Home Blog Page 560

ទណ្ឌិត ៩០០នាក់ស្នើសុំបន្ធូរបន្ធយ និងលើកលែងទោស ក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរ និងពិសាខបូជាខាងមុខនេះ

0

រាជធានីភ្នំពេញ៖ ទណ្ឌិតចំនួន ៩០០នាក់ដែលមកពីពន្ធនាគារនៅតាមរាជធានា-ខេត្តចំនួន ២១ និងមណ្ឌលអប់រំកែប្រែចំនួន ៤ បានស្នើសុំការបន្ធូរបន្ធយទោស និងលើកលែងទោស ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពិធីបុណ្យពិសាខបូជាឆ្នាំ២០២៥នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHuEcNZCE8ymp6nVE0timp63V3VBB0P39FMTzPNodfM3catzBMKVdZ-nmlFve2WcxO6XBI-aBNdinxlrrYjII0V7WM02uAJ3tKgL1PEK4BuYFAIUlwV3UhFHC42SkHIi-KkbZbTXmpExlA0i02ImaewEQEvWc5cQ3478VDx0YaAaPm9HuWvqyCjtnMyblO/s1440/489891348_1066820468806428_7195495143816005228_n.jpg

យោងតាមការបង្ហោះនៅលើផេករបស់ក្រសួងយុត្តិធម៌ នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTU3GplNi65trqPle3GNe5tSONtRNCSy8vQLV-v-9Y9fZPWTZM6YlfCavr820JO-_2RHGlewg0VcBxy55WGiQbCgn7uHH8HeZxBq0oFO8RTdHMKh4aiAn_L5AqgS4zOyocy7h0kBvqQhZJThEOWIlbZqzHL14I6Sgfi9T4uFDN58P7vxGMCnJysWItEaD_/s1242/photo_2025-04-09_11-00-35.jpg

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OYa-zD5J2TmmmAJQom2K1j4Y0kTjZgn1pgS7g5SkEaZjGIzaXo1jj2S4uY0WFrzTYv_oB6Jrp9d8PY71jWorzkIVwNx2CiepuENlstAlolikyrudvDQ0B_j4jGW_iSssGt7xbFZ4tqDZXvyHuHob8sTT-_w4PZKHiyy3WuXXhdIEtlSITjHMfQkCq_nw/s720/photo_2025-04-09_11-00-39%20(2).jpg

គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន ៤៩៤ នាក់ (ស្រី ៣៥នាក់) និងពិធីបុណ្យវិសាខបូជា ចំនួន ៤០៦ នាក់ (ស្រី ៤១នាក់) សរុបទាំងពីរកម្មវិធីបុណ្យមានចំនួន ៩០០ នាក់ (ស្រី ៧៦ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២១ និងមណ្ឌលអប់រំកែប្រែចំនួន៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4j6m73ujKdzEAeyN-qQNYkFRtfMNTd52tAtutT-Fg95GsHWGRF4vqgMFWXDA-6rlRYRlrubkJQF8pSXlyoeSc6cXdTd5oskBnwMeAYGWgldKCDYRAD6u7_SMo3RHB6xTYMVhPpPwbx4nuHfxR9GTnxix266IAW7E42Ff0Cii7veW-IkTu3yIka2fqrzQs/s1280/photo_2025-04-09_11-00-39.jpg

សូមបញ្ជាក់ថាគណៈកម្មការជាតិបានទទួលពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំអនុគ្រោះទោសពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២១ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដែលមានទណ្ឌិតសរុបចំនួន ៩០០នាក់ ដោយក្នុងនោះ ៖ ស្នើសុំបន្ធូរបន្ថយទោស៣ខែ ចំនួន៥៩៧នាក់, ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ១៨៩ នាក់, ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៧៤ នាក់, ស្នើសុំបន្ធូរបន្ថយទោស១២ខែ ចំនួន១៤នាក់ , ស្នើសុំបន្ថយទោសពីមួយជីវិតមកត្រឹម ៣០ឆ្នាំ ចំនួន ២ នាក់, ស្នើសុំលើកលែងទោសចំនួន២៤នាក់៕

SK ស្រស់ស្អាតពេកតារាចម្រៀង ពស៊ាង ចោទសួរថាជាមនុស្សឬទេវតា

0

ភាពស្រស់ស្អាតរបស់តារាចម្រៀង SK បានធ្វើឱ្យមនុស្សជាច្រើនទាំងប្រុសទាំងស្រីបានកោតសរសើរនាងជាមួយនឹងរូបរាងល្វត់ល្វន់គួរជាទីគយគន់។ មិនត្រឹមតែឆក់បេះដូងមហាជនទូទៅប៉ុណ្ណោះទេប៉ុន្តែ SK បានធ្វើឱ្យតារាចម្រៀង ពស៊ាង សរសើរនាងចំៗរហូតបានចោទសួរថាស្រស់ស្អាតបែបនេះតើជាមនុស្សឬទេវតា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtwv5L0bDC7OWWHoNUBnG-1MAQW8GZpo7DbN8Mj8BibYiwHED3dB90W9s4z88lnvxUIi2xDM58I2K97iYVLWm9yIOi4h84dpQNtW5W3B_h7b_nEwbZ9fZ_w-sh88z9YGpwUxFaC52ujB3xszptlbUwScdNJrVAkQ700Z6nzhbf118DFNzhittVsfSs5coN/s2024/image_2025-04-09_08-41-14.png
នៅល្ងាចថ្ងៃទី៨ មេសា តារាចម្រៀង SK ម្ចាស់បទ «រក្សាគម្លាត» បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គមជាមួយនឹងការតុបតែងខ្លួនជាទេវតាឆ្នាំថ្មី។ ភ្ជាប់ជាមួយនឹងរូបភាពនេះ SK បានសរសេរបន្ថែមដែរថា «មហាសង្ក្រាន្តឆ្នាំម្សាញ់ ថ្ងៃចន្ទ ទាបភ្លឺ ទេវធីតាគង់លើសត្វខ្លាជាពាហនៈ យាងចុះ ចម្រើនសុភមង្គលសិរីសួស្តីឆ្នាំថ្មីដល់ដែនដីសុវណ្ណភូមិ»។ រូបភាពរបស់ SK តុបតែងបែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរតារាស្រីរូបនេះស្រស់ស្អាតខ្លាំង ជាពិសេសមនុស្សជាច្រើនបានពោលថា ទេវតាពិតៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHZUiClRj2LONQTO4OvprdjMNbVS-D2tHHVpgJ9K_uI84Ut32P0pUArDRfcAn4aq3FK6m5hPrDV5as-jdkgT0NiIsviiCFdsWOQxoDufscQPTmwmojXcxmUv-Y3YYrjiyjwDPcZpHcRoegjx7663DoZ0rmNX-BMi6A-GV9oKlUCxjkR7rdYe38nq62PN5x/s2048/image_2025-04-09_08-41-18.png

ការសរសើរពីសំណាកទស្សនិកជនថា SK ជាទេវតាពិតៗនេះគឺដោយសារតែសម្រស់ដ៏ស្រស់ល្អឯករបស់នាងហើយកន្លងមកតារាចម្រៀងប្រចាំផលិតកម្ម Gen Music រូបនេះទទួលបានការសរសើរមិនដាច់ពីមាត់ពីសម្រស់របស់នាង។ មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលបង្ហាញការស្រលាញ់ចំពោះតារាចម្រៀង SK សូម្បីតែតារាចម្រៀង ពស៊ាង អត់ទ្រាំមិនបានក៏បានសរសើរពីសម្រស់របស់នាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLcjVFUjJg01Kglu8BIciiV9jgJWVnmKKr7pTXsiADwG6CJCsEkx4z8tt_sDYRMgUkyFyXSsaqemMkAQuJwwv2lJ0s7zOmBDgvvY-HlEAPkT-rWgaxWECr0ufvyy88x5ZV9mR9uZXG8QHBU5EXBAe7VZm_6bxtDwbWyalRTmCtX3k6JMJoluzsZGvQqUYq/s2048/image_2025-04-09_08-41-20.png

