ទោះបីជាចេញមុខសូមទោសហើយក្តីលោកជំទាវ ហ៊ុន ស៊ីណាត បានស្នើទៅកាន់អ្នកពាក់ព័ន្ធរួមទាំងក្រសួងកិច្ចការនារីចាត់វិធានការតឹងរឹងចំពោះបុរសម្នាក់ដែលប្រើសម្តីអសុរោះមិនសមរម្យទៅកាន់ស្រ្តីដែលធ្វើការនៅស្រុកក្រៅ។
.png)
តាមរយៈការ Live របស់លោកជំទាវ ហ៊ុន ស៊ីណាត នៅព្រឹកថ្ងៃទី៥ មេសា បុរសដែលដៀលអ្នកដទៃធ្វើការឱ្យគេនៅស្រុកក្រៅហៅឡើងសុទ្ធតែជាកញ្ជះគេ ហើយមានការរិះគន់ពីសាធារណជនបានចេញវីដេអូសូមទោសតែមុខនៅតែគគ្លើន។ លោកជំទាវថាបើសិនជានៅជិតវិញសមតែគល់ឬស្សីខ្នាំងរីក ទោះបីជាធ្វើការឱ្យគេគ្មានអ្នកណាចង់ចំណាកស្រុកនោះទេ។ លោកជំទាវ ហ៊ុន ស៊ីណាត បានដាក់រឿងនេះទៅក្រសួងការងារប៉ុន្តែមិនត្រូវសំណុំរឿង ខណៈបានដាក់ទៅក្រសួងកិច្ចការនារីឱ្យជួយអន្តរាគមន៍លើរឿងនេះទៅកាន់លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារីឱ្យមានចំណាត់ការលើបុរសដែលប្រើពាក្យប្រមាថមិនសមរម្យ។

លោកជំទាវមានប្រសាសន៍ទៀតថា ក្រសួងកិច្ចការនារីធ្វើយ៉ាងណាលោកជំទាវមិនដឹងនោះទេប៉ុន្តែលោកជំទាវបានស្នើសុំឱ្យលោកជំទាវ ម៉ាន ចិន្តា ត្រួតពិនិត្យករណីនេះដោយសារតែមានអ្នកធ្វើការនៅក្រៅប្រទេសជាច្រើនមិនពេញចិត្តទោះបីជាបុរសនោះចេញមុខសូមទោសក្តី ខណៈលោកជំទាវបន្ថែមថាអ្នកដែលពូកែជេរគួរដាក់ទោសឱ្យធ្ងន់ៗ ពិន័យឱ្យច្រើន។ 
ទោះយ៉ាងណាលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានលើកឡើងនៅក្នុងការ Live ដែរថាប្រសិនជាបុរសនោះខឹងអ្នកណានិយាយតែបុគ្គលនោះមិនមែនប្រើពាក្យប្រមាថ អសុរោះធ្ងន់ធ្ងររាលដាលទាំងអស់នោះទេ។ ចំណុចនេះលោកជំទាវ ក៏បាននិយាយពីបុគ្គលខ្មែរឥស្លាមនេះដូចគ្នាដោយមិនចង់ឱ្យខ្លាចជាបញ្ហារើសអើងជាតិសាសន៍ព្រោះខ្មែរឥស្លាមដទៃទៀតជាមនុស្សល្អៗ គួរតែជេរស្តីតែបុគ្គល១រូបនេះបានហើយ៕










