Home Blog Page 577

អាមេរិកដកហូតទិដ្ឋាការនិស្សិតបរទេសជាង១ពាន់នាក់ ខណៈនិស្សិតខ្លះទៀតទទួលបានអ៊ីម៉ែលឱ្យនិរទេសខ្លួនឯង

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានដកហូតទិដ្ឋាការសិក្សារបស់និស្សិតបរទេសជាង១,០០០នាក់ដើម្បីឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ហើយមាននិស្សិតបរទេសមួយចំនួនទៀតទទួលបានអ៊ីម៉ែលឱ្យនិរទេសខ្លួនឯងចេញពីទឹកដីអាមេរិកក្នុងរយៈពេល៧ថ្ងៃ បើពុំដូច្នោះទេ ពួកគេប្រឈមនឹងការចា.ប់ខ្លួន ។ ទង្វើនេះធ្វើឱ្យនិស្សិតបរទេសសិក្សានៅអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងពីអនាគតរបស់ខ្លួន ក្រោយអាមេរិកមានមេដឹកនាំថ្មី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGQxFjyuF_N-7XCxKPbkY0TpeRzj5mtiU4FlNOZHqSD0ozGEA1FTabVnOPB2DiqeoLAdPNIw4c9d1R1kuPoEy3oFKz6bYkEyj6NY8dOt3Pd7F-HILxFT4stKE7CMT2zKlGMj4QnVz7OvVAG7aG6WMlpLjZ_M3N08toFR7HOHNj-qG1RYlrZD3I9olVSOfA/s2560/image_2025-04-22_10-45-56.png

ការដកហូតទិដ្ឋាការនិស្សិតបរទេសកំពុងសិក្សា ព្រមទាំងដកហូតទិដ្ឋាការនិស្សិតបរទេសទើបបញ្ចប់ការសិក្សា ស្មើជាង១,០០០នាក់ គឺរដ្ឋាភិបាលអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី លោក Donald Trump អនុវត្តតាមវិធានការបណ្តេញជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំចេញពីទឹកដីអាមេរិក ។ សាកលវិទ្យាល័យតិចតួចប៉ុណ្ណោះដែលទទួលការជូនដំណឹងពីការបណ្តេញនិស្សិតបរទេស រីឯសាកលវិទ្យាល័យភាគច្រើនពុំជ្រាបពីមូលហេតុច្បាស់លាស់នៃការបណ្តេញនិស្សិតបរទេសទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSquWLqTQyVvhIZQLPSmbEweCpOzjsG40X7eyKMPCIdy0MvOwbEKZgJimPuVFj0UsRifEa1-bMvMhkf742lccXmL2qOzK6ywlwUHgSWkvDGT38kiHjl88FUCErgaHbwWPcJxBOEjR5TjIcJsiXQgEvCDKQHUw06_E7c-GbwbqdD3DtWzAiuPnQNU_1_mnb/s1216/image_2025-04-22_10-45-55.png
តាមសេចក្តីថ្លែងការណ៍របស់សាកលវិទ្យាល័យ និងអ្នកនាំពាក្យសាកលវិទ្យាល័យអាមេរិកឱ្យដឹងថា នៅឆ្នាំ២០២៥ និស្សិតបរទេសកំពុងសិក្សា និងនិស្សិតបរទេសទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ចំនួន១៣០កន្លែងនៅអាមេរិក ស្មើជាង១,០០០នាក់ ត្រូវបានដកហូតទិដ្ឋាការ ឬលុបចោលទិន្នន័យផ្ទាល់ខ្លួនចេញពីប្រព័ន្ធទិន្នន័យអេឡិចត្រូនិករបស់រដ្ឋាភិបាលអាមេរិក (SEVIS) ។ ប្រព័ន្ធទិន្នន័យនេះសម្រាប់តាមដាន និងគ្រប់គ្រងទិន្នន័យរបស់និស្សិតបរទេស (ឬហៅថា F-1 និង M-1 Visa) ព្រមទាំងនិស្សិតបរទេសចូលរួមក្នុងគម្រោងផ្លាស់ប្តូរ (J-1 Visa) សម្រាប់សិក្សា ឬធ្វើគម្រោងផ្លាស់ប្តូរនៅអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRkaO-xj5U7vQmLAAk_Rbk1GyM6yjRasBVzNCLlHBcHr-x1q_1iioEbgL2yjvFfRSoS5ZO-mmLMs2j8gzagIf_-fc_I81XrFTvkcc9J2nIFKhYM3xz5f92Gm31JmWZOudDmj1AuSXxDgKMVlJsJd8vyr_ESImc4q-Zks5Rbg8ZcpYIYmdzgMgN_vuBjUAt/s1241/photo_2025-04-21_09-26-49.jpg
សាកលវិទ្យាល័យអាមេរិកជាច្រើនបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលពុំបានប្រាប់ពីមូលហេតុការដកហូតទិដ្ឋាការនិស្សិតបរទេសទេ ហើយមានសាកលវិទ្យាល័យមួយចំនួនតូចប៉ុណ្ណោះ ដែលជ្រាបពីមូលហេតុការដកហូតទិដ្ឋាការនិស្សិតចេញពីប្រព័ន្ធទិន្នន័យអេឡិចត្រូនិករបស់រដ្ឋាភិបាលអាមេរិក (SEVIS) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1nA-fcJbz5WiIyqQDaBCSBjM8hnMeEjwTlOLGv2hyKc9ewh5Kib1t2M2ltg_ib8kpU59Ehnp6X9w_L8aYtXa6DNiOd6LsYhDNn8J82TWEXmpEmu4XV5IJwvIAr8KFcvOPoyTzue2VE_eodEK_UoKoC4oDDBDF1uDe0mGt_2sRshoFt5nT9Y_02JRVW_YC/s2500/image_2025-04-22_10-45-52.png

និស្សិតបរទេសមួយចំនួនទៀតទទួលបានអ៊ីម៉ែលពីក្រសួងសន្តិសុខអាមេរិកពីការលុបចោលទិដ្ឋាការសិក្សា ហើយប្រាប់ឱ្យនិស្សិតបរទេសឱ្យនរទេសខ្លួនឯងចេញពីអាមេរិកក្នុងរយៈពេល៧ថ្ងៃ បើមិនចង់ឱ្យអាជ្ញាធរចាប់ខ្លួន ។ ខ្លឹមសារក្នុងអ៊ីម៉ែលសរសេរថា ៖ «កុំព្យាយាមរស់នៅអាមេរិកបន្តទៀត រដ្ឋាភិបាលអាមេរិកនឹងតាមរកនិស្សិតបរទេសទាល់តែឃើញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZjeeIADDbHQwqSBdlBvHrZr9NVHDp2Bn5vmiFudHIa4rfFTp9c9fPel_zenrWi9xVaq9QTtxiiXeoBSktdRS6xEdIVJZFkLboMG7Rlhd9_6x4BKE2SmqKfOXL4ZxepQaf2F0VNBTl7Mxrk-Ro94_AzYWF8v-NKKOafD8f8fCLzQt2t7S0pNgCk6iFEGG/s1600/image_2025-04-22_10-45-54.png

ចំណែកមន្ត្រីរដ្ឋាភិបាលអាមេរិកពុំបានបញ្ជាក់មូលហេតុការដកហូតទិដ្ឋាការនិស្សិតបរទេសទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយជាញឹកញាប់ថា អាមេរិកពុំអនុញ្ញាតឱ្យនិស្សិតបរទេសប្រព្រឹត្តទង្វើអ្វីមួយ រួមទាំងការធ្វើបាតុកម្មនៅអាមេរិក ពីព្រោះពួកគេមកអាមេរិកដើម្បីរៀនសូត្រ ។ ពួកគេពុំទទួលការអនុញ្ញាតឱ្យដើរដង្ហែរក្បួនតវ៉ា និងបំផ្លាញសាកលវិទ្យាល័យអាមេរិក ៕

ដល់វេនប្រទេសចិនម្តង «ចិននឹងចាត់វិធានការឆ្លើយតបទៅប្រទេសណាដែលសហការពាណិជ្ជកម្មជាមួយអាមេរិកវិញម្តង» តើវិធានការនោះមានប្រសិទ្ធភាពដែរឬទេ?

