Home Blog Page 557

អូស្ត្រាលីបដិសេធសហការជាមួយចិនប្រឆាំងនឹងការដំឡើងពន្ធទំនិញរបស់អាមេរិក

0

ប្រទេសអូស្ត្រាលី ៖ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសបដិសេធការអំពាវនាវរបស់ចិន ដែលសូមឱ្យប្រទេសនានាលើពិភពលោក រួបរួមគ្នាប្រឆាំងនឹងការដំឡើងពន្ធទំនិញរបស់អាមេរិក ដោយរដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ថា ប្រទេសអូស្ត្រាលីនឹងកាត់បន្ថយការពឹងផ្អែកចិនរឿងពាណិជ្ជកម្ម ទោះជាចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលីក្តី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS7I_oNk4pYr010XfBtaXcKmwaVdRo0nRFggC6rywRGvV5f6cBb2IuRJw-ckE8eeMLPLCdFrZo4uZsYnoYusRDsyef_wefcoPHI_BiwbOVEuNR7kIUqNYAAApvgRQKkCzWbYN9690LcRJri7WUnj9jRIoowXhanouIHy4FBJLm7_iWBCZcobQ3MlOL-kVq/s584/photo_2025-04-10_16-40-02.jpg
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Richard Marles បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News ក្រោយពីឯកអគ្គរដ្ឋទូតចិនអំពាវនាវឱ្យអូស្ត្រាលីសហការតស៊ូសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដោយលោកនិយាយថា ៖ «យើងនឹងពុំចាប់ដៃចិនក្នុងការប្រកួតប្រជែងអ្វីទាំងអស់ ដែលកំពុងកើតឡើងពេលនេះ ។ យើងពុំធ្វើបែបនេះឡើយ អ្វីដែលយើងធ្វើ គឺការពារផលប្រយោជន៍របស់អូស្ត្រាលី និងប្រឈមមុខជាមួយហានិភ័យជាមួយប្រទេសនានា ។ អូស្ត្រាលីនឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ឥណ្ឌូណេស៊ី ឥណ្ឌា អង់គ្លេស និងមជ្ឈិមបូព៌ា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo7_54JGqb1Hfhblw_cZnzu_Zwv0TKDMKGxeUeYea4eRT3mP9kuF0-VKyIZn5efxG0NZAoQhwKlz_JJRTNuRoZbx_tyXP1namPh2on-klSuigK3gUDZ2vQEQQGN_0b970XU19ov5uco506XmKYM9RUV9HTrD8WKZMBGBdMsQUb8IKI5EyOdHhY6XwqjCMX/s1280/photo_2025-04-10_16-40-02%20(2).jpg

ឯកអគ្គរដ្ឋទូតចិននៅទីក្រុង Canberra ប្រទេសអូស្ត្រាលី លោក Xiao Qian បានផ្សព្វផ្សាយខ្លឹមសារមួយក្នុងកាសែត The Age ដោយអំពាវនាវឱ្យរដ្ឋាភិបាលអូស្ត្រាលីសហការជាមួយចិន ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ លោក Xiao Qian បញ្ជាក់ថា ៖ «នៅក្រោមស្ថានការណ៍ថ្មី ចិននឹងចាប់ដៃជាមួយអូស្ត្រាលី និងប្រទេសនានា ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរលើពិភពលោក» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Kr0MjvOzxsJ8ivQkC6vlQeq_Ckrsjv_gAo_T6m5dZxYGlptUrn9s5zCOkV9wVVfA0sVjJNUDFcFqBO0Msn2-MK6L8uyTgB1PFeveRLeXP3RxKOHDTZ7gmRtyeWEgCTtpeawEbrhKofgYayfCyd3tfZm7sFQNgSFjQ77B__aH1cEn1HwqqcaJrWCOnmB-/s885/image_2025-04-11_08-30-38.png
កាលពីថ្ងៃទី៩ ខែមេសា កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យពិភពលោក ភ្ញាក់ផ្អើលម្តងទៀត ដោយលោកប្រកាសពន្យារពេលអនុវត្តពន្ធទំនិញនាំចូលពីប្រទេសជាច្រើន រយៈពេល៩០ថ្ងៃ លើកលែងតែចិន គឺលោកដំឡើងពន្ធទំនិញចិនភ្លាមៗ ចាប់ពី១០៤% រហូតដល់១២៥% ។ ប៉ុន្តែកាលៈទេសៈនេះជាបញ្ហាប្រឈមសម្រាប់អូស្ត្រាលី ដែលបាននាំចេញទំនិញ១ ក្នុងចំណោម៣ ទៅកាន់ចិន ខណៈទំនិញអូស្ត្រាលីនាំចេញទៅអាមេរិក ស្មើមិនដល់៥% នៃតម្លៃនាំចេញសរុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKJrW4IOyMYo_WbPwygPRHrKcEhG5RfjemN9Cn-6lKNkrY1Fpqh2HgncCqjfFUVZmu0CVvXqxyBb_MB4WVrNCVG4HFMpDH08bAXhNX362XyzxYTNNIWPwPCfjaAQRkp17h8IefjSTXk6kw_wHrlgM6_45doFpS1LXLP_UciKVxiupDEylKnpPS-9J8m726/s668/image_2025-04-11_08-31-28%20(2).png

ភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងពន្ធទំនិញ និងការរឹតបន្តឹងពាណិជ្ជកម្មផ្សេងៗរវាងអាមេរិកជាមួយប្រទេសដៃគូពាណិជ្ជកម្មធំៗ គឺអាចប៉ះពាល់ដល់ការវិនិយោគ និងការចំណាយប្រាក់របស់ពលរដ្ឋអូស្ត្រាលី ខណៈលោក Trump បានកំណត់ពន្ធទាបស្មើ១០% សម្រាប់ទំនិញអូស្ត្រាលី ។ នេះបើតាមមន្ត្រីធនាគារកណ្តាលអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZXqc_dmfbfDi34-YcRDDr1lhEtwCs8uvpgIHlFbDs1GjsYWRZpWRB7XsKU0g8Zs-KsPhnllAZyPWpDcXrZEuNtNnnlp3t7vYCcU6p47-NzgqtJmGxKrAJFNdd25Bkx9SboDaNiZHJQP9Om_tMpC_Ow1Qg-kh987IcgRw3cUKf_X77Ej3-pnJ3fB28-6uC/s1020/image_2025-04-11_08-31-28.png

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងថា ទោះជាលោក Trump ដាក់ពន្ធពុំសមហេតុផល ស្មើ១០% សម្រាប់ទំនិញអូស្ត្រាលី ដែលជាប្រទេសសម្ព័ន្ធមិត្តជាមួយអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្តី ប៉ុន្តែរដ្ឋាភិបាលអូស្ត្រាលីគ្មានគម្រោងសងសឹកអាមេរិកទេ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRcjso3ppGRIiJ1bNrq5cZuJ3IIq8r8ErwnxD4ORbDsHpcBwx0aHAX8FW430QPIKN-Cf_iocnZ5xvPV9C7rQPg_B8cV8M2WehdgSQKdFQWATnOBsx3GjI69LRbd-0ELYTesNLEZQ2prImQVdR9yTy70m_p0kE8eORcOBSeGqSZph6JrvmBuO0n_Kchzc2y/s2560/image_2025-04-11_08-31-26.png

    រដ្ឋាភិបាលចិនបានអំពាវនាវឱ្យប្រទេសនានារួបរួមគ្នាប្រឆាំងនឹងការដំឡើងពន្ធទំនិញរបស់លោក Trump ហើយចិនជឿជាក់ថា ការសហការគ្នាលើពិភពលោក នឹងអាចយកឈ្នះលើអំណាចពាណិជ្ជកម្មរបស់អាមេរិក ។ បច្ចុប្បន្ន ចិនបានសហការជាមួយជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងៗនៅតំបន់អាស៊ី ព្រមទាំងអំពាវនាវឱ្យសហភាពអឺរ៉ុបសហការជាមួយចិនផងដែរ ដើម្បីរក្សាពាណិជ្ជកម្មសេរី និងពហុភាគីនិយម ៕

ប្រូម៉ូសិនពិសេសក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ!!!

