Home Blog Page 593

ដំណឹងល្អមកដល់កម្ពុជាហើយ ! Elon Musk បញ្ជូនតំណាងមកជួបនាយករដ្ឋមន្ត្រីកម្ពុជាស្នើសុំវិនិយោគ

0

ប្រទេសកម្ពុជា ៖ លោក Elon Musk ស្ថាបនិកក្រុមហ៊ុន SpaceX និង Starlink និងជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក (DOGE ) បានបញ្ជូនអ្នកតំណាងរបស់ខ្លួនមកជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពិភាក្សាពីការវិនិយោគនៅកម្ពុជា ។ កម្ពុជាបានក្លាយជាប្រទេសគោលដៅវិនិយោគរបស់ក្រុមហ៊ុន SpaceX នៅឆ្នាំ២០២៥ ហើយក្រុមហ៊ុននេះមានគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយរដ្ឋាភិបាលកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOru9CI6vv9SGB2QoQkN1bzzMtQc87vBID-8zfLjtjy3T-Hwu-eU4KWOFmBcZOy3uORIbf4t1o5NrorXfQCHqUlqZiq8CqamywtrvYYYgEfZsi3QHVL449reU7qBddeyzkUZVtPyxbGFcBOC3wncptm8zoqsXJAPK3_GSusZTDsjd-_EAC07_IIpjR2AA0/s1024/image_2025-02-25_10-02-47.png

កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក សារព័ត៌មានបច្ចេកវិទ្យា Developing Telecom រាយការណ៍ថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលអ្នកតំណាងក្រុមហ៊ុន SpaceX និង Starlink របស់មហាសេដ្ឋីដ៏ល្បីនៅអាមេរិក លោក Elon Musk បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីពិភាក្សាពីការវិនិយោគជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នៅថ្ងៃទី២០ ខែកុម្ភៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2L5bxFCD9LG2QoZcvMT83iQltGy_Q5gH_gC9IkyLIlACkdJNEpDBJzdbhmcnLSAy6sViF4Sgqr_L_zFu9MDnM7WHa8r4j8FWFNa0CWuzZB3ohIlAvvU6oe_dVVfonfP9kIY8e47HQofTVurYKJI64dNKsoe98hnjbpVngr-QYvQvTHB_7dziv-urLUQCy/s1280/image_2025-02-25_10-02-48.png
ពេលជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី Rebecca Hunter នាយកទីផ្សារក្រុមហ៊ុន SpaceX និង Starlink និយាយថា កម្ពុជា គឺជាគោលដៅវិនិយោគរបស់ក្រុមហ៊ុន Space X និង Starlink ហើយក្រុមហ៊ុននេះកំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយរដ្ឋាភិបាលកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifz2i8hKP6DSoeCge1qaEUvM7ZF_rvoaV-Bp2G0-mqyDY8oV7v2ys7Br3nOEwzynmPwXuDQTpkGtaHP4wixAhtF1XcTb55Bx0JBgSpZVS6bpdv6lXhRDJE2-9K2q8lu0BvIO5xYGdmU_lDDD360pWDb7nv_VqtDkfyGDdbUPFe-WNoLbI7yLIsJWofEaSh/s1024/image_2025-02-25_10-02-48%20(3).png

ក្រៅពីនេះ លោកស្រី Hunter ក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់កម្ពុជាផងដែរ ដើម្បីពិភាក្សាពីការពង្រីកវិនិយោគ ។ ការពិភាក្សារវាងលោកស្រី Hunter ជាមួយមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា គឺផ្តោតលើឱកាសកែលម្អសេវាទូរគមនាគមន៍របស់កម្ពុជាឱ្យកាន់តែទំនើប ខណៈការពិភាក្សារវាងលោកស្រីជាមួយមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា គឺផ្តោតលើគោលដៅវិនិយោគក្នុងការលើកកម្ពស់សក្តានុពលវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQK5M41Mfbg09oqsgPhj1ZYcuWFtVsYnnc8UUGrUgHV-nJgMihLVl6xJdO2zF_T54tjeSC9DKz1fiS0utBWkrqY43uBPihUaDS5hG4c_FTJMiyhteXDHmfbN1o27BNdJdQ099d-us14F5v7Cy221Vna8D8Ox1_1Ew0WnJ_BgxMLHeUvFOOw0-sK89dnNDj/s2010/image_2025-02-25_10-02-49.png

បច្ចុប្បន្ន ក្រុមហ៊ុន Starlink ពុំទាន់ទទួលបានលិខិតអនុញ្ញាតជាផ្លូវការក្នុងការផ្តល់សេវាកម្មនៅប្រទេសកម្ពុជាទេ ប៉ុន្តែក្រុមហ៊ុន Kiripos នៅកម្ពុជាបាននាំចូលឧបករណ៍អ៊ីនធើរណេតផ្កាយរណប Starlink ពីអាមេរិកមកចែកចាយនៅកម្ពុជា ហើយអតិថិជនត្រូវបង់ថ្លៃចំនួន២០០ដុល្លារអាមេរិកក្នុង១ខែ សម្រាប់ថ្លៃសេវារ៉ូមីង (Roaming) ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlALlDIeIV5qo6MGc9yU4M7ThqErT9GY3vnF99T91VA6T9iE3HopSBxXzhVBjCF8PrHHHbut66VGWzbgBdEBd2ss-i9vnnZFzgJxwkh862euZJEJW8o9ElrrHR4t27GJaz9AuSoRLwOaJyfrkYfEleO-A3ERAFHcC288tHElHnpRVfNzQP6L55a_9CKOqT/s1200/image_2025-02-25_10-02-48%20(2).png
គួរបញ្ជាក់ថា ស្ថាបនិកក្រុមហ៊ុន SpaceX និង Starlink លោក Elon Musk បានក្លាយជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក (DOGE ) ក្រោយពីគណបក្សសាធារណរដ្ឋបានឈ្នះឆ្នោត ហើយលោកជាមេដឹកនាំសំខាន់ក្នុងរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Donald Trump ៕

រោងចក្រមួយកំណត់គោលការណ៍ថ្មីឱ្យបុគ្គលិកនៅលីវរៀបការមានកូន បើពុំអនុវត្តតាមនឹងត្រូវបណ្តេញពីការងារ