0

ប្រទេសចិន ៖ ស្របពេលមានសង្គ្រាមពាណិជ្ជកម្មកើតឡើងរវាងចិន និងអាមេរិក ដែលប្រទេសទាំងពីរមានសេដ្ឋកិច្ចរីកចម្រើនបំផុតលើពិភពលោក ធ្វើឱ្យភាពតានតឹងចាប់ផ្តើមរាលដាលទៅប្រទេសផ្សេងៗ ។ ចិនប្រកាសថា នឹងចាត់វិធានការឆ្លើយតបទៅប្រទេសណាក៏ដោយដែលសហការពាណិជ្ជកម្មជាមួយអាមេរិក និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimxBK1OB8HT5VWDC-uypSDnCOC1s6oE3ZTHSeV21e4bm3Oxnkq-wpWIEIGt8gqGBSXpx7GDPBXCw8h6q0pHqw8YOoV2ZdMjLgOei7PrvQo7r6JGH_Wgi6mzXqX2GaP_07Zsc-GsNyZxIbZy2iJj6FFC0Xmm3fICFK03lALvFZ3z4neZVa2WzNBa7pJL15G/s810/photo_2025-04-21_15-49-27.jpg
ការប្រកាសចាត់វិធានការឆ្លើយតបប្រទេសនានាដែលសហការជាមួយអាមេរិក ស្របពេលប្រធានាធិបតីអាមេរិក លោក Donald Trump មានគម្រោងចរចាពីពន្ធទំនិញដើម្បីដាក់សម្ពាធប្រទេសជាមិត្តរបស់អាមេរិកឱ្យកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ។ នាពេលថ្មីៗនេះ លោក Trump បានផ្អាកការដំឡើងពន្ធទំនិញប្រទេសផ្សេងៗ ចំនួន៩០ថ្ងៃ ប៉ុន្តែលោកបែរជាដំឡើងពន្ធទំនិញចិន រហូតដល់១៤៥% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHWNPK71mpYMOt2O6FeGccnOMcWMG63C9jCu-4b0jFG-W5c5GimjmGGS2vWzCLthmjOJg-6evthpYcnWPwQ9hF0CpdWAftlbszZSs3kdXm16MZcNlVylpcU_zJsUJlorjduoMG6_86oyYb7kJyKYf8NCKrXuw_a-KpTqeJJlbVxJC-k0mlxXMjzepeMevk/s640/photo_2025-04-21_15-49-27%20(2).jpg
មន្ត្រីក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា ៖ «ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការចុះកិច្ចព្រមព្រៀងណាមួយដែលល្មើសនឹងផលប្រយោជន៍ចិន បើមានការចុះកិច្ចព្រមព្រៀងក្នុងលក្ខណៈបែបនេះ ចិននឹងពុំយល់ព្រមឡើយ ហើយចិននឹងចាត់វិធានការឆ្លើយតបភ្លាមៗយ៉ាងស័ក្តិសម» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFnJVTiNrogOD6Pli19F6yOv5IkWwBth_6_int_jOc58U9xeRaxPQU4am_1WSjgeEHgHpOnJIgkI332b0z8yXir-IlqqdU2iNafogfuZfBAg3AW3H2z2Fxu27EnKFATF0YvjehiC3rpY8S666i3BnynUXXJYBXpplnc5vgYCSkFULcfHmLEi74WtyuGz4u/s2560/image_2025-04-22_10-23-13.png

ចិនថែមទាំងដាស់តឿនថា ការធ្វើពាណិជ្ជកម្មអន្តរជាតិអនុវត្តតាមច្បាប់ព្រៃ នឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់ប្រទេសនានា ប៉ុន្តែចិនរីករាយសហការជាមួយប្រទេសទាំងអស់ដើម្បីរក្សាភាពយុត្តិធម៌ផ្នែកពាណិជ្ជកម្ម ។ ក្រៅពីនេះ ចិនបានចោទប្រកាន់អាមេរិកប្រើប្រាស់គោលនយោបាយរបាំងពាណិជ្ជកម្ម និងប្រើអំណាចតែម្ខាង ។ នៅខែមេសានេះ ចិនបានដំឡើងពន្ធទំនិញអាមេរិកវិញរហូតដល់១២៥% ព្រមទាំងរឹតបន្តឹងការនាំចេញរ៉ែសំខាន់ៗ និងចុះបញ្ជីខ្មៅក្រុមហ៊ុនអាមេរិកជាច្រើន មិនអនុញ្ញាតឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQKCzK8hr7PW8VUD4Rhp9kmKMuHcLFzwzs3_Z60rpAoBGqNk9dOavKCoH575dqQgYcjWChJYvMbkp9xXGNnwfxdHXn_BNNZh_RJ2_nx2-96XWBfCZ2lHS4n6DMqjOcOvLk2dB8Ab-XKBKhHIoENmjPUgF_BDzWhksL8Z6T9-icg07tS3hvHcEuv_qGaqwJ/s2560/image_2025-04-22_10-23-11.png

បើតាមការសន្និដ្ឋានរបស់អ្នកវិភាគ គឺចិន និងអាមេរិក ពុំអាចចរចាពាណិជ្ជកម្មជាមួយគ្នានាពេលឆាប់ៗទេ ទោះជាលោក Trump បានថ្លែងកាលពីថ្ងៃទី១៧ ខែមេសា ថា អាមេរិកអាចធ្វើកិច្ចព្រមព្រៀងជាមួយចិន នៅ៣សប្តាហ៍ ទៅ៤សប្តាហ៍ខាងមុខក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3kpg4qm-5TI9TiNniQgTkIUSGbPM9v3advGy3FnQowbs5y7NMuM8e4qFxvPjLQ9hjh_TnD_WWMFDw1gH091JdarRAjrF14tm4gvickEnaCSgzcUOQU_IGMwyYXcdhmVqU0DnGWjA9RVBTfobrjL8yQrBmdNA33p4CqAfvtXXXdfRibBcQvT95IM8cQ6W7/s1700/image_2025-04-22_10-22-24.png

កាលពីសប្តាហ៍ទី៣ ខែមេសា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរមកប្រទេសមួយចំនួន ដូចជា ៖ វៀតណាម និងម៉ាឡេស៊ី ដែលជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងក្នុងឆ្នាំ២០២៥ ។ ក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការ លោក ស៊ី បានអំពាវនាវឱ្យប្រទេសទាំងនេះរួមគ្នាប្រឆាំងនឹងការដាក់ពន្ធទំនិញ និងការប្រើអំណាចឯកតោភាគីរបស់អាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0DPDRzW1xEcyliExufn9LHH0He9BgHBdXMudZtojS47VFxeePklFXLWboSzB_hM985hGnMaoEcexpNOD1x2ip4yyh54IKMQbs0mDkpX2N-t696dhy11gvh3AewFUAaMarVdLFr2fWHy3T0s9k2SkxUNyIo41n4lavvfjYbSlqhBgVnsgrJGWeTJwF2Vcu/s2400/image_2025-04-22_10-22-24%20(2).png
ក្រោយពីលោក Trump ដំឡើងពន្ធទំនិញចិន គឺចិនបានធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ច្រើនជាងមុន រហូតដល់បច្ចុប្បន្ន តំបន់នេះបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន ខណៈអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មធំតែមួយគត់របស់ចិន ។ ចិនបានផ្លាស់ប្តូរនាយកចរចាពាណិជ្ជកម្មបរទេសរបស់ខ្លួន ដោយតែងតាំងលោក Li Chenggang ជាឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឡើងជាអនុរដ្ឋមន្ត្រី ហើយចិនបានប្តឹងអាមេរិកទៅអង្គការ WTO ករណីដំឡើងពន្ធទំនិញចិនផងដែរ ៕

ការនាំចេញទុរេនម៉ាឡេស៊ីទៅចិនកើនឡើងខ្លាំងក្រោយប្រធានាធិបតីចិនធ្វើដំណើរមកម៉ាឡេស៊ី

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា ការនាំចេញទុរេនម៉ាឡេស៊ីទៅចិនបានកើនឡើងខ្លាំងនៅឆ្នាំ២០២៥ ជាពិសេស វាកាន់តែកើនឡើងខ្លាំងថែមទៀតក្រោយពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍ទី៣ ខែមេសា ។ ពលរដ្ឋចិនចូលចិត្តបរិភោគទុរេនម៉ាឡេស៊ី ជាងទុរេនថៃ និងវៀតណាម ដោយសារម៉ាឡេស៊ីទុកឱ្យទុរេនទុំនៅលើដើមរបស់វាតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf9-TLzdEdVQSVN0yOOWu9y8N4XbiYAMhafZc1pxkE3gLEDVLRTZ8jjx7pBXNt8G1nx6f7bW-r7rSf8s4OGC4LjhyphenhyphenTYpwCxOD1KOQhMdEqe93nlKSpYzLiG5oRA_inxuqLcoi1R26F3ntRQTE8-JUiGELgiNInm3nUoWuxSvefQ09DWfhFD3IuRx4Pmroe/s600/photo_2025-04-21_16-47-44.jpg