0

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ មិត្តហ្វូន Wi-Fi មានប្រូម៉ូសិនពិសេសសម្រាប់អតិថិជនរបស់ខ្លូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ddmGD3RxkqepzfBa3nwUZtqy5tJaLImKmtGYSW4b7BwPwyDFLTztnjU8iZor1Z8A24bVsZ6RUmwAY97sOtWxyNzThuiPE3i2IBZE_QA5NRPtWQyf8loXSrNr6LqMqMePCN0Bod0IfH2P90lt1mzO75vpfPtKxzBnKT4l6HQzW9uFFIF9xOj-pOiAaqRk/s1430/Picture2.png
ភ្នំពេញ៖ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះក្រុមហ៊ុនមិត្តហ្វូន មិត្តហ្វូនវាយហ្វាយ មានកម្មវិធីពិសេសសម្រាប់អតិថិជនដែលបានចុះឈ្មោះថ្មីនឹងទទួលបានការបន្ថែមការប្រើប្រាស់ 1ខែ-3ខែ និងអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ៖
*សម្រាប់អតិថិជនថ្មី៖
*** បង់មុន3ខែប្រើបាន3ខែ
*** បង់មុន6ខែប្រើបាន7ខែ
*** បង់មុន12ខែប្រើបាន15ខែ
**មិនមានប្រាក់កក់
**អោយខ្ចីម៉ូឌឹម
**ថ្លៃតម្លើង 10$https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivUFmX1g94w_1D17_4QbWUSXOipqsAdjI4-coVa1HQgh1F_E6oT6iXtxww6xTbhzDOi8WO1LjapWQUNmuPcYFr6_2hdkuHPyqFy3bZ7mJLEM9XSsx7km1G2txi0mM83XQHbHVj6qGafd-IQeA6R4zsxxfER-EfJAsF13pFV5rKqUCyU66PWj1-Qz2_3XcO/s1430/Picture1.png

*សម្រាប់ការភ្ជាប់អ៊ីនធឺណិតWiFi ឬទូទាត់មុនចាប់ពី 3ខែឡើងទៅ នឹងមានឱកាសឈ្នះរង្វាន់ធំៗរួមមានដូចជា៖
???? រង្វាន់ទី1: iPhone 15 Pro Max ចំនួន ១ រង្វាន់
???? រង្វាន់ទី2: SAMSUNG Smart TV (43inch) ចំនួន ២ រង្វាន់
???? រង្វាន់ទី3: ទូទឹកកក SAMSUNG ចំនួន ២ រង្វាន់
បញ្ជាក់ការផ្តល់ជូនពិសេសនេះចាប់ពីថ្ងៃទី01ខែមេសាឆ្នាំ2025រហូតដល់ថ្ងៃទី30ខែមេសាឆ្នាំ2025។
រួសរាន់ឡើងចុះឈ្មោះភ្ជាប់អ៊ីនធឺណិត wifi ល្បឿនលឿន តម្លៃសមរម្យ និងទទួលបានរង្វាន់យ៉ាងច្រើនសន្ទឹកសន្ធាប់។
ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ 097 6 097 097
តេលេក្រាមឆានែល https://t.me/Metfone_WiFi

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ ឆ្នាំ ២០២៥

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ ប្រេងឥន្ធនៈ របស់ទីស្តីការក្រសួង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី……១.១…. ខែមេសាឆ្នាំ ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ១២ ខែឧសភា… ឆ្នាំ ២០២៥ វេលាម៉ោង០៩:០០០នាគត់ ។

ការបើកសំណើដេញថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង ០៩:០០០៧៩៩៩ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៥។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែ មួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ៕

ទេព បូព្រឹក្ស នឹងតំណាងកម្ពុជាចូលរួមកម្មវិធីមួយហើយនាំយកទស្សនីយភាពដ៏អស្ចារ្យរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិ

0

តារាចម្រៀង ទេព បូព្រឹក្ស នឹងតំណាងប្រទេសកម្ពុជាចូលរួមមហោស្រពអន្តរជាតិ Round Festival ដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។ លើសពីនេះតារាចម្រៀងរូបនេះបានប្រកាសថារូបនាងនឹងនាំយកការសម្តែងបែបសហសម័យតាមរយៈបទចម្រៀង ទេពរាជ បញ្ចូលជាមួយនឹងវប្បធម៌ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFkVzA2oPcYmcNUBbs2ZZVrCvlPCwwck8Bff0HKow6kf2g_xnNHBh7CLenv9uode-w0ehJSDjAxaNonX4YHJM0zJpxgn_66NWzS2N16W9zMd5JLQ8PW3UsD2xKURjeXkIjKNu3MyIxr-V3bQngolcIgO52s_qViknF0SGZgnAWIniblsKJRbJHPBYzheVq/s2048/image_2024-05-03_11-04-59.png

នៅថ្ងៃទី១០ មេសា នេះមហោស្រពអន្តរជាតិ Round Festival បានប្រកាសពីសិល្បករកម្ពុជាគឺជាតារាចម្រៀង ទេព បូព្រឹក្ស នឹងមានវត្តមានក្នុងកម្មវិធីនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី។ ជាមួយនឹងការប្រកាសវត្តមានរបស់ ទេព បូព្រឹក្ស ដែលនឹងចូលរួមក្នុងកម្មវិធីប្រមូលផ្តុំពីការតារាចម្រៀងមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងប្រទេសកូរ៉េ តារាចម្រៀងរូបនេះក៏បានបញ្ជាក់ពីបទដែលនឹងយកទៅសម្តែងថែមទាំងនឹងបង្ហាញទស្សនីយភាពវប្បធម៌ខ្មែរទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5s9A674oJkBbXC2cUH8bug7HRY3b63DZCnHpTmY9HrpzMt-aJoMDTqlDOx8Wk7tUmYjGXNwJ_JzVd8e0RG3HKz_-tAuWNT2iXXMY8hQW5COclM4-Wb60xp3_OKMLp-0S_8E7S06oDSQgs5Cr3V-A1YqirV4hpkE2T1nj7iv8c8E8ntQGd0ocBp3Mgp2xL/s2048/image_2024-05-03_11-05-03.png
ម្ចាស់បទ«វីរៈនារី» បានសរសេរនៅលើបណ្តាញសង្គមថា «នាងខ្ញុំទេព បូព្រឹក្ស នឹងនាំយកការសម្តែងបែបសហសម័យរួមមាន ល្ខោនខោល , របាំមណីមេខលា និង អប្សរា ជាលើទីមួយនៃសិល្បៈខ្មែរដែលនឹងរួមបញ្ចូលគ្នានៅលើឆាកអន្តរជាតិក្រោមទស្សនីយភាពបទ «ទេវរាជ » អ្វីដែលនាងខ្ញុំធ្លាប់ស្រមៃថានឹងដឹងដៃវប្បធម៌ទៅកាន់ឆាកអន្តរជាតិពេលនេះសម្រេចចេញជាផ្កាហើយ។ BRING OUR KHMER TO THE TOP»។

ការប្រកាសដំណឹងរីករាយនេះ អ្នកគាំទ្ររួមទាំង ជី ដេវិត ផងបានចែករំលែកដោយក្តីរំភើបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihFV9z4hofGtDWYUIhyJm8TuuoWKGM6OdLDOVisetCF93FeZkEkTXJYbtFtaeg3OiQdFtm7E9QvoQwrG4wqOFCRjVE4ndzbQco6HbDXgoKuNGTyxEkmZtaBuOe5-ydrY0cfjkpPrkvF71z5kCSJ_bSJu9dv547aiNcGQSH7DlAR9LBCnWWog1FQP4N6SWl/s2048/image_2024-05-03_11-05-04.png

