Home Blog Page 589

បវរកញ្ញាចក្រវាលថៃរងការរិះគ.ន់ ព្រោះរកគ្រប់វិធីដើម្បីលុយចូលក្រោមការដឹកនាំរបស់លោក ណាវ៉ាត់

0

ការប្រកាសរបស់បវរកញ្ញាចក្រវាលថៃដែលផ្តល់នូវអាហារពេលល្ងាចជាមួយ Victoria ដែលជាម្ចាស់តំណែងបវរកញ្ញាចក្រវាលឆ្នាំ ២០២៤ ក្នុងតម្លៃ ៥,៩០០ បាត ប្រមាណ១៧៥ ដុល្លារបានធ្វើឱ្យមានការរិះគន់ជាសាធារណៈ។ អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបញ្ចេញមតិ ថា «ប៉ិនប្រសប់រកលុយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcedX7Jm62hGwIB71xIRhO4t9LMRno5p-M5Wt2x2hgj6-aObvMhXM3sjm_8s6n4iuvYII73OMwQFP0lAZretfkPv-0aDFivnKej2C-7XwPDBZXIqb2ueKawWzdpM9cV6CQF4Ru_AtShWCXiwheSoe7LNcy6ZE6OW6goaj5KgV0OXjCaP07egPV9k0sCZA6/s1349/image_2025-03-21_14-55-10.png

ក្នុងការប្រកាសនោះបានផ្តល់ជូនកញ្ចប់រួមបញ្ចូលការចូលប្រើ VIP ក្នុងសន្និសីទសារព័ត៌មាន Miss Universe 2025 ផ្ទាំងរូបភាព Miss Universe 2024 ដែលបានចុះហត្ថលេខា អាវយឺតបវរកញ្ញា Miss Universe ដែលមានកំណត់ ខ្សែរ VIP និងរូបថតផ្ទាល់ខ្លួន និងពិធីចុះហត្ថលេខាជាមួយ Victoria។ Nawat Itsaragrisil ប្រធាន Miss Grand International (MGI) និងអ្នកកាន់អាជ្ញាប័ណ្ណថ្មីសម្រាប់ Miss Universe Thailand ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-WyOmPDEm-VhXUWQBTO4_4o5qoX5xXie11HeiM-TnE6kGBZxtRJDB6dRwoLacAmt6RGOwz32teWEqvlZhEZOyGVNNPKibYBi8Q-7DRLyjruKDXECyBQR4jpjpikRbWADPoAesnQEj_hhTL9VBnCyX1mXlog4sNMAV3u01O_Z3Fv7fBiSPl8oO6pnQDbAA/s2048/image_2025-03-21_14-55-11.png

នៅលើទំព័រ Facebook អ្នកប្រើប្រាស់ម្នាក់បានបញ្ចេញមតិថា៖ «ថ្លៃពេកសម្រាប់រូបថតមួយសន្លឹក»។ ការរិះគន់ក៏បានពង្រីកដល់លោក ណាវ៉ាត់ ដោយអ្នកប្រើប្រាស់ម្នាក់បានកត់សម្គាល់ថា៖ កន្លែងណាដែល Nawat ទៅ វាក្លាយជាកម្មវិធីសៀក មតិផ្សេងទៀតថា លោកណាវ៉ាត់ កំពុងព្យាយាមរកលុយសម្រាប់ការប្រកួត MGI»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfa69WlXlTPA7JiL4gYk8SC6M7tUuwh6mOxtJPq2FS2dd3DNNNL1yNjWKy4pXK6s6d42QHZtXH8_MdlDaz6xrWRaoy4LLB_Lfd4YGt-yJ7rx7wxfEO5BzMtRrEJvcXH9evOsNQpXLtI7RO-UTYE8P7omwnbCrCiv3yOQKgHRbWd1KclVg5bCXnxHprm_Iw/s2048/image_2025-03-21_14-55-12%20(2).png

ការចូលរួមរបស់លោក ណាវ៉ាត់ ជាមួយបវរកញ្ញាចក្រវាលថៃបានទាក់ទាញចំណាប់អារម្មណ៍ជាពិសេសចំពោះអតីតកាលដ៏ចម្រូងចម្រាសរបស់លោកនៅក្នុងឧស្សាហកម្មបវរកញ្ញា ជាពិសេសគោលនយោបាយរបស់ខ្លួនក្នុងការរារាំងបេក្ខនារីដែលប្រកួតកម្មវិធីបវរកញ្ញាចក្រវាលមិនអាចប្រកួត Miss Grand Thailand។ ចាប់តាំងពីលោក ណាវ៉ាត់ ចំណាយលុយជាង៥លានដុល្លារសម្រាប់ការគ្រប់គ្រង បវរកញ្ញាចក្រវាលថៃ ៥ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_b6VEBO68Aym-KdhQPrX-gjahHmVdTRVxxc4z9ulG4TyQgLAzL8n_6-uynFPzQAE2guvQLKbQ77P5pPjMOda0M_7EiUosyvyd2h-arMrLgbJDzOpg1wFJE5nXfi1xtWlmgoVbE3QwoZmm-S7gittO4sOTUuOsZsJkGOhihM8LYukUl1U1uYsbBHFy_F6S/s2048/image_2025-03-21_15-00-11.png
ក្នុងរយៈពេលទើបតែចូលគ្រប់គ្រង បវរកញ្ញាចក្រវាលថៃ លោក ណាវ៉ាត់ បានធ្វើឱ្យតម្លៃនៃវិស័យបវរកញ្ញាចក្រវាលមានការធ្លាក់ចុះដោយឱ្យបេក្ខភាពប្រកួតខំប្រឹង Live លក់ផលិតផលដើម្បីមានឱកាសខ្ពស់ក្នុងការប្រកួតដណ្តើមមកុដ។ លើសពីនេះលោក ណាវ៉ាត់ ក៏បាននិយាយប៉ះពាល់ដល់កម្មវិធីផ្សេងទៀតធ្វើឱ្យអតីតបវរកញ្ញាចក្រវាលវៀតណាមជាច្រើនស្រុះដៃលុប Title Miss Universe៕

ចិនជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេទី ២ នៅលើពិភពលោក!

0

ប្រទេសចិន៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនទិន្នន័យ Altrata (UK) និងគេហទំព័របរទេស Forbes បានបង្ហាញថា ចំនួនមហាសេដ្ឋីនៅប្រទេសចិន គឺបានកើនឡើងយ៉ាងខ្លាំង ដោយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់សហរដ្ឋអាមេរិក។ ដូច្នេះបច្ចុប្បន្នចំនួនមហាេសដ្ឋីនៅប្រទេសចិន រួមទាំងទីក្រុងហុងកុង និងម៉ាកាវមានរហូតដល់ ៤៥៩ នាក់ ប្រមាណ ២៨% នៃមហាសេដ្ឋីរបស់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqFG6bwCBbJ8UQCbTB0_ZpaPg_MY8KKohgU1NJxLj17YkyFL3kD5uRdcUdWlhFeHMKyfetJBXzt43io8cxsO_32Ug43XjlcYSX5iHRov5OeVZK73iOd0d5nYE8CDDkhG9B0sy_hNyUjWlo81SQ09LDBkHoP65XL7DIL3Cih6-Vku8Y1SAlaip0stEPNe_Y/s1115/photo_2025-03-21_10-57-11.jpg
នេះបើយោងតាម Altrata បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក ដោយមានមហាសេដ្ឋីសរុបចំនួន ៧៣៥ នាក់។ ក្នុងនោះញូវយ៉កគឺជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេចំនួន ១៤៤ នាក់កើនឡើង ៩ នាក់បើធៀបនឹងឆ្នាំមុន។ រីឯចំនួនមហាសេដ្ឋីរស់នៅក្នុងទីក្រុងហុងកុងវិញគឺមានចំនួន ១០៧ នាក់ធ្លាក់ចុះ ៥ នាក់បើធៀបនឹងឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizkX_rVuRnYo5DAfNsTbpDV6tDpSbXX87g_EFZCM59Z0sTYwH58SP8rDSec8wjNKiQJf25_61X_tfoMZaf8OGTU6NLAD9bIXmkaWfgTl_oKIgEYcghVnsbCuk86S17tNoKCZ8D82VEUi9f-O6PdoYSKQJQzm85L_rTDThXWZlJuwk7YDt1KVKNsrilkBNW/s981/photo_2025-03-21_10-57-12.jpg

