ប្រទេសចិន ៖ ប្រទេសចិន¬ត្រៀមដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក ស្មើ៣៤% ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងរឹតបន្តឹងការនាំចេញរ៉ែកម្រ និងទំនិញចាំបាច់មួយចំនួនទៅអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ដំឡើងពន្ធទំនិញចិនម្តងទៀតស្មើ៣៤% ។ លោកបានដាក់ពន្ធអប្បបរមាស្មើ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស អនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា ខណៈប្រទេសដែលអាមេរិកចាត់ទុកថា បានដាក់ពន្ធទំនិញអាមេរិកខ្ពស់ ឬអនុវត្តវិធានការពាណិជ្ជកម្មពុំយុត្តិធម៌ គឺអាមេរិកនឹងដាក់ពន្ធខ្ពស់វិញ ចាប់ពីថ្ងៃទី៩ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBHLTJYUF5PWN6CbESyu6T6CZe4HnD58ezzsssrmgBBb_B_g90xc2-IGihqpFNfMOm8_8ZiQv9z-kl-uZ6FWGbPDRjjbhdaj4CNAlGZA70Vw9ogAsFi6MkjlsUxpOPx-LyGBTCFtoz50uT4TwteYp3M5B0vpOyQIvIIsOANzC4bZrB3TJpEJtULneRXkVX/s1280/photo_2025-04-05_09-16-04%20(2).jpg

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ក្រសួងហិរញ្ញវត្ថុចិនប្រកាសថា ចិននឹងចាប់ផ្តើមដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក ស្មើ៣៤% ចាប់ពីថ្ងៃទី១០ ខែមេសា តទៅ ។ កន្លងមក ចិនធ្លាប់ដាក់ពន្ធ១៥% លើធ្យូងថ្ម និងឧស្ម័នធម្មជាតិពីអាមេរិក ដើម្បីឆ្លើយតបទៅអាមេរិកដែលបានដាក់ពន្ធ១០% លើទំនិញចិន ។ នេះជាការឆ្លើយតបនឹងការយកពន្ធរបស់អាមេរិក ក្រោយពីលោក Trump ដាក់ពន្ធលើទំនិញនាំចូលពីប្រទេសនានា រួមទាំងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWyHSOU4lADQ7CwioNCM9RVN8ykGB6CbZ3FdmuXtWd7Hx66BDXu9GOb65xc5xgkMOiih3l6zZb7mhnWdWindw8RtKzAyDE12reIar-H1Kw7HV5SDM3WC4e885P0UyeRm7fJocxk0vzoG9i92pSIGXfTrSYJv3y8Rkef937a1lmO0QphWXtA_qoWOkMHaKw/s1280/photo_2025-04-05_09-16-04.jpg

ក្រៅពីនេះ ចិនបានប្រកាសរឹតបន្តឹងការនាំចេញរ៉ែកម្រ និងទំនិញចាំបាច់មួយចំនួនទៅអាមេរិក ដោយចិនបញ្ជាក់ថា ការកំណត់វិធានការគ្រប់គ្រងការនាំចេញទំនិញនេះ គឺអនុវត្តតាមច្បាប់ដើម្បីរក្សាស្ថិរភាព និងផលប្រយោជន៍ជាតិ ព្រមទាំងបំពេញកាតព្វកិច្ចក្នុងឆាកអន្តរជាតិ ដូចជា ៖ ពុំពង្រីកបច្ចេកវិទ្យាអាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtnQMm9taOpTudPyzhyphenhyphenOGpMV3Bw2msYWjhEAQxqBcDQSnhEODTWggvKj9nfZRhnsTkixJnOvl833PrUW2kPOPFvia_Nc5yCUA-zqgwuAVnXGQZyVzbmKpy3ACFpzTDf8gF86iC4qcSQa4J7fmOc3jjQzAa6aSIqjUSrRKPGHE1yVLSGVe1sT_KhjKEWZVg/s3000/image_2025-04-05_13-18-01.png

កាលពីដើមឆ្នាំ២០២៥ អាមេរិកស្ថិតក្រោមការដឹកនាំរបស់លោក Trump បានដំឡើងពន្ធលើទំនិញនាំចូលពីចិន ស្មើ២០% ហើយនាដើមខែមេសា ឆ្នាំ២០២៥នេះ អាមេរិកបានដំឡើងពន្ធទំនិញចិនម្តងទៀត ស្មើ៣៤% ដែលធ្វើឱ្យពន្ធសរុបដែលអាមេរិកដំឡើងលើទំនិញចិន កើនឡើងរហូតដល់៥៤% ។ ការដំឡើងពន្ធចាត់ទុកថា គឺជាការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម រីឯគណៈប្រតិភូអចិន្ត្រៃយ៍ចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានលើកឡើងពីការដាក់ពន្ធថ្មីរបស់អាមេរិកថា វាជាការល្មើសច្បាប់របស់ WTO អាមេរិកគួរតែពិភាក្សាជាមួយប្រទេសនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiTxnvP0vg7in5guJsoAJH1XuI887ias4jVn3cVozno_M4TqZpgZsYte5x8PPE-a2JV_yZRAtKNN_Upc_vkbVJ1exANJekf6T_o5CnaJzsMJw7AfEExlhEwywJ61m0wiEaCETZ2LQ9S4LD2KvRp29kE5_rptqv0940265C5Q4vbqWU1x3DOB5_L29XI8Jd/s1500/image_2025-04-05_13-18-04.png

ចំណែកប្រធានាធិបតីអាមេរិក លោក Donald Trump បានសរសេរសារក្នុងបណ្តាញសង្គមឆ្លើយតបទៅចិនវិញថា ចិនដើរខុសផ្លូវដោយសារភ័យស្លន់ស្លោ ហើយនេះជាអ្វីដែលចិនពុំអាចធ្វើបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ysr9Pym5MhlayQnpk6lBK8m2RYZzu3Z4NPS4D0liYujsVod9RGGSn_qNq7qEQXdfsucUPqPsE_bI2cEaguBUvvBuLQ_ny3AHBLnfuxGf_E9FlHhnM-G0pInTt-QT1aBCHQWl_e9CQV7h56gxv4bVap9iuXJIVWrZP2IAe_QJ2cQMLrmnA-paPpAhlLlv/s1500/image_2025-04-05_13-18-05.png

លោក Trump បានបង្ហាញបញ្ជីការដាក់ពន្ធថ្មីសម្រាប់ទំនិញនាំចូលពីប្រទេសនានាក្នុងអត្រាអប្បបរមាស្មើ១០% ប៉ុន្តែបណ្តាប្រទេសភាគច្រើននៅអាស៊ានមានអត្រាពន្ធខ្ពស់រហូតដល់ជាង៤០% ។ ការដាក់ពន្ធថ្មីរបស់អាមេរិកធ្វើឱ្យប្រទេសជាច្រើនរងផលប៉ះពាល់ ដូចជា ៖ ពន្ធទំនិញកម្ពុជា ៤៩%, ឡាវ ៤៨%, វៀតណាម ៤៦%, មីយ៉ាន់ម៉ា ៤៤% , បង់ក្លាដែស ៣៧%, ថៃ ៣៦%, ចិន ៣៤%, ឥណ្ឌូណេស៊ី ៣២%, កូរ៉េខាងត្បូង ២៥%, ម៉ាឡេស៊ី ២៤%, ជប៉ុន ២៤% និងសហភាពអឺរ៉ុប (EU) ២០% ខណៈការដាក់លើទំនិញហ្វីលីពីន ស្មើត្រឹម១៧% និងសិង្ហបុរី ១០% ៕