ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផែរាម និង មជ្ឈមណ្ឌលភស្តុភា និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងមូលដ្ឋានទ័ពរាម ដែលត្រូវបានធ្វើទំនើបកម្ម ក្រោយជំនួយរបស់ចិន សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈ ដោយប្រកាន់ជំហរមិនរំលោភរដ្ឋមនុញ្ញ ឱ្យបរទេសដាក់មូលដ្ឋានទ័ពនៅកម្ពុជាបាននោះទេ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ក្រោយពីបណ្តាប្រទេសលោកខាងលិច យល់ឃើញថាការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម ជាការដាក់មូលដ្ឋានទ័ពចិននៅកម្ពុជា ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
សម្តេចធិបតី មានប្រសាសន៍ថា៖”ខ្ញុំសុំយកឱកាសនេះបញ្ជាក់ឱ្យច្បាស់ កម្ពុជា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន គ្មានគោលបំណង មិនថា ពីអតីតកាល ថ្ងៃនេះ និងទៅថ្ងៃមុខ ក្នុងការរំលោភរដ្ឋធម្មនុញរបស់ខ្លួន តាមរយៈការឲ្យប្រទេសណា កងទ័ពណាមកដាក់មូលដ្ឋានផ្ដាច់មុខនៅលើទឹកដីកម្ពុជានោះទេ ហើយការធ្វើទំនើបកម្មនៃមូលដ្ឋានទ័ពរាមនេះគួរតែជាមោទនភាពរបស់កម្ពុជា”។.png)
គួរបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង។.png)
មូលដ្ឋានសមុទ្ររាម គឺជាមូលដ្ឋានមួយនៃកងទ័ពជើងទឹក ប្រើប្រាស់សម្រាប់កិច្ចការគ្រប់គ្រងសន្តិសុខលើលំហសមុទ្ររបស់កម្ពុជា៕