លោក Guo Min នាយករងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Joy Wing Mau ដែលជាក្រុមហ៊ុនលក់ផ្លែឈើស្រស់នៅចិន និយាយថា ៖ «អតិថិជនចិនដែលមានជីវភាពធូរធាបានគាំទ្រទុរេនស្រស់យ៉ាងខ្លាំង ហើយម៉ាឡេស៊ីអាចនាំចេញទុរេនស្រស់មកចិន រហូតដល់៣០% នៅឆ្នាំ២០២៥» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgposP8HSel7SPfbdqR4CIcQE823qj-aBXLHQYxRlVxunVmB7i0HvCN32E6ibA5R8AXhYkEb8hK3SueBqPsQzGhBivtDOhvN1_ftscxMc1CVCbjBy9YzGnUMb29HOnRgROTM2MHhy-Egp1IALkSRqalc10R359FzEFfD2caZ3BXrkTkicjx-UhUf-V5V8bL/s680/image_2025-04-22_09-54-01%20(2).png

ស្របពេលប្រទេសថៃបាននាំចេញទុរេនច្រើនជាងគេមកចិន ប៉ុន្តែបច្ចុប្បន្ន ការនាំចេញទុរេនពីម៉ាឡេស៊ីបានកើនឡើងរហូតដល់១០ដង បើធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២៤ ។ ម៉ាឡេស៊ីបានលក់ទុរេនឱ្យចិនជាបន្តបន្ទាប់ ព្រមទាំងកែលម្អផ្លូវដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរជាងមុនផងដែរ ។ ជាទូទៅ ទុរេនម៉ាឡេស៊ីត្រូវបានទុកឱ្យទុំលើដើមរបស់វាតាមធម្មជាតិ ដែលខុសគ្នាពីទុរេនថៃ និងវៀតណាម ទើបធ្វើឱ្យពលរដ្ឋចិនចូលចិត្តបរិភោគទុរេនម៉ាឡេស៊ីជាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzaXWIbai9CQdHL0u1Y-CUDMRXwshezmyAYuvp02wYBD8z7a0HXCBC-ETlCaITiiDDtHPCuhaqioQkGbOeTYqohtAmgBG0xw9K4liwMeH2F0PIxYJDCvXrsn98KzdJCVA_TBlmm8RCVmYttYm_5w7D5MjsboqQQ7YF5VXndu04COAnutsRhqoYPaFODpc/s1115/image_2025-04-22_09-54-01.png
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី គឺការនាំចេញទុរេនស្រស់ពីម៉ាឡេស៊ីទៅចិន ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៤ ស្មើទឹកប្រាក់ប្រមាណជាង៥លាន៦សែនដុល្លារអាមេរិក ។ រីឯទុរេនថៃទទួលបានចំណែកទីផ្សារទុរេននៅប្រទេសចិន ស្មើទឹកប្រាក់៦,៩៩០លានដុល្លារអាមេរិក ឬស្មើ៥៧% បន្ទាប់មក គឺទុរេនវៀតណាម ទទួលបានចំណែកទីផ្សារ ស្មើ៣៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzC0dqcaanNOpK8t-ukca1cxXgrmQN_UZDfAGcwtM8BUfIqOayO_kOsXrQG9w2v2t71H-l02kfG6ekTEeFUfjOtVU78D4GgRh2qqogVsmf9ib2wsT_cHby8pl9EvfyEF0ESKgPPurg_pOh-b1kWoHsCFoXymH4QywkHn0yHeZlKcPrbD-XyYV3piKdUucP/s900/image_2025-04-22_09-54-02%20(2).png

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទស្សនកិច្ចមកប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍ទី៣ ខែមេសា ស្របពេលចិនមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយអាមេរិកកាន់តែខ្លាំង ។ ហេតុនេះ ចិនបានបង្កើនការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្លាំងជាងមុន និងអំពាវនាវឱ្យរួមគ្នាប្រឆាំងនឹងការដាក់ពន្ធទំនិញរបស់អាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizWqq7Q8LZyWClkiVz05_GprkXO1iL3Oh_nPsVq2UAyMGD3NgATHdG4NcLYALyGuSdWuPXag11hIoXm-LYEYaYW423xeBDhsWyzsM6o7_7AVMZ-newAllcC6eST1f0GuyFhpWU-5E3yqCfs4WqybNU_CfN44NTbGoBeBIqpQF5QarXOSgB1Y6rO55I_uwS/s1020/image_2025-04-22_09-54-02.png

ឃុន ជាប់ក្នុងរឿងអា.ស្រូវកេងចំណេញប្រជាប្រិយភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមានចរិតបែបនេះ….

0

តារាសម្តែង ឃុន ត្រូវជាប់ក្នុងរឿងអាស្រូវចចាមអារ៉ាមស្នេហាជាមួយនឹងបវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើយត្រូវបានអ្នកគាំទ្ររបស់នាងមួយផ្នែកធំមិនគាំទ្រចំពោះទំនាក់ទំនងនេះឡើយ។ មិនត្រូវតែប៉ុណ្ណោះផេកគាំទ្ររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបណ្តាអ្នកគាំទ្រជាច្រើនទៀតបានអះអាងថា ឃុន មានអត្តចរិតមិនល្អ តោងទម្លាក់នាង បើជាមនុស្សល្អពួកគេគាំទ្រឱ្យស្រលាញ់គ្នាហើយ។ លើសពីនេះអ្នកគាំទ្រថែមទាំងបង្ហាញថាបើគ្មានការគាំទ្ររបស់ពួកគេក៏គ្មាន ពេជ្រ វត្តី ដូចថ្ងៃនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_z4my3M5ILoX2HaWeTBUp8yk1mvt_iePAKJMzqUzleXHmqlMTufYncJhgST7QhzpgeRqHlfxQwON2aUOYXtm3W62-Kjt7ZnkDR_kupAqQr5WxQFIv3LGGZky0STJXgtE76OwYfY87jWUwvBxHM1AZGV86Se4zM_9a-5MsObqC0vk1-R6fFjdNFa5ww_d1/s1800/image_2025-04-21_09-46-11.png

ថ្មីៗនេះអ្នកគាំទ្រមួយចំនួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញការអាក់អន់ចិត្តខណៈមានគណនីបណ្តាញសង្គមខ្លះបង្ហាញត្រង់ៗតែម្តងមិនពេញចិត្តចំពោះទំនាក់ទំនងរវាងនាងនិងតារាសម្តែង ឃុន។ ក្រោយពីរឿងនេះកាន់តែរីករាលដាលមានអ្នកគាំទ្រជាច្រើនគឺបានលើកឡើងថាគ្មានអ្នកណាចង់ទៅបំបិទសិទ្ធិនោះទេប្រសិនជាប៉ះចំមនុស្សល្អ។ មិនត្រឹមតែប៉ុណ្ណោះ តួឯកប្រុស ឃុន ត្រូវជាប់ក្នុងរឿងអាស្រូវស្នេហាថែមទាំងមានការចោទប្រកាន់ថាលោកមានអត្តចរិតមិនសូវល្អ មកតោងប្រជាប្រិយភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRjrp5Yz-2aQnYNhab6n0NHjBP4Sk7wA29ZYe0g6A7Ha0CDQAbBkh6feL6tY2MWeEdmz1mjL4NV2cLBeEqoW92d0lzjFEo2aOI0Qoon6sCmAnd473KjOqwVYcWDY_ShS1iR-3fmUmEor2oDmy_u4oDtdjjJJZT2SUHNxlpMpYEfvZy0Q71ZIdcKuvKFM6t/s1800/image_2025-04-21_09-46-05.png
មិនត្រឹមតែបណ្តាអ្នកគាំទ្រទូទៅប៉ុណ្ណោះទេ សូម្បីតែផេកហ្វេនរបស់តារាស្រី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានលូកមាត់លើរឿងនេះព្រមទាំងមិនពេញចិត្តទំនាក់ទំនងរបស់នាងនិងឃុនដូចគ្នា។ ផេក TeamPichvotey បានលើកឡើងថា «គ្មានហ្វេនណាទៅបំបិទសិទ្ធិគេទេត្រូវចាំថាជីវិតមនុស្សរៀងៗខ្លួនជ្រើសរើសតាមការគិតរៀងខ្លួន តែហ្វេនៗគេតាមមក៣ឆ្នាំហើយគេដឹងចរិតថាមនុស្សណាវាចូលមកដើម្បីតែភាពល្បីល្បាញតោងទាមធ្វើឱ្យបាត់បង់កិត្តិយសមនុស្សដែលគេស្រលាញ់បានគេមិនពេញចិត្តវាហ្នឹងហរ។ មិនត្រឹមតែចរិតមិនសូវបានហើយមាត់ស្រីទៀត គិតទៅថាថីបានគេមិនសូវចំណូលគ្រាន់តែឃើញមុខយីអ៊ុនដាក់តាមវាហរររ ។ ផេកដដែល បានសរសេរបន្ថែមក្នុងខម្មិនទៀតថា ពីហ្វេនក្លឹបធំរបស់តី : ត្រូវចាំថាបើគ្មានវត្តមានការគាំទ្រពីពួកខ្ញុំរយៈពេល៣ឆ្នាំនេះ ក៏គ្មានតីដែលល្បីល្បាញអាចឱ្យម្នាក់ហ្នឹងស្គាល់និងតោងនៅថ្ងៃនេះដែរ »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhHCuTRM-ZTQ0TwDJlgFp9N4SINDf7iAqJAe6aX4WcDpRFatT8OdjYcRigsd2o055xxqan5UvvVZqiHYTnWDhHj4iZuqOet38p4t4lozNmxb8a2gXT3ICGunLG-yy5Iw5WekCYyZS9Q_H_7CA8qUbxvAadBVdwfassXABZ064COOByJQTSv645bdb-xWxn/s2048/image_2025-04-21_09-46-15.png
អ្នកគាំទ្រផ្សេងទៀតបានលើកឡើងថា «ជាហ្វេនអ្នកណាមិនសប្បាយចិត្តពេលអាយដលមានក្តីសុខ តែនេះជាក្តីសុខដែលប្តូរជាមួយការបាត់ប្រជាប្រិយភាពដែលខ្លួនខំសាងមកយ៉ាងលំបាក បើចង់ស្រឡាញ់ក៏គួររើសមើលឱ្យបានល្អជាងនេះដែរ មិនមែនពួកស្ទាវជក់វេបកាន់ជាប់ដៃរបៀបនេះទេ គិតគូរឱ្យបានល្អិតល្អន់ផង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4yfGXUtTT6euUCyWfpmmSOFys7jwfV62PZyB3k1-FPmU4pMBRGZw8PSfbIuv1NWPSoDPjdcyzVOeFYN0kspweg_TfL81oWpIl5wwnacNz8LH2jKlk-TXP7-HymLgQCykn1APHVh0ljsoPkXXJdai-d2Tyu0xGiDPJ3MlLltl1T6FOphS0g4GfHZo-SJi3/s1800/image_2025-04-21_09-46-13.png