0

ប្រទេសចិន ៖ មនុស្សភាគច្រើនចាត់ទុកថា ការស្វែងរកគូស្រករ និងរៀបការ គឺជារឿងសំខាន់បំផុតក្នុងជីវិត ប៉ុន្តែនាពេលថ្មីៗនេះ រោងចក្រគីមីមួយកន្លែងនៅទីក្រុងលីនអ៊ី ខេត្តសានទុង ប្រទេសចិន បានកំណត់គោលការណ៍ថ្មីតម្រូវឱ្យបុគ្គលិកនៅលីវ អាយុចាប់ពី២៨ឆ្នាំ ទៅ៥៨ឆ្នាំ ត្រូវតែរៀបការ និងមានកូនក្នុងរយៈពេល៩ខែ បើពុំដូច្នោះទេ រោងចក្រនឹងបណ្តេញចេញពីការងារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEg1kM23GwkcDb6HnxmwXXBQyCW7M83QjQPMJpLH4LIZ2IXvwc4Ky4FgS_bnHeNlZDufD2IRiu8P6mZ154tZ4E_scOjBzODGZGPlmAYU4v5TIAwNKaG5TRhyphenhyphenLyY-nYMYL1qVFCPv3SYazK6K__O0OqqOJrmhSinrnRlIiJobc0oqh6CbzRBH5FMCnIp0Ua/s1024/image_2025-02-25_09-03-31.png
ការកំណត់គោលការណ៍យ៉ាងតឹងរ៉ឹងនេះ បានដាក់សម្ពាធដល់បុគ្គលិកនៅលីវយ៉ាងខ្លាំង ។ កាលពីខែមករា ឆ្នាំ២០២៥ រោងចក្រនេះបានប្រកាសពីគោលការណ៍ថ្មីថា រោងចក្រចាត់ទុកការធ្វើការ និងបង្កើតគ្រួសារ គឺជាការដឹងគុណឪពុក-ម្តាយ និងសង្គមជាតិ ។ ដូច្នេះ បុគ្គលិកនៅលីវត្រូវតែរៀបការ និងមានកូនដើម្បីបង្កើតធនធានមនុស្សដ៏សំខាន់របស់ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFWruTlqyY9Zc4vYeycls_XTVi-cgqQCYxb8bseXVb9VdJWlVI1GjuppRXuOknidQJSzcLAW8NMvmSkpoh76WfAah3-K27S1sv1sR2SoThGfJG-kHCKlvuekC7dPmh6Ll8WZ0g3YL9-Aum-f1goQyOXHyNoHKH-Y8ik6wEnTZXZGGWAJIEqLZJABTLINrN/s3990/image_2025-02-25_09-03-32%20(2).png

រោងចក្របានកំណត់ឱ្យបុគ្គលិកនៅលីវទាំងអស់ត្រូវតែរៀបការឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ហើយបើបុគ្គលិកនៅលីវពុំអនុវត្តតាមគោលការណ៍នេះទេ រោងចក្រនឹងបញ្ឈប់ពីការងារ ។ ក្រៅពីនេះ ខ្លឹមសារក្នុងគោលការណ៍បញ្ជាក់ថា បុគ្គលិកណាពុំរៀបការ និងមានកូន ឬពុំស្តាប់បង្គាប់ឪពុក-ម្តាយ ឬគ្មានគូស្នេហ៍ នឹងចាត់ទុកថា គឺជាអាកប្បកិរិយាពុំស្មោះត្រង់ និងខ្វះចិត្តមេត្តា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy3DxOjOtcP-uGvL1ZNKZLpOeIiv9dOBQ7dXmCm2a0NTeMxt3qE0c7KtwdQuehJg3Edc4NdzpQYxK8BNki9wdyMv_-C1XOCGgO6t5YmzNgH1oZ3M_82EshSM75x_3K47Ea-PxjxlxB1zjvrtcpIFxlQX01axDccLfwuehpWeX8SK9t7TX9JkLjrDV3D8kf/s800/image_2025-02-25_09-03-32.png
ប៉ុន្តែការកំណត់គោលការណ៍ថ្មីរបស់រោងចក្រធ្វើឱ្យបុគ្គលិក និងអ្នកលេងបណ្តាញសង្គមរិះគន់គ្រប់គ្នា ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា វាគ្រាន់តែជាលេសដើម្បីកាត់បន្ថយចំនួនបុគ្គលិក តើរោងចក្រតាំងខ្លួនជាអ្វី ទើបហ៊ានកំណត់ជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិក? រីឯអ្នកលេងបណ្តាញសង្គមផ្សេងទៀតថា ចម្លែកណាស់ ពេលនិស្សិតរៀននៅសាកលវិទ្យាល័យ រដ្ឋាភិបាលហាមនិស្សិតមានសង្សារ ប៉ុន្តែដល់ពេលមានការងារធ្វើ បែរជាបង្ខំឱ្យរៀបការទៅវិញ ។ ខ្ញុំមកធ្វើការ ពុំមែនឱ្យក្រុមហ៊ុនកំណត់ជីវិតទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRJJ5sF56rlXpksFl3GRUmp6nAce_eGPJ1_pWC_4LdWHOTdFISP5Jqt-AItKIe9Wt4QHjbEHgdTbtPwy8IoFcPESP9yflNXckxL0kBgOs3LqVa_RidnezZsSK4ZKZy1cIlgPyLzJepv-uA0dKd-4akn7w1WhkwruE5s97KVnIbZRZw_aBgNEI7uGfmlQIh/s1480/image_2025-02-25_09-03-30.png
ចំណែកអ្នកតំណាងរោងចក្របានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា វាជាការសម្រេចចិត្តរបស់ប្រធានរោងចក្រ ហើយជារឿងផ្ទៃក្នុង ។ ក្រោយមក ភ្នាក់ងារទទួលខុសត្រូវផ្នែកការងារនៅទីក្រុងលីនអ៊ី បានចេញលិខិតព្រមានរោងចក្រថា បើមានបុគ្គលិកណាម្នាក់ត្រូវបានបណ្តេញចេញពីការងារដោយសារមូលហេតុពុំរៀបការ ភ្នាក់ងារទទួលខុសត្រូវការងារនឹងចាត់វិធានការរោងចក្រតាមផ្លូវច្បាប់ ៕

មិត្តភាពល្អ! ទេព បូព្រឹក្ស ឡើងទៅស៊ុបប្រាយការប្រគំតន្រ្តីទោល ពេជ្រ សូលីកា

0

មិត្តភាពជាង១០ឆ្នាំមានទាំងផ្អែមមានទាំងប្រៃ ប៉ុន្តែ ទេព បូព្រឹក្ស និង ពេជ្រ សូលីកា មិនបោះបង់គ្នាចោលនោះទេទោះបីប្រឈមមុខនឹងបញ្ហារៀងខ្លួនក៏ដោយ ខណៈ ទេព បូព្រឹក្ស បានទៅលើកទឹកចិត្តជូនបាច់ផ្កាដ៏ធំទៅដល់ ពេជ្រ សូលីកា ក្នុងការប្រគំតន្រ្តីទោលលើកដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKHynMrEL0TRHoIMEJ36adlJUjhxBkGI8_ufTDXsvNG2lG7bwO-lqQjySXgWeonayw3Og7Q6MB7xzMyWDZ020Gde_W-njyv6PCXbjq0QnTKJ7X6KsOrKMqPRSVpmqDqhSHw7kHEzLBNiAn2HvIFdXINjmSUfOR9m3cGccN2vdRcuJcma8Ji2IsWaJI5hdD/s2048/478841208_1180661626759282_1192847758564308432_n.jpg