មហោស្រពអន្តរជាតិ Round Festival គឺជាកម្មវិធីដែលនាំយកតន្រ្តីករ និងវប្បធម៌មកពីប្រទេសសមាជិកទាំងដប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន និងកូរ៉េខាងត្បូងដើម្បីពង្រីកតន្ត្រីប៉ុបអាស៊ីចូលទៅក្នុងទីផ្សារពិភពលោក។ កាលពីឆ្នាំ២០២៤ អ្នកតំណាងប្រទេសកម្ពុជាគឺជាតារាចម្រៀង ចិត្ត កញ្ចនា ខណៈកម្មវិធីនេះគឺមានការផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់កូរ៉េគឺ KBS World ៕

នរិទ្ធ បញ្ចេញរូបផ្អែមល្ហែមជាមួយ ហ្សាណា ឌឺដងទៅកាន់ យូហៃ

0

បន្ទាប់ពីចេញបទចម្រៀងជាមួយគ្នាលើកដំបូងក្នុងឱកាសអបអរសាទរពិធីចូលឆ្នាំខ្មែរតារាចម្រៀងសង្ហា នរិទ្ធ បានបញ្ចេញរូបភាពផ្អែមល្ហែមជាមួយកញ្ញា រ៉េត ស៊ូហ្សាណា តែពីរនាក់។ មិនត្រឹមតែប៉ុណ្ណោះ នរិទ្ធ ថែមទាំងឌឺដងទៅកាន់តារារ៉េប យូហៃ ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Mx-V4C-1E4MFY4tslPYQ5OW05YwFsgK_2x040Qjl6VuKVZckvVLW6MKcjSD0txxm0rlF5t5TquQPeMG9HDUKVKj-Y1X3YbeQEDY0a6rNqvMWSu2kdu6-_TWpboJ1Sbl2nJaK_l0ef58p3e1tPtz60FSFZCCYg8eaZjIOmmM3jubIWTlNqnChQ3K_g9Ln/s1280/photo_2025-04-10_09-15-45.jpg

នៅយប់ថ្ងៃទី៩ មេសា តារាចម្រៀង នរិទ្ធ បានបង្ហោះរូបគូជាលើកដំបូងជាមួយនឹងតារាចម្រៀង រ៉េត ស៊ូហ្សាណា ជាមួយនឹងកាយវិការដៃរូបបេះដូង។ មិនត្រឹមតែបង្ហាញរូបភាពផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែ នរិទ្ធ ថែមទាំងបោះសម្តីផ្លែផ្កាទៅកាន់តារារ៉េប យូហៃ ថែមទៀតជាមួយនឹងពាក្យថា «សូមទោស យូហៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn2xKP6f7HRIrE_f1rLu0n2Yt8CVMlqz92ePhg9m164vsBc0uzYse1e1yqZaxjNZVUBVlkAr3APszj-7-ZnDWa98eyQqD9g36R-NsV_UfwJGbTTWA1WPJydt5FL-WH5kLk508lapB65xL7Q9GcBQ3GnbRv_-XciSbyRUF-IYBn7CU-rtScWiD-kRFR5Tzb/s1280/photo_2025-04-10_09-15-32.jpg

រូបភាពជាមួយនឹង ហ្សាណា ថែមទាំងបោះសម្តីបែបនេះបានជំរុញឱ្យ យូហៃ ចូលទៅខម្មិនលើកការបង្ហោះរបស់ នរិទ្ធ ថា «ឈប់ទៅខូច» ខណៈ នរិទ្ធ តបវិញថា «ខឹងមែនម្ចាស់ពាន?»។ ជាមួយនឹងការបង្ហោះនេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា នរិទ្ធ ធ្វើបាបយូហៃ និងពាក្យថា ក្បត់ស្រស់ៗនៅនឹងមុខ រួមទាំងមតិយោបល់ផ្សេងទៀតថា សង្គ្រាមគ្រូបង្វឹកនិងកូនក្រុម…។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGZgPvmXW0iTA1al7Yu5E2if4XlUv2OvUPgYFpt2swn3tsw1wvNQRW6RnBAqUvc4Zh4KoetFJyS0Tw2fjlqiBLeAcDFcVnfP7uZerEua4Mjfuzb01quzw3WEsp0mQ-EMK2LS93boNLpMaHnEsOAu6IXhQ95YCDfo_unEZ9w2PPrdZt1MKhGTq7_mPAuSuS/s2048/image_2025-04-10_08-57-20.png

