ពិធីចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការផ្ដល់ជូនវិនិយោគិនបរទេសនូវសេវាឥណទានវិនិយោគ រវាងក្រុមហ៊ុន មូលបត្រ ភីភី លីង ឯ.ក និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានឆ្លុះបញ្ចាំង ពីការចាប់ដៃគូរសហការដែលផ្តល់នូវយន្តការថ្មីមួយបន្ថែមទៀត ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សេវាហិរញ្ញវត្ថុសម្រាប់វិនិយោគិនបរទេស ។ នេះជាប្រសាសន៍របស់ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក)ថ្លៃក្នុងពិធីចុះហត្ថលេខា និង សន្និសីទសារព័ត៌មាន ស្ដីពី «កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្ដល់ជូនវិនិយោគិនបរទេស នូវសេវាឥណទានវិនិយោគ» រវាងក្រុមហ៊ុន មូលបត្រ ភីភី លីង ឯ.ក និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានប្រព្រឹត្តិទៅយ៉ាងឱឡារឹកនារសៀលថ្ងៃថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRuxghCYQDkfbT6dQIgQCnINR1fe0qo8hUimd6Lv81aiZ3J29EdxgEa2pqyV3SCpgk-2Jp8w0BuODDW7VgVaSSqEfbPu1Lqi2U_vOhTgVG83lWWnOKs_SZIgQkKT3t1XYCpxALB-Nt1el_60cceEUsHQuneobBjR10AXuWEHe5cFfMAroagDmdc08yyrRN/w558-h446/DSC00239.jpg

ក្នុងឱកាសនោះ ឯកឧត្ដម ស៊ូ សុជាតិ បានមានប្រសាសន៍ថា ការបង្កើតទីផ្សារឧបករណ៍និស្សន្ទមួយប្រកបដោយ ប្រសិទ្ធភាពគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការគ្រប់គ្រង ហានិភ័យ និងការជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងគោលដៅជំរុញទីផ្សារនេះឱ្យឆ្ពោះទៅមុខគឺ ទាមទារនូវកិច្ចខិតខំប្រឹងប្រែង កិច្ចសហការ និងការប្តេជ្ញាខ្ពស់ ដែលកន្លងមកនេះ និយ័តករមូលប័ត្រកម្ពុជា បានសហប្រតិបត្តិការជាមួយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងភាគីពាក់ព័ន្ធ ផ្សេងទៀត ដើម្បីអភិវឌ្ឍទីផ្សារឧបករណ៍នៅកម្ពុជាឱ្យដំណើរការកាន់តែរលូន និងមានប្រសិទ្ធភាព។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcpxdd7AlECdQCtxezzERbIOK-jC2CK_AdAvGoA-tuWgsho-t8NTnyJGuYJWiKlXzAuvxX-2aJC7ulT6bHyc7QY58ugAJkZ1AjRHB2FRvfe40FN_kJS1y2XhW_WHA86gbIooVAOLadZyavmiYNoWgB5w0s3dNnsfDzbqIiejwS7w1X1ZPhgE-XfJLkbtCB/w558-h372/DSC00271.jpg

ឯកឧត្ដម ប្រតិភូរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ទីផ្សារឧបករណ៍និស្សន្ទនេះអាចដំណើរការប្រកបដោយ ជោគជ័យ និងរីកចម្រើន គឺតម្រូវឱ្យតួអង្គពាក់ព័ន្ធទាំងអស់មានយន្តការប្រទាក់ក្រឡាគ្នា ព្រមទាំង អនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ តួយ៉ាង “ពិធីចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការផ្ដល់ជូនវិនិយោគិនបរទេសនូវសេវាឥណទានវិនិយោគ រវាងក្រុមហ៊ុន មូលបត្រ ភីភី លីង ឯ.ក និងធនាគារ អេស៊ីលីដា ភីអិលស៊ី” បានឆ្លុះបញ្ចាំង ពីការចាប់ដៃគូរសហការដែលផ្តល់នូវយន្តការថ្មីមួយបន្ថែមទៀត ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សេវាហិរញ្ញវត្ថុសម្រាប់វិនិយោគិនបរទេស ដែលអនុញ្ញាតឱ្យវិនិយោគិន បរទេសទទួលបាននូវសេវាឥណទាន ដើម្បីជួញដូរឧបករណ៍និស្សន្ទជាមួយក្រុមហ៊ុនមូលបត ភីភី លីង ឯ.ក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidQ-Gz34gtGYPeX8Xdmz9A9XIiL8_bRxRa03FzwB2NryoA85Ozu5hMsIof7Y9WMgxEp-Ryon2K2D04oikDL7BBWf5hyphenhyphenuY2kk64HhKS0KS_GRF-6vvzG9FJwK038ZGjKU4Tb_Q2Xov6eaFvV3PJNdlk6Entwur7bGX2L_Z91w2YsEM_P7L6GaYPzuRYRjoR/w599-h399/DSC00377.jpg

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម ស៊ូ សុជាតិ បានចូលរួមអបអរសាទរដល់ក្រុមហ៊ុនមូលបត្រ ភីភី លីង ឯ.ក និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានចាប់ដៃគូរ សហការចូលរួមជំរុញការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ។ ឯកឧត្ដម បានចង្អុលបង្ហាញថា សូមឱ្យក្រុមហ៊ុន ឬភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់អនុវត្តច្បាប់ បទប្បញ្ញត្តិ និងលក្ខខណ្ឌតម្រូវ ដែលមាន ជាធរមានឱ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់ ប្រសិទ្ធភាពនៃទីផ្សារ ជាពិសេសទំនុកចិត្ត របស់វិនិយោគិន ។

