សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកនឹងទិញទូរស័ព្ទ iPhone 16 Pro Max ថ្លៃជាងប្រទេសផ្សេងៗរាប់រយដុល្លារ ដោយសារទូរស័ព្ទនេះនឹងឡើងថ្លៃជិត៣០% ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេស ជាពិសេស ទំនិញចិន ។ អ្នកវិភាគនានាបានលើកឡើងពីផលប៉ះពាល់អាចកើតឡើង ប្រសិនបើអាមេរិកដំឡើងពន្ធទំនិញនាំចូលប្រភេទអេឡិចត្រូនិក ជាពិសេស ទូរស័ព្ទ iPhone ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPUwCmbxMedmRQeBmO78PjeJKN4NnwKHoEnMieIrKKgbn-I1p3rxMKe0AEH_gBsW7OSjlZklRQqgXymbTUs7WtqmjNsIaS_apzyv802iy1dSyskHdtScV6pF7JF0aRl59YazN1mfNZ3rj5rnh3cdm6IPKmn-JNwMGh0hoGhlcKB1zvOqub37Im4F7bnzAD/s2613/image_2025-04-10_08-41-23.png
តាមការចុះផ្សាយរបស់ The Wall Street Journal បញ្ជាក់ថា ការចំណាយដើមទុនសម្រាប់ឧបករណ៍របស់ទូរស័ព្ទ iPhone 16 Pro ទំហំ 256GB អាចកើនឡើងរហូតដល់៣០០ដុល្លារ ហើយវានឹងធ្វើឱ្យតម្លៃលក់រាយទូរស័ព្ទ iPhone 16 Pro Max កើនឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើលសម្រាប់ពលរដ្ឋអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNfdStT3D8-5J6V_9MjWV6K_gZGZl5kT_GDilmfLjOUqTq8f_JH5F7cXNcAz1f_sm8tJv3ZgVwFjNOzQQ7ydNQUrOvCTHZFGFl2hHdVcQT3lRgR-o6xFLoR78HpQ6omxhTMCzOy63Wv0l6TB3dOT_UirksBWUNYrBdNHS0eFcojXTnXKv9shuTmT-U8Yxq/s1851/image_2025-04-10_08-41-26.png

បច្ចុប្បន្ន តម្លៃទូរស័ព្ទ iPhone 16 Pro Max នៅអាមេរិក ស្មើ១,៦០០ដុល្លារ ប៉ុន្តែបើក្រុមហ៊ុន Apple នៅតែផលិតទូរស័ព្ទក្នុងប្រទេសចិន គឺក្រុមហ៊ុននេះនឹងប្រឈមជាមួយអត្រាពន្ធ ស្មើ៥៤% ។ វានឹងធ្វើឱ្យតម្លៃលក់រាយទូរស័ព្ទ iPhone 16 Pro Max កើនឡើងជិត៣០% គឺស្មើ២,០៦២ដុល្លារ ។ អ្វីគួរឱ្យភ្ញាក់ផ្អើល ទូរស័ព្ទនេះនឹងឡើងថ្លៃកាន់តែខ្ពស់ បើលោក Trump ដំឡើងពន្ធទំនិញចិន រហូតដល់១០៤% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtBLr2ZfEcSuc3A9qvoSMTGY1rn_y1_lXHoydfYLzvKhIcUsbszLZYWRLAxopusW0qVWDej6LoEQbZuVbjtLenddoIZaRRg3fA2wLFwJjyc_vbADWwMmtnV6lLBVOn5fMvY-uStUAzv_uR7w4iyi7rVZctBLB3znqSy-f5ZjKNLQ87Ej0GfXoW34r9liS4/s1600/image_2025-04-10_08-41-28.png
ក្រុមហ៊ុន Apple ពុំបានផលិតទូរស័ព្ទនៅប្រទេសចិនតែមួយទេ ប៉ុន្តែ Apple ក៏បានផលិតទូរស័ព្ទនៅឥណ្ឌា ផងដែរ ។ ហេតុនេះ បើទូរស័ព្ទ iPhone នាំចូលពីឥណ្ឌាមកកាន់អាមេរិក គឺត្រូវប្រឈមនឹងអត្រាពន្ធ ២៦% ។

ចំណែកទូរស័ព្ទ iPhone 16 Pro ទំហំ 128GB ដែលមានតម្លៃចាប់ពី១,០០០ដុល្លារ អាចឡើងថ្លៃរហូតដល់១,១២០ដុល្លារ កើនឡើង១២% ។ ក្រៅពីនេះ នាឡិកាដៃម៉ាក Apple Watch Ultra 2 ផលិតនៅវៀតណាម ដែលអាមេរិកបានដំឡើងពន្ធ ៤៦% គឺតម្លៃនឹងកើនឡើង១៩% គឺពី៨០០ដុល្លារ ឡើងដល់៩៥០ដុល្លារ ។ ប៉ុន្តែវាអាស្រ័យលើ Apple ជាអ្នកជ្រើសរើសថា តើពួកគេនឹងដំឡើងថ្លៃទំនិញសម្រាប់អតិថិជន ឬសុខចិត្តកាត់បន្ថយប្រាក់ចំណេញរបស់ខ្លួន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVUgyvqrrxfvx6Wgf3JMIMybwsNe9drmhLcA5hM-PN_jGTBTDaGCHKeh1XkA4tbhqgWI53hiiehyphenhyphenKlsNQgIn5gh-ADHKleD5k7vMw7w8nhfVD8FnDVwBN-kaqZUljQvVQDL823QQIB_VtNqFTWJKdfT_BKbWnHQ5by0Ec39SQknzEheOFzs55JjUEMSCc_/s1200/image_2025-04-10_08-46-31.png

ក្រៅពីនេះ ឧបករណ៍ Server AI ផលិតនៅតៃវ៉ាន់ នឹងឡើងថ្លៃ ២៧% ។ ទោះជាអតិថិជនពុំបានទិញ Server AI ដោយផ្ទាល់ក្តី ប៉ុន្តែវាជាឧបករណ៍សំខាន់ ដែល Apple ប្រើប្រាស់សម្រាប់ជំរុញមុខងារ AI ថ្មីៗនៅលើ iPhone, Mac និងឧបករណ៍ផ្សេងៗ នាថ្ងៃអនាគត ។ ហេតុនេះ ការដំឡើងពន្ធទំនិញរបស់លោក Trump នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃទូរស័ព្ទ iPhone និងឧបករណ៍បច្ចេកវិទ្យាយ៉ាងខ្លាំង ៕