ប្រទេសចិន ៖ ស្របពេលមានសង្គ្រាមពាណិជ្ជកម្មកើតឡើងរវាងចិន និងអាមេរិក ដែលប្រទេសទាំងពីរមានសេដ្ឋកិច្ចរីកចម្រើនបំផុតលើពិភពលោក ធ្វើឱ្យភាពតានតឹងចាប់ផ្តើមរាលដាលទៅប្រទេសផ្សេងៗ ។ ចិនប្រកាសថា នឹងចាត់វិធានការឆ្លើយតបទៅប្រទេសណាក៏ដោយដែលសហការពាណិជ្ជកម្មជាមួយអាមេរិក និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimxBK1OB8HT5VWDC-uypSDnCOC1s6oE3ZTHSeV21e4bm3Oxnkq-wpWIEIGt8gqGBSXpx7GDPBXCw8h6q0pHqw8YOoV2ZdMjLgOei7PrvQo7r6JGH_Wgi6mzXqX2GaP_07Zsc-GsNyZxIbZy2iJj6FFC0Xmm3fICFK03lALvFZ3z4neZVa2WzNBa7pJL15G/s810/photo_2025-04-21_15-49-27.jpg
ការប្រកាសចាត់វិធានការឆ្លើយតបប្រទេសនានាដែលសហការជាមួយអាមេរិក ស្របពេលប្រធានាធិបតីអាមេរិក លោក Donald Trump មានគម្រោងចរចាពីពន្ធទំនិញដើម្បីដាក់សម្ពាធប្រទេសជាមិត្តរបស់អាមេរិកឱ្យកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ។ នាពេលថ្មីៗនេះ លោក Trump បានផ្អាកការដំឡើងពន្ធទំនិញប្រទេសផ្សេងៗ ចំនួន៩០ថ្ងៃ ប៉ុន្តែលោកបែរជាដំឡើងពន្ធទំនិញចិន រហូតដល់១៤៥% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHWNPK71mpYMOt2O6FeGccnOMcWMG63C9jCu-4b0jFG-W5c5GimjmGGS2vWzCLthmjOJg-6evthpYcnWPwQ9hF0CpdWAftlbszZSs3kdXm16MZcNlVylpcU_zJsUJlorjduoMG6_86oyYb7kJyKYf8NCKrXuw_a-KpTqeJJlbVxJC-k0mlxXMjzepeMevk/s640/photo_2025-04-21_15-49-27%20(2).jpg
មន្ត្រីក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា ៖ «ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការចុះកិច្ចព្រមព្រៀងណាមួយដែលល្មើសនឹងផលប្រយោជន៍ចិន បើមានការចុះកិច្ចព្រមព្រៀងក្នុងលក្ខណៈបែបនេះ ចិននឹងពុំយល់ព្រមឡើយ ហើយចិននឹងចាត់វិធានការឆ្លើយតបភ្លាមៗយ៉ាងស័ក្តិសម» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFnJVTiNrogOD6Pli19F6yOv5IkWwBth_6_int_jOc58U9xeRaxPQU4am_1WSjgeEHgHpOnJIgkI332b0z8yXir-IlqqdU2iNafogfuZfBAg3AW3H2z2Fxu27EnKFATF0YvjehiC3rpY8S666i3BnynUXXJYBXpplnc5vgYCSkFULcfHmLEi74WtyuGz4u/s2560/image_2025-04-22_10-23-13.png

