Home Blog Page 588

នាយករដ្ឋមន្ត្រីថៃស្នើពលរដ្ឋតាមខេត្តស្លៀកខោផ្កាចម្រុះពណ៌ពេលចូលឆ្នាំថ្មីបង្ហាញអត្តសញ្ញាណជាតិ

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មានគម្រោងចំណាយប្រាក់ចំនួន១៥០លានបាត (ស្មើជាង៤លានដុល្លារ) ដើម្បីរៀបចំកម្មវិធីផ្សេងៗក្នុងថ្ងៃចូលឆ្នាំថ្មីនៅប្រទេសថៃយ៉ាងអធិកអធម ។ ក្រៅពីនេះ លោកស្រីបានស្នើឱ្យពលរដ្ឋនៅតាមបណ្តាខេត្តទាំង៧៧ ចូលរួមស្លៀកខោផ្កាចម្រុះពណ៌ ក្នុងថ្ងៃចូលឆ្នាំថ្មីខាងមុខ ដើម្បីបង្ហាញអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយ Soft Power ថៃទៅកាន់ពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv29yhwKwXZOvpDIg6dGQNEhqt8WTfwx6ehSySlw5_h4Oj9GRgnDRZ3ZHA_c_PptnV9AVKGgUbiv5vOpvOD060A_zjsByh0MWHjcXjHHNlAS5QOaPLBQ5MCx52P3ktUUYnqG9K_iQkITapcXf_El3yjxm3pgbbAThY-YOjrFQCI4MSm17YOePNFKMskR7C/s1280/photo_2025-03-21_10-55-10%20(2).jpg
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោកស្រី ផេថងថាន បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការយុទ្ធសាស្ត្រ Soft Power ជាតិ ដោយមានការចូលរួមពីលោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ព្រមទាំងរដ្ឋមន្ត្រីមកពីក្រសួងផ្សេងៗ ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកស្រី ផេថងថាន និងរដ្ឋមន្ត្រីមកពីក្រសួងជាច្រើនបានស្លៀកខោផ្កាចម្រុះពណ៌តំណាងឱ្យខេត្តនីមួយៗថតរូបជុំគ្នា ក្នុងគោលបំណងផ្សព្វផ្សាយ Soft Power ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpSg7SFPscA525y31fzj_DCKGtjphzMbSF5kir-L748Lijsmb8Lc-ccDvMuQ7__lmpJksngj03OcIV_SFmQPX6vYnI00fsvzhuRz_V3o1M6lRXQm2NKIb15vtgIYhANJhMWzSh4SQ70brv7l7gEbe8RYwueBvzbo0e4TSpb2NwzKRmXPM9cFuHreYarDrG/s1280/photo_2025-03-21_10-55-10.jpg

នាយករដ្ឋមន្ត្រីថៃថ្លែងថា ខោផ្កាចម្រុះពណ៌របស់ខេត្តនីមួយៗពុំដូចគ្នាទេ ពីព្រោះខេត្តមានអត្តសញ្ញាណរៀងៗខ្លួន ហើយលោកស្រីរីករាយដែលរដ្ឋមន្ត្រីគ្រប់រូបគាំទ្រខោតំណាងឱ្យខេត្ត ។ នៅថ្ងៃចូលឆ្នាំថ្មី លោកស្រីចង់ឱ្យពលរដ្ឋស្លៀកខោតំណាងឱ្យខេត្តរបស់ខ្លួន ជួយគ្នាផ្សព្វផ្សាយ និងគាំទ្រការរចនាម៉ូដខោ ។ លោកស្រីបានអរគុណដល់រដ្ឋមន្ត្រីគ្រប់រូបដែលជួយលើកកម្ពស់ Soft Power ជាច្រើនផ្នែក ដែលធ្វើឱ្យជនបរទេសចូលចិត្តប្រទេសថៃ ។ បើគ្មានកិច្ចសហការរវាងរដ្ឋ និងឯកជន ប្រហែលជាថៃមិនអាចផលិតខោតំណាងខេត្តទេ ហើយថៃនឹងសហការគ្នាបន្តទៀតដើម្បីឱ្យពិភពលោក ចាប់អារម្មណ៍ Soft Power ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6AmrZKeIeIE1YQov9x2S2grzGPLNuFTsJ43XkeCvtn3w_tVfvkPOD43B7hqEmEIhxoA5Yk53Lfb43bhX8rdMPl9qPAbC-MbMQGAmtwUkTvEKjHoUXpKHnPGEY50lKxxt08SZe0Rm7guA_6mwNjJ_PUl8pvcU7B8FiH2POumtJJNS0YuS_Bmlp6tf2SdLV/s1280/photo_2025-03-21_10-55-09.jpg

ដោយឡែក លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា និយាយថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនៅទីក្រុងបាងកក គឺនឹងធ្វើនៅទីលានមុខព្រះរាជវាំង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ។ នៅថ្ងៃទី១២ ខែមេសា នឹងមានក្បួនដង្ហែរយ៉ាងធំ ពីព្រោះក្រសួងទេសចរណ៍ចង់ឱ្យពិធីបុណ្យឆ្នាំថ្មីឆ្នាំនេះ ធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងមានការបង្ហាញពីសិល្បៈ វប្បធម៌ និងការលក់ដូរទំនិញផ្សេងៗយកមកពីខេត្ត ។ លោកចង់ឱ្យពលរដ្ឋជួយជំរុញ Soft Power ខេត្តរបស់ខ្លួន ដូចជា ៖ សម្លៀកបំពាក់ ម្ហូបអាហារ សិល្បៈ និងវប្បធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7-krFRiMK6AdYtMSZ1d7uc2fNfNR0p0K-J0E2YpULNxRfpjq0tWV1LSKeja-YHY-9K49J5jssQwiZn2ev_gwj4HSE7b4NOpLfsSfk_9R_ssQXdVEkOnxYr2nxFhvTwtJwe3-hys8BqyyTJBQl5lEyGkR9SXBPVGD_LNQ514nPM9fViL6VA1tJjUO9NJZ-/s1280/photo_2025-03-21_10-55-09%20(2).jpg
ចំណែកខេត្តធំៗ ដូចជា ៖ ឈៀងម៉ៃ សុងក្លា ខនគែន នគរស្រីថាម៉ារ៉ាជ និងសមុទ្រប្រាកាន សូមពលរដ្ឋទាំងអស់ជួយគ្នាលើកកម្ពស់ប្រពៃណីថៃក្នុងថ្ងៃចូលឆ្នាំថ្មី ហើយក្រសួងទេសចរណ៍នឹងចំណាយប្រាក់ចំនួន១៥០លានបាត ដើម្បីរៀបចំកម្មវិធីផ្សេងៗក្នុងថ្ងៃចូលឆ្នាំថ្មីឱ្យបានអធិកអធម ៕

