«ប្រាសាទនាងខ្មៅ» ជារមណីយដ្ឋានដ៏អស្ចារ្យស្ថិតក្នុងខេត្តព្រះវិហារ
ព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមរាជធានីខេត្តសរុបចំនួន ២៥ របស់កម្ពុជា ដែលមានចម្ងាយប្រមាណ ២៩៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានសណ្ឋានដីជាលក្ខណៈជួរព្រៃភ្នំ។ ខេត្តនេះគ្របដណ្ដប់ដោយតំបន់ទេសចរណ៍ជាច្រើនរាប់មិនអស់មានទាំងវប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិ ដែលសុទ្ធតែមានសក្ដានុពលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ ក្នុងនោះប្រាសាទព្រះវិហារគឺជាប្រាសាទដែលមានភាពលេចធ្លោរ និងល្បីល្បាញជាងគេ។
ទោះជាយ៉ាងណាក្រៅពីប្រាសាទព្រះវិហារ ប្រាសាទនាងខ្មៅក៏ជាប្រាសាទមួយស្ថិតក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកកោះកេរ ដែលទាក់ទាញភ្ញៀវទេសចរច្រើនផងដែរ។ ប្រាសាទនាងខ្មៅ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ គឺជាប្រាសាទដ៏ល្អឯងមួយ ដែលលោកអ្នកមិនគួររំលងនោះទេ។ ប្រាសាទនេះកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងអំឡុងសតវត្សទី ១០ ដើម្បីឧទ្ទិសដល់សាសនាព្រាហ្មណ៍ ក្នុងរចនាបថកោះកេរ។

ប្រាសាទនាងខ្មៅសង់ពីថ្មបាយក្រៀម លើមូលដ្ឋានថ្មភក់ ដែលមានក្បាច់ចម្លាក់ដ៏ល្អវិចិត្រ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ និងមានទេសភាពស្រស់ស្អាតគួរជាទីគយគន់ ខណៈប្រាសាទនេះក៏មានដើមឈើតូចធំអមសងខាង ផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកទស្សនាជាហូរហែ។ ដើម្បីទៅដល់ប្រាសាទនាងខ្មៅ លោកអ្នកត្រូវធ្វើដំណើរទៅកាន់រមណីយដ្ឋានកោះកេរ ដែលនៅរមណីយដ្ឋាននេះមានប្រាសាទល្បីៗជាច្រើននៅជិតៗគ្នា។
មានន័យថា លោកអ្នកគ្រាន់តែទៅដល់រមណីយដ្ឋានកោះកេរ ក្រៅពីទស្សនាប្រាសាទកោះកេរ និងប្រាសាទនាងខ្មៅ លោកអ្នកក៏អាចទស្សនាប្រាសាទជាង ៧០ នៅក្នុងនោះបានទៀតផង។ គួរបញ្ជាក់ដែរថា ប្រាសាទនាងខ្មៅ ក៏មាននៅក្នុងខេត្តតាកែវផងដែរ ដែលមានទីតាំងក្នុងវត្តប្រាសាទនាងខ្មៅនៃខេត្តតាកែវតែម្តង។ ប្រាសាទទាំងពីរនេះ គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទដែលត្រូវបានរក្សាទុកល្អបំផុត៕








.png)






ឌី ស្មាត ហ្គាស បានប្តេជ្ញាចិត្ត ផ្គត់ផ្គង់តែសំបកធុងហ្គាសថ្មី តែប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសហគមន៍ ពីហានិភ័យហ្គាស ផ្សេងៗ ដោយមានការឆៀកត្រួតពិនិត្យសំបកធុង រៀងរាល់ ៥ ឆ្នាំម្តង ព្រមទាំងមានការត្រួតពិនិត្យសំបកធុងគ្រប់ពេល មុនពេលដឹកជញ្ជូន ជូន អតិថិជន។ បេសកម្មរបស់ក្រុមហ៊ុនគឺផ្តល់នូវសេវាកម្មដែលមានទំនុកចិត្ត រហ័ស ងាយស្រួល និងសុវត្ថិភាព ជូនអតិថិជន គ្រប់រូប។
ក្រុមហ៊ុន ឌី ស្មាតហ្គាសជាមួយការប្តេជ្ញាចិត្ត នាំយកនូវរបកគំហើញថ្មី តាមរយៈការប្រើប្រាស់អេប ដើម្បីកម្ម៉ង់ហ្គាស ព្រមជាមួយសេវាកម្មដ៍មានគុណភាព បូករួមនឹងឆន្ទៈ ក្នុងការផ្គត់ផ្គង់តែសំបកធុងថ្មីប៉ុណ្ណោះ ឌី ស្មាត ហ្គាស នឹងព្យាយាមធ្វើការផ្លាស់ប្តូរវិស័យ ផ្គត់ផ្គង់ហ្គាស ក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យា ថ្មី ផ្តល់ជូននូវបទពិសោធន៍ដ៍ល្អឥតខ្ចោះជូនអតិថិជន។ អតិថិជនអាចធ្វើការកម្ម៉ង់ហ្គាស យ៉ាងងាយស្រួលជាមួយអេបកម្ម៉ង់ហ្គាស ឌី ស្មាត ហ្គាស និងរីករាយនូវ សេវាកម្ម យ៉ាងរហ័ស សុវត្ថិភាព ព្រមទាំងការដឹកជញ្ជូនបែបស្តង់ដារអន្តរជាតិ៕










.png)

.png)








.png)

.png)