គណនីផ្សេងទៀតបានខម្មិនថា «ខ្ញុំឱ្យដើររកចុះតារាស្រុកខ្មែរមានប៉ុន្មានអ្នកដែលមានហ្វេនចាំ support ប្រហែលតី ចង់ញុំាអីស្រែកប្រាប់ហ្វេន ហ្វេននាំគ្នាស្វះស្វែងរកឱ្យទាល់បាន ចង់បានរបស់របរអីហ្វេនទិញឱ្យរបស់ខ្លះចូលខ្ទង់រាប់ពាន់$ទៀត និយាយនេះមិនមែនខ្ញុំស្ដាយលុយទេពួកខ្ញុំធ្វើឱ្យដោយចិត្តស្រឡាញ់ គាត់និយាយដោយផ្ទាល់មាត់ជារឿយៗ «អូនតីសំណាងណាស់ដែលមានអ្នកទាំងអស់គ្នា អ្នកទាំងអស់គ្នាជាគ្រួសាររបស់អូនតី បើគ្មានអ្នកទាំងអស់គ្នាអូនតីក៏គ្មានថ្ងៃនេះដែរ បើអូនតីធ្វើអីខុសទាស់ត្រង់ណាជួយប្រាប់ ជួយណែនាំផងណា” បើសូម្បីតែពាក្យសម្ដីខ្លួនឯងនិយាយក៏មិនគោរពផង តើមានខ្មាសខ្លួនឯងរឺអត់ ពេលមានរឿងកើតឡើងអ្នកអាចហ្នឹងពិបាកចិត្តតែចូរអ្នកចាំថាអ្នកបានធ្វើឱ្យមនុស្សរាប់រយនាក់ដែលស្រឡាញ់អ្នកស្រក់ទឹកភ្នែកមិនដឹងប៉ុន្មានដងហើយទម្រាំឈានមកដល់ចំណុចនេះ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7u4olpiZimbswX9PEBx8wAj3XEpy0zL5XavWUM185WwWOECtbLv9mk8Xy6Velv5M6StunuGQ9A1K9yjUoWjU14URZF3Cd1H2DXrU-CIMVFvN5nJBTaU15fpUJtqGF53aHo9hDhyqFEHr0XS4uoJQMx7DIeDnKVQIJ3B4L7-nLHK80XsK0m2jMVk5Cm3pm/s2048/image_2025-04-21_09-46-21.png

យ៉ាងណាមិញ ជុំវិញរឿងស្រូវស្នេហាដែលមានការមិនពេញចិត្តពីហ្វេនៗនេះទាំង ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ឃុន មិនបានលើកឡើងអំពីបញ្ហានេះឡើយដោយអ្នកទាំងពីរបានបង្ហាញសកម្មភាពផ្សេងវិញ៕

ខួបកំណើតរបស់ Lu Han ក្លាយជាប្រធានបទក្តៅព្រោះតារាសម្ដែង Xiaotong ជាគូស្នេហ៍មិនបង្ហោះជូនពរ

0

នៅពាក់កណ្តាលអធ្រាត្រឈានថ្ងៃទី២០ ខែមេសា អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនទន្ទឹងរង់ចាំទាំងកណ្តាលយប់ដើម្បីរង់ចាំមើលថាតើតារាសម្តែង Guan Xiaotong នឹងជួបពរខួបកំណើតដល់ Lu Han ដែរឬទេ ខណៈកន្លងមកនាងតែងតែជូនពរគូស្នេហ៍។ យ៉ាងណាមិញថ្ងៃខួបកំណើតរបស់អតីតសមាជិក EXO រូបនេះបានជាប់ចំណាត់ថ្នាក់កំពូលស្វែងរកដ៏ក្តៅគគុកព្រោះតែមិនឃើញមិត្តស្រីជូនពរដូចមុនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVN0cN0NwMF_SoUJGgvBJuXqgGWdwFfwCfBLGOF-7Zy3A8Qh3PqDQk5-gCCaJdGo-mLKKKHLPkK9dA5e7QgAjlHgBo7qbMR-2hX-UfQ0PogJ_iGOQSh8hT0sBuhDB8-W52dlr68-hRJqox5r9KhkXDOPeeRnBtnSpzeHZXy-2_8UeP9gt2ltsKb3ZsHihu/s1080/image_2025-04-22_08-41-53%20(2).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Sina បានឱ្យដឹងថារហូតមកដល់ពេលនេះ Guan Xiaotong មិនទាន់បានបង្ហោះនៅលើ Weibo ដើម្បីអបអរថ្ងៃកំណើតរបស់ Lu Han ដែលបង្កឱ្យមានការពិភាក្សាគ្នាក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត ជាមួយនឹងប្រធានបទពាក់ព័ន្ធជាច្រើនពាក់ព័ន្ធនឹងអ្នកទាំងពីរ។ Lu Han និង Guan Xiaotong បានរួមរស់ជាមួយគ្នាជិត ៨ឆ្នាំចាប់តាំងពីពួកគេបានប្រកាសទំនាក់ទំនងរបស់ពួកគេជាសាធារណៈនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGmIEyOTvbolO6WsVGJTGMOJsl0omnK1RhTvUz7wF_65heYr34Zuv4uvI3uekyjQkBfMP7MdQblEn-w8JsertSYfQV-UKhydKOvc_7wf3zEGsEl0k4Vs3a3bMCBzELNcORefFrmogyabNBVMuxzYKYxITl0qNqY4zkOTVHAUV74fO37cqOJrt9vXw5QWVp/s640/image_2025-04-22_08-41-53.png

ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ Guan Xiaotong បានផ្ញើពាក្យជូនពរដល់ Lu Han ជាច្រើនដងក្នុងថ្ងៃខួបកំណើតរបស់លោកហើយក្នុងឆ្នាំខ្លះនាងបានជ្រើសរើសបង្ហោះនៅម៉ោង ពាក់កណ្តាលអធ្រាត្រ។ ក្នុងថ្ងៃកំណើតរបស់នាងក្នុងឆ្នាំនេះ គណនីរបស់ Guan Xiaotong មិនបានអាប់ដេតខ្លឹមសារពាក់ព័ន្ធណាមួយឡើយ។ ជាមួយគ្នានេះដែរ តារាសម្ដែងជាច្រើននិងអ្នកផ្សេងទៀតបាននាំមុខក្នុងការបង្ហោះសារដើម្បីអបអរសាទរខួបកំណើតរបស់ Lu Han ដែលឈានចូលដល់ថ្ងៃទី ២០ ខែមេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0bc3JmI46GaZ2sIAXbDmD9FV3PZ0MnIzR1wzlgdguRuHqIrpWGLlkl9080SBjpU05Q3qQSPj1KPJMRnOh3rTHSNwLCP41uvLdb1FYrme4tri_2ZEdrv_U5ijOoc23HwPR-iwO07oO46fn6aZnSoqaHEey5Oe7bkuQg57FwEnZJx63kpysENlfcVG5Xsj2/s1333/image_2025-04-22_08-41-54.png

