7D5_-n8dMW-kdv1vPIHx6GV875UF84mspoDL6vE/s2048/22791954_1494799860569785_7520466554858625738_o.jpg

ចំណុចពិសេសនៃភ្នំពើងតានាន់នេះគឺស្ថិតនៅក្នុងប្រភេទព្រៃភ្នំ និងទេសចរណ៍ធម្មជាតិ។ សកម្មភាពជាច្រើនដែលអ្នកអាចរីករាយជាមួយដំណើរកម្សាន្តលើភ្នំនេះគឺមានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ពិកនិច, គយគន់ថ្ងៃលិច, គយគន់ថ្ងៃរះ, បទពិសោធន៍ឡើងភ្នំ, ដើរលេងថ្មើរជើង និងបោះតង់សម្រាកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjz-R3BMOegF3hifuyWIGyfxbAUWb2WRSfUcHVSuECKrR_KsE-hhsx3lB8VPmQJNQd92fWkQpYoDutHpdPHzHh907AEWrkaqgkDNySvB1AOJXpQN1QL72wwzgVBLDESyUNchzjC_gI-bZn19lkkeKCNbte2xQHtUtybjkDBHPP5XHGUTLQ4Rlz7g92Yj4/s2048/22861844_1494799953903109_6713700402982057236_o.jpg

បើយោងតាមវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមបានបញ្ជាក់ថា ថ្មដុះធម្មជាតិនៅលើភ្នំពើងតានាន់នេះ គឺមានអាយុកាលចន្លោះពី ៦៥ ទៅ ១៩០លានឆ្នាំមុន ដែលជាស្លាកស្នាមបង្ហាញថា ទីតាំងនេះធ្លាប់លិចទឹក ខណៈក៏បានរកឃើញស្លាកស្នាមផូស៊ីលលាយសមុទ្រខ្លះៗជាប់នឹងថ្មផងដែរ៕

Zhao Liying បានធ្វើឱ្យឧស្សាហកម្មភាពយន្តភ្ញាក់ផ្អើលជាមួយនឹងការសម្តែងដ៏ខ្លាំងរបស់នាង

0

ប្រព័ន្ធផ្សព្វផ្សាយចិន Sina បានរាយការណ៍ថាខ្សែភាពយន្ត «We Girls» សម្តែងដោយតារាស្រីជួរមុខ Zhao Liying ត្រូវបានបញ្ជាក់ជាផ្លូវការថានឹងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។ រូបភាពថ្មីបង្ហាញពីជីវិតក្នុងគុក និងដំណើរនៃការឆ្លងកាត់ដ៏លំបាករបស់តួអង្គ ក្នុងវីដេអូខ្លីៗមានមតិវិជ្ជមានជាច្រើនសរសើរពីការសម្តែងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihIUDEYjPF0EsCddHzQJnYA3ejGvPoZcqUU2jwFuMJO5ptf0ljbDXMX5jbsH7VI6UoKUh67TsvtWzmgA75Ea_UkK_l8Yj-KwaBaSmy0u-SnIISdJaHSNuUdS-pcGJTeIWXeIGZVdTz1cWU8NxFE4IoR96z3gCu8Bjb5J5e7fi8gSUtwthtLVpx6eEQzFrO/s1600/image_2025-03-12_15-20-34.png
ក្នុងខ្សែភាពយន្តខាងលើនេះ Zhao Liying ដើរតួជា Gao Yue Xiang ដើមឡើយជាស្ត្រីចិត្តល្អ។ នាងមានកូនស្រីម្នាក់ដែលខ្សោយត្រចៀក(ថ្លង់) ហើយត្រូវការប្រាក់សម្រាប់ការវះកាត់ដើម្បីឱ្យនាងអាចស្តាប់បាន ខណៈជីវិតបានរុញនាងឱ្យជាប់គុក។ ក្នុងគុកនាងត្រូវបានគេធ្វើបាប។ ពេលចេញពីគុក នាងត្រូវបានគេបដិសេធមិនឱ្យធ្វើការម្តងហើយម្តងទៀតដោយសារតែអតីតកាលមិនល្អរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះតួអង្គ Zhao Liying ក៏ត្រូវបានមនុស្សអាក្រក់មើលងាយ រហូតដល់ត្រូវប្រយុទ្ធដើម្បីការពារខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU5saxbKKUhhKMIGOrmemjbQWzGLS_2Ur-neQuyPQvPvBkb9lzewFhnR3nneOK9OGIkTsNphrSrJRti7NU7jPjtwoB2Ml6QrukvuTa0T4Q_KZyu0a-NbmGn2p2TsTG6MYnLksKWZY2RCkNYcejnuzlTjXbH2KFP4ZtxFQU7MI3OiAYnX5LpBARJctukNRH/s1252/image_2025-03-12_15-20-35.png