មូលហេតុដែលចំនួនមហាសេដ្ឋីធ្លាក់ចុះគឺដោយសារសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមនឹងបញ្ហាលំបាកៗជាច្រើន ជាពិសេសគឺការដំឡើងពន្ធពីប្រទេសលោកខាងលិចតែម្តង។ ទោះជាយ៉ាងណា ទីក្រុងហុងកុង និងម៉ាកាវ នៅតែជាស្ពានហិរញ្ញវត្ថុដ៏សំខាន់ ដោយភ្ជាប់ប្រទេសចិន និងទីផ្សារអន្តរជាតិ ធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលដែលមិនអាចជំនួសបាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1_43aP5Pbo55LAkLF1r4ltoufDyoVjBmoW8ioyrPmXiTMWw7LLh-XawwYPldrER0zFvTp92bgMpMIc1R6N20LZFhalxiIQgxyJRBMHKvAEMKeMHkxypi_5WBODe0fafB-BN4VM4c5MlPK9DSYO9QnNTjUEgDeuuH8yiQxnjW3LYRV8jKUBhEtnt8egj1N/s1102/photo_2025-03-21_10-57-13.jpg

ហេតុនេះទោះបីជាមហាសេដ្ឋីរបស់ប្រទេសចិនមានការធ្លាក់ចុះបន្តិចក៏ដោយ ក៏ប្រទេសនេះនៅតែរក្សាតំណែងលេខពីរ ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោកផងដែរ។ ក្រៅពីប្រទេសចិន ឥណ្ឌាក៏ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោក ដោយឈរនៅចំណាត់ថ្នាក់លេខ ៣ មានមហាសេដ្ឋីចំនួន ១៦៦ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Yjv_WTwwmhMp65GWlC07kpMWlXmiVYlnThM9erFOxsYCCKDWPTQkjk-ExsL-NsA8UdpGhopKf4g0H869eH3akQA-QDCd4McJdMLvPe-xPdIoEYZD8ksYB40PVppxMxo2hZd9Gv-kOgButsx0NEu53BPH_ZerCnnsineGpb4Sd5NatIIgyeNH77RkK91F/s1024/photo_2025-03-21_10-57-14.jpg

«ល្អាងភ្នំឈ្ងោក» ជារមណីយដ្ឋានប្រវត្តិសាស្រ្តដែលកំពុងឆក់យកបេះដូងភ្ញៀវទេសចរគ្រប់ជាតិសាសន៍

0

«ល្អាងភ្នំឈ្ងោក» ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយជាង ៥គីឡូម៉ែត្រពីបឹងប្រទាក់ក្រឡា ឬប្រមាណ ១៣គីឡូ ម៉ែត្រពីទីរួមខេត្តកំពត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK4wQajcge7fXGLHe-_O9TF04D0Y_LYIZfbzW-SvRIYvxvQWQpI-uPApt9Gn4_5gZnpvJS7xOpfr97oUpd1jD3vqiIT_SwnjlSyvCIaOWuP0z4xeEKLqeS_JhyphenhyphenQIcqXDLcaLWr_UbuYdPy7zmjTKS62hZOkq-Z7VIclr3dWQhDfivTJrWRA9tyMO2JxCk-/s1114/480481369_622838484011777_6667481710982279776_n.jpg
នៅចំកណ្ដាលគុហាដ៏ធំនៃភ្នំនេះ មានសំណង់ស្ថាបត្យកម្មប្រាសាទមួយសង់ឡើងអំពីឥដ្ឋរាងតូចល្មម សង់ព័ទ្ធជុំវិញលិង្គធម្មជាតិដុះចេញពីថ្មកំបោរ និងមានការសង់បន្ថែមទម្រយោនី ដោយកំណត់ថាជា សិវលិង្គតាមជំនឿព្រហ្មសាសនា។ កាន់តែអស្ចារ្យ នៅពីលើសិវលិង្គនោះ ត្រូវបានប្រោះព្រំដោយដំណក់ទឹកយ៉ាងត្រជាក់ដូចទឹកកក ស្រក់ច្រោះតាមរយៈថ្មកំបោរដែលដុះចំពីលើកំពូលប្រាសាទ។ ចំណុចគួរឲ្យចាប់អារម្មណ៍នៃល្អាងភ្នំឈ្ងោក គឺជាប្រាសាទល្អាងបែបព្រហ្មញ្ញសាសនា ត្រូវបានសម្មត់ថាអាចនឹងត្រូវបានស្ថាបនាឡើងនៅចន្លោះចុងសតវត្សទី៦និងដើមស.វទី៧ ដើម្បីឧទ្ទិសទៅដល់ព្រះសិវៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTBMCAgjRiC0vR3j9VHI2Bsyo3tbnJW7HHT5Xh7Q43gDzAjva4wstSQ_49RusdeXSNUQcYHcdsEWSiYoKIrABfSfsmYPichAKhjidT56-zUOOiwukT8GIpwkBXJaAz3pIcolLzWRy0AvfdebA9rmmtBeXw3XUMlMpW-Tlh6sDeW6hvRxVmOXqE1JqWUCIv/s1212/480512195_622838637345095_7216101248862710728_n.jpg

ការស្ថាបនាប្រាសាទនេះក្នុងរូងភ្នំ គឺជាបង្ហាញនូវទស្សនសំយោគនៃមនោគមវិជ្ជារវាងជំនឿខ្មែរក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយម។ ការពិតការបូជាភ្នំបានកើតឡើងមុនសម័យប្រវត្តិសាស្ត្រម្លេះ។ បើពិនិត្យអោយល្អិតល្អន់ទៅ បានឃើញថាប្រាសាទនេះមានតួប្រាង្គតែមួយគត់ ហើយត្រូវបានកសាងលើឃើនមួយផ្អិបជាប់នឹងជញ្ជាំងភ្នំដោយចែកចេញជាពីរផ្នែក ។ ផ្នែកខាងលើមានដំបូលមួយមានជំរាលបួន ដោយមានកំពូលជំទីតពីលើយ៉ាងសង្ហារ។ ប្រាសាទនេះមានសណ្ឋានដូចមើមខ្ទឹម គួរឲ្យចង់គយគន់ក្រៃលែង ។ រីឯនៅខាងក្រោម គេសង្កេតឃើញមានក្បាច់ជាបន្ទាត់ផ្តេកឆ្នូតៗ ដូចនៅក្រោមប្រាសាទសំបូរព្រៃគុគ ឬប្រាសាទគោគព្រះធាតុដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_QADlGzmF3nNuItVtyr1wYE3Dt-x1xh_c7ujPJX-k8nCwG9-xDGw1IF7DofzShIz4d0Fnp4Z-RW9cZk8lFOt5JXOOm8kqpx9D0SM3lXw4wlIfmuis0Pt3bsyKhltM-rreVQYREPycbqRwFQD_qppC1faxvyCJwDvXfdmT9vFMTqHQhzHJzmPtq-ZtwrjK/s960/480512195_622838700678422_4977670923220618751_n.jpg

