Home Blog Page 559

រំភើបចិត្តណាស់! ម្ចាស់គណនី Travel with Chris ថាប្រទេសកម្ពុជាគឺអស្ចារ្យកុំយល់ច្រឡំនិងគិតអវិជ្ជមាន

0

អ្នកបង្កើតមាតិកាល្បីល្បាញដែលបានធ្វើដំណើរទេសចរណ៍ជាច្រើនប្រទេស Travel with Chris បានចូលរួមក្នុងកម្មវិធីរបស់លោក រៀនថត ជាមួយនឹងគូស្នេហ៍ដោយបាននិយាយថាប្រទេសកម្ពុជាគឺអស្ចារ្យប៉ុន្តែត្រូវបានគេយល់ច្រឡំហើយនេះជាហើយផលដែលលោកបានវិលត្រឡប់មកវិញម្តងហើយម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_19vdrmLtccPpa64aymyz1xRwEgQzJPb3lKBkvnac9EplOCgrHZ41R5xyaKbR_42yC-c9T7Wdi9IjJwshEgrq9q879gNGakejPGIn5sYRlGKHzAYTH3LaVJETST6oQJTc3W4hGztKJ4F22ieGwj0z8ZZV1tNJ3TV36J1XIaaJ6w-q5hNMsTspexxCO3tg/s2048/image_2025-04-09_12-10-18.png

នៅថ្ងៃទី៨ មេសា លោក ឆេង សុភ័ក្រ្ត ហៅ រៀនថត បានចេញវីដេអូខ្លីមួយអំពីអ្នកបង្កើតមាតិកាល្បីឈ្មោះដែលជាម្ចាស់គណនី Travel with Chris និងគូស្នេហ៍របស់លោកស្វាគមន៍នៅក្នុងរដូវកាលទី៥របស់ខ្លួនហើយកម្មវិធីផតខាស់មួយនេះគឺទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាកទស្សនិកជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq43KVhvPue90bRHG-Rw1lz71KIetEPZjopbeWbfoTexU3zMNjSDwavYHst6edIMIqqjocfde9CL4YuWvo0NrNsXJljyZGFHT01Dz1SxXfdyzRGQFfzhbH7R_6XB5TT7rAMt39oDQNNTIUxJohWRUcSYg7rLidoyuePEUFzAxE-3T59QhQpyAgYuyQs7Or/s2048/image_2025-04-09_12-10-25.png

នៅក្នុងវីដអូខ្លីនេះ Travel with Chris បាននិយាយពីប្រទេសកម្ពុជាឆ្លងកាត់ទុក្ខលំបាកជាប្រទេសជួបនូវសង្គ្រាម ទើបធ្វើឱ្យមានការយល់ច្រឡំនិងគិតអវិជ្ជមានមកលើកម្ពុជា។ Chris បាននិយាយថា «កម្ពុជាគឺជាប្រទេសអស្ចារ្យតែត្រូវបានគេយល់ច្រឡំមែនទែន នេះជាហេតុផលលោកតែងតែត្រឡប់មកជាច្រើនលើក»។ មុននឹងហ៊ាននិយាយពាក្យនេះ Chris ថាដំបូងឡើងដែលលោកបានមកដល់ខ្មែរដំបូងក៏មានការព្រួយបារម្ភដូចគ្នា។ លោកបានថ្លែងយ៉ាងដូច្នេះថា «លើកទី១ ដែលលោកមកលោករាងភ័យបន្តិចដែរដោយសារតែពេលដែលយើងឆ្លងព្រំដែនមានហេតុការណ៍មួយកើតឡើងជានិច្ចកាល ជារឿងកើតឡើងគ្រប់ទីកន្លែងដែលយើងទៅ វាកើតឡើងចំពោះលោកកាលនៅវៀតណាមមិនមែនតែខ្មែរទេសូមកុំគិតអវិជ្ជមានវាកើតឡើងនៅគ្រប់ប្រទេសនៅលើពិភពលោកចំពោះការទៅដល់ថ្ងៃដំបូង អារម្មណ៍ដំបូង ពេលខ្លះអាចធ្វើឱ្យប៉ះពាល់អារម្មណ៍ពេលយើងធ្វើដំណើរ ខណៈប្រទេសតួកគីក៏កើតឡើងដូចគ្នាដែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3VnQQ2eUWp79XVt3vSoBTLpr8eThvVvTC_JXREgWuFmGe3tGipKNNeGSLpoWlc9VMrc17dEcor7bnXHzP_IYXp7uGCPO4czuPse-wYdUF8z2mTZ4dXi8IxQZAtgbbIfHSSXebO85oRm8F89DydNM7JmtTMb7w9bD1H7GTDiEXuFd89WXiK0dEapcISKYK/s2048/image_2025-04-09_12-10-27.png

ធ្វើដំណើរច្រើននិងបានយល់ដឹងពីជម្រៅចិត្តប្រជាជនខ្មែរ Chris ក៏បានបន្ថែមដែរថា «នៅជុំវិញអាស៊ីលោកដឹងថាប្រទេសផ្សេងៗមិនបានឆ្លងកាត់ដូចប្រជាជនខ្មែរឆ្លងកាត់នោះទេពួកគេមិនបានបាត់បង់គ្រួសារបងប្អូននិងឆ្លងកាត់សង្គ្រាមនោះទេដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja5PNT-qSPpTUAyWiq9b0hVAad5UHLganXZEmjYVPNKYDDGDskdzNvG9UsjJst1ojG5nql0FvAGegPCWnEL3OnfQEYLUb0nGR36Ws1gbBt8gChcCnn7gWAEPH6qsXYqm3hWXpGnu_GRRFzMlbZPGNQX0I7qzi0VT3SgHuvJI7hlS_z96CnWQ79Jb0nB8D4/s2048/image_2025-04-09_12-10-32.png

គួរបញ្ជាក់ផងដែរថា Chris ធ្លាប់បានធ្វើដំណើរនិងបានផ្សព្វផ្សាយពីប្រទេសកម្ពុជាជាច្រើនដង។ លើសពីនេះលោកក៏បានឧបត្ថម្ភកុំព្យូទ័រនិងម៉ាស៊ីនព្រីនឱ្យសិស្សានុសិស្សប្រើប្រាស់ផងដែរ៕

ទោះកំពុងជោគជ័យភាពយន្តនេះក្តីតែលោក លៀក លីដា នៅមានក្តីបារម្ភចំពោះលំហូររឿងបរទេស

0

ចុងក្រោយនេះភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្មរបស់លោក លៀក លីដា ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ តែយ៉ាងណាលោកនៅតែបង្ហាញក្តីបារម្ភចំពោះកុនខ្មែរនឹងដើរថយក្រោយខណៈកុនបរទេសចូលទីផ្សារកម្ពុជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOWxOxXjIKTxUtxv1fIR4v04sNn3P2k1kFfJoE8qFaX8Hs1UzecC1zo23vQnWHx04_30aSGoPrGOEylxMLLhKJVyRMTMuHiv1LifsPuWP3nc5_im4jRQ-WvcMlRRtHon0Z5uEiykpiuZXp4QiZ156R5Nn4tuIpUfMXAIbsoetf5QM8DB6Z2BgrdQzOFww4/s720/image_2025-03-21_14-20-05.png

ភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្ម LD ដែលដកស្រង់ពីហេតុការណ៍ពិតកាលពីចុងឆ្នាំ២០២១ ទទួលបាននូវការគាំទ្រយ៉ាងឃ្លេវក្លាខណៈកន្លងមកមានរូបភាពបង្ហាញថា១ថ្ងៃរឿងនេះទទួលបានចំណូលដល់២ម៉ឺនដុល្លារក្នុងថ្ងៃចាក់បញ្ចាំងដំបូង។ មិនត្រឹមតែប៉ុណោះភាពយន្តនេះបានក្លាយជាភាពយន្តខ្មែរទី១ដែលមានអ្នកទស្សនាច្រើនជាងគេបង្អង់នៅក្នុងរោងភាពយន្តលេជេន។ នេះបើតាមការបញ្ជាក់របស់រោងភាពយន្តនៅថ្ងៃទី៣១ ខែមីនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdcUdSM1yUrR2chGZtLbcmD3vG6GwugZGUf4D7v515oQ3o30Ntw43qbKB5f3YymYfrROvfojbxbLe76TXlg7b8twRnei5pHVjVqitCZGNFGbwwAKNr17ESEVbWh4ArqBRMkZzD1oEB5bc2Tw39msJaR4R8zYx8r-I9ngycpGo-uATQC1l7bxWTt4Hu6YS/s2048/image_2025-03-21_14-19-09.png