ដើម្បីបង្ហាញពីចរិតលក្ខណៈរបស់នារីនៅបាតសង្គម Zhao Liying មិនត្រឹមតែកាត់សក់ខ្លី និងរញ៉េរញ៉ៃប៉ុណ្ណោះទេ ថែមទាំងគ្មានការតុបតែងមុខ និងស្លៀកសំលៀកបំពាក់ចាស់ទ្រុឌទ្រោមទៀតផង។ ការបញ្ចេញមតិរបស់តួស្រីក្នុងរឿងនេះនៅតែកាចខ្លាំង។ ទឹកមុខគួរឱ្យខ្លាចរបស់ Zhao Liying បានទាក់ទាញអ្នកទស្សនាជាង ៤០ លាននាក់។ ក្នុងចំណោមនោះ មហាជនជាច្រើនបានសរសើរនាងថា ហ៊ានប្រែក្លាយខ្លួនជាតួអង្គមួយដូចកម្មករធម្មតាក្នុងសង្គមវណ្ណៈទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4OMWnBgZRxYtdZpEbVELPO4GHvWs_bQLnpGCyPZWbWyLm1p49K8Ibw-Ha7ijc8NBa0wdwh-cP2x4KcK3FeqXhNAcFIwyVgbobIlomYE94x8j8dfaUYGnWO0MvVIW-luHxKXU5rYF1xdnb8mmPJjPvXvnGMGkMhassWARvYUiPhj9mtETCe96n_o5alqGa/s1600/image_2025-03-12_15-20-38.png

ទស្សនិកជនជាច្រើនបានសរសើរ Zhao Liying ថាបានខិតខំប្រឹងប្រែងសម្តែង និងមិនខ្លាចក្នុងការធ្វើឱ្យខ្លួននាងអាក្រក់។ នាងតែងតែប្រែក្លាយខ្លួនទៅជាតួអង្គទាំងស្រុង នៅពេលដែលតួសម្តែងត្រូវការរាងមូល នាងមិនខ្វល់ពីការឡើងទម្ងន់ ឬជាមួយតួអង្គដែលមានជីវភាពលំបាក តួស្រីស្រកទម្ងន់យ៉ាងឆាប់រហ័ស។ ដោយសារការខិតខំប្រឹងប្រែងរបស់នាង Zhao Liying ដែលជាតារាសម្ដែងដែលមានប្រវត្តិធម្មតា និងមិនមានការហ្វឹកហាត់ជាផ្លូវការក្នុងវិស័យសម្ដែងនោះ បានក្រោកឡើងក្លាយជាតារាស្រីឈានមុខគេក្នុងឧស្សាហកម្មកម្សាន្តចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQZLtFQoxVOS4HpcEAeA5_dQQ-qFyuILMmJ1cQ7CvgWRk4NfdQOsNQHNv2EXa05bbmexz5IU77W7O_Ub_vine1ag4HXUZpYdQqiAIpSbQzjR0raJP1ThIIRvTS5MjxuPftPSWjr0axVxLSMLoBafcPfMx8TrdmVk-OWDKYRxeMQjqF6aXYOXAkbVRJxMcl/s1401/image_2025-03-12_15-20-39%20(2).png