នៅក្នុងខែតុលា ឆ្នាំ២០១៧ Lu Han បានប្រកាសមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Guan Xiaotong ។ បន្ទាប់ពីការប្រកាសជាផ្លូវការ ទំនាក់ទំនងរបស់ពួកគេនៅតែមានស្ថេរភាពអស់រយៈពេលជាច្រើនឆ្នាំ។ ជារៀងរាល់ឆ្នាំនៅថ្ងៃខួបកំណើតរបស់ Lu Han និង Guan Xiaotong ពួកគេនឹងផ្ញើពរឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnwBl8m1zGyeOfuNTR8bOocZId3g-R9MKPhZrvIOsK970NKv3xaCe1PP_t0Cmv41Yr-F6qG62TjKoznHjOxVf5c59A0d_lro-lBLlnDj-XQF3QCmFXOzGNKtjjS-cJ3T2cM-SxyeEGq3YU7tavZs2XogxjlwIrscbYkBjteJNK-nQaJ62zxX8bc4yxhOJo/s1200/image_2025-04-22_08-41-54%20(2).png

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នៅលើប្រព័ន្ធផ្សព្វផ្សាយមានពាក្យចចាមអារ៉ាមថា Lu Han និង Guan Xiaotong បានបែកគ្នា បន្ទាប់ពីស្រលាញ់គ្នាអស់រយៈពេល ៨ ឆ្នាំមកហើយ។ ប្រធានបទពាក់ព័ន្ធនៅតែស្ថិតក្នុងបញ្ជីស្វែងរកក្តៅអស់រយៈពេលជាច្រើនថ្ងៃ។ រហូតមកដល់ពេលនេះ ភាគីទាំងសងខាងមិនមានការឆ្លើយតបជាវិជ្ជមានទេ ដូច្នេះហើយអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចាត់ទុក «0:00 នៅថ្ងៃទី ២០ ខែមេសា ជាម៉ោងដ៏សំខាន់មួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfIz2oqQyM0_yKwJo-rBZ4gEaI6-vLhfnunn-95ZC2_pTCd2PFyzhxEE38eEWeUrT0hRnRVaqg_R2SabQqefOgwCoGI6Hs62EzgMw5v75pjc8Wpa0nx9tYQKsgjZV5EcNFnwRZeIAI0tFyNr-R2EYjA42uCgj845WuEKJNNE27H5QWZcfZhHZFAeRAPHLC/s1366/image_2025-04-22_08-41-55.png

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ២០២៥ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមនៅក្នុងប្រទេសចិនរបស់ Lu Han ក៏ត្រូវបាន Banned ព្រោះតែតារាប្រុសរូបនេះបង្ហាញអាកប្បកិរិយាមិនសមរម្យពេល Live៕

ខេត្តសៀមរាប ជាប់ក្នុងតារាងកំពូលរបស់ Tripadvisor ជាទីតាំងមួយដែលគួរទៅកម្សាន្តនៅលើពិភពលោក

0

ខេត្តសៀមរាបបានជាប់ឈ្មោះជាទីតាំងដែលឆក់យកបេះដូងភ្ញៀវទេសចរជុំវិញពិភពលោកសារជាថ្មី បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ថាជាទីកន្លែងដ៏គួរឲ្យទាក់ទាញ និងត្រូវបានណែនាំដោយក្នុងគេហទំព័រ Tripadvisor ទៅកាន់ពិភពលោកសម្រាប់ឆ្នាំ 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC-B_x8RVOr0qxmzU5o3h4mG3wjqMuZw10wg9TXZb-TWp262bBFQ_TDyYifobGBQYWgGJcQSY2O0T42HFUFzCYs0In1GoMyOCsb8r5g-VpSrxDzxn15JMeUMLhd-Fo0j1A-QU9LaIB6mNppDe4zmqUAoTh-0SgDNcwqmgROPwGrzPuCLHZDc-TFIwWWh_7/s1440/image_2025-04-22_08-37-34%20(2).png

គួរជម្រាបថា Tripadvisor គឺជាវេទិកាទេសចរណ៍ដ៏ល្បី និងពេញនិយមមួយនៅនៅពិភពលោក ដែលវាផ្ដល់ព័ត៌មានទូទៅអំពីទីតាំងដែលគួរឲ្យចាប់អារម្មណ៍ក្នុងការទៅកម្សាន្ត តម្លៃនៃសំបុត្រយន្តហោះ សណ្ឋាគារ ភោជនីយដ្ឋាន កញ្ចប់មគ្គុទេសក៍ទេសចរណ៍ និងសេវាកម្មផ្សេងៗ តាមទីកន្លែងទេសចរណ៍នៅតាមប្រទេសនីមួយៗ។ ជាពិសេស វាត្រូវបានគេទទួលស្គាល់ថាជាមាតិការមួយដែលផ្ដល់នូវព័ត៌មានពិតប្រាកដ និងជាក់លាក់មួយទាក់ទងទីតាំងទេសចរណ៍ ព្រមទាំងទទួលបានការទុកចិត្តពីសំណាក់មនុស្សជាច្រើនលាននាក់នៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioBLFA5eCbCMPZxot10myOrdgu0msMEn3_soBOJGqG-TWA83bwZ7K02nPxfip_k-e_d78bzCAkY8k0WZ7U_Zi6IbPqh48WScVJVgXsaOY1VMROiin1pkszVUcuEF7sbcoYNOCLsO1e651Ivp02wXjP7-TBqD0T8jk6rPZSFsQPMCcbPKGLchtmn8TkLoUr/s1000/image_2025-04-22_08-37-35.png

ជាក់ស្ដែង ការដាក់តាំងបង្ហាញខេត្តសៀបរាប ថាជាទីតាំងដែលមិនគួររំលងក្នុងការទៅលេងកម្សាន្តនៅលើទំព័រដើមនៃ Tripadvisor នេះ គឺផ្អែកលើចំណុចពិសេសៗដែលមាននៅក្នុងខេត្តនេះរួមមាន៖ ជាទីតាំងប្រវត្តិសាស្រ្តដ៏អស្ចារ្យ មានភាពរស់រវើកនៃវប្បធម៌ និងជាទីកន្លែងដែលអាចផ្ដល់ការកម្សាន្តបានគ្រប់រដូវកាលយ៉ាងសម្បូរបែប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6K8zYu6ex7ot05h8-eTZim_bQGjl8qcDfVn1jo59_TkzWX-T_C6U39mEwCSQo1BtYOoQqNoeI8f3oUNXA67VMayBgRozx7J5DRLsg29FLKryAKseVBhQPKDTFxOfFPSnaVamoor608RAgFy7L0zwIsMOnkCFGhCOogWAQ4RMhk66kZqRJAIBcn1SGc15C/s800/image_2025-04-22_08-37-34.png

លើសពីនេះ Tripadvisor បានសរសើខេត្តសៀមរាបថា៖ “នៅទីនេះមានប្រាសាទអង្គរវត្ត ជាសំណង់សាសនាដ៏ធំបំផុតមួយនៅក្នុងពិភពលោក យើងអាចទស្សនាថ្ងៃរះ និងលិចដែលស្រស់ស្អាតបំផុត។ លើសពីនេះ ខេត្តសៀមរាបនឹងផ្ដល់នូវដំណើរទេសចរណ៍វប្បធម៌ និងអរិយធម៌ល្អឯក ដូចជាការស្វែងយល់ពីប្រាសាទបុរាណនានានៅក្នុងក្រុងអង្គរធំ រួមទាំងទទួលយកបទពិសោធនៃជីវិតបែបស៊ីវិល័យនៅក្នុងផ្សាររាត្រីដ៏អ៊ូអរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8waknO3ONGJfyRGZ4C4QoatN2H3wvqfE0TnGqXNdWWAnd9Bf7DocA-Y5E7viCdrr-oFVhyrMquhEJdfUMwbyVvz-iK7A01zAmhnDNamAnpUiknRaoycjf8O6o2X6kKjlwscIVbSm7a_Rkt6h9uAZjNycxi6dWKQ9wYaqAMxrnLJY8jnfsqHlcDWoSRdtQ/s958/photo_2025-04-21_10-25-44.jpg