ម្ចាស់បទ«យីកេបំពេស្នេហ៍» បានចែករំលែកការបង្ហោះរបស់ SK ហើយបានសរសេរថា «ទេឆ្ងល់មួយ មនុស្ស ឬទេវតា ស្អាតហួស»ជាមួយនឹង Emoji រូបបេះដូងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ-pRq05zxrUUuhPkXnvXjcH9FgLYJKqvZ3461IjxjE_0a2eC17sGViSaX5CF15fCL_StKh8jAvfyfdbtqfg8L4OmLw7dxukgshAFx8GK5-jMiPu7yedatMYDg7icpzw58Uo2gA9sJ3VZ3Z-FLvQFoeO0XgThFx_RDETuklv1rgSkxV9JfyQSfAaVJPMHz/s2048/image_2025-04-09_08-41-11.png

គួរបញ្ជាក់ផងដែរថា រូបភាពរបស់ SK ដែលបានទាក់ទាញខ្លាំងនិងមានការពិភាក្សាយ៉ាងច្រើននៅលើបណ្តាញសង្គមស៊ែរភ្លូកទឹកភ្លូកដីគឺជារូបភាពកាលពីឆ្នាំមុនក្នុងពេលដែលនាងបញ្ចេញសម្រស់នៅលើទឹកដីប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ នាគ្រានោះត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះរូបភាពរបស់ SK មានការចុច like និងស៊ែររាប់ម៉ឺនរាប់ពាន់នាក់៕

តារាម៉ូដែលចិនម្នាក់ត្រូវរងការរិះគ.ន់ថាមានចេតនាបង្ហាញសម្រស់មិនស្អាតរបស់ Liu Yifei

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន 163 បានរាយការណ៍ថាអ្នកមានឥទ្ធិពលលើបណ្តាញ សង្គមចិនដ៏ល្បីល្បាញ He Dantong បានក្លាយជាចំណុចកណ្តាលនៃការរិះគន់នៅពេលដែលនាងបានបង្ហោះវីដេអូដោយចៃដន្យជាមួយនឹងរូបភាពរបស់ Liu Yifei នៅលើបណ្តាញសង្គមរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtRATmadfDsT08yYK8wJJWm8BuEuy0EWu10f4qqVwwjFRuxjyqWp7YT8HbocyHxf2wjNj5pg3BX9dqQQsqigH90ougDh9479fnV0x3276AH8j4eNdPLpnajw9NmeHAA722rphbUUAO1pVbdwYa5Iwz3lQAhHkRdGkzLL-tzyGg1MkMVT80ZfEChiRVOr6g/s697/image_2025-04-08_11-58-44%20(2).png

He Dantong កើតក្នុងឆ្នាំ២០០០ គឺជាតារាម៉ូដែលរូបថតដ៏ល្បីរបស់ប្រទេសចិននិងជាអ្នកសរសេរប្លុកសម្រស់។ នាងមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍មួយដែលមាន Liu Yifei ។ Dantong បានថតពេលដែល Liu Yifei ដើរលើកម្រាលព្រំក្រហម ហើយបង្ហោះវានៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង។ យ៉ាងណាមិញមនុស្សជាច្រើនគិតថាមានចេតនាបង្ហោះរូបអាក្រក់របស់ Liu Yifei ដើម្បីធ្វើឱ្យខ្លួនមើលទៅកាន់តែស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQCUbXw0cCt2lrbV9meV9brj4JJAmj7E5StNR7TJE4kd2fNTIUZz34BECr7wjscOKSwXDjjWlzlZ3qSn8thJ1aUSvHkliQQOKMRE9zRCs4X8VFtt3brJ5FAhcGh3KgEsEBeVXwXmZF7R60jXGNxaLQHYdR2tToBeu7u905zJQPQdLfb2Y0dgUf8aU94r0a/s880/image_2025-04-08_11-58-44%20(4).png
ពេលដែល Liu Yifei បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះត្រូវបានថតដោយភ្ញៀវជាច្រើន និងចែករំលែកនៅលើបណ្តាញសង្គម។ តាមរយៈរូបភាពមួយចំនួន អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិថា មុខរបស់តារាស្រីរូបនេះ មានស្នាមជ្រីវជ្រួញ មានសញ្ញានៃភាពចាស់ ហើយរាងរបស់នាងគឺធាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj67qomOZEvB9tnoPUkCJ13fzt4eEJ7cF4oWbI6RWPS_ewypf0v0UdMEliz0huJS9d-znzAjjraaVP6g4ivYV49D_7aF04dzVADyFEtIo2omCnl_8SBxdKrQZHcQpMa_gcfI0j92PYs52PRcCvzBVxcLV4evtBrjl4dbAprSaNRS4ITxB_rrQ_sscizkSoU/s820/image_2025-04-08_11-58-44.png

មិនត្រឹមតែប៉ុណ្ណោះ សម្លៀកបំពាក់របស់ Liu Yifei ក៏ត្រូវរងការរិះគន់ថា មានភាពច្របូកច្របល់ និងតឹងតែងពេក។ ក្នុងវីដេអូ Liu Yifei បានបង្ហាញរូបរាងមូលដែលមានស្មា និងដៃតិចតួច។ ទន្ទឹមនឹងនោះ He Dantong មានស្មារាងការ៉េ និងកខ្ពស់ស្ដើង ដែលជាស្តង់ដារនៃភាពស្រស់ស្អាតទំនើបដែលទស្សនិកជនចិនពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-s-FlPLyCUIXM_6RPMPDgfUGnUt-WZKHkvSmkrcnVPXn4_cvptSboz3tLxjnRIDhdx-KYj85r2zNU-3bLj-qbjE7DYuZEkRaX0i9EgQIBwBAoCfi8LgQ6ZF0VWfUOaTxazOAgdVGhxMBVg_Rc3gBpR5V0qDs3u_4mioJabmvUu14Fob8S07Taah9oGZRc/s645/image_2025-04-08_11-58-45%20(2).png

អ្នកគាំទ្ររបស់ Liu Yifei បានរិះគន់ He Dantong ថាមានចេតនាទម្លាក់រៀមច្បងរបស់នាងដោយប្រើកេរ្តិ៍ឈ្មោះតារាស្រីរូបនេះដើម្បីលើកកំពស់ខ្លួនឯង។ ក្រោយមក Dantong ត្រូវនិយាយឡើងដើម្បីពន្យល់ថានាងជាអ្នកគាំទ្រ Liu Yifei បានចែករំលែកវីដេអូអំពីតារាស្រីជាច្រើនដង ហើយគ្មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះនាងឡើយ។ មនុស្សមួយចំនួនក៏គិតថា He Dan Tong មិនបានធ្វើវាដោយចេតនា។ ទស្សនិកជនមួយចំនួនគិតថានាងគ្រាន់តែថតវីដេអូនៅកន្លែងព្រឹត្តិការណ៍អ្នកគាំទ្រ Liu Yifei មិនទទួលស្គាល់ថា Idol របស់ពួកគេធាត់ជាងអ្នកដទៃទេ៕

ចលនាតវ៉ាដ៏ធំជាប្រវត្តិសាស្រ្ត! ពលរដ្ឋអាមេរិកទាំង៥០រដ្ឋ ចេញមកធ្វើបាតុកម្មប្រឆាំងនឹងលោកDonald Trump និង Elon Musk