ទោះជាយ៉ាងណាក៏ដោយ កាលពីអតីតកាល Zhao Liying ត្រូវបានអ្នកនិពន្ធម្នាក់ធ្លាប់មើលងាយ រិះគន់នាងដែលបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើន ដោយអ្នកខ្លះយល់ស្រប និងខ្លះទៀតថាដូចជាឃោរឃៅពេកលើតារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMmsbp2eUI7DRaEWQROblPJ7MmOE6TKNRSvgi4v9VA2FxsG1By9VfhtnZQG7Sk2xd6Hjvil7YIixsE6zAJil9dM9xKdY5Cqus8Q75OJN6MVfCmzyeFeEvx5KJzU9nPYxqsVc0nLi8XZeYbaW80IdCuSP1qssCypkqq1Py88iAwNtaM74dwDhXMYYzmTY9E/s1464/image_2025-03-12_15-20-39.png

ក្នុងឆ្នាំ២០១៩ នៅពេលនោះ Zhao Liying មិនមានស្នាដៃភាពយន្តឆ្នើមទេ។ ថ្វីដ្បិតតែតារាស្រីរូបនេះជាតារាក្នុងបញ្ជី A ដែលមានអ្នកគាំទ្រច្រើនក៏ដោយ ក៏នាងកម្រទទួលបានការអញ្ជើញឱ្យសម្ដែងក្នុងខ្សែភាពយន្តណាស់។ នៅពេលនេះមានព័ត៌មានថានាងនឹងចូលរួមកម្មវិធី Golden Rooster Awards ក្នុងនាមជាភ្ញៀវ។ ទោះជាយ៉ាងណាក៏មានការ និយាយថា Zhao Liying មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះទេ៕

ជី ដេវិត បិតឡានរូបភាពពីចម្រៀង Diss Track វណ្ណដា និងដាក់ថាសម្រាប់ជួលធ្វើឱ្យមានមតិវែ.កញែ.ក

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង ជី ដេវិត បានចេញបទចម្រៀង Diss Track ចំនួនពីរបទកាលពីខែកុម្ភៈ កន្លងមកថ្មីៗនេះបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈរឿងនេះហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មួយរយៈមកហើយក្រោយពី វណ្ណដា មិនបានចេញបទ Diss Track តបតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdvFxIqaGcvO6AHabHkLaC5Nbj1-QrablTeaFNAVl8mygKvf3P96jXpB6th9jzAnaG9ogtzKd_jPjqbRg8glf8TDKdg5ngJnSgwySiDo8meDWfnNxM2SNW-DM1_TEe9Dvyu8V8yfPQB1oAAxP6g6eUl1XBJJTmBSiXwapM8mPDoHwP1aEBdjZSzOhgiIJT/s960/460955839_26768384362809828_3504517704399994561_n.jpg

ទោះបីជាយ៉ាងនេះក្តីរូបភាពមួយសន្លឹកនិងសំណេររបស់ ជី ដេវិត ដែលទើបនឹងបង្ហោះត្រូវរងនូវមតិវែកញែក ក្នុងនោះក៏មានគណនីបណ្តាញសង្គមមួយចំនួនអះអាងថាក៏ជាហ្វេនរបស់ ជី ដេវិត ដូចគ្នាប៉ុន្តែការបង្ហោះឌឺដងផ្លែផ្ការបស់លោកទៅកាន់ វណ្ណដា បែបនេះពួកគេមិនគាំទ្រនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnJd5VLA_0qzSqUzy4fVEWcGvj11GxeoLYIzx5tD0RMPm8RWLI5pJR4JkkNyQwOhZqnRWD0uTVhWJ4QPr5a9YougJ4CRUiWv8QaagffawpCJ6wAfZqRb4BS8DdlMgVbVHdrsb_BRk_gF5omOIRseG43Flq0Vx6ToJv37EYj2WwFHnibcwQ4rzVeai7omVp/s2048/484343734_28693852946929617_8861236321895055192_n.jpg

