Home Blog Page 587

បើលោកអ្នកកើតជំងឺ «រាក» តើត្រូវថែទាំសុខភាពរាងកាយដូចម្តេចខ្លះ?

0

ការរាករូសតែងតែកើតឡើងជាញឹកញាប់ ហើយមនុស្សភាគច្រើនគិតថា រាគរូស គឺជាការឈឺពោះបន្ទោរបង់រាវ ចាប់ពី២លើក ទៅ៣លើកប៉ុណ្ណោះ មិនយូរទេ វានឹងជាសះស្បើយដោយខ្លួនឯង ។ ប៉ុន្តែកម្រិតធ្ងន់ធ្ងររបស់ការរាករូស គឺខុសៗគ្នា បើពុំព្យាបាលទេនោះ យើងនឹងមានអាការៈកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។ តើលោកអ្នកជ្រាបទេថា ការរាករូសបណ្តាលមកពីមូលហេតុអ្វីខ្លះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNx5wf4-TTyp4AfhEhDjsQasAuAZTbIC1B0vuhdSAg1REMEb-CIwVdpyGLzBMK4uNuRpNToiUOtD7nS3Xy9iVMXof_A_ChOz4hxA5-UqeK7d3VmUcfSBAlsTDQIbuwKspkn2k2A1crqz4kZYBG-p1zSGQk0bqaQBJVJxVzhPcf6jQUFqwubIxqjkMGXL73/s724/image_2025-03-22_13-40-00%20(2).png
ការរាករូសកើតឡើងដោយសារការបរិភោគអាហារ ឬផឹកទឹកមិនស្អាត ឬផឹកទឹកលាយឡំជាមួយមេរោគ ឬមេរោគលាយឡំក្នុងអាហារ ។ មេរោគនឹងចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើង និងបង្កឱ្យរាករូស យើងនឹងបន្ទោរបង់រាវ ឬបន្ទោរបង់ចេញទឹក ចាប់ពី៣លើកឡើងទៅ ត្រឹមតែរយៈពេល២៤ម៉ោង ។ ជាទូទៅ បើរាករូសធម្មតា គឺចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃ វានឹងចាប់ផ្តើមធូរស្រាល ប៉ុន្តែបើរាករូសរ៉ាំរ៉ៃ យើងនឹងបន្ទោបង់រាវចាប់ពី៤សប្តាហ៍ឡើង ដោយសារមូលហេតុជាច្រើន និងគួរទៅជួបគ្រូពេទ្យដើម្បីព្យាបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix0wvCQmLyNFTN7HjXTPUUyGzlo_kNSjKFi8rp5Po6HDkcyT3m12jHIT4L6mUQkRsHn28_C0IIjMpG7zgPwEuRFSpcJkOWJhyIcLXoo67UGXa3lB8WWBbcXo70x3EK-OV8qSDwQqovuBZcXAQVPRyrmX7lTr8pZwnIcBENUuGiBCBYVw5b9PHknlMUeoQm/s1200/image_2025-03-22_13-40-00.png

*តើគួរថែទាំខ្លួនដូចម្តេចខ្លះនៅពេលរាករូស?
-គួរបន្ទោរបង់ឱ្យអស់ដើម្បីឱ្យមេរោគ និងសារធាតុពុលចេញពីរាងកាយ
-គួរបរិភោគអាហារងាយស្រួលរំលាយ ឬបរិភោគអាហារជ្រាយ និង
-កាត់បន្ថយការបរិភោគអាហារដើម្បីឱ្យពោះវៀនបានសម្រាក និងឆាប់ជាសះស្បើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNh2DOSINRBGjkTbzOd_C_U77YLF7Ii6k4b7tbLENDG9LJznDCJNOnZxKzijSWmCBtYeLVbe4FfLODnlQsJZmeTEeAWiu0BgBgc27Lv9V-KUYuIU2alioilEVwKcY4kpUZTT-EEKNSFmr0a8WaljIH5SieaC0oYfijOxGDcPbVyrJpHbOpj4gu-V7K8vqd/s649/photo_2025-03-21_16-55-52%20(2).jpg

*ពុំគួរបរិភោគចំណីអាហារទាំងនេះពេលរាករូស ៖
-អាហារមានជាតិសរសៃខ្ពស់ ដូចជា ៖ បន្លែ និងផ្លែឈើ
-អាហារពិបាករំលាយ គឺអាហារសមុទ្រ
-អាហារប្រភេទម្សៅដែលមានគ្រឿងផ្សំពីប័រ
-ទឹកដោះគោ, តែ, កាហ្វេ និងស្រា
-អាហារចៀន ឬបំពង
-អាហារស្ទើរឆៅ ស្ទើរឆ្អិន និង
-អាហារមានរសជាតិដិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinm_g8FVkho-to2uDYYDSFRDPcWR4mN-9zpY9J_3OAt34m-UeC-KbsZLlTSTsVptxnotNFjnv06kYddhWxPCemMkqApFsyDHyHfK9kVwBpheQHvFQfLKe-ZnF5BWNLEGRb3MMh5jI7zz-ODG-XT08IU-Xpvllflm8ay7_dYMO9OUr9Qy_jQevThFNgZWDy/s650/photo_2025-03-21_16-55-52%20(3).jpg

*គួរបរិភោគចំណីអាហារទាំងនេះពេលរាករូស ៖
-អាហារងាយរំលាយ ដូចជា ៖ បបរ និងសម្លស្ងោរ
-អាហារគ្មានរសជាតិដិត
-យ៉ៅអួ និងទឹកស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiidWyeTCT2Czh8zjX5OXsIcjtWPKN31Ujx_ZsU6YNm2kd7gU-ZlclCj2zW6HtncfpePppYkn_LwlgmLhGD0eDOEgu_vKboEguUSTvfi8ngD-uCII52PDXJTYowOHUF1JJDMY4oSNVLZLRBNgrfg6L66SUjKGGZxsA7JGWX1q2UNU-NqvmgNi5UEV8_TY5C/s770/photo_2025-03-21_16-55-52%20(4).jpg

*បើកើតអាការៈដូចខាងក្រោម គួរប្រញាប់ជួបគ្រូពេទ្យជាបន្ទាន់ ៖
-បន្ទោរបង់ច្រើនខុសធម្មតា ឬបន្ទោរបង់ចេញទឹក ព្រមទាំងក្អួតចង្អោរ
-បន្ទោរបង់លាយឈាម និងសំបោរ
-គ្រុនក្តៅ និងឈឺក្បាល
-បើក្មេងតូចនឹងស្ងួតមាត់ ឬយំគ្មានទឹកភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkmIT2NeqqABK60X2onwh-TlS8ilGtNj99Gl47YKXOPtULMfMv7cU-Xrrz_GnLCXEkXykqrVjyxHEE9QpmE8UKCuAX5_Gjeeb6yPGDFAra0alSq4O-Svf0FMIaob5_TDj2bfV4o1-JBFwqTvxrLBnqstl2Gaj3DqlX07nSl7c5IitEWx2ebnUYmkMsfQjo/s1200/photo_2025-03-21_16-55-52.jpg

បើទោះជាការរាករូសអាចជាសះស្បើយដោយខ្លួនឯង ប៉ុន្តែយើងត្រូវថែទាំខ្លួនឱ្យបានល្អដើម្បីកុំឱ្យរាងកាយឆ្លងមេរោគផ្សេងៗ ។ ក្រៅពីនេះ ត្រូវផ្លាស់ប្តូរទម្លាប់ការបរិភោគចំណីអាហារឱ្យត្រឹមត្រូវតានក្បួនអនាម័យ ៕