ពិតជាអស្ចារ្យ! ទិដ្ឋភាព “សមរាត្រីអង្គរ” បង្ហាញខ្លួន ធ្វើអោយភ្ញៀវទេសចររាប់ពាន់នាក់រំភើបចិត្ត

0

មិនអោយខកបំណង ដែលខំប្រមូលផ្ដុំគ្នាតាំងពីមេឃនៅងងឹត មុខប្រាសាទអង្គរវត្តកាលពីព្រឹកមិញ បាតុភូត “សមរាត្រីអង្គរ” រឺ Equinox Angkor បានធ្វើអោយភ្ញៀវទេសចររាប់ពាន់នាក់ស្រែកហ៊ោកញ្ជៀវ រំភើបចិត្តជាខ្លាំង ក្រោយបានឃើញទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទនេះ ដោយផ្ទាល់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFEfa5EzKn2-aKR5s7sfpamipqQnDn3me71C7t1raHBdlTbWwVO_Sn3w-DTiR7e40zZYIP1lqz9Mk453XOzhe3q2N1U7Y0fDN1mWV3bhj76elswA5rOC0ghGCxOCbKa-j7A1VrP0MmT5UEZRvgZUj1x2rINHhuPK9wAZoM8l40NQzRTZCjOlSx-bMlMo8n/s2048/480750641_1124279283043102_9115375700760474347_n.jpg

បន្ទាប់ពីទទួលបានដំណឹងនៃព្រឹត្តិការណ៍ “សមរាត្រី” ថានឹងកើតមានចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តរួចនោះ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមកពីជុំវិញពិភពលោកបានប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករ ដើម្បីរង់ចាំផ្ដិតយកទិដ្ឋភាពដ៏កម្រមួយនេះដោយផ្ទាល់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgOrbe-r_tiRRSbNHC5vzTKjrRfZDxNAXUTIHaeE5j_VIbWiMD1Zm4Er4x-ff7DKBKcYKUr4cfB6y34DjtXRFNcYPEF1jRcE44TgF4kA14-Y1kB15K57vfkeJ7jalupDHVcO6UMFAU2QCs31993pTgxj2yah-46lQDiGYTcsDNrlaals6kTPuHZ1RcYndh/s2048/480961158_1124279226376441_801096153181885483_n.jpg

មិនខុសពីពេលវេលា ដែលខាងក្រសួងទេសចរបានជូនដំណឹង ព្រឹត្តការណ៍ “សមរាត្រី” បានបង្ហាញខ្លួនឡើងនៅចន្លោះម៉ោង ៦:១៥នាទី ថ្ងៃទី២១ ខែមីនានេះ ពិតប្រាកដមែន ដែលមិនធ្វើអោយភ្ញៀវទេសចរដែលខំមករង់ចាំខកបំណងឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic9_15Krp3o0bDEt5V6mIZ4X4rY8GjZQTLF4wZxvwyIzqrgL8DRfOfVcKEyQvxaGyjfcgnzPly1SLaO1mgX9Ubns5hl3eutIAuMW_8CGOkI2LcnW3lBYGRjHRcLQMw8FmatT2_sly3yIC5dL6hAvIy6sJNyF2Qi5vBMyaXpJbylUOoZkSBvZ0GxZHXZzl4/s2048/481952129_1992473804497954_6338865359412964299_n.jpg

    មូលហេតុដែលធ្វើអោយភ្ញៀវទេសចររំភើប និងស្ញប់ស្ញែងនោះ គឺដោយសារតែអច្ឆរិយភាព នៃការគិតគូរបានដិតដល់របស់បុព្វបុរសខ្មែរ លើក្បួនច្បាប់វិទ្យាសាស្រ្ត តារាសាស្រ្ត ក្នុងការកសាងប្រាសាទ និងហាក់យល់ដឹងពីចក្រវាលច្បាស់ជាងមនុស្សសម័យទំនើបនេះទៅទៀត។ លើសពីនេះទៅទៀត ភ្ញៀវទេសចរខ្លះ បាននិយាយថា ពួកគេមិននឹកស្មានថាពួកគេអាចមើលឃើញភាពអស្ចារ្យនេះ បានដោយផ្ទាល់ភ្នែកបែបនេះទេ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikIkxT64lgd39uE9a_GVWh6XJDenMCTMvpsF8WuU-osnnW0Zf8HNKrtTq_BBfh65jab1c6HdWYhWRPAL_qn2ZjC0LHn0ZvZpZP6HIi1rQ4Dx3Q2ydAfWbK-itnaAY_4hrLmKICcg8i8DNDu5wOakwktlBIzgIE5RsnRUeZEKZ8TC9spHLSuDqV0y1vbHY4/s1280/485281246_122127047210716163_2245628279320945167_n.jpg
    សូមជម្រាបថា បាតុភូតនេះនឹងកើតមានចំនួន២លើកក្នុង១ឆ្នាំ ដែលប្រសិនលោកអ្នកខកខានមិនបានទស្សនានៅក្នុងខែមីនានេះទេ អ្នកអាចរង់ចាំ “សមរាត្រី” លើកទី២ ដែលនឹងកើតមានក្នុងខែកញ្ញា ចន្លោះចាប់ពីថ្ងៃទី ២១-២២ ខាងមុខនេះ ដើម្បីទទួលបានបទពិសោធទស្សនីយភាពដ៏ល្អឯកមួយនេះ៕

សត្វក្រពើភ្នំ ១០ក្បាល ត្រូវបានប្រលែងនៅឧទ្យានជាតិវីរៈជ័យដោយមានបំពាក់ឧបករណ៍តាមដាន

0

សត្វក្រពើភ្នំត្រូវបានចាត់ទុកថាជាសត្វដែលជិតផុតពូជទៅហើយ សត្វប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ ដូច្នេះហើយទើបមន្ទីរបរិស្ថាន និងអង្គការអភិរក្សក្រពើភ្នំបានព្យាយាមបង្កាត់កូនរបស់វា ហើយពេលនេះទទួលបានក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាល យកទៅប្រលែងជាលើកដំបូង ដោយមានបំពាក់ជាមួយឧបករណ៍តាមដានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAqqyMVomUswvp6cn_WrVv8t1-28B06A865C1QoOTCMqDoQwZUnyNjFiRRtVZdhl40uKTTi9BKR49LD2se8bcDCHYBqF6c3Q2In9miMPY8eBE3KXXWUD3Az8cawz-58sNPKJa1iaexWEvm4GPbUpzSG-APM6UYUawL4jSEVTNhzA4N7IMfZDrVG-xtpoLZ/s990/photo_2025-03-18_15-38-59.jpg
ការប្រលែងនេះធ្វើឡើងតាមរយៈកិច្ចសហការរួមគ្នារវាងអង្គការសត្វព្រៃ និងរុក្ខជាតិ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលមូលដ្ឋាន។ តាមការសិក្សា ក៏បានរកឃើញតំបន់ដាច់ស្រយាលជាមួយនឹងលក្ខខណ្ឌជម្រកដ៏ល្អបំផុតសម្រាប់ ប្រភេទក្រពើគឺភ្នំនៅឧទ្យានជាតិវីរៈជ័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG2EUakCBPdzbwkgK_zjZ4FNUwnEWAVqKOD-0I5ijXcqyxQgeBBKaMku4AFE_0fQ_XME0g9wJGMTjL7swWOwm2_O0SrGGEx-nOvOHfoAXfmmddxJ5K8ZfnAmnqNT0UXOJCZ5v4tdSKrwprW6D5iSIqjecs-VokoQCApKC8_gbLBYA3rrqwE9tCmv6O7IVA/s1280/photo_2025-03-18_15-39-00.jpg