នៅយប់ថ្ងៃទី១២ មីនា នៅលើគណនីហ្វេកប៊ុក Ngoun Chan Davith បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងខ្លឹមសារថា «សម្រាប់ជួលចេញ Event គ្រប់ប្រភេទចេញបានបងប្អូន រៀបរួច down pipe full system»។ រូបភាពដែលតារាចម្រៀងរូបនេះបង្ហោះគឺជាឡានសេរីទំនើប Lamborghini ហើយបានបិតឡានជារូបភាពចេញពីចម្រៀង Diss Track វណ្ណដា ក្នុងឆ្នាំ២០២២ មានចំណងជើងថា «ចុម អាអូនអត់ដេក» នៅមុខឡានតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ-xvIcpz-fV6TZ5I7sHHhzalE8mMRxzYdRWdv5gtLFxx-p0cMaNAggxayCtOxiJeI1vsyAAJXswEe-CeONsxe3AIVAhaW0nXQ1IW_4RxBH89zYkRtx8PyL3n5Y_WXqGe1KfAtGWKwfzL34QZWL7AtflEMRWGQ7Fl_WVjvjYL-WZxvwzRVlVfamFF2Dj_-/s2048/476232280_28329527843362131_5944593563688338904_n.jpg

រូបភាពនិងខ្លឹមសារខាងលើរបស់ ជី ដេវិត នេះបានបង្កឱ្យមានមតិវែកញែកជាច្រើនដោយអ្នកគាំទ្រមួយចំនួនបានខម្មិនសួរតម្លៃមានបំណងជួល ខណៈអ្នកមួយចំនួនមិនគាំទ្រឱ្យ ជី ដេវិត បង្ហោះឌឺដងគេបែបនេះនោះទេ។

គណនី Jin Suha បានខម្មិនថា «ខ្ញុំសង្ឃឹមថាបងបានអានខំមិនរបស់ខ្ញុំ:ខ្ញុំដឹងថាបងបានសិក្សា សួរគេសួរឯងអស់ហើយ ទើបយកឡាននេះទៅបិទ ទៅលេងបែបនេះ។ តែក្នុងនាមជាfanបងម្នាក់ ដែលគោរពស្រលាញ់បងពីបេះដូង ពីចិត្ត ខ្ញុំហាក់ដូចជាមានអារម្មណ៍ថា មិនសមរម្យ នៅកន្លែងណាមួយ! ការពិតទៅ គេបានធ្វើបាបយើង គេមានចេតនា ឲ្យយើងអន្តររាយវាជាបាបដ៏ធ្ងន់របស់គេ គេវាជាមនុស្សអាក្រក់បាត់ទៅហើយ។បើអាច បើគេខាំយើងមុន ចាំយើងតបវិញ តែបើគេមិនទាន់បានប៉ះពាល់អ្វីដល់យើងទេ យើងនៅរក្សាជំហរ ជាសុភាពបុរសប្រកាន់សច្ចៈធម៌បន្តទៀតណាបង។ ពីខ្ញុំFanផ្កាប់មុខរបស់បង ដែលចាំការពារបងពីក្រោយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinRjw5laW7ozM4pdnSYNC1jfzFO86qRHsjdRkOofAnqg1TbET5I6k6Wn_v4U9tenYr7eAoehHz2cxBv9DtFPmQ3C8R2jIsdPzUFEkTZTuRW8iC3JwJddUtmJZqzFX4KwjgfGLU2ERTODkRbBO1A_gKB0W1ylzkM4kLHGencj16U2_wrS80X_Rmhx5ZsuzC/s2048/472756149_28001977656117153_6936161080771685148_n.jpg
គណនីផ្សេងទៀតបានខម្មិនថា «ខ្ញុំហ្វេនGD ដែរតែគាត់ឌឺគេចឹងអត់ល្អទេ , ក្នុងនាមខ្ញុំជា Fanបងម្នាក់តាំងពីដើមមកខ្ញុំនៅខាងបងជានិច្ច សូមតែម្យ៉ាងទេបើគេមិនប៉ះយើងកុំទៅប៉ះគេ ស្នើសុំបងកុំបិទឡានពីមុខបែបនិងអីកុំឱ្យគេមើលមកមិនសមហើយគេថាយើងចង់ឌឺដងគេមុន…រួមទាំងការខម្មិនពីសាធារណជនជាច្រើនទៀត»៕

ពលរដ្ឋសម្តែងការព្រួយបារម្ភ ក្រោយគយបើកឱ្យនាំចូល “គ្រឿង​ក្នុង​និង​បំណែក​សាច់​បង្កក” ឡើងវិញ