ទស្សនាទឹកធ្លាក់ដ៏អស្ចារ្យចំនួន ៥ នៅប្រទេសអូទ្រីស ស្រស់ស្អាតដូចក្នុងរូបគំនូរ

0

អូទ្រីស ជាប្រទេសដែលល្បីល្បាញដោយសារភ្នំអាល់ដ៏អស្ចារ្យ មិនត្រឹមតែមានភ្នំអាល់នោះទេ ប្រទេសនេះក៏មានកន្លែងជិះស្គី ថែមទាំងមានទឹកធ្លាក់ដ៏ស្រស់ស្អាតទៀតផង។ យោងតាមគេហទំព័រទេសចរណ៍បរទេស Lonely Planet បានបង្ហាញពីតំបន់ទឹកធ្លាក់ប្លែកៗចំនួន ៥ នៅក្នុងប្រទេសអូទ្រីស ដែលនីមួយៗមានភាពស្រស់ស្អាតរៀងៗខ្លួន និងជាគោលដៅដែលលោកអ្នកត្រូវទៅទស្សនាកម្សាន្តសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។

១.ទឹកធ្លាក់ Krimml៖ ទឹកធ្លាក់នេះមានកម្ពស់ ៣៨០ ម៉ែត្រគឺជាទឹកជ្រោះខ្ពស់បំផុតនៅក្នុងប្រទេសអូទ្រីស និងជាទឹកជ្រោះខ្ពស់បំផុតនៅអឺរ៉ុបផងដែរ។ ទឹកធ្លាក់ Krimml មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិ Hohe Tauern, Krimml ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃទឹកហូរខ្លាំង និងទេសភាពភ្នំដ៏ស្រស់ស្អាតនៅជុំវិញ បង្កើតបានជាទេសភាពដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍បំផុត ដែលទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy1I9UTczvpKQZnIlzkYxL6TGGbHHIwnAlwTSXHtoeci0iL28aFxFFxc2PPGixj8Hg_Nq_5jxgd9-wWxpsgmaftS7bJUpOnrKTJcoveE2Qvacr-jB85d-lcXCKrCpA2mHGv5FzMrx17_NVohR2TgpeBVruNKM52HGP8fgr0_33Llg6TRat2VdSrVADVPSZ/s795/photo_2025-03-21_10-59-08.jpg
២.ទឹកធ្លាក់ Liechtensteinklamm៖ គឺជាជ្រោះជ្រៅមួយដែលមានទីតាំងនៅចំកណ្តាលនៃភ្នំអាល់។ ជ្រលងភ្នំនេះត្រូវបានគេស្គាល់ដោយសារច្រាំងថ្មចោត និងទឹកពណ៌ខៀវថ្លាឈ្វង់ហូរកាត់បង្កើតបានជាទិដ្ឋភាពដូចវេទមន្ត។ ផ្លូវនេះត្រូវបានបំពាក់ដោយស្ពានព្យួរ និងផ្លូវដែលមានសុវត្ថិភាព ដែលអនុញ្ញាតឱ្យអ្នកទស្សនាចូលទៅជិតសម្រស់ធម្មជាតិព្រៃ និងរុករកទឹកដីដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5AVoJHT93aNxQy4eFoRNtBYOZLajjliba9BU7lN5bwlthpSlcFgvgf28X0W6okN-ZUD15M8qwOtjQDlJXUz4dlmxlyeNoFDKRN28kK0EDLcoVvhlMmE1bpSJ2WPDgb24QZ3mCEEN0ajoP6rszWrbhlOZWilHawkqQl_4_EEKl9kyMMyxSFtcgFthFbG0e/s1051/photo_2025-03-21_10-59-59.jpg
៣.ទឹកធ្លាក់ Stuibenfall៖ គឺជាទិសដៅដ៏លេចធ្លោបំផុតមួយសម្រាប់អ្នកចូលចិត្តធម្មជាតិ និងផ្សងព្រេងនៅប្រទេសអូទ្រីស។ ទឹកធ្លាក់នេះបង្កើតជាអ័ព្ទក្រាស់ ផ្តល់បរិយាកាសអាថ៌កំបាំងដល់តំបន់ជុំវិញ។ ផ្លូវឡើងទៅកាន់ទឹកធ្លាក់រួមមានជណ្តើរ និងវេទិកាសង្កេត ដែលផ្តល់នូវទិដ្ឋភាពប្លែកៗគួរជាទីចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjecjTyS2QvEpieXqDILFGWtxSZWF6GyRz3ynOB8ZAPLxTbELpziAAba_maIQOaVQoVPdXeU6pfJNzKksKk366iUB-MezT2kYM9425HZ3obQPpPdN2DB2r8Dv_sJvejWJZN1rEgdCW1prhMfaBvZUlEBHbyLGEfoNwnw3J-atyBxOq4JaTSkA5nes8s0P_P/s768/photo_2025-03-21_11-00-44.jpg

៤.ទឹកធ្លាក់ Gollinger Wasserfall៖ ទឹកធ្លាក់នេះមានភាពល្បីល្បាញមិនត្រឹមតែសម្រាប់ភាពស្រស់ស្អាតដ៏អស្ចារ្យរបស់វាប៉ុណ្ណោះទេ ថែមទាំងមានខ្យល់អាកាសត្រជាក់ និងស្រស់ល្អនៃព្រៃជុំវិញផងដែរ។ ទឹកជ្រោះមានបឹងតូចមួយនៅជើងរបស់វា ដែលជាកន្លែងដ៏ល្អសម្រាប់ថតរូបធម្មជាតិ ហើយអ្នកក៏អាចជ្រមុជខ្លួននៅក្នុងលំហដ៏ស្ងប់ស្ងាត់ និងដាច់ដោយឡែកពីភាពអ៊ូអរក្នុងជីវិតប្រចាំថ្ងៃទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CQzOUCKD3YmEA31egvnbj4POM9B06sfoVAMLKc6_aMjscGWwJhuiEEpzcykKeV9t8qGXAhLss676uUHAtXVd7BN-wpVGAokWD_9tYG7apruuVRuF8W6hUX4zya-caF3MhVKCyNUhz23fyXiqEjWEMDv323Cv0n29d2iUWjP8KTBa4mdqbnpVQfN0SSKV/s1063/photo_2025-03-21_11-01-21.jpg
៥.ទឹកជ្រោះ Grawa៖ គឺជាទឹកជ្រោះដែលមានទីតាំងនៅជ្រលង Stubai ដ៏ស្ងប់ស្ងាត់ ត្រូវបានគេចាត់ទុកថា ជាទឹកធ្លាក់ដ៏ធំបំផុតមួយនៅក្នុងប្រទេសអូទ្រីស។ ជាមួយនឹងលំហូរដ៏ទន់ភ្លន់ និងទិដ្ឋភាពភ្នំដ៏ស្រស់បំព្រង ទឹកជ្រោះនេះគឺល្អសម្រាប់អ្នកដែលស្វែងរកការសម្រាកលំហែកាយ ដោយតំបន់ជុំវិញទឹកធ្លាក់ក៏មានតុពិកនិក និងផ្លូវងាយស្រួល ដែលធ្វើឱ្យវាក្លាយជាកន្លែងកម្សាន្តដ៏ល្អឥតខ្ចោះសម្រាប់ក្រុមគ្រួសារ និងអ្នកដែលស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីរីករាយនឹងទិដ្ឋភាពមនោរម្យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2DLY6EjZ69eY_dqSWovf8ZUnkoUwRbEM07GwrJFPN8ZFwxyhNVXIQNBEDqeVOZF8YZZiSqzvxceng4EFywNYyHHuOym71VyCFok1wR72QMtK5mNHbkVSp_QcDoUOrobC191l1iaVTpnGBNYW7zCItaBHCGZfZGzmiW0-TYhMUvgDJf2ADspXfa_iS2qTp/s1102/photo_2025-03-21_11-03-16.jpg