ថ្មីៗនេះតារាចម្រៀង ពេជ្រ សូលីកា បានបញ្ចប់ការប្រគំតន្រ្តីទោលរបស់ខ្លួនលើកដំបូងប្រកបដោយភាពជោគជ័យមានទាំងអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនចូលរួមសេដទាំងអស់គ្នា។ សំបុត្រការប្រគំតន្រ្តីរបស់តារាចម្រៀង ពេជ្រ សូលីកា គឺបានសាងប្រវត្តិសាស្រ្តសម្រាប់តារាចម្រៀងក្នុងស្រុកដែលឈានដល់១៤៩ដុល្លារសម្រាប់សំបុត្រ VIP លើសកំណត់ត្រាកំពូលតារាចម្រៀងក្នុងស្រុកចំនួន២រូប។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAJeJqLfsI4R5TmRrt2171Qn9Tq9PQjuPwHuKnQVxpRBGZtR897E9eVwoq-JWHxRt9i7dOXQbVpbwGnnmWmj0A3gfFYEiQ1ZtKFZBhlb-_8p3-raK3CVNnYtLMNp_raccRe3hizR7WXlE_DI6Y0fyDOOoTP5WegUrJg-leV8bavuHF5JzqXFU_WMSED0G5/s2048/480830951_1179353343554460_2786127815944615073_n.jpg

    តាមរយៈវីដេអូហ្វេនៗដែលចូលរួមចែករំលែកនៅលើបណ្តាញសង្គមក្នុងកម្មវិធីប្រគំតន្រ្តីរបស់ ពេជ្រ សូលីកា គឺមានការចូលរួមស៊ុបប្រាយពីរៀមច្បង យក់ ថិតរដ្ឋា រួមទាំងតារាចម្រៀង ស៊ូ លីផេង រួមទាំងការច្រៀងជាមួយប្អូនស្រីរបស់នាងផងដែរហើយកម្លាំងចិត្តសំខាន់មួយទៀតចំពោះនាងគឺជាកូនប្រុសបណ្តូលចិត្តក៏បានទៅចូលការប្រគំតន្រ្តីម៉ាក់ៗដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4X-ZSF_TvE4u4EL3YwxpszY1XUlu-IVLqrZvPNMucC5rzoghreSYf7a1BvhYqnT2oQCvTAjwecvnV3bKFcR3Y3dQzsKvVv_NTIZyqV06-6tRdVzNUQQsfNd8KM0OYdaCKoo-hyqhG8tDg3uce2fvIPMXsONkOhI7rfAKBXdnqVdUg5t6r_kyE7YPF21-f/s2048/480878395_1179353336887794_4397611723917842642_n.jpg

    ក្នុងនោះចំពោះមិត្តភាពវិញ ពេជ្រ សូលីកា ទទួលបានការស៊ុបប្រាយពីតារាចម្រៀង ទេព បូព្រឹក្ស ដោយនាងបានកាន់បាច់ផ្កាកុលាបពណ៌ក្រហមដ៏ធំនិងស្រស់ស្អាតជូនពួកម៉ាកនៅលើឆាកប្រគំតន្រ្តី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig8ONTJF_wLenqKtOVN_dUa51LJfzOhaAsH0TbqgRZIX5Jph6lGI_xZjqg0XpIJP00Qq1TKyBMHraCXt0QTxBvqMS87vbG9fcWBWgBQoiPHh3CYoPfpg-Dsx5_QQIj5qF3noU_suzQ5_z9qbaDlNecEXwQu2Ps9Ezote9g61XW5VQrKUkjecP0sC4iYqjU/s2048/image_2025-02-24_13-50-01.png

    គួរឱ្យដឹងថា កន្លងមកនេះ ទេព បូព្រឹក្ស ធ្លាប់បង្ហាញទស្សនិកជនដោយមិនលាក់លៀមដែរថានាងនិង ពេជ្រ សូលីកា ជាមិត្តភក្តិសម្លាញ់ជាង១០មកហើយ មានទាំងមិននិយាយរកគ្នាទៀត តែពេលនេះមានកូនរៀងៗខ្លួន ចាស់ចិត្តចាស់គំនិតលែងងរងក់ដាក់គ្នាហើយ៕

ស្ពាយលុយតាមខ្លួនឆ្លងដែនលើសច្បាប់កំណត់ ត្រូវប៉ូលិសអន្តោប្រវេសន៍ថៃឃាត់.ខ្លួនបុរសម្នាក់ជាកូនកាត់ថៃ-ឥណ្ឌា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ប៉ូលិសអន្តោប្រវេសន៍ថៃបានឃា.ត់ ខ្លួនបុរសម្នាក់ជាកូនកាត់ថៃ-ឥណ្ឌា ករណីយកក្រដាសប្រាក់បាតថៃ ស្មើជាង១៥លានបាត ពីប្រទេសកម្ពុជាឆ្លងដែនចូលទឹកដីថៃ ។ បុរសរូបនេះសារភាពថា ប្រាក់ទាំងអស់ គឺខ្លួនបានពីការលេងល្បែងឈ្នះនៅកាស៊ីណូមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipqzY5TOmjSiTsgkFkgqpe6T_7opVc54QIVzzoq9iLTycD0UVNB-jGaQYcBejW5ydccLSOoMmpI9kC4lYsxNUC3M0pda6hsJTBfULuQ5_ogH-XMbVD7Afs9PCPJxqLctKBQkICeZwvv88zMjvT-5ttpv4wq2f575v594AqH7fwZGbD_MoYpr-Y_dqfqlxR/s1706/image_2025-02-25_08-24-19%20(2).png
បុរសខាងលើបានស្ពាយកាបូបយ៉ាងធំឆ្លងដែនពីប្រទេសកម្ពុជា ចូលមកទឹកដីថៃ ប៉ុន្តែដោយសារសង្ស័យ ប៉ូលិសអន្តោប្រវេសន៍នៅខេត្តស្រះកែវ ក៏បានឃាត់ខ្លួនសាកសួរពីប្រវត្តិរូប គឺបុរសរូបនេះជាកូនកាត់ថៃ-ឥណ្ឌា អាយុ៤៧ឆ្នាំ និងមានផ្ទះស្នាក់នៅក្នុងទីក្រុងបាងកក ។ បន្ទាប់មក ប៉ូលិសអន្តោប្រវេសន៍បានត្រួតពិនិត្យកាបូបស្ពាយដ៏ធំនេះ ហើយពេលបើកកាបូប ធ្វើឱ្យប៉ូលិសភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមានប្រាក់រហូតដល់ជាង១៥លានបាតក្នុងនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Iz99dBlJ3wsSjf69CLTV3H7blknaUfZknJ5hyphenhyphena_WNq-q9Bpn-HiE9xgPVnsrvZNp6oEJfdmTjMPR349QzudVc_Wplf7wRj0N06z9KYJJ8e0rj9biwkeUiD2MCiRbDMi3JTbbbeXGhSFEIK6jHY4Yjt6RX8QECOTSRSnd5k7co11KPZv1xxYaKZ-xB3k8/s1477/image_2025-02-25_08-24-19.png