នេះគឺជាមោទនភាពមួយ សម្រាប់កម្ពុជាដែលខេត្តមួយរបស់ប្រទេសយើងត្រូវបានណែនាំទៅកាន់ពិភពលោក ជាពិសេសចំពោះមនុស្សដែលមានគម្រោងចង់ធ្វើដំណើរកម្សាន្ត ឲ្យមកសាកល្បងមកលេងកម្សាន្តនៅកម្ពុជាដើម្បីទទួលបានបទពិសោធនៃការកម្សាន្តល្អៗ។ ហើយវាជា កត្តាជំរុញដ៏ល្អមួយក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុកទៅកាន់អន្តរជាតិ តាមរយៈវេទិកាដែលទូលំទូលាយបែបនេះ៕

ល្អយ៉ាងនេះ! និស្សិតអាម៉េរិកកាំងប្រគំឧបករណ៍ភ្លេងបុរាណខ្មែរយ៉ាងពីរោះទៅលើបទ «ពង្សាវតាខ្មែរ»

0

ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានការចែករំលែកអំពីវីដេអូដែលឃើញជនបរទេសបានប្រគំបទភ្លេងជាមួយនឹងឧបករណ៍បុរាណខ្មែរយ៉ាងស្ទាត់ជំនាញ។ ទាំងការប្រគំបទភ្លេងនិងការបកស្រាយពីចម្រៀង «ពង្សាវតាខ្មែរ» ទៀតគឺពិតជាធ្វើឱ្យមនុស្សជាច្រើនស្ងើចសរសើរបើទោះបីជាមានសំឡេងរំខានបន្តិចពីអ្នកលេងបណ្តាញសង្គមថៃមួយចំនួនក្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgok_cUywDBVCIsFuAHzzMV-AhFH9RVcnl0m1qYwRY_c8DZLZROx1IjEqN4QQ9zYN_57WQ4lC10ZyQm5t7fzvw9EKmTquVmoLanZdxEO4wf7H5oNtTEyC4l4EkdEV_vwY13F9xGbI_slBH4yLj7jEsy1KxkW8SFnFz9YNMzK_V-rUyIA87SiSlAPNTYbJ8y/s481/Screenshot%202025-04-22%20083222.png
គណនីទិកតុកមួយឈ្មោះថា «Sopheap Hout» បានចែករំលែកវីដេអូជាង១នាទីដោយបានខ្លឹមសារថា «ប្រពៃណីខ្មែរ លើទឹកដីសហរដ្ឋអាម៉េរិក លេងភ្លេងដោយ និស្សិត អាម៉េរិកាំង ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥»។ នៅក្នុងវីដេអូដ៏មានអត្ថន័យនេះគឺគេបានឃើញនិស្សិតបរទេសទាំងស្រីនិងប្រុសបានលេងឧបករណ៍បុរាណខ្មែរបានយ៉ាងស្ទាត់ជំនាញនិងពីរោះរណ្តំ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO6Gk63zLT5JSBvycql-hEMxmrFP2Wdc3wmLjzzHfq5SzvIZyPUTJQW-wZBPF7i9ezGDweaGk0UZQAY2q5WW9BJkKe6xDwUaUVgq-7Kxr2IYGHyBXzG4wuU4GmOMmnXMLTCdVOgWB3QosZEOrfTgl5FbEO83PAHVIHeTz8H_9Y8D3whlPVUyR9K5SjZhce/s482/Screenshot%202025-04-22%20083247.png
អ្វីដែលកាន់តែពិសេសសម្រាប់ប្រជាជនខ្មែរដែលឃើញជនបរទេសស្រលាញ់វប្បធម៌ខ្មែរបន្ថែមទៀតនេះគឺជាចម្រៀង «ពង្សាវតាខ្មែរ» ដែលមានលក្ខណៈជាតិនិយមបានទូន្មានឱ្យយល់ដឹងពីសាវតារ និងវប្បធម៌ដ៏រុងរឿងរបស់ខ្មែរកាលពីសម័យមហានគរ។ បទនេះគឺជាស្នាដៃរបស់សាស្រ្តាចារ្យ នួន កន និពន្ធនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៥៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX_c0bSeoRjJ-5tMAF3JcP5xg2ol-OCj5sKmyyhQlrsGN87XAoIzPlnTXrv-yozH_T1PX7-9XRiPZ49fzeGLLzT2TtI7ZApK7KvYvK4rj9XPKcVCVJS-Zv_wcVd6e09Czos8nysFeRAMAoi7o2D3W9Lica8nTHAQS5RMz58AU2eeEDOTbittF6nG0uU0mH/s479/Screenshot%202025-04-22%20083208.png

តាមរយៈវីដេអូនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរជ្រួតជ្រាបយ៉ាងខ្លាំង បានបង្ហាញអារម្មណ៍រំភើបនៅពេលឃើញបរទេសរៀនសូត្រវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ ជាមួយនឹងមតិកោតសរសើរជាច្រើនអ្នកលេងបណ្តាញសង្គមថៃមួយចំនួនហាក់បង្ហាញការមិនពេញចិត្ត៕

អូជី រងនូវរឿងអាស្រូវសាជាថ្មី ខណៈម្ចាស់ពានរូបនេះចេញមុខមកបញ្ជាក់បែបនេះ

0

បន្ទាប់ពីក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងរ៉េបរយៈពេលជាង២ខែមកនេះ អូជី ហ្គូលឌិន ត្រូវជួបនូវរឿងអាស្រូវគួរឱ្យកត់សម្គាល់ក្នុងរយៈពេលដ៏ខ្លីនេះ។ ជាក់ស្តែងថ្មីៗនេះក៏ផ្ទុះនូវរឿងចម្រូងចម្រាសបញ្ហានៅថ្ងៃសមឆាកពិនិត្យសំឡេងមុនការសម្តែងមកដល់រហូតតារារ៉េបវ័យក្មេងរូបនេះចេញមកបញ្ជាក់និងកុំឱ្យជេរតែស្ករតាមគ្នាទាំងមិនដឹងរឿង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtAoR9dB81bHeVviMvAE29hKrZT4UQ-bpmtCKHzQd09jW6WO38YHujMHijtF704vrrV0e664zyHG-zuVK6S3ONomzwAfAV-lTR_q6aad0JNZGcHGCxcJ9QY3vvjmCSBy3Z9Ho0dg-CB4l89gF-GkmkpxtQ8bFcrFuzZkZWTpaJUCiLtYtaypL47cwDSr9o/s2048/image_2025-04-21_11-01-15.png
នៅយប់ថ្ងៃទី២០ មេសា អូជី បានបង្ហោះនៅលើបណ្តាញសង្គមថា «ទ្រាំថាទប់មិនចង់មាត់ជាមួយ Video ថ្មីៗគេជេរខ្ញុំម្នាក់នេះពេញទឹកពេញដី.!! រឿង Sound Check ថ្ងៃបាត់ដំបង ថ្ងៃនឹងជាថ្ងៃខ្ញុំត្រូវ Sound Check បន្ទាប់មក Producer បានឱ្យខ្ញុំចុះទៅខាងក្រោមដើម្បីពិនិត្យសម្លេងបាស់នឹង Microphone ថាតើវាមានបញ្ហាកុងគ្នាទេ ព្រោះខ្លាចពេលដែលខ្ញុំចុះទៅលេងជាមួយ Fan វាមានបញ្ហា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju-FKIWnkwyWE6MQKNgt-c1yw0NnXmprdKjf9b0qpKbp4zbZLhitvCv3Z7flTKgSrcvEOrMXrYI0UI6GbM37h-Q9S8nttvSKMVUQZ80Wr_QXh1tUQQAeDYRG88EOzrL0_xuQ3TTjwjx9wJPcBCbv_0I16Tsr7nZYC7D_daZ_Mcnn483tsQ-PCpWEoj_-Yh/s2048/image_2025-04-21_11-01-20.png
ម្ចាស់ពាន RAPPER FIGHTER បានបន្ថែមទៀតថា «បងៗខ្លះចេះដឹងច្រើនពេក គាត់ទៅបង្ហោះ Video ខ្ញុំរួចមានបងៗអ្នកចេះៗជាច្រើនទៀតចូលមកដៀលក្បាលខ្ញុំ ខ្លះទៀតលេងជេរដល់ម៉ែ ហេតុអ្វីបានជាមនុស្សយើងរាល់ថ្ងៃចូលចិត្តម៉្លេសខាង តែស្ករហ្នឹង???? គេខ្មៅ ខ្មៅដែរ.!! គេស សដែរ Tf……ចុកហា Ex»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkUHAHrFigmrAilYUcTRADoHEjppzk_cXqBxTvz8GMo4-a5VzgDdkuUTjsc_rrpBqEiCxyJVXlA6CmX1l6Y34YubLdTqo1Lr5wrCTVjeSOo7PN64RQKre84jCGbLEcOi2r0Wk53nvwQVkkgsB9xamvTMQ35BVr3zq7BdloiZxRjNNjgtHOshFK6kKebmwI/s740/image_2025-04-21_09-24-21.png