បងប្រុសអតីតតារាស្រី Sulli បង្ហោះមួយប្រយោគធ្វើឱ្យមានការសង្ស័.យថាជា Kim Soo Hyun

0

ភាពចម្រូងចម្រាសចុងក្រោយបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េកំពុងរីករាលដាលដូចជាភ្លើងឆេះព្រៃ និងបង្កឱ្យមានការពិភាក្សាជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងតាសម្តែង Kim Soo Hyun ។ ថ្មីៗនេះប្រធានបានឈានទៅដល់អតីតតារាស្រី Sulli ដែលបានបាត់បង់ជីវិតដោយសារការធ្វើអត្តឃាតកាលពីឆ្នាំ២០១៩ បន្ទាប់ពីបងប្រុសរបស់នាងបានបង្ហោះប្រយោគមួយខណៈ Kim Soo Hyun និង Sulli ធ្លាប់សម្តែងរឿងជាមួយគ្នាហើយមានឈុតស្រើបស្រាលក្នុងឆ្នាំ២០១៧ មានចំណងជើងថា «Real»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFYG2mRJDL0Av9RLl12m_BN082vgTFPuIsQ6evjjgB1__9yIX9rzKvamwKL0M7PwXWeKZaQRA6eE8CwhspwkBwlMQ4NQlx1A_lnQVY8LEnEVKy6151T8UN6ixTfjz3bK9GZZaFtyt6Qz1qHGywhMEHlUf8gfuGdd2D4tLyXaM1oUkPQc-cXulpu0nVoeyT/s1000/image_2025-03-22_08-40-56%20(3).png

បងប្រុសរបស់ Sulli បង្ហោះសារសម្ងាត់នៅលើ Instagram ដោយមិនបានដាក់ឈ្មោះជាក់លាក់នោះទេប៉ុន្តែត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតសង្ស័យថាគឺជា Kim Soo Hyun ហើយបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សហគមន៍អនឡាញបានសន្និដ្ឋានយ៉ាងឆាប់រហ័សថា «Kim-ssi» អាចសំដៅលើ Kim Soo Hyun ដោយលោកបានសរសេរថា «Mr.Kim ខ្ញុំមានរឿងជាច្រើនដែលត្រូវនិយាយ ប៉ុន្តែខ្ញុំមិនអាចទេ។ អ្នកនឹងធ្លាក់ពីតំណែងខ្ពស់របស់អ្នក ដូច្នេះ អ្នក កាន់វាឱ្យជាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_T97IcAtZSaJBi65jFSBbYgx0cMZa1xMQV1SIM4HWYDUD4wJXqmTFt8u2gh1jZx9HKjSxjwPfJ_IKApVyK8moTU4GgNNE8w4hdUffVT3vVE-Q0uZWMzDqKPtgptx4jyL11YmCCOEVEQUmx-kLQx9baJLiT-Nbo8IYe9vyxq_O53uKZ__cgh2rVdHgdyO2/s1256/image_2025-03-21_11-11-59.png

គួរឱ្យដឹងថាចេញផ្សាយខ្សែភាពយន្ត «Real» ត្រូវបានគេរិះគន់យ៉ាងខ្លាំងទោះបីជាវាត្រូវបានផ្សព្វផ្សាយថាជាការផ្លាស់ប្តូរការសម្ដែងដ៏ក្លាហានរបស់ Sulli ក៏ដោយ ក៏ខ្សែភាពយន្តនេះបានធ្វើឱ្យមានការរិះគន់ ជាពិសេសចំពោះ Sulli ដែលទទួលបានការរិះគន់យ៉ាងច្រើនលើសលប់ដោយសារតែឈុតលើគ្រែរបស់នាងជាមួយ Kim Soo Hyun ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យអ្នកគាំទ្រខឹងជាងគេគឺភាពស្ងៀមស្ងាត់របស់ Kim Soo Hyun និងក្រុមការងារផលិតភាពយន្ដ ដែលមិនខិតខំប្រឹងប្រែងនិយាយ ឬការពារ Sulli ចំពេលមានការវាយលុកនៃការស្អប់ជាសាធារណៈ។
ខ្សែភាពយន្តនេះត្រូវបានដឹកនាំដោយ Lee Sa Rang ដែលគេជឿថាជាបងប្អូនបង្កើតរបស់ Kim Soo Hyun និងជាសហស្ថាបនិកនៃ Gold Medalist ដែលជាភ្នាក់ងារបច្ចុប្បន្នរបស់ Kim Soo Hyun ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_RMRhNaD_Vfz-c2t0VhW_kxZ91NWCm6BYIFnuAx3LsfsLqC9NmkeAD_GUs44OLA0rz1t53LUK3kljY6y4TWdsqjFg7rADe3G4MfkexTp2faIPI2d1oh8k9KjLbP-tnvPmXE048WBUmdz9on_DclbOc4Oqen4AiqVEmlIGyI9bHHPuL6SMwqlZTMbp0Gic/s2000/image_2025-03-22_09-10-21.png
ទំនាក់ទំនងនេះគ្រាន់តែធ្វើឱ្យមានការសង្ស័យថា Sulli ប្រហែលជាត្រូវបានទុកឱ្យប្រឈមមុខនឹងការធ្លាក់ចេញពីខ្សែភាពយន្តតែម្នាក់ឯងទាំងស្រុង។ ខណៈពេលដែលមិនមានការបញ្ជាក់ថាតើការបង្ហោះនេះគឺសំដៅទៅលើអ្នកណាពិតប្រាកដនោះបានធ្វើឱ្យមានបន្តការពិភាក្សាដល់អតីតតារាចម្រៀងនិងសម្តែង Sulli ដែលនាងបានបន្សល់ទុកស្នាដៃចុងក្រោយរបស់នាងលើខ្សែភាពយន្តខាងលើនេះខណៈនាងសម្រេចចិត្តធ្វើអត្តឃាតនៅឆ្នាំ២០១៩ ក្នុងវ័យ២៥ឆ្នាំ៕

បវរកញ្ញាចក្រវាលថៃរងការរិះគ.ន់ ព្រោះរកគ្រប់វិធីដើម្បីលុយចូលក្រោមការដឹកនាំរបស់លោក ណាវ៉ាត់

0

ការប្រកាសរបស់បវរកញ្ញាចក្រវាលថៃដែលផ្តល់នូវអាហារពេលល្ងាចជាមួយ Victoria ដែលជាម្ចាស់តំណែងបវរកញ្ញាចក្រវាលឆ្នាំ ២០២៤ ក្នុងតម្លៃ ៥,៩០០ បាត ប្រមាណ១៧៥ ដុល្លារបានធ្វើឱ្យមានការរិះគន់ជាសាធារណៈ។ អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបញ្ចេញមតិ ថា «ប៉ិនប្រសប់រកលុយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcedX7Jm62hGwIB71xIRhO4t9LMRno5p-M5Wt2x2hgj6-aObvMhXM3sjm_8s6n4iuvYII73OMwQFP0lAZretfkPv-0aDFivnKej2C-7XwPDBZXIqb2ueKawWzdpM9cV6CQF4Ru_AtShWCXiwheSoe7LNcy6ZE6OW6goaj5KgV0OXjCaP07egPV9k0sCZA6/s1349/image_2025-03-21_14-55-10.png

ក្នុងការប្រកាសនោះបានផ្តល់ជូនកញ្ចប់រួមបញ្ចូលការចូលប្រើ VIP ក្នុងសន្និសីទសារព័ត៌មាន Miss Universe 2025 ផ្ទាំងរូបភាព Miss Universe 2024 ដែលបានចុះហត្ថលេខា អាវយឺតបវរកញ្ញា Miss Universe ដែលមានកំណត់ ខ្សែរ VIP និងរូបថតផ្ទាល់ខ្លួន និងពិធីចុះហត្ថលេខាជាមួយ Victoria។ Nawat Itsaragrisil ប្រធាន Miss Grand International (MGI) និងអ្នកកាន់អាជ្ញាប័ណ្ណថ្មីសម្រាប់ Miss Universe Thailand ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-WyOmPDEm-VhXUWQBTO4_4o5qoX5xXie11HeiM-TnE6kGBZxtRJDB6dRwoLacAmt6RGOwz32teWEqvlZhEZOyGVNNPKibYBi8Q-7DRLyjruKDXECyBQR4jpjpikRbWADPoAesnQEj_hhTL9VBnCyX1mXlog4sNMAV3u01O_Z3Fv7fBiSPl8oO6pnQDbAA/s2048/image_2025-03-21_14-55-11.png

