Home Blog Page 594

កូរ៉េខាងត្បូងហាមដោនឡូតកម្មវិធី DeepSeek ក្រោយក្រុមហ៊ុនចិនទទួលស្គាល់ថា ពុំបានការពារទិន្នន័យអ្នកប្រើប្រាស់

0

ប្រទេសកូរ៉េខាងត្បូង ៖ ភ្នាក់ងារគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អ៊ីនធើរណេតរបស់កូរ៉េខាងត្បូងឱ្យដឹងថា កូរ៉េខាងត្បូងបានហាមឃាត់ការដោនឡូតកម្មវិធី AI ចិន DeepSeek ក្រោយពីអ្នកគ្រប់គ្រងកម្មវិធីនេះទទួលស្គាល់ថា ពុំបានគិតពីច្បាប់មួយចំនួនរបស់កូរ៉េខាងត្បូងដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ភ្នាក់ងារគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អ៊ីនធើរណេតឱ្យដឹងថា កូរ៉េខាងត្បូងបានបិទការដោនឡូតកម្មវិធី AI ចិន DeepSeek កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមក ប៉ុន្តែពលរដ្ឋអាចដោនឡូតកម្មវិធីនេះឡើងវិញ ក្រោយពីអ្នកគ្រប់គ្រងកម្មវិធីអនុវត្តតាមច្បាប់គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់របស់កូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhImmEWAn2XZq3hkAKun5nT6Eb8RWSA7-wdqtKCi3YB16Ef07IUgP03q9CNS2LxU6KysUA_2XtrQZVKtcqUhvkhzg1mi9wD8Gc3sQIUog8QaKy6pMsjZkvurpdvBBQGUHyeq1vCZNDmT8FdCf_sSwsvghVdSo_US9a4T36R9IM4_susJ0XqAWTc5sMxyS4o/s728/image_2025-02-24_15-14-41%20(3).png

ការហាមដោនឡូតកម្មវិធី DeepSeek បានធ្វើឡើងក្រោយពីក្រសួង និងស្ថាប័នជាច្រើនរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងហាមឃាត់ការប្រើប្រាស់កម្មវិធីនេះ ដោយសារបារម្ភពីក្រុមហ៊ុនចិនពុំអាចគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ឱ្យត្រឹមត្រូវ ។ រីឯក្រុមហ៊ុនចិនទទួលស្គាល់ថា ពុំបានពិចារណាពីច្បាប់គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ក្នុងប្រទេសមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDIXsYinySiqsHHZ6hAFk5e7bWan_MFcrHDQ10U6_dwdibrGtbS8taRf2EjPVQjGuhkKiC82qEj8t4kB-rq5dGwMx9lkrWTMIpt9H0CaZOvfG63KNfB5TQd7o1m8zY2azjU1XJiJ3ElGDFYfHYyykoJZhbl7T4pDCksXSBBr9x1EtAIkiKD2A2wkuf4Bvz/s600/image_2025-02-24_15-14-41.png

ដោយឡែក ភ្នាក់ងារគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អ៊ីនធើរណេតរបស់ប្រទេសអ៊ីតាលី បាននិយាយកាលពីខែមករា ឆ្នាំ២០២៥ ថា បានបញ្ជាឱ្យអ្នកគ្រប់គ្រងកម្មវិធី DeepSeek ប្លុក Chatbot នៅអ៊ីតាលី ដោយសារក្រុមហ៊ុននេះពុំអាចបញ្ជាក់ឱ្យច្បាស់លាស់ពាក់ព័ន្ធនឹងការបារម្ភរបស់ភ្នាក់ងារលើគោលនយោបាយគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdCSwHQk1Mu0adun3BXWRzLa1A5_FytEicu02Fd-VceOYxDOwRvjJyuJvauX5KwiKqJ6yoOrkKmilfUn9UsAvMxfyKHLtHG0cHtajqSVzG-0GUIqlv-CWERBiNcFWoymcZDlcdJtBtk2gMmMYYy4ZoxlKQ5e3DAljxB3iT8xJtlJrX1J9DEv9T6CXXGG67/s1280/image_2025-02-24_15-14-42.png

មន្ត្រីនាំពាក្យរបស់ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមកថា រដ្ឋាភិបាលចិនផ្តល់ភាពសំខាន់យ៉ាងខ្លាំងលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងសុវត្ថិភាពទិន្នន័យ ។ ក្រៅពីនេះ រដ្ឋាភិបាលចិននឹងពុំអនុញ្ញាតឱ្យក្រុមហ៊ុន ឬបុគ្គលណាម្នាក់ប្រមូលទិន្នន័យអ្នកប្រើប្រាស់ដោយខុសច្បាប់ទេ ៕

សមត្ថកិច្ចកម្ពុជា និងថៃបានសហការគ្នារំដោះពលរដ្ឋពីក្រុមឆបោ.កអនឡាញនៅក្រុងប៉ោយបែត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃបានអរគុណដល់សមត្ថកិច្ចថៃ ដែលបានសហការជាមួយសមត្ថកិច្ចកម្ពុជា ជួយរំដោះពលរដ្ឋថៃ និងបរទេសពីក្រុមឆបោ.កអនឡាញក្នុងអគារមួយកន្លែងនៅទីក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចថៃឱ្យដឹងថា ក្រុមឆបោ.កអនឡាញជនជាតិចិនបានជួលអគារដើម្បីបោ.កប្រាស់តាមអនឡាញ និងលួងលោមពលរដ្ឋថៃឱ្យមកធ្វើការនៅទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDJk74D7gtlIIj4BGh0bSuF2G-yCaHnSCXh-VQuskxrfR23mAexx46wzWX9obZL56ADnWshpaFz9w5Wv76go5qzXA7bGycz2W1wO6Fbl_pVFMerUOVUkILT-N7WDc7q6qZGqa7Ab272lcL5riS60CR1bvKZmHg0T7j1K_GDtALCGn93qk7iqi9cNW2MuY_/s1080/image_2025-02-24_15-10-47.png

លោក ជិរ៉ាយុទ្ធ ហួងសាប់ ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ ឱ្យដឹងថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានទទួលដំណឹងពីសមត្ថកិច្ចកម្ពុជា និងថៃ ចុះត្រួតពិនិត្យអគារមួយនៅទីក្រុងប៉ោយប៉េត និងជួយរំដោះពលរដ្ឋថៃ និងបរទេស ជាច្រើននាក់ចេញពីអគារនេះ ។ លោកស្រីបានអរគុណដល់កម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលប្រឹងប្រែងលុបបំបាត់ក្រុមឆបោកអនឡាញ ក្រោយពីរដ្ឋាភិបាលថៃស្នើសុំការសហការដោះស្រាយបញ្ហាក្រុមឆបោកអនឡាញជាមួយកម្ពុជា ។ លោកស្រីនាយករដ្ឋមន្ត្រីបានស្នើឱ្យមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធត្រៀមខ្លួនទទួលពលរដ្ឋថៃត្រឡប់មកវិញ ព្រមទាំងត្រួតពិនិត្យអត្តសញ្ញាណឱ្យបានលម្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN_pCnOB9iWuefrPxU7vg5uNS3rO4ZdTV8wt0pJ5WvCsOXeYYGjeCC_JEEeCqpDgaMW0WYTFxStC_E-vHO7Gwaot0HirCE8cQ0-nNshru4OpcpiCtZOrduVhVzwYXR2_Y2sX1kBr2afu6wGk_w03c09BsmCLqJiee9hiliJCzxHtnWf54p3NrqjFITHFdg/s1024/image_2025-02-24_15-10-48.png