មន្ត្រីជំនាញបាននិយាយថា ការប្រលែងសត្វក្រពើនេះ «យើងបានបំពាក់ ឧបករណ៍កត់ត្រា សំឡេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHtdJTcWR0b-c1qQfiqfIoSZ7IR3zkqbCwaHp4XFIHWYBrJCN1uN_xyLejLG7AmZz31gLV8XBByyiXo2EYIchx-BMIDj9i1xG1ho3EcjGIByyanW_ZvTDoctieKcHT74Nf8CTmwpweTQ0kA3T99hdec1HzPP7lBnW0byh31kRBqngUq9XTj2Dly4PRNJX/s1280/photo_2025-03-18_15-39-01.jpg

លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិបានលើកឡើងថា៖«យើងបាននិងកំពុងលែងក្រពើភ្នំពូជសុទ្ធពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានចំនួនច្រើនជាងមុន ហើយយើងបានសង្កេតឃើញការកើនឡើងនូវការបង្កាត់ពូជពងកូននៅក្នុងធម្មជាតិផងដែរ»។ លោកបន្តថា ជាទូទៅ ក្រពើភ្នំត្រូវការពេលជាង ១០ឆ្នាំ ទម្រាំធំពេញវ័យ។ ចំពោះក្រពើភ្នំ ដែលត្រូវបានលែងនេះ នឹងចាប់ផ្តើមបង្កាត់ពូជពងកូនដោយខ្លួនឯងនៅ ក្នុងធម្មជាតិ ដែលជួយជំរុញឲ្យមានការកើនឡើងនូវចំនួនប្រភេទនេះនៅក្នុងធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLk9spgKVQQGnq3EstpRxpZd8KS0dJ0jXDkGoHu9qo5cjU2W3yLRW9giKW99hBgFxH2oiW-x6ZlRl8bPbJ97ykiFhOtZMux0tUU6U6yyHVrTH6QO_Nhv8oDtgEXdB3OG7LwirOoOzSWqdbWNkBDRADxgIxOyzEwddfPtEqP_A398FZ-eLJvJ49gEmYg_OA/s1280/photo_2025-03-18_15-39-02.jpg

ដោយឡែក រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ក៏បានលើកឡើងផងដែរថា៖ «ក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែយើងសង្កេតឃើញប្រភេទ នេះមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា នេះជាមោទកភាពមួយសម្រាប់ប្រទេសយើងក្នុងពិភពលោក ដែលមានក្រពើប្រភេទនេះរស់នៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6TFfSs0LMyDOpgpJ23wAphnrfrnfAlFaar0W46jnMLeVZDvT4vvRc4rPjhffApp7yjUNaVwkwcoHG8B20SxgZ_kNMCLXot34sGemB8h45RjOhW66l3QoXL46CcGvu_ELUcuTxn4eO-HMhSeWG4JFxg16ZhPI2SSKQ6fQCcEe1glQChUck5m-IxzYFyDu0/s1280/photo_2025-03-18_15-39-05.jpg

រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ៕

ភាពយន្តដកស្រង់ចេញពីហេតុការណ៍ពិតរបស់ LD រកចំណូលបាន២ម៉ឺនដុល្លារក្នុងថ្ងៃចាក់បញ្ចាំងដំបូង

0

ក្នុងថ្ងៃចាក់បញ្ចាំងដំបូងនៃខ្សែភាពយន្ត«ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្ម LD ដកស្រង់ចេញពីហេតុការណ៍ពិតទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនបានជាប់ចំណាត់ថ្នាក់លេខ១ នៅថ្ងៃដំបូងនៅដើមឆ្នាំ២០២៥ ខណៈគេបានឃើញតួលេខចំណូលនៃរឿងនេះចំនួន២ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4QD8Ruoz_tYg8qxZ2QaqX9pw8rAfbv8jTFe2GzwwHLgR83IfoHfw5s4vahbRx847GPUcJHHi6bbYNuAUtcbuodX27eKys6BNq5J11ugjPtf_s1itUuIg6wmXP6zVWJvZnJ_RSBG_jq04dKX824_K164vnIddvBuVGdYCzNHPBzUaUOfZY9RY58FFpRF0W/s1400/image_2025-03-21_13-29-49%20(2).png

«ភ្លើងឆេះក្លឹបក្រោមដី» ជាវណ្ណកម្មថ្មីរបស់ផលិតកម្ម LD ដែលកំពុងចាក់បញ្ចាំងនៅក្នុងរោងកុនហើយទទួលបាននូវការគាំទ្រពីទស្សនិកជនបន្ទាប់ពីផ្ទុះរឿងអាស្រូវមានរយៈមុននៃរឿង «១៤ កុម្ភៈ»។ ខ្សែភាពយន្តនេះត្រូវបានបង្ហាញថាគឺបានឆ្លុះបញ្ចាំងពីសាច់រឿងពិតនៅចុងឆ្នាំ២០២១ដែលបានកើតឡើងនៅខេត្តសៀមរាប ខណៈមានការលើកឡើងថាមានព្រាយស្រីចង់រៀបការជាមួយមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn3580pbm7z9aeGJI1ES6_JLwBy71mxKUj4u2VeCi1RvAj3QNwLgGTK3QZr1abNkWq7yRSQDhugn-6DMIEx7GEY028MQx0zimAqorgblovj_h0R8nHDmCReEO0C8Y4AQV01n97N8Z-4E8s7SSQ9sb1rsjPd4_zeCpkt5PJTCGaLHjP07k3ZAzsjaF7xweO/s1433/image_2025-03-21_13-29-49.png