គួរបញ្ជាក់ថា យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍គឺមានដូចជា ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា៥០០០ឆ្នាំ មុនគ.ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwuxQN1sJlPGBST5eGdyOGduzMBA5CJ73tLHbFOi9Q8zS4JQjZq4lApBlBRvd2YzT2X38th8k3mf7xP01m8WeZM0kEPl5n8EPwCNnQJlqtGZLnUxHbZOmA_hPEg4xck7YoXJCyxxwt6CTeKZdDgWb6gqACs7Vz-cQDKCy_DLqfY78yaD_5QvNt5ihs4iRZ/s960/480536598_622838477345111_8082227282094813560_n.jpg

ប៊ុន ផាក យល់ពាក្យថា “សន្តិភាព” កាន់តែច្បាស់ ក្រោយត្រឡប់មកពីស្នងការនគរបាលរាជធានីភ្នំពេញវិញ

0

បុរសសង្ហា ពូកែទ្រឹស្ដីគឺលោក ប៊ុន ផាក បានចូលខ្លួនមកបំភ្លឺតាមការហោះហៅរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពន្យល់អំពីអត្ថន័យ នៃពាក្យ «សន្ដិភាព» នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2wz1DYXFLHVtjSBK80hiwWwMKuSpgHc9dZJ1-w3AwbX1mb3YEtqCiSZv9qunv7sRyL9Q7u1BjpFC39psiKhlSUCl1cduW7K-l8Kk_3yGdCxRfjv07p67CnnnilcU8_fA1E1yh6bXlvPNBg4l7GYBKH8omonK0cUGUT1CdEsV4OBw6E5NfEX-cBS67nRJh/s1280/photo_2025-03-21_15-38-35%20(2).jpg
ក្នុងការចូលបំភ្លឺនោះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានពន្យល់អំពីអត្ថន័យនៃពាក្យ «សន្ដិភាព» ជូនទៅកាន់លោកប៊ុន ផាកបន្ថែម និងបានធ្វើកិច្ចសន្យាជាមួយលោកក្នុងការបញ្ឈប់សកម្មភាពបង្ហោះព័ត៌មានបំភ្លៃការពិត នៅលើបណ្ដាញទំនាក់ទំនងសង្គមតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-LozXj9h2_rPcpMwb9w0BOIGThWten7Qzxzn33LU5xaNikBSX66J6FLnHLGYww_sFH0EkkbHWTSdRwZUa0folbZLpTGh3x42o85H0-cNnqwXIbDS137uz33-Llrb6yK7WhXXUTauL6FzaPpH75HWQ8M0RTxPL4LmcTywrsR8m5DSuxFHV4HjTawcZPNI/s1280/photo_2025-03-21_15-38-35.jpg

ក្រោយបញ្ចប់ការសួរនាំជាមួយខាងសមត្ថកិច្ច នៅស្នងការនគរបាលរាជធានីភ្នំពេញ លោកប៊ុន ផាក បានបង្ហោះនូវសារថ្មីមួយនៅលើផេករបស់លោក ដោយជាការកោតសសើរ នូវការអនុវត្តនីតិវិធីប្រកបដោយវិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ដែលបានផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងគណនេយ្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP4rGwxvzHVm9Yna4LaT2N7dwPl56FmsMfLYh2PSwqsBuqMkQFRxJHIXFCF2L1xYSvUyJLiq4y3eqMzFCcavboToTy1GeEPDx7luIEcTgpHEv3FDsblhXBwIKiImOlAkv7xjUvUakXKeufXyfzmjoIdBHcrouqGat6XI0NNezVMghKBR01QQXhYAgCIov0/s1280/photo_2025-03-21_15-38-36.jpg

លោកបានបន្តទៀតថា «ខ្ញុំបាទបានយល់ដឹងកាន់តែទូលំទូលាយពីអត្ថន័យពាក្យថា «សន្តិភាព» គឺទទួលបានយ៉ាងលំបាក ដោយមានការលះបង់សាច់ស្រស់ឈាមស្រស់ពីសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូប និងការពលីរបស់ទាហាន និងប្រជាពលរដ្ឋជាច្រើន ទើបអាចទាមទារបានសន្តិភាពយ៉ាងលំបាក។ ខ្ញុំយល់ពីគុណតម្លៃពី «សន្តិភាព» មិនអាចកាត់ថ្លៃបានទេ និងសូមខ្ញុំអគុណសន្តិភាព នឹងចូលរួមថែរក្សាតម្លៃនៃសន្តិភាព ឱ្យខានតែបាន គ្រប់មធ្យោបាយទាំងអស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpb3RGOP-kSSuXaZq0vTM2Pp86rSLcXwWafjbFAn2isUBcL8nYKwQZe-5DJ6nHbGWSwOgKsmCGxzJtvijohMsyemuuwOvfF7GgSq-PYi4b36h-9Nsequm9zJEwWL_Mu2NZ8XJW983BjbAknKNqPEKumHN4hbABYPlnJkkKEUGGv9zg2WLQMsV7NL-A_Wh/s1280/photo_2025-03-21_15-38-38.jpg

លើសពីនេះ លោកបានកត់សម្គាល់ឃើញថា ខាងសមត្ថកិច្ចពិតជាបានអនុវត្តលើការបង្រ្កាបបទល្មើសផ្សេងៗយ៉ាងសកម្ម និងមានប្រសិទ្ទភាព ក្នុងការផ្ដល់ភាពកក់ក្ដៅជូនដល់ប្រជាជន ភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគ ដើម្បីអោយពួកគេមានទំនុកចិត្តលើផ្នែកសន្តិសុខ និងសណ្ដាប់ធ្នាប់របស់ប្រទេសកម្ពុជាយើង ហើយនឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែមានមុខមាត់ល្អប្រសើរ លើឆាកអន្តជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJuMRADpXchSdHe_Nx1in5wGqsURQtYxH3Olw6deSd0PZuuSpNNgkp6EENkfvwupjAbJNVlaaHtLpH_1umxGrXyt8TABzIbQlY2BNTm8QPIjB05bHeyNMszV4uMB-hzpQcVookAmBKO3g3dor6JtoPCWxx3Pr2ovaJEnf1TNUph96oE83CDcjmNOlZ43tL/s1280/photo_2025-03-21_15-38-37.jpg

ជាចុងក្រោយលោកប៊ុន ផាកសង្ឃឹមថា អ្នកទាំងអស់គ្នាយល់ពីតម្លៃសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ខ្ពស់របស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត។ អរគុណសន្តិភាព៕

ហ្វូងសត្វល្អិតចម្លែកដូចមូស រាប់លានក្បាលដូចរឿងហូលីវូដ បានកំពុងវាយលុកពលរដ្ឋអ៊ីតាលីឡើងងងឹតមេឃដី