គួរឱ្យដឹងថា រ៉េត ស៊ូហ្សាណា និង យូហៃ ត្រូវបានអ្នកគាំទ្រជាច្រើនចង់ឱ្យតារាចម្រៀងទាំងពីរមានទំនាក់ទំនង។ ការ Ship របស់អ្នកគាំទ្រដោយសារតែឃើញសកម្មភាពយកចិត្តទុកដាក់និងខុសពីធម្មតារវាងអ្នកទាំងពីរ។ លើសពីនេះទៅទៀតកាលពីកន្លងមកថ្មីៗនេះអ្នកគាំទ្របានចាប់អារម្មណ៍ឃើញថាកែវភ្នែករបស់ យូហៃ ដែលសម្លឹងទៅកាន់ ហ្សាណា គឺពោរពេញដោយក្តីស្រលាញ់ពេញចិត្តចំពោះនាងទោះបីជាមិននិយាយចេញពីមាត់ក្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOe6X2TwEvaU4ws_g9uyNBZWxaT7pdyOjwhsgs4GeGw1NUqTpJY-PSoZj95Thw3_-JZgiDySfJEfV5WOG8GmKw9JyMtDAtqlDaW2HVprX_tbp9TrjxgT8V4_mAGE5T4G8cQJTWITeBrs65mmrl1Kt0VgPG83poQB47muUorjj3GzYFvd3rA-yfefW2EfC4/s739/image_2025-04-10_08-57-13%20(2).png
ក្នុងទ្រនំបារមីដែលជាតារាចម្រៀងស្រីតែម្នាក់ រ៉េត ស៊ូហ្សាណា គឺទទួលបានការមើលថែជាពិសេសពីតារាចម្រៀងផ្សេងៗខណៈនាងបានចាប់ដៃគូជាមួយនឹង យូហៃ ទៅលើបទ 2AM ដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ថ្មីៗនេះ ហ្សាណា ក៏បានចាប់ដៃគូជាមួយនឹង នរិទ្ធ តាមរយៈបទ«ឯណាស្រីពៅ?»។ ជាមួយនឹងតារាចម្រៀង នរិទ្ធ និង យូហៃ អ្នកគាំទ្រមួយចំនួនក៏មានបំណងចង់ឃើញ ហ្សាណា ចាប់ដៃគូជាមួយនឹង វណ្ណដា ដូចគ្នា៕

បន្ថយពន្ធមកសល់ត្រឹម៥ភាគរយ ក្រោយអាមេរិកយល់ព្រមចរចា

0

រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះ ស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈគោលនយោបាយដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ។

ដើម្បីបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម ភាគគីខាងកម្ពុជានាមបញ្ចុះពន្ធគយ ពីអាត្រា ៣៥ភាគរយ មកត្រឹម ៥ភាគរយ លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា។

បើយោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីដូណាល់ ត្រាំ។បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹម អត្រា ១០ភាគរយ ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាមេរិក ក្នុងនោះ រួមមាន កម្ពុជា ផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩ភាគរយ សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០ភាគរយ តែប៉ុណ្ណោះ។

បន្ថែមពីនេះ ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាម៉េរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ ជុំវិញបញ្ហាពន្ធនេះ៕

រោងចក្រចម្រាញ់ប្រេងដំបូងបង្អស់ និងធំជាងគេ នឹងលេចរូបរាងនៅខេត្តកំពត

0

ក្រុមហ៊ុនចិន Guanzun Energy Investment Co., Ltd គ្រោងនឹងបង្កើតរោងចក្រចម្រាញ់ប្រេងដំបូងបង្អស់ និងធំជាងគេ នៅក្នុងខេត្តកំពត។

គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ២៣៤ហិកតា មានតម្លៃរហូតដល់ ៣.៥០០លានដុល្លារ ដែលមានសមត្ថភាពចម្រាញ់ប្រេងបាន ១០លានតោនក្នុងមួយឆ្នាំ។