ចាក់បញ្ចាំងដំបូងនាថ្ងៃទី២០ មីនា នេះ «ភ្លើងឆេះក្លឹបក្រោមដី» ទទួលបានការគាំទ្រយ៉ាងខ្លាំងដោយខាងរោងកុនបានបង្ហាញឱ្យឃើញមានការចូលទស្សនាពេញៗកៅអី ធ្វើឱ្យចាងហ្វាយផលិតកម្មលោក លៀក លីដា និងក្រុមផលិតករបង្ហាញនូវអារម្មណ៍រំភើបចិត្តដែលឃើញខ្សែភាពយន្តខ្លួនទទួលបានការគាំទ្រយ៉ាងខ្លាំងដូចនេះ។ តាមការចែករំលែករបស់លោក លៀក លីដា បានចែករំលែកការបង្ហោះមួយនៃការសន្ទនារបស់លោកជាមួយក្រុមការងារ LD ដែល ខ្សែភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី»ជាខ្សែភាពជាប់ចំណាត់ថ្នាក់លេខ១ នៅថ្ងៃដំបូងនៅដើមឆ្នាំ២០២៥ ជាមួយតួលេខបង្ហាញ$20K (២០,០០០ដុល្លារ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJDxUXdY2dotXCF7Mgg8p69k721PId5PFAAOYDkdS8eQpujFZjn26wVdzcmq3lnjIAuVkLOVLLk1PD2if3Igk5pd3v1IhPIVIa1JZhqSXU4dgxXtIj-j_ItcjbRZ3kgMRCopveA-x5iCCV4qFgQEVA7ELTM0Yhcbv7cfnPGXLJeM0ZUZXB-drxhImJ3Xae/s2048/image_2025-03-21_14-17-53.png

ថ្មីៗនេះលោក លៀក លីដា រួមទាំងផលិតករភាពយន្តខ្មែរនិងអ្នកចែកចាយភាពយន្តខ្មែរមួយចំនួនទៀតបានចូលរួមកម្មវិធី Hongkong Filmart 2025 ដែលអាចថានេះជាសញ្ញាល្អមួយខ្សែភាពយន្តខ្មែរមានទីផ្សារនៅលើទឹកដីហុងកុង ខណៈកន្លងមកភាពយន្តរបស់ LD គឺបាននាំចេញទៅចាក់បញ្ចាំងក្នុងរោងកុនក្រៅស្រុក។ ជាក់ស្តែងភាពយន្ត «បណ្តាសារនាងរាត្រី» ជាភាពយន្តខ្មែរទី១ដែលរកចំណូលបានច្រើនជាងនៅតៃវ៉ាន់៕

ក្រុមហ៊ុនតារាសម្តែង Kim Soo Hyun ប្តឹ.ងគ្រួសារ Kim Sae Ron ក្រោយធ្លាយរូបភាពរ.សើប

0

ក្រុមហ៊ុនតារាសម្ដែង Kim Soo Hyun បានប្ដឹងក្រុមគ្រួសាររបស់អតីតមិត្តស្រី Kim Sae Ron និង Channel YouTube ដែលបានបញ្ចេញរូបថតឯកជនរបស់ខ្លួននៅពេលអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាដែលរូបភាពរសើបនោះបង្កឱ្យលោកមានក្តីអាម៉ាសនិងសម្ពាធផ្លូវចិត្តhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge2xOWPKzEnd5OSoHf2-6NOHvn1dvzwzR4tSyIAhkkhBYDgt6WLPhPhduYzjJU78jLNXalq5o4RSCeQVaLGSNQkku8TQGN-vEIQFOPRQrfc4k36-qZarI09m_Ophpb2xWI9JJdYI1-S4HhMX2FWwoHp7w6K45D11_LDI3SkGXWvDuTm-P6gn1OJgQlZFuL/s1442/image_2025-03-21_11-11-59%20(2).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី ២០ ខែមីនា ក្រុមហ៊ុនគ្រប់គ្រង Gold Medalist បាននិយាយថា ខ្លួនបានតែងតាំងមេធាវីដើម្បីការពារកិត្តិយស និងសិទ្ធិរបស់ Soo Hyun ។ ក្រុមហ៊ុនបានចោទប្រកាន់ Kim Se Eui ដែលជាប្រតិបត្តិករនៃ YouTube Channel Garo Sero Institute ក្រុមគ្រួសាររបស់តារាសម្តែង Kim Sae Ron និងមនុស្សម្នាក់ដែលអះអាងថាជាម្តាយមីងរបស់ Sae Ron សម្រាប់ការផ្សព្វផ្សាយរូបថតឯកជនរបស់តារាសម្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicnvzr4wkTjPuYIfJ-q1k-_uplfQYlqWX_wfr-HMku50YWOqcj6TekGWP_b-X_heUMbN_8d76FAsR4EowM2WXrc1bQXx1nhmN6n46Tb_IZP25p6LiUkxGKvf5qydvgKH0UDf7YqcXIWQ9lGK2e1IpL_mf_zhn6Mm0rR1WIvzNgVixt_j76HaZP-xtXv4h9/s1256/image_2025-03-21_11-11-59.png
យោងតាមការចែកចាយនៃរូបភាពនោះគឺបានបង្ហាញពី Kim Soo Hyun កំពុងលាងចាននៅផ្ទះរបស់ Sae Ron ត្រូវបានគេថតកំឡុងពេលណាត់ជួបរបស់ពួកគេ នៅពេលដែល Kim Sae Ron ពេញវ័យ។ ការដាក់រូបថតរសើបលើការផ្សាយបន្តផ្ទាល់របស់ YouTube អាចនឹងអាម៉ាស់ និងប៉ះពាល់ដល់ Kim Soo Hyun។ មេធាវីរបស់តារាសម្ដែងរូបនេះបាននិយាយថា ការចែកចាយរូបថតឯកជនដោយមិនមានការយល់ព្រមពីអ្នកក្នុងរូបថតនោះគឺជាការបំពានច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJh0l3CzhneWbG75a4wFtJ2B2SRrLQvkLVDIQNP-5a9bMUIoSOOlA8FKqWOvJ1fN6BwR7ACQXkZgBsVgA-kQY835PuxlgoM7SweUU35re5gb4Rw-cwLn6NVamc3Q1vksMTeUuP3IUq-w2T0js0Vck7z3l4Ok_QmXli_W6IUJfjaILI26vlug8kkHNfLrxn/s1200/image_2025-03-22_08-25-36%20(2).png
ក្រុមហ៊ុនក៏បានចោទប្រកាន់ Garo Sero ថាបានគំរាមកំហែង Kim Soo Hyun ដោយនិយាយថា «បន្តផ្សព្វផ្សាយរូបថតស្រដៀងគ្នានេះ» ដែលធ្វើឱ្យតារាសម្តែងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។ ក្នុងសេចក្តីប្រកាសនោះ ក្រុមហ៊ុន Gold Medalist បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ Kim Sae Ron ចំពោះការបាត់បង់តារាស្រីរូបនេះ។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនមិនអាចព្រងើយកន្តើយចំពោះ អំពើខុសច្បាប់ ទេដូច្នេះវាត្រូវចាត់វិធានការយ៉ាងខ្លាំងដើម្បីការពារសិល្បកររបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilfSe6lRzWWEHDZcy6HDM1_CImLWLHLN4mkzOHbwPsTsluHoE5-BZZQwuF1l5LK0alVtVLUC1X_yxkB-xSybVd2ZDFv4gcW5H_AytBAvbBTv-EZlwJiwzHQpzqM2DfUNN7-3DRTJd2GGHtouD8i6514vfAwwDxbMOO7Y9SiXPVBki43VuFc-CoppOViZwO/s1350/image_2025-03-22_08-25-36%20(3).png
Gold Medalist បាននិយាយថា ពួកគេបានរារាំង និងប្រគល់ឱ្យសាច់ញាតិរបស់តារាសម្តែង ប៉ុន្តែមិនអាចបន្តបានទេ ដោយសារតែក្រុមគ្រួសារ និង Garo Sero បានចេញផ្សាយព័ត៌មានគ្មានមូលដ្ឋាន ដែលប៉ះពាល់ដល់កិត្តិយសរបស់ Kim Soo Hyun ។ ជាមួយគ្នានេះដែរ ក្រុមគ្រួសាររបស់ Kim Sae Ron បាននិយាយថា Kim Soo Hyun បានណាត់ជួប Sae Ron នៅពេលនាងមិនទាន់គ្រប់អាយុដោយទាមទារឱ្យតារាសម្តែងរូបនេះ ធ្វើការសូមទោសជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatkVlu_vkRP_WDk6-Uk2cpP7fha05AKTFd1N3gtV4Dy1x7eHr347_jb73gxbFRE0-xBMJiZ4JUezeAyDLBbY7jq862umwid6ujZLRf6f4a9HUirJf9PBGaatEs4AUQr8KQb0x2VbOSJAS3n6_sWes_jIWR3ATsqtX2ziRUYsKl15ScP2K9YvwSAClJRaN/s600/image_2025-03-22_08-25-36.png