0

មនុស្សម្នារនៅមកពីរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិកបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាប្រឆាំងការដឹកនាំលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសៅរ៍នេះ ដែលរៀបចំដោយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថា “ការកាន់កាប់ដោយអរិភាព” និងវាយប្រហារលើសិទ្ធិនិងសេរីភាពរបស់អាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnM9F-3lN5gji601HC4Afdu8t5mXtX1fa6gWqU-CUcEYk3L7wulzqe7DPYiO2YRyvoUNf9Uu8srVMsNx1-0ltDlzsLsxv573mZH_s6ll2X5oZ7muyQ_eHt_Imp4WqXqwFSzxediBrUB6M3KMNxiUI5J8ZdPEspWW64BRUI-PK_DCidYFQpk5SxQgg-NJH9/s1280/photo_2025-04-07_16-05-48.jpg

យោងតាមការចុះផ្សាយរបស់CNN កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ចលនា <> រឺ <<លែងដៃ>> ត្រូវបានធ្វើឡើងជាង១,២០០កន្លែង ដែលមាននៅតាមសួនច្បារសាធារណៈ, មុខអគាររដ្ឋាភិបាល, មុខទីស្នាក់ការសន្តិសុខសង្គម, មុខសាលាក្រុងទូទាំងប្រទេស និងស្ទើរគ្រប់ទីកន្លែង។ ចំនួនមនុស្សដែលបានចូលរួមក្នុងការតវ៉ាខាងលើ ត្រូវបានគេប៉ាន់ប្រមាណថាមានរាប់លាននាក់ និងមានជាង១៥០ក្រុម ដែលមានដូចជា ក្រុមសហជីពការងារ, ក្រុមការពារសិទ្ធិ LGBTQ+, ក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យ, ក្រុមអ្នកនយោបាយមួយចំនួន និងក្រុមជាច្រើនផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuTNG0w30zawQXe33c4bmiknIrqP2KicBV43dBMhM2571Bszp4gmkWiJhIZ-tZsveYI6PDKyz7wJansOcTfXpFn9-cZErobvT0GoRmumqjbigylomXmDYLDgFKoas6mPDH8k_aJ70ofpoqwJKaqmVbrJqiUxaQvJFEaTlNAoeCubHje8jWMgE-315YIabk/s1280/photo_2025-04-07_16-05-43.jpg
ការធ្វើបាតុកម្មនេះ គឺជាការទាមទារទៅលើចំណុចធំៗរួមមាន៖ ការប្រឆាំងការកាត់បន្ថយសេវាសាធារណៈ, បដិសេដរចនាសម្ព័ន្ធដឹកនាំ (DOGE) ដែលរៀបចំដោយលោក Elon Musk, បញ្ឈប់ការដាក់សម្ពាធលើជនអន្តោរប្រវេសន៍ ដោយលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និង ការទាមទារសិទ្ធិសេរីភាពស៊ីវិលរបស់ពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvT1oDX4W4M7kuqA8jn3fS9oKbm0g73V1KD6MXDWtcGFeXP7M16RTgiUO5FHFXg4hvR-myV84ca58IZc9nZ6Y3mHGwD6woicOjuMrkek_gSaKNx6koBmkTWkwbIB8LmotS3m8Xfmhmprfw0bSzfE_9ZZ7g6mpXSEWA1ZaJSjCl1PJnTOuw9PFNOMlkIlAN/s1280/photo_2025-04-07_16-05-44.jpg

គួររំលឹកថា ចាប់តាំងពីលោកDonald Trumpឡើងកាន់ដំណែងជាប្រធានាធិបតីមក មនុស្សរាប់ម៉ឺននាក់ត្រូវបានបញ្ឈប់ពីការងារនៅតាមក្រសួង ឬស្ថាប័នការងាររបស់ពួកគេ ដែលការធ្វើបែបនេះគឺយើងតាមការលើកឡើងរបស់មហាសេដ្ឋីElon Muskក្នុងគម្រោងកាត់បន្ថយចំណាយរបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO9hiD1vy0_FNa9XsLTg9eJ37fL2vm2G9nqfPlarjOZ5I2gdUVcWxh3CZaP34jRlTr06GI1F5Jp8X8gBm_oTzx6-DTAy3ygBoSt_n79lBQ5bh2qmu_CkuChwtv72feEXyfX6WgYAOykfLhM2XxE9oxqLytnYm3BindoEh0JK3oXeGZj8SlqkEmGpcLq_Ln/s1280/photo_2025-04-07_16-05-45.jpg

សម្រាប់ការឆ្លើយតប របស់រដ្ឋភិបាលជុំវិញនឹងការតវ៉ានេះ គឺខាងសេតវិមានបានការពារគោលនយោបាយរបស់លោកTrump និងអះអាងពីការប្ដេជ្ញារចិត្ត។ សម្រាប់លោកElon Musk បានឆ្លើយតបដោយការច្រានចោលពីការលើកឡើងនៅលើបណ្ដាញប្រព័ន្ធសង្គមElon Musk និងបាននិយាយថា ក្រុមអ្នកតវ៉ាគឺកំពុងទម្លាក់កំហុសអោយរដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOuB-odYg6UxIQHnFCI5Mjf5gRViFNlw7bqK9UVCR-aKuN_hzM6WsPk3MOizc6fgrYZOlM_1tqdSSTHY3WOnv0uPmzcO6m9g2QIm1dJdSRP_CIqEmwiLFGCmG4hGybOP1Q51tnXEWZdh_8V84t1D6YqIyn3asZOlyUDcrhIIz6mTnf0pE6VrK8X1OYrzJY/s1280/photo_2025-04-07_16-05-46.jpg

អ្នកតំណាងពលរដ្ឋនៅរដ្ឋផ្លរីដា លោកMaxwell Frost បាននិយាយថា៖ នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ពួកអ្នកដឹកនាំផ្តាច់ការ គេមិនដែលស្កប់ស្កល់នឹងអំណាចដែលខ្លួនមាននោះទេ ដូច្នេះហើយពួកគេតែងតែព្យាយាមរុញដែនកំណត់នៃអំណាចរបស់គេអោយរីកធំឡើង ទាំងដែលបំពានច្បាប់ ហើយបន្ទាប់មកពួកគេចាំឲ្យសាធារណជនមើលមកកាន់ពួកគេ ថាតើពួកគេខ្សោយ ឬក៏ខ្លាំង”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRO5kqYwqBSQqie-bvNyMQ_Rx4nYg8DxsWGVsaeLvyYt8J_Tzl37-1lZ3zirWQRl9I8gkJqrp2TZDhnNOZNRtes5NifMLFItam0zgvEnGBkTcxpYph4B7UbNWEygTmLz9AaTQ0piQcZT8KZB3vJrUb_XtOmOrfhrQe4jSKt58TfpXVSaoVBKw1GPPmEGKQ/s770/photo_2025-04-07_16-05-42.jpg
សរុបជារួមមក ការធ្វើបាតុកម្មប្រឆាំងនេះគឺជាការតវ៉ាដ៏ធំមួយក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកដើម្បីអោយមានការបញ្ឈប់ការជ្រើសតាំងមហាសេដ្ឋីElon Musk ឲ្យមកពាកព័ន្ធនឹងនយោបាយក្នុងប្រទេស ព្រមទាំងស្នើសុំអោយមានការផ្លាស់ប្ដូរច្បាប់មួយចំនួនដែលលោកDonald Trumpបានដាក់ចេញ៕

ដំណឹងល្អ! សួនច្បារថ្មីទំហំជាង៧០ហិកតា នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនៅក្រុងភ្នំពេញ

0

ពិតជាល្អណាស់សម្រាប់អ្នករស់នៅក្នុងក្រុងភ្នំពេញ ដោយនៅពេលខាងមុខរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំអោយមានសួនច្បារថ្មីមួយទៀតដែលមានទំហំធំទូលាយ ត្រង់ចំណុចផ្លូវកប់ស្រូវទុកសម្រាប់សាធារណៈជនទាំងអស់អោយចូលមកកម្សាន្តអារម្មណ៍បន្ទាប់ពីហត់នឿយនឹងការងារប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0xPDj0HY61aUH9B7gDTS1Rw5glc4asEGPB7BxkQNObzGaHErD5FeYQA4xe2PZ6dUBZBskZMHlAEhciOT2WyLDOHP49QsGwmoyAxSGozopGt2jmUP7z3moiMpVr1IM98rufxIM6YCA8IUS3-ZaXgy7ft-y-_moRQyL_SbzXz0Vj92TIrihtH5xWoAF4CQX/s1000/photo_2025-04-07_11-41-47.jpg

យោងតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសមរតកតេជោ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា នេះបានឳ្យដឹងថា៖ សម្ដេចបានឳ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឳ្យមាននូវសួនច្បារសាធារណៈថ្មីមួយចំណុចផ្លូវកប់ស្រូវ លើទំហំដីប្រមាណ៧០ហិកតា សម្រាប់ឳ្យអ្នករស់នៅក្នុងក្រុងភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9y4Kgi2P-wB9PU2REhS2UYuM_PwNF0AX8fcHNM01ZQHtfxVHq2b_Y5gcxJW4C94tQ8WiGcUWW3ZI7oULBw5_v2oWoQghAcYPsAAw73BxSX3eM0bYcipP1A9JPo-bInw6fonXGfCJpa2hH27304W1_GEM4IvRfxvrzph-TbqrgdrG23GrzKVOOuW7lgq9_/s1280/photo_2025-04-07_11-41-49.jpg
ការលើកឡើងដើម្បីឳ្យមានសួនច្បារថ្មីដូចខាងលើ គឺធ្វើឡើងបន្ទាប់ពីសម្ដេចនាយករដ្ឋមន្រ្តី បានឃើញនៅតាមបណ្ដារខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង ខេត្តកំពង់ធំ បានបង្កើតទីកន្លែងសាធារណៈនៅចំណុចក្នុងក្រុង ដែលវាបានបង្កើននូវសោភណភាព និងផ្ដល់ជាទីកន្លែងសម្រាប់ពលរដ្ឋក្នុងតំបន់អាចមកលំហែរបាន។ ដូចនេះសម្ដេចចង់អោយក្រុងភ្នំពេញ ក៏ដូចជាខេត្ត-ក្រុងផ្សេងៗទៀត រៀបចំ និងអភិវឌ្ឍន៍អោយមានទីកន្លែងសាធារណៈបែបនេះកាន់តែច្រើនបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGROvp9fOK42bgNGLKJVSsGL5-Ho0PRk9og4g2mTAaZnb0jLYW3i-cqyIsCnc6TTOK-C1kbewefTH1nJ9997J9Sr7zco5ObH7Q1vg97d2ve04s5XeEfMhoer5J1DfKmUwpJyy4JYznSm6xj0TqWljYM5liBKpHTlMZln0siKC-qTwM8kETTgHJYjtWWUEE/s1280/photo_2025-04-07_11-41-50.jpg

សម្ដេចបានមានប្រសាសន៍បន្តថា៖ សួនច្បារថ្មីដែលនឹងត្រៀមរៀបចំ នឹងក្លាយជាកន្លែងដែលអាចអោយប្រជាលរដ្ឋដើរលេងកម្សាន្ត Picnic ញាំអាហារ ឬរៀបចំខនសឺតបាននៅពេលខាងមុខ។ ដោយឡែក បច្ចុប្បន្ននេះ ឯកឧត្តមខួង ស្រេង អភិបាលក្រុងភ្នំពេញបាន និងកំពុងបណ្ដុះដើមឈើរាប់ពាន់ដើម ត្រៀមសម្រាប់យកទៅដាក់នៅក្នុងសួនច្បារថ្មីៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBcapBU5KlfMjE5ggWOjwBjGtqNZeKRGwy-UyqsKvLaNpp4K-FgyOyztC0s3bD7vM94Ei3GeJdqwASoFHaJHmvm58ksjjbYP7qUSCyW6ltIOcWwvcWW-bWnjt3VYzMEQ_qBjH207C23nKN17XIn1dqOQaYbzX4yhA2CGgWnZFXSxiesweFnvbmLTYdg-tC/s1280/photo_2025-04-07_11-41-51.jpg
ជាមួយគ្នានេះផងដែរ សម្ដេច ហ៊ុន ម៉ាណែត បានធ្វើការគាំទ្រ ខេត្តកែប ដែលបានចាប់ផ្ដើមចាក់ខ្សាច់ដើម្បីធ្វើសួនច្បារនៅតាមបណ្ដោយមាត់សមុទ្រ ដូចនៅខេត្តព្រះសីហនុដែរ។ លើសពីនេះទៅទៀត សម្ដេចបានលើកទឹកចិត្តឳ្យមានការប្រកួតប្រជែងរវាងតាមបណ្ដារក្រុង-ខេត្តនីមួយៗ ឳ្យមានការរៀបចំទីកន្លែងសាធារណៈនៅក្បែរក្រុងទុកសម្រាប់ប្រជាពលរដ្ឋទៅកម្សាន្ត ហើយថែមទាំងអាចទាក់ទាញភ្ញៀវទេសចរមកពីក្រុង-ខេត្តផ្សេង និងភ្ញៀវទេសចរក្រៅប្រទេសបានផងដែរ៕

អាចឃើញផ្សែងខ្មៅពីចម្ងាយរាប់សិបគីឡូម៉ែត្រ! អគ្គីភ័យដ៏អា..ក្រក់មួយ ឆេះចំកណ្ដាលទីក្រុងប៉ារីស

0

ប្រទេសបារាំង៖ អគ្គីភ័យដ៏ធំសម្បើមមួយបានកើតឡើងនៅមជ្ឍមណ្ឌលកែច្នៃសំរាម Syctom នៃទីក្រុងប៉ារីស កាលពីរសៀល ថ្ងៃចន្ទ ទី៧ ខែមេសានេះ បង្កើតបានជាផ្សែងខ្មៅដ៏ក្រាស់ខ្មឹក ដែលគេអាចមើលឃើញពីចម្ងាយរាប់សិបគីឡូម៉ែត្រ និងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទួលប៉មEiffel។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwovLxFbizI2uerpJioDk5fUi4gy3cEkNyGYAz7d2aohFKRvUGtIIWSc0CM4mbTD4aj0QS-I7C71uKZNIHcqij6vQ34mKPnUpKYU6U7RXWXqEN7scUII7Jy2qKnFT-clFTLQ7_Ywi5HNuvx2Wd4e-FVzI2046o3umH82YYR3tn9nAQ-yOUAsjzt4LOeqHQ/s859/image_2025-04-09_09-32-11.png

យោងតាមប្រភពសារព័ត៌មានបរទេសបានឲ្យដឹងថា មានឡានទឹកចំនួន ៦០គ្រឿង និងក្រុមអ្នកពន្លត់អគ្គីភ័យជាង ២០០នាក់ បានព្យាយាមជួយពន្លត់ភ្លើង..ឆេះដ៏កំណា..ចខាងលើ ព្រមទាំងជួយសង្រ្គោះបុគ្គលិកដែលជាប់នៅក្នុងរោងចក្រខាងលើអោយចេញមកក្រៅដោយសុវត្ថិភាពទាំងអស់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMG43MUS77ACu1-75ob35coiRQQmg1N25Q2y6_bXeWEtMq7BmYB9s2JrP1fOGhBGC9YH454dmajt7XE9FYi3Vog2cA3hyphenhyphenEjgzoFyToxIaBkzfcJk18RnCB6OldYASxI4SNQA8ra9WUje6qjLulXSHQ5ppCAWsu1fGZAkXc-LgNPMrh6CA0Xl_hNYLa7hZH/s1600/image_2025-04-09_09-32-12%20(2).png