0

ប្រទេសអ៊ីតាលី ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន AP រាយការណ៍ថា ពលរដ្ឋអ៊ីតាលីរស់នៅតំបន់ Tuscany ពុំហ៊ានចាកចេញពីផ្ទះរបស់ខ្លួនទេ ដោយសារមានហ្វូងសត្វល្អិតរាប់លានក្បាលហើរតម្រង់មកកញ្ចក់រថយន្ត រហូតដល់ងងឹតមើលផ្លូវពុំឃើញ ហើយពលរដ្ឋពិបាកធ្វើដំណើរយ៉ាងខ្លាំង ។ លើសពីនេះ ពួកវាបានប្រមូលផ្តុំគ្នានៅតាមរបងអគារផ្សេងៗបណ្តាលឱ្យងងឹតមេឃ ងងឹតដី និងរំខានដល់អាជីវកម្មជាច្រើនកន្លែងក្នុងតំបន់ទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrQgibxpPkfKWRLUJeHSKirWpbEUv_dHgwlm_swK_mL5UPtGuRgCsdrC_V7gjgaRE2Qn-B3e7qVbwsOXDP8EuD6T2wMojo_W_rZp1FuiI3vJzeylX7ZnVChn-rI98MTxQGqRMmpRpBubkK6qoAb9unIjVZZU03JxG27Rr9FI3MHDWqU1a89NNDwZ77L1-Q/s720/image_2025-03-22_10-49-13.png

ហ្វូងសត្វល្អិតរាប់លានក្បាលបានហើរចេញពីបឹង Orbetello Lagoon ស្ថិតក្នុងតំបន់ Tuscany ដែលបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មជាច្រើនកន្លែងរបស់ពលរដ្ឋអ៊ីតាលីរស់នៅតំបន់ទេសចរណ៍ ។ បឹង Orbetello Lagoon គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ប៉ុន្តែដោយសារមានសត្វល្អិតរាប់លានក្បាលបង្ហាញខ្លួន ធ្វើឱ្យភ្ញៀវទេសចរផ្អាកដំណើរកម្សាន្ត ។

កាលពីឆ្នាំមុន ក៏មានហ្វូងសត្វល្អិតច្រើនដែរ ប៉ុន្តែឆ្នាំ២០២៥នេះ ពួកវាបង្ហាញខ្លួននៅតំបន់ទេសចរណ៍មុនពេលកំណត់២០ថ្ងៃមុន ដោយពួកវាបានប្រមូលផ្តុំជាហ្វូងធំៗ ដែលធ្វើឱ្យពលរដ្ឋពិបាកចាកចេញពីផ្ទះ ។ នៅពេលព្រឹក និងព្រលប់ ពួកវានឹងហើរតម្រង់មកកាន់កញ្ចក់រថយន្ត រហូតដល់ងងឹតមើលផ្លូវពុំឃើញ និងហើរទៅទំលើរបងអគារផ្សេងៗក្លាយជាពណ៌ខ្មៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinNywIrdjf-tFLgbO0uHMJXXTdUuEroHCOhBXMG02e8FfbcV5tzRRoNN1R9q5O7anB_wrFnQworDoWpCmlu-ieMhd8E5-NbuLAmjCm_faCiHxIv6qXC8eMXYWYS_nnZD0cRXY4z5X-us2KdIcBdDO7GSxJheL9oIp2a79BEWkT3bN9k0L-JbO-u9x2Pat-/s720/image_2025-03-22_10-49-14%20(2).png

លោកអភិបាលក្រុងបានប្រកាសតាមហ្វេសប៊ុកថា នឹងផ្តល់ថវិកាចំនួន៣សែនអឺរ៉ូ (ឬជាង៣សែនដុល្លារ) ដើម្បីកម្ចាត់ហ្វូងសត្វល្អិតទាំងនេះ ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី២១ ខែមីនា ពលរដ្ឋពុំដឹងច្បាស់ថា តើវិធានការកម្ចាត់ហ្វូងសត្វល្អិតរាប់លានក្បាល នឹងធ្វើឡើងបែបណាទេ?

ដោយឡែក ប្រធានផ្នែកនេសាទរបស់បឹង Orbetello Lagoon បាននិយាយមកកាន់សារព័ត៌មាន AP ថា ការបង្ហាញខ្លួនរបស់ហ្វូងសត្វល្អិត គឺអាចពាក់ព័ន្ធនឹងហេតុការណ៍ត្រីជាច្រើនក្បាលងាប់ កាលពីឆ្នាំ២០២៤ ។

តាមធម្មតា ត្រីនឹងស៊ីកូនរបស់សត្វល្អិតទាំងនេះ និងជួយកាត់បន្ថយចំនួនសត្វល្អិតឱ្យធ្លាក់ចុះយ៉ាងច្រើន ។ រីឯមូលហេតុត្រីងាប់ គឺអាចមកពីបរិមាណអុកស៊ីសែនក្នុងបឹងធ្លាក់ចុះ ដោយសារប្រឡាយសម្រាប់តភ្ជាប់ទឹកបឹងជាមួយសមុទ្រ ពុំបានថែទាំត្រឹមត្រូវ ។ កន្លងមក ខាងនេសាទធ្លាប់បានអំពាវនាវឱ្យកែលម្អប្រព័ន្ធអេកូឡូស៊ីបឹង Orbetello Lagoon ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2QsK0hWPakh0C7_M3aurXHniCFRclhsiNV9WWaBfbpDAGrcAOni1d7lkrpCexQf72gAj9X25p7PFM7h571LQo6KmPIcdXB39O3ueoqUr_jv-3ja4xxYU9xrfXFtxUyaBafmKoAraflka5dF5nJctn5G5bXn1QWAWnmFWFN-dtUCHCDUA0GOw8ZNkew2nv/s1041/image_2025-03-22_10-49-14.png

គួរបញ្ជាក់ថា សត្វល្អិតទាំងនេះមានខ្លួនតូចបំផុត និងមានមាត់ដូចសត្វមូសសម្រាប់ខាំមនុស្ស ។ វាមានដងខ្លួនពណ៌ខ្មៅ ឬពណ៌ប្រផេះចាស់ ហើយតែងតែប្រមូលផ្តុំនៅឆ្នេរសមុទ្រ និងតំបន់ព្រៃ ។ បន្ទាប់ពីវាខាំរួច មនុស្សមួយចំនួននឹងកើតកន្ទួលក្រហមនៅលើស្បែក និងរមាស់ដូចមូសខាំ ៕

កូរ៉េខាងជើងថ្កោលទោ.សកងទ័ពអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធឆ្លងទន្លេនៅជិតព្រំដែនកូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងត្បូង ៖ កងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាឆ្លងទន្លេនៅទីក្រុងយ៉នស៊ន ខេត្តខាយ៉ងគី ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដែលទីតាំងធ្វើសមយុទ្ធនេះនៅជិតព្រំដែនកូរ៉េខាងជើង ឬនៅមិនឆ្ងាយពីតំបន់គ្មានកងទ័ពរវាងប្រទេសកូរ៉េទាំងពីរ ។ ហេតុ​នេះ ធ្វើឱ្យកូរ៉េខាងជើងមិនពេញចិត្តយ៉ាងខ្លាំង ហើយកូរ៉េខាងជើងបានថ្កោលទោ.ស និងស្នើឱ្យបញ្ឈប់ការធ្វើសមយុទ្ធជាបន្ទាន់ ពីព្រោះវាជាការញុះញ៉ង់ឈានទៅរកការឈ្លានពា.ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2cfykmKgJFMeUdZNm8nPB_-oWFZnBpCzFpHwSL1u4wfiHblD3wwKLFUvdHPQUkEHGC-vZ_KNR1I3W6zA4WhfEZW-FVDgvK4lw24ABGDWmLnYRAN2ipn7dfSjn69Jl2EMvCbBG6Xjya1LgSg7Epr2MJAMd0A49fa_YJ9yf3g7XSH9f5tCdvY-jUZNV2k5L/s1500/image_2025-03-22_10-27-46.png

