ការរាករូសតែងតែកើតឡើងជាញឹកញាប់ ហើយមនុស្សភាគច្រើនគិតថា រាគរូស គឺជាការឈឺពោះបន្ទោរបង់រាវ ចាប់ពី២លើក ទៅ៣លើកប៉ុណ្ណោះ មិនយូរទេ វានឹងជាសះស្បើយដោយខ្លួនឯង ។ ប៉ុន្តែកម្រិតធ្ងន់ធ្ងររបស់ការរាករូស គឺខុសៗគ្នា បើពុំព្យាបាលទេនោះ យើងនឹងមានអាការៈកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។ តើលោកអ្នកជ្រាបទេថា ការរាករូសបណ្តាលមកពីមូលហេតុអ្វីខ្លះ?
.png)
ការរាករូសកើតឡើងដោយសារការបរិភោគអាហារ ឬផឹកទឹកមិនស្អាត ឬផឹកទឹកលាយឡំជាមួយមេរោគ ឬមេរោគលាយឡំក្នុងអាហារ ។ មេរោគនឹងចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើង និងបង្កឱ្យរាករូស យើងនឹងបន្ទោរបង់រាវ ឬបន្ទោរបង់ចេញទឹក ចាប់ពី៣លើកឡើងទៅ ត្រឹមតែរយៈពេល២៤ម៉ោង ។ ជាទូទៅ បើរាករូសធម្មតា គឺចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃ វានឹងចាប់ផ្តើមធូរស្រាល ប៉ុន្តែបើរាករូសរ៉ាំរ៉ៃ យើងនឹងបន្ទោបង់រាវចាប់ពី៤សប្តាហ៍ឡើង ដោយសារមូលហេតុជាច្រើន និងគួរទៅជួបគ្រូពេទ្យដើម្បីព្យាបាល ។
*តើគួរថែទាំខ្លួនដូចម្តេចខ្លះនៅពេលរាករូស?
-គួរបន្ទោរបង់ឱ្យអស់ដើម្បីឱ្យមេរោគ និងសារធាតុពុលចេញពីរាងកាយ
-គួរបរិភោគអាហារងាយស្រួលរំលាយ ឬបរិភោគអាហារជ្រាយ និង
-កាត់បន្ថយការបរិភោគអាហារដើម្បីឱ្យពោះវៀនបានសម្រាក និងឆាប់ជាសះស្បើយ ។.jpg)
*ពុំគួរបរិភោគចំណីអាហារទាំងនេះពេលរាករូស ៖
-អាហារមានជាតិសរសៃខ្ពស់ ដូចជា ៖ បន្លែ និងផ្លែឈើ
-អាហារពិបាករំលាយ គឺអាហារសមុទ្រ
-អាហារប្រភេទម្សៅដែលមានគ្រឿងផ្សំពីប័រ
-ទឹកដោះគោ, តែ, កាហ្វេ និងស្រា
-អាហារចៀន ឬបំពង
-អាហារស្ទើរឆៅ ស្ទើរឆ្អិន និង
-អាហារមានរសជាតិដិត ។.jpg)
*គួរបរិភោគចំណីអាហារទាំងនេះពេលរាករូស ៖
-អាហារងាយរំលាយ ដូចជា ៖ បបរ និងសម្លស្ងោរ
-អាហារគ្មានរសជាតិដិត
-យ៉ៅអួ និងទឹកស្អាត ។.jpg)
*បើកើតអាការៈដូចខាងក្រោម គួរប្រញាប់ជួបគ្រូពេទ្យជាបន្ទាន់ ៖
-បន្ទោរបង់ច្រើនខុសធម្មតា ឬបន្ទោរបង់ចេញទឹក ព្រមទាំងក្អួតចង្អោរ
-បន្ទោរបង់លាយឈាម និងសំបោរ
-គ្រុនក្តៅ និងឈឺក្បាល
-បើក្មេងតូចនឹងស្ងួតមាត់ ឬយំគ្មានទឹកភ្នែក ។
បើទោះជាការរាករូសអាចជាសះស្បើយដោយខ្លួនឯង ប៉ុន្តែយើងត្រូវថែទាំខ្លួនឱ្យបានល្អដើម្បីកុំឱ្យរាងកាយឆ្លងមេរោគផ្សេងៗ ។ ក្រៅពីនេះ ត្រូវផ្លាស់ប្តូរទម្លាប់ការបរិភោគចំណីអាហារឱ្យត្រឹមត្រូវតានក្បួនអនាម័យ ៕