ក្រោយពីទទួលដំណឹងថា មានពលរដ្ឋថៃមួយចំនួនត្រូវបានក្រុមឆបោកអនឡាញលួងលោមឱ្យមកធ្វើការនៅអគារកម្ពស់៣ជាន់ ក្នុងទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថិតនៅទល់មុខច្រកព្រំដែនឃ្លងលឹកផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ កម្លាំងសមត្ថកិច្ចថៃបានទំនាក់ទំនងជាមួយសមត្ថកិច្ចកម្ពុជា និងដឹកនាំកម្លាំងចុះត្រួតពិនិត្យអគារនេះដើម្បីរំដោះជនរងគ្រោះចេញពីអគារ ។ នេះបើតាមការលើកឡើងរបស់សមត្ថកិច្ចថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvD1nssA-D3K3ao44-o5OBXgq7xbSbf_93SfnoDxUPrbU9iQgqjH_g0uxBQVwu6_1gGNynMxDM32ZnMLAzuUIlY97OxJNm85r-7biu2nDLd6xWxHXUg24C-fYYYx7NdEuViEEPhWaoVPjcl8IQQyDad0bGjhM3C11oKJ3tlF1ko7pUvQLFTrTD3Yc6EdIT/s827/photo_2025-02-24_15-04-18.jpg
សមត្ថកិច្ចកម្ពុជា និងថៃ បានរំដោះជនបរទេសចំនួន២១៥នាក់ ក្នុងនោះមានជនជាតិថៃ ១០៩នាក់ (ស្រី៥៤នាក់) ។ ក្រៅពីនេះ មានជនជាតិតៃវ៉ាន់ ៥នាក់, ប៉ាគីស្ថាន ៥០នាក់, ឥណ្ឌូណេស៊ី ៣នាក់ និងឥណ្ឌា ៤៨នាក់ ។ សមត្ថកិច្ចថៃសន្និដ្ឋានថា ក្រុមឆបោកអនឡាញជនជាតិចិនបានបោកប្រាស់តាមអនឡាញជាទ្រង់ទ្រាយធំក្នុងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisodx1kR_NeFUT_DztYHMrJXmZ_LfcFbtMxNSpPP6bQhCH80ZGmfgoCiMhzGCDq0xXfAD0ItGHqYq9J5YHWeOtI8L278BhhrlrVgybep2MCrdXyfooSCh057azD0mIs8cSmRrmwK1FLEgLt4xe29R8O_VD-F3VRCYw15t6HqRR8yWnU18uAgtRp_NJRtDG/s640/photo_2025-02-24_15-04-19.jpg

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ សមត្ថកិច្ច និងមន្ត្រីកុងស៊ុលថៃបានធ្វើដំណើរទៅកាន់បរិវេណព្រំដែនឃ្លងលឹក ដើម្បីតាមដានស្ថានការណ៍នេះ និងរៀបចំឯកសារស្រាវជ្រាវប្រវត្តិរូបរបស់ពលរដ្ឋថៃទាំង១០៩នាក់ និងសាកសួរផ្ទាល់មាត់ថា តើពួកគេជាជនរងគ្រោះ ឬជាបក្ខពួករបស់ក្រុមឆបោកអនឡាញ?

មកដឹងពីគន្លឹះថែរក្សាស្បែកឱ្យមានសុខភាពល្អពីតារាចម្រៀងអាមេរិក Camila Cabello!

0

ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់ Camila Cabello ហើយដែលនាងគឺជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិក បានប្រាប់ពីគន្លឹះថែរក្សាស្បែកឱ្យមានសុខភាពល្អ ដើម្បីទទួលបានស្បែកស្អាត ចាំ និងក្មេងជាងវ័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrXtrlctruvh3N_LIROES2P4srZSOpaNUlCs5IvshYts-DR7XOO2BYZVjkQrpw9WH2oP7QcRTU4x-i6gTVNRfX7BT-qzUZ37NnADJkWsuoS5OwWWGjzcllN7Zir_ocU5jJifqCfqlg_kcQj6yfqEyLdONlur6ptjnSaZdq1a2qbnm5CqsWR65_nG5H8G1X/s920/photo_2025-02-22_13-22-26.jpgនៅក្នុងកម្មវិធីមួយតារាវ័យ ២៧ ឆ្នាំរូបនេះបាននិយាយថា ដើម្បីទទួលបានស្បែកស្អាត និងមានសុខភាពល្អ នាងតែងតែអនុវត្តគន្លឹះដូចខាងក្រោម៖

១.កំណត់ការតុបតែងមុខ៖ នៅពេលដែលមិនចាំបាច់ Camila គឺតែងរក្សាមុខរបស់នាងឱ្យនៅទទេ ដើម្បីជួយឱ្យស្បែករបស់នាងសម្រាក និងកាត់បន្ថយបន្ទុក។ តារាស្រីរូបនេះក៏តែងតែរំលឹកខ្លួនឯងឱ្យផឹកទឹកឱ្យបានច្រើន បន្ថែមបន្លែបៃតង និងផ្លែឈើស្រស់ៗឱ្យបានច្រើន ដើម្បីជួយឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាតពីខាងក្នុងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY3ERDdiTjZnJGJ4ybolRXn9g5F6kIIvK9x1WZqKYjB7Ju1U5lR4J5OkA6NDBrCstYbeIj_g8riMEWg-evNg7u29KP1oci5mrK8zdCqSvbMxsQRVdDw_0sjxV2Hob3EyobXl1I8w0btYBa94yxkrXpXs9gMFdMGETZSu_IQSrITzvJeIJUIRjjukJCgqU-/s1104/photo_2025-02-22_13-22-27.jpg

២.លាងសម្អាតមុខជាមួយប្រេងអូលីវ៖ នៅពេលបញ្ចប់ពីការងារតារាស្រីវ័យ ២៧ ឆ្នាំររូបនេះតែងតែងលុបគ្រឿងសម្អាងចេញ និងបន្ថែមប្រេងអូលីវបន្តិចដើម្បីលាងសម្អាតមុខ។ Camila បាននិយាយថា នាងចូលចិត្តប្រើប្រេងអូលីវ ដើម្បីម៉ាស្សាស្បែក និងផ្តល់សំណើមដល់មុខ។ ប្រេងនេះគឺមានសមត្ថភាពផ្តល់សំណើមខ្ពស់ និងផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាវីតាមីន E ជាច្រើនដើម្បីជួយឱ្យស្បែកទន់រលោង និងស្រស់ស្អាតពីខាងក្នុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaTNmBqp_F4A05jZh3Q4xA-Mb3ZWOaIHjflg4jxTbXL5GRoCUh7UoQRHR-Thixg-4DdMfmdJQmhN_AGqFMvFm_5EhPSHlnKnEnoOcAP9oivrakVlf-t2p8l3CVueT-HZNUTYW1vFihibHvc0HBYoLADYLYSCplDIYDur9qBqYr6AaijCMybeFhdOTkY6am/s1280/photo_2025-02-22_13-22-28.jpg
៣.លាបឡេការពារកម្តៅថ្ងៃជាប្រចាំ៖ តារាស្រីជនជាតិអាមេរិករូបនេះធ្លាប់ប្រាប់ថា នាងតែងតែលាបឡេការពារកម្ដៅថ្ងៃជានិច្ច ទោះបីនៅក្នុងផ្ទះក៏ដោយ ហើយនៅពេលចេញក្រៅផ្ទះក៏នាងនៅតែលាបឡេការពារកម្តៅថ្ងៃពីរបីស្រទាប់ផងដែរ ដើម្បីការពារស្បែកពីកាំរស្មីយូវី ។ ការខូចគុណភាពស្បែកដោយសារឥទ្ធិពលនៃកាំរស្មីអ៊ុលត្រាវីយូឡេ គឺអាចបណ្តាលឱ្យខូចស្បែក និងធ្វើឱ្យមានស្នាមជ្រីវជ្រួញ ដូច្នេះ Camila តែងតែងលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnUuCtvLjYQzGSMK4T5wkNvGDGB1Cvg-x5qwftzIHxAzO1po9NSbcsCsPM6q2ogcfuAJfCUSyHxgzqTDBUez27HXwY_zPefVAHECWB2GjO1_zBSBg11zL2wnHabmOexpzPv1cgFSR3i_p4OsHkZC2kX4IuNCOHRwqoZt7Tl0m8wV7bgUx-S2gxgLxcD4_w/s1051/photo_2025-02-22_13-22-29.jpg

ញ៊ាំផ្លែឪឡឹកជារៀងរាល់ថ្ងៃ នឹងទទួលបានអត្ថប្រយោជន៍សុខភាពអស្ចារ្យបំផុត!