ការធ្វើសមយុទ្ធឆ្លងទន្លេ គឺកងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានយករថពាសដែកឆ្លងទន្លេអ៊ីនជីន ព្រមទាំងឧបករណ៍កងទ័ពជាង១០០ប្រភេទទៀត ។ ក្រៅពីនេះ ក៏មានយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ព្រមទាំងកងទ័ពជាង៦០០នាក់មកពីអាមេរិក និងកូរ៉េខាងត្បូងចូលរួមការធ្វើសមយុទ្ធ រយៈពេល៦ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyBRqDoOhMVt4V2DLuGw4snJiDjqTAeMgg4HYM-oQFr3DHVB8PEBo8l0JIRbIWNYwu51hsdn2ycGLHZ7mhAt0hyS8r1Gw8fqk6qr4UqW2pmsC3W3vzBy9YsAD4eQSL8fEFcUJMrSJlVFMM63xk3KKfNGAXArMdrKqJn3GAA0MpZzqGIMjqOemTrL7_dVUC/s1500/image_2025-03-22_10-27-47%20(2).png

វាជាផ្នែកមួយនៃការធ្វើសមយុទ្ធកងទ័ពប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង ឈ្មោះថា «សមយុទ្ធ Freedom Shield» ដែលបានចាប់ផ្តើមតាំងពីដើមខែមីនា ឆ្នាំ២០២៥ មកម៉្លេះ ។ ប៉ុន្តែការធ្វើសមយុទ្ធបានផ្អាកមួយរយៈ ដោយសារយន្តហោះចម្បាំងកូរ៉េខាងត្បូងទម្លាក់គ្រាប់បែកភ្លាត់ស្នៀតបណ្តាលឱ្យខូចខាតលំនៅឋានពលរដ្ឋ និងពលរដ្ឋរងរបួសចំនួន២៩នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCKauqdr2H13Axhd7UsA_QCUAVA4mRebBG9mGi6oQHlx4jXoR9Sl7v6BUjjgmu5fLvi5aOlVNMHnlqvGZzg3kqmc1eMCdsa3Q1V8zvjAEeAFOY4_V3-AJ1_CJH7LaQncEuT26G1gb8jcslHnvPRgqg4DnRZeefx51mORIj_rM_Bz-vs7SE3lf9u56xlSR0/s750/image_2025-03-22_10-27-47.png
ការធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងធ្វើឱ្យមេដឹកនាំកូរ៉េខាងជើងមិនពេញចិត្តយ៉ាងខ្លាំង ហើយកូរ៉េខាងជើងបានថ្កោលទោស និងស្នើឱ្យបញ្ឈប់ការធ្វើសមយុទ្ធនេះជាបន្ទាន់ ។ កូរ៉េខាងជើងអះអាងថា វាជាការញុះញ៉ង់ឈានទៅរកការឈ្លានពាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt9fCKhrGHakNowl6SBsQk05PCFHKEQKXW3DpQRAceki5Rv7TBkpXLiAAjzlxHIHPeEmJ75tmXMcfB9dyCe3nFh1BMY8Z4X5SSohemvanPoGxf3uf41kKggaoZsrfx2-_9RBS_Vd-5KwYUZNlkEwIIDAP0Lb1U81cvQbG30IFOQ9rEarn5hfvOf8vVeWdW/s1600/image_2025-03-22_10-27-49.png
ចំណែកកូរ៉េខាងត្បូងបញ្ជាក់យ៉ាងច្បាស់លាស់ថា ការធ្វើសមយុទ្ធជាមួយអាមេរិក គឺក្នុងគោលបំណងពង្រឹងកម្លាំងកងទ័ពកូរ៉េខាងត្បូងឱ្យរឹងមាំ និងត្រៀមខ្លួនការពារការគំរាមកំហែងពីប្រទេសជិតខាង គឺកូរ៉េខាងជើង ៕

បាតុភូតចម្លែក! ពពុះទឹកសមុទ្រពណ៌លឿង បោកបក់លើឆ្នេរសមុទ្រអូស្ត្រាលីធ្វើឱ្យងា.ប់ត្រីជាច្រើនក្បាល