0

ការហាមឃាត់ការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក រយៈពេល១ឆ្នាំ ដែលរដ្ឋាភិបាលធ្វើការហាមឃាត់ បានផុតសុពលភាពហើយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD40W7TwXXwt1CagXYwFgc7EGkWqFSLKxX4hj2oJqWCAcIm4StTq9582OR3KpOSW6UsW9hrMXKwTzzvv5cwhF34VSm8cBjsdpyhxN2FhC9k4ogxAwmc2H-WjpsPO-Yx4vVuWJbcXGTSq8KfMipNn9eFjKPLXoSdJss2bl4fPTYgr1pJziPJnR4It-UgHCL/s720/image_2025-03-13_11-36-08%20(2).png

ហេតុដូច្នេះ ចាប់ពីថ្ងៃទី១៣ ខែ​មី​នា​នេះ ការនាំចូលមុខទំនិញ​គ្រឿងក្នុងបង្កក សត្វជ្រូក មាន់ គោ និងក្របី នៅកម្ពុជាអាចធ្វើឡើង​ជា​ប្រក្រតី​ឡើង​វិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio8xCAt2p51w1h0qBtN_jGiiXW21J_-Ul613-CHgM-QYUAMk8wcZNC5WBZlmxjiasJgb4ChKIXHJyZ-lG-nz1rv4IPZYdZfTi2QcL-G4hEny2KQjcecQKKpKAHT149bMBR7hWxkjrzcl6XhofWzpqHLkO7Sfym05chvIlJtqk2Mv0CvZJZtkb_s2IN-Y0t/s850/image_2025-03-13_11-36-08%20(3).png
គ្រឿង​ក្នុង​និង​បំណែក​សាច់​បង្កក ដែលបើកនាំចូលមានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោ​ក្រ​បី​បង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក,សាច់ និងគ្រឿងក្នុងមាន់បង្កក។

បន្ថែមពីនេះក៏មាន ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់​អំ​បិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួចផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid0ZF9r_pXg53IYkRrZLmNgUbQUX6s-wTevWOlU8910g6vAVj27EwKEESZ078pD4K_W9URcV9ia7_vWnlVD9vEGCmuZL4a2F6gFTx_ehOe5cUp3SjVAAyADPVDoEcOV8f7yTECjhFp2X-T54biL0cb6J1e-2WgivUIY_NiH0ciepdhcx_k9uoWe-6asj6t/s990/image_2025-03-13_11-36-08.png

ការបើកនាំចូលវិញនេះ ធ្វើឱ្យពលរដ្ឋសម្តែងការព្រួយបារម្ភ ព្រោះសាច់បង្កកនាំចូលមួយចំនួន មិនមានប្រភពច្បាស់លាស់ និងរក្សាទុកមិនបានល្អ ដែលអាចប៉ះពាល់ដល់សុខភាពអ្នក​បរិភោគ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuIrjZhlJ1qVlCKdyZ1lL7DXmPwu7uD0wY_4jj5ntq_dMsx1M4dkOcqz-jxrxvqjP_GsiBKulbo6XWErGZ5oYDj5A5U2nPKK8sa6asMB0I-VGUjTl9ACWjNj5sAlyUGd8oIN_mAOLltC_CWLiw9SxJ8zth-cJW_mXBX7-ore-nriXk49ofsMcRbVKj45pL/s1000/image_2025-03-13_11-36-09%20(2).png
សូមរំលឹកថា កាលពីឆ្នាំ២០២៤កន្លងទៅ រដ្ឋាភិបាល បានបិទចោលទាំងស្រុងពីការ​​នាំចូលគ្រឿង​ក្នុង​សត្វ  និង​បំណែក​សាច់​បង្កក ក្រោយរដ្ឋបាលក៏មើលឃើញថា ការនាំចូលសត្វពីក្រៅប្រទេស អាច​បណ្តាល​ឱ្យ​ផលិតកម្ម​ជ្រូក​ និងសាច់សត្វផ្សេងទៀត នៅ​កម្ពុជា​អាចរង​ការ​គម្រាមកំហែង និង​អាចឈាន​ទៅ​ដល់​ការ​ខូចខាត​ទាំង​ស្រុង៕