ចំពោះមូលហេតុដែលនាំអោយកើតមានគ្រោះអគ្គីភ័យខាងលើនេះ មិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែតាមជំហានដំបូងនៃការសន្និដ្ឋានរបស់ក្រុមបច្ចេកទេសត្រូវបានឲ្យដឹងថា វាអាចបណ្ដាលកពីកត្តាធំៗចំនួន៤ ដូចជា៖ ទី១ ការដាច់ខូចខាតផ្នែកណាមួយនៃខ្សែបណ្ដាញអគ្គីសនីនៅជាន់ដែលប្រមូលផ្តុំចរន្តខ្លាំងជាងគេ ទី២ ការឆាបឆេះនៃសម្ភារៈ ដោយសារទីនោះជារោងចក្រកែច្នៃសំរាម ដែលមានដចជា ក្រដាស ផ្លាស្ទិក និងវត្ថុផ្សេងៗដែលសុទ្ធតែជាវត្ថុងាយនឹងឆាបឆេះ ទី៣ កំហុសរបស់មនុស្ស ថ្វីត្បិតថាអគ្គីភ័យនេះអាចកើតមានដោយចៃដន្យ ប៉ុន្តែវាក៏មានការចូលរួមជាចំណែកខុសពីបុគ្គលិកផ្នែកខ្លះផងដែរ ដែលមិនមានការប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយ និងទី៤ អាចបណ្ដាលមកពីឧបករណ៏ដែលគេប្រើប្រាស់ក្នុងការកែច្នៃសំរាម ព្រោះឧបករណ៍ខ្លះប្រើប្រាស់ដោយបង្កើតកម្ដៅ និងមានផ្កាភ្លើង ដើម្បីកែច្នៃសំរាមទើបនៅពេលដែលប្រើប្រាស់ ហើយវាអាចធ្លាក់មកប៉ះនឹងសម្ភារៈដែលងាយឆាបឆេះនៅផ្នែកខាងក្រោមនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-PbUok_AB25WZlvc2t7NhfHDvUdZlX70KDEp_Wy1XA4Zvo_JiLi-dUdhreeTySW6VY8877iuapthMsf-dC70vTHymO-NLZPtRtpr0Uk-Tt8AaB9g2tGKCaC3WhkpuQqLi0pTH6IDbI4b6FfJWSprCuYkLYo5ZmvMEkcgO6BKiz0hQnem45QlrnE9lPVbl/s1280/image_2025-04-09_09-32-12.png

ទាំងនេះសុទ្ធតែជាព័ត៌មានបឋមដែលទទួលបាន ចំពោះទ្រព្យសម្បត្តិដែលបាត់បង់អស់ប៉ុន្មាន និងមូលហេតុច្បាស់លាស់យ៉ាងណាគេកំពុងបើកការស៊ើបអង្កេតនៅឡើយ។ ទោះជាយ៉ាងណា វាជាសំណាងមួយដែរ ដែលនៅក្នងហេតុការណ៍ខាងលើមិនមាននរណាម្នាក់បា..ត់បង់ជី..វិត ប៉ុន្តែវាបានបង្ករភាពភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ព្រោះតំបន់នោះជាទីប្រជុំជនដ៏សំខាន់នៅទីក្រុងប៉ារីសដែលមានមនុស្សប្រមូលផ្ដុំគ្នាកុះករជាប្រចាំ៕

ក្រោយហេតុការណ៍គ្រោះរញ្ជួយដី ពលរដ្ឋថៃសម្រុកលក់ខុនដូនៅក្រុងបាងកកចេញ

0

ប្រទេសថៃ ៖ ហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលមានឥទ្ធិពលដល់បណ្តាខេត្តជាច្រើនរបស់ថៃ ជាពិសេស ទីក្រុងបាងកក ។ ក្រៅពីធ្វើឱ្យប៉ះពាល់ដល់ការរស់នៅក្នុងខុនដូគ្មានសុវត្ថិភាព វាក៏បានប៉ះពាល់ដល់ការសម្រេចចិត្តទិញខុនដូថ្មី និងការផ្ទេរកម្មសិទ្ធិខុនដូដែលបានកក់ប្រាក់មុនពេលរញ្ជួយដីផងដែរ ។ នាដើមខែមេសា ឆ្នាំ២០២៥ ខុនដូជាច្រើនកន្លែងត្រូវបានប្រកាសលក់ព្រៀងព្រាត ដោយសារម្ចាស់ខុនដូបារម្ភពីការរស់នៅគ្មានសុវត្ថិភាពក្រោយរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFJvvAmNqKq_Y55cJk_Z86F7JV13qoeeXkrW0bZ_Yy2MS-xprwwfQWv999Ltw_AbGJrNVphJ1sP6CezraWUCUeveVKKUtAP1l925eTx9g-UL31rsUpM_4RjNblsUMbXvKqzo3NwVdKCk_bsCoW2scluPopwitdFwfDtf2xTHW6Zj7FFZCR7h7CnPknM4sN/s860/image_2025-04-09_09-23-53.png

បច្ចុប្បន្ន ពលរដ្ឋថៃដែលចង់ទិញខុនដូក្នុងគម្រោងណាមួយនៅទីក្រុងបាងកក បានត្រួតពិនិត្យគម្រោងនោះថា តើមានប្រព័ន្ធការពាររញ្ជួយដី ឬសាងសង់ខុនដូអាចទប់ទល់នឹងកម្លាំងរំញ័រដោយសាររញ្ជួយដីកម្រិតណា? រីឯអ្នកបានទិញខុនដូ និងរស់នៅក្នុងខុនដូរួចហើយ ត្រូវត្រួតពិនិត្យលក្ខណៈបន្ទប់ និងរង់ចាំការជូនដំណឹងពីម្ចាស់គម្រោង និងស្ថាប័នរដ្ឋថា គម្រោងខុនដូ ឬអគារដែលខ្លួនកំពុងរស់នៅមានភាពរឹងមាំ ហើយអាចនៅបន្តទៀត ។
v
អភិបាលក្រុងបាងកក បានបញ្ជាឱ្យមានការពិនិត្យមើលអគារខ្ពស់ៗគ្រប់កន្លែង រួចហើយ រាយការណ៍លទ្ធផលការពិនិត្យអគារខ្ពស់ៗក្នុងទីក្រុងបាងកក ។ បញ្ហាចម្បង គឺម្ចាស់ខុនដូសំណូមពរឱ្យមានការពិនិត្យ តាមដានដើម្បីស្វែងរកវិធីដោះស្រាយបញ្ហានាថ្ងៃអនាគត ។ រញ្ជួយដីបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអចលនទ្រព្យយ៉ាងខ្លាំង ពីព្រោះចាប់ពីពេលនេះ អចលនទ្រព្យនៅទីក្រុងបាងកក នឹងរងផលប៉ះពាល់ដោយសារ Aftershock កើតឡើងជាបន្តបន្ទាប់ធ្វើឱ្យអតិថិជនគ្មានទំនុកចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDMwUQZOxON86xYbAxVwrq5_SsyuLxoD73PAQIl6hZ8cbZkOwt_M5HHsc0wyhpKHEpyei3eRVBEPOh-rVRhOchC5eRFom4Ur0EQf-zTnYt6YsmTa20ekEuyO9Xi2DtxPZzqwhCS-AwyZFtM2eHz54hQi3ViFjH_TluEGtGng8gErVOu-8Bm-WKjeDbEcVC/s1240/image_2025-04-09_09-23-53%20(2).png