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន Mirror រាយការណ៍ថា អាជ្ញាធរមូលដ្ឋានរបស់អូស្ត្រាលីបានបិទឆ្នេរសមុទ្រជាច្រើនកន្លែងនៅរដ្ឋ South Australia ព្រមទាំងបិទឆ្នេរសមុទ្រ ចំនួន២កន្លែងទៀត នៅទីក្រុង Adelaide ក្រោយពីមានពពុះទឹកសមុទ្រពណ៌លឿងបោកបក់មកលើឆ្នេរ ។ ហេតុការណ៍នេះធ្វើឱ្យត្រីងា.ប់ ជាច្រើនក្បាល ខណៈអ្នកជិះស្គីធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkEnDGIkvXvadMb7z0s0NdrPcCFoXI_N9DF-NCPIYQpHv2qQQWdok7MD96J5KTWb-YMeAItxO7EJhZVucaQ3F_R2iIUAOxrJ6w_JY65uJPkuuyQA1Vuu1_5SMrL_-CYA9P5-jvnJgHB2icdMeprIJFakueG2tsPR47axwd6QLWPst5KR7FFwky1AYPVoBq/s1200/image_2025-03-22_09-54-30.png
អាជ្ញាធរអូស្ត្រាលីបានបិទឆ្នេរសមុទ្រជាច្រើនកន្លែង តាំងពីថ្ងៃទី១៧ ខែមីនា មកម៉្លេះ ដោយសារពពុះទឹកសមុទ្រពណ៌លឿង គ្របដណ្តប់ពេញឆ្នេរទាំងអស់ធ្វើឱ្យត្រីងាប់ជាច្រើនក្បាល ។ លោក អេនថូនី រ៉ូឡែន រស់នៅទីក្រុង Adelaide និយាយថា អ្នកជិះស្គីបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដូចជា ៖ ឈឺភ្នែក ឈឺក និងក្អក ក្រោយពេលពួកគេប៉ះទឹកសមុទ្រ អ្នកខ្លះទៀតពុំបានលេងទឹកសមុទ្រទេ ប៉ុន្តែក្អកខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwB3mQElUTEzkxNKSYc8C7rKrLb9CNuJ9cQiaizbwkfhnxcvuxhcdMn271-lV9l9QxzxBS4mbs1ZghzCzX1VZxXySPDCd3Jf6LoJm-aFKZL2I2QrwyqIOAzPgPQdaLekGZhnQloAmZu0TcO1MAox4ouVzHlrxwySfB1EBgLDdjUEdDueGUmwzIcj8kcKX1/s1024/image_2025-03-22_09-54-31%20(2).png
អ្នកជំនាញផ្នែកសមុទ្របានយកពពុះទឹកសមុទ្រពណ៌លឿងនេះទៅត្រួតពិនិត្យ ប៉ុន្តែត្រូវរង់ចាំរយៈពេល១សប្តាហ៍ ទើបដឹងលទ្ធផល ។ អ្នកជំនាញសន្និដ្ឋានថា វាអាចបណ្តាលមកពីសារ៉ាយពុលមួយប្រភេទរលាយក្នុងទឹកដែលមានសីតុណ្ហភាពខ្ពស់ រួមផ្សំជាមួយខ្យល់ស្ងួត និងទឹកសមុទ្រស្រក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwDS2ulS4aGy5IuZZzmjEk0P0SaBRbzKKYL6OEKca-Uz4U97-f9qHO6Q16EAWYBd7aDdulfO0-F0lvFLC865nZdLyktHW5BQ-WMFcS-aNf0Teu5HeOcCjhbUqb_WcAxOT1YtF_2R6m9_MMgpulHr3swuJoR7yCmxpm2po9l852McIoiFDHNKMbmKB9SDVN/s1093/image_2025-03-22_09-54-31.png
ហេតុការណ៍នេះគួរឱ្យបារម្ភណាស់ ពីព្រោះតាមធម្មតា ជារៀងរាល់ឆ្នាំ គឺមានសារ៉ាយពុលបែបនេះដែរ ប៉ុន្តែនៅឆ្នាំ២០២៥ សារ៉ាយពុលខ្លាំងជាងធម្មតា និងប៉ះពាល់ដល់ឆ្នេរសមុទ្រជាច្រើនកន្លែង ។ យើងពុំប្រាកដចិត្តថា តើវានឹងអូសបន្លាយពេលយូរប៉ុនណាទេ បើទឹករលកសមុទ្របោកបក់ខ្លាំង កាន់តែធ្វើឱ្យសារ៉ាយរាយប៉ាយ និងមានពពុះទឹកសមុទ្រពណ៌លឿង កាន់តែច្រើន ។ នេះបើតាមលោក សែម ហ្គេឡាត ប្រធានក្រុមអ្នកស្រាវជ្រាវផ្នែកសមុទ្រ នៃភ្នាក់ងារការពារបរិស្ថានរដ្ឋ South Australia ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBAnY7zxmhyphenhyphenNX3ICnmo6vSK31wKDup6C3KtQ25Mf0DjWFw68DlGkmDsdIBNPMmrLP44ZbzcPbvUj0TIXudayw4iZ4T-UsXtJOe9Wh2ZCQbZ4W4Fv-Iasf02CwrpN_Z89oV4Bu_PvGQho_qSwXuD7BNKf9Y4FMZZV34mbXN4EkcdtrEA6WuNCqjLL-uX4Ru/s3840/image_2025-03-22_09-54-32.png

ត្រី និងសេះសមុទ្រដែលងាប់លើឆ្នេរខ្សាច់ គឺមានស្លាកស្នាមពណ៌ក្រហម ជាប់នៅលើខ្សាច់ ខណៈអ្នកជិះស្គីកើតអាការៈស្រដៀងគ្នា គឺ ៖ រមាស់ភ្នែក មើលពុំច្បាស់ ក្អក និងពិបាកដកដង្ហើម ។ បច្ចុប្បន្ន ភ្នាក់ងារស្រាវជ្រាវផ្នែកសមុទ្រ និងភ្នាក់ងារផ្សេងៗ ព្រមទាំងក្រសួងឧស្សាហកម្មនៅរដ្ឋ South Australia និងក្រសួងសុខាភិបាល បានយកពពុះទឹកសមុទ្រពណ៌លឿង ទៅត្រួតពិនិត្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDG9hoo_XA67T_797lAek4hzBDAF6nJ9_Fpyg8wj_pFV5RQeWs1nU23xRxbtW-hQva_oVSuKLtmPUbOzZFyUbQflbQJX6bn9UG3qf9B4a05nHPNuorXZRUDv38HcryBPmwoO8_UMw0cQMCe7ZJMbKvkgyrrT-y-oVWpLjOsxwJkcFaAHHQL_i9x6cpe9eS/s1313/image_2025-03-22_09-54-31%20(3).png
ជំហ៊ានដំបូង អ្នកជំនាញសន្និដ្ឋានថា វាអាចបណ្តាលមកពីសារ៉ាយសមុទ្រតូចៗដែលកើតឡើងដោយសារសីតុណ្ហភាពទឹកខ្ពស់ និងទឹកស្ងប់ ស្របពេលរលកកំដៅគ្របដណ្តប់លើសមុទ្រ ដែលមានសីតុណ្ហភាពខ្ពស់ជាងធម្មតារហូតដល់២.៥អង្សាសេ ៕

នាយករដ្ឋមន្ត្រីថៃស្នើពលរដ្ឋតាមខេត្តស្លៀកខោផ្កាចម្រុះពណ៌ពេលចូលឆ្នាំថ្មីបង្ហាញអត្តសញ្ញាណជាតិ

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មានគម្រោងចំណាយប្រាក់ចំនួន១៥០លានបាត (ស្មើជាង៤លានដុល្លារ) ដើម្បីរៀបចំកម្មវិធីផ្សេងៗក្នុងថ្ងៃចូលឆ្នាំថ្មីនៅប្រទេសថៃយ៉ាងអធិកអធម ។ ក្រៅពីនេះ លោកស្រីបានស្នើឱ្យពលរដ្ឋនៅតាមបណ្តាខេត្តទាំង៧៧ ចូលរួមស្លៀកខោផ្កាចម្រុះពណ៌ ក្នុងថ្ងៃចូលឆ្នាំថ្មីខាងមុខ ដើម្បីបង្ហាញអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយ Soft Power ថៃទៅកាន់ពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv29yhwKwXZOvpDIg6dGQNEhqt8WTfwx6ehSySlw5_h4Oj9GRgnDRZ3ZHA_c_PptnV9AVKGgUbiv5vOpvOD060A_zjsByh0MWHjcXjHHNlAS5QOaPLBQ5MCx52P3ktUUYnqG9K_iQkITapcXf_El3yjxm3pgbbAThY-YOjrFQCI4MSm17YOePNFKMskR7C/s1280/photo_2025-03-21_10-55-10%20(2).jpg
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោកស្រី ផេថងថាន បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការយុទ្ធសាស្ត្រ Soft Power ជាតិ ដោយមានការចូលរួមពីលោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ព្រមទាំងរដ្ឋមន្ត្រីមកពីក្រសួងផ្សេងៗ ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកស្រី ផេថងថាន និងរដ្ឋមន្ត្រីមកពីក្រសួងជាច្រើនបានស្លៀកខោផ្កាចម្រុះពណ៌តំណាងឱ្យខេត្តនីមួយៗថតរូបជុំគ្នា ក្នុងគោលបំណងផ្សព្វផ្សាយ Soft Power ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpSg7SFPscA525y31fzj_DCKGtjphzMbSF5kir-L748Lijsmb8Lc-ccDvMuQ7__lmpJksngj03OcIV_SFmQPX6vYnI00fsvzhuRz_V3o1M6lRXQm2NKIb15vtgIYhANJhMWzSh4SQ70brv7l7gEbe8RYwueBvzbo0e4TSpb2NwzKRmXPM9cFuHreYarDrG/s1280/photo_2025-03-21_10-55-10.jpg