ពិតទេ! អ្នកវិទ្យាសាស្រ្តថាទឹកដោះសត្វកន្លាតប្រភេទនេះមានគុណប្រយោជន៍លើសទឹកដោះគោដល់ទៅ៤ដង

0

សត្វកន្លាត គឺជាសត្វដែលមនុស្សគ្រប់គ្នាស្គាល់ថាជាសត្វល្អិតចង្រៃ ព្រោះតែវាគ្មានអនាម័យនិងតែងនាំមកនូវមេរោគចូលផ្ទះនោះ ប៉ុន្តែបែរជាសត្វកន្លាតមួយប្រភេទ ដែលទឹកដោះរបស់វាមានអាហាររូបត្ថម្ភលើសលប់មិនគួរអោយជឿទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPFwUpgTGREx9JwmR1yReYiczQCI0GxQxgnpQRJLdsCPUW4MDlvZ1JJAqRi73AjAob_j7aHJ0_6dHTNUaML8UWzt_zv8-WLmV0RVl-Wn6M7725kfABvkSLh47PdNvLea16fnhdWohptrPKgejKF_aFJK5WCNQSEs2RUBpk2gqzPUvB4FLPNBI26LC1xTn_/s1200/image_2025-03-13_10-37-28.png

កាលពីឆ្នាំ២០១៦ អ្នកវិទ្យាសាស្រ្តបានសិក្សាឃើញថា សារជាតិចិញ្ចឹមដែលមាននៅក្នុងទឹកដោះសត្វកន្លាតមួយប្រភេទដែលមានឈ្មោះថា Pacific Beetle Cockroach គឺមានលើសទឹកដោះសត្វគោដែលមនុស្សនិយមទទួលទានរហូតដល់ទៅ៤ដង។ គេរកឃើញថានៅក្នុងទឹកដោះសត្វកន្លាតមានសារជាតិអាមីណូ-អាស៊ីតទាំង៩ ដែលល្អសម្រាប់ការលូតលាស់, មានប្រូតេអ៊ីនគ្រីស្តាល់ដែលផ្ដល់នូវថាមពល, និងមានប្រូតេអ៊ីនសំខាន់ៗទូទៅលើសទឹកដោះគោធម្មតា៤ដង ព្រមទាំងមានកាឡូរី និងជាតិខ្លាញ់ខ្ពស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiseHNStNTU8lamqEQQ3uP2jSvs0kbsFSNdSF_TRqCmKyVuxdO39nsy7A1PksCloqv1_eyQ2KHhG_onx4PtE0XXrIGq9uM-7l8OLbMN_hgf8ZJzJw1Lm0vtCoAVupLHbdHDwh3mx2bmrmW6z9_X710q6c3ayGJ-oqpHk_lhh4eA6AcMIxlIt8n_i9JILt8/s900/photo_2025-03-10_14-43-21.jpg