0

ឪឡឹក គឺជាផ្លែឈើសុខភាពមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្ត ដោយសារវាមានក្លិនក្រអូប និងរសជាតិផ្អែមឆ្ងាញ់។ ឪឡឹកក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងរាងកាយរបស់យើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_O7xbPh_-gmqx8hhIm9984y55wrJvxjPaYO2K6L-IfyTLsuuixLElbM6Xm2sjfBWBbr7T_9vGfuaY9rSR7IJ_uDrpc5uBdZLY2wGvzB08QYTqETDZGa_d3SKu_701OsT8dFy8_PAFtdgqxWwCYrbgmr8dVw1KsUIytlo0OZAUCTIz1ZOyGq7dNbM_fia-/s1600/image_2025-02-24_13-42-23.png យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook Health ផ្លែឪឡឹកអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖

១.កាត់បន្ថយសម្ពាធឈាមខ្ពស់៖ ឪឡឹកគឺជាផ្លែឈើដែលមានជាតិសូដ្យូមទាប និងប៉ូតាស្យូមខ្ពស់។ វាអាចជួយរក្សាកម្រិតសម្ពាធឈាមដែលមានសុខភាពល្អ ហើយក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម និងជំងឺបេះដូងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-QDZAgHm0bGJWBF2LC6uaMu-7nfGj5oPr4b8jRBunlx6VK2fcd0VbGm0BxPWrn9soJYBztqQNleZMsJPQlbnmBfTavOhgp9vezMSHDw0MCBYp-aSNz-vGySQatkuhhVKIRyHo8MSfON5tUspJV5hJo9uNSLdDhw29wKjCOjNdhk6sb_2v7jNvDLFqalK0/s1024/image_2025-02-24_13-42-24.png

២.ជំនួយឆ្អឹង៖ ផ្លែឪឡឹកសម្បូរទៅដោយសារធាតុ folate វីតាមីន K និងកាល់ស្យូម ដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាឆ្អឹង ជួយការពារការពុកឆ្អឹង និងជួយបង្កើតឆ្អឹងរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNw884YF1Zte6ppnoo2rhqp42JC5iDU1yPpWcLckIzAHGjA3QWkjR6qfVU3i5kE6HBvDelSVPOpNv4C8aKUqQc5U7vYncb8xuUWP92BNm6XRgoU2arjZg1RfWMVVAv1xm6u5tdrsUDW_K25M_JH9lGMMIAHiJDLePm4LI6dqwczpFSrJcpIFPd3y1ufRTp/s1280/image_2025-02-24_13-42-25.png

៣.បន្ថែមសំណើមដល់ស្បែក៖ បន្ទាប់ពីហាត់ប្រាណរួច អ្នកគ្រាន់តែញ៉ាំផ្លែឪឡឹក ឬទឹកឪឡឹក ដែលវានឹងបន្ថែមភាពស្រស់ស្រាយដល់អ្នក និងបន្ថែមសំណើមដល់ស្បែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiewiyz-J8HsHnPiuy9k4ZL2TD8kE38C04ZJ6P_MDBUhQmdreGxlmap1d3DxW2JJzRaHZNzwDJYWz1Im-zUYLtEK6aVM54g3AIka6K5fqXvaVfE_qzabMui-hzvI0nw3RTVN4etJUqEdvE1jrLl_jeLVqZjL6gP8Cpp0PZ0mbtHnuqLO7JlZx5JJpA6Vljc/s1200/image_2025-02-24_13-42-26.png

៤.បន្ថែម collagen ដល់ស្បែក៖ ផ្លែឪឡឹកមានវីតាមីន C ខ្ពស់ ដែលចូលរួមក្នុងការផលិតកូឡាជែន នឹងជាប្រូតេអ៊ីនជួយជួសជុលស្បែកពីការយារធ្លាក់មុនអាយុ លើសពីនេះទៀត វីតាមីន C ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងមានប្រសិទ្ធភាពក្នុងការការពារស្បែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDs22P2YUGyNHraAfMvWrGBX9_xr9FiIzUSdTCD0-emU1QPZMEHabLVjxtPtDCyDrHxsxwyv0GaJfdV9X0e9QkdUMo5Mukqt2S5D7zK6rzF9DgOVP3S73YrRKaiLR0L9ZXxZ53x08ZN60Hn_2z-6bJcbvL1gpBSlZATSI0UXwVtOmEbyhzK3wqgq3b3S1P/s1080/image_2025-02-24_13-42-27.png

៥.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ឪឡឹកត្រូវបានគេដឹងយ៉ាងច្បាស់ថា វីតាមីន C ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ ការពារការឆ្លងមេរោគផ្លូវដង្ហើម និងព្យាបាលប្រព័ន្ធរាងកាយដូចជា រលាកសួត និងឈឺសន្លាក់ឆ្អឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwmp05lHnibnWXUC3CyAy1mHrrVazeQNudJVeHIc04zGnv0QqKgqZVwr9iK-4cMErsKjKagTS3TRKuEkkdPJ2k9W594iDGWGmagMZ-urbQ091uu4lB93A35tppWgQY5URJibtVEFmm45wPc2JnJ-BOhTF7LPow2_MEakPBt8Kdb12OnnBDOOQ7SGWNk8W2/s2560/image_2025-02-24_13-42-28.png

៦.ជំនួយប្រព័ន្ធរំលាយអាហារ៖ ផ្លែឪឡឹកមានជាតិសរសៃ ដែលវាជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការកាន់តែមានប្រសិទ្ធភាព និងបង្កើនបាក់តេរីល្អនៅក្នុងពោះវៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiVE1m3k7rSU9GTBxXyTlCLxFkiMF7zjoBFI8Rnrpb4KR9LvtAQRz3yGHD05Zp9GV_X5t6n8D1LcXzRoF43c5c0FOkAmKIr4tMR1HKaKczujW2hpJJUPi1yoSSzkTwaoEcyYk4G7Gqj_yY_n9qE6qTeQZuRIlKBxafOt4keJterFmI0vorbLk_6mDPlJck/s1600/image_2025-02-24_13-42-32.png

៧.ការថែរក្សាភ្នែក៖ សមាសធាតុ Carotenoid (Carotenoid) នៅក្នុងផ្លែឪឡឹកជួយថែរក្សាសុខភាពភ្នែក និងជួយឱ្យការមើលឃើញកាន់តែមានប្រសិទ្ធភាព៕

ផ្លែឈើស្ងួត ៣ប្រភេទ ផ្តល់អត្ថប្រយោជន៍ដល់សុខភាពដ៏អស្ចារ្យ

0

ផ្លែឈើស្ងួតត្រូវបានគេនិយមចូលចិត្តរាប់សតវត្សមកហើយ វាមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពដែលយើងមិនគួរមើលរំលងទៀតផង។ ផ្លែឈើស្ងួតប្រៀបដូចជាស្ករគ្រាប់ធម្មជាតិ សំបូរទៅដោយសារធាតុចិញ្ចឹម និងរសជាតិឆ្ងាញ់! ខាងក្រោមនេះគឺជាផ្លែឈើស្ងួតបីមុខដែលមានគុណប្រយោជន៍យ៉ាងអស្ចារ្យចំពោះសុខភាព៖