រោងចក្រចម្រាញ់ប្រេងនេះនឹ ងត្រូវអភិវឌ្ឍជាពីរដំណាក់កាលផ្សេងគ្នា ដែលដំណាក់កាលនីមួយៗមានរយៈពេល ១៨ខែ។

ដំណាក់កាលទី១ នឹងត្រូវសាងសង់រោងចក្រចម្រាញ់ប្រេងដែលអាចផលិតប្រេងបាន ៥លានតោនក្នុងមួយឆ្នាំ ក្រោមទុនវិនិយោគប្រមាណ ២,៦ពាន់លានដុល្លារ។

ដំណាក់កាលទី២ នឹងត្រូវអភិវឌ្ឍចម្រាញ់ប្រេងឱ្យបាន ៥លានតោនក្នុងមួយឆ្នាំ ក្រោមទុនវិនិយោគប្រមាណ៩០០លានដុល្លារ។

គម្រោងនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញការងារក្នុងស្រុក និងបង្កើនសន្តិសុខថាមពលក្នុងប្រទេស៕

ចិនប្តឹងអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោក ករណីអាមេរិកដំឡើងពន្ធទំនិញចិនខ្ពស់

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មាន China Xinhua រាយការណ៍ថា ក្រសួងពាណិជ្ជកម្មចិននឹងប្តឹងអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ករណីអាមេរិកដំឡើងពន្ធទំនិញចិនខ្ពស់ ។ លើសពីនេះ គណៈកម្មការពន្ធចិននឹងដំឡើងពន្ធទំនិញនាំចូលពីអាមេរិក ស្មើ៨៤% អនុវត្តចាប់ពីថ្ងៃទី១០ ខែមេសា ក្រោយពីអាមេរិកដំឡើងពន្ធទំនិញចិនខ្ពស់ជាបន្តបន្ទាប់ ដែលចិនចាត់ទុកថា អាមេរិកបានប្រព្រឹត្តទង្វើខុសឆ្គងយ៉ាងខ្លាំង ព្រមទាំងល្មើសសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិនយ៉ាងធ្ងន់ធ្ងរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqYZA-lNnEybGlUYrUd75EVzOJTPxNfEC0QbxzetmCtyo8VsDfrPrC5Ru0XbqeZRED8iE19Ltq3CjeRcDJVTEX63wNSO9BhUv1EFtcrPM9PNDL0E3nnmZnmkbb2Lmk81iQGRXg362fK8_A0pqv6o699_3DDnhjYMxslsIFBbP5gl7ZUB6moII2a8qDi7OQ/s2000/image_2025-04-10_14-38-05.png

បើតាមមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិន គឺការដំឡើងពន្ធទំនិញខ្ពស់របស់អាមេរិក ជាការល្មើសច្បាប់អង្គការពាណិជ្ជកម្មពិភពលោកយ៉ាងខ្លាំង ហើយជាកំហុសឆ្គងដ៏ធំមួយរួមផ្សំទាំងកំហុសពីមុន ។ ហេតុនេះ ទង្វើរបស់អាមេរិកបង្ហាញពីការគំរាមកំហែងមកលើចិនតែម្ខាង ហើយចិនប្តេជ្ញាចិត្តយ៉ាងមុតមាំការពារសិទ្ធិ និងផលប្រយោជន៍ដោយស្របច្បាប់តាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក, គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី, គាំទ្រសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfdAXsa2_U1h4O4MZlzBU8JAuXfJ0b5XEleuZOOsorn61tSI_tTRzW4IvE3PBaNdKMnh53K54pdZVcEMhPaCAr_2WAjMeWfaYXPALrSmWF8owHzR8UMCm9l-DMNf_QICGaJ115TjGdgzEm8px_LvJqJzVfHgEk5f0YN9CpHw5a-o45q7kqjookkU4fI05J/s960/image_2025-04-10_14-38-06.png
កាលពីថ្ងៃទី៩ ខែមេសា កន្លងមក លោក លីន ជៀន មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានអំពាវនាវឱ្យអាមេរិកបញ្ឈប់អាកប្បកិរិយាក្រអឺតក្រទម និងគំរាមកំហែង ដោយលោកបញ្ជាក់ថា បើចង់ដោះស្រាយបញ្ហាតាមរយៈការចរចាគ្នា អាមេរិកគួរតែបង្ហាញអាកប្បកិរិយាគោរពគ្នាទៅវិញទៅមកដោយស្មើភាព ព្រមទាំងមើលពីផលប្រយោជន៍រួមគ្នា ។ ប៉ុន្តែបើអាមេរិកមិនអើពើនឹងផលប្រយោជន៍ជាមួយចិន រួមទាំងផលប្រយោជន៍ពិភពលោក ហើយអាមេរិកនៅតែបន្តធ្វើសង្គ្រាមពាណិជ្ជកម្ម ចិននឹងចាត់វិធានការវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPE4gceIrChCUimcNxCmnWfKbl-vzvpYhJHUBX168e8mCRKEBkxvAEYN-0LVoeZqcb469EuBGq-zTMfMgNkiAJWwL69ycyzs2DZr61g_Y5YK7huZRELe_C2lh41hOqs95zQtZ0-Ff7EFM9Q3tpDwSm2jkWOr54hCer-arYx4ySCn-L3oSLgY6VcCkL-9Cc/s1255/image_2025-04-10_14-38-04.png