ទោះបីជាមានភាពជោគជ័យលើភាពយន្តខាងលើនេះក្តីលោក លៀក លីដា ប្រធានសមាគមផលិតករភាពយន្តខ្មែរ បានបង្ហាញក្តីបារម្ភចំពោះភាពយន្តខ្មែរនឹងដើរថយក្រោយ។ លោកបានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី៧ មេសា ថា «បើទោះបីជារឿងភ្លើងឆេះក្លឹបក្រោមដីរបស់ផលិតកម្មអិលឌីទទួលបានជោគជ័យខ្លាំងក៏ដោយ ក៏ខ្ញុំនៅតែយល់ថាវិស័យភាពយន្តរបស់យើងក្នុងឆ្នាំ ២០២៥ និងដើរថយក្រោយ ពីព្រោះខ្ញុំមិនទាន់ឃើញសញ្ញានៃផលិតករ ណាមួយដែលគ្រោងនឹង វិនិយោគផលិតរឿងធំៗ និងគម្រោងចំណាយស្តង់ដាសម្រាប់ទីផ្សារក្រៅប្រទេសឡើយ។ តែខ្ញុំបែរជាឃើញកុនបរទេសយ៉ាងសម្បូរបែបបកប្រែយ៉ាងល្អចូលទីផ្សារយើងយ៉ាងច្រើនក្នុងឆ្នាំ ២០២៥ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSDcIzE60U8tkD_WYwslwtMj2phq1LPZIYFyn05_tmOGy00UgRDEyAwy5bSRcK17kSnLDEy-FfXwHLMrGNg-MjxBGvysY5LLG79H43g4gdpu5Dq1fzoNrQzpYsoZo3Xub8YH1lm4dvCy8RCGk8NKnRhkA_A_YaVw1iDVIPg6LQG_octuC8Wc_5-hP9DyIn/s1440/image_2025-03-21_13-29-50.png

ជាមួយនឹងក្តីបារម្ភនេះ លោក លីដា បានលើកទឹកចិត្តផលិតករខ្មែររួមគ្នាផលិតកុនធំៗមានស្តង់ដារអាចជ្រែតចូលទីផ្សារបរទេសបាន។ លោកសរសេរថា «សូមបងប្អូនផលិតករយើងរួមគ្នាដើម្បីផលិតកុនធំៗដែលមានស្តង់ដារត្រឹមត្រូវដែលអាចចូលទីផ្សារបរទេសបានត្រឹមត្រូវដោយមិនអៀនខ្មាសសូមជូនពរ ផលិតករខ្មែរទាំងអស់ទទួលបានជោយជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEielslSGVSX7bKdEt5-6iS1yh0EMOkoXCipg5AORn54CKf2hWmRB1b2HJRTB11EtuG_cgmaQwgkTrgEyEncGTZq-m45UusbCKl19Zf8yqpvr3rp7NN25nVory50zLeSW7j5CkzHLzJERHoDpLHL9nQ4S8FcUBLjml_H-WKT-Rp1TDQT19beOf5XZqn_HLZK/s1400/image_2025-03-21_13-29-49%20(2).png

គួរបញ្ជាក់ផងដែរថា ផលិតកម្ម LD របស់លោក លៀក លីដា បានផលិតភាពយន្តខ្មែរជាច្រើនដោយបានចំណាយដើមទុនយ៉ាងច្រើនជាក់ស្តែងដូចជា «ប្រវត្តិស្នេហ៍នាងនាថ» ដែលមានតួឯកស្រី មាលា កូនខ្មែរកាត់បារាំងនិងតួឯកប្រុសមីយ៉ាន់ម៉ា បៃតាកន ដើម្បីអាចឱ្យភាពយន្តខ្មែរឈរនៅលើទីផ្សារក្រៅស្រុក៕

មានដៃគូរៀងខ្លួនតែរឿង Justin និង Selena នៅតែបង្កើតភាពចម្រូ.ងចម្រា.សក្នុងចំណោមអ្នកគាំទ្រ

0

ទោះបីជាមានដៃគូជីវិតរៀងៗខ្លួនក្តីប៉ុន្តែភាពចម្រូងចម្រាសរវាង Justin Bieber និង Selena Gomez នៅតែបន្តកើតមានក្នុងចំណោមអ្នកគាំទ្រ ខណៈកាលពីប៉ុន្មានថ្ងៃមុននេះ រឿងរបស់ពួកគេបានកើតឡើងម្តងទៀតរហូតឈានដល់ការឈ្លោះប្រកែកគ្នា រវាងអ្នកគាំទ្រទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBSqDqNzO8KoAKW1znB__h0Z83SYnanyQnG01fm-cQxp-DzfUZ-PbHRiJxFfjUVg52E8JEgO1wT6-xvrGi0TUSEuO4JhYRKmW17Il0aKcK2rPaFXy9a1mqaIB8svj7nbkUgBBLUa9kH4bYkza4tBiLbe-3_8jeKgGQNsgYYn_KszFRecb4dNlHtztRp_dN/s1290/image_2025-04-08_15-59-37.png

កាលពីថ្ងៃទី ២ ខែមេសា Justin Bieber បានបង្ហោះរូបតួអង្គពីខ្សែភាពយន្តមួយជាមួយនឹងអត្ថន័យថា «មនុស្សស្រីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅពេលពួកគេភ្ជាប់ពាក្យ»។ សកម្មភាពនេះត្រូវបានគេជឿថាជាការឌឺដងទៅកាន់ Selena Gomez ដែលបានភ្ជាប់ពាក្យជាមួយ Benny Blanco ។ មនុស្សជាច្រើនរិះគន់ Justin Bieber ថាចរិតនៅក្មេង រៀបការបាន៨ឆ្នាំហើយ ហើយក៏ក្លាយជាឪពុកដែរ ប៉ុន្តែនៅតែសើចចំអកឌឺដងទៅកាន់អតីតគូស្នេហ៍របស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhra3us4GLVc8O8ockRfVRRH01qPRWeB1NauehMVeo4Z9idx9xQIMpJOoab4_gw1hljPEDFjksAsOIm1UVwlHdUR5eiwjgPyuBa1yqTuO2O76p4slozbFdnq2n5rkwfSjEZPbwVmwBEtfMhNlsqAtgQG1tCiqUPPw_5pffF4i4XgH0B07rxRWkRZIkqf4Xq/s645/image_2025-04-08_15-59-36%20(2).png

មិនយូរប៉ុន្មាន Benny Blanco បានបង្ហោះរូបភាពសត្វលាពីខ្សែភាពយន្តនៅលើ Instagram។ អ្នកនិយមលេងអ៊ីនធឺណិតគិតថានេះជាវិធីឆ្លើយតបរបស់ Benny ក្នុងនាម Selena ដែលបង្ហាញពីអត្ថន័យក្នុងសាច់រឿងថាជាមិត្តល្អប៉ុន្តែរំខានមិត្តភក្តិនៅពេលមិត្តភក្តិបានរៀបការជាមួយ Princess Fiona ។ ពាក្យ «លា» ជាភាសាអង់គ្លេសក៏ត្រូវបានគេប្រើដើម្បីសំដៅទៅលើមនុស្សឆោតល្ងង់ និងរំខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7L1PulGSdjKb5CnWBmc432RZL7ioOTg3mFn5UI-4muGlR14A0gu5beTlbwtQ6hdBvtLLCqiIpmT_b-T_XWtw2qUpOkWwM33NXowWNFDBDH1PySXcjCJbjV8FAvurwwZtlLoYYDVD80SJMVFvhVxKj8TIfDzAgjc3sWrlL0f2DNd-Fwe1gMiqnqLov1E69/s1536/image_2025-04-08_15-59-35.png
សូម្បីតែឆាណែល Disney ក៏ត្រូវបានគេនិយាយថាកំពុង «ចូលរួមការប្រយុទ្ធ» ដើម្បីការពារ Selena របស់ពួកគេ។ ឆាណែលនេះស្រាប់តែបង្ហោះពីនាងនៅក្នុងរឿងមួយដែលនិយាយថា ខ្ញុំធុញទ្រាន់នឹងអាកប្បកិរិយារបស់ Justin ។ Justin នៅក្នុងការសន្ទនាគឺ Justin Russo ដែលជាតួអង្គបងប្រុសរបស់ Alex Russo ។ យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតជឿថា នេះមិនមែនជារឿងចៃដន្យទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN7rFhZSDgph2e-xrqzRc6LCD5kkxu5oQGTSyoiwMCJB2Yj9uiMC3p0QD0KfykuZRf27LvD5UynNI1ANXc3tLe7nxx09iMXE_jnRAzaAuiy2GbxDNx99fx6rR9Fx82LQd245IQD47X29NsxRtENLewX9SlMQ_dM7biv3Ld4sSvfEf2tl8RRKTGRIWxSZbY/s1600/image_2025-04-08_15-59-34%20(2).png