1. ផ្លែល្មើរ (Dates) ស្ងួតសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា ជាតិសរសៃ ប៉ូតាស្យូម ម៉ាញេស្យូម វីតាមីន B6 និងជាតិដែក ដែលជួយបង្កើនថាមពលដល់រាងកាយ ដោយសារតែស្ករធម្មជាតិរបស់វា។ វាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន រួមទាំងសារជាតិ flavonoids carotenoids និងអាស៊ីត phenolic ដែលជួយការពារកោសិការបស់អ្នកពីភាពតានតឹង និងការរលាក។ សារធាតុរ៉ែដែលមាននៅក្នុងផ្លែល្មើរ ដូចជា កាល់ស្យូម ផូស្វ័រ និងប៉ូតាស្យូម មានប្រយោជន៍សម្រាប់ការថែរក្សាឆ្អឹងឱ្យមានសុខភាពល្អផងដេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX4j7g8HJQE4a77Ophkc1uVy5_a9dxVWMJSlitaepl-G6a3n3UnygiWJ27MBEn22Zjy4px2Xbh81MJRNfGePtsCY4nMnj_sIhqCNElQMeiFoX-_Hy3gskRfp7CO5f8An12c1z1QijvKU50YCtrUqiucgqG4oD3VA6vaodLMlZxYjikEKd_lK4N9KW7VFim/s750/image_2025-02-24_13-39-43.png

2. ផ្លែព្រូន (Prunes)ស្ងួត សម្បូរទៅដោយជាតិសរសៃអាហារ និង sorbitol ដែលជាជាតិស្ករធម្មជាតិដែលដើរតួជាថ្នាំ សម្រាប់បំបាត់ការទល់លាមក។ ពួកវាផ្ទុកនូវវីតាមីន K ផូស្វ័រ ម៉ាញេស្យូម និងបូរុង ដែលមានសារៈសំខាន់សម្រាប់សុខភាពឆ្អឹង និងអាចជួយការពារជំងឺពុកឆ្អឹង។ បន្ថែមពីនេះវាអាចជួយកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល កាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ លើសពីនេះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសសមាសធាតុ phenolic ដែលត្រូវបានគេដឹងថាអាចកាត់បន្ថយការរលាក និងការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYCwe8yPKl6RiHBxpT6KrGA834tchjUH-qG858JWQOzkAJeJRQuHsLKVwTr_R1ylva4xZiJVpZyYKcLJWFnUp0eIaOpbprnX9kDyVh2PHMyBcvmukkgfE-pBGuGEsd2fJNB8NE7hgoGO14lHH34CVwbAsGxyUHSbnFfIeQ6l89gqDDIeGtHjCNyY1n5vhx/s750/image_2025-02-24_13-39-43%20(2).png

3. ផ្លែអាព្រីខត (Apricots) ស្ងួត គឺជាប្រភពដ៏ល្អនៃវីតាមីន A ក្នុងទម្រង់ជាបេតា-ខារ៉ូទីន ដែលជួយដល់ការមើលឃើញ សុខភាពស្បែក និងមុខងារប្រព័ន្ធភាពស៊ាំ។ វាសម្បូរមានជាតិសរសៃរលាយនិងមិនរលាយខ្ពស់ ដែលជួយរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ និងអាចជួយក្នុងការគ្រប់គ្រងទម្ងន់ដោយសារជាតិដែលធ្វើឲ្យឆ្អែតបានយូរ។ មិនតែប៉ុណ្ណោះវាផ្តល់បរិមាណប៉ូតាស្យូមដ៏ល្អ ដែលជួយគ្រប់គ្រងតុល្យភាពជាតិទឹក ការកន្ត្រាក់សាច់ដុំ និងប្រព័ន្ធសរសៃប្រសាទ។ អាព្រីខតស្ងួត ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា flavonoids ដែលជួយការពារកោសិការបស់អ្នកពីការខូចខាត និងកាត់បន្ថយការរលាក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZQ51TtkHEKGCWJrR8Mxv57yTKdoG77JEdlc7djb1v_-h84RKBZrJVFNQl95awvP-mN3-82nT5HHdd1QRKyR_ESy4N7jVGcwgCHEQuhPvibWvsmkyW4J3Pvlp2sHwWmlQRk80Ds8ibDBY0Q9-rMMAyGzfuPSQx-lWuIsUU6QBkawBD3E0q_g9jBE2C5x2H/s700/image_2025-02-24_13-39-43%20(3).png

មកស្គាល់ឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតនៅលើពិភពលោក!

0

ថ្មីៗនេះយោងតាម TripAdvisor ដែលជាវេទិកាទេសចរណ៍អនឡាញឈានមុខគេរបស់ពិភពលោក បានប្រកាសពីចំណាត់ថ្នាក់នៃឆ្នេរស្អាតបំផុតក្នុងឆ្នាំ ២០២៥ ដើម្បីផ្តល់ឱ្យភ្ញៀវទេសចរនូវជម្រើសដ៏ល្អបន្ថែមទៀតប្រសិនបើពួកគេចង់ទៅទស្សនាឆ្នេរសមុទ្រ។ យោងតាម TripAdvisor និង CNN Travel បានចុះផ្សាយថា នៅចំណាត់ថ្នាក់លេខ ១ ឆ្នេរដែលស្អាតជាងគេបំផុតលើពិភពលោកនោះគឺ៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAt3S7oteLYc4MtA4iiRbHtDrcHDReswTxOHVkEpDI8r98CMB-P3cO_BPhfprRXykFo8tMC64wZYKvMArkKRpHc1o4JsLKqlfuINnSnYuJMPFsLK8_9IbM22s0h4wk_3rD5JtLDOTcQ6Sodz0KYbhhkjXfbjWYqTMQRS9p4LYuhTMUvde_rRMYvKVTgp6Y/s2133/image_2025-02-24_13-31-00.png
ឆ្នេរ Elafonisi ដែលស្ថិតក្នុងប្រទេសក្រិក។ កន្លែងនេះគឺល្បីល្បាញដោយសារខ្សាច់ពណ៌ផ្កាឈូក និងទឹកថ្លាឈ្វង់ដូចកញ្ចក់ឆ្លុះដល់បាត។ ប្រសិនបើលោកអ្នកចង់មកទស្សនា ខែឧសភា ដល់ខែកញ្ញា គឺជាពេលវេលាដ៏ល្អបំផុតដើម្បីធ្វើដំណើរទៅកាន់ឆ្នេរ Elafonisi ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSc4ct5N6dQgMuewIPnovBbMK5Yt0jkgbNjeyrmjJajvOwMnykTscQEVPbDUTMezXBzUIeRlFEXCSnUPpP1iWTnZ6m10oZpgUudn8GEUK1hPh5m2rdJSt6VCffW06Xzp_9U9aYKiYuktncAoYBKOR_BH9GJ-EsElhAN0lb7W76MevPnWGKQaPenv8_JjYq/s2048/image_2025-02-24_13-31-02.png