នាយករដ្ឋមន្ត្រីថៃថ្លែងថា ខោផ្កាចម្រុះពណ៌របស់ខេត្តនីមួយៗពុំដូចគ្នាទេ ពីព្រោះខេត្តមានអត្តសញ្ញាណរៀងៗខ្លួន ហើយលោកស្រីរីករាយដែលរដ្ឋមន្ត្រីគ្រប់រូបគាំទ្រខោតំណាងឱ្យខេត្ត ។ នៅថ្ងៃចូលឆ្នាំថ្មី លោកស្រីចង់ឱ្យពលរដ្ឋស្លៀកខោតំណាងឱ្យខេត្តរបស់ខ្លួន ជួយគ្នាផ្សព្វផ្សាយ និងគាំទ្រការរចនាម៉ូដខោ ។ លោកស្រីបានអរគុណដល់រដ្ឋមន្ត្រីគ្រប់រូបដែលជួយលើកកម្ពស់ Soft Power ជាច្រើនផ្នែក ដែលធ្វើឱ្យជនបរទេសចូលចិត្តប្រទេសថៃ ។ បើគ្មានកិច្ចសហការរវាងរដ្ឋ និងឯកជន ប្រហែលជាថៃមិនអាចផលិតខោតំណាងខេត្តទេ ហើយថៃនឹងសហការគ្នាបន្តទៀតដើម្បីឱ្យពិភពលោក ចាប់អារម្មណ៍ Soft Power ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6AmrZKeIeIE1YQov9x2S2grzGPLNuFTsJ43XkeCvtn3w_tVfvkPOD43B7hqEmEIhxoA5Yk53Lfb43bhX8rdMPl9qPAbC-MbMQGAmtwUkTvEKjHoUXpKHnPGEY50lKxxt08SZe0Rm7guA_6mwNjJ_PUl8pvcU7B8FiH2POumtJJNS0YuS_Bmlp6tf2SdLV/s1280/photo_2025-03-21_10-55-09.jpg

ដោយឡែក លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា និយាយថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនៅទីក្រុងបាងកក គឺនឹងធ្វើនៅទីលានមុខព្រះរាជវាំង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ។ នៅថ្ងៃទី១២ ខែមេសា នឹងមានក្បួនដង្ហែរយ៉ាងធំ ពីព្រោះក្រសួងទេសចរណ៍ចង់ឱ្យពិធីបុណ្យឆ្នាំថ្មីឆ្នាំនេះ ធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងមានការបង្ហាញពីសិល្បៈ វប្បធម៌ និងការលក់ដូរទំនិញផ្សេងៗយកមកពីខេត្ត ។ លោកចង់ឱ្យពលរដ្ឋជួយជំរុញ Soft Power ខេត្តរបស់ខ្លួន ដូចជា ៖ សម្លៀកបំពាក់ ម្ហូបអាហារ សិល្បៈ និងវប្បធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7-krFRiMK6AdYtMSZ1d7uc2fNfNR0p0K-J0E2YpULNxRfpjq0tWV1LSKeja-YHY-9K49J5jssQwiZn2ev_gwj4HSE7b4NOpLfsSfk_9R_ssQXdVEkOnxYr2nxFhvTwtJwe3-hys8BqyyTJBQl5lEyGkR9SXBPVGD_LNQ514nPM9fViL6VA1tJjUO9NJZ-/s1280/photo_2025-03-21_10-55-09%20(2).jpg
ចំណែកខេត្តធំៗ ដូចជា ៖ ឈៀងម៉ៃ សុងក្លា ខនគែន នគរស្រីថាម៉ារ៉ាជ និងសមុទ្រប្រាកាន សូមពលរដ្ឋទាំងអស់ជួយគ្នាលើកកម្ពស់ប្រពៃណីថៃក្នុងថ្ងៃចូលឆ្នាំថ្មី ហើយក្រសួងទេសចរណ៍នឹងចំណាយប្រាក់ចំនួន១៥០លានបាត ដើម្បីរៀបចំកម្មវិធីផ្សេងៗក្នុងថ្ងៃចូលឆ្នាំថ្មីឱ្យបានអធិកអធម ៕

ពិតជាអស្ចារ្យ! ទិដ្ឋភាព “សមរាត្រីអង្គរ” បង្ហាញខ្លួន ធ្វើអោយភ្ញៀវទេសចររាប់ពាន់នាក់រំភើបចិត្ត

0

មិនអោយខកបំណង ដែលខំប្រមូលផ្ដុំគ្នាតាំងពីមេឃនៅងងឹត មុខប្រាសាទអង្គរវត្តកាលពីព្រឹកមិញ បាតុភូត “សមរាត្រីអង្គរ” រឺ Equinox Angkor បានធ្វើអោយភ្ញៀវទេសចររាប់ពាន់នាក់ស្រែកហ៊ោកញ្ជៀវ រំភើបចិត្តជាខ្លាំង ក្រោយបានឃើញទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទនេះ ដោយផ្ទាល់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFEfa5EzKn2-aKR5s7sfpamipqQnDn3me71C7t1raHBdlTbWwVO_Sn3w-DTiR7e40zZYIP1lqz9Mk453XOzhe3q2N1U7Y0fDN1mWV3bhj76elswA5rOC0ghGCxOCbKa-j7A1VrP0MmT5UEZRvgZUj1x2rINHhuPK9wAZoM8l40NQzRTZCjOlSx-bMlMo8n/s2048/480750641_1124279283043102_9115375700760474347_n.jpg

បន្ទាប់ពីទទួលបានដំណឹងនៃព្រឹត្តិការណ៍ “សមរាត្រី” ថានឹងកើតមានចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តរួចនោះ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមកពីជុំវិញពិភពលោកបានប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករ ដើម្បីរង់ចាំផ្ដិតយកទិដ្ឋភាពដ៏កម្រមួយនេះដោយផ្ទាល់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgOrbe-r_tiRRSbNHC5vzTKjrRfZDxNAXUTIHaeE5j_VIbWiMD1Zm4Er4x-ff7DKBKcYKUr4cfB6y34DjtXRFNcYPEF1jRcE44TgF4kA14-Y1kB15K57vfkeJ7jalupDHVcO6UMFAU2QCs31993pTgxj2yah-46lQDiGYTcsDNrlaals6kTPuHZ1RcYndh/s2048/480961158_1124279226376441_801096153181885483_n.jpg

មិនខុសពីពេលវេលា ដែលខាងក្រសួងទេសចរបានជូនដំណឹង ព្រឹត្តការណ៍ “សមរាត្រី” បានបង្ហាញខ្លួនឡើងនៅចន្លោះម៉ោង ៦:១៥នាទី ថ្ងៃទី២១ ខែមីនានេះ ពិតប្រាកដមែន ដែលមិនធ្វើអោយភ្ញៀវទេសចរដែលខំមករង់ចាំខកបំណងឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic9_15Krp3o0bDEt5V6mIZ4X4rY8GjZQTLF4wZxvwyIzqrgL8DRfOfVcKEyQvxaGyjfcgnzPly1SLaO1mgX9Ubns5hl3eutIAuMW_8CGOkI2LcnW3lBYGRjHRcLQMw8FmatT2_sly3yIC5dL6hAvIy6sJNyF2Qi5vBMyaXpJbylUOoZkSBvZ0GxZHXZzl4/s2048/481952129_1992473804497954_6338865359412964299_n.jpg