នាពេលដ៏ខ្លីខាងមុខ ការពន្យារពេលទិញខុនដូនៅទីក្រុងបាងកក នឹងកើនឡើងកាន់តែខ្លាំង ខណៈអ្នកទិញខុនដូរួចហើយ បែរជាសម្រុកដាក់ស្លាកលក់វិញ ។ ហេតុនេះ វានឹងធ្វើឱ្យការផ្ទេរកម្មសិទ្ធិខុនដូនៅឆ្នាំ២០២៥ ធ្លាក់ចុះខ្លាំងជាងការរំពឹងទុករហូតដល់៥% ហើយក្រុមហ៊ុនលក់ខុនដូនឹងផ្អាកលក់ខុនដូថ្មីៗ ដើម្បីការពារការប្រែប្រួលតម្លៃខុនដូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmAjHC67nHabfbQkYLThN5eob2VzZlufAqu4B_Y4jIyZKpP8xA03BZ-o0-kT_HyTRaqlYtml_FguaLLKsvIYQQDAwctHLr1JoW4BEq4lyntuf86BqoLIdQSmDcK-gWwj06lL7LrJJqK_V6aBQG5DccnWcneRpxzOISCPBpTku6h6379mS_VQromaoRZna6/s720/image_2025-04-09_09-23-53%20(3).png
ក្រុមហ៊ុននីមួយៗព្យាយាមលក់ខុនដូនៅសេសសល់ឱ្យអស់ ស្របពេលគ្មានអតិថិជនចាប់អារម្មណ៍ ។ នៅទីក្រុងបាងកក មានខុនដូចំនួន៦៣,៨០៥បន្ទប់ ស្មើទឹកប្រាក់៤៥៨,៣៩៤លានបាត លក់ពុំទាន់ដាច់ (ក្នុងនោះមានខុនដូតម្លៃក្រោម១០លានបាត ចំនួន៥៧,២៤៥បន្ទប់ និងខុនដូតម្លៃចាប់ពី១០លានបាតឡើង ស្មើ៦,៥៦០បន្ទប់) ។ ម្ចាស់ខុនដូជាច្រើនបារម្ភពីរញ្ជួយដីកើតឡើងម្តងទៀត ទើបសម្រេចចិត្តលក់ខុនដូ ដើម្បីយកប្រាក់ទិញលំនៅឋានទាបៗរស់នៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUjwPMnfoPRB03-xZxl1zT9J6izWKXbPHhZlEZ1LGSc3Sk1yivMZcXOEVPl-Y6CDr19yJiFDykC3qk9jEIZ14-hqWEUNV8qd28R5yzeW2J5coJN5E6fpolsPEPMoB-yIK2QxpQGqcBP5j_LgmH8L-E4ugdRN-YR7HNG_t5ySdyKWNqI48lBjfCvShVgNBR/s1024/image_2025-04-09_09-23-53%20(4).png

គួរបញ្ជាក់ថា ពលរដ្ឋថៃរស់នៅទីក្រុងបាងកកមួយចំនួនទៀតពុំហ៊ានរស់នៅទាំងខុនដូខ្ពស់ និងលំនៅឋានទាបផ្ទាល់ដី ពួកគេបានប្រកាសលក់លំនៅឋានផ្ទាល់ដី និងទិញលំនៅឋានតាមខេត្តភ្លាមៗ ។ ដូចគ្នានេះ អ្នកជួលខុនដូស្នាក់នៅក្នុងទីក្រុងបាងកក ក៏បារម្ភពីសុវត្ថិភាពដែរ និងខ្លាចកើតរញ្ជួយដីម្តងទៀត ៕

សុធារិទ្ធ និង លីនណា រងការរិះគ.ន់ក្រោយបង្កើតវីដេអូ Prank ភ្លក់សាច់ថាជា «សាច់ឆ្មា»

0

សុធារិទ្ធ និង លីនណា អតីតបេក្ខភាពឆ្នើមនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនជាពិសេសអ្នកស្រលាញ់សត្វចិញ្ចឹមមិនពេញចិត្តក្រោយអ្នកទាំងពីរបង្កើតមាតិកា នៅផ្លូវថ្មើរជើងភ្លក់ម្ហូបនៅចានថាជាសាច់ប្រភេទអ្វីដោយ Prank ថាជាសត្វឆ្មា។ មនុស្សជាច្រើនបានចូលទៅខម្មិនថាមិនគួរផលិតមាតិកាបែបនេះខណៈសន្ទុះនៃការរិះគន់ច្រើន សុធារិទ្ធ បានលុបវីដេអូរបស់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUixPT7ej5oE42A6IZ8mvWg4z81Vq2uJ8vl1pZL2JZP0r5tcks23tDoWtZUZ-knll2geZzmySkrWO87YqFOr7pMB3l4mIhghE2Y8_YP72eaEt8IVkeyldHxKSFu73Wd1_eatJ7RWVIj80kKZ2qryLicLI2U3M_HI4l9FyHiP8-rQHhZHZRizZcAvkNohL9/s2048/image_2025-04-08_13-52-05.png
កំលោះសង្ហា សុធារិទ្ធ បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដោយលោកបានជាប់នៅក្នុងកំពូល៥នាក់ចុងក្រោយផងដែរ។ បន្ទាប់ពីបញ្ចប់ការប្រកួត សុធារិទ្ធ បានបង្កើតមាតិកាធ្វើម្ហូបជាច្រើននៅលើបណ្តាញសង្គមខណៈវីដេអូចុងក្រោយដែលលោកបាន date នារីម្នាក់តាមApp នៅក្រៅប្រទេសគឺមានផ្ទុះការចាប់អារម្មណ៍ខ្លាំងមិនធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiER36MtuLb_hbrdOrVh613wm2PqxCuM3E7gjdXM4ClGcZ2W9F58dE-3IiQge-cjFI76Q1YRye7_-ktujqfGuivJRPGc6PmnC3ZynqNaMtzTpzu_jGmECaBWT8DDr-mjFN9bQrS8Omoubh4gIzyRQaWsrXQrmRWNX0T6aGMvSTjVOh1d8C_MYjXVaEXRYcA/s2048/image_2025-04-08_13-52-15.png
យ៉ាងណាមិញ នៅលើបណ្តាញសង្គមថ្មីៗនេះ សុធារិទ្ធ រួមទាំងបេក្ខនារីឆ្នើមដៃគូប្រកួតជាមួយគ្នានៅក្នុងកម្មវិធីគឺ លីនណា បានបង្កើតវីដេអូមួយនៅកន្លែងពេញនិយមបច្ចុប្បន្នគឺផ្លូវថ្មើរជើងមាត់ទន្លេប៉ុន្តែវីដេអូអ្នកទាំងពីរបង្កទៅជាការប្រតិកម្មពីមហាជនវិញ។ ក្នុងវីដេអូ សុធារិទ្ធ បានសាកឱ្យអ្នកដែលទៅកម្សាន្តមានទាំងអ្នកកាន់យួរសត្វឆ្មាផងភ្លក់សាច់នៅក្នុងចានហើយទាយថាជាសាច់អ្វីខណៈលោកបង្ហើយជាសត្វម៉េវ។ មួយក្នុងចំណោមដែល សុធារិទ្ធ Prank ថាជាសាច់សត្វឆ្មាបានធ្វើឱ្យមនុស្សទឹកភ្នែករលីញរលោងព្រោះនាងកំពុងយួរសត្វឆ្មាជាទីស្រលាញ់របស់ខ្លួនដើរកម្សាន្តជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5sykRS2bkbaXKDYhC1pLG82cRlRmhgEk_LAojo41lsOGxWoLdgnWV2yrPlvoK-0jIj83szk08clyFLYN9kdMnqEbrkrCHF8fJmZcdIZbMwEVhV31e_jhZrQI2hi_YgkJVWuEyNtlLnClEJt5BYP6MarNYmzjDyS2eNaICyNzn0x0LcOnASyHYJpSrIxhC/s1280/photo_2025-04-08_13-45-40%20(2).jpg