ការចេញមកបង្ហោះសំណេរបែបនេះបន្ទាប់ពីមានមតិរិះគន់ អ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្រ អូជី បានចូលទៅបញ្ចេញមតិយោបល់កុំឱ្យ អូជី ខ្វល់ខ្វាយពីពាក្យសម្តីទាំងនោះ។ យ៉ាងណាជាមួយនឹងការលើកឡើងរបស់ អូជី ក៏មានគណនីមួយបានណែនាំ អូជី កុំបង្ហាញសកម្មភាពតបតនៅលើបណ្តាញសង្គមធ្វើខ្លួនជាអ្នកអាជីព ដោយប្តូរសកម្មភាពចេញបទចម្រៀងផ្ទុះៗវិញ។ គណនីមួយបានសរសេរថា «ធ្វើខ្លួនជាអាជីពអូនកុំលេងច្រើននៅក្នុងសង្គម ស្ងៀមស្ងាត់ល្អជាង មិនបាច់តបតទេ ចេញមួយបទមួយបទឱ្យផ្ទុះល្អ ជឿបង» ខណៈ អូជី បានបង្ហាញការយល់ព្រមនឹងការលើកឡើងនេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg91WrekWEKG2pCmlcdSTOj53lPxemvum1VDfRHsFC0Jx74XCqyc_7l4x2JJBL-uATKbqXSn8rjQsueIl96W9remdJ9FDiFBC7MJam9AlGQmqmmMMkvBMpdTT-_Lh1exW9JzYl1fpeS2xe24f3YMzt6-88GwcOvaWk0a-2F2i7miObVaJIx93AuvKMXsUN7/s1280/image_2025-04-21_11-01-24.png

    គួរឱ្យដឹងថា អូជី បានផ្ទុះរឿងអាស្រូវដូចជាការនិយាយអំពីតម្លៃជួលផ្ទះ១៨០ដុល្លារកាលនៅធ្វើជាអ្នកដឹកជញ្ជូន មានរឿងរសើបជាមួយ ម៉ៃ សុគន្ធ និងការច្រៀងរបស់លោកអំពីព្រះពុទ្ធសាសនា រួមទាំងរឿងចុងក្រោយនេះនៃសកម្មភាពសមឆាក៕

យូហៃ និង GMENGz វាយលុកយកកំពូលតារាងតាមរយៈបទ «ស្ទាវជ័រ»

0

ការសហការគ្នាជាលើកទី២រវាងតារារ៉េប យូហៃ និង GMENGz តាមរយៈបទ «ស្ទាវជ័រ» ផ្ទុះការគាំទ្រមិនធម្មតារហូតវាយលុកយកចំណាត់ថ្នាក់កំពូលតារាងនៅលើយូធូបដែលមកទល់ពេលនេះមានការទស្សនាជាង៤លានដងឯណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6yZAGINfJjsX8Pm5a_fxQiSvyRqed-eh4_E4yfktgzeQ1daAgvxyQltcB5yU0enLDmh_ygPUKJCUMt4PU6rbGch1Qvu7u6pFc6zwaPNzkseZP8X1N9EZZDleGHZbjufU_qztBSU6cHheAGabasnAzy2o439JnXXFf6d_L-_0gJsLPoJ2YzThVGbI608X8/s1350/image_2025-04-21_13-29-40.png
មុននឹងចេញផ្សាយជាផ្លូវការបទ «ស្ទាវជ័រ» ពីសំណាកតារារ៉េប GMENGz គឺបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទិកតុកលេងបទនេះជាច្រើនម៉ឺននាក់សូម្បីតែម្តាយរបស់តារាចម្រៀងរូបនេះក៏បានលេងនិងបង្ហាញការគាំទ្រកូនប្រុសមិនធម្មតា។ អ្វីដែលកាន់តែពិសេសបទចម្រៀងនេះមិនត្រឹមតែមាន GMENGz ប៉ុណ្ណោះទេប៉ុន្តែគឺមានការសហការជាមួយនឹង យូហៃ ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUzTu4IMz65tUsCg8n5x-nw0rm_gA7A_Mmklq0pOqFgjfIV8OeWdtIJ16LNDJt6nmhzqbI5VnLyEx-d842UQENr2g7UQXDkcccLEc_U6IOgYy3KmIKN9vVOzF18bixbh86kozEI2t3VGaIKcd5oGFrE6ezF4FmValZaHOmpi2zmiEfvE6I25OWaCjoInT0/s1440/image_2025-04-21_13-29-40%20(2).png
បទ «ស្ទាវជ័រ» បានទម្លាក់ជាផ្លូវការជាមួយនឹង MV កាលពីថ្ងៃទី៥ មេសា ឆ្នាំ២០២៥ ដោយចំណាយពេល៥ថ្ងៃទទួលបានការទស្សនា១លានដង។ មិនត្រឹមតែប៉ុណ្ណោះបទនេះក៏បានវាយលុកយកចំណាត់ថ្នាក់កំពូលតារាងមានការស្តាប់ច្រើននៅលើបណ្តាញសង្គមយូធូប។ មកទល់នឹងថ្ងៃទី២១ មេសា មួយនេះនៅតែជាទីពេញនិយមជាប់លេខ១ Trending Music ដដែលខណៈបទរបស់ វណ្ណដា នរិទ្ធ និង វណ្ណថាន មានចំណងជើងថា ចែចង់ ធ្លាក់មកនៅចំណាត់ថ្នាក់លេខ២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoqW3bEQB4ogqjeqAPCMzidO8R9u4ku_2PQ3D-0ZGCcFAJ5ZCpppsRbPz2fLdyOavQtcCSHF1MSHrg2rrhlYwhb0ADjH2rGpHwsAmAZtgqWh71N0necqli5I3gDDMQFx8v2pnmOKkcx4SXoaIh8EDo4cz86WIVQOUptdoEciFGri4bPO9sfjCCmpddkMON/s2048/image_2025-04-21_13-29-45.png

នេះជាលើកទី២ហើយសម្រាប់ យូហៃ ម្ចាស់ពាន The Rapper Cambodia និង GMENGz អតីតបេក្ខជនដែលមិនជោគជ័យការប្រកួតតែកំពុងរីកចម្រើនលើអាជីពនេះ បន្ទាប់ពីបទ «ម្ដងហើយម្ដងទៀត» ដែលបានទម្លាក់កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយមកទល់នឹងពេលនេះមានការទស្សនាជាង១០លានដងនៅលើឆាណែលយូធូបរបស់ យូហៃ បើទោះបីជាចេញផ្សាយដំបូងមានភាបចម្រូងចម្រាសបន្តិចក្តីប៉ុន្តែបានកែប្រែសម្រួលឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaI2j2SflwFaV4ZU5OtbCR9-fs4iT_EmgCnp_BeVc8UGh3xAdFXtoYCEci5nglTMpQFHuhKjHanYiDRwnt3vRVmbBE3BriKtl0JcXCcSH7NXYi25VVBz07NQa7UX6lVYLLenEW27YJR6-2efHXZdrTviWe_NnhSZhKHMtj3N6emaJ8xe28ASgVkiBm8trB/s886/image_2025-04-21_13-29-39.png
គួរកត់សម្គាល់ថា GMENGz ជាអតីតកូនក្រុមរបស់ នរិទ្ធ ដែលបានសាងប្រជាប្រិយគួរឱ្យកត់សម្គាល់តាមរយៈបទចម្រៀងល្បីៗជាច្រើនដូចជាបទ «កុំច្រឡំ» «អាតួ » «ATTENTION» «អាចទេ» «Old money »។ លើសពីនេះ GMENGz ក៏បានសម្តែងនៅក្នុង MV របស់ វណ្ណដា ព្រមទាំងមានការលើកឡើងថាអ្នកទាំងពីរមានការសហការគ្នាផងដែរ៕