    មូលហេតុដែលធ្វើអោយភ្ញៀវទេសចររំភើប និងស្ញប់ស្ញែងនោះ គឺដោយសារតែអច្ឆរិយភាព នៃការគិតគូរបានដិតដល់របស់បុព្វបុរសខ្មែរ លើក្បួនច្បាប់វិទ្យាសាស្រ្ត តារាសាស្រ្ត ក្នុងការកសាងប្រាសាទ និងហាក់យល់ដឹងពីចក្រវាលច្បាស់ជាងមនុស្សសម័យទំនើបនេះទៅទៀត។ លើសពីនេះទៅទៀត ភ្ញៀវទេសចរខ្លះ បាននិយាយថា ពួកគេមិននឹកស្មានថាពួកគេអាចមើលឃើញភាពអស្ចារ្យនេះ បានដោយផ្ទាល់ភ្នែកបែបនេះទេ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikIkxT64lgd39uE9a_GVWh6XJDenMCTMvpsF8WuU-osnnW0Zf8HNKrtTq_BBfh65jab1c6HdWYhWRPAL_qn2ZjC0LHn0ZvZpZP6HIi1rQ4Dx3Q2ydAfWbK-itnaAY_4hrLmKICcg8i8DNDu5wOakwktlBIzgIE5RsnRUeZEKZ8TC9spHLSuDqV0y1vbHY4/s1280/485281246_122127047210716163_2245628279320945167_n.jpg
    សូមជម្រាបថា បាតុភូតនេះនឹងកើតមានចំនួន២លើកក្នុង១ឆ្នាំ ដែលប្រសិនលោកអ្នកខកខានមិនបានទស្សនានៅក្នុងខែមីនានេះទេ អ្នកអាចរង់ចាំ “សមរាត្រី” លើកទី២ ដែលនឹងកើតមានក្នុងខែកញ្ញា ចន្លោះចាប់ពីថ្ងៃទី ២១-២២ ខាងមុខនេះ ដើម្បីទទួលបានបទពិសោធទស្សនីយភាពដ៏ល្អឯកមួយនេះ៕

សត្វក្រពើភ្នំ ១០ក្បាល ត្រូវបានប្រលែងនៅឧទ្យានជាតិវីរៈជ័យដោយមានបំពាក់ឧបករណ៍តាមដាន

0

សត្វក្រពើភ្នំត្រូវបានចាត់ទុកថាជាសត្វដែលជិតផុតពូជទៅហើយ សត្វប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ ដូច្នេះហើយទើបមន្ទីរបរិស្ថាន និងអង្គការអភិរក្សក្រពើភ្នំបានព្យាយាមបង្កាត់កូនរបស់វា ហើយពេលនេះទទួលបានក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាល យកទៅប្រលែងជាលើកដំបូង ដោយមានបំពាក់ជាមួយឧបករណ៍តាមដានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAqqyMVomUswvp6cn_WrVv8t1-28B06A865C1QoOTCMqDoQwZUnyNjFiRRtVZdhl40uKTTi9BKR49LD2se8bcDCHYBqF6c3Q2In9miMPY8eBE3KXXWUD3Az8cawz-58sNPKJa1iaexWEvm4GPbUpzSG-APM6UYUawL4jSEVTNhzA4N7IMfZDrVG-xtpoLZ/s990/photo_2025-03-18_15-38-59.jpg
ការប្រលែងនេះធ្វើឡើងតាមរយៈកិច្ចសហការរួមគ្នារវាងអង្គការសត្វព្រៃ និងរុក្ខជាតិ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលមូលដ្ឋាន។ តាមការសិក្សា ក៏បានរកឃើញតំបន់ដាច់ស្រយាលជាមួយនឹងលក្ខខណ្ឌជម្រកដ៏ល្អបំផុតសម្រាប់ ប្រភេទក្រពើគឺភ្នំនៅឧទ្យានជាតិវីរៈជ័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG2EUakCBPdzbwkgK_zjZ4FNUwnEWAVqKOD-0I5ijXcqyxQgeBBKaMku4AFE_0fQ_XME0g9wJGMTjL7swWOwm2_O0SrGGEx-nOvOHfoAXfmmddxJ5K8ZfnAmnqNT0UXOJCZ5v4tdSKrwprW6D5iSIqjecs-VokoQCApKC8_gbLBYA3rrqwE9tCmv6O7IVA/s1280/photo_2025-03-18_15-39-00.jpg

មន្ត្រីជំនាញបាននិយាយថា ការប្រលែងសត្វក្រពើនេះ «យើងបានបំពាក់ ឧបករណ៍កត់ត្រា សំឡេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHtdJTcWR0b-c1qQfiqfIoSZ7IR3zkqbCwaHp4XFIHWYBrJCN1uN_xyLejLG7AmZz31gLV8XBByyiXo2EYIchx-BMIDj9i1xG1ho3EcjGIByyanW_ZvTDoctieKcHT74Nf8CTmwpweTQ0kA3T99hdec1HzPP7lBnW0byh31kRBqngUq9XTj2Dly4PRNJX/s1280/photo_2025-03-18_15-39-01.jpg

លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិបានលើកឡើងថា៖«យើងបាននិងកំពុងលែងក្រពើភ្នំពូជសុទ្ធពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានចំនួនច្រើនជាងមុន ហើយយើងបានសង្កេតឃើញការកើនឡើងនូវការបង្កាត់ពូជពងកូននៅក្នុងធម្មជាតិផងដែរ»។ លោកបន្តថា ជាទូទៅ ក្រពើភ្នំត្រូវការពេលជាង ១០ឆ្នាំ ទម្រាំធំពេញវ័យ។ ចំពោះក្រពើភ្នំ ដែលត្រូវបានលែងនេះ នឹងចាប់ផ្តើមបង្កាត់ពូជពងកូនដោយខ្លួនឯងនៅ ក្នុងធម្មជាតិ ដែលជួយជំរុញឲ្យមានការកើនឡើងនូវចំនួនប្រភេទនេះនៅក្នុងធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLk9spgKVQQGnq3EstpRxpZd8KS0dJ0jXDkGoHu9qo5cjU2W3yLRW9giKW99hBgFxH2oiW-x6ZlRl8bPbJ97ykiFhOtZMux0tUU6U6yyHVrTH6QO_Nhv8oDtgEXdB3OG7LwirOoOzSWqdbWNkBDRADxgIxOyzEwddfPtEqP_A398FZ-eLJvJ49gEmYg_OA/s1280/photo_2025-03-18_15-39-02.jpg

ដោយឡែក រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ក៏បានលើកឡើងផងដែរថា៖ «ក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែយើងសង្កេតឃើញប្រភេទ នេះមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា នេះជាមោទកភាពមួយសម្រាប់ប្រទេសយើងក្នុងពិភពលោក ដែលមានក្រពើប្រភេទនេះរស់នៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6TFfSs0LMyDOpgpJ23wAphnrfrnfAlFaar0W46jnMLeVZDvT4vvRc4rPjhffApp7yjUNaVwkwcoHG8B20SxgZ_kNMCLXot34sGemB8h45RjOhW66l3QoXL46CcGvu_ELUcuTxn4eO-HMhSeWG4JFxg16ZhPI2SSKQ6fQCcEe1glQChUck5m-IxzYFyDu0/s1280/photo_2025-03-18_15-39-05.jpg

រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ៕