សហរដ្ឋអាមេរិក ៖ មហាសេដ្ឋីពិភពលោក និងជានាយកក្រុមហ៊ុន Tesla លោក Elon Musk ធ្លាប់បាននិយាយត្រង់ៗទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៥ ឱ្យលុបចោលការដំឡើងពន្ធទំនិញពីបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ប៉ុន្តែត្រូវបានប្រធានាធិបតីអាមេរិកបដិសេធ ហើយនៅតែប្រកាន់ជំហរដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេស ។ នេះបើតាមការចុះផ្សាយរបស់កាសែត Washington Post ដែលទទួលបានព័ត៌មានពីមនុស្សជិតស្និទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq9vnCt4ZOeSObgdUK6oJqrKsBMOyRZ03ySnuRTGJYg-An1zbFOeeSpx69SsfZ4j5_nYi1b2SwJ2LDaadGRKxvLVLIHD2uS-RLu85HMekUuIApsIy2UWVCw4xIX7wVmOcaXfj_8z2f_d9MGiZBpIAUfnJM9zfakuI7wfY-s4uP6GL6V0egu40nmkhk2kcr/s1200/image_2025-04-10_09-05-53%20(2).png

ប្រភពច្បាស់ការណ៍បន្តទៀតថា នេះជាគំនិតផ្ទុយគ្នាយ៉ាងខ្លាំងរវាងលោក Elon Musk និងលោក Trump ពាក់ព័ន្ធនឹងបញ្ហាការដំឡើងពន្ធទំនិញ ក្រោយពីលោក Trump ដាក់ពន្ធអប្បបរមាស្មើ១០% សម្រាប់ទំនិញគ្រប់ប្រភេទនាំចូលអាមេរិក ហើយមានប្រទេសជាច្រើនទៀតត្រូវបានអាមេរិកដំឡើងពន្ធទំនិញខ្ពស់ជាងគេ ។ ប៉ុន្តែមន្ត្រីសេតវិមាន និងលោក Elon Musk ពុំបានបកស្រាយអ្វីទេ ក្រោយការចុះផ្សាយព័ត៌មាននេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ6Omi1PRnPe69u1u54QIwSDpUn4B-u-FJI_6jiH9Avf9W3_tPw0islic0a95UVKWbygpTVF3dy_L-30C_gy93A_ZKDu2e_6YpBu3gJr7Hrt9HXLKEBCaifdsGgmyqB_QibiBGornh059aYji8R6WexjKT5t5elDD6eUHhl6aSO0QDlVic36Fyj3o64b0P/s900/image_2025-04-10_09-05-53.png
លោក Elon Musk បាននិយាយក្នុងកិច្ចប្រជុំ «The League Congress» ដែលរៀបចំឡើងដោយលោក Matteo Salvini នាយករដ្ឋមន្ត្រីអ៊ីតាលី កាលពីថ្ងៃទី៦ ខែមេសា កន្លងមកថា ៖ «ខ្ញុំសង្ឃឹមថា ភាគីទាំងអស់នឹងយល់ស្របទាំងអឺរ៉ុប និងអាមេរិក គួរអនុវត្តគោលនយោបាយពន្ធស្មើសូន្យ ។ បើអាចបង្កើតតំបន់ពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងអាមេរិកខាងជើង គឺពិតជាល្អណាស់សម្រាប់គំនិតខ្ញុំ ។ ខ្ញុំចង់ឱ្យមានការធ្វើដំណើរដោយសេរីរវាងអឺរ៉ុប និងអាមេរិកខាងជើង បើមនុស្សម្នាចង់មកធ្វើការនៅអឺរ៉ុប ឬអាមេរិក ពួកគេគួរតែធ្វើបាន ។ នេះជាការណែនាំ ដែលខ្ញុំចង់ប្រាប់ទៅលោកប្រធានាធិបតីអាមេរិក» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrWE-fPP-R117Q7c6inUgGhyphenhyphenBKpCUmVrG5y6scXpVtWwpt_kP8U4a1jVudAQbv7Mg6y4WhyDGjfFdTEVu1w7uWWS5xvBLrw_vXP2KxGI_pOPIdjGEW9LdwjOAPNEe0KcHjVMuS57K7Nf-U9Bo_cQAC_fYBVfN0HmFlsi79Km6r1ZKHXdWAV0bBvpGczZ9i/s3840/image_2025-04-10_09-05-54.png
កាលពីថ្ងៃទី៧ ខែមេសា កន្លងមក លោល Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មរបស់លោក Trump បានបដិសេធនឹងគំនិតរបស់លោក Elon Musk ដោយលោកប្រាប់ថា វាពុំចម្លែកទេ ដែលបានឮការស្នើបែបនេះពីម្ចាស់រោងចក្រដំឡើងរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUVbFsqgvKE-VIFr94E-6AXqfKHotXjRLo-co_G-O7mFI39au0U7JvB7tK7vrcTim7bQu1KkJJpEWB-vPujVai55UVVObXzEvYOyLg-XnMeIF-_-sbSX6LV0BJSsiwFt74ipnY7COsm9m-bXh2TykQ7jArNQLiX2rzsWPS1XB_enODyWUilYpN6gZbLium/s1440/image_2025-04-10_09-05-52.png

ចំនួនការលក់រថយន្តអគ្គិសនី Tesla នៅត្រីមាសកន្លងមកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារពលរដ្ឋអាមេរិកប្រឆាំងលោក Elon Musk ចូលទៅពាក់ព័ន្ធនឹងការងារក្នុងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ហើយលោក Elon Musk បានស្នើឱ្យបញ្ឈប់មន្ត្រីរាជការ និងកាត់បន្ថយការចំណាយយ៉ាងច្រើនរបស់រដ្ឋាភិបាលអាមេរិក ។ លោក Elon Musk ក៏ធ្លាប់ទទួលស្គាល់ថា គោលនយោបាយដំឡើងពន្ធរថយន្តនាំចូលរបស់លោក Trump ធ្វើឱ្យប៉ះពាល់រថយន្ត Tesla យ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJm_45wzZLdiuDm3mu7IUiQ3gMpmIn0M2M5zMtEbCiUUARfxUhPGp_szCkcw7Debv4TIxI_AaNJ0VMWXiOuJ8sXdPtTsIgGTnQLLZCtfzbyD-0MfNO0-d2_uW68grTA4hTGnlDx7HXxP3v5LP5uH2b1SeqHlPccUcta6jwsK_2SajIqF9QnF5_GVKnyFn4/s1600/image_2025-04-10_09-05-56.png
សេដ្ឋវិទូជាច្រើនដាស់តឿនថា ការដំឡើងពន្ធទំនិញនាំចូលនឹងឈានទៅវិបត្តិអតិផរណា, បង្កើនហានិភ័យសេដ្ឋកិច្ចអាមេរិក និងធ្វើឱ្យការចាយវាយរបស់ពលរដ្ឋអាមេរិកកើនឡើងរាប់ពាន់ដុល្លារ ។ វានឹងធ្វើឱ្យប្រជាប្រិយភាពលោក Trump ធ្លាក់ចុះ ដោយសារលោកធ្លាប់សន្យាពេលរកសំឡេងឆ្នោតថា នឹងជួយកាត់បន្ថយការចំណាយពលរដ្ឋ ៕