នៅលើទំព័រ Facebook អ្នកប្រើប្រាស់ម្នាក់បានបញ្ចេញមតិថា៖ «ថ្លៃពេកសម្រាប់រូបថតមួយសន្លឹក»។ ការរិះគន់ក៏បានពង្រីកដល់លោក ណាវ៉ាត់ ដោយអ្នកប្រើប្រាស់ម្នាក់បានកត់សម្គាល់ថា៖ កន្លែងណាដែល Nawat ទៅ វាក្លាយជាកម្មវិធីសៀក មតិផ្សេងទៀតថា លោកណាវ៉ាត់ កំពុងព្យាយាមរកលុយសម្រាប់ការប្រកួត MGI»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfa69WlXlTPA7JiL4gYk8SC6M7tUuwh6mOxtJPq2FS2dd3DNNNL1yNjWKy4pXK6s6d42QHZtXH8_MdlDaz6xrWRaoy4LLB_Lfd4YGt-yJ7rx7wxfEO5BzMtRrEJvcXH9evOsNQpXLtI7RO-UTYE8P7omwnbCrCiv3yOQKgHRbWd1KclVg5bCXnxHprm_Iw/s2048/image_2025-03-21_14-55-12%20(2).png

ការចូលរួមរបស់លោក ណាវ៉ាត់ ជាមួយបវរកញ្ញាចក្រវាលថៃបានទាក់ទាញចំណាប់អារម្មណ៍ជាពិសេសចំពោះអតីតកាលដ៏ចម្រូងចម្រាសរបស់លោកនៅក្នុងឧស្សាហកម្មបវរកញ្ញា ជាពិសេសគោលនយោបាយរបស់ខ្លួនក្នុងការរារាំងបេក្ខនារីដែលប្រកួតកម្មវិធីបវរកញ្ញាចក្រវាលមិនអាចប្រកួត Miss Grand Thailand។ ចាប់តាំងពីលោក ណាវ៉ាត់ ចំណាយលុយជាង៥លានដុល្លារសម្រាប់ការគ្រប់គ្រង បវរកញ្ញាចក្រវាលថៃ ៥ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_b6VEBO68Aym-KdhQPrX-gjahHmVdTRVxxc4z9ulG4TyQgLAzL8n_6-uynFPzQAE2guvQLKbQ77P5pPjMOda0M_7EiUosyvyd2h-arMrLgbJDzOpg1wFJE5nXfi1xtWlmgoVbE3QwoZmm-S7gittO4sOTUuOsZsJkGOhihM8LYukUl1U1uYsbBHFy_F6S/s2048/image_2025-03-21_15-00-11.png
ក្នុងរយៈពេលទើបតែចូលគ្រប់គ្រង បវរកញ្ញាចក្រវាលថៃ លោក ណាវ៉ាត់ បានធ្វើឱ្យតម្លៃនៃវិស័យបវរកញ្ញាចក្រវាលមានការធ្លាក់ចុះដោយឱ្យបេក្ខភាពប្រកួតខំប្រឹង Live លក់ផលិតផលដើម្បីមានឱកាសខ្ពស់ក្នុងការប្រកួតដណ្តើមមកុដ។ លើសពីនេះលោក ណាវ៉ាត់ ក៏បាននិយាយប៉ះពាល់ដល់កម្មវិធីផ្សេងទៀតធ្វើឱ្យអតីតបវរកញ្ញាចក្រវាលវៀតណាមជាច្រើនស្រុះដៃលុប Title Miss Universe៕

ចិនជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេទី ២ នៅលើពិភពលោក!

0

ប្រទេសចិន៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនទិន្នន័យ Altrata (UK) និងគេហទំព័របរទេស Forbes បានបង្ហាញថា ចំនួនមហាសេដ្ឋីនៅប្រទេសចិន គឺបានកើនឡើងយ៉ាងខ្លាំង ដោយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់សហរដ្ឋអាមេរិក។ ដូច្នេះបច្ចុប្បន្នចំនួនមហាេសដ្ឋីនៅប្រទេសចិន រួមទាំងទីក្រុងហុងកុង និងម៉ាកាវមានរហូតដល់ ៤៥៩ នាក់ ប្រមាណ ២៨% នៃមហាសេដ្ឋីរបស់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqFG6bwCBbJ8UQCbTB0_ZpaPg_MY8KKohgU1NJxLj17YkyFL3kD5uRdcUdWlhFeHMKyfetJBXzt43io8cxsO_32Ug43XjlcYSX5iHRov5OeVZK73iOd0d5nYE8CDDkhG9B0sy_hNyUjWlo81SQ09LDBkHoP65XL7DIL3Cih6-Vku8Y1SAlaip0stEPNe_Y/s1115/photo_2025-03-21_10-57-11.jpg
នេះបើយោងតាម Altrata បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក ដោយមានមហាសេដ្ឋីសរុបចំនួន ៧៣៥ នាក់។ ក្នុងនោះញូវយ៉កគឺជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេចំនួន ១៤៤ នាក់កើនឡើង ៩ នាក់បើធៀបនឹងឆ្នាំមុន។ រីឯចំនួនមហាសេដ្ឋីរស់នៅក្នុងទីក្រុងហុងកុងវិញគឺមានចំនួន ១០៧ នាក់ធ្លាក់ចុះ ៥ នាក់បើធៀបនឹងឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizkX_rVuRnYo5DAfNsTbpDV6tDpSbXX87g_EFZCM59Z0sTYwH58SP8rDSec8wjNKiQJf25_61X_tfoMZaf8OGTU6NLAD9bIXmkaWfgTl_oKIgEYcghVnsbCuk86S17tNoKCZ8D82VEUi9f-O6PdoYSKQJQzm85L_rTDThXWZlJuwk7YDt1KVKNsrilkBNW/s981/photo_2025-03-21_10-57-12.jpg

មូលហេតុដែលចំនួនមហាសេដ្ឋីធ្លាក់ចុះគឺដោយសារសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមនឹងបញ្ហាលំបាកៗជាច្រើន ជាពិសេសគឺការដំឡើងពន្ធពីប្រទេសលោកខាងលិចតែម្តង។ ទោះជាយ៉ាងណា ទីក្រុងហុងកុង និងម៉ាកាវ នៅតែជាស្ពានហិរញ្ញវត្ថុដ៏សំខាន់ ដោយភ្ជាប់ប្រទេសចិន និងទីផ្សារអន្តរជាតិ ធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលដែលមិនអាចជំនួសបាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1_43aP5Pbo55LAkLF1r4ltoufDyoVjBmoW8ioyrPmXiTMWw7LLh-XawwYPldrER0zFvTp92bgMpMIc1R6N20LZFhalxiIQgxyJRBMHKvAEMKeMHkxypi_5WBODe0fafB-BN4VM4c5MlPK9DSYO9QnNTjUEgDeuuH8yiQxnjW3LYRV8jKUBhEtnt8egj1N/s1102/photo_2025-03-21_10-57-13.jpg

ហេតុនេះទោះបីជាមហាសេដ្ឋីរបស់ប្រទេសចិនមានការធ្លាក់ចុះបន្តិចក៏ដោយ ក៏ប្រទេសនេះនៅតែរក្សាតំណែងលេខពីរ ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោកផងដែរ។ ក្រៅពីប្រទេសចិន ឥណ្ឌាក៏ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោក ដោយឈរនៅចំណាត់ថ្នាក់លេខ ៣ មានមហាសេដ្ឋីចំនួន ១៦៦ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Yjv_WTwwmhMp65GWlC07kpMWlXmiVYlnThM9erFOxsYCCKDWPTQkjk-ExsL-NsA8UdpGhopKf4g0H869eH3akQA-QDCd4McJdMLvPe-xPdIoEYZD8ksYB40PVppxMxo2hZd9Gv-kOgButsx0NEu53BPH_ZerCnnsineGpb4Sd5NatIIgyeNH77RkK91F/s1024/photo_2025-03-21_10-57-14.jpg