រឿងរ៉ាវរកាំរកូសរវាង តារាចម្រៀង Justin Bieber និង Selena Gomez រួមទាំង Hailey ជាប្រពន្ធរបស់ Justin បង្កើតជារឿង Drama មិនចេះចប់ក្នុងចំណោមអ្នកគាំទ្ររបស់ពួកគេ បើទោះបីជា Selena និង Hailey ធ្លាប់ចូលរួមកម្មវិធីថតរូបជាមួយគ្នាក្តី ប៉ុន្តែភាពចម្រូងចម្រាសនៅតែកើតមាន។ ប៉ុន្មានឆ្នាំមកនេះ Hailey Bieber បានព្យាយាមដោះស្រាយពាក្យចចាមអារ៉ាមអំពីការបែកបាក់ស្វាមីរបស់នាងជាមួយនឹងអតីតគូស្នេហ៍ Selena ។ Hailey ក៏បានបដិសេធថាមិនមែនជាមនុស្សទី ៣ ដែលបានជ្រៀតជ្រែកក្នុងទំនាក់ទំនងរយៈពេល ៩ ឆ្នាំរបស់ Justin ជាមួយ Selena ឡើយ៕

សូម្បីមនុស្សជិតស្និទ្ធក៏លែងគាំទ្រ! Elon Musk ស្នើឱ្យ Trump លុបចោលការដំឡើងពន្ធទំនិញនាំចូល

0

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋីពិភពលោក និងជានាយកក្រុមហ៊ុន Tesla លោក Elon Musk ធ្លាប់បាននិយាយត្រង់ៗទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៥ ឱ្យលុបចោលការដំឡើងពន្ធទំនិញពីបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ប៉ុន្តែត្រូវបានប្រធានាធិបតីអាមេរិកបដិសេធ ហើយនៅតែប្រកាន់ជំហរដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេស ។ នេះបើតាមការចុះផ្សាយរបស់កាសែត Washington Post ដែលទទួលបានព័ត៌មានពីមនុស្សជិតស្និទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq9vnCt4ZOeSObgdUK6oJqrKsBMOyRZ03ySnuRTGJYg-An1zbFOeeSpx69SsfZ4j5_nYi1b2SwJ2LDaadGRKxvLVLIHD2uS-RLu85HMekUuIApsIy2UWVCw4xIX7wVmOcaXfj_8z2f_d9MGiZBpIAUfnJM9zfakuI7wfY-s4uP6GL6V0egu40nmkhk2kcr/s1200/image_2025-04-10_09-05-53%20(2).png

ប្រភពច្បាស់ការណ៍បន្តទៀតថា នេះជាគំនិតផ្ទុយគ្នាយ៉ាងខ្លាំងរវាងលោក Elon Musk និងលោក Trump ពាក់ព័ន្ធនឹងបញ្ហាការដំឡើងពន្ធទំនិញ ក្រោយពីលោក Trump ដាក់ពន្ធអប្បបរមាស្មើ១០% សម្រាប់ទំនិញគ្រប់ប្រភេទនាំចូលអាមេរិក ហើយមានប្រទេសជាច្រើនទៀតត្រូវបានអាមេរិកដំឡើងពន្ធទំនិញខ្ពស់ជាងគេ ។ ប៉ុន្តែមន្ត្រីសេតវិមាន និងលោក Elon Musk ពុំបានបកស្រាយអ្វីទេ ក្រោយការចុះផ្សាយព័ត៌មាននេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ6Omi1PRnPe69u1u54QIwSDpUn4B-u-FJI_6jiH9Avf9W3_tPw0islic0a95UVKWbygpTVF3dy_L-30C_gy93A_ZKDu2e_6YpBu3gJr7Hrt9HXLKEBCaifdsGgmyqB_QibiBGornh059aYji8R6WexjKT5t5elDD6eUHhl6aSO0QDlVic36Fyj3o64b0P/s900/image_2025-04-10_09-05-53.png
លោក Elon Musk បាននិយាយក្នុងកិច្ចប្រជុំ «The League Congress» ដែលរៀបចំឡើងដោយលោក Matteo Salvini នាយករដ្ឋមន្ត្រីអ៊ីតាលី កាលពីថ្ងៃទី៦ ខែមេសា កន្លងមកថា ៖ «ខ្ញុំសង្ឃឹមថា ភាគីទាំងអស់នឹងយល់ស្របទាំងអឺរ៉ុប និងអាមេរិក គួរអនុវត្តគោលនយោបាយពន្ធស្មើសូន្យ ។ បើអាចបង្កើតតំបន់ពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងអាមេរិកខាងជើង គឺពិតជាល្អណាស់សម្រាប់គំនិតខ្ញុំ ។ ខ្ញុំចង់ឱ្យមានការធ្វើដំណើរដោយសេរីរវាងអឺរ៉ុប និងអាមេរិកខាងជើង បើមនុស្សម្នាចង់មកធ្វើការនៅអឺរ៉ុប ឬអាមេរិក ពួកគេគួរតែធ្វើបាន ។ នេះជាការណែនាំ ដែលខ្ញុំចង់ប្រាប់ទៅលោកប្រធានាធិបតីអាមេរិក» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrWE-fPP-R117Q7c6inUgGhyphenhyphenBKpCUmVrG5y6scXpVtWwpt_kP8U4a1jVudAQbv7Mg6y4WhyDGjfFdTEVu1w7uWWS5xvBLrw_vXP2KxGI_pOPIdjGEW9LdwjOAPNEe0KcHjVMuS57K7Nf-U9Bo_cQAC_fYBVfN0HmFlsi79Km6r1ZKHXdWAV0bBvpGczZ9i/s3840/image_2025-04-10_09-05-54.png
កាលពីថ្ងៃទី៧ ខែមេសា កន្លងមក លោល Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មរបស់លោក Trump បានបដិសេធនឹងគំនិតរបស់លោក Elon Musk ដោយលោកប្រាប់ថា វាពុំចម្លែកទេ ដែលបានឮការស្នើបែបនេះពីម្ចាស់រោងចក្រដំឡើងរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUVbFsqgvKE-VIFr94E-6AXqfKHotXjRLo-co_G-O7mFI39au0U7JvB7tK7vrcTim7bQu1KkJJpEWB-vPujVai55UVVObXzEvYOyLg-XnMeIF-_-sbSX6LV0BJSsiwFt74ipnY7COsm9m-bXh2TykQ7jArNQLiX2rzsWPS1XB_enODyWUilYpN6gZbLium/s1440/image_2025-04-10_09-05-52.png

ចំនួនការលក់រថយន្តអគ្គិសនី Tesla នៅត្រីមាសកន្លងមកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារពលរដ្ឋអាមេរិកប្រឆាំងលោក Elon Musk ចូលទៅពាក់ព័ន្ធនឹងការងារក្នុងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ហើយលោក Elon Musk បានស្នើឱ្យបញ្ឈប់មន្ត្រីរាជការ និងកាត់បន្ថយការចំណាយយ៉ាងច្រើនរបស់រដ្ឋាភិបាលអាមេរិក ។ លោក Elon Musk ក៏ធ្លាប់ទទួលស្គាល់ថា គោលនយោបាយដំឡើងពន្ធរថយន្តនាំចូលរបស់លោក Trump ធ្វើឱ្យប៉ះពាល់រថយន្ត Tesla យ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJm_45wzZLdiuDm3mu7IUiQ3gMpmIn0M2M5zMtEbCiUUARfxUhPGp_szCkcw7Debv4TIxI_AaNJ0VMWXiOuJ8sXdPtTsIgGTnQLLZCtfzbyD-0MfNO0-d2_uW68grTA4hTGnlDx7HXxP3v5LP5uH2b1SeqHlPccUcta6jwsK_2SajIqF9QnF5_GVKnyFn4/s1600/image_2025-04-10_09-05-56.png
សេដ្ឋវិទូជាច្រើនដាស់តឿនថា ការដំឡើងពន្ធទំនិញនាំចូលនឹងឈានទៅវិបត្តិអតិផរណា, បង្កើនហានិភ័យសេដ្ឋកិច្ចអាមេរិក និងធ្វើឱ្យការចាយវាយរបស់ពលរដ្ឋអាមេរិកកើនឡើងរាប់ពាន់ដុល្លារ ។ វានឹងធ្វើឱ្យប្រជាប្រិយភាពលោក Trump ធ្លាក់ចុះ ដោយសារលោកធ្លាប់សន្យាពេលរកសំឡេងឆ្នោតថា នឹងជួយកាត់បន្ថយការចំណាយពលរដ្ឋ ៕