សូមបញ្ជាក់ថាសត្វកន្លាតប្រភេទ Pacific Beetle Cockroach នេះគឺខុសពីសត្វកន្លាតប្រភេទទូទៅ ដោយសារពួកវាមិនបង្ករកំណើតតាមរយៈការទម្លាក់ពងនោះទេ ពោលគឺវាបង្កើតកូនចេញមកតែម្ដង។ ចំពោះការរកឃើញថាទឹកដោះរបស់វាមានគុណប្រយោជន៍បែបនេះ គឺតាមរយៈការធ្វើ X-Ray Crystallography ដែលជាបច្ចេកវិទ្យាសិក្សាសម្រាប់សិក្សាពីអាតូម និងម៉ូលេគុលរបស់ធាតុដែលមាទំហំតូចៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJLELcXqFLd3gy2QRB72XMFgM_TAlbMVqb6zpi5020AZvzFWshXTpC9PMG-CO_S1ng1mjQ_K7Y7bhY_-c_YfV-uIMr2JyNnmV2N9vW1qP1aZICXckFXFCWcDO6DyNkV719_6YjPt59uQQPeG3bm8k3igZxo5XD2voYzUIQZ5oSF3O78sJHpWOOdwjnd7CA/s1000/photo_2025-03-10_14-43-20.jpg
បើទោះបីជាការរកឃើញថាទឹកដោះសត្វកន្លាតនេះមានអត្ថប្រយោជន៍ និងផ្ដល់សារជាតិចិញ្ចឹមលើសទឹកដោះគោក្ដី ប៉ុន្តែក៏នៅមានហេតុផលមួយចំនួនដែលគេមិនអាចយកវាមកដាក់លក់នៅលើទីផ្សារបានដូចជា៖ ទី១ បរិមាណដែលសត្វកន្លាតអាចផលិតបានគឹមិនអាចបំពេញតម្រូវការរបស់មនុស្សនោះទេ, ទី២ បញ្ហាផ្លូវចិត្ត មនុស្សជាច្រើននឹងចង់ផឹកវាឡើយទោះបីវាមានគុណសម្បត្តិយ៉ាងណាក៏ដោយ​ ព្រោះវាបានមកពីសត្វកន្លាត, ទី៣ ការអាឡែកហ្ស៊ី ដោយសារវាផលិតមកពីសត្វល្អិតដូច្នេះមនុស្សមួយចំនួនអាចនឹងមានប្រតិកម្មបន្ទាប់ពីផឹកវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEtbTh0uuzIHHyD0DCsTO9wwKZvNn93R5sU_M6_ZTb8a_a3SE-A2pvJtFN9gtYy2p0BiYB4e7YKd1xUMyuSsKNS8QoaK3nmOJL0JjeSWQQUz_cFqr-PwSGF9Qw_xu1EMCn4Ewh_69b2C99rjqo8wpFMSxUqTP6Khkfw_1QmfQxNQzB67EUHmxZx1UurD1P/s800/photo_2025-03-10_14-43-21%20(2).jpg

សរុបសេចក្ដីមក យើងឃើញថាទោះបីជាទឹកដោះសត្វកន្លាតមានអត្ថប្រយោជន៍ច្រើនជាងទឹកដោះគោក្ដី ប៉ុន្តែទឹកដោះគោនៅតែជាជម្រើសល្អ និងងាយស្រួលរកបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែចុះប្រសិនបើអ្នកវិទ្យាសាស្រ្តអាចរកវិធីផលិតវាបានច្រើន និងអាចមានលក់នៅលើទីផ្សារនោះ តើអ្នកនឹងសាកល្បងញ៉ាំវាដែរ រឺទេ?

ដំណឹងល្អ ! ក្រុមអ្នកវិទ្យាសាស្រ្តរួមគ្នាបង្កើត Robot តូចល្អិតកម្ចាត់កោសិកាមហារីកបាននាពេលអនាគត

0

បច្ចេកវិទ្យាកាន់តែទំនើបកាន់តែជួយមនុស្សបានច្រើន ថ្មីៗនេះអ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្តមកពីប្រទេសជាច្រើនបានរកឃើញរបកគំហើញថ្មីមួយដែលជាRobot មានទំហំតូច ប៉ុន្តែមានសមត្ថភាពខ្លាំង ដោយវាអាចកម្ចាត់កោសិកាមហារីកចេញពីខ្លួនមនុស្សបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge1GA4Lk-x7yY1Ty42nAt0Xm4Msmw8ufHcEL2CW3OWbRiDSX0GzM_H-veeSJ7WD9op17nuhrtQSB1WZTu5QlDVk7-Bs0yOJMDOnPsHcQwG6X_zp-E0tGVQpxYSMAcfZa5C_bFYZckhRPajCfWKe1sIGJtJobGMd-KvoY58Zat5h-tVyhy_bSDwf-Zle-vD/s896/photo_2025-03-12_09-58-48.jpg