តាមការសាកសួរជំហ៊ានដំបូង បុរសកូនកាត់សារភាពថា ប្រាក់ទាំងអស់ គឺខ្លួនបានពីការលេងល្បែងឈ្នះនៅកាស៊ីណូមួយកន្លែងនៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ។ ប៉ុន្តែប៉ូលិសអន្តោប្រវេសន៍ថៃពុំជឿទេ ដោយសារបុរសនេះបានលួចយកក្រដាសប្រាក់បាតថៃចូលទឹកដីថៃយ៉ាងច្រើន ដោយគ្មានការជូនដំណឹងទៅមន្ត្រីគយ ។ ដូច្នេះ ប៉ូលិសសន្និដ្ឋានថា វាជាប្រាក់បានមកពីការប្រព្រឹត្តទង្វើខុសច្បាប់ និងអាចពាក់ព័ន្ធជាមួយការឆបោកតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr5-qrpeJgeGN0A2xL-ay5g30r2Clxz4cBJ1h2Ak3rXT1i2dqOEu-PUZL3F0BTj0EGgSIHrlB783Bn_bAhBFoZ4vFDox8GNG4l5uWp_m-Ia6P9wiO0nzP2sWf3G65LLJwyCHGntDCQa_-NxCCmFYvwMwTQ6-tGGcVQUeUPfYqmNx4jB0jVBocrYzHwGbB_/s1477/image_2025-02-25_08-24-20.png

ប៉ូលិសអន្តោប្រវេសន៍ថៃបានចោទប្រកាន់បុរសកូនកាត់ពីបទលួចនាំចូលប្រាក់បាតដោយគ្មានការជូនដំណឹងទៅមន្ត្រីគយ ។ បច្ចុប្បន្ន ប៉ូលិសអន្តោប្រវេសន៍កំពុងតែស៊ើបអង្កេតបន្ថែមទៀត ដើម្បីចាត់ការបុរសនេះតាមផ្លូវច្បាប់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQgDpcqV7xYnL0ti0-wzXux7m8zDHTSFbQSpd3FNtsCAjC9Lrv5t6F4o80Y1MOoEoR0THI6GESJLNOIL7qPB7tl5X3lHFmjC_SIAIBMeDsyIE0bsXdQAO-H1q_lr1pWgO2ynillhuHRdw9HGUX-TaJWxYdFDayyuxpKYNzLjAONPxO6IoWpxi2PBLmk91g/s687/image_2025-02-25_08-24-21.png

ប៉ូលិសអន្តោប្រវេសន៍ឱ្យដឹងថា ការយកក្រដាសប្រាក់បាតឆ្លងដែនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គឺល្មើសនឹងមាត្រា២៤២ នៃច្បាប់គយ ឆ្នាំ២០១៧ ព្រមទាំងល្មើសនឹងសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុ ៕

យន្តហោះអាមេរិកសម្រេចចុះចតជាបន្ទាន់នៅទីក្រុងរ៉ូម ក្រោយទទួលសារថាមានគ្រាប់បែ.កផ្ទុះ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ជើងហោះហើរ 292 ដែលបានហោះហើរពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានសម្រេចចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Leonardo da Vinci ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្រោយទទួលបានសារគំរា.ម ថា មានគ្រាប់បែ.ក ផ្ទុះលើយន្តហោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicTgcthMLl9Wao5DWNoIuvw8V5SUNzNVm65NbQI6soPTF644jdJq66K_FSTpAh4Kr9174mK87-wAhg3dI6do5xY7PMhujMGp3UQXVgQ890eWVi5qHJRW2OPSTEnK_tXHknd7_2CeMRSunRJcxOPrjrLybQn2uY8nPBEHU3o1dvdjkG7w7o4E0TaCDbjoXw/s1280/image_2025-02-25_08-21-00.png
មុនពេលចុះចតនៅទីក្រុងរ៉ូម គេឃើញយន្តហោះចម្បាំង២គ្រឿង ហោះអមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ហើយខាងអាកាសយានដ្ឋាន Leonardo da Vinci ក៏បានត្រៀមរថយន្តពន្លត់អគ្គិភ័យចតនៅលើ Runway ផងដែរ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរឱ្យចៀសផុតពីគ្រោះថ្នាក់ដោយសារគ្រាប់បែកផ្ទុះ ។ បន្ទាប់មក ភ្នាក់ងារជំនាញបានត្រួតពិនិត្យយន្តហោះ និងសម្ភារៈទាំងអស់របស់អ្នកដំណើរទយ៉ាងលម្អិត ប៉ុន្តែពុំឃើញគ្រាប់បែកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgis30GcyFdzUFsn_V_nV93ln_uXtynS_N32fmDK9Y5G1sE4A48AvNJFaOIHVEVmUNwdljz6E1is6ZJ5AifyzyXBXXH2jo1fqggXa-1iumeor0nr33EvmrcDX2PNcHvTjoYaVvmNgU7X19Auj3kD7vWZwZp8ypiwbgX8xbxHNp1DhpXQBpQmLKcH2eXWCBD/s1280/image_2025-02-25_08-21-01%20(2).png

ក្រុមហ៊ុនអាកាសចរណ៍ American Airlines ឱ្យដឹងថា យន្តហោះបានចុះចតបន្ទាន់នៅទីក្រុងរ៉ូម ដើម្បីឱ្យបុគ្គលិកអាកាសចរណ៍បានសម្រាក មុនពេលហោះហើរទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី២៤ ខែកុម្ភៈ ។ មូលហេតុដែលអាកាសយានិកសម្រេចចិត្តចុះចតយន្តហោះនៅទីក្រុងរ៉ូមភ្លាមៗនេះ ដោយសារមានការគំរាមដាក់គ្រាប់បែកផ្ទុះលើយន្តហោះ ពេលយន្តហោះកំពុងតែហោះលើសមុទ្រ Caspian ប៉ុន្តែក្រោយការត្រួតពិនិត្យ បែរជាមិនឃើញអ្វីខុសប្លែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAOvYOhQTuU5JejKGRH6d9FRk3mhWiUABLAELzibJe-HjYK01WwkVAb7QhNKeelrqrdePs40dKmYRXqfSrQaTDo9c37yUBtieSffEFeXvLSyX0YjwqC4KaSGZ9rZKNgNckcV5mo80sim_KViBHS2sErVIO9VXkwSFJ_2itSWuXZUCt0oCDuvrG3kNkdeNl/s1024/image_2025-02-25_08-21-01.png
ក្រោយពីយន្តហោះនេះចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងរ៉ូម បុគ្គលិកអាកាសចរណ៍ក៏បាននាំអ្នកដំណើរទាំងអស់ជិះរថយន្តទៅកាន់អគារអ្នកដំណើរ ហើយអ្នកដំណើរគ្រប់រូប ព្រមទាំងសម្ភារៈត្រូវឆ្លងកាត់ការត្រួតពិនិត្យបន្ថែមទៀត ។ ការត្រួតពិនិត្យសម្ភារៈអ្នកដំណើរនេះធ្វើឡើងល្អិតល្អន់ និងចំណាយពេលយូររហូតដល់ជាង២ម៉ោង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIs4KZpWO_pU3zib0GCKVv-DMwdQPJ5ATKVCQASJoASuR7p4GxBsaXRy6JhOYqNugAB3tVoh-aolyPk3ceyl1L0D_972G5CFTL1y-swsxj-Y6rvCWJgGwMcNh-Kw2GxUW7Gkv4ld4qnmJ7RXNY1inmDSNRbOcDLhte9-ENZIyNnQa664VdRzZJZYTu8p7w/s3072/image_2025-02-25_08-21-00%20(2).png