រឿងអាស្រូវពាក់ព័ន្ធនឹង Kim Soo Hyun បានផ្ទុះឡើងកាលពីថ្ងៃទី ១០ ខែមីនា នៅពេលដែល Garo Sero បានដកស្រង់សាច់ញាតិរបស់ Kim Sae Ron ដោយចោទប្រកាន់តារាសម្តែងរូបនេះពីបទ មានទំនាក់ទំនងជាមួយនាងមិនទាន់គ្រប់អាយុ និង ទារលុយពី Kim Sae Ron រុញនាងរហូតដល់ ស្លាប់ ។ នៅថ្ងៃទី ១៤ ខែមីនា Kim Soo Hyun បានសារភាពថាស្រលាញ់ Kim Sae Ron ពីឆ្នាំ ២០១៩ -២០២០ នៅពេលដែលនាងពេញវ័យ។ Gold Medalist បាននិយាយថាពួកគេបានសងបំណុលឱ្យ Kim Sae Ron នោះ គ្មានវិធីណាដែលពួកគេបានគាបសង្កត់តារាស្រីឱ្យសងបំណុលនោះទេ៕

“នរោត្តម” គម្រោងអគារពាណិជ្ជកម្មថ្មី ចំកណ្តាលទីក្រុងភ្នំពេញ

0

អគារពាណិជ្ជកម្ម នរោត្តម ( Norodom Business Tower ) ដែលមានកម្ពស់២៨ជាន់ ស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម ជាគម្រោងអភិវឌ្ឍន៍ចម្រុះមានកម្ពស់ ១១២,៣៥ម៉ែត្រ។

អគារពាណិជ្ជកម្មនេះ សាងសង់លើផ្ទៃដីសរុបប្រមាណ ១ ៩៥៧ ម៉ែត្រការ៉េ ដោយមានការិយាល័យ Class-A ទំហំជាង ១០ ០០០ ម៉ែត្រការ៉េ មានចំនួន ១០ជាន់ និងមានជាសណ្ឋាគារផ្កាយ ៥ ចំនួន ១៦ ជាន់ ជាមួយបន្ទប់សណ្ឋាគារចំនួន ២២៦ បន្ទប់។

អគារនេះ គឺជាកិច្ចសហប្រតិបត្តិការដំបូងរវាង ក្រុមហ៊ុន Shanghai Baoye និងក្រុមហ៊ុន TP Moral Construction & Development Co., Ltd (សហគ្រាសក្នុងស្រុក) និងទទួលបានការរចនាអគារ ដោយក្រុមហ៊ុនអន្តរជាតិល្បីឈ្មោះ Aedas របស់ទីក្រុងហុងកុង។

អគារពាណិជ្ជកម្ម នរោត្តម បានបើកដ្ឋានការដ្ឋានសាងសង់ហើយ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយប្រើពេល៣០ខែ ដើម្បីបញ្ចប់ការសាងសង់៕

សម្តេចធិបតី ច្រានចោលព័ត៌មានដែលថារដ្ឋអស់លុយ បើក​ឱ្យមន្រ្តីរាជការ

0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានច្រានចោលការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួនថា រាជរដ្ឋាភិបាលអស់លុយបើកប្រាក់ខែឱ្យមន្ត្រីរាជការហើយទើបបោះពុម្ពក្រដាសប្រាក់ ២០ម៉ឺនរៀល។

សម្ដេចធិបតី បានថ្លែងថាបញ្ជាក់ថា៖” រាជរដ្ឋាភិបាលបានគ្រប់គ្រងថវិកាបានត្រឹមត្រូវ និងមិនខ្វះថវិកាសម្រាប់បើកជូនមន្ត្រីរាជការឡើយ ហើយខែ៤នេះគឺយើងបើកប្រាក់ខែឌុបតែម្ដង ជូនលោកគ្រួអ្នកគ្រូមន្ត្រីរាជការទាំងអស់បូកទាំងប្រាក់៥ម៉ឺនថែមទៀតមិនឱ្យយឺតជាងថ្ងៃ ១១ខែមេសាទេ បើកម្ដងទាំងពីរតែម្ដង ដើម្បីលោកគ្រូអ្នកគ្រូអាចចូលឆ្នាំ”។

សម្តេច សង្កត់ធ្ងន់ទៀតថា៖” បើសិនយើងបោះដោយសារអស់លុយមែន បោះ២០ម៉ឺនយកមក ប្រាកដជាឃើញក្រដាស ២០ម៉ឺនចរាចរណ៍ពេញក្រុងហើយ តែនេះអត់ឃើញមាននោះទេ។

គួរបញ្ជាក់ថា ធនាគារជាតិ ធ្វើការបោះពុម្ពក្រដាសម្ភៃម៉ឺន គឺដើម្បីអបអរសាទរពិធីឡើងគ្រងរាជគ្រប់ ២០វស្សារបស់ព្រះមហាក្សត្រ”។

 

ក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលការធ្វើដំណើរទៅកោះបាលី ក្រោយឥណ្ឌូណេស៊ីប្រកាសអាសន្នពីការផ្ទុះ ភ្នំភ្លើង

