តារាសម្តែង ឃុន ត្រូវជាប់ក្នុងរឿងអាស្រូវចចាមអារ៉ាមស្នេហាជាមួយនឹងបវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើយត្រូវបានអ្នកគាំទ្ររបស់នាងមួយផ្នែកធំមិនគាំទ្រចំពោះទំនាក់ទំនងនេះឡើយ។ មិនត្រូវតែប៉ុណ្ណោះផេកគាំទ្ររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបណ្តាអ្នកគាំទ្រជាច្រើនទៀតបានអះអាងថា ឃុន មានអត្តចរិតមិនល្អ តោងទម្លាក់នាង បើជាមនុស្សល្អពួកគេគាំទ្រឱ្យស្រលាញ់គ្នាហើយ។ លើសពីនេះអ្នកគាំទ្រថែមទាំងបង្ហាញថាបើគ្មានការគាំទ្ររបស់ពួកគេក៏គ្មាន ពេជ្រ វត្តី ដូចថ្ងៃនេះដែរ។
ថ្មីៗនេះអ្នកគាំទ្រមួយចំនួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញការអាក់អន់ចិត្តខណៈមានគណនីបណ្តាញសង្គមខ្លះបង្ហាញត្រង់ៗតែម្តងមិនពេញចិត្តចំពោះទំនាក់ទំនងរវាងនាងនិងតារាសម្តែង ឃុន។ ក្រោយពីរឿងនេះកាន់តែរីករាលដាលមានអ្នកគាំទ្រជាច្រើនគឺបានលើកឡើងថាគ្មានអ្នកណាចង់ទៅបំបិទសិទ្ធិនោះទេប្រសិនជាប៉ះចំមនុស្សល្អ។ មិនត្រឹមតែប៉ុណ្ណោះ តួឯកប្រុស ឃុន ត្រូវជាប់ក្នុងរឿងអាស្រូវស្នេហាថែមទាំងមានការចោទប្រកាន់ថាលោកមានអត្តចរិតមិនសូវល្អ មកតោងប្រជាប្រិយភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុណ្ណោះ។

មិនត្រឹមតែបណ្តាអ្នកគាំទ្រទូទៅប៉ុណ្ណោះទេ សូម្បីតែផេកហ្វេនរបស់តារាស្រី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានលូកមាត់លើរឿងនេះព្រមទាំងមិនពេញចិត្តទំនាក់ទំនងរបស់នាងនិងឃុនដូចគ្នា។ ផេក TeamPichvotey បានលើកឡើងថា «គ្មានហ្វេនណាទៅបំបិទសិទ្ធិគេទេត្រូវចាំថាជីវិតមនុស្សរៀងៗខ្លួនជ្រើសរើសតាមការគិតរៀងខ្លួន តែហ្វេនៗគេតាមមក៣ឆ្នាំហើយគេដឹងចរិតថាមនុស្សណាវាចូលមកដើម្បីតែភាពល្បីល្បាញតោងទាមធ្វើឱ្យបាត់បង់កិត្តិយសមនុស្សដែលគេស្រលាញ់បានគេមិនពេញចិត្តវាហ្នឹងហរ។ មិនត្រឹមតែចរិតមិនសូវបានហើយមាត់ស្រីទៀត គិតទៅថាថីបានគេមិនសូវចំណូលគ្រាន់តែឃើញមុខយីអ៊ុនដាក់តាមវាហរររ ។ ផេកដដែល បានសរសេរបន្ថែមក្នុងខម្មិនទៀតថា ពីហ្វេនក្លឹបធំរបស់តី : ត្រូវចាំថាបើគ្មានវត្តមានការគាំទ្រពីពួកខ្ញុំរយៈពេល៣ឆ្នាំនេះ ក៏គ្មានតីដែលល្បីល្បាញអាចឱ្យម្នាក់ហ្នឹងស្គាល់និងតោងនៅថ្ងៃនេះដែរ »។

អ្នកគាំទ្រផ្សេងទៀតបានលើកឡើងថា «ជាហ្វេនអ្នកណាមិនសប្បាយចិត្តពេលអាយដលមានក្តីសុខ តែនេះជាក្តីសុខដែលប្តូរជាមួយការបាត់ប្រជាប្រិយភាពដែលខ្លួនខំសាងមកយ៉ាងលំបាក បើចង់ស្រឡាញ់ក៏គួររើសមើលឱ្យបានល្អជាងនេះដែរ មិនមែនពួកស្ទាវជក់វេបកាន់ជាប់ដៃរបៀបនេះទេ គិតគូរឱ្យបានល្អិតល្អន់ផង»។ 
គណនីផ្សេងទៀតបានខម្មិនថា «ខ្ញុំឱ្យដើររកចុះតារាស្រុកខ្មែរមានប៉ុន្មានអ្នកដែលមានហ្វេនចាំ support ប្រហែលតី ចង់ញុំាអីស្រែកប្រាប់ហ្វេន ហ្វេននាំគ្នាស្វះស្វែងរកឱ្យទាល់បាន ចង់បានរបស់របរអីហ្វេនទិញឱ្យរបស់ខ្លះចូលខ្ទង់រាប់ពាន់$ទៀត និយាយនេះមិនមែនខ្ញុំស្ដាយលុយទេពួកខ្ញុំធ្វើឱ្យដោយចិត្តស្រឡាញ់ គាត់និយាយដោយផ្ទាល់មាត់ជារឿយៗ «អូនតីសំណាងណាស់ដែលមានអ្នកទាំងអស់គ្នា អ្នកទាំងអស់គ្នាជាគ្រួសាររបស់អូនតី បើគ្មានអ្នកទាំងអស់គ្នាអូនតីក៏គ្មានថ្ងៃនេះដែរ បើអូនតីធ្វើអីខុសទាស់ត្រង់ណាជួយប្រាប់ ជួយណែនាំផងណា” បើសូម្បីតែពាក្យសម្ដីខ្លួនឯងនិយាយក៏មិនគោរពផង តើមានខ្មាសខ្លួនឯងរឺអត់ ពេលមានរឿងកើតឡើងអ្នកអាចហ្នឹងពិបាកចិត្តតែចូរអ្នកចាំថាអ្នកបានធ្វើឱ្យមនុស្សរាប់រយនាក់ដែលស្រឡាញ់អ្នកស្រក់ទឹកភ្នែកមិនដឹងប៉ុន្មានដងហើយទម្រាំឈានមកដល់ចំណុចនេះ…»។
យ៉ាងណាមិញ ជុំវិញរឿងស្រូវស្នេហាដែលមានការមិនពេញចិត្តពីហ្វេនៗនេះទាំង ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ឃុន មិនបានលើកឡើងអំពីបញ្ហានេះឡើយដោយអ្នកទាំងពីរបានបង្ហាញសកម្មភាពផ្សេងវិញ៕