«ល្អាងភ្នំឈ្ងោក» ជារមណីយដ្ឋានប្រវត្តិសាស្រ្តដែលកំពុងឆក់យកបេះដូងភ្ញៀវទេសចរគ្រប់ជាតិសាសន៍

0

«ល្អាងភ្នំឈ្ងោក» ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយជាង ៥គីឡូម៉ែត្រពីបឹងប្រទាក់ក្រឡា ឬប្រមាណ ១៣គីឡូ ម៉ែត្រពីទីរួមខេត្តកំពត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK4wQajcge7fXGLHe-_O9TF04D0Y_LYIZfbzW-SvRIYvxvQWQpI-uPApt9Gn4_5gZnpvJS7xOpfr97oUpd1jD3vqiIT_SwnjlSyvCIaOWuP0z4xeEKLqeS_JhyphenhyphenQIcqXDLcaLWr_UbuYdPy7zmjTKS62hZOkq-Z7VIclr3dWQhDfivTJrWRA9tyMO2JxCk-/s1114/480481369_622838484011777_6667481710982279776_n.jpg
នៅចំកណ្ដាលគុហាដ៏ធំនៃភ្នំនេះ មានសំណង់ស្ថាបត្យកម្មប្រាសាទមួយសង់ឡើងអំពីឥដ្ឋរាងតូចល្មម សង់ព័ទ្ធជុំវិញលិង្គធម្មជាតិដុះចេញពីថ្មកំបោរ និងមានការសង់បន្ថែមទម្រយោនី ដោយកំណត់ថាជា សិវលិង្គតាមជំនឿព្រហ្មសាសនា។ កាន់តែអស្ចារ្យ នៅពីលើសិវលិង្គនោះ ត្រូវបានប្រោះព្រំដោយដំណក់ទឹកយ៉ាងត្រជាក់ដូចទឹកកក ស្រក់ច្រោះតាមរយៈថ្មកំបោរដែលដុះចំពីលើកំពូលប្រាសាទ។ ចំណុចគួរឲ្យចាប់អារម្មណ៍នៃល្អាងភ្នំឈ្ងោក គឺជាប្រាសាទល្អាងបែបព្រហ្មញ្ញសាសនា ត្រូវបានសម្មត់ថាអាចនឹងត្រូវបានស្ថាបនាឡើងនៅចន្លោះចុងសតវត្សទី៦និងដើមស.វទី៧ ដើម្បីឧទ្ទិសទៅដល់ព្រះសិវៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTBMCAgjRiC0vR3j9VHI2Bsyo3tbnJW7HHT5Xh7Q43gDzAjva4wstSQ_49RusdeXSNUQcYHcdsEWSiYoKIrABfSfsmYPichAKhjidT56-zUOOiwukT8GIpwkBXJaAz3pIcolLzWRy0AvfdebA9rmmtBeXw3XUMlMpW-Tlh6sDeW6hvRxVmOXqE1JqWUCIv/s1212/480512195_622838637345095_7216101248862710728_n.jpg

ការស្ថាបនាប្រាសាទនេះក្នុងរូងភ្នំ គឺជាបង្ហាញនូវទស្សនសំយោគនៃមនោគមវិជ្ជារវាងជំនឿខ្មែរក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយម។ ការពិតការបូជាភ្នំបានកើតឡើងមុនសម័យប្រវត្តិសាស្ត្រម្លេះ។ បើពិនិត្យអោយល្អិតល្អន់ទៅ បានឃើញថាប្រាសាទនេះមានតួប្រាង្គតែមួយគត់ ហើយត្រូវបានកសាងលើឃើនមួយផ្អិបជាប់នឹងជញ្ជាំងភ្នំដោយចែកចេញជាពីរផ្នែក ។ ផ្នែកខាងលើមានដំបូលមួយមានជំរាលបួន ដោយមានកំពូលជំទីតពីលើយ៉ាងសង្ហារ។ ប្រាសាទនេះមានសណ្ឋានដូចមើមខ្ទឹម គួរឲ្យចង់គយគន់ក្រៃលែង ។ រីឯនៅខាងក្រោម គេសង្កេតឃើញមានក្បាច់ជាបន្ទាត់ផ្តេកឆ្នូតៗ ដូចនៅក្រោមប្រាសាទសំបូរព្រៃគុគ ឬប្រាសាទគោគព្រះធាតុដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_QADlGzmF3nNuItVtyr1wYE3Dt-x1xh_c7ujPJX-k8nCwG9-xDGw1IF7DofzShIz4d0Fnp4Z-RW9cZk8lFOt5JXOOm8kqpx9D0SM3lXw4wlIfmuis0Pt3bsyKhltM-rreVQYREPycbqRwFQD_qppC1faxvyCJwDvXfdmT9vFMTqHQhzHJzmPtq-ZtwrjK/s960/480512195_622838700678422_4977670923220618751_n.jpg

គួរបញ្ជាក់ថា យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍គឺមានដូចជា ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា៥០០០ឆ្នាំ មុនគ.ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwuxQN1sJlPGBST5eGdyOGduzMBA5CJ73tLHbFOi9Q8zS4JQjZq4lApBlBRvd2YzT2X38th8k3mf7xP01m8WeZM0kEPl5n8EPwCNnQJlqtGZLnUxHbZOmA_hPEg4xck7YoXJCyxxwt6CTeKZdDgWb6gqACs7Vz-cQDKCy_DLqfY78yaD_5QvNt5ihs4iRZ/s960/480536598_622838477345111_8082227282094813560_n.jpg

ប៊ុន ផាក យល់ពាក្យថា “សន្តិភាព” កាន់តែច្បាស់ ក្រោយត្រឡប់មកពីស្នងការនគរបាលរាជធានីភ្នំពេញវិញ

0

បុរសសង្ហា ពូកែទ្រឹស្ដីគឺលោក ប៊ុន ផាក បានចូលខ្លួនមកបំភ្លឺតាមការហោះហៅរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពន្យល់អំពីអត្ថន័យ នៃពាក្យ «សន្ដិភាព» នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2wz1DYXFLHVtjSBK80hiwWwMKuSpgHc9dZJ1-w3AwbX1mb3YEtqCiSZv9qunv7sRyL9Q7u1BjpFC39psiKhlSUCl1cduW7K-l8Kk_3yGdCxRfjv07p67CnnnilcU8_fA1E1yh6bXlvPNBg4l7GYBKH8omonK0cUGUT1CdEsV4OBw6E5NfEX-cBS67nRJh/s1280/photo_2025-03-21_15-38-35%20(2).jpg
ក្នុងការចូលបំភ្លឺនោះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានពន្យល់អំពីអត្ថន័យនៃពាក្យ «សន្ដិភាព» ជូនទៅកាន់លោកប៊ុន ផាកបន្ថែម និងបានធ្វើកិច្ចសន្យាជាមួយលោកក្នុងការបញ្ឈប់សកម្មភាពបង្ហោះព័ត៌មានបំភ្លៃការពិត នៅលើបណ្ដាញទំនាក់ទំនងសង្គមតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-LozXj9h2_rPcpMwb9w0BOIGThWten7Qzxzn33LU5xaNikBSX66J6FLnHLGYww_sFH0EkkbHWTSdRwZUa0folbZLpTGh3x42o85H0-cNnqwXIbDS137uz33-Llrb6yK7WhXXUTauL6FzaPpH75HWQ8M0RTxPL4LmcTywrsR8m5DSuxFHV4HjTawcZPNI/s1280/photo_2025-03-21_15-38-35.jpg