0

ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មាន Reuters រាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Jetstar Airways ដែលគ្រប់គ្រងដោយ Qantas Group គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិអូស្ត្រាលី បានប្រកាសលុបចោលការហោះហើរពីប្រទេសអូស្ត្រាលី មកកាន់កោះបាលីរបស់ឥណ្ឌូណេស៊ីជាបណ្តោះអាសន្ន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្រោយឥណ្ឌូណេស៊ីប្រកាសអាសន្នពីការផ្ទុះ ភ្នំភ្លើងខ្លាំងបា.ញ់ផ្សែងផេះឡើងលើមេឃកម្ពស់៨គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiees_QZLktGF31OUbxOCn8PpYeMzo1J9yxa1sfEEX_QH2G9V0UsPu0rpWZliaqlsKum5dCrMbUUMZBB_sQt0WAbo-fjz1291_HYEGwvGyL4iLMshkG1-1k9yCnlNgApKuScJqvaVi6ZHfucFQvY3gXSGhogy7TaRkaRzvAiOttupB1_s6sBTWUd8KKjPax/s1360/image_2025-03-21_15-53-12.png

យោងតាមទិន្នន័យលើគេហទំព័ររបស់អាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរីបញ្ជាក់ថា ជើងហោះហើរមួយចំនួនរវាងសិង្ហបុរី និងកោះបាលី ចេញដំណើរយឺតយ៉ាវ ឬពន្យារពេលហោះហើរ ។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និងក្រុមហ៊ុនអាកាសចរណ៍ Scoot បានពន្យារពេលហោះហើរទៅកោះបាលី និងរង់ចាំឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicTYJlDGKHhjR27SbwxnO5jywjxtSwFjnWxZMnEQALc6So_n0bfdB6lH8bXHSJS04msOcJ9X366920Eru0lk4gcYf6WKw9Psjjkr63mPrZSYNFpTd0N1fFZ5fvNGxAMYuXlR0LyQ8yzAWYQoC8Lm6dD8kf_W2hQSnb1SXRyXKF2D-m0xOxPRoR-aE5fCMR/s1440/image_2025-03-21_15-53-13%20(2).png

អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសអាសន្នទៅកាន់ពលរដ្ឋរស់នៅក្បែរភ្នំភ្លើងឱ្យជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ក្រោយពីភ្នំភ្លើង Lewotobi Laki-Laki លើកោះហ្វូរ៉េសក្នុងប្រជុំកោះស៊ុនដាណយ នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានផ្ទុះយ៉ាងខ្លាំង និងបាញ់ផ្សែងផេះឡើងលើមេឃកម្ពស់៨គីឡូម៉ែត្រ កាលពីព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp3x1BsUPTYRK3tOHMC9gxfpEo0jIF0ycWOmRFE9sHqFcj__LXUw09YffGvks2uXKWCUC71hOoFpWCrdRl5zfQPrSPojZkUkizlbxYeoIypxTVNKe-FT87Ml-qgMkVyzvIf0qE7LlOIwozR-EMV-Dv_yZ7SFjMlFti3UekZnx7uY1O6coBxafvkcra5h4A/s800/image_2025-03-21_15-53-13.png

ការិយាល័យកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ីឱ្យដឹងថា ភ្នាក់ងារសង្គ្រោះបានជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ប៉ុន្តែមានពលរដ្ឋម្នាក់ស្លាប់ក្នុងពេលជម្លៀស ។ ឥណ្ឌូណេស៊ីតែងតែមានភ្នំភ្លើងផ្ទុះជាបន្តបន្ទាប់ ហើយកំអែភ្នំភ្លើងបានហូរទៅកាន់ភូមិនៅក្បែរៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEito0ccGGf_75Btnc1uh8ggsdOSNVlC-cefpMHZUb82A6N9QYZfEDI99FcJmVKyNgT0hGgrRTJ8f8KPXZN_aQjUdgjRU4bJuCRv-Xa-hJf9A6bjKH-8rudQ15TE4eIi2upmgbFBSWM3F1pbqe42UncJyVe4QUFPY1RLhLsydzgyRbvr5NNWryoE6bYve3u-/s994/image_2025-03-21_15-53-15%20(2).png

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសមានភ្នំភ្លើងផ្ទុះច្រើនបំផុត ពីព្រោះមានទីតាំងស្ថិតនៅលើចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់មានការរញ្ជួយដីខ្លាំងដោយសារចលនាសំបកផែនដី ។ វាពុំមែនជារឿងប្លែកទេ ដែលភ្នំភ្លើងតែងតែគំរាមកំហែងពលរដ្ឋរស់នៅក្បែរភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCLgKG6_crZnaHm80N8zgJ9kmBcMei71jf1IJIXitVZjjC1N39FTfZ0fV1bUsS9vuzNBwMDu38yzCuJLRsJt7fwqBa47XUMoTIb2mDuNdD9xTm3WPn-SMGK-LS32cQfXjQXSCaqeGFBb37UkfAl5MLy5YiV10qjjS3H9NkmSdwBTtmbENstxga9af8cOB4/s1050/image_2025-03-21_15-53-15.png

ភ្នំភ្លើង Lewotobi Laki-Laki ធ្លាប់ផ្ទុះខ្លាំងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន៩នាក់ ហើយមនុស្សរាប់ពាន់នាក់ទៀតត្រូវជម្លៀសចេញពីផ្ទះ ។ លើសពីនេះ លំនៅឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅភូមិក្បែរនោះបានខូចខាតអស់យ៉ាងច្រើនដោយសារកំអែភ្នំភ្លើង ៕

មិនមែនមានតែនៅសហរដ្ឋអាមេរិកទេ! «រូបសំណាកសេរីភាព» គឺមាននៅក្នុងប្រទេសចំនួន ៧ ជុំវិញពិភពលោក

0

«រូបសំណាកសេរីភាព» មិនមែនមានតែនៅសហរដ្ឋអាមេរិកនោះទេ តាមពិតទៅរូបសំណាកនេះគឺមាននៅក្នុងប្រទេសចំនួន ៧ ឯណោះ។
រូបសំណាកសេរីភាពត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៨៨៦ នៅកំពង់ផែទីក្រុងញូវយ៉ក ដែលជាអំណោយរបស់ប្រទេសបារាំងផ្តល់ឱ្យសហរដ្ឋអាមេរិក។ រូបសំណាកនេះមានកំពស់ ៤៦ ម៉ែត្រ ពាក់មកុដមាន ៧ spikes ដែលជានិមិត្តរូបនៃរស្មីព្រះអាទិត្យរះលើពិភពលោក តំណាងឱ្យសន្តិភាព សិទ្ធមនុស្ស ការជួបជុំ ការរួបរួម សេរីភាព និងឯករាជ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSzQ6Ozx221CDX3jcRe4CRwOgo4XZS9et8Pu4NOJ0aR79YFWPg4nGV8H-ufUG245kRbg0uqQjWLVBH9q1yATkiwvisxEmEXZJuICh8VrjQP1qPG_NyNaoOpHM3flNNMELe04Z9iXuWoLjKX7-7KXv6ZjmXLV5e2Bt-cgR1BHRr1c0CsR6BM4Ayl8B5JwxK/s1200/image_2025-03-21_14-49-57.png