ទន្ទឹមគ្នានេះ យោងតាមការបញ្ជាក់ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន មូលបត្រ ភីភី លីង ឯ.ក បានអោយដឹងថា ក្រុមហ៊ុននឹងមានអ្នកឯកទេសផ្នែកវិនិយោគធ្វើបទបង្ហាញតាមរយៈទំព័រហ្វេសប៊ុកផ្លូ​វការរបស់ក្រុមហ៊ុន ក្នុងមួយសប្ដាហ៍រយៈពេល ៥ថ្ងៃ (ថ្ងៃច័ន្ទ ដល់ សុក្រ) ដើម្បីអោយមហាជនអាចសិក្សា និងស្វែងយល់បន្ថែមអោយកាន់តែស៊ីជម្រៅទៅលើវិស័យវិនិយោគ ។

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន ស្ដីពី «កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្ដល់ជូនវិនិយោគិនបរទេស នូវសេវាឥណទានវិនិយោគ» ក្រោមអធិបតីភាពរបស់ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) និង លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកជាប្រធានសមាគមនៃសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា រួមជាមួយ ថ្នាក់ដឹកនាំពីស្ថានប័នក្នុងវិស័យទីផ្សារឧបករណ៍និស្សន្ទ និងធនាគារ ក៏ដូចជាសាធារណជនជាច្រើនទៀតផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxNylHr8DUgWUHDjiDWg5Gq-2B_5_BrdkPp-UmDlFO5qWyD3TAa53vZtkecBCi-YsJTg1fsRSL7lmUuDgsqnHmbG8UZUV_IYdlQ14F0HEg4baXFniSmifLVEdDV6qXvSiCkBqr4Nj7Xp5jnkVB5bvI9SLqYoQ99IuYhiEMR8oG3FsiW1CNCNsWI-GwUchu/w594-h396/DSC00316.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOEMkJ62Q9NekHxzmyXTteItaZblnS8-7VNGjcEqDrVxiphL7bMRseKOw8C__EYmEAFSduFN_wg8bUniINcPzYeMM-TokLhM6KljoRO84W3LTFovNaSXIG1joyQa8VJZLfeG_CPjxT6X88xYFJlr0NU0l5eyy-i86VL4NOcfYmwtzjVosk-QJ615vQkXdg/w595-h396/DSC00347.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijdPGAHn-R-8yrVngyoGlPFJAUa-FxT7Q2lpEuPmqnV_dMm1I7sKSl4C2e6jxgQi9CnCr6GcoXUNHNJthB8kBxyEpfs1NOvyWiyT06k3FnKIKbjdOJZ4YnhaCF4cssIe9JBCZmuGI-KUqUbiq3OBQ1vzSFUDwb9YgwVjUbtWWBPv3v8ZZISfhQUkqcYWJV/w555-h370/DSC00257.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdRoLTYIaf4zzjLJpUjQIk_s4Tw2Assf9aZd7ZOpFrCUN3oq9gWY1qzRV2hDQqgkCjf1_XtLHL0IkvvPFMZ4OuiCGC1y0RBZvjDq69yWaWKjtk751s1KnB9kmf8Ul_exHLmqjJzs-F5OtpDMsBx3Ke-zBJwFO1qqjE8jdetVOI0ycp3WzbdefTUvhSusXK/w558-h371/DSC00266.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOG10MctkFBswp4YsyBjqAXTdkClrF12-4rqyuWbIDIq7iqlbhZjgKMNhq-7HFzMRKuXjnkB-y78jADxJ8QfEGOYrG0SiqdQz3mgUasS7R0Nblp4IkscYMJZHWG-URqouHNKY9dty27r-x2n7Is27sJ91YvMI1wDR0xWSrbwIOViY5EkFYOh7Ih5SFu_mc/w576-h384/DSC00270.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdkpczWKyBfgEqh6K9swTJCUKqvioqoqpbEXXvc9cLvqDboXBVqd3Ahyphenhyphenj5Pb4xT_OGJs5_iAcmytcCC73gJr30N9DBTd9Fyog0eXNgyl3GZF-uqpNPbkQVOw3breW1s7Cqe3J0FW4t1hDjPMKz2Ud94ZKoxAIj1tPdhLxoj_er2FePq39QeI4VIU3GRIT-/w584-h389/DSC00286.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0A9Ptlz-s40M9b6wNBFNAdyHHlk0W39Z6Wvo8OzC3Vk48_gJM5RfyA-vEvmbCAgOEze9xz9zatY-IVhPpz6fgEKGC37EMfj2TCfyWSwD5jMMQUHTE7KA-3rl9HafBWB7zuplRY4WhsyS_M5E_K2lfcGuPwqgvDhNJMr1GLsoZRmnmSnhcGLGEJpT6_6tb/w608-h405/DSC00398.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyLo3HZdkwSaSc-cE88xMAV8UNeBzj5lQoq2t9vvcQC0tuBL91cr5tiuywZgHaMMZblWVCbR6ITyAUEQDIQmB4odDFnfvw7SAUF1OLdfnwX877J1uxMpgc7mIhMkhBAsnFu9PW6pBhIoQD4iKb9hD26L1PzErfMDweg202EE0ZkkXDv9TeAMp4svgENwmG/w649-h432/DSC00423.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9OVN2L5snRjaOUtWkYwxEJPBctSKejwDF-LWolc5K4TVyyDloIdHsvoG4TH9F_Ei_0Ufgg2WjznHZed3BjyLpMVESuMDDZfEf2PxK6VDTm-PfISbYwrjZ1C-tKw49HC_YbpL4Jm6-JXErDLd5VrgK-NGSybS5EzFuev7d5Z5EFB1BEDSjwdk-uFTlSmEg/w658-h437/DSC00528.jpg