រីឯចំណាត់ថ្នាក់ទី ២ បានទៅលើឆ្នេរ Banana Beach ក្នុងខេត្ត Phuket ប្រទេសថៃ ដែលជាកន្លែងដ៏ល្អបំផុតមួយសម្រាប់ការជិះទូក និងជិះឆ័ត្រយោង ហើយភ្ញៀវក៏អាចមុជចូលទៅក្នុងសមុទ្រដើម្បីមើលផ្កាថ្ម និងត្រីចម្រុះពណ៌ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhle3a2zuq_3z0rNKwgeL6kEEtg3bRguz-7yPh5H7zfBJwLsNJb9loJi5cuKhzRSEVARSHdlHx8VhsUL_uj1NRgCesa8dRh0s4-5MCFoWUE0Bnp1jdo2Zg2gQJaf0UyXFTbewfiaiMg1kMi32sKfjcOZ74xX0KU69X1atteb-9joQ6QeE6frYC3hDyy7WyD/s1280/image_2025-02-24_13-31-03.png
ចំពោះចំណាត់ថ្នាក់ទី ៣ គឺឆ្នេរ Eagle ដែលមានទីតាំងនៅ Oranjestad,Aruba ប្រទេសហូឡង់ ក៏ជាប់ក្នុងបញ្ជីឆ្នេរស្អាតបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២៥ ផងដែរ។ Eagle Beach គឺជាឆ្នេរមួយដែលមានខ្សាច់សទន់ ទឹកក្តៅ និងថ្ងៃលិចដ៏គួរឱ្យចាប់ឱ្យចាប់អារម្មណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTWZUnKFZPaBSpqW8GVfvA4j72lZyOawpWy1UyYG6OdRr4H8dwiJn-JOSEpAQ00REO1Rig4LXNZrsdhRQSHfKc4quJ4Oq2FLg3BnZnC_rgqc_EbJlOS2v1w6SpAOVUwTlyJkKsWP6GbUR6ZCLVU-WSc-697g0HCDY5BK8c821D4ZTOTG46FMUPpva6y9zD/s1280/image_2025-02-24_13-31-04.png

ចំណែកឆ្នេរ Siesta នៅសហរដ្ឋអាមេរិក គឺបានជាប់ចំណាត់ថ្នាក់ទី ៤ នៅក្នុងបញ្ជីរបស់ TripAdvisor ដែលឆ្នេរនេះមានខ្សាច់ល្អឥតខ្ចោះ សំបកសមុទ្រ និងទឹកថ្លាគួរឱ្យចង់គយគន់។ អ្នកទស្សនាអាចទៅលេង Siesta នៅរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ដោយសាររដូវទាំងពីរនេះជារដូវដែលស្ងប់ស្ងាត់ មិនសូវមានភ្ញៀវកកកុញពេកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRmEeWh_vFnlWA3uc83XHFLDW9AXg1sHD_rYEKw0u4IoHN3Lk-IuL1QvoueAg3YdevyyExPlCFQyt2DUlD2LhgzbvrVK3SH3LnkcT6en438A0Ha8_lnVxP4o645xJ9kxreFS-kX8_YrId-FVInbwkkEsiVVa_NVt4ckzv4VB0juJj60vkYXeouHV2yxYRz/s1999/image_2025-02-24_13-31-10.png

ចុងក្រោយនៅចំណាត់ថ្នាក់ទី ៥ ឆ្នេរដែលស្អាតជាងគេនោះគឺបានទៅលើឆ្នេរ Falésia ប្រទេសព័រទុយហ្គាល់។ ឆ្នេរដ៏ស្រស់ស្អាតនេះមានភាពល្បីល្បាញដោយសារឆ្នេរខ្សាច់ពណ៌មាស និងទឹកពណ៌ខៀវថ្លា នៅក្រោមច្រាំងថ្មចោទដ៏អស្ចារ្យ៕

ក្រុមអ្នកស្រឡាញ់សត្វនៅអង់គ្លេសហ៊ានធ្វើបែបនេះ ដើម្បីតវ៉ាឱ្យថៃបញ្ឈប់ការជិះ.ជា.ន់កម្លាំងពលកម្មសត្វស្វា

0

ប្រទេសអង់គ្លេស ៖ ក្រុមអ្នកស្រឡាញ់សត្វនៅប្រទេសអង់គ្លេស បាននាំគ្នាយកខ្ទិះដូងមកស្រោចលើក្បាលរបស់ខ្លួនតវ៉ានៅមុខស្ថានទូតថៃ ដើម្បីឱ្យថៃឈប់ប្រើប្រាស់កម្លាំងសត្វស្វាឡើងបេះផ្លែដូងសម្រាប់ផលិតខ្ទិះដូង ដោយពួកគេអះអាងថា វាជាការរំលោ.ភ សិទ្ធិសត្វ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMjBG_oTwxavJj-gjgmCmZUaAvlv6RP0F0XQDHu5pwfo-YKKMp0Iabi8AfQoh6DN3mPxwNnDsXEgqGu3LIlDrQkl9PlEf9SZy_Ecm_cnfa76Z1kSEz4F2pWKH2hnNqnpF5C4O6pasuEkblbq1qmsvUUj0ZEVnPushQjWWXHzTclWPwyenmTZTcPXRbtQ7F/s600/photo_2025-02-24_11-45-44%20(2).jpg

    ក្រុមអ្នកស្រឡាញ់សត្វ មកពីភ្នាក់ងារ PETA (People for the Ethical Treatment of Animals) បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខស្ថានទូតថៃក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយការស្លៀកពាក់ខោអាវឆ្នូត ពណ៌ខ្មៅលាយស ដូចអ្នកទោស និងកាន់ស្លាកសញ្ញារាងផ្លែដូង ។ ពួកគេបានសរសេរអក្សរលើស្លាកសញ្ញាថា សត្វស្វាបានរងទុក្ខវេទនាដោយសារការផលិតខ្ទិះដូងនៅប្រទេសថៃ ហើយពួកគេសំណូមពរឱ្យថៃគោរពសិទ្ធិស្វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH1Ak_E9nHZTnmlEfkubGKi0g5bCub6FQaUC16J_GbAwnyYAY0aUp3h9hBbJYnypmNOA9NLi6zdCEyG1uDVZXl_NPWpQ95_qD3C1HLUyNyKrbPX_CXaHHbgjhwlplWvD-Fop4u4dazK9azwlwtIm9SHZzOFHDdyMLVHIVvUIeputrS74IW78_t2YwXYn8E/s1080/photo_2025-02-24_11-45-44.jpg

    ក្រុមអ្នកតវ៉ាទាំងនេះបានសរសេរក្នុងហ្វេសប៊ុកផេករបស់ភ្នាក់ងារ PETA ថា តាមការស៊ើបអង្កេតរបស់ភ្នាក់ងារ PETA នៅតំបន់អាស៊ីបង្ហាញថា ប្រទេសថៃបានបង្ខំឱ្យស្វាឡើងបេះផ្លែដូងសម្រាប់ផលិតខ្ទិះដូង ហើយស្វាទាំងនេះត្រូវបានចងដោយខ្សែខ្លីៗ និងពិបាកកម្រើកខ្លួន ។ លើសពីនេះ ថៃបានឃុំស្វាក្នុងទ្រុង និងឱ្យវាជញ្ទូនផ្លែដូងពីកន្លែងមួយទៅកន្លែងមួយទៀតមិនឈប់ឈរ ។ សត្វដ៏ឆ្លាតនេះគួរតែរស់នៅក្នុងព្រៃតាមធម្មជាតិ និងពុំគួរចាប់វាមកចងច្រវ៉ាក់ និងប្រើឱ្យធ្វើការរហូតដល់អស់កម្លាំងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIKcLBJnxXNNQkiMhoDMvHbM41mcIkHKWWfiwFb9ipAJoOvDjrX80zGqqXtZl5Kwl4af1khGukTDF-G3XT7qvXxOtZIgMKoRDIxujEEuhuUKp7i8v5HFV4dIXzfsjpym1T3-gEaEendelB1R8ceeNpJfrnS0uJl5tGXuaZEH1vknCGeNcinkRZCOp14oSk/s750/photo_2025-02-24_11-45-46.jpg