អ្នកណាខ្លះហ្វេនរបស់ iPhone! ក្រោយការដំឡើងពន្ធរបស់ Trump ទូរស័ព្ទ iPhone នេះឡើងថ្លៃជិត៣០% នៅអាមេរិក

0

សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកនឹងទិញទូរស័ព្ទ iPhone 16 Pro Max ថ្លៃជាងប្រទេសផ្សេងៗរាប់រយដុល្លារ ដោយសារទូរស័ព្ទនេះនឹងឡើងថ្លៃជិត៣០% ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេស ជាពិសេស ទំនិញចិន ។ អ្នកវិភាគនានាបានលើកឡើងពីផលប៉ះពាល់អាចកើតឡើង ប្រសិនបើអាមេរិកដំឡើងពន្ធទំនិញនាំចូលប្រភេទអេឡិចត្រូនិក ជាពិសេស ទូរស័ព្ទ iPhone ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPUwCmbxMedmRQeBmO78PjeJKN4NnwKHoEnMieIrKKgbn-I1p3rxMKe0AEH_gBsW7OSjlZklRQqgXymbTUs7WtqmjNsIaS_apzyv802iy1dSyskHdtScV6pF7JF0aRl59YazN1mfNZ3rj5rnh3cdm6IPKmn-JNwMGh0hoGhlcKB1zvOqub37Im4F7bnzAD/s2613/image_2025-04-10_08-41-23.png
តាមការចុះផ្សាយរបស់ The Wall Street Journal បញ្ជាក់ថា ការចំណាយដើមទុនសម្រាប់ឧបករណ៍របស់ទូរស័ព្ទ iPhone 16 Pro ទំហំ 256GB អាចកើនឡើងរហូតដល់៣០០ដុល្លារ ហើយវានឹងធ្វើឱ្យតម្លៃលក់រាយទូរស័ព្ទ iPhone 16 Pro Max កើនឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើលសម្រាប់ពលរដ្ឋអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNfdStT3D8-5J6V_9MjWV6K_gZGZl5kT_GDilmfLjOUqTq8f_JH5F7cXNcAz1f_sm8tJv3ZgVwFjNOzQQ7ydNQUrOvCTHZFGFl2hHdVcQT3lRgR-o6xFLoR78HpQ6omxhTMCzOy63Wv0l6TB3dOT_UirksBWUNYrBdNHS0eFcojXTnXKv9shuTmT-U8Yxq/s1851/image_2025-04-10_08-41-26.png

បច្ចុប្បន្ន តម្លៃទូរស័ព្ទ iPhone 16 Pro Max នៅអាមេរិក ស្មើ១,៦០០ដុល្លារ ប៉ុន្តែបើក្រុមហ៊ុន Apple នៅតែផលិតទូរស័ព្ទក្នុងប្រទេសចិន គឺក្រុមហ៊ុននេះនឹងប្រឈមជាមួយអត្រាពន្ធ ស្មើ៥៤% ។ វានឹងធ្វើឱ្យតម្លៃលក់រាយទូរស័ព្ទ iPhone 16 Pro Max កើនឡើងជិត៣០% គឺស្មើ២,០៦២ដុល្លារ ។ អ្វីគួរឱ្យភ្ញាក់ផ្អើល ទូរស័ព្ទនេះនឹងឡើងថ្លៃកាន់តែខ្ពស់ បើលោក Trump ដំឡើងពន្ធទំនិញចិន រហូតដល់១០៤% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtBLr2ZfEcSuc3A9qvoSMTGY1rn_y1_lXHoydfYLzvKhIcUsbszLZYWRLAxopusW0qVWDej6LoEQbZuVbjtLenddoIZaRRg3fA2wLFwJjyc_vbADWwMmtnV6lLBVOn5fMvY-uStUAzv_uR7w4iyi7rVZctBLB3znqSy-f5ZjKNLQ87Ej0GfXoW34r9liS4/s1600/image_2025-04-10_08-41-28.png
ក្រុមហ៊ុន Apple ពុំបានផលិតទូរស័ព្ទនៅប្រទេសចិនតែមួយទេ ប៉ុន្តែ Apple ក៏បានផលិតទូរស័ព្ទនៅឥណ្ឌា ផងដែរ ។ ហេតុនេះ បើទូរស័ព្ទ iPhone នាំចូលពីឥណ្ឌាមកកាន់អាមេរិក គឺត្រូវប្រឈមនឹងអត្រាពន្ធ ២៦% ។

ចំណែកទូរស័ព្ទ iPhone 16 Pro ទំហំ 128GB ដែលមានតម្លៃចាប់ពី១,០០០ដុល្លារ អាចឡើងថ្លៃរហូតដល់១,១២០ដុល្លារ កើនឡើង១២% ។ ក្រៅពីនេះ នាឡិកាដៃម៉ាក Apple Watch Ultra 2 ផលិតនៅវៀតណាម ដែលអាមេរិកបានដំឡើងពន្ធ ៤៦% គឺតម្លៃនឹងកើនឡើង១៩% គឺពី៨០០ដុល្លារ ឡើងដល់៩៥០ដុល្លារ ។ ប៉ុន្តែវាអាស្រ័យលើ Apple ជាអ្នកជ្រើសរើសថា តើពួកគេនឹងដំឡើងថ្លៃទំនិញសម្រាប់អតិថិជន ឬសុខចិត្តកាត់បន្ថយប្រាក់ចំណេញរបស់ខ្លួន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVUgyvqrrxfvx6Wgf3JMIMybwsNe9drmhLcA5hM-PN_jGTBTDaGCHKeh1XkA4tbhqgWI53hiiehyphenhyphenKlsNQgIn5gh-ADHKleD5k7vMw7w8nhfVD8FnDVwBN-kaqZUljQvVQDL823QQIB_VtNqFTWJKdfT_BKbWnHQ5by0Ec39SQknzEheOFzs55JjUEMSCc_/s1200/image_2025-04-10_08-46-31.png

ក្រៅពីនេះ ឧបករណ៍ Server AI ផលិតនៅតៃវ៉ាន់ នឹងឡើងថ្លៃ ២៧% ។ ទោះជាអតិថិជនពុំបានទិញ Server AI ដោយផ្ទាល់ក្តី ប៉ុន្តែវាជាឧបករណ៍សំខាន់ ដែល Apple ប្រើប្រាស់សម្រាប់ជំរុញមុខងារ AI ថ្មីៗនៅលើ iPhone, Mac និងឧបករណ៍ផ្សេងៗ នាថ្ងៃអនាគត ។ ហេតុនេះ ការដំឡើងពន្ធទំនិញរបស់លោក Trump នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃទូរស័ព្ទ iPhone និងឧបករណ៍បច្ចេកវិទ្យាយ៉ាងខ្លាំង ៕

Trump ជឿជាក់ថា ក្រុមហ៊ុន Apple អាចផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone មកអាមេរិក