អ្នកដំណើរម្នាក់ដែលធ្វើដំណើរពីរដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក ដើម្បីទៅលេងគ្រួសារនៅប្រទេសឥណ្ឌា រៀបរាប់ថា អាកាសយានិកប្រកាសថា យន្តហោះចាំបាច់ត្រូវផ្លាស់ប្តូរគោលដៅ ប្រមាណ៣ម៉ោង មុនពេលទៅដល់ទីក្រុងញូវដេលី ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរ ។ ពីដំបូង អ្នកដំណើរអង្គុយស្ងាត់ស្ងៀម ប៉ុន្តែក្រោយមក ពួកគេក៏ចាប់ផ្តើមតានតឹងផ្លូវចិត្ត ពេលអាកាសយានិកប្រាប់ថា នឹងមានយន្តហោះចម្បាំង២គ្រឿង ហោះអមយន្តហោះនេះទៅកាន់ទីក្រុងរ៉ូម ៕

ញាក់សាច់! ធ្លាយតម្លៃគ្រឿងអលង្ការរបស់ លីនដា មួយតួខ្លួនចូលរួមកម្មវិធីជិត១លានដុល្លារអាម៉េរិក

0

សម្រស់របស់កញ្ញា យឹម លីនដា ជាកូនស្រីអភិជនដែលចូលរួមកម្មវិធី BVLGARI កាលពីពេលថ្មីៗនេះបានធ្វើឱ្យស្រទាប់មហាជនចាប់អារម្មណ៍យ៉ាងខ្លាំងខណៈគ្រឿងអលង្ការរបស់នាងដែលបានពាក់ចូលរួមសម្រាប់ម៉ាកយីហោនេះគឺមានការចែករំលែកថាតម្លៃដល់ទៅជិត១លានដុល្លារអាម៉េរិកឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj03tnAe7nnyNiETL8Dto8wDpIxoblnJ8YY04sENE2WvllZCI7XLbLUDt-PTTB19mZGTtv8OPBd5IZjC2kLlyge7x_dhVjBYD5fYOEbu8hCY5qCxlNy3uv6ndRk7LahKgmFoIr3O_-4PUl-xwGllHkp8BVxGRTBreoglI_THWW7NrzZm9VulZWdqyqE26QL/s1200/image_2025-02-24_09-34-37.png

នៅរាត្រីថ្ងៃទី២១ កុម្ភៈកម្មវិធីជប់លៀងប្រ៊េនលំដាប់ថ្នាក់ពិភពលោក BVLGARI ដែលរៀបចំឡើងនៅមុខប្រាសាទបាយ័នលើទឹកដីខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមដោយបុគ្គលល្បីៗ ត្រកូលអភិជន អ្នកមានមុខមាត់ក្នុងសង្គមបង្កឱ្យមានការចាប់អារម្មណ៍ច្រើន។ ក្នុងនោះសម្រស់ លីនដា ដែលមានឈ្មោះពេញថា យឹម លីនដា ជាកូនស្រីពៅរបស់នាយឧត្តមសេនីយ៍ឯក យឹម លាង ចៅស្រីរបស់ឯកឧត្ដម យឹម ឆៃលី និងឯកឧត្ដម ជា សុផារ៉ា គ្រងឈុតពណ៌មាសរំលេចក្បាច់ប្រាសាទបុរាណខ្មែរ បង្កឱ្យសាធារណជនចាប់អារម្មណ៍មិនធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3thDWGVKVw-DDE6U5OdZmDs9h-1bCYBvLqz1WbFx7ktN5wcgnM_4H3ME5UkS9v_k3S8KQ6YjAw9rZMsc1BOgwS6zBM3-Ix0d9-P1RnTiuloqYb6_S-W42Txfg469ARn6WLXIe-KWzGIFmF4JXdx_2YyajgpJ9QtdyCfWRpKb1cm1D8RmKqHirNW3wLYEz/s1200/image_2025-02-24_09-34-38%20(2).png
សម្រស់របស់កូនស្រីអភិជនរូបនេះគឺពិតជាធ្វើឱ្យមហាជនកោតសរសើរនាងថាស្រស់ស្អាតយ៉ាងខ្លាំងទន់ភ្លន់ពេញដោយថាមពលមន្តស្នេហ៍។ យ៉ាងណាបើដឹងពីការតុបតែងខ្លួនរបស់នាងជាមួយគ្រឿងអលង្ការម៉ាកល្បីនេះគឺកាន់តែធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗព្រោះត្រូវបានគេដឹងថាជិតមួយ១លានដុល្លារអាម៉េរិកឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidQKjQg7QUUZcA5PFFkdRaJop0jgVfpWiu2dXEZlblyiMF7F_Oj7moV2I0nd08srxxAwzWyw2aHrKAeUsfiJGOIZWaNiVymR5sgkYvwUvo83taxpASK-oE-rVbQvoBJWcMx_xM0o4_zlw_biG4FFbiUKMUG8sxrMaBjymLTTMqmmH-ukLJeAw15bPSWrlm/s1200/image_2025-02-24_09-34-38.png

តាមការចែករំលែកតៗគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា កាបូបដៃដែល លីនដា កាន់ចូលរួមកម្មវិធីគឺមានតម្លៃ ៤០,០០០ដុល្លារ ចំណែកឯក្រវិលមួយគូតម្លៃ ៤៩,៥០០ ដុល្លារ ខ្សែកតម្លៃ៣០០,០០០ ដុល្លារ ចិញ្ចៀន ៩០,០០០ ដុល្លារ ខ្សែដៃ ២៩,៥០០០ ដុល្លារ ដែលតួលេខសរុបគឺតម្លៃ ៧៧៤,៥០០ដុល្លារអាម៉េរិក៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwggDuLllbsCBfRSGBO6K3oLJ48qDts0Fd8uRLxKdWjvpcR2wfIPsRwVdkulY1DFwTGX-ULOq_kW41a-H-MZlEt6jQUYgIzM4jelrgZN5uK_mvVr6OgAkKPp4m9LvNgBN80dpsm53wg4Nwgza97UBRKJpqrkvh2Dp4apKFEYjBqBg9VHu14QKGRzX18QYo/s1200/image_2025-02-24_09-34-39%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhks4oEmVchu2lkgdC5bDNTrqkxNvRxY9Wg0hbIG6ESML4mL0PrHD7w1eVlXvHviF_J307mGLY4rHAEECLhLZczShPooRyvipD62uZ4TVIqEEVrPXP2bumFERPnIFRH9nVzCI7sJvjVuhiX95RqDIkm2-TmTA3YiW4ERQ5FPRlgsTYNJSuMApJ26SYeDFHW/s1200/image_2025-02-24_09-34-39.png

អ្នកចូលចិត្តដើរលេងព្រៃមកស្គាល់តំបន់ព្រៃឈើទាំង៥ដ៏អស្ចារ្យបំផុតលើពិភពលោក

0

ធម្មជាតិតែងតែជាប្រភពនៃការបំផុសគំនិត ការព្យាបាល និងភាពអស្ចារ្យ។ ក្នុងចំណោមគុណសម្បត្តិដ៏ច្រើនរបស់វា ព្រៃឈើជាជម្រកនៃភាពស្ងប់ស្ងាត់ និងជីវិត។ ព្រៃក្រាស់ ជារឿយៗត្រូវបានលាក់បាំងដោយអាថ៌កំបាំង និងភាពទាក់ទាញ ផ្តល់ឲ្យនូវការមើលឃើញដល់ប្រព័ន្ធអេកូឡូស៊ីដែលសំបូរទៅដោយជីវចម្រុះ និងសម្រស់ធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF6-2-kkKTcrsvfEieTe1l_VOtzJCFLyTDXckxNyvBIFSlfU3F8fTmWSlOQ81ON_F1Dj981qlgRQ9LgPDOkplrjkOKVBGnSpKF_mzKmqQHsu2t1cmdTjCVncnjqoLLn0UVBJtLBH3LO6NcdKzKEajreoMAjglgQJTN-E4LfwPGHwf0Cd7zWL_nUvqBqgB9/s1200/image_2025-02-24_15-51-45.png