    ក្រៅពីនេះ នៅប្រទេសថៃ ថែមទាំងមានសាលាបង្ហាត់ស្វាឱ្យចេះបេះផ្លែដូងទៀតផង ក្រុមអ្នកស្រឡាញ់សត្វនៅអង់គ្លេសបានឃើញថៃចងច្រវ៉ាក់កូនស្វាតូចៗ ឃុំក្នុងទ្រុង និងប្រមូលពួកវាទៅបេះផ្លែដូងគ្មានពេលសម្រាក ។ ថៃប្រើស្វាទាំងនេះឱ្យបេះផ្លែដូងតាំងពីពួកវានៅតូចៗ រហូតដល់អាយុច្រើនធ្វើការលែងកើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiePEizq49pliNp62GvkrVopBDe-VLsPPPpAU-yOMRXY8U0knCAq1h_xWgXtftz5UNBxg46QiDNRwxACZV367yrB28FvaSVPh-TQNjrCCFlTECqFyy-rGeUkxxov1TWMLmIz6WenVaA2QDRz875ZgUW4cSVbfgmNHtvPcQU5qRdRvVHVKiCjTOqiCzK-1w3/s960/image_2025-02-24_13-28-03.png

    ក្រោយពីហ្វេសប៊ុកផេករបស់ភ្នាក់ងារ PETA ដែលមានមនុស្សតាមដានជាង៥លាននាក់ បានផ្សព្វផ្សាយពីពលរដ្ឋអង់គ្លេសតវ៉ារឿងថៃជិះជាន់កម្លាំងពលកម្មស្វា ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិ ។ មតិភាគច្រើនបានគាំទ្រចំពោះការតវ៉ានេះ ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃនិយាយថា ថៃបានផលិតខ្ទិះដូងរាប់លានប្រអប់ក្នុង១ថ្ងៃ ប៉ុន្តែថៃពុំបានប្រើកម្លាំងស្វាទាំងអស់ទេ ៕

មិនធម្មតា! ភាពជោគជ័យរបស់ចិនក្នុងការខួងរណ្តៅយក្សជម្រៅជាង១ម៉ឺនម៉ែត្របានសម្រេចហើយ

0

ប្រទេសចិន ៖ ក្រុមហ៊ុនប្រេងឥន្ធនៈចិនឈ្មោះ China National Petroleum Corporation (CNPC) បានប្រកាសនៅខែកុម្ភៈ ឆ្នាំ២០២៥ ថា ការខួងរណ្តៅយក្ស «Shenditake 1» ដែលមានជម្រៅជ្រៅបំផុតលំដាប់ទី២ លើពិភពលោក និងជ្រៅជាងគេក្នុងតំបន់អាស៊ី បានបញ្ចប់ជាស្ថាពរហើយ ។ រណ្តៅនេះមានជម្រៅរហូតដល់១០,៩១០ម៉ែត្រ ស្ថិតនៅកណ្តាលវាលខ្សាច់ Taklimakan ឈូងសមុទ្រ Tarim តំបន់ Xinjiang Uygur ភាគពាយ័ព្យប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRYSBiJZOzQyt1y4m98d9022NQvrMAJZ3JcXbPyBNViJPxl9xYNIZKS6B4RkDn59vvNR7HIbTXOPe8tycDPxsdB5pgNF2kNt7-f3mdtA-KPJE9g6KYXvf9SgcAO28BnJkyWJhE3iCl-T5F5VUuWA5I9YwQVya87Y0MZqIjtJNCTgLJhE3vFarZ8N4wFCmI/s1800/image_2025-02-24_13-25-34.png

ការខួងរណ្តៅយក្ស គឺសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ហើយរណ្តៅនេះត្រូវបានខួងឡើងសម្រាប់ស្វែងរកប្រេងឥន្ធនៈ និងឧស្ម័ននៅក្រោមដី ព្រមទាំងសម្រាប់ស្រាវជ្រាវពីការវិវត្តនៃពិភពលោក និងផ្នែកធរណីវិទ្យា ។ ការខួងរណ្តៅយក្ស «Shenditake 1» គឺជាការបំបែកកំណត់ត្រាថ្មីផ្នែកវិស្វកម្មលំដាប់ពិភពលោក ដែលចិនបានខួងរណ្តៅជ្រៅលើស១ម៉ឺនម៉ែត្រ ដោយចំណាយពេលឆាប់រហ័សបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuu_f_1JwoG2U45TwVjxWu66nMvculmWS0JQbuNlZErHNTitNVJiI5p9X1JhPXyx17Y3waX15UFkkkJkmUXI9L9jAw0dpLJ6RL4ng75JvgNCMu1PD9QXbfoS7ILtTfkK17ix6mpIOgOj4gioxu4IpQc8B6D38Ce6Lhbnjii2Gm3C_ZMGO4gVWfNBS6IDqZ/s900/image_2025-02-24_13-25-35.png

ក្រុមហ៊ុនប្រេងឥន្ធនៈ CNPC បញ្ជាក់ថា ពួកគេបានចាប់ផ្តើមខួងរណ្តៅយក្សលើកដំបូង ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដែលមានជម្រៅរហូតដល់១០,៩១០ម៉ែត្រ ដោយចំណាយពេលខួងដី ចំនួន៥៨០ថ្ងៃ ។ រីឯការខួងរណ្តៅនៅដំណាក់កាលចុងក្រោយស្មើជម្រៅ៩១០ម៉ែត្រ គឺក្រុមហ៊ុនបានចំណាយពេលអស់៣០០ថ្ងៃ ។ ការខួងរណ្តៅនេះបានទម្លុះថ្ម១២ស្រទាប់ រហូតខួងដល់ស្រទាប់ថ្មមានអាយុជាង៥០០លានឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglE2JwVwzH0yx_y-0wtj4uv3kkEQmQMWm2fxu1Ol2lI9cnTyqH-kFbqHaFqgdD-dn8Ybo0GSZ2beaN9PyRVQ3nxI2nCusfkmMr3zUuGr38Z5V73eag18FyUtP76fEveqTORtKLvEHpp4_fGEpZ5RZhxiKc-oXf7J-aaHof6_sp8l9dhyphenhyphenNwR4pWcHbvTHQz/s2048/image_2025-02-24_13-25-36.png
លើសពីនេះ ដើម្បីគាំទ្រគម្រៅការខួងរណ្តៅយក្ស ក្រុមហ៊ុនចិនបានកែលម្អបច្ចេកវិទ្យាឧបករណ៍ខួងដីដោយស្វ័យប្រវត្តិ ដែលអាចខួងដីក្នុងជម្រៅជ្រៅរហូតដល់១ម៉ឺន២ពាន់ម៉ែត្រ មុនគេនៅលើពិភពលោក ហើយក្រុមហ៊ុនក៏បានបង្កើតឧបករណ៍ពិសេសសម្រាប់កត់ត្រាទិន្នន័យក្នុងរណ្តៅដ៏ជ្រៅផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhgYK7iop6i4nnyz_sdMlxGt3Q4fcjmgXVmaO4uJ8B9BhzVzZiv822Q8XHPCa6J7PLjCx5uBYyyfXdMSZ4RtyRbninN6ES-xzapiXYPqzTc87aK32v3GooIIg1evxTL8_hRIzPThhKbfs4JHf1TjpS8wof98AL8csdULwcq00HBbAcpE5N7Lqi0rlAnyq/s1000/image_2025-02-24_13-25-37.png

អ្នកវិទ្យាសាស្ត្រចិនបានប្រមូលទិន្នន័យអំពីស្រទាប់ថ្ម តាមរយៈការវិភាគដុំថ្មគំរូដែលពួកគេយកពីរណ្តៅជម្រៅ១ម៉ឺនម៉ែត្រ ដើម្បីឈ្វេងយល់ពីទិន្នន័យសំខាន់ពាក់ព័ន្ធនឹងសមាសភាពផ្ទៃផែនដី និងការផ្លាស់ប្តូរអាកាសធាតុរបស់ផែនដី ៕