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ជឿជាក់ថា ក្រុមហ៊ុន Apple អាចផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone ពីក្រៅប្រទេសមកអាមេរិកបាន ពីព្រោះនៅអាមេរិកមានកម្លាំងពលកម្ម និងធនធានលើសលប់ ប៉ុន្តែនាយកក្រុមហ៊ុន Apple លោក Tim Cook ធ្លាប់បានបដិសេធនាពេលកន្លងមកថា វាពុំអាចទៅរួចទេ ដែលឱ្យក្រុមហ៊ុន Apple ផលិតទូរស័ព្ទ iPhone នៅអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjSv3swvniq9DjpJe6tGJADx3flR5t9pVnYIZcNKChRMqhpHMmKXswKcsym9fZxjQzIIOiwHxs35ZcraDDmw2b6YqAMjwKud28qVdBA1KK1NpJEBx0728SLLQ5Bhyphenhyphen3e8jSYgpDJ2tmEtS6Kr_cV6tSCsaA5cK0UYb4bPb_feuMVETFNYHTq5LSnO3JLBv7/s599/image_2025-04-10_08-25-45%20(2).png
មុនពេលកំណត់អត្រាពន្ធថ្មីលើទំនិញនាំចូលពីក្រៅប្រទេសរបស់លោក Trump ចាប់អនុវត្តពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ មន្ត្រីនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បញ្ជាក់ថា ក្រុមហ៊ុន Apple អាចផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone មកកាន់អាមេរិកបាន ពីព្រោះ Apple មានគម្រោងវិនិយោគនៅអាមេរិកស្រាប់ហើយ ស្មើទឹកប្រាក់៥សែនលានដុល្លារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie-yi-ohNH0k75_aoDpLuoldWtCcN-PWB2YGfOP4_XWOQIHu9JI8cGGKbP2jK0Ms5eh0kZj6nUr83xhWaD4KW4mqYnoAftq33uwXgSojYkxSd03dxTE3bvN37RHbNxpzCUAA_r0Zze2Cjmt77_DymBLMlXLAsB9sCaleFR_odaSXs1PRPCiD9S8K2KcHaX/s1279/photo_2025-04-09_15-16-41.jpg
លោក Trump ជឿជាក់លើកម្លាំងពលកម្ម និងធនធានគ្រប់គ្រាន់នៅអាមេរិក ហើយបើ Apple ពុំអាចសាងសង់រោងចក្រផលិតទូរស័ព្ទ iPhone នៅអាមេរិក មិនមែន Apple មានគម្រោងវិនិយោគនៅអាមេរិក ស្មើទឹកប្រាក់៥សែនលានដុល្លារទេ ។ ការវិនិយោគរបស់ Apple គឺជាការផ្លាស់ប្តូរដ៏ធំនៅអាមេរិក ។ នេះបើតាមការលើកឡើងរបស់លោកស្រី Karoline Leavitt ក្នុងសន្និសីទសារព័ត៌មាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHazYqpjp2UaMngN-T7UtXQiA5GWXukw-0DcXJViT5SbtWSr1avOszjKRoadH4u_11qA4Ji_KlYBZV3ESPK8RSKQU6HP_ABjeVqjmE2UwBtu3kIEWaPEKsEbG5WxnMiydwFpOuL5byiNi1Qufvm7b-iEIgfBp3-1xbvG6XRFERj9MTbDwiBy_o43oxo6CG/s2880/image_2025-04-10_08-25-45%20(3).png
ប៉ុន្តែបើតាមអ្នកវិភាគជាច្រើន គឺគម្រោងវិនិយោគនៅអាមេរិក ជាអ្វីដែល Apple តាំងចិត្តធ្វើស្រាប់ហើយ វាពុំមែនជាការវិនិយោគថ្មី ដើម្បីឆ្លើយតបនឹងគោលនយោបាយពន្ធទេ ។ ជាមួយគ្នានេះ បញ្ហាផលិតឧបករណ៍ ឬទំនិញនៅអាមេរិក ពុំមែនជារឿងថ្មី ពីព្រោះនាយក Apple លោក Tim Cook និងអតីតនាយក Apple លោក Steve Jobs ធ្លាប់និយាយយ៉ាងច្បាស់ថា រោងចក្រអាមេរិកពុំអំណោយផលដល់ការផលិតឧបករណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdzRSkJPD4jG4PD_E4hDTmODadutS5eBVB5j2nd3xYcpUDyfBMQ56nyNjVNCZChfPWtH-DxBxr8BCMoh-3yHpnHDHsBMdZ_bhdBjRcP66_PCy5_88BmKf6pUDFuVaEk92AFUzPYolEzKKmMn0Bsg6HjoaELYSevU_m_MyRUaB5Pu0ZNrRiGmMglcvymQsb/s1000/image_2025-04-10_08-25-45.png
ក្នុងសៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ដែលសរសេរដោយអ្នកនិពន្ធឈ្មោះ Walter Isaacson បានរៀបរាប់ពីការសន្ទនារបស់លោក Steve Jobs ជាមួយអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១ ដោយលោក Steve Jobs និយាយថា Apple ត្រូវការកម្លាំងពលកម្មមានជំនាញ រហូតដល់៣ម៉ឺននាក់ និងកម្លាំងពលកម្មក្នុងរោងចក្រ ចំនួន៧សែននាក់ទៀត ប៉ុន្តែ Apple ពុំអាចរកកម្លាំងពលកម្មតាមចំនួននេះនៅអាមេរិកទេពេលនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglq3HyBBUWDQaErebByKSfGLOg2F3x6eKlWJEgGv461xLCfPtbPe_wPeS5XdngjWZw0GO10NrQkVcRqJOC2aNn81CLq7RoQWVFSuJj4PpQ_sNOJoLk2LHRsJY6vIWhgx6e-pEyC8xuxZlBdSpxtNOK3trU3-9qDrKAHneoU4a8cs66rrbmfmBhwGYd0mzt/s1200/image_2025-04-10_08-25-46.png

ចំណែកលោក Tim Cook ក៏ធ្លាប់និយាយពីបញ្ហានេះក្នុងការប្រជុំរបស់ទស្សនាវដ្តី Fortune កាលពីឆ្នាំ២០១៧ ថា មូលហេតុដែល Apple ផលិតទូរស័ព្ទនៅចិន មិនមែនមកពីកម្លាំងពលកម្មថោកទេ ប៉ុន្តែដោយសារចិនសម្បូរកម្លាំងពលកម្មជំនាញ និងមានកម្លាំងពលកម្មច្រើន ដែលអាមេរិកពុំអាចប្រៀបធៀបបាន ដូចជា ៖ ចិនសម្បូរអ្នកជំនាញបង្កើតម៉ាស៊ីនពុម្ព (Tooling) ដែលចាំបាច់សម្រាប់ការផលិតឧបករណ៍ ។ រីឯនៅអាមេរិកមានអ្នកជំនាញដែរ ប៉ុន្តែមិនច្រើន ៕

ជប៉ុន និងកូរ៉េ បង្ហាញភាពតានតឹងដាក់គ្នា ក្រោយចែកកោះមួយមិនដាច់

0

រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្តែងការខឹងជាខ្លាំង ក្រោពីជប៉ុនបានបោះពុម្ពផ្សាយគោលនយោបាយការទូតប្រចាំឆ្នាំរបស់ខ្លួន ដែលអះអាងថាប្រជុំកោះ Dokdo គឺជាផ្នែកមួយនៃប្រទេសជប៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghchTfiQi5SZ1ImlDwMkLOrvSSyMF4p94zvS64tkDI-xANGqClb2FMXqVB6c3gEZxgTTktoNA269uND5Mz1ZCLLLQFpQAVWjG5SmKbDO2UO0kTHUJMvxmIfJNMGDc9ffpo7h8n9IHXkP6YrzwpU6BXSh3TovUM33mXtkQxxYJoFR1zOo7AjaDD-SUTCgeD/s1000/image_2025-04-09_16-16-58.png
ទីប្រជុំកោះ Liancourt Rocks ត្រូវកូរ៉េខាងត្បូងហៅថា Dokdo រីឯជប៉ុនហៅថា Takeshima បានក្លាយជាតំបន់តានតឹងរវាងប្រទេសទាំងពីរ ដោយអស់រយៈពេលរាប់ឆ្នាំហើយ នៅតែមិនអាចបែងចែកដាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvgj0HD9en8rJyx7JNPl7CyA5F_rI92udrMhbC5DBXjCSlHnduc9L130IpU25EhByS9f__DL7_v5W4mPs2sDiqx0E4WECNkRVJy_UFIHpjLNODyoPj2iISamOOdj9UO3nJhgO32b7KdM4x1-9v2cNaXojMB-KqHr9XGmnJglPBBREQaaEkm7VTgfzChV3e/s2000/image_2025-04-09_16-16-53.png
បើតាមប្រវត្តិសាស្ត្រ កូរ៉េខាងត្បូង បានគ្រប់គ្រងទីប្រជុំនេះ ចាប់ពីឆ្នាំ១៩៤៥មក គឺនៅពេលអាណានិគមជប៉ុន នៅឧបទ្វីបកូរ៉េដួលរលំ តែត្រូវបានជប៉ុនទាមទារថាវាជារបស់ខ្លួន និងបានចោទកូរ៉េខាងត្បូងដណ្តើមយកទៅដោយខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJjxrQ0PVEj_Jlgjq1qo81mycCZxVQODUZZ3vTNVEk-QzLS_5Q6oThKXZ8wzOw95YFPOelcaiN9ejm7cdIM4o0GS5RCyU03qSstI9aXnWVmwVysViqCsps2kWk6oI2BuR4JsaFYCIydiMdJZLAb6zAz9rXRxNZAtFU9TM6z4caGkTSDMWZVU44Hc4Dt0Sc/s735/image_2025-04-09_16-16-57.png