វីដេអូ Prank ថាជាសាច់ឆ្មា របស់ សុធារិទ្ធនិងលីនណា បានបង្កឱ្យអ្នកលេងបណ្តាញសង្គមប្រតិកម្មចូលទៅខម្មិនលើវីដេអូរបស់អ្នកទាំងពីរថាពុំគួរលេងសើចបែបនេះនោះទេ រឿងនេះមិនគួរយកមក Prank បែបនេះឡើយ។ ក្រោយពីមហាជនប្រតិកម្មយ៉ាងខ្លាំងនោះ សុធារិទ្ធ ក៏បានលុបវីដេអូរបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3oHmf9EIVrIk3BvB-LaiS3YkpCpAKns43QMSVcPdH5e7mIV1x2zypUsl1CxMd0sIzQ30sXRSuxNNrDObhRtd7_HqKYTWPZK_Rbjbm4k1iuXWHRPnqEN_U08-9M3CVpa8V4Or0WFPF3EbLtmMB7cVkEhMallwvwlygYFX0zEm_5JlLqG7oluWtM3cRdIfq/s1280/photo_2025-04-08_13-45-40.jpg

គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងសត្វចិញ្ចឹមដូចជាឆ្មានិងឆ្កែ ត្រូវបានមហាជនប្រតិកម្មជារឿយៗប្រសិនជាមានអ្វីខុសពីធម្មតាធ្វើបាបសត្វ។ ជាក់ស្តែងកន្លងមកនេះផលិតកម្ម LD ក៏រងនូវការរិះគន់ចាស់ដៃដូចគ្នាដោយសារតែសត្វឆ្មា៕

រឿងថ្មីរបស់ IU និង Park Bo Gum ទទួលបានការតែងតាំងនាំមុខក្នុងកម្មវិធីពានរង្វាន់ Baeksang

0

រឿង «When Life Gives You Tangerines»ដែលមានតួឯកស្រី IU និងតួប្រុស Park Bo Gum រួមទាំងតួប្រុសផ្សេងទៀត បានទទួលការតែងតាំងចំនួន៨ នៅក្នុងកម្មវិធី Baeksang Arts Awards រួមទាំងពានរង្វាន់ធំ និងរឿងល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1iqx-uaRP50nqFHnuwfswAYg6VrbgZ4lORbaCmfpNdJtJxNrxOfXANVhmt3Ld5_-5xFywfipkIaeRWTlW7nskuVr7DPd1nP2BTg8kZuc6G7tnu2BqxpUk6U8FBRTyf17g7pdWf7MKVMqsmrosyVhwCxoC2oO3OdgHpMdVvT0yuYo5wojtO8nI64M5LbFe/s1035/image_2025-04-09_08-38-04.png

យោងតាមបញ្ជីដែលប្រកាសដោយគណៈកម្មាធិការរៀបចំកាលពីថ្ងៃទី ៧ ខែមេសា ស្នាដៃដែលប្រកួតប្រជែងដណ្តើមពានរង្វាន់ដូចខាងក្រោម៖ ខ្សែភាពយន្តភាគទូរទស្សន៍ឆ្នើម អ្នកដឹកនាំរឿងឆ្នើម តារាសម្តែង និងជាតួឯកស្រីឆ្នើម តារាសម្តែង និងតួឯកប្រុសឆ្នើម និងតារាសម្តែងថ្មីឆ្នើម។ ខ្សែភាពយន្តនេះមាន ១៦ ភាគ ដែលកំណត់នៅលើកោះ Jeju និយាយអំពីរឿងស្នេហារបស់ Ae Sun សម្តែងដោយ IU និង Gwan Sik សម្តែងដោយ Park Bo Gum។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfPPbd78Y7McjPM-EhnzTpP_E2ThPmOhWidiCGpgT3XHGWz-OUzPIMjsschyps8w9Z0CrTYD3nI_rsy6lCq27bI1RLkTQwPoTJSuFcnZ7dXZRZC1FR4-l1_vx0S-ALbU0s2wJAbEFLGReAgGBUECK32jC6nxhAmC8uQqM7h1S1fZbMjOhxlNcsCCJwqGTL/s1200/image_2025-04-09_08-38-03.png

Ae Sun ជាក្មេងស្រីឆ្លាតម្នាក់កើតក្នុងគ្រួសារក្រីក្រ មានម្តាយជាអ្នកមុជទឹក។ នាង និងបុរសវ័យក្មេង Gwan Sik បានជម្នះព្រឹត្តិការណ៍ជាច្រើនដើម្បីកសាងគ្រួសារដ៏មានសុភមង្គល និងចិញ្ចឹមកូន។ ផលិតកររួមបញ្ចូលនូវប្រធានបទជាច្រើន ចាប់ពីស្នេហារវាងគូស្នេហ៍ ស្នេហាពីម្តាយ រហូតដល់ជម្លោះរវាងអ្នកមាននិងអ្នកក្រ និងឆន្ទៈកើនឡើងរបស់មនុស្ស។ នៅលើផ្លូវឆ្ពោះទៅរកភាពពេញវ័យ ទោះបីជាមានការតស៊ូយ៉ាងណាក៏ដោយ ក៏ឧបទ្ទវហេតុនៅតែកើតមានឡើង ដែលធ្វើឱ្យគោលដៅរបស់ពួកគេវង្វេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq8yhyXp1U4R_KGp2M_BqAiverTvEp28t4eQ4BXT7_z9r19pZKM3ap8LYP1NPAdJ1_A_xICcRD4-T2H6MlVKG2v_GjrQW_EzQx4xjPJ_nmKluEYhoQOjUOQcLlSxfE7OV_sFQeuW7MdL6BOUQJuq0si7m3QkhAMmXXARmhiL77e8pdxbVdT9MlH7XIvBJM/s1130/image_2025-04-08_11-14-20.png

ចាប់តាំងពីការចេញផ្សាយរបស់ខ្លួននៅថ្ងៃទី ៧ ខែមីនា ស៊េរីនេះបានចូលទៅក្នុងស៊េរីទូរទស្សន៍កំពូលទាំង ១០ ដែលមានអ្នកមើលច្រើនបំផុតដែលមិនមែនជាភាសាអង់គ្លេសនៅលើវេទិកា Netflix សកលសម្រាប់រយៈពេលពីរសប្តាហ៍។ យោងតាម Nate ខ្សែភាព យន្តនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍របស់អ្នកទស្សនា រួមទាំងទស្សនិកជន Gen Z ជាច្រើន។ ការសម្តែងរបស់តួអង្គសំខាន់ IU និង Park Bo Gum ត្រូវបានអ្នកគាំទ្រពិភាក្សាយ៉ាងក្តៅគគុកនៅលើវេទិកាភាពយន្ត និងបណ្តាញសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFZe_RvNLasKeQxiSwZHK2hSHhGPgKT3GhuBQJhWLZGo6b7-Acd4RUYtTjyuXzLx7pzrRMw_O5m_IshGq3nlUxw-TqFQH69yugIPaktLvt-K_vx3w6crJ-e-xra4tlqWEhe5SHbF2WFvrApCoI0Im3voGD0n-kIZkFnh7PAOx7WX042iC4l5tGGOvuSo5V/s1920/image_2025-04-08_11-14-19.png

ពានរង្វាន់សិល្បៈ Baeksang លើកទី ៦១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែឧសភា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រួមជាមួយនឹង Blue Dragon Film Awards និង Grand Bell Awards Baeksang គឺជាពានរង្វាន់ភាពយន្តមួយក្នុងចំណោមពានរង្វាន់ភាពយន្តចាស់ជាងគេ និងល្បីល្បាញបំផុតទាំងបីនៅក្នុងប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៦៥ ដោយលើកតម្កើងស្នាដៃក្នុងវិស័យទូរទស្សន៍ ភាពយន្ត និងល្ខោន៕