មិនទាន់ប្រកួតផ្លូវការបេក្ខភាព MUT2025 ចេញ Live លក់ផលិតផលឱ្យលោក ណាវ៉ាត់ បាត់

0

ថ្មីៗនេះបេក្ខនារី Veena praveenar បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលនាងបង្ហាញមុខក្នុងការ Live លក់អាហារក្រោមម៉ាកយីហោរបស់លោក ណាវ៉ាត់ ។ ការ Live របស់បេក្ខភាពរូបនេះគឺដោយសារតែធ្វើតាមសម្តីរបស់អ្នកគ្រប់គ្រងថ្មីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWwmI9BlnrjtnDYLqJIUZVkeGU8nr65uw8i6GmgOPI0w77mr7DzUp8FM1qjP2n2IxF5YGOzDYi_ZLzB8WIcKx0CXUSWlCsZek1iNjmXE24xvQwsz9O_hWeZvzxGTM5pFydrxrgt07dr9xu2e2yVlyP9jmCYbNJaaRJkAxD2zsYG3q3S1h8FWju9ibVPCmU/s1500/image_2025-02-22_16-13-41.png

ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះនៃការ Live Veena ទទួលបានប្រាក់ចំណេញរហូតដល់ ១.១ លានបាតប្រមាណជាង៣ម៉ឺនដុល្លារអាម៉េរិក។ វាមិនមែនជារឿងចៃដន្យទេដែល Veena សម្រេចចិត្តបើកទូរសព្ទរបស់នាងដើម្បីធ្វើការផ្សាយផ្ទាល់។ នេះជាសំនូមពរពីលោកប្រធាន ណាវ៉ាត់ ដល់បេក្ខនារីដែលចូលរួមក្នុងកម្មវិធីប្រកួត Miss Universe Thailand 2025 យោងតាមបទប្បញ្ញត្តិថ្មី អ្នកដែលលក់ទំនិញច្រើនជាងគេ នឹងមានសិទ្ធិច្រើនជាងគេ ហើយនឹងអាចទទួលបានពិន្ទុក្នុងក្រសែភ្នែកអ្នករៀបចំ ជាពិសេសលោក Nawat ដែលជានាយកគ្រប់គ្រង Miss Universe Thailand និងជាម្ចាស់ Miss Grand International។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgoOWclEvdofsWOqli-iaDxAeMtIv1zkJEgdrriSK_1JKBqEib7VX2bcvpCSuQvRSzOzfL4tNrtXqGmr7uCMtjzwUjFYrSYKlOZyjAtJAtlvCEW84_niy9XwmEJk0uNrvlu8-I0D7DJmdYCdXLp6niYORqhL249FnCa30CdVghJnBJ9Y-mgtYgboNeyB-/s2048/image_2025-02-22_16-13-47.png
ទស្សនិកជនមួយចំនួនមានការព្រួយបារម្ភថាបវរកញ្ញាចក្រវាលថៃក្រោមការគ្រប់គ្រងរបស់ Nawat អាចបាត់បង់អត្តសញ្ញាណ ក្លាយជាកន្លែងកម្សាន្តដែលផ្តល់អាទិភាពដល់ប្រាក់ចំណេញជំនួសឱ្យការស្វែងរកតំណាងដែលស័ក្តិសមបំផុតទៅប្រកួតប្រជែងនៅបវរកញ្ញា។យ៉ាងណាមិញ Veena បានយកសំណើនេះយ៉ាងយកចិត្តទុកដាក់ និងបង្ហាញថាជាបេក្ខជនដ៏មានមហិច្ឆតា។ ចលនារបស់នាងត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃដើម្បីបង្កើនអត្ថប្រយោជន៍របស់នាងនៅក្នុងការប្រកួតប្រជែងសម្រាប់មកុដនៅឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBYqytAk6LJUtmehWWkzK9G0h1cQcmE2RQaDJIDPwMfvjx2VgeNv4JhttCrUeVZnbRGFWmECX6Sv8RIggKZVGM6l6nx8uljO6zuUu5ySBUKcgnCcOmdimRAr0O9mCCNRGq8zxjivUydMYE_U7xS8WUtmaUnOZf83C64uHnl7GYY12l6_zRiOYhfJC4WpJ3/s2048/image_2025-02-22_16-13-48.png

Veena Praveenar កើតនៅឆ្នាំ ១៩៩៦ មានកម្ពស់ ១ ម៉ែត្រ ៧៨ និងបានចូលប្រកួតបវរកញ្ញាចក្រវាលថៃ ៣ ដង។ ទោះបីជាយ៉ាងណា ក្តីស្រមៃដ៏ធំបំផុតរបស់គឺមិនទាន់ចប់នោះទេនាងសុខចិត្តពន្យារពេលរៀបការ ដើម្បីមានឱកាសធ្វើជាតំណាងប្រទេសថៃក្នុងកម្មវិធីបវរកញ្ញាចក្រវាល ហើយនោះហើយជាមូលហេតុដែលនាងត្រឡប់មកប្រកួតសម្រស់ជាលើកទី៤ ដោយតាំងចិត្តថានឹងឈ្នះមកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitefFDycR8NJCjIDRdZptMsbNpr1yrUmXrgYM7kjmne-GcVZ9pH9fBfKGTBz9ASSbb2rijFzIL5b8HXqSgXHrmpOTLRhzk_HOcMtZcPwYh8Y88y_z8INgrUp07gSvntkl4doNQVh3A8cPcVq8-H8ynWLVbF3a5dZqoX0kzWLfN44PZAq-WZ_XjyO5nVHEe/s940/image_2025-02-22_16-13-40%20(2).png

ការតស៊ូរបស់ Veena ជំរុញស្ត្រីឱ្យបន្តក្តីសុបិនរបស់ខ្លួន។ យ៉ាងណាមិញ ការបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតសម្រស់លើកទី៤របស់នាងក៏បានធ្វើឱ្យមានប្រតិកម្មចម្រុះដែរ។ អ្នកលេងបណ្តាញសង្គមក៏និយាយដែរថាប្រសិនបើ Veena ចូលរួមហើយមិនឈ្នះនៅឆ្នាំនេះ នាងគួរតែគិតអំពីការផ្លាស់ប្តូរទៅកម្មវិធីប្រកួតសម្រស់ផ្សេងទៀត ហើយកុំព្យាយាមឈ្នះ Miss Universe៕

