ខេត្តសៀមរាបបានជាប់ឈ្មោះជាទីតាំងដែលឆក់យកបេះដូងភ្ញៀវទេសចរជុំវិញពិភពលោកសារជាថ្មី បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ថាជាទីកន្លែងដ៏គួរឲ្យទាក់ទាញ និងត្រូវបានណែនាំដោយក្នុងគេហទំព័រ Tripadvisor ទៅកាន់ពិភពលោកសម្រាប់ឆ្នាំ 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC-B_x8RVOr0qxmzU5o3h4mG3wjqMuZw10wg9TXZb-TWp262bBFQ_TDyYifobGBQYWgGJcQSY2O0T42HFUFzCYs0In1GoMyOCsb8r5g-VpSrxDzxn15JMeUMLhd-Fo0j1A-QU9LaIB6mNppDe4zmqUAoTh-0SgDNcwqmgROPwGrzPuCLHZDc-TFIwWWh_7/s1440/image_2025-04-22_08-37-34%20(2).png

គួរជម្រាបថា Tripadvisor គឺជាវេទិកាទេសចរណ៍ដ៏ល្បី និងពេញនិយមមួយនៅនៅពិភពលោក ដែលវាផ្ដល់ព័ត៌មានទូទៅអំពីទីតាំងដែលគួរឲ្យចាប់អារម្មណ៍ក្នុងការទៅកម្សាន្ត តម្លៃនៃសំបុត្រយន្តហោះ សណ្ឋាគារ ភោជនីយដ្ឋាន កញ្ចប់មគ្គុទេសក៍ទេសចរណ៍ និងសេវាកម្មផ្សេងៗ តាមទីកន្លែងទេសចរណ៍នៅតាមប្រទេសនីមួយៗ។ ជាពិសេស វាត្រូវបានគេទទួលស្គាល់ថាជាមាតិការមួយដែលផ្ដល់នូវព័ត៌មានពិតប្រាកដ និងជាក់លាក់មួយទាក់ទងទីតាំងទេសចរណ៍ ព្រមទាំងទទួលបានការទុកចិត្តពីសំណាក់មនុស្សជាច្រើនលាននាក់នៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioBLFA5eCbCMPZxot10myOrdgu0msMEn3_soBOJGqG-TWA83bwZ7K02nPxfip_k-e_d78bzCAkY8k0WZ7U_Zi6IbPqh48WScVJVgXsaOY1VMROiin1pkszVUcuEF7sbcoYNOCLsO1e651Ivp02wXjP7-TBqD0T8jk6rPZSFsQPMCcbPKGLchtmn8TkLoUr/s1000/image_2025-04-22_08-37-35.png

ជាក់ស្ដែង ការដាក់តាំងបង្ហាញខេត្តសៀបរាប ថាជាទីតាំងដែលមិនគួររំលងក្នុងការទៅលេងកម្សាន្តនៅលើទំព័រដើមនៃ Tripadvisor នេះ គឺផ្អែកលើចំណុចពិសេសៗដែលមាននៅក្នុងខេត្តនេះរួមមាន៖ ជាទីតាំងប្រវត្តិសាស្រ្តដ៏អស្ចារ្យ មានភាពរស់រវើកនៃវប្បធម៌ និងជាទីកន្លែងដែលអាចផ្ដល់ការកម្សាន្តបានគ្រប់រដូវកាលយ៉ាងសម្បូរបែប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6K8zYu6ex7ot05h8-eTZim_bQGjl8qcDfVn1jo59_TkzWX-T_C6U39mEwCSQo1BtYOoQqNoeI8f3oUNXA67VMayBgRozx7J5DRLsg29FLKryAKseVBhQPKDTFxOfFPSnaVamoor608RAgFy7L0zwIsMOnkCFGhCOogWAQ4RMhk66kZqRJAIBcn1SGc15C/s800/image_2025-04-22_08-37-34.png

លើសពីនេះ Tripadvisor បានសរសើខេត្តសៀមរាបថា៖ “នៅទីនេះមានប្រាសាទអង្គរវត្ត ជាសំណង់សាសនាដ៏ធំបំផុតមួយនៅក្នុងពិភពលោក យើងអាចទស្សនាថ្ងៃរះ និងលិចដែលស្រស់ស្អាតបំផុត។ លើសពីនេះ ខេត្តសៀមរាបនឹងផ្ដល់នូវដំណើរទេសចរណ៍វប្បធម៌ និងអរិយធម៌ល្អឯក ដូចជាការស្វែងយល់ពីប្រាសាទបុរាណនានានៅក្នុងក្រុងអង្គរធំ រួមទាំងទទួលយកបទពិសោធនៃជីវិតបែបស៊ីវិល័យនៅក្នុងផ្សាររាត្រីដ៏អ៊ូអរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8waknO3ONGJfyRGZ4C4QoatN2H3wvqfE0TnGqXNdWWAnd9Bf7DocA-Y5E7viCdrr-oFVhyrMquhEJdfUMwbyVvz-iK7A01zAmhnDNamAnpUiknRaoycjf8O6o2X6kKjlwscIVbSm7a_Rkt6h9uAZjNycxi6dWKQ9wYaqAMxrnLJY8jnfsqHlcDWoSRdtQ/s958/photo_2025-04-21_10-25-44.jpg

នេះគឺជាមោទនភាពមួយ សម្រាប់កម្ពុជាដែលខេត្តមួយរបស់ប្រទេសយើងត្រូវបានណែនាំទៅកាន់ពិភពលោក ជាពិសេសចំពោះមនុស្សដែលមានគម្រោងចង់ធ្វើដំណើរកម្សាន្ត ឲ្យមកសាកល្បងមកលេងកម្សាន្តនៅកម្ពុជាដើម្បីទទួលបានបទពិសោធនៃការកម្សាន្តល្អៗ។ ហើយវាជា កត្តាជំរុញដ៏ល្អមួយក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុកទៅកាន់អន្តរជាតិ តាមរយៈវេទិកាដែលទូលំទូលាយបែបនេះ៕