យុទ្ធនាការដំឡើងពន្ធរបស់ Trump សូម្បីស៊ុតមាន់នៅអាមេរិកឡើងថ្លៃនឹកស្មានមិនដល់

0

សហរដ្ឋអាមេរិក ៖ គោលនយោបាយដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសទូទាំងពិភពលោក ហើយវាពុំត្រឹមតែប៉ះពាល់សេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ពលរដ្ឋអាមេរិកក៏ជួបការលំបាកដែរ គឺទំនិញឡើងថ្លៃ ជាពិសេស ស៊ុតមាន់ ។ កន្លងមក តម្លៃស៊ុតនៅអាមេរិកបានឡើងថ្លៃដោយសារជំងឺផ្តាសាយបក្សី ប៉ុន្តែពេលប្រធានាធិបតីអាមេរិកដំឡើងពន្ធទំនិញនាំចូល វាកាន់តែធ្វើឱ្យតម្លៃស៊ុតកើនឡើងខ្ពស់ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ic3AgPhfvVMviGKQ-XYDi5aWcJtlwj2bkT-oj0xaqwtEi-wrb5QVmXwE0hhbKYzfClWiFX808OAWil4Kbk1yuOWvOZg8pxyWyezHquPDCK4xrYSSKEwsXnqtq9MXCTzJBJ4_X0pSp8GuRYdxiFRqUIaHPg9KdHkPs5RcJZ8_d_ea9dGG1R9UnIvywZkM/s2340/image_2025-04-09_08-32-52.png

សមាគមនាំចេញសត្វស្លាប និងស៊ុតរបស់អាមេរិកបញ្ជាក់ថា ការដំឡើងពន្ធទំនិញនាំចូលរបស់លោក Trump បានប៉ះពាល់ដល់តម្លៃស៊ុតផងដែរ ហើយក្រុមហ៊ុនអាមេរិកដែលនាំចូលស៊ុតពីក្រៅប្រទេស ក៏ដូចជាឧស្សាហកម្មកែច្នៃស៊ុតជាអាហារ បានចំណាយដើមទុនច្រើនជាងមុនក្នុងការទិញស៊ុត ។ ហេតុនេះ វាធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋអាមេរិកត្រូវទិញស៊ុតក្នុងតម្លៃខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdOY9YYO2_6fP7PAF6L9aBMOYlcfjbAYMhcQTsfxz9EyQ6juTztOGvsPYtgs_Z3u0psbySrtXUhAobdBE2pyAJK5J8HFsngnJYh9aVFeKo0IZe9j59n58wdEgb46QAy-eKYKFv5FJHG5zrSOjFWPRDlhm0jRU7swLS6WnRad5ZvuHNPrf-BOMSxY_J6oKT/s1200/image_2025-04-09_08-32-54.png
តម្លៃស៊ុតនៅអាមេរិកបានកើនឡើងជាច្រើនខែហើយ គឺស៊ុត១២គ្រាប់ មានតម្លៃ៣ដុល្លារអាមេរិក ដែលខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ រហូតដល់៦០% ។ អ្នកជំនាញសន្និដ្ឋានថា តម្លៃស៊ុតនៅអាមេរិកនឹងកើនឡើងខ្ពស់ថែមទៀត ដោយសារការដាក់ពន្ធទំនិញនាំចូលរបស់លោក Trump ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGz98c8LIFXXBcbnExcZuS2enjmKp23jVV_n1lA7AtXEo2x8mTyaEO0J9l0q5f2b3nmdabT7RXY-MDv0tDICAXpTTd4r_1zfhOrl7LCe_RlkYHPXCQ9Rosotv_L7Yx9smyXawbGm1qu86TV6Us2j-pY1BkeevvkM_zrgdTzWp1RpkQD9izP8ZjYiBAbDpA/s1200/image_2025-04-09_08-32-58.png

អាមេរិកបាននាំចូលស៊ុតពីប្រទេសតួកគី និងប្រេស៊ីលយ៉ាងច្រើនក្នុង១ឆ្នាំៗ ។ បើតួកគី និងប្រេស៊ីលប្រឈមនឹងការដាក់ពន្ធទំនិញ គឺប្រទេសទាំងនេះនឹងដំឡើងថ្លៃស៊ុតនាំចូលអាមេរិក ឬផ្អាកការនាំចេញស៊ុតមកអាមេរិក ដោយសារការដាក់ពន្ធ ។ ពលរដ្ឋអាមេរិករស់នៅរដ្ឋជាច្រើនពុំពេញចិត្តនឹងគោលនយោបាយដាក់ពន្ធទំនិញនាំចូលទេ ហើយពួកគេបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការដឹកនាំប្រទេសរបស់លោក Trump ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvfFkFaGp8pDYuHGpcegDVgqJgyhqMVgqBD9RNEiXVquM4Jnd9orhdDh45ZMh0uCdvz_abBnM6r42aBWaZhEQQU-lBhw48TQOfR66JhdsNdHIuWzPmMez6LU2XMLROPkSHxlDbqJ9TtACwM8xhtcI8rDI4IQJk-SmEkJ4MwBCKs3dtHtO89-yio-BicyqL/s1200/image_2025-04-09_08-32-57.png
ទោះយ៉ាងណា នៅមានកត្តាផ្សេងទៀតដែលធ្វើឱ្យតម្លៃស៊ុតកើនឡើងនៅអាមេរិក រួមមាន ៖ តម្លៃចំណីសត្វ, ប្រេងឥន្ធនៈ និងតម្លៃពលកម្មកើនឡើងដោយសារអតិផរណា ខណៈកសិករអាមេរិកត្រូវចំណាយដើមទុនបន្ថែមដើម្បីការពារសត្វមាន់ជាច្រើនក្បាលកុំឱ្យឆ្លងជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrRgjEy_2XpxbtSGgrfAOrUZAcAx4-a1UQbazeuGjXymWl86IjeBe9eDjrMsUw1DlizcHNAfFeAbXm8I0-Km5Q55u4_hq2dwjJ5ykADom9EDtCEOtXbQdOTU7GllX-SIdDADnnb-BBdWHIBpnGrRxdU8hpMR5VKf-q6ljI1MdQmNU4XF12fVSonTiA-7cc/s2000/image_2025-04-09_08-32-56.png

គួរបញ្ជាក់ថា រយៈពេល១០ឆ្នាំមកនេះ មានការឆ្លងរាតត្បាតជំងឺផ្តាសាយបក្សីនៅអាមេរិក ជាពិសេស នៅឆ្នាំ២០២២ ។ ក្រសួងកសិកម្មអាមេរិកមានគោលនយោបាយមួយ បើប្រទះឃើញមាន់១ក្បាលកើតជំងឺផ្តាសាយបក្សី ត្រូវតែកម្ចាត់មាន់ទាំងអស់ក្នុងហ្វូង ទើបធ្វើឱ្យចំនួនមាន់ និងស៊ុតធ្លាក់ចុះ ។ តាមទិន្នន័យក្រសួងកសិកម្មបង្ហាញថា អាមេរិកបានកម្ចាត់មាន់ និងសត្វស្លាបផ្សេងៗ ស្មើជាង១៦៣លានក្បាល តាំងពីជំងឺផ្តាសាយបក្សីឆ្លងរាតត្បាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaPOHX8_v1JYcdJJCsMS7rG8SzYAKXDIAQKbnqEoZSlUJaILPUH7_uYHcDkAvKeGxuGq6va5yh0I02a6cm_sAsdU5m71QPW15JAj15OU2UihrXwlOBVnNhpbG7zzeFNPDm-c1VM6vvNEPZnwpkXBILcJ1TlWODX5TrxZSAnAMCXG0refp931wZLFXKE3JV/s1480/image_2025-04-09_08-32-55.png
កាលពីខែមករា ឆ្នាំ២០២៥ អាមេរិកបានកម្ចាត់មាន់ រហូតដល់២០លានក្បាល ។ បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកកំពុងស្វែងរកប្រទេសផ្សេងទៀតដើម្បីនាំចូលស៊ុតបន្ថែម ខណៈកន្លងមក អាមេរិកធ្លាប់នាំចូលស៊ុតពីកាណាដា ហូឡង់ អង់គ្លេស និងចិន ៕