ប៊ុន ផាក និង ប៉ីប៉ីឌី ផ្លោ.ងពាក្យសម្តីដាក់គ្នា

0

ថ្មីៗនេះប្រិយមិត្តអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី ប៉ីប៉ីឌី បានសម្តីធំទៅកាន់ភ្ញៀវដែលមកហាងកាហ្វេរបស់ខ្លួនពាក់ស្បែកជើងជាន់លើសាឡុង ស្រាប់តែរឿងកាន់តែឡើងកម្តៅបន្ទាប់ពី ប៊ុន ផាក ចេញមកបង្ហោះសំណេរ ថែមទាំងពោលពាក្យស្រីមិនចំស្រីប្រុសមិនចំប្រុស ខណៈ ប៉ីប៉ីឌី មិនឱ្យចាញ់ផ្លែផ្កាវិញថាលក់សៀវភៅជោគជ័យតែជីវិតពិតបរាជ័យ មិនមែនជាភេទទី៣តែជាជនទី៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIhjpdzhWmgB1PbffnaNEGwDFyOe6FhYrcqPfhM2VsLnGllElzcLEBGjg2ald19Cr_65fwOuq95q9eXE9paaz84gJFuc2anMzlcKCZ14BH0BT6Th7ZAo37ii0TFoHBpSDwzhQvL-t0t-apza9AhjKHciqtdmPyMMSnq2s3mrebcwwGpOd9cU-_UPY1oPXk/s1440/image_2025-02-20_08-55-12.png
ផ្ទុះរឿងរសើបជុំវិញអ្នកលួចតុក្កតានិងពាក់ស្បែកជើងជាន់សាឡុងក្នុងហាងរបស់ ប៉ីប៉ីឌី បានក្លាយជាប្រធានបទពីមួយទៅមួយហើយជាពិសេសគឺពេល ប៊ុន ផាក ចេញមកបង្ហោះសំណេរថា «ភ្ញៀវជួយគាំទ្រយើង យើងគួរតែអរគុណភ្ញៀវ មិនអាចខឹងគាត់ទេ ទោះមានរឿងអ្វីក៏ដោយ»។ ប្រយោគនេះបានជំរុញឱ្យ ប៉ីប៉ីឌី ចែករំលែកខ្លឹមសារនេះជាមួយនឹងសម្តីថា «ទ្រឹស្តីល្អ តែបើសាងល្អ គឺកាន់តែល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnQmSYscBg7y-OpM2XsOZ91YDz_UEwPlpkSevpJbZpoMZjWmVJEiImLkPS6fgY_sMRC7K0K-6a9xUPHrwWcNKBG1M2oj72Br465PuRGRLT08mDTfxctfrUSXJw8xBAHmXXZA4TgamnbknlkvMgOrSbLIPz-daoZM3Do3xBtPR0bkP6TafYI5WBd2YGqmet/s2048/image_2025-02-24_08-53-39.png

មិនទាន់ចប់នោះទេអ្នកទាំងពីរកាន់តែផ្លោងពាក្យសម្តីផ្លែផ្កាឱ្យគ្នាទៅវិញទៅមក ដោយ ប៉ីប៉ីឌី បានបង្ហោះសារទៀតថា «បោកលុយមនុស្សស្រី តែនិយាយដូចអ្នកចេះដឹង ជាបាឡាំងកាស…» , ប៉ីប៉ីឌី បន្ថែមទៀតថា «ខ្លួនពូកែជេ មាត់អាក្រក់ តែ អត់ដែលមានប្រវត្តិបោកលុយទេ ជំពាក់លុយគេទេ ខ្ទើយតែប្រើសមត្ថភាពខ្លួនឯង មិនមែនប្រើខ្លួន..ជាអាជីវកម្មដូចអាពពួកប្រុសសុទ្ធមួយចំនួនទេ ខ្លួនចេះគោរព មានសីលធម៌ចំពោះមនុស្សដែលគួរគោរពអ្នកណាក៏ដោយកុំប្រឹងតាំងខ្លួនត្រឹមត្រូវខុសផ្លូវជាមួយលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN6CSkrZ24f34gpq0JfXeKz0RlU-TzJ0wKTJ5R7E3xsioD9vTtn9cEtdmDvcsxygiuRoUJIffm56L17TPdCD0F4aC-2v8JR_kmLaEPB4qy5hTQTQ-IW99aryH9sMxBRO6O6yZk_MBVuTpMCsSMFsqeEFux7HMzbABSn39YJtbYcdu1OcgVTJdPxtHTt6GP/s1440/image_2025-02-20_08-55-13.png

បន្ទាប់ពីសំណេរ ប៉ីប៉ីឌី ក៏បានចេញវីដេអូខ្លីមួយទៀតនៅលើបណ្តាញសង្គម ខណៈ ប៊ុន ផាក វិញ បានបង្ហោះថា «សម្តីអាក្រក់បន្តិច ហើយប្រុសមិនចំប្រុស ស្រីមិនចំស្រី»។ លោកក៏បន្តជាមួយសំណេរមួយទៀតថា «ខ្ញុំទទួលខុសត្រូវនូវអ្វីដែលខ្ញុំនិយាយ តែមិនទទួលខុសត្រូវលើអ្វីដែលអ្នកគិតទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRorG1jjRcJGmeF-ZoAbst3kvHsEONlx3EM5Xtn8iOxIssPOBYcCUU9dfUbJ328WY7d-Wb1RQGkZQ4eWid2iyAFVVv8EZjXByNJrqkyGVuqrSqkm1AFaaozF2K356-ZDgYZFmp_4vAB3DUBo1zplYJ1F157pjhCH7Je1YkwmOZk7hGtdcgK47pLLPh400r/s1764/image_2025-02-24_08-53-41.png

ប៊ុក ផាក បានបង្ហោះទ្រឹស្តីទៀតថា «៥ យ៉ាងបញ្ជាក់ថាអ្នកជាមនុស្សមានផ្លូវចិត្តទន់ខ្សោយ ១- និយាយច្រើនពេក មិនចេះទប់សម្តីខ្លួនឯង ២- ប្រតិកម្មខ្លាំងៗចំពោះរឿង ឬទស្សនៈដែលផ្ទុយពីការយល់ឃើញរបស់ខ្លួន ៣- ចូលចិត្តប្រើពាក្យអសុរស គ្រោតគ្រៀត ៤- គ្មានគោលការណ៍ខ្លួនឯង គេនិយាយអ្វីក៏ត្រូវ ៥- មិនហ៊ានបញ្ចេញទស្សនៈរបស់ខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjxCEDRgYuwmqJgbPNYrIsqB964HSEyWlQjrE9EZxwh5p_P8uuUd36pdHtx82rMKlZsjfkk1walcXJRDcFJf2LQvJ76U-G8tu3QMV7pD0kS7Xzfhn49B4yCPFKNVIl45QOm-j4QAltCyA3oHh6hvwYxv4t1FKgVMQzwa_h4O_CIos2Sp-GGB6zZJakXjSH/s1195/Snapinst_app_475443597_18481575907052862_1535146164208863947_n_1080.jpg

ប៉ីប៉ីឌី ក៏បង្ហោះបន្តគ្នាជាហូរហែថា «ស្លុតចិត្តណាស់លោកអើយ 69លាក់មុខ និងមានប្រវត្តិបោកលុយស្រី បានដៀលភេទទី3ដ៏គួរឱ្យស្រលាញ់ម្នាក់»។ ប៉ីប៉ី ឌី បង្ហោះទៀតថា «5 យ៉ាងបញ្ជាក់ថាអ្នកជាមនុស្សមានផ្លូវចិត្តរឹងមាំ ១- ទ្រឹស្តី100 តែមាយាទ0២- មិនខ្វល់ពីបុណ្យបាប បោកបានគឺបោក ៣- មិនមែនភេទទី3 តែជាជនទី3 ៤- មិនចូលចិត្តប្រើពាក្យអសុរស តែផ្អែមរលួយដើម្បីលុយ ៥- លក់សៀវភៅជោគជ័យ តែជីវិតពិតបរាជ័យ»។ សារមួយទៀតរបស់ ប៊ុន ផាក គឺបានលើកឡើងថា «គោលការណ៍របស់ខ្ញុំគឺចែករំលែកចំណេះដឹង មិនបំពុលសង្គមទេ តែយុវជនភាគច្រើន វ៉ល់តាមការបំពុលរបស់អ្នកដទៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp7AIGBV_HMY8fSA3KmcveO_Gnm4G6Q29sXYkoBfbK43fzrIiilyJNOiKYIfgE8tl17mX5bqb6cPkxdMqExfhhLz2p-i3EhU104HA-IfXsixsxfqher_2eIQnAVtWpfyvc-pHu8xsEQNlCTHNf6MmaT6Q0V8ocWX80eqZkRqZJlLpLs3rrEU0BDJnzyPxq/s1364/image_2025-02-24_08-53-42.png

មិនទាន់បញ្ចប់ទេ ប៉ីប៉ីឌី ក៏បានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួនទៀតថានឹងមានឃ្លីបថ្មីព្រោះបានត្រៀមរាងកាយដ៏រឹងមាំបានត្រៀមខ្លួនរួចជាស្រេច៕