ព្រៃឈើជុំវិញពិភពលោកបានទាក់ទាញចិត្តអ្នកចូលចិត្តផ្សងព្រេង និងអ្នកស្រលាញ់ធម្មជាតិ ឲ្យទៅកម្សាន្តក៏ដូចជាស្រង់យកបទពិសោធន៍ដ៏អស្ចារ្យពីវាផងដែរ។ខាងក្រោមនេះជាព្រៃឈើដ៏អស្ចារ្យបំផុតទាំង៥របស់ពិភពលោកសម្រាប់អ្នកចូលចិត្តដើរលេងតំបន់ព្រៃ

1. ព្រៃអាម៉ាហ្សូន អាមេរិកខាងត្បូង (Amazon Rainforest, South America)ព្រៃអាម៉ាហ្សូនលាតសន្ធឹងលើប្រទេសជាច្រើន រួមទាំងប្រទេសប្រេស៊ីល ប៉េរូ និងកូឡុំប៊ី ព្រៃអាម៉ាហ្សូនគឺជាពិភពធម្មជាតិដ៏អស្ចារ្យ។ វាគ្របដណ្តប់លើផ្ទៃដីជាង 5.5 លានគីឡូម៉ែត្រការ៉េ ហើយជាជម្រកនៃពពួករុក្ខជាតិ និងសត្វដ៏អស្ចារ្យ។ ដំបូលក្រាស់នៃព្រៃឈើ ទន្លេដែលហូរច្រោះ និងប្រភេទសត្វជាច្រើនបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើក និងចម្រុះ ដែលវាជារឿយៗត្រូវបានគេហៅថាជា “សួតនៃផែនដី” ។ ជាមួយនឹងទំហំដ៏ធំរបស់វា និងជីវចម្រុះដែលមិនអាចប្រៀបផ្ទឹមបាន ព្រៃអាម៉ាហ្សូន គឺជាសក្ខីភាពនៃភាពអស្ចារ្យរបស់ធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0SFGD34kUCEMNdQXIrtBr1Q-ZQiCyWDXTNdvqetb4hHdhc4S6uaAs69uI9dvOA0OZfT6szVuy-doeo_pBqQ7lC9oa2bs97z7nhp8or0knRZ-GInYNHWp5QUnscMnI5wPttnjKdrh-a4_7hYKO0vcXY6amHaUuo477yUdmeUC9nVpdQzGYk8Msquqw-FSo/s2121/image_2025-02-24_15-48-59.png

2. Black Forest ប្រទេសអាល្លឺម៉ង់ ស្ថិតនៅភាគនិរតីនៃប្រទេសអាឡឺម៉ង់ ព្រៃខ្មៅគឺជាទឹកដីដែលមអាថ៌កំបាំង និងដូចជារឿងព្រេងនិទាន។ តំបន់នេះត្រូវបានកំណត់លក្ខណៈដោយព្រៃក្រាស់ ភ្នំរំកិល និងភូមិប្លែកៗ។ ឈ្មោះព្រៃនេះកើតចេញពីព្រៃបៃតងចាស់គ្របដណ្តប់លើផ្ទៃដី ដែលមិនអនុញ្ញាតឲ្យពន្លឺព្រះអាទិត្យចាំងជះទៅដល់ឡើយ បង្កើតបានជាបរិយាកាសអាថ៌កំបាំង និងគួរឱ្យទាក់ទាញបំផុត។ អ្នកឡើងភ្នំ និងអ្នកចូលចិត្តធម្មជាតិសម្រុកទៅ Black Forest ដើម្បីរុករកផ្លូវលំ បឹងដ៏ស្រស់ស្អាត និងទីក្រុងដែលមានមន្តស្នេហ៍ដូចជា Baden-Baden និង Triberg ជាកន្លែងដែលដូចជារឿងនិទានដែលមានជីវិតរស់រើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmSWn60aDn0s8dj0VXLFbWQIGbDhAM18dLxomdfI9psZ9u_arJYopLYsymlSTcmOq8-LiDn9pEiic1CxXBdcmkteuVbTJ0hAvvH9ylaMotuoE74UYNzCb77tzECgLQvZR82GxMoITwEDs6fMWy2YGkjU1yuYDIUVjyl4yxpW4Wx0YmFHffjhB2QoEd48ZA/s1000/image_2025-02-24_15-49-01.png

3. ព្រៃឫស្សី ប្រទេសជប៉ុន (Bamboo Forest, Japan) ស្ថិតនៅក្នុងស្រុក Arashiyama នៃទីក្រុងក្យូតូ ព្រៃនេះគឺជាជម្រកឫស្សីដ៏ស្រស់ស្អាតនិងល្បីល្បាញជាងគេលើពិភពលោក។ ព្រៃដ៏ស្ងប់ស្ងាត់នេះ ជាកន្លែងដែលអាចឃើញមានដើមឬស្សីខ្ពស់ៗដែលបក់មកយ៉ាងទន់ភ្លន់តាមខ្យល់ និងពន្លឺថ្ងៃដែលឆ្លងកាត់តាមដើមឬស្សី បង្កើតឱ្យមានចលនារវាងពន្លឺ និងស្រមោលប្រៀបបានដូចជាវាកំពុងតែប្រលែងគ្នា ដែលធ្វើឱ្យព្រៃនេះក្លាយជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការដើរលេងដោយស្ងប់សុខ។ ព្រៃឬស្សីនេះបង្កប់នូវខ្លឹមសារនៃភាពស្ងប់ស្ងាត់ ដែលជាសក្ខីភាពនៃសម្រស់ធម្មជាតិ និងបេតិកភណ្ឌវប្បធម៌របស់ប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ8bZjSlZTb77cnxfxLkqTnqCp4Xybfnr5pzKHhGGLmjCU7HZTWTbmx_qX5mwJNGkMZ9nusN-kgfIw3X6macEnRkpCjwVw3ZxqsDUpPuCNzNa2T_Dsc-IAbfqiY4FdwC3SrIUOlB9vNaxbbzqXQYsHsYFZS8vk3TIozu4cT1SRb7FIovqV4miN6B_Job6f/s1080/image_2025-02-24_15-49-02.png
4. Daintree Rainforest ស្ថិតនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី ព្រៃ Daintree Rainforest គឺជាព្រៃទឹកភ្លៀងដ៏ចំណាស់ និងចម្រុះបំផុតនៅលើពិភពលោក ដែលត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលប្រហែល 180 លានឆ្នាំមកហើយ។ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះមានរុក្ខជាតិបៃតងខៀវស្រងាត់ ដើមឈើបុរាណ និងសត្វព្រៃដ៏សម្បូរបែប រួមទាំងបក្សីកម្រផងដែរ។ Daintree មិនត្រឹមតែមើលទៅគួរឲ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ក្នុងបរិស្ថានផងដែរ ដោយវាដូចជាការមើលទៅភពផែនដីពីអតីតកាលដូច្នេះដែរ។ អ្នកទស្សនាអាចទៅកម្សាន្តនិងរុករកព្រៃឈើនេះដោយដំណើរទេសចរណ៍ដែលមានហ្គាយន៍ណែនាំ ផ្លូវដើរលើអាកាស និងជិះទូកតាមដងទន្លេ ជ្រមុជទឹក និងមើលជីវចម្រុះច្រើនប្រភេទនៃព្រៃកំណប់ធម្មជាតិនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbm5KAJWw22DzPbbnhgcbkXymeN7xJYccWdgMNxp84fpgCcB3wUCp6uIZLAHGK4RBWpG3vRyd1Wgc0KnlaR770KAY1LoB1-L7zCo9Fs1pBeY7kUcLbovGj_cWp4IbL6dsHjCfVXmwjGlqz9VgLXUCjndTr5XYhIs66f54fJu8UIxCaYhhLipNOIkeD8ME0/s1000/image_2025-02-24_15-49-03.png