ជប៉ុន ធ្លាប់បានប្តឹងឡើងទៅតុលាការអន្តរជាតិចំនួន៤ដង ក៏ប៉ុន្តែកូរ៉េខាងត្បូងមិនព្រមចូលខ្លួន ហេតុដូច្នេះតុលាការអន្តរជាតិ មិនមានសិទ្ធសម្រេចសេចក្តីនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDTw3HjWnn9-ZxgcakMuneqdB3jBdm8iwwTRIBc2OJYkuSofd6DI_C022zEE8RmjWqimeBRRv4vxGG6UYSNAY-tTPkCuK2GecDbM1-aIG4bKFmTUMEz5yNTndAZtvvQ5blXs7uBdno_1hMy-O7ux5yYHbeh2kyR9AjdmO6u-44FlVgDXpQq-klilAl3Ufp/s3175/image_2025-04-09_16-16-54.png
បើក្រឡេកមកមើលពីទីតាំងភូមិសាស្ត្រ កោះនេះ ស្ថិតនៅចម្ងាយប្រមាណជា២១១គីឡូម៉ែត្រពីដែនទឹកជប៉ុន ធៀបនឹងកូរ៉េខាងត្បូងមានចម្ងាយដល់ទៅ២១៦គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPrg_fTHcshrFioyqcicborSWmzhoxxkep4nHj7gwHUmXPhBN10NX5B73wC1cc0BR8PTdUAsWkZ7HcwrMiyAR_sai0rm9uJoC-t9mBANtVhO3b5PVjgRf1K567kSmyK4dpAqzYjqhj3R3faHxExlfHBvgNvUqc1PrIsQRYDYVN4RwoNWw2FhmYsZz-UISC/s1280/image_2025-04-09_16-16-57%20(2).png

គួរបញ្ជាក់ថា បច្ចុប្បន្នជប៉ុន មានជម្លោះដែនកោះជាមួយរុស្ស៊ី ចំនួន៤កោះ កូរ៉េ២កោះ និងចិនមួយកោះ ដែលមកទល់បច្ចុប្បន្នមិនទាន់ចែកដាច់៕

 

 

អស់ពីប្រទេសមួយចូលប្រទេសមួយ! កើតគ្រោះរញ្ជួយដីនៅភាគឦសានតៃវ៉ាន់ ស្មើ៥រិចទ័រ

0

តៃវ៉ាន់ ៖ រយៈពេលចុងក្រោយនេះ គ្រោះរញ្ជួយដីបានកើតឡើងជាញឹកញាប់នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ មីយ៉ាន់ម៉ា, វៀតណាម និងថៃ ហើយធ្វើឱ្យរដ្ឋាភិបាលប្រទេសទាំងនេះប្រុងប្រយ័ត្ននឹងគ្រោះធម្មជាតិ និងកំណត់វិធានការផ្សេងៗសម្រាប់ជួយជនរងគ្រោះដោយសាររញ្ជួយដី ។ រីឯនៅតៃវ៉ាន់វិញ ក៏មានគ្រោះរញ្ជួយដីដែរ ដែលធ្វើឱ្យអគារមានកម្ពស់ខ្ពស់បំផុតនៅទីក្រុងតៃប៉ិ ទទួលកម្លាំងរំញ័រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEishn65T6SP0cf3hXFUiiaVigkKrp3BbWcAUOpM2mZ6GmwmGyoPNi1KZ9lkIvX66iw71A0awM3_2GVFlBmn0sY_cZql7iD6j4Qv-6mxUTAhsCbVoZ-qhvWw6rW_HSWwLH9dJ4R7IoFvLxpsZfRiqValxfD4ubY4RrmZthy2Q40EhFbpiKVFeyTmIf2CHhkK/s1200/image_2025-04-09_14-58-47%20(2).png
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកើតឡើងនៅភាគឦសានតៃវ៉ាន់ ស្មើ៥រិចទ័រ និងមានឥទ្ធិពលរហូតដល់ទីក្រុងតៃប៉ិ ។ គ្រោះរញ្ជួយដីនេះមានចំណុចកណ្តាលនៅខេត្តអ៊ីឡាន ក្បែរទីក្រុងតៃប៉ិ ដែលមានជម្រៅប្រមាណ ៧០គីឡូម៉ែត្រ ខណៈការិយាល័យពន្លត់អគ្គិភ័យខេត្តអ៊ីឡាន និងការិយាល័យពន្លត់អគ្គិភ័យជាតិតៃវ៉ាន់ បានផ្តល់ព័ត៌មានមកកាន់សារព័ត៌មាន AFP ថា ពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាត ឬមនុស្សរងរបួសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsYJ9xuX2d2KKY0ShShtIYGgY8aFo8CuHQ-7V3Zbf-8PmhFv1hn4b7u2Qaug7BU6RHyVPbUmslOCJqAKrjMaLEXn4E-_DYyneooo_9ro6xwmcwUu3lqNvc6uXAW4b3yQA04-BhAvdU5Il4rOXURwYBRD7aUAWhGmGUyaMOSjfNi-mWDrih1rVO_gMUlcH_/s1020/image_2025-04-09_14-58-47.png

ការដឹកជញ្ជូនសាធារណៈនៅតែផ្តល់សេវាកម្មតាមធម្មតា រួមទាំងរថភ្លើងល្បឿនលឿន ក៏គ្មានផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីទេ គឺមានតែរថភ្លើងក្រោមដីនៅទីក្រុងតៃប៉ិ បានផ្អាកបណ្តោះអាសន្នដើម្បីសុវត្ថិភាព ។ តៃវ៉ាន់ មានទីតាំងស្ថិតលើចំណុចតភ្ជាប់សំបកផែនដី ចំនួន២ និងនៅជិត Ring of Fire ប៉ាស៊ីហ្វិក ដែលជាចំណុចកើតរញ្ជួយដីញឹកញាប់បំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVIQPi1D2yCvHWAoceTVa9qwvp7HplfV2tyu4i7MbCK97fjRijsTKaBcCPHbhcVdkUO0NMLUIfM0o3phuoX7YGNxVMqhIWWnBbI5SOUMR1g8qOmHZpwOtrIAkiurLi9NqtXQwJZlpZ_ntF-I8socUvfdcO2dFr7pI7qeuXxGROyneCPVOU6V8IuMdwH-pE/s1200/image_2025-04-09_14-58-48.png

កាលពីខែមេសា ឆ្នាំ២០២៤ តៃវ៉ាន់ ធ្លាប់កើតគ្រោះរញ្ជួយដីមានកម្លាំងខ្លាំងបំផុតក្នុងរយៈពេល២៥ឆ្នាំ ស្មើ៧.៤រិចទ័រ ដែលបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ ស្លាប់យ៉ាងហោចណាស់ ១៧នាក់ ព្រមទាំងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីក្រុងហួលៀន ។ មុននេះ នៅឆ្នាំ១៩៩៩ តៃវ៉ាន់ បានកើតរញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ គឺស្មើ៧.៦រិចទ័រ ដែលបានឆក់យកជីវិតពលរដ្ឋតៃវ៉ាន់ រហូតដល់ជាង២,៤០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWC_7T8b3wHxEeJ7XPJ8F0t0THrCkedkoJSPId_zQgigSSTYrZzBEHOQ6UrjN2oarh5gaGs40SCqtJYcruWKMLZgXuK3ueNNocvqVW35gocylR72dnAuXPfS5rGuMsmP6Mh4-eR5mh44GKa_lLRxq6lIpOUFwwFdcEQEZEeg5difFmMGjAWiKxMgwDogK-/s767/image_2025-04-09_14-58-49.png

ក្រោយហេតុការណ៍រញ្ជួយដីខ្លាំងនៅឆ្នាំ១៩៩៩ រដ្ឋាភិបាលតៃវ៉ាន់ ក៏បានកែលម្អបទប្បញ្ញត្តិការសាងសង់ ដោយផ្តោតលើការសាងសង់អគារឱ្យរឹងមាអាចទប់ទល់ជាមួយរញ្ជួយដី ដូចជា ៖ ការប្រើប្រាស់ដែកដើទប់ទល់នឹងកម្លាំងរំញ័រ ។ ក្រៅពីនេះ តៃវ៉ាន់ បានបង្កើតប្រព័ន្ធទំនើបផ្តល់ដំណឹងជាមុន ដែលអាចប្រាប់ពលរដ្ឋពីរញ្ជួយដីយ៉ាងឆាប់រហ័ស មិនដល់១នាទី ព្រមទាំងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រព័ន្ធទំនើបជាបន្តបន្ទាប់ ។ វាអាចផ្តល់ដំណឹងរញ្ជួយដីទៅដល់ពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល តាមរយៈទូរស័ព្ទស្មាតហ្វូន និងបណ្តាញអ៊ីនធើរណេតល្បឿនលឿន ៕