ជិះកង់ដើម្បីលើកកំពស់ការហាត់ប្រាណ និងគាំពារសុខភាពកុមារឆ្នាំទី1 រាជធានីភ្នំពេញ

0

ជិះកង់ដើម្បីកម្ពុជា ឬ Cycling for Cambodia (CFC) គឺជាគណៈកម្មការដែលបានផ្តួចផ្តើមបង្កើតឡើងដោយម្ចាស់ក្រុមហ៊ុនអាជីវកម្មធំៗ នៅក្នុងខេត្តសៀមរាបរួមមាន៖ ក្រុមហ៊ុនខេមបូឌាសាយក្លីង
ខូអិលធីឌី (Cambodia Cycling Co., Ltd) ក្រុមហ៊ុន ចាយ៉ាខាតធឺរីង & អ៊ីវែន សឺវីស (Jaya Catering & Event Service) ហាងលក់ និងជួលកង់ អាំង គឹមសាន (Aing Kimsan Bicycle Shop and Rental) និងក្រុមហ៊ុន ចាន់រ៉អ៊ែតវិនឈ័រ (Chanra Adventure) ក្នុងគោលបំណង រៀបចំព្រឹត្តិការណ៍ដែលមានឈ្មោះថា ជិះកង់ដើម្បីបរិស្ថាន និង សុខភាពកុមារ ដើម្បីផ្សព្វផ្សាយកេរ្ត៍ឈ្មោះមន្ទីរពេទ្យកុមារអង្គរអោយសាធារណៈជនបានស្គាល់ និង ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យ ផងដែរ ។ ចាប់តាំងពីឆ្នាំ២០១៤មក CFC បានរៀបចំព្រឹត្តិការណ៍ជិះកង់ចំនួន ១០ដងរួចមកហើយ ក្នុងខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB9mWfbOsC7AAoW2iG_WT4fUYfgF9UoiMB_2T9gYlfRZ2sawCGCKk_tdNEDeTrTseulk8kz5On3KU4kkza2yVu53zkFs5Q0aBC5iWqDcg864PYQfSPmthP0zH_ueSdkuvO1U8y1MAdOyub9l6Ka-FTblPvjZ0FWtTmaqLDteyg2yBws3-8kEAZ1A4zgSpu/s297/Picture6.jpg
ដោយឡែក នៅក្នុងឆ្នាំ២០២៥នេះ CFC បានពង្រីកព្រឹត្តិការណ៍ជិះកង់នេះជាលើកដំបូង ទៅកាន់ទីក្រុងភ្នំពេញ ដោយមានការជួយជ្រោមជ្រែងសហការណ៍រៀបចំដោយដៃគូរសប្បុរសធម៌ពីក្រុមហ៊ុន KHMER ADSZONE EVENT MANAGEMENT ដែលនឹងប្រព្រឹត្តិឡើងនូវថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥ ដោយរំពឹងអ្នកចូលរួមចន្លោះពី ២០០ ទៅ ៤០០នាក់ ។ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមប្រារព្ធនៅក្នុងទីធ្លា វត្តមង្គលសេរីគៀន ឃ្លាំង វេលាម៉ោង ៥ កន្លះព្រឹក ជិះស្របតាមមាត់ទន្លេ ទៅ សួនសត្វ ភ្នំពេញសាហ្វារី សរុបចំងាយផ្លូវជិះគឺប្រមាណជា ១៦ គីឡូម៉ែត្រដែលជាទីតាំងបញ្ចប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOG_YN4_Efz5SrxQF81UHVFDS1kA0H-y_dQyu5PT97MrrVdbjIWpsJjFGX0uIyAsePztq4Zmy4BAKthFnEH3EwpcgdwkFDWbHx46vkcU-KU_HT-yMxtas2gV9SMdZ6CGGESk7X97OHz9JAZoplVfBsSyTZIV4oVmmtNk6bdd7H0VfqG2X10CHzHf6X_DSo/s359/Picture1.jpg

ព្រឹត្តិការណ៍នេះមានការជួបជុំលេងល្បែង កំសាន្តជាក្រុមដើម្បីបង្កើនមិត្តភាព និងបញ្ចប់កម្មវិធីទាំងមូលនៅវេលាម៉ោង១០ព្រឹក ព្រមទាំងផ្តល់ជូន ទឹកញ៉ាំ អាហារសម្រន់ រថយន្ដក្រុមពេទ្យសង្គ្រោះបឋមផងដែរ។ លើសពីនេះទៀត យើងមានការថតរូប និង ថតវីឌីអូផងដែរ ដើម្បីរក្សាទុកជាអនុស្សាវរីយ៍ ក៏ដូចជាចងក្រងជាឯកសារសម្រាប់ការរៀបចំព្រឹត្តការណ៍នៅឆ្នាំបន្តបន្ទាប់។ យើងខ្ញុំនឹងចូលរួមសហការណ៍ជាមួយអាជ្ញាធរពាក់ព័ន្ធ គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូប្រពៃណីវប្បធម៌ខ្មែរ ឱ្យបានខ្ជាប់ខ្ជួនដោយតាំងពីចាប់ផ្តើមរហូតដល់ចប់កម្មវិធី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGFikd4c0SBg8kJFiXEcjdjCRIwpUs8trO9yAViFy13fNRka3XIYWizVUzqqEMLbffKhWoLtdZPupj7Y19OOcma3RFX7xDKnwx9Fz5z3ps8CLFWfyDtVeU0Q13MYBsScC6qiHP-7Hew30X1wvIshC0VraWCHrFEHGo_mNm52P0uAMeLcBQg-bDm66HqAjZ/s355/Picture2.jpg

ព្រឹត្តិការណ៍នេះទទួលចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ តម្លៃចុះឈ្មោះចូលរួម គឺ២០ដុល្លារ (ត្រូវមានកង់ខ្លួនឯង) និងតម្លៃ ៣០ដុល្លារ កម្មវិធីនឹងផ្តល់កង់សម្រាប់ជិះ។ អ្នកចូលរួមនឹងទទួលបានដូចជា អាវយឺតព្រឹត្តិការណ៍១ អាហារសម្រន់ ភេសជ្ជៈ ទឹកពិសារ ការចូលរួមកម្មវិធីកសាងសមត្ថភាពក្រុម (Team Building Game) និងឱកាសទំនាក់ទំនងថ្មីៗផងដែរ ។
យើងខ្ញុំជាអ្នករៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ សូមអំពាវនាវដល់បណ្តាក្រុមហ៊ុនអាជីវកម្ម បងប្អូនសប្បុរសជននានា ចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ និងចូលរួមជិះកង់អោយបានច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6SoMTYzpfG4dEj1RnqhuL2p2OOU_zS2W27peJUKxchoTBgY29gXmSfEBCiu6JP8AhhS3QUXHaTL0r6n2I800suFen-gWqrvWKQh1Kgd1Osph-VWZ2qUvXNrgTKZf9QTYJCtjTwzXaEin27HuoWFcbb7mlO-j8kWu1Oj3MNCoUyJmY-n8HYXvJPaKmTBoN/s331/Picture3.jpg

** អំពីមន្ទីរពេទ្យកុមារអង្គរ **
មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំនេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប អស់រយៈពេលជាង២០ឆ្នាំ។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា ចាប់តាំងពីឆ្នាំ ១៩៩៩។ បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរមិនត្រឹមតែផ្តល់នូវសេវាសុខភាពប្រកបដោយគុណភាព និងជំនាញឯកទេសវិជ្ជាជីវៈខ្ពស់ដល់កុមារកម្ពុជា មន្ទីរពេទ្យក៏មានការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្តពង្រីកការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងទាំងក្នុង និងនៅខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូដែលមានភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx7v5vRQfFmY4mSjPyHFsCnHRRj6d-61iU9EY4l_WMJqKaQQKe9c_F5yvQKEVm6a3yhHcYkIXU1lNKisqHPVGhhfW7Yy_J6sa3ig74tmGKnhbwomhKr619dtoePaBcXAxwqGrI3Lc3sCWsiff-P_UqxjryEhuFuRtPRTw1fIjKOdHU8iOTi_cO2lyPQMxq/s730/Picture4.jpg
ជាមន្ទីរពេទ្យអង្គការត្រូវការថវិកាចំនួន៦លានដុល្លារអាមេរិក ក្នុងមួយឆ្នាំដើម្បីដំណើរការ មន្ទីរពេទ្យទាំងមូល។ បច្ចុប្បន្ននេះមូលនិធិរបស់មន្ទីរពេទ្យពឹងផ្អែក ៧០% មកពីជំនួយក្រៅប្រទេស និង៣០%មកពីសប្បុរសជនក្នុងស្រុក ដែលទទួលបានពីការធ្វើកម្មវិធីរៃអង្គាសនានា ទទួលបានពីក្រុមហ៊ុនសាជីវកម្មក្នុងប្រទេស និងពីបុគ្គលឯកជនដែលចូលរួមបរិច្ចាគ ទោះថវិកាតិចក្តីច្រើនក្តី។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ ការឧបត្ថម្ភ និង ការចុះឈ្មោះ ចូលរួម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 098 725 745 / 017 725 745 (Telegram)