ចិនថែមទាំងដាស់តឿនថា ការធ្វើពាណិជ្ជកម្មអន្តរជាតិអនុវត្តតាមច្បាប់ព្រៃ នឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់ប្រទេសនានា ប៉ុន្តែចិនរីករាយសហការជាមួយប្រទេសទាំងអស់ដើម្បីរក្សាភាពយុត្តិធម៌ផ្នែកពាណិជ្ជកម្ម ។ ក្រៅពីនេះ ចិនបានចោទប្រកាន់អាមេរិកប្រើប្រាស់គោលនយោបាយរបាំងពាណិជ្ជកម្ម និងប្រើអំណាចតែម្ខាង ។ នៅខែមេសានេះ ចិនបានដំឡើងពន្ធទំនិញអាមេរិកវិញរហូតដល់១២៥% ព្រមទាំងរឹតបន្តឹងការនាំចេញរ៉ែសំខាន់ៗ និងចុះបញ្ជីខ្មៅក្រុមហ៊ុនអាមេរិកជាច្រើន មិនអនុញ្ញាតឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQKCzK8hr7PW8VUD4Rhp9kmKMuHcLFzwzs3_Z60rpAoBGqNk9dOavKCoH575dqQgYcjWChJYvMbkp9xXGNnwfxdHXn_BNNZh_RJ2_nx2-96XWBfCZ2lHS4n6DMqjOcOvLk2dB8Ab-XKBKhHIoENmjPUgF_BDzWhksL8Z6T9-icg07tS3hvHcEuv_qGaqwJ/s2560/image_2025-04-22_10-23-11.png

បើតាមការសន្និដ្ឋានរបស់អ្នកវិភាគ គឺចិន និងអាមេរិក ពុំអាចចរចាពាណិជ្ជកម្មជាមួយគ្នានាពេលឆាប់ៗទេ ទោះជាលោក Trump បានថ្លែងកាលពីថ្ងៃទី១៧ ខែមេសា ថា អាមេរិកអាចធ្វើកិច្ចព្រមព្រៀងជាមួយចិន នៅ៣សប្តាហ៍ ទៅ៤សប្តាហ៍ខាងមុខក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3kpg4qm-5TI9TiNniQgTkIUSGbPM9v3advGy3FnQowbs5y7NMuM8e4qFxvPjLQ9hjh_TnD_WWMFDw1gH091JdarRAjrF14tm4gvickEnaCSgzcUOQU_IGMwyYXcdhmVqU0DnGWjA9RVBTfobrjL8yQrBmdNA33p4CqAfvtXXXdfRibBcQvT95IM8cQ6W7/s1700/image_2025-04-22_10-22-24.png

កាលពីសប្តាហ៍ទី៣ ខែមេសា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរមកប្រទេសមួយចំនួន ដូចជា ៖ វៀតណាម និងម៉ាឡេស៊ី ដែលជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងក្នុងឆ្នាំ២០២៥ ។ ក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការ លោក ស៊ី បានអំពាវនាវឱ្យប្រទេសទាំងនេះរួមគ្នាប្រឆាំងនឹងការដាក់ពន្ធទំនិញ និងការប្រើអំណាចឯកតោភាគីរបស់អាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0DPDRzW1xEcyliExufn9LHH0He9BgHBdXMudZtojS47VFxeePklFXLWboSzB_hM985hGnMaoEcexpNOD1x2ip4yyh54IKMQbs0mDkpX2N-t696dhy11gvh3AewFUAaMarVdLFr2fWHy3T0s9k2SkxUNyIo41n4lavvfjYbSlqhBgVnsgrJGWeTJwF2Vcu/s2400/image_2025-04-22_10-22-24%20(2).png
ក្រោយពីលោក Trump ដំឡើងពន្ធទំនិញចិន គឺចិនបានធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ច្រើនជាងមុន រហូតដល់បច្ចុប្បន្ន តំបន់នេះបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន ខណៈអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មធំតែមួយគត់របស់ចិន ។ ចិនបានផ្លាស់ប្តូរនាយកចរចាពាណិជ្ជកម្មបរទេសរបស់ខ្លួន ដោយតែងតាំងលោក Li Chenggang ជាឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឡើងជាអនុរដ្ឋមន្ត្រី ហើយចិនបានប្តឹងអាមេរិកទៅអង្គការ WTO ករណីដំឡើងពន្ធទំនិញចិនផងដែរ ៕