កាន់តែក្តៅគគុកហើយរឿងការដំឡើងពន្ធនេះ! Trump នឹងដំឡើងពន្ធទំនិញចិន៥០%ទៀត បើចិនពុំលុបចោលវិធានការដាក់ពន្ធទំនិញអាមេរិក

0

សហរដ្ឋអាមេរិក ៖ ប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក គឺអាមេរិក និងចិន បានត្រឡប់មកតានតឹងជាមួយគ្នាម្តងទៀត ក្រោយមានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលចិនរបស់លោក ស៊ី ជិនពីង បានបង្ហាញជំហរយ៉ាងច្បាស់ថា ចិនពុំព្រមទន់ភ្លន់នឹងការប្រកាសពន្ធទំនិញលើកចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទេ គឺចិននឹងដាក់ពន្ធទំនិញអាមេរិកវិញ ៣៤% ។ ហេតុនេះ ប្រធានាធិបតីអាមេរិកស្នើឱ្យចិនលុបចោលការដាក់ពន្ធរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នោះទេ អាមេរិកនឹងដាក់ពន្ធទំនិញចិន ៥០% ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGPsZAdTX8blfuPhSA_lV1lAXYdma5Pat3YJCaGla-WiUKBEiQA2qN5SegEqfE9GdRxNU2HxnTn9JfppW6hm4enJ0fhQYdk_390kUxmNPN3cfLwgLlb3P3MB53HPoyWGauNPsUtZE22cAgfJfbj-na6BgnkHXInrymGwvVaowRxg_Ha3Da2UFFWDvSy-Iz/s1024/image_2025-04-09_14-13-21.png

ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ថា លោកនឹងដំឡើងពន្ធទំនិញចិន ស្មើ៥០% បន្ថែមទៀត ចាប់ពីសប្តាហ៍ទី២ ខែមេសា ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង ពុំលុបចោលវិធានការដាក់ពន្ធទំនិញអាមេរិក ស្មើ៣៤% ។ នៅថ្ងៃទី២ ខែមេសា កន្លងមក លោក Trump បានដាក់ពន្ធអប្បបរមា (Baseline Tariff) ស្មើ១០% សម្រាប់ទំនិញនាំចូលពីក្រៅប្រទេសគ្រប់ប្រភេទ និងដាក់ពន្ធខ្ពស់ (Reciprocal Tariff) លើទំនិញនាំចូលពីប្រទេសជាច្រើនដែលអាមេរិកមើលឃើញថា មានឱនភាពពាណិជ្ជកម្មខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-L0WW1yqKjLSTTKmCW0MQttTaXtZxVVicngN5bdT-oTpwPE8wDDGvK2gD4adV5b57W-HIZnOMPifcnErQUmNMpfh7hPEw1Eo6MvVodvEb-5rdjRadVYbJhHz0JVH9PH3dUl6a29ByLbX6hlXWs04qEK2PbHNBDc4xbmTj8J32kXMdZ8ns66R3_Js3kSPn/s1920/image_2025-04-09_14-13-22.png

លោក Trump បានដាក់ពន្ធលើទំនិញចិនបន្ថែមទៀតស្មើ៣៤% ខណៈកន្លងមក អាមេរិកទើបតែដាក់ពន្ធទំនិញចិន ស្មើ២០% ដែលធ្វើឱ្យពន្ធសរុបដែលអាមេរិកដាក់លើទំនិញចិន ស្មើរហូតដល់៥៤% ។ ការដាក់ពន្ធខ្ពស់នេះធ្វើឱ្យចិនពុំពេញចិត្តយ៉ាងខ្លាំង និងដាក់ពន្ធទំនិញនាំចូលពីអាមេរិកវិញ ស្មើ៣៤% អនុវត្តចាប់ពីថ្ងៃទី១០ ខែមេសា តទៅ ។ ប៉ុន្តែលោក Trump ស្នើឱ្យចិនលុបចោលពន្ធទំនិញអាមេរិក ៣៤%នេះ បើមិនដូច្នោះទេ អាមេរិកនឹងដំឡើងពន្ធទំនិញចិន៥០% ទៀត ដែលធ្វើឱ្យពន្ធសរុបសម្រាប់ទំនិញចិន នឹងស្មើរហូតដល់១០៤%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEganOK9wnmdKIZlMT4tkIyy954Warynlq38Z33n9j3nr_zd5ZFJZHw6vbU2YqssLmkPNDGHRCvBjvzIPIRwR-8-xYEoHH3oIRbqyGkrEtK8fadDOGqGH65QczfZEkLRovSbVmrY3qiKw3-Upm41hA-_6EryOxTG3jfKz0a4l2Ou5CaArNWveytdcbHYTaCc/s3000/image_2025-04-09_14-13-23.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEganOK9wnmdKIZlMT4tkIyy954Warynlq38Z33n9j3nr_zd5ZFJZHw6vbU2YqssLmkPNDGHRCvBjvzIPIRwR-8-xYEoHH3oIRbqyGkrEtK8fadDOGqGH65QczfZEkLRovSbVmrY3qiKw3-Upm41hA-_6EryOxTG3jfKz0a4l2Ou5CaArNWveytdcbHYTaCc/s3000/image_2025-04-09_14-13-23.png

លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «កាលពីថ្ងៃទី៦ ខែមេសា ចិនបានប្រកាសដាក់ពន្ធទំនិញអាមេរិក ស្មើ៣៤% បន្ថែមលើពន្ធគយយ៉ាងខុសច្បាប់ ។ ខ្ញុំបានដាស់តឿនហើយថា ប្រទេសនានាដែលដាក់ពន្ធទំនិញអាមេរិកវិញ ប្រទេសនោះនឹងប្រឈមជាមួយការដាក់ពន្ធទំនិញខ្ពស់ជាងមុន ។ ហេតុនេះ បើចិនពុំព្រមដកថយការដាក់ពន្ធទំនិញអាមេរិក ស្មើ៣៤% ទេ អាមេរិកនឹងដាក់ពន្ធលើទំនិញចិន ៥០% បន្ថែមទៀត ដោយអនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPWa1Yc8NfmwzZBsGW3QACDgTGji_BH90-7CJzkLX8H4w_LwiM6kSiMnOv1NgYDPdIUYdeO3AubWaxdLwVnxmvFnbLOXLb3Feq6AREgMn1MAz4qBAbHCHiYTi3YjYVIHM1-GJSG5CHbEwf_QWipjbaro58wp3QieTeXgJYr5G3WwtpXrwKEYUi15yFgRju/s1082/image_2025-04-09_14-13-27.png
លោកបន្តថា ក្រៅពីចិនប្រឈមនឹងការដំឡើងពន្ធទំនិញខ្ពស់ជាងមុនហើយ អាមេរិកនឹងលុបចោលការសុំជួបចរចាពាណិជ្ជកម្មរបស់ចិនទាំងអស់ ។ រីឯប្រទេសផ្សេងៗដែលសុំចរចាពាណិជ្ជកម្មជាមួយអាមេរិក គឺយើងនឹងចាប់ផ្តើមចរចាភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3uOmS49w43dFwLWc0cP3O_bTZObjIdfq0O_V7tkd8K0IFBu-_K5UC-VJ1f514l5FR17myk7bndNkv9URPmfAGnEENYo-Deyw9iBU2CKVFA9cHCN8JnLgv1KmB0CBOXXNb5svPqLqS59_MFKEgW1VcMHmWRvS0Bb-Iy7nHRw6rxGwX6qWOSnY0ODfB7nQb/s3000/image_2025-04-09_14-13-19.png

គួរបញ្ជាក់ថា ការប្រកាសដាក់ពន្ធទំនិញចិន ៥០% លើកចុងក្រោយនេះ គឺជាការឈានទៅរកសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោក ដោយសាររដ្ឋាភិបាលចិននៅតែប្រកាន់ជំហរតឹងរ៉ឹងពុំទទួលយកការដាក់សម្ពាធពីអាមេរិក ។ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក នាថ្ងៃអនាគតដ៏ខ្លី ៕