ក្រោយបញ្ចប់ការសួរនាំជាមួយខាងសមត្ថកិច្ច នៅស្នងការនគរបាលរាជធានីភ្នំពេញ លោកប៊ុន ផាក បានបង្ហោះនូវសារថ្មីមួយនៅលើផេករបស់លោក ដោយជាការកោតសសើរ នូវការអនុវត្តនីតិវិធីប្រកបដោយវិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ដែលបានផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងគណនេយ្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP4rGwxvzHVm9Yna4LaT2N7dwPl56FmsMfLYh2PSwqsBuqMkQFRxJHIXFCF2L1xYSvUyJLiq4y3eqMzFCcavboToTy1GeEPDx7luIEcTgpHEv3FDsblhXBwIKiImOlAkv7xjUvUakXKeufXyfzmjoIdBHcrouqGat6XI0NNezVMghKBR01QQXhYAgCIov0/s1280/photo_2025-03-21_15-38-36.jpg

លោកបានបន្តទៀតថា «ខ្ញុំបាទបានយល់ដឹងកាន់តែទូលំទូលាយពីអត្ថន័យពាក្យថា «សន្តិភាព» គឺទទួលបានយ៉ាងលំបាក ដោយមានការលះបង់សាច់ស្រស់ឈាមស្រស់ពីសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូប និងការពលីរបស់ទាហាន និងប្រជាពលរដ្ឋជាច្រើន ទើបអាចទាមទារបានសន្តិភាពយ៉ាងលំបាក។ ខ្ញុំយល់ពីគុណតម្លៃពី «សន្តិភាព» មិនអាចកាត់ថ្លៃបានទេ និងសូមខ្ញុំអគុណសន្តិភាព នឹងចូលរួមថែរក្សាតម្លៃនៃសន្តិភាព ឱ្យខានតែបាន គ្រប់មធ្យោបាយទាំងអស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpb3RGOP-kSSuXaZq0vTM2Pp86rSLcXwWafjbFAn2isUBcL8nYKwQZe-5DJ6nHbGWSwOgKsmCGxzJtvijohMsyemuuwOvfF7GgSq-PYi4b36h-9Nsequm9zJEwWL_Mu2NZ8XJW983BjbAknKNqPEKumHN4hbABYPlnJkkKEUGGv9zg2WLQMsV7NL-A_Wh/s1280/photo_2025-03-21_15-38-38.jpg

លើសពីនេះ លោកបានកត់សម្គាល់ឃើញថា ខាងសមត្ថកិច្ចពិតជាបានអនុវត្តលើការបង្រ្កាបបទល្មើសផ្សេងៗយ៉ាងសកម្ម និងមានប្រសិទ្ទភាព ក្នុងការផ្ដល់ភាពកក់ក្ដៅជូនដល់ប្រជាជន ភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគ ដើម្បីអោយពួកគេមានទំនុកចិត្តលើផ្នែកសន្តិសុខ និងសណ្ដាប់ធ្នាប់របស់ប្រទេសកម្ពុជាយើង ហើយនឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែមានមុខមាត់ល្អប្រសើរ លើឆាកអន្តជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJuMRADpXchSdHe_Nx1in5wGqsURQtYxH3Olw6deSd0PZuuSpNNgkp6EENkfvwupjAbJNVlaaHtLpH_1umxGrXyt8TABzIbQlY2BNTm8QPIjB05bHeyNMszV4uMB-hzpQcVookAmBKO3g3dor6JtoPCWxx3Pr2ovaJEnf1TNUph96oE83CDcjmNOlZ43tL/s1280/photo_2025-03-21_15-38-37.jpg

ជាចុងក្រោយលោកប៊ុន ផាកសង្ឃឹមថា អ្នកទាំងអស់គ្នាយល់ពីតម្លៃសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ខ្ពស់របស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត។ អរគុណសន្តិភាព៕

ហ្វូងសត្វល្អិតចម្លែកដូចមូស រាប់លានក្បាលដូចរឿងហូលីវូដ បានកំពុងវាយលុកពលរដ្ឋអ៊ីតាលីឡើងងងឹតមេឃដី

0

ប្រទេសអ៊ីតាលី ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន AP រាយការណ៍ថា ពលរដ្ឋអ៊ីតាលីរស់នៅតំបន់ Tuscany ពុំហ៊ានចាកចេញពីផ្ទះរបស់ខ្លួនទេ ដោយសារមានហ្វូងសត្វល្អិតរាប់លានក្បាលហើរតម្រង់មកកញ្ចក់រថយន្ត រហូតដល់ងងឹតមើលផ្លូវពុំឃើញ ហើយពលរដ្ឋពិបាកធ្វើដំណើរយ៉ាងខ្លាំង ។ លើសពីនេះ ពួកវាបានប្រមូលផ្តុំគ្នានៅតាមរបងអគារផ្សេងៗបណ្តាលឱ្យងងឹតមេឃ ងងឹតដី និងរំខានដល់អាជីវកម្មជាច្រើនកន្លែងក្នុងតំបន់ទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrQgibxpPkfKWRLUJeHSKirWpbEUv_dHgwlm_swK_mL5UPtGuRgCsdrC_V7gjgaRE2Qn-B3e7qVbwsOXDP8EuD6T2wMojo_W_rZp1FuiI3vJzeylX7ZnVChn-rI98MTxQGqRMmpRpBubkK6qoAb9unIjVZZU03JxG27Rr9FI3MHDWqU1a89NNDwZ77L1-Q/s720/image_2025-03-22_10-49-13.png

ហ្វូងសត្វល្អិតរាប់លានក្បាលបានហើរចេញពីបឹង Orbetello Lagoon ស្ថិតក្នុងតំបន់ Tuscany ដែលបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មជាច្រើនកន្លែងរបស់ពលរដ្ឋអ៊ីតាលីរស់នៅតំបន់ទេសចរណ៍ ។ បឹង Orbetello Lagoon គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ប៉ុន្តែដោយសារមានសត្វល្អិតរាប់លានក្បាលបង្ហាញខ្លួន ធ្វើឱ្យភ្ញៀវទេសចរផ្អាកដំណើរកម្សាន្ត ។

កាលពីឆ្នាំមុន ក៏មានហ្វូងសត្វល្អិតច្រើនដែរ ប៉ុន្តែឆ្នាំ២០២៥នេះ ពួកវាបង្ហាញខ្លួននៅតំបន់ទេសចរណ៍មុនពេលកំណត់២០ថ្ងៃមុន ដោយពួកវាបានប្រមូលផ្តុំជាហ្វូងធំៗ ដែលធ្វើឱ្យពលរដ្ឋពិបាកចាកចេញពីផ្ទះ ។ នៅពេលព្រឹក និងព្រលប់ ពួកវានឹងហើរតម្រង់មកកាន់កញ្ចក់រថយន្ត រហូតដល់ងងឹតមើលផ្លូវពុំឃើញ និងហើរទៅទំលើរបងអគារផ្សេងៗក្លាយជាពណ៌ខ្មៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinNywIrdjf-tFLgbO0uHMJXXTdUuEroHCOhBXMG02e8FfbcV5tzRRoNN1R9q5O7anB_wrFnQworDoWpCmlu-ieMhd8E5-NbuLAmjCm_faCiHxIv6qXC8eMXYWYS_nnZD0cRXY4z5X-us2KdIcBdDO7GSxJheL9oIp2a79BEWkT3bN9k0L-JbO-u9x2Pat-/s720/image_2025-03-22_10-49-14%20(2).png

លោកអភិបាលក្រុងបានប្រកាសតាមហ្វេសប៊ុកថា នឹងផ្តល់ថវិកាចំនួន៣សែនអឺរ៉ូ (ឬជាង៣សែនដុល្លារ) ដើម្បីកម្ចាត់ហ្វូងសត្វល្អិតទាំងនេះ ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី២១ ខែមីនា ពលរដ្ឋពុំដឹងច្បាស់ថា តើវិធានការកម្ចាត់ហ្វូងសត្វល្អិតរាប់លានក្បាល នឹងធ្វើឡើងបែបណាទេ?

