តៃវ៉ាន់ ៖ រយៈពេលចុងក្រោយនេះ គ្រោះរញ្ជួយដីបានកើតឡើងជាញឹកញាប់នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ មីយ៉ាន់ម៉ា, វៀតណាម និងថៃ ហើយធ្វើឱ្យរដ្ឋាភិបាលប្រទេសទាំងនេះប្រុងប្រយ័ត្ននឹងគ្រោះធម្មជាតិ និងកំណត់វិធានការផ្សេងៗសម្រាប់ជួយជនរងគ្រោះដោយសាររញ្ជួយដី ។ រីឯនៅតៃវ៉ាន់វិញ ក៏មានគ្រោះរញ្ជួយដីដែរ ដែលធ្វើឱ្យអគារមានកម្ពស់ខ្ពស់បំផុតនៅទីក្រុងតៃប៉ិ ទទួលកម្លាំងរំញ័រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEishn65T6SP0cf3hXFUiiaVigkKrp3BbWcAUOpM2mZ6GmwmGyoPNi1KZ9lkIvX66iw71A0awM3_2GVFlBmn0sY_cZql7iD6j4Qv-6mxUTAhsCbVoZ-qhvWw6rW_HSWwLH9dJ4R7IoFvLxpsZfRiqValxfD4ubY4RrmZthy2Q40EhFbpiKVFeyTmIf2CHhkK/s1200/image_2025-04-09_14-58-47%20(2).png
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកើតឡើងនៅភាគឦសានតៃវ៉ាន់ ស្មើ៥រិចទ័រ និងមានឥទ្ធិពលរហូតដល់ទីក្រុងតៃប៉ិ ។ គ្រោះរញ្ជួយដីនេះមានចំណុចកណ្តាលនៅខេត្តអ៊ីឡាន ក្បែរទីក្រុងតៃប៉ិ ដែលមានជម្រៅប្រមាណ ៧០គីឡូម៉ែត្រ ខណៈការិយាល័យពន្លត់អគ្គិភ័យខេត្តអ៊ីឡាន និងការិយាល័យពន្លត់អគ្គិភ័យជាតិតៃវ៉ាន់ បានផ្តល់ព័ត៌មានមកកាន់សារព័ត៌មាន AFP ថា ពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាត ឬមនុស្សរងរបួសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsYJ9xuX2d2KKY0ShShtIYGgY8aFo8CuHQ-7V3Zbf-8PmhFv1hn4b7u2Qaug7BU6RHyVPbUmslOCJqAKrjMaLEXn4E-_DYyneooo_9ro6xwmcwUu3lqNvc6uXAW4b3yQA04-BhAvdU5Il4rOXURwYBRD7aUAWhGmGUyaMOSjfNi-mWDrih1rVO_gMUlcH_/s1020/image_2025-04-09_14-58-47.png

ការដឹកជញ្ជូនសាធារណៈនៅតែផ្តល់សេវាកម្មតាមធម្មតា រួមទាំងរថភ្លើងល្បឿនលឿន ក៏គ្មានផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីទេ គឺមានតែរថភ្លើងក្រោមដីនៅទីក្រុងតៃប៉ិ បានផ្អាកបណ្តោះអាសន្នដើម្បីសុវត្ថិភាព ។ តៃវ៉ាន់ មានទីតាំងស្ថិតលើចំណុចតភ្ជាប់សំបកផែនដី ចំនួន២ និងនៅជិត Ring of Fire ប៉ាស៊ីហ្វិក ដែលជាចំណុចកើតរញ្ជួយដីញឹកញាប់បំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVIQPi1D2yCvHWAoceTVa9qwvp7HplfV2tyu4i7MbCK97fjRijsTKaBcCPHbhcVdkUO0NMLUIfM0o3phuoX7YGNxVMqhIWWnBbI5SOUMR1g8qOmHZpwOtrIAkiurLi9NqtXQwJZlpZ_ntF-I8socUvfdcO2dFr7pI7qeuXxGROyneCPVOU6V8IuMdwH-pE/s1200/image_2025-04-09_14-58-48.png

កាលពីខែមេសា ឆ្នាំ២០២៤ តៃវ៉ាន់ ធ្លាប់កើតគ្រោះរញ្ជួយដីមានកម្លាំងខ្លាំងបំផុតក្នុងរយៈពេល២៥ឆ្នាំ ស្មើ៧.៤រិចទ័រ ដែលបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ ស្លាប់យ៉ាងហោចណាស់ ១៧នាក់ ព្រមទាំងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីក្រុងហួលៀន ។ មុននេះ នៅឆ្នាំ១៩៩៩ តៃវ៉ាន់ បានកើតរញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ គឺស្មើ៧.៦រិចទ័រ ដែលបានឆក់យកជីវិតពលរដ្ឋតៃវ៉ាន់ រហូតដល់ជាង២,៤០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWC_7T8b3wHxEeJ7XPJ8F0t0THrCkedkoJSPId_zQgigSSTYrZzBEHOQ6UrjN2oarh5gaGs40SCqtJYcruWKMLZgXuK3ueNNocvqVW35gocylR72dnAuXPfS5rGuMsmP6Mh4-eR5mh44GKa_lLRxq6lIpOUFwwFdcEQEZEeg5difFmMGjAWiKxMgwDogK-/s767/image_2025-04-09_14-58-49.png

ក្រោយហេតុការណ៍រញ្ជួយដីខ្លាំងនៅឆ្នាំ១៩៩៩ រដ្ឋាភិបាលតៃវ៉ាន់ ក៏បានកែលម្អបទប្បញ្ញត្តិការសាងសង់ ដោយផ្តោតលើការសាងសង់អគារឱ្យរឹងមាអាចទប់ទល់ជាមួយរញ្ជួយដី ដូចជា ៖ ការប្រើប្រាស់ដែកដើទប់ទល់នឹងកម្លាំងរំញ័រ ។ ក្រៅពីនេះ តៃវ៉ាន់ បានបង្កើតប្រព័ន្ធទំនើបផ្តល់ដំណឹងជាមុន ដែលអាចប្រាប់ពលរដ្ឋពីរញ្ជួយដីយ៉ាងឆាប់រហ័ស មិនដល់១នាទី ព្រមទាំងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រព័ន្ធទំនើបជាបន្តបន្ទាប់ ។ វាអាចផ្តល់ដំណឹងរញ្ជួយដីទៅដល់ពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល តាមរយៈទូរស័ព្ទស្មាតហ្វូន និងបណ្តាញអ៊ីនធើរណេតល្បឿនលឿន ៕