5. Monteverde Cloud Forest, Costa Rica ព្រៃភ្នំនេះជាដែនជម្រកសម្រាប់ជីវចម្រុះជាច្រើនប្រភេទ ដោយវាត្រូវបានគ្របដោយអ័ព្ទជាញឹកញាប់ ដែលបង្កើតបរិយាកាសដ៏អាថ៌កំបាំង។ បរិយាកាសត្រជាក់ និងសើមជានិជ្ចនេះគាំទ្រដល់ពពួករុក្ខជាតិ និងសត្វជាច្រើនប្រភេទ ពិសេសប្រភេទសត្វជាច្រើនដែលមានលក្ខណៈពិសេសសម្រាប់តែតំបន់នេះ។ ជាមួយនឹងដើមឈើដែលគ្របដណ្ដប់ដោយស្លែ វល្លិព្យួរ និងសត្វព្រៃដ៏សម្បូរបែប ព្រៃ Monteverde Cloud គឺជាឋានសួគ៌សម្រាប់អ្នកទេសចរណ៍ និងអ្នកចូលចិត្តធម្មជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYTrhcXGhOSQcL3bkA7qhltg1YxEDMBlWthheUk-L5xrKF64TSTdgmjZIamvgU7Q3UHqqVHWdvUf-A9vFEIitofSpi4TGoyZJL_P3VYlpZZ9-7V-Hg7Gfz17M2Q80gW_rRuRXkmFGOuZzsYTTb6ZIJNnZK_Rswu60Id_329nTw9LeFKd2lL_cZXsf6wSO/s3072/image_2025-02-24_15-49-03%20(2).png

តើផ្លែអំពិលទឹក ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?

0

អំពិលទឹក គឺជាដើមឈើមួយប្រភេទដែលដុះនៅកម្ពុជា និងប្រទេសជិតខាង ដែលវាចេញផ្លែជាចង្កោម មានរសជាតិផ្អែម ឬចត់ ។ ការបរិភោគផ្លែអំពិលទឹក អាចផ្តល់នូវផលប្រយោជន៍ដល់សុខភាពយ៉ាងច្រើន ដូចជា ៖ ជួយការពារ និងព្យាបាលជំងឺទឹកនោមផ្អែម, ការពារជំងឺមហារីក និងប្រឆាំងមេរោគផ្សេងៗ ។ ក្រៅពីនេះ វាសម្បូរដោយសារធាតុចិញ្ចឹមរាងកាយ សារធាតុរ៉ែ វីតាមីន C វីតាមីន B1 វីតាមីន B2 វីតាមីន B6 និងជាតិសរសៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizPK_kVXMFHUS9yySDb817xiFk3C7imMwwQo46wRW5-xLZ2Go7aEuG5_eLGSNKmrWXRMUahMkUq-3alaNn8ypda3OvooW5TWte4DeOgi1GtMIb6ouEMxFfnKA2WStLfX0EgF4YPuG90q-6IswAjaYOYyxswmMVg4RRqQ5O88nBnPaEDhQfp9d145pozAE8/s600/31138102_1790440564350154_3386719207684046848_n.jpg

តើផ្លែអំពិលទឹក ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?

-ប្រឆាំងការរលាក ៖ កាត់បន្ថយការឈឺចាប់ និងការរលាកផ្សេងៗ
-ប្រឆាំងជំងឺមហារីក ៖ កាត់បន្ថយការកើតជំងឺមហារីក និងគ្រប់គ្រងកម្រិតស្ករក្នុងឈាម
-ជួយប្រព័ន្ធរំលាយអាហារ ៖ ជួយប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ កាត់បន្ថយការទល់លាមក រាគរូស និងហើមពោះ
-កាត់បន្ថយការឈឺក្បាលជង្គង់ ៖ កាត់បន្ថយការរលាក និងឈឺក្បាលជង្គង់
-ការពារការដុះដុំសាច់ ៖ ជួយការពារការដុះដុំសាច់នៅតាមបរិវេណរាងកាយhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPG7EPMg95_yfHkkGyGL9TvIh-SsVQhEkWsag5tC6IejDLq4AnpLnKqOOvkRbPuOEaSaQgLBUQA2Ri8yBObaLclJ0BvIBVpDCAtWVqcaynhVzWf95bG99Kk-UK9BKQ30IcfekrrrR815AXvqUOYJbAIPt5TcQE3lRfS9o76XyOD08Q3TrLs-yaEobP3Xpz/s960/53184560_2234514676609405_7417332778443735040_n.jpg

-គ្រប់គ្រងកម្រិតស្ករ ៖ អាចគ្រប់គ្រងកម្រិតស្ករក្នុងឈាម និងកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម
-មានសារធាតុប្រឆាំងអុកស៊ីតកម្ម ៖ ផ្លែអំពិលទឹក សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយការពារជំងឺមហារីក និងហឺត
-ថែទាំសុខភាពមាត់ធ្មេញ ៖ កាត់បន្ថយការឈឺធ្មេញ រលាកអញ្ចេញធ្មេញ និងដំបៅក្នុងមាត់
-ជួយប្រព័ន្ធការពាររាងកាយ និងព្យាបាលការរាគរូស ៖ ផ្លែអំពិលទឹក សម្បូរវីតាមីន C ជួយដល់ប្រព័ន្ធការពាររាងកាយ កាត់បន្ថយស្លេស្ម៍ និងព្យាបាលការរាគរូស
-កាត់បន្ថយភាពតានតឹង ៖ ការបរិភោគផ្លែអំពិលទឹក ជួយឱ្យអារម្មណ៍នឹងនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoFxCz3xpiYuhZ3kZEvwcPPmkydVPinc5OCmwl8o2zPWzhK8pJy-becA3bbj2bqw3_fDrfmHvzHNnBxTdEP7Xl1UCMRgIJK5Sdu2SZIsYwHdqXBh4NTnHhIaBYLFZDe7MlpgJ_arKUbehE1lrJgdd81de3E7QMT_Z9s1TPjI9cQbKWfUIBPq5nvlLs50yw/s600/53207599_2234514716609401_799760633212960768_n.jpg