ដោយឡែក ប្រធានផ្នែកនេសាទរបស់បឹង Orbetello Lagoon បាននិយាយមកកាន់សារព័ត៌មាន AP ថា ការបង្ហាញខ្លួនរបស់ហ្វូងសត្វល្អិត គឺអាចពាក់ព័ន្ធនឹងហេតុការណ៍ត្រីជាច្រើនក្បាលងាប់ កាលពីឆ្នាំ២០២៤ ។

តាមធម្មតា ត្រីនឹងស៊ីកូនរបស់សត្វល្អិតទាំងនេះ និងជួយកាត់បន្ថយចំនួនសត្វល្អិតឱ្យធ្លាក់ចុះយ៉ាងច្រើន ។ រីឯមូលហេតុត្រីងាប់ គឺអាចមកពីបរិមាណអុកស៊ីសែនក្នុងបឹងធ្លាក់ចុះ ដោយសារប្រឡាយសម្រាប់តភ្ជាប់ទឹកបឹងជាមួយសមុទ្រ ពុំបានថែទាំត្រឹមត្រូវ ។ កន្លងមក ខាងនេសាទធ្លាប់បានអំពាវនាវឱ្យកែលម្អប្រព័ន្ធអេកូឡូស៊ីបឹង Orbetello Lagoon ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2QsK0hWPakh0C7_M3aurXHniCFRclhsiNV9WWaBfbpDAGrcAOni1d7lkrpCexQf72gAj9X25p7PFM7h571LQo6KmPIcdXB39O3ueoqUr_jv-3ja4xxYU9xrfXFtxUyaBafmKoAraflka5dF5nJctn5G5bXn1QWAWnmFWFN-dtUCHCDUA0GOw8ZNkew2nv/s1041/image_2025-03-22_10-49-14.png

គួរបញ្ជាក់ថា សត្វល្អិតទាំងនេះមានខ្លួនតូចបំផុត និងមានមាត់ដូចសត្វមូសសម្រាប់ខាំមនុស្ស ។ វាមានដងខ្លួនពណ៌ខ្មៅ ឬពណ៌ប្រផេះចាស់ ហើយតែងតែប្រមូលផ្តុំនៅឆ្នេរសមុទ្រ និងតំបន់ព្រៃ ។ បន្ទាប់ពីវាខាំរួច មនុស្សមួយចំនួននឹងកើតកន្ទួលក្រហមនៅលើស្បែក និងរមាស់ដូចមូសខាំ ៕

កូរ៉េខាងជើងថ្កោលទោ.សកងទ័ពអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធឆ្លងទន្លេនៅជិតព្រំដែនកូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងត្បូង ៖ កងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាឆ្លងទន្លេនៅទីក្រុងយ៉នស៊ន ខេត្តខាយ៉ងគី ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដែលទីតាំងធ្វើសមយុទ្ធនេះនៅជិតព្រំដែនកូរ៉េខាងជើង ឬនៅមិនឆ្ងាយពីតំបន់គ្មានកងទ័ពរវាងប្រទេសកូរ៉េទាំងពីរ ។ ហេតុ​នេះ ធ្វើឱ្យកូរ៉េខាងជើងមិនពេញចិត្តយ៉ាងខ្លាំង ហើយកូរ៉េខាងជើងបានថ្កោលទោ.ស និងស្នើឱ្យបញ្ឈប់ការធ្វើសមយុទ្ធជាបន្ទាន់ ពីព្រោះវាជាការញុះញ៉ង់ឈានទៅរកការឈ្លានពា.ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2cfykmKgJFMeUdZNm8nPB_-oWFZnBpCzFpHwSL1u4wfiHblD3wwKLFUvdHPQUkEHGC-vZ_KNR1I3W6zA4WhfEZW-FVDgvK4lw24ABGDWmLnYRAN2ipn7dfSjn69Jl2EMvCbBG6Xjya1LgSg7Epr2MJAMd0A49fa_YJ9yf3g7XSH9f5tCdvY-jUZNV2k5L/s1500/image_2025-03-22_10-27-46.png

ការធ្វើសមយុទ្ធឆ្លងទន្លេ គឺកងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានយករថពាសដែកឆ្លងទន្លេអ៊ីនជីន ព្រមទាំងឧបករណ៍កងទ័ពជាង១០០ប្រភេទទៀត ។ ក្រៅពីនេះ ក៏មានយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ព្រមទាំងកងទ័ពជាង៦០០នាក់មកពីអាមេរិក និងកូរ៉េខាងត្បូងចូលរួមការធ្វើសមយុទ្ធ រយៈពេល៦ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyBRqDoOhMVt4V2DLuGw4snJiDjqTAeMgg4HYM-oQFr3DHVB8PEBo8l0JIRbIWNYwu51hsdn2ycGLHZ7mhAt0hyS8r1Gw8fqk6qr4UqW2pmsC3W3vzBy9YsAD4eQSL8fEFcUJMrSJlVFMM63xk3KKfNGAXArMdrKqJn3GAA0MpZzqGIMjqOemTrL7_dVUC/s1500/image_2025-03-22_10-27-47%20(2).png

វាជាផ្នែកមួយនៃការធ្វើសមយុទ្ធកងទ័ពប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង ឈ្មោះថា «សមយុទ្ធ Freedom Shield» ដែលបានចាប់ផ្តើមតាំងពីដើមខែមីនា ឆ្នាំ២០២៥ មកម៉្លេះ ។ ប៉ុន្តែការធ្វើសមយុទ្ធបានផ្អាកមួយរយៈ ដោយសារយន្តហោះចម្បាំងកូរ៉េខាងត្បូងទម្លាក់គ្រាប់បែកភ្លាត់ស្នៀតបណ្តាលឱ្យខូចខាតលំនៅឋានពលរដ្ឋ និងពលរដ្ឋរងរបួសចំនួន២៩នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCKauqdr2H13Axhd7UsA_QCUAVA4mRebBG9mGi6oQHlx4jXoR9Sl7v6BUjjgmu5fLvi5aOlVNMHnlqvGZzg3kqmc1eMCdsa3Q1V8zvjAEeAFOY4_V3-AJ1_CJH7LaQncEuT26G1gb8jcslHnvPRgqg4DnRZeefx51mORIj_rM_Bz-vs7SE3lf9u56xlSR0/s750/image_2025-03-22_10-27-47.png
ការធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងធ្វើឱ្យមេដឹកនាំកូរ៉េខាងជើងមិនពេញចិត្តយ៉ាងខ្លាំង ហើយកូរ៉េខាងជើងបានថ្កោលទោស និងស្នើឱ្យបញ្ឈប់ការធ្វើសមយុទ្ធនេះជាបន្ទាន់ ។ កូរ៉េខាងជើងអះអាងថា វាជាការញុះញ៉ង់ឈានទៅរកការឈ្លានពាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt9fCKhrGHakNowl6SBsQk05PCFHKEQKXW3DpQRAceki5Rv7TBkpXLiAAjzlxHIHPeEmJ75tmXMcfB9dyCe3nFh1BMY8Z4X5SSohemvanPoGxf3uf41kKggaoZsrfx2-_9RBS_Vd-5KwYUZNlkEwIIDAP0Lb1U81cvQbG30IFOQ9rEarn5hfvOf8vVeWdW/s1600/image_2025-03-22_10-27-49.png
ចំណែកកូរ៉េខាងត្បូងបញ្ជាក់យ៉ាងច្បាស់លាស់ថា ការធ្វើសមយុទ្ធជាមួយអាមេរិក គឺក្នុងគោលបំណងពង្រឹងកម្លាំងកងទ័ពកូរ៉េខាងត្បូងឱ្យរឹងមាំ និងត្រៀមខ្លួនការពារការគំរាមកំហែងពីប្រទេសជិតខាង គឺកូរ៉េខាងជើង ៕