ដោយសារតែវាមានភាពល្បីល្បាញ រូបសំណាកនេះក៏បានបង្ហាញខ្លួននៅគ្រប់ទីកន្លែងជុំវិញពិភពលោក ទោះជាយ៉ាងណានេះគឺជារូបសំណាកក្លែងក្លាយនោះទេ ដែលត្រូវបានសាងសង់នៅក្នុងប្រទេសដូចខាងក្រោម៖

១.ប្រទេសជប៉ុន៖ រូបសំណាកសេរីភាពនៅក្នុងប្រទេសជប៉ុន (Odaiba Statue of Liberty) មានកម្ពស់ជិត ១២ ម៉ែត្រ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៩៧ ដើម្បីរំលឹកដល់ទំនាក់ទំនងល្អរវាងប្រទេសជប៉ុន និងបារាំង។ រូបសំណាកនេះមានទីតាំងនៅឈូងសមុទ្រតូក្យូ ងាយស្រួលចូល ហើយនៅពីក្រោយរូបសំណាកគឺជាស្ពានព្យួរដ៏វែងមួយ ដែលធ្វើឱ្យអ្នកទស្សនាគិតថាពួកគេកំពុងស្ថិតនៅទីក្រុងញូវយ៉ក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPeTg4riMQYWmTN8ijE7W0Whe-LruAj6-xyWQFq9dWtlt5lHVPGolYwfyZwjvFz3-gXBgEjYodBNxI7igMQo1S1j8wpNEPZ11d0R7oroWwkGBGL1PJ0ZTqO_h-4LwhX-zQJieBepfMJpIaaSfYIji23jwjOJOjX6irq5JKgtQv_CJWtmXOfJlDRCPvlESp/s1920/image_2025-03-21_14-49-57%20(2).png

២.ប្រទេសបារាំង៖ ក្រៅ​ពី​គម្រោង​ផ្តល់​ឱ្យ​សហរដ្ឋ​អាមេរិក បារាំង​ក៏​បាន​សាងសង់​រូបសំណាក​សេរីភាព​ជា​ច្រើន​ដែល​រាយប៉ាយ​ពាសពេញ​ប្រទេសផងដែរ។ រូបសំណាកដ៏ល្បីមួយ ដែលភ្ញៀវទេសចរជាច្រើនស្គាល់ គឺរូបសំណាកសេរីភាព ដែលមានទីតាំងនៅ Bordeaux ឬនៅមុខមជ្ឈមណ្ឌលសិល្បៈ Chateau de Vascoeuil ក្នុងទីក្រុង Vacoeuil។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO9X4ggbBVf9QpXyCH95_eywfrUtKBDrGv_qtxD6oe6zXwg54AnzO9EpY7Hvkt26PckUT7f2OLYc2un_XOjxcvvx8lxrAXuqxVS98pEBbVEVaGnfdBqzFlbaQTgb3dk5s-e6oo7C9QayfydCDJa2E1NaMJF_MuIh_wvYkG1hWM-EPIJJOv1KDUDVycfwbH/s856/image_2025-03-21_14-51-05.png

៣.ប្រទេសន័រវេស៖ ភូមិតូចមួយនៃ Visnes ក្នុងតំបន់ Rogaland មានអណ្តូងរ៉ែទង់ដែងដែលបានដំណើរការអស់រយៈពេល ១០០ ឆ្នាំមកហើយ ទង់ដែងនៅទីនេះត្រូវបានគេនិយាយថាប្រើជាវត្ថុធាតុដើមសម្រាប់ឆ្លាក់រូបសំណាកសេរីភាពនៅសហរដ្ឋអាមេរិក។ សព្វ​ថ្ងៃ​ភូមិ​នេះមាន​រូបសំណាក​សេរីភាព​តូច​មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibJcLcYZzkOAr9DbWbWksPGmDVldwokZOIIIQCZRyUDSFQOdPtEBWD4U0a-3I6p7mWJau0GIsOytcK2a942EY_YK0dsumLm4xKW5GSYxHhD4k39BqaqmW2IRJi95EoYc4xoyG4CLFJhhianM6QynVrHLh5YKVvqpMJQkUiWWsbie9eWUa2x-O5MDgAdjFm/s723/image_2025-03-21_14-51-06.png

៤.ប្រទេសអ៊ុយក្រែន៖ នៅលើដំបូលនៃសារមន្ទីរជាតិ Ethnographic នៃប្រទេសអ៊ុយក្រែន គឺជាកំណែអង្គុយនៃរូបសំណាកសេរីភាព។ រូបសំណាក​នេះ​ត្រូវបាន​អ្នក​ស្រុក​និង​អ្នក​ទេសចរ​ហៅ​ថា​ជា​«រូប​សំណាក​ខ្ជិល» ដោយសាររូបសំណាកអង្គុយខុសគេ ដែលធ្វើឡើងដោយជាងចម្លាក់ជនជាតិប៉ូឡូញ Leandro Marconi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFotWQzz8thNbhDrKjQ7O_vya_y55ADHS_ZUpdaeApbaTEjGT9bQ6K2STox1r2O0AQVtkw8nWyuMrI5Fqqhmh1-0rya0T4EqXZ0d4Q8AOpjqD3R_cM13K5WR4wMsJFw61Vx1MPhQ_IMH8e8VryH3dWG8547cpHRnXgnSM-wnkj8DKzbx3LmKy0ErWyCJ9B/s2120/image_2025-03-21_14-52-35.png

៥.ប្រទេសប្រេស៊ីល៖ រូបសំណាកដែលមានទីតាំងនៅជាយក្រុង Rio de Janeiro ត្រូវបានចាត់តាំងដោយប្រទេសប្រេស៊ីលក្នុងឆ្នាំ ១៨៩៩ ដើម្បីអបអរសាទរទិវាជាតិរបស់ប្រទេស។ បច្ចុប្បន្នរូបសំណាកនេះ ឈរនៅទីលាន Miami ក្នុងទីក្រុង Bangu ដែលជាសង្កាត់វណ្ណៈកណ្តាល នៅភាគខាងលិចទីក្រុង Rio។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhAW_rqzMijObyIt47x6-jomAeDoiilcQ0hfbjEXnscZiSeWWP-p9FyFFi7nGRZdNR2wZfgqXT8zdZOvTTYlXRZgUTsmdMn3XZwv0pQ13s_ymO2F4JX0KEFXTqQAmV4dE8PK06cOtgbh1SPidn9-BCRaTPbFPtb7Ec_ueTjxpA_atrfBGOaNPNlu2AQuHD/s1080/image_2025-03-21_14-52-36.png