គ្រោះរញ្ជួយដីធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃប្រមាណទឹកប្រាក់៣ម៉ឺនលានបាត ជាពិសេសវិស័យទេសចរណ៍ និងអចលនទ្រព្យ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាបានកើតគ្រោះរញ្ជួយដី ស្មើកម្រិត៧.៧រិចទ័រ ដែលមានឥទ្ធិពលដល់ប្រទេសជាច្រើន រួមទាំងថៃ បានខូចខាតអគារជាច្រើនកន្លែង ជាពិសេស អគារក្នុងទីក្រុងបាងកក រងផលប៉ះពាល់ខ្លាំងបំផុត ។ ធនាគារ Siam Commercial បានបង្ហាញរបាយការណ៍វាយតម្លៃផលប៉ះពាល់ជំហ៊ានដំបូងដោយសាររញ្ជួយដីនៅថៃ គឺថៃបាត់បង់ប្រាក់ស្មើប្រមាណ៣ម៉ឺនលានបាត ហើយវិស័យទេសចរណ៍ និងអចលនទ្រព្យប៉ះពាល់ខ្លាំងជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdEk17bC6U9UDI-w0g6Xvx9g5XFxgaOaMK_SwYinS55Zx6TOtG5vyeqpMhihEBel-Xl11UdhImyEuMhW4Eppk-fE8gx-onB5Tdy7ui17yXle-lUVJVVXhPq7866YT4U-jm_5iSFJ7V8iIXJYlHbZj5Z4vwnvu3CWNlLUa-bW_okNo8wYBO7BuTiaHaPPFk/s830/image_2025-04-09_14-04-51%20(2).png

គ្រោះរញ្ជួយដីចាប់ផ្តើមប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ដោយសារការលុបចោលការស្នាក់នៅបន្ទប់សណ្ឋាគារ ក្នុងរយៈពេល២ថ្ងៃក្រោយរញ្ជួយដី ស្មើប្រមាណ១,១០០បន្ទប់ នៅទូទាំងប្រទេស ។ តាមទិន្នន័យសណ្ឋាគារ គឺភ្ញៀវទេសចរបានលុបចោលការស្នាក់ក្នុងបន្ទប់សណ្ឋាគារភាគច្រើននៅទីក្រុងបាងកក ខណៈសមាគមអាកាសចរណ៍ថៃបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ ចំនួនការទិញសំបុត្រយន្តហោះធ្លាក់ចុះជាមធ្យម ចាប់ពី៤០% ទៅ៦០% ។ ភ្ញៀវទេសចរបរទេសកំពុងតាមដានស្ថានការណ៍រញ្ជួយដីនៅថៃ ដោយសាររដ្ឋាភិបាលប្រទេសជាច្រើនដាស់តឿនពលរដ្ឋពីសុវត្ថិភាពធ្វើដំណើរមកថៃ ដូចជា ៖ រដ្ឋាភិបាលអង់គ្លេស សិង្ហបុរី និងកាណាដា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBz873HGsmIZIVwQKAyyAWPXmlwxF_4qzcX6Lruy9NqWGvz_83iFnhRgPZs5LeZdIlvm3BvKyC4il4MpulIpu7KFTabHnlKwAMRw09Z8N7vHjNG-YhAvdTxJSjmNbeOVL_saxnULH19sfTZ0GxeN4r6CbDzo0Jg_pS2K6jqSbguPjpFXCM-ZF5Auppccx/s830/image_2025-04-09_14-04-51.png
តាមរបាយការណ៍ធនាគារ Siam Commercial គឺរញ្ជួយដីនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃរយៈពេលខ្លី ហើយភ្ញៀវទេសចរបរទេសមកថៃនៅខែមេសា ឆ្នាំ២០២៥ នឹងធ្លាក់ចុះ១២% ដែលធ្វើឱ្យថៃបាត់បង់ប្រាក់ចំណូលពីការចំណាយរបស់ភ្ញៀវទេសចរបរទេស ស្មើ២ម៉ឺន១ពាន់លានបាត ។ ប៉ុន្តែវិស័យទេសចរណ៍ថៃនឹងងើបឡើងវិញឆាប់រហ័ស បើរដ្ឋាភិបាលកំណត់វិធានការផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPPl4634PsIzBbI4XmONh4OUzH-8L2m3sRIWk8xYOje869RRPZXEP8mkazA8YZXxopzJ3-kLnoBz-K2zwsqLRjlnBUWjh3LjVKaHhkKWNbdtvkob7XXl3mNBYmTXp-Q38IRkHzFVX3rdHpDgoD0r8DWbws54ww2HRh67wZOW0IZnvE03nGjPi1aKlbon4S/s1600/image_2025-04-09_14-04-48.png

ដោយឡែក វិស័យអចលនទ្រព្យប៉ះពាល់ខ្លាំងជាងគេដោយសាររញ្ជួយដី ទោះជាអគារជាច្រើនកន្លែងពុំបានខូចខាតដោយសារការរលំ ប៉ុន្តែការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យអាស្រ័យលើអតិថិជនមានទំនុកចិត្តដូចមុន ។ របាយការណ៍នេះបង្ហាញថា ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យនៅទីក្រុងបាងកក និងតំបន់ជុំវិញក្នុងឆ្នាំ២០២៥ គឺស្មើ៨ម៉ឺន៥ពាន់ខ្នង ធ្លាក់ចុះ០.៨% ដោយសារអតិថិជនគ្មានទំនុកចិត្តលើសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0gBYd5cIXyo2F7AJOATUzDSdQlyz_izUzSSy2siGmMLPGDR0B5YZK7gHmJSeVu2qvbo5-yjdjIUvJTHa6cXHqJBd8NpsZKfAQtmmyyR50ahwBKNi8vMr-RAS7u_ZWO_0zkwHB40ivl40t5losv_EDWkCGXT5etUZjdGEtzhJahvxdc-GPEioQX4scBc9z/s1477/image_2025-04-09_14-04-49.png
ពលរដ្ឋរស់នៅក្នុងខុនដូ និងកំពុងបង់រំលស់ខុនដូ ជាពិសេស អ្នកមានចំណូលមធ្យម និងចំណូលតិច នឹងបន្តរស់នៅក្នុងខុនដូ ដោយសារពួកគេគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ផ្លាស់ប្តូរទីលំនៅ ឬទិញផ្ទះថ្មី ។ ហេតុនេះ ម្ចាស់ខុនដូនឹងពន្លឿនការពិនិត្យសុវត្ថិភាពអគារ និងកំណត់វិធានការជួយទាន់ពេលវេលាដើម្បីឱ្យអ្នករស់នៅខុនដូអស់បារម្ភ ព្រមទាំងវិធានការជួយសង្គ្រោះពីស្ថាប័នហិរញ្ញវត្ថុ ដូចជា ៖ ការកាត់បន្ថយប្រាក់បង់រំលស់ ឬពន្យារពេលបង់រំលស់ខុនដូ ព្រមទាំងផ្តល់ប្រាក់កម្ចីសម្រាប់ជួសជុលលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9zdzsXD2l5ksqBjfEyq1M9APEH7Q6NKnyzjFoIjuFhVDooKi7um5d7Sx2kF1UK5bSrUa7oipMWWQJ7xFnRzCjSE_tz7oYM6HkbPlGFZamXevBW88f6XI3U9gD6x61MmTIUiApdH6L_t0SOroKRr0PPvXuhEY_p5QsFBLhZ-3Z4gcUoYxExmQacciw2D8-/s1200/image_2025-04-09_14-04-50.png

ហេតុនេះ ផលប៉ះពាល់ដោយសាររញ្ជួយដីធ្វើឱ្យថៃបាត់បង់ប្រាក់ប្រមាណ៣ម៉ឺនលានបាត ប៉ុន្តែទឹកប្រាក់ជាក់ស្តែងអាស្រ័យលើការស្តារសេដ្ឋកិច្ចឡើងវិញរយៈពេលខ្លី ។ វាធ្វើឱ្យពលរដ្ឋថៃបារម្ភពីសុវត្ថិភាពអគារ រហូតដល់គម្រោងសាងសង់អគារនានាផ្អាកភ្លាមៗរង់ចាំការពិនិត្យសុវត្ថិភាពឡើងវិញ ។ ក្រៅពីនេះ ពលរដ្ឋថៃបានផ្អាកការចំណាយលើសេវាកម្មផ្សេងៗ, ទិញទំនិញ និងដើរលេងក្រោយរញ្ជួយដី ។ ផលប៉ះពាល់សេដ្ឋកិច្ចថៃពុំប្រាកដប្រជា ហើយអាស្រ័យលើទំនុកចិត្តរបស់ពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនបរទេស ៕