ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានការចែករំលែកអំពីវីដេអូដែលឃើញជនបរទេសបានប្រគំបទភ្លេងជាមួយនឹងឧបករណ៍បុរាណខ្មែរយ៉ាងស្ទាត់ជំនាញ។ ទាំងការប្រគំបទភ្លេងនិងការបកស្រាយពីចម្រៀង «ពង្សាវតាខ្មែរ» ទៀតគឺពិតជាធ្វើឱ្យមនុស្សជាច្រើនស្ងើចសរសើរបើទោះបីជាមានសំឡេងរំខានបន្តិចពីអ្នកលេងបណ្តាញសង្គមថៃមួយចំនួនក្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgok_cUywDBVCIsFuAHzzMV-AhFH9RVcnl0m1qYwRY_c8DZLZROx1IjEqN4QQ9zYN_57WQ4lC10ZyQm5t7fzvw9EKmTquVmoLanZdxEO4wf7H5oNtTEyC4l4EkdEV_vwY13F9xGbI_slBH4yLj7jEsy1KxkW8SFnFz9YNMzK_V-rUyIA87SiSlAPNTYbJ8y/s481/Screenshot%202025-04-22%20083222.png
គណនីទិកតុកមួយឈ្មោះថា «Sopheap Hout» បានចែករំលែកវីដេអូជាង១នាទីដោយបានខ្លឹមសារថា «ប្រពៃណីខ្មែរ លើទឹកដីសហរដ្ឋអាម៉េរិក លេងភ្លេងដោយ និស្សិត អាម៉េរិកាំង ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥»។ នៅក្នុងវីដេអូដ៏មានអត្ថន័យនេះគឺគេបានឃើញនិស្សិតបរទេសទាំងស្រីនិងប្រុសបានលេងឧបករណ៍បុរាណខ្មែរបានយ៉ាងស្ទាត់ជំនាញនិងពីរោះរណ្តំ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO6Gk63zLT5JSBvycql-hEMxmrFP2Wdc3wmLjzzHfq5SzvIZyPUTJQW-wZBPF7i9ezGDweaGk0UZQAY2q5WW9BJkKe6xDwUaUVgq-7Kxr2IYGHyBXzG4wuU4GmOMmnXMLTCdVOgWB3QosZEOrfTgl5FbEO83PAHVIHeTz8H_9Y8D3whlPVUyR9K5SjZhce/s482/Screenshot%202025-04-22%20083247.png
អ្វីដែលកាន់តែពិសេសសម្រាប់ប្រជាជនខ្មែរដែលឃើញជនបរទេសស្រលាញ់វប្បធម៌ខ្មែរបន្ថែមទៀតនេះគឺជាចម្រៀង «ពង្សាវតាខ្មែរ» ដែលមានលក្ខណៈជាតិនិយមបានទូន្មានឱ្យយល់ដឹងពីសាវតារ និងវប្បធម៌ដ៏រុងរឿងរបស់ខ្មែរកាលពីសម័យមហានគរ។ បទនេះគឺជាស្នាដៃរបស់សាស្រ្តាចារ្យ នួន កន និពន្ធនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៥៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX_c0bSeoRjJ-5tMAF3JcP5xg2ol-OCj5sKmyyhQlrsGN87XAoIzPlnTXrv-yozH_T1PX7-9XRiPZ49fzeGLLzT2TtI7ZApK7KvYvK4rj9XPKcVCVJS-Zv_wcVd6e09Czos8nysFeRAMAoi7o2D3W9Lica8nTHAQS5RMz58AU2eeEDOTbittF6nG0uU0mH/s479/Screenshot%202025-04-22%20083208.png

តាមរយៈវីដេអូនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរជ្រួតជ្រាបយ៉ាងខ្លាំង បានបង្ហាញអារម្មណ៍រំភើបនៅពេលឃើញបរទេសរៀនសូត្រវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ ជាមួយនឹងមតិកោតសរសើរជាច្រើនអ្នកលេងបណ្តាញសង្គមថៃមួយចំនួនហាក់បង្ហាញការមិនពេញចិត្ត៕