មុនពេលចិនដំឡើងពន្ធទំនិញអាមេរិក ស្មើ៨៤% រដ្ឋាភិបាលចិនបញ្ជាក់ថា ពុំចង់ប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មទេ ប៉ុន្តែចិនមិនអាចនៅស្ងៀមបណ្តោយឱ្យសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនត្រូវខូចខាតឡើយ ។

ដោយឡែក ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា អាមេរិកនឹងទទួលបានចំណូលពន្ធ ចំនួន២,០០០លានដុល្លារក្នុង១ថ្ងៃ កន្លងមក មានប្រទេសជាង៧០ប្រទេស បានសុំចរចាពាណិជ្ជកម្មជាមួយអាមេរិក ។ មេដឹកនាំអាមេរិកជឿជាក់ថា គោលនយោបាយដំឡើងពន្ធរបស់ខ្លួននឹងជួយស្តារឧស្សាហកម្មអាមេរិក ហើយលោកបានបង្ខំឱ្យក្រុមហ៊ុននានាផ្លាស់ប្តូរទីតាំងផលិតទំនិញមកអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSpOdiD5a2kHdjf1OTFVC7JYC89mSjTwXyisnvSplq5d8e03gbOKKO90DhYJWVbCBNcrkgWFnoq9d_VMqBDt-1WaSdJhfnRMzGEPYcC3ub5rBMAYluvBjkfG704mKyygLPRjtTnk4CTo0nGBSnlEXWgjAbHozT9mLoYVQ2xVl1ZfAbGOJThP7RSR2Xv06/s700/image_2025-04-10_14-38-03.png

ចិនដំឡើងពន្ធទំនិញអាមេរិកវិញ ស្មើ៨៤% បានធ្វើឱ្យប្រទេសនានាលើពិភពលោក បារម្ភពីការផ្ទុះសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែខ្លាំងឡើង ។ ការដំឡើងពន្ធទំនិញអាមេរិក គឺចិនបានធ្វើឡើងមិនប៉ុន្មានម៉ោង ក្រោយពីលោក Trump ដំឡើងពន្ធទំនិញចិនខ្ពស់ ស្មើ១០៤% រីឯការដំឡើងពន្ធទំនិញចិនលើកចុងក្រោយបង្អស់ ស្មើ១២៥% ចិនពុំទាន់មានវិធានការឆ្លើយតបវិញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgSQ-VYEjJEBFZJI4A_kgkpO-8EA5pqFWT7G3aIQ2yAzSMypbSNqZZLzRzrv7Hx4iGKiwrGHOWRW3HqXjjXI8hPstwM-T67teHrETBB0DtpxIke5QUNd49hJqrxmFu2piGnk9bf5oC4