បាតុភូតចម្លែក! ពពុះទឹកសមុទ្រពណ៌លឿង បោកបក់លើឆ្នេរសមុទ្រអូស្ត្រាលីធ្វើឱ្យងា.ប់ត្រីជាច្រើនក្បាល

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន Mirror រាយការណ៍ថា អាជ្ញាធរមូលដ្ឋានរបស់អូស្ត្រាលីបានបិទឆ្នេរសមុទ្រជាច្រើនកន្លែងនៅរដ្ឋ South Australia ព្រមទាំងបិទឆ្នេរសមុទ្រ ចំនួន២កន្លែងទៀត នៅទីក្រុង Adelaide ក្រោយពីមានពពុះទឹកសមុទ្រពណ៌លឿងបោកបក់មកលើឆ្នេរ ។ ហេតុការណ៍នេះធ្វើឱ្យត្រីងា.ប់ ជាច្រើនក្បាល ខណៈអ្នកជិះស្គីធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkEnDGIkvXvadMb7z0s0NdrPcCFoXI_N9DF-NCPIYQpHv2qQQWdok7MD96J5KTWb-YMeAItxO7EJhZVucaQ3F_R2iIUAOxrJ6w_JY65uJPkuuyQA1Vuu1_5SMrL_-CYA9P5-jvnJgHB2icdMeprIJFakueG2tsPR47axwd6QLWPst5KR7FFwky1AYPVoBq/s1200/image_2025-03-22_09-54-30.png
អាជ្ញាធរអូស្ត្រាលីបានបិទឆ្នេរសមុទ្រជាច្រើនកន្លែង តាំងពីថ្ងៃទី១៧ ខែមីនា មកម៉្លេះ ដោយសារពពុះទឹកសមុទ្រពណ៌លឿង គ្របដណ្តប់ពេញឆ្នេរទាំងអស់ធ្វើឱ្យត្រីងាប់ជាច្រើនក្បាល ។ លោក អេនថូនី រ៉ូឡែន រស់នៅទីក្រុង Adelaide និយាយថា អ្នកជិះស្គីបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដូចជា ៖ ឈឺភ្នែក ឈឺក និងក្អក ក្រោយពេលពួកគេប៉ះទឹកសមុទ្រ អ្នកខ្លះទៀតពុំបានលេងទឹកសមុទ្រទេ ប៉ុន្តែក្អកខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwB3mQElUTEzkxNKSYc8C7rKrLb9CNuJ9cQiaizbwkfhnxcvuxhcdMn271-lV9l9QxzxBS4mbs1ZghzCzX1VZxXySPDCd3Jf6LoJm-aFKZL2I2QrwyqIOAzPgPQdaLekGZhnQloAmZu0TcO1MAox4ouVzHlrxwySfB1EBgLDdjUEdDueGUmwzIcj8kcKX1/s1024/image_2025-03-22_09-54-31%20(2).png
អ្នកជំនាញផ្នែកសមុទ្របានយកពពុះទឹកសមុទ្រពណ៌លឿងនេះទៅត្រួតពិនិត្យ ប៉ុន្តែត្រូវរង់ចាំរយៈពេល១សប្តាហ៍ ទើបដឹងលទ្ធផល ។ អ្នកជំនាញសន្និដ្ឋានថា វាអាចបណ្តាលមកពីសារ៉ាយពុលមួយប្រភេទរលាយក្នុងទឹកដែលមានសីតុណ្ហភាពខ្ពស់ រួមផ្សំជាមួយខ្យល់ស្ងួត និងទឹកសមុទ្រស្រក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwDS2ulS4aGy5IuZZzmjEk0P0SaBRbzKKYL6OEKca-Uz4U97-f9qHO6Q16EAWYBd7aDdulfO0-F0lvFLC865nZdLyktHW5BQ-WMFcS-aNf0Teu5HeOcCjhbUqb_WcAxOT1YtF_2R6m9_MMgpulHr3swuJoR7yCmxpm2po9l852McIoiFDHNKMbmKB9SDVN/s1093/image_2025-03-22_09-54-31.png
ហេតុការណ៍នេះគួរឱ្យបារម្ភណាស់ ពីព្រោះតាមធម្មតា ជារៀងរាល់ឆ្នាំ គឺមានសារ៉ាយពុលបែបនេះដែរ ប៉ុន្តែនៅឆ្នាំ២០២៥ សារ៉ាយពុលខ្លាំងជាងធម្មតា និងប៉ះពាល់ដល់ឆ្នេរសមុទ្រជាច្រើនកន្លែង ។ យើងពុំប្រាកដចិត្តថា តើវានឹងអូសបន្លាយពេលយូរប៉ុនណាទេ បើទឹករលកសមុទ្របោកបក់ខ្លាំង កាន់តែធ្វើឱ្យសារ៉ាយរាយប៉ាយ និងមានពពុះទឹកសមុទ្រពណ៌លឿង កាន់តែច្រើន ។ នេះបើតាមលោក សែម ហ្គេឡាត ប្រធានក្រុមអ្នកស្រាវជ្រាវផ្នែកសមុទ្រ នៃភ្នាក់ងារការពារបរិស្ថានរដ្ឋ South Australia ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBAnY7zxmhyphenhyphenNX3ICnmo6vSK31wKDup6C3KtQ25Mf0DjWFw68DlGkmDsdIBNPMmrLP44ZbzcPbvUj0TIXudayw4iZ4T-UsXtJOe9Wh2ZCQbZ4W4Fv-Iasf02CwrpN_Z89oV4Bu_PvGQho_qSwXuD7BNKf9Y4FMZZV34mbXN4EkcdtrEA6WuNCqjLL-uX4Ru/s3840/image_2025-03-22_09-54-32.png

ត្រី និងសេះសមុទ្រដែលងាប់លើឆ្នេរខ្សាច់ គឺមានស្លាកស្នាមពណ៌ក្រហម ជាប់នៅលើខ្សាច់ ខណៈអ្នកជិះស្គីកើតអាការៈស្រដៀងគ្នា គឺ ៖ រមាស់ភ្នែក មើលពុំច្បាស់ ក្អក និងពិបាកដកដង្ហើម ។ បច្ចុប្បន្ន ភ្នាក់ងារស្រាវជ្រាវផ្នែកសមុទ្រ និងភ្នាក់ងារផ្សេងៗ ព្រមទាំងក្រសួងឧស្សាហកម្មនៅរដ្ឋ South Australia និងក្រសួងសុខាភិបាល បានយកពពុះទឹកសមុទ្រពណ៌លឿង ទៅត្រួតពិនិត្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDG9hoo_XA67T_797lAek4hzBDAF6nJ9_Fpyg8wj_pFV5RQeWs1nU23xRxbtW-hQva_oVSuKLtmPUbOzZFyUbQflbQJX6bn9UG3qf9B4a05nHPNuorXZRUDv38HcryBPmwoO8_UMw0cQMCe7ZJMbKvkgyrrT-y-oVWpLjOsxwJkcFaAHHQL_i9x6cpe9eS/s1313/image_2025-03-22_09-54-31%20(3).png
ជំហ៊ានដំបូង អ្នកជំនាញសន្និដ្ឋានថា វាអាចបណ្តាលមកពីសារ៉ាយសមុទ្រតូចៗដែលកើតឡើងដោយសារសីតុណ្ហភាពទឹកខ្ពស់ និងទឹកស្ងប់ ស្របពេលរលកកំដៅគ្របដណ្តប់លើសមុទ្រ ដែលមានសីតុណ្ហភាពខ្ពស់ជាងធម្មតារហូតដល់២.៥អង្សាសេ ៕