ប្រទេសឥណ្ឌូណេស៊ី ៖ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar ដឹកអ្នកដំណើរប្រមាណជាង២០០នាក់ បានធ្វើដំណើរចាកចេញពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី ឆ្ពោះទៅកាន់ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បែរជាត្រឡប់មកអាកាសយានដ្ឋាននៅកោះបាលីវិញ ក្រោយអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ ខណៈយន្តហោះកំពុងហោះនៅលើមហាសមុទ្រឥណ្ឌា កម្ពស់ជិត១ម៉ឺនម៉ែត្រ ។ ហេតុការណ៍នេះធ្វើឱ្យអ្នកដំណើរទាំងអស់ភ័យតក់ស្លុ.ត យ៉ាងខ្លាំង និងបារម្ភពីគ្រោះថ្នា.ក់ កើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu5-DJzj0JwhUzD28FDcg53J_dI5444Ve_vJTyVQMJfUldv0m1kzjTt1WYLtpVinflvpVX1_ue7gjf_H0GQEqaOHW4V6-LQJ8YjyCZKbzNsMVn7kRqHF82aNazxErnazvMmm-POm2Aty8XYkfCDZM5hhGubANxEzeP0ExDU9YEpu2V0wERJ3-mkBHxr1J7/s870/photo_2025-04-05_13-28-06.jpg

សេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar បានបញ្ជាក់ពីហេតុការណ៍នេះថា ៖ «យន្តហោះ១គ្រឿងរបស់យើងបានត្រឡប់មកអាកាសយានដ្ឋាននៅកោះបាលីវិញ ក្រោយពីអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ និងជេរបុគ្គលិកអាកាសចរណ៍ ។ បន្ទាប់មក អាជ្ញាធរនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក៏នាំអ្នកដំណើររូបនេះចុះពីយន្តហោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnZcP47eJ_6HCngwRqgUUT48sV9Tt9ZXtw6Tv6YO_xZchboLIdjUNgAleQAvISdHWNjsWsfkppma_HfogkADGEYABamfQqmhK7QVVZ_fVINzSrF8tR_yLiMgE7fh7whTJx8vOj4-aPiOcgwP_RiESYxnarNqCDpgtT0NdMhqWYHlOEFzCHo2rV0W1Cq4pF/s1024/image_2025-04-05_15-01-57.png

បើតាមវីដេអូចែកចាយក្នុងបណ្តាញសង្គម គេបានឃើញអ្នកដំណើរអង្គុយនៅកៅអីខាងក្រោយព្យាយាមបញ្ជូនសញ្ញាផ្តល់ដំណឹងទៅបុគ្គលិកអាកាសចរណ៍ឱ្យបានដឹងពីហេតុការណ៍កើតឡើងលើយន្តហោះ ។ ទិន្នន័យក្នុងគេហទំព័រតាមដានការហោះហើរ «Flightradar24» បង្ហាញថា យន្តហោះនេះបានត្រឡប់ពីមហាសមុទ្រឥណ្ឌាមកកោះបាលីវិញ ក្រោយពីហោះបានប្រមាណ១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1VQn_NpwWxIy5zmQuxE3rJHoCP_0VdwLg8MWFeDbO14cPmjYBpOefpHF4WsbXUyADM_D7acc-L29Q-hPwMAEEkBaCsrqy_mMCDaZGoKp3B-A1yMAEZG4cFxF9xkS11tRVC0mKbVtrpqo85NFT3r66uHpqGOEqa5FrZukjXQr5OyJDobA7-h4Igy6jWvnD/s1200/image_2025-04-05_15-01-58.png

ក្រុមហ៊ុនអាកាសចរណ៍ Jetstar ពុំបានបញ្ជាក់ពីចំនួនពិតប្រាកដរបស់អ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍លើយន្តហោះទេ គ្រាន់តែចេញសេចក្តីប្រកាសថា ៖ «សុវត្ថិភាពរបស់អ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍របស់យើង គឺក្រុមហ៊ុនផ្តល់ភាពសំខាន់ជាចម្បង ។ ក្រុមហ៊ុនសូមអរគុណដល់បុគ្គលិកអាកាសចរណ៍ទាំងអស់ ដែលបានដោះស្រាយបញ្ហាកើតឡើង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP4f8dEmgNn1xcQHSHtmfMO4Trv9ffDtYvmzHURO37dH7skAkPSEve-_r6zadfDnM21qvVveO5GrvueQRZ_GMArwFAK7YqK6PBPYI8WVb8VNZy_yZbty2djD4KxDyC6bJApRHo76iWLEh6aD7pqopEt3qEoDck1p3NtEtLqXqYkCnGC5zOidxcvfAqi6yr/s1160/photo_2025-04-05_13-28-06%20(2).jpg

គួរបញ្ជាក់ថា អ្នកដំណើរមានអាកប្បកិរិយាគ្មានសណ្តាប់ធ្នាប់លើយន្តហោះបែបនេះ ធ្លាប់បានកើតឡើងក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតនាពេលកន្លងមក ដូចជា ៖ អ្នកដំណើរម្នាក់បើកទ្វារអាសន្នយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines កូរ៉េខាងត្បូង កាលពីឆ្នាំ២០២៣ ដែលធ្វើឱ្យអ្នកដំណើរផ្សេងទៀតភ័យស្លន់ស្លោ ។ ហេតុនេះ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាផ្អាកលក់សំបុត្រយន្តហោះក្បែរទ្វារអាសន្ន ដើម្បីសុវត្ថិភាពអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ ៕