-ព្យាបាលដំបៅក្នុងក្រពះ ៖ អាចជួយព្យាបាលដំបៅក្នុងក្រពះយ៉ាងមានប្រសិទ្ធភាព
-ការពារថ្លើម ៖ តាមការស្រាវជ្រាវបង្ហាញថា សារធាតុក្នុងផ្លែអំពិលទឹក អាចជួយការពារថ្លើមពីចលនាអុកស៊ីតកម្ម
-ថែទាំស្បែក ៖ ការលាបឡេផលិតពីអំពិលទឹក អាចជួយពន្យារភាពចាស់, ជួយឱ្យស្បែកភ្លឺថ្លា, កាត់បន្ថយស្នាមខ្មៅ និងមុនលើផ្ទៃមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvVAs77mPLDCG7dO3kHmb5Vb69SnCQaFvUnPC-QCFBTS7r1idsAGXXVGtpenYep-H6QXrWDhBq8F3VvpXpMbiIYJzkyq1b5_a-_2BWt2gTb8npstUm683gNC3XInawNEUBAeCFKe6I3muYwYUdk7ZKkTmdwvfwSyGvd1SGMpdZtFPovxXKuBrRkx_3Zznr/s960/53673261_2234515193276020_2761040410796097536_n.jpg

ទោះជាផ្លែអំពិលទឹក ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពក្តី ប៉ុន្តែយើងគួរបរិភោគវាក្នុងបរិមាណសមស្រប ពីព្រោះបើបរិភោគច្រើនពេក អាចបណ្តាលឱ្យហើមពោះបាន ។ ក្រៅពីនេះ បើចង់ប្រើប្រាស់អំពិលទឹក ធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ គួរតែពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញឱសថសិនមុនពេលប្រើប្រាស់ ដោយសារការប្រើប្រាស់អំពិលទឹក ជាឱសថព្យាបាលជំងឺរយៈពេលយូរ វានឹងប៉ះពាល់សុខភាព ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi241WyY_eNKLh-9NtDb27CTxUMdBXFkrIdcVjJ1ZcO4QlzKyyfdqebehMhAYnMeEJFPsbd3LX_H8s7_0yvWVTnxak1tvgx-E1B1LVnQzhLGLN028DiWNjuEiACTtxrJGF9jdofBv6O8c_LtgCPe_BCNqVIfWtt8gTUhHD_tC0JBeFNy_XVxWOHGfTYXFNM/s960/53870559_2234515486609324_821514109991256064_n.jpg

រាជរដ្ឋាភិបាល ហាមឃាត់ការនាំផ្លែទុរេនពីវៀតណាម និងថៃ

0

រាជរដ្ឋាភិបាលកម្ពុជា ចេញលិខិតហាមឃាត់ការនាំផ្លែទុរេនពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រថៃ ក្រោយអាជ្ញាធរគយនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោយរកឃើញមានផ្ទុកជាតិគីមី។

អាជ្ញាធរគយនៃសាធារណរដ្ឋប្រជាមានិតចិន បានរកឃើញមានផ្ទុក សារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium នៅក្នុងទុរេនរបស់ប្រទេសវៀតណាម។

បើតាមការប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលើកឡើងថា៖” រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium។

បន្ថែមពីនេះ រដ្ឋាភិបាល នឹងធ្វើការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើ ផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7VCTsI9jFyilTfL5ei13nWYiVoHEL-bfxu2nLxEM_TG2RUNrfctGuUU9l3WWRSWreIjfhusSex1ahDq_-msSa86UpGnxUm4lzdfk_qmH1-9Qpp0OKwWFl-d1OJINtP-IlKLdvsOGKkIURXvJIqPI_XOr9OsR5_b0WChOtfjvbySjF83G87-wAYFsYaHFD/s960/image_2025-02-24_09-51-26.png

មន្ទីរសុខាភិបាល ចេញលិខិតបំភ្លឺ ករណីពលរដ្ឋដេកននៀលដីយំស្រែកថា”ពេទ្យគ្មានគុណធម៌”

0

ថ្មីៗនេះ មានករណី ពលរដ្ឋម្នាក់បានដេកននៀលដីយំស្រែក ក្រោយពីទទួលសេវាព្យាបាលនៅ មន្ទីរសម្រាកព្យាបាល សុខ ចិត្ត ដោយបានស្រែកថា៖” ពេទ្យគ្មានគុណធម៌! ចូលមួយភ្លែតជិតមួយលានរៀល ហើយដេញឱ្យទៅពេទ្យធំ”។

ពាក់ព័ន្ធនឹងករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចុះស្រាវជ្រាវ ភ្លាមៗ ដោយជាលទ្ធផលឃើញថាមិនមែនជាបញ្ហាពាក់ព័ន្ធនឹងតម្លៃសេវាដូចក្នុងវីដេអូផ្សព្វផ្សាយនោះទេ។

មន្ទីរសុខាភិបាល បានបញ្ជាក់ថា៖”អ្នកជំងឺ និងក្រុមគ្រួសារបានយល់ ព្រមទទួលសេវាពិនិត្យធ្វើរោគវិនិច្ឆ័យ និងការព្យាបាលតាមតម្លៃសេវា ហើយគ្លីនិកបានចេញវិក្កយបត្របង់ប្រាក់ជូនពួក គាត់ និងបានយល់ព្រមបង់ថ្លៃសេវារួចក៏ចាកចេញ ដោយពុំមែនគ្រូពេទ្យដេញឱ្យទៅព្យាបាលនៅមន្ទីរពេទ្យធំនោះទេ។ នៅពេលចេញដល់ខាងមុខមន្ទីរសម្រាកព្យាបាល មាននគរបាល ២រូប បានសុំស្ត្រីខាងលើដើម្បីទៅធ្វើការបំភ្លឺនៅប៉ុស្តិ៍ នគរបាលជុំវិញករណីជម្លោះមានអំពើហិង្សា ប៉ុន្តែគាត់មិនព្រមសហការជាមួយសមត្ថកិច្ច ទើបមានឧបាយកលធ្វើជាដេកននៀលយំស្រែកដូចរូបភាពក្នុងវីដេអូ”។

បន្ថែមពីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ទទូចស្នើសុំដល់ម្ចាស់គណនីបណ្តាញសង្គមដែលមានឈ្មោះ នាគ ដែក សូមលុបចោលនូវវីដេអូ ដែលធ្វើឱ្យប៉ះពាលសេចក្តីថ្លៃថ្នូរវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHkYLsYPbD_UOVDVKVL5PBVOlSdIp6NWceo1b_y6lSROUk-U0dhVdnsuXGd9iGGSTdw70V0RJLegBMNxEyx2H5smsvcl4dLtkdhPJf_4LsYopCYEOmbpnM-Z0bOleB8tQj-iGkJ3c70S4Nr3Mvao7tK7UDyRtx8ekHWTuMQEw6eHveRPyZ7dQkAA8PR1Nx/s1280/480697009_1176902083791338_4665136366457909311_n.jpg