អ្នកបង្កើតមាតិកាល្បីល្បាញដែលបានធ្វើដំណើរទេសចរណ៍ជាច្រើនប្រទេស Travel with Chris បានចូលរួមក្នុងកម្មវិធីរបស់លោក រៀនថត ជាមួយនឹងគូស្នេហ៍ដោយបាននិយាយថាប្រទេសកម្ពុជាគឺអស្ចារ្យប៉ុន្តែត្រូវបានគេយល់ច្រឡំហើយនេះជាហើយផលដែលលោកបានវិលត្រឡប់មកវិញម្តងហើយម្តងទៀត។
នៅថ្ងៃទី៨ មេសា លោក ឆេង សុភ័ក្រ្ត ហៅ រៀនថត បានចេញវីដេអូខ្លីមួយអំពីអ្នកបង្កើតមាតិកាល្បីឈ្មោះដែលជាម្ចាស់គណនី Travel with Chris និងគូស្នេហ៍របស់លោកស្វាគមន៍នៅក្នុងរដូវកាលទី៥របស់ខ្លួនហើយកម្មវិធីផតខាស់មួយនេះគឺទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាកទស្សនិកជនផងដែរ។

នៅក្នុងវីដអូខ្លីនេះ Travel with Chris បាននិយាយពីប្រទេសកម្ពុជាឆ្លងកាត់ទុក្ខលំបាកជាប្រទេសជួបនូវសង្គ្រាម ទើបធ្វើឱ្យមានការយល់ច្រឡំនិងគិតអវិជ្ជមានមកលើកម្ពុជា។ Chris បាននិយាយថា «កម្ពុជាគឺជាប្រទេសអស្ចារ្យតែត្រូវបានគេយល់ច្រឡំមែនទែន នេះជាហេតុផលលោកតែងតែត្រឡប់មកជាច្រើនលើក»។ មុននឹងហ៊ាននិយាយពាក្យនេះ Chris ថាដំបូងឡើងដែលលោកបានមកដល់ខ្មែរដំបូងក៏មានការព្រួយបារម្ភដូចគ្នា។ លោកបានថ្លែងយ៉ាងដូច្នេះថា «លើកទី១ ដែលលោកមកលោករាងភ័យបន្តិចដែរដោយសារតែពេលដែលយើងឆ្លងព្រំដែនមានហេតុការណ៍មួយកើតឡើងជានិច្ចកាល ជារឿងកើតឡើងគ្រប់ទីកន្លែងដែលយើងទៅ វាកើតឡើងចំពោះលោកកាលនៅវៀតណាមមិនមែនតែខ្មែរទេសូមកុំគិតអវិជ្ជមានវាកើតឡើងនៅគ្រប់ប្រទេសនៅលើពិភពលោកចំពោះការទៅដល់ថ្ងៃដំបូង អារម្មណ៍ដំបូង ពេលខ្លះអាចធ្វើឱ្យប៉ះពាល់អារម្មណ៍ពេលយើងធ្វើដំណើរ ខណៈប្រទេសតួកគីក៏កើតឡើងដូចគ្នាដែរ »។
ធ្វើដំណើរច្រើននិងបានយល់ដឹងពីជម្រៅចិត្តប្រជាជនខ្មែរ Chris ក៏បានបន្ថែមដែរថា «នៅជុំវិញអាស៊ីលោកដឹងថាប្រទេសផ្សេងៗមិនបានឆ្លងកាត់ដូចប្រជាជនខ្មែរឆ្លងកាត់នោះទេពួកគេមិនបានបាត់បង់គ្រួសារបងប្អូននិងឆ្លងកាត់សង្គ្រាមនោះទេដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសខ្មែរ»។
គួរបញ្ជាក់ផងដែរថា Chris ធ្លាប់បានធ្វើដំណើរនិងបានផ្សព្វផ្សាយពីប្រទេសកម្ពុជាជាច្រើនដង។ លើសពីនេះលោកក៏បានឧបត្ថម្ភកុំព្យូទ័រនិងម៉ាស៊ីនព្រីនឱ្យសិស្សានុសិស្សប្រើប្រាស់ផងដែរ៕