Robot នេះមានឈ្មោះថា Microscopic Robot រឺ Nanobots មានទំហំត្រឹមតែ 1nm (ណាណូម៉ែត្រ) តែប៉ុណ្ណោះ ដែលទំហំនេះគឺតូចជាងកោសិកាគ្រាប់ឈាមរបស់មនុស្សទៅទៀត។ ក្រុមវិទ្យាសាស្រ្តប្រទេសបារាំង អង់គ្លេស អេស្ប៉ាញ ស្កត់ឡេន សហរដ្ឋអាមេរិក ព្រមទាំងចិនបានរួមគ្នាសិក្សា និងបង្កើតវាឡើងមកដើម្បីទៅប្រឆាំងនឹងកោសិកាមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXzFXXe_OaP2cj7d7Xficu0C0gpxf03wAwetjJINLtQRmqPfvBLMjy8W_GxBJXXOS3jUhzSIRqYsGh-unvKryVeKZ80Qfpf2xzohiukQz632JqobBaCM4ILdOXr64KH8vzC3CatFZ0pbd6vDirNxC2H6PpA_6siqds1YMkh8bYYDJVlS2NXJfgphqNnNEk/s1280/photo_2025-03-12_09-58-46.jpg

អ្នកជំនាញនិយាយថាការសិក្សាលើRobotនេះប្រើប្រាស់ពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ១៩៩០ជាង ក្រោយមកក៏មានការចូលរួមសហការស្រាវជ្រាវបន្ថែមពីប្រទេសជាច្រើនទៀត ហើយប្រទេសបារាំងបានប្រកាសជាផ្លូវការនូវគម្រោងផលិតRobotនេះនៅឆ្នាំ២០១១ បន្ទាប់មកវាត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ដោយបណ្ដារប្រទេសនៅអឺរ៉ុប និងចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Yjw7_0LUsWdAN_pZQTDMlgrsckD4KFmRxB2huWnQ82spud_1Y-tTjN3IulAtKDx3OPQPf-ZffIJjo7QVpDS4mMy-jN0MgWaj2Zrx4TO2KsB4X1lUB8zxtVaQVHdDAoaIPnJr-aQjUUbYMRd0-OetwnpukmjmPYgGp9bamNjXqA8BBj39O2yR5aKC3YS7/s800/photo_2025-03-12_09-58-43.jpg

ការបង្កើតនៃRobotនេះមាន២ប្រភេទ ដោយប្រភេទទី១ វាធ្វើការតាមរយៈការបញ្ជារ និងទី២ តាមរយៈស្វ័យដំណើរការ (ប្រើប្រាស់សារធាតុគីមីក្នុងការស្វែងរកនិងបំផ្លាញកោសិកាមហារីកដោយខ្លួនឯង)។ នៅពេលផលិតវាឡើងមក អ្នកវិទ្យាសាស្រ្តបានដាក់សាកល្បងវានៅក្នុងខ្លួនរបស់សត្វដែលមានដុំសាច់មហារី ហើយទទួលបានការព្យាបាលដោយជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqDr8dnGN-OIuGErDPPgDPF3RBxdDriCmb7Aa3aVH6E62BQ0M2xqEa0lCtEKH8dpzqwi35p9ZCD50POuRC0i2MvTqDFdxB5BT-BM7ctChAqMGArtd2cTji7s5gdyo_a0uWOtxCyYPPml00iekeSvYXO1BEeedVABboBeoyenRj8ekNLvQxtre_ZRnIuczR/s690/photo_2025-03-12_09-58-49.jpg

នៅប្រទេសបារាំងកាលពីឆ្នាំ២០១៨គេធ្លាប់សាកល្បងវាលើមនុស្សរួចមកហើយ ជាលទ្ធផលគេឃើញថាមានសង្ឃឹមក្នុងការព្យាបាល ប៉ុន្តែមិនទាន់បានទាំងស្រុងនៅឡើយ ព្រោះវាអាស្រ័យតាមប្រភេទ និងដំណាក់កាលនៃជំងឺ។ ដោយឡែកកាលពីថ្មីៗនេះគេហទំព័រព័ត៌មានល្បីរបស់អង់គ្លេស The Time បានបង្ហាញថាបច្ចុប្បន្នគេកំពុងសិក្សាពីសក្តានុពល និងសុវត្ថិភាពក្នុងការប្រើប្រាស់វាបន្ថែមទៀតដើម្បីអាចដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងវិស័យសុខាភិបាលនាអនាគតប្រហែល១០ឆ្នាំខាងមុខទៀត៕