៦.ប្រទេសដាណឺម៉ាក៖ Lego Statue of Liberty គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រមូល​ផ្ដុំ​រូប​សំណាក​ល្បីៗ​លើ​ពិភពលោក​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ Legoland ក្នុង​ទីក្រុង Billund។ ការប្រមូលផ្តុំចំនួន ២០ លានត្រូវបានប្រើប្រាស់នៅកន្លែងនេះដើម្បីបង្កើតជាវិមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheLaI6irjDwMuKyKqnXjKKRsVgY6C1WuWNTOZ78Z3XkhV_-QKsIgpvyJaSKz1NQ4mD8MFwJb4XKcQl-sMhKPbqKrSYdf6uXAKB2V8LLEKXDgqjkY6sS6mS8_nogF2GWfTLVN1jDJUbi9cNshr24ep1GfiGbRBOeEBDeNW2KHjU3VEtgE50b8Ve68t3EN0l/s640/image_2025-03-21_14-52-37.png

៧.ប្រទេសអ៉ីស្រាអែល៖ កំណែនៃរូបសំណាកសេរីភាពដែលមានទីតាំងនៅ Arraba ប្រទេសអ៉ីស្រាអែល គឺមានកម្ពស់ ៤.៥ ម៉ែត្រ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយរបស់ទីក្រុង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-aWP_UbxMJKLNTpx1uHaAqBXGaqLCYrtx9UmyquFh5o6mWdKUkskMS5oTs9Kjqc_h64R9J3ELR09lpsedfikuslZluBGuT-9JCL4v1gWpo_nq_koTGugWvgwAVjH6YO431yZ0-UAnfdCE1vQOWdcN-e0r6-_WLZ5oCwJH6bwkKmuAov2yd72f9cBar6Tz/s600/image_2025-03-21_14-52-37%20(2).png

មកស្គាល់បឹងដ៏ចំណាស់បំផុតនៅលើភពផែនដីដែលមានអាយុកាល ២៥ លានឆ្នាំ!

0

បឹងគឺជាផ្ទៃទឹកដែលបង្កើតជាទំនាបធម្មជាតិនៅលើផ្ទៃផែនដី ដែលជាទូទៅវាមានទំហំតូចជាងសមុទ្រ និងមានជម្រៅមិនសូវជ្រៅដូចសមុទ្រនោះទេ។ បឹងទាំងនោះហ៊ុមព័ទ្ធទៅដោយផ្ទៃដី ពោលគឺមិនមានបណ្ដាញតភ្ជាប់ទៅកាន់សមុទ្រ ឬមហាសមុទ្រណាមួយឡើយ តែអាចមានទន្លេមួយ ឬច្រើនហូរបែកចេញពីគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjFGllytrHteObT4jCKJytMwWyKC4pG0mLcFZ84KrBrkNCLAkU6a7fHFNjfKcA9-ZsQ5obcXknuITgHRlJLUEIirl6LdWHoAf1Dc-IPUhEuDb5Iizs07liIWjtgN-mJHBXgDdW6b1ZJ2T0QAP13JBltLYYO1iaK-9A2qPq9d8CYmjVHvF65MCmt_A_LiNK/s1920/image_2025-03-21_14-44-55.png
បច្ចុប្បន្នបឹងមានច្រើនជាង ៦៧% នៃទឹកសាបទាំងអស់នៅលើភពផែនដី។ ដូច្នេះតើលោកអ្នកដឹងទេថា បឹងមួយណាដែលមានអាយុកាលច្រើនជាងគេ? យោងតាមអង្គការយូនីស្កូ និងគេហទំព័របរទេស IFL Science បឹង Baikal គឺជាបឹងបុរាណដែលចំណាស់ជាងគេបំផុតនៅលើភពផែនដី ជាមួយអាយុកាលរហូតដល់ ២៥ លានឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl1gXOuwdn3hfg9i2Munxj_GM-GMRwnwPorIa_gNgtJNXSbncZmEpdsTv2GipfY-blAkSw43pSWtQz1uxc6aVNCz9m529b3HgOon-NmnA1qs1fIi8QU7lW4kyi6Fp_HXHSvOYnQIGEBKm89ilFNcuaPMiiASg6O-_LCGYCw8J21QufS9_IiWLJHdQI5uG1/s1920/image_2025-03-21_14-44-56.png
បឹងនេះមានទីតាំងនៅខាងត្បូងតំបន់ត្រជាក់ស៊ីបេរីរបស់ប្រទេសរុស្សី ហើយក៏ជាបឹងទឹកសាបដែលមានជម្រៅជ្រៅជាងគេបំផុតក្នុងពិភពលោកផងដែរ។ បឹង Baikal មានជម្រៅ ១,៧០០ ម៉ែត្រ ជាមួយទំហំប្រហែល ៣២ ពាន់គីឡូម៉ែត្រក្រឡា ដោយមានទឹកសាបច្រើនជាងបឹងដទៃទៀតប្រហែល ២០% នៃទឹកសាបដែលមិនចេះកកលើផ្ទៃផែនដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRtB0KLuErkuYVntDbxk0Bzj3uB7hqfGuOlYpg4FcxlbddDBP-ziOYP77A3VpnPGFSgTWAFWOXlvfKjJ9i8nFNawiUgHfJQDCxJF-5C75kEe6Mgi2X6oGVgqSpzvvXNQ3v9XaIYtpu4cFL1khWJcpkX5K1z7G6R6LiD2rCaoL3S3SBNXYexK3C8tyrmcTB/s1200/image_2025-03-21_14-44-58.png

បឹង Baikal មានកោះធំតូចចំនួន ២៧ ដែលកោះនីមួយៗគឺជាជម្រករបស់សត្វព្រៃប្លែកៗជាច្រើន និងជាកោះសម្បូរទៅដោយជីវៈចម្រុះដែលមានប្រភេទសត្វជាង ១,៥០០ ប្រភេទ។ បឹងនេះសម្បូរទៅដោយរុក្ខជាតិជាច្រើនប្រភេទ ហើយវាក៏ជាកន្លែងមួយយ៉ាងសំខាន់ក្នុងការសិក្សាអំពីការវិវឌ្ឍរបស់រុក្ខជាតិទាំងនោះដោយសារតែអាយុកាលដ៏ចំណាស់របស់វាផងដែរ។ ដូច្នេះទឹកសាបសរុបនៅលើភពផែនដីប្រមាណ ២០% គឺមានប្រភពមកពីបឹងបៃកាល់នេះឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyfXOnnpSLu0CZ1BH2ZAqcy6LzLdilQpsdYli5v4Fyl5uhEVCnCmwzgIshno4FW6LWW-KxbqfXKy1sdxCbiRHNwE4uMwVeYwAVe4J9QwEUl83mxuL7VHO3zciOhy5134oW3prj32D3xQS8fn0FNJnxN6QpC4siPIpkeDr09FEEuBwlJi-j3FGic3etOQR_/s2048/image_2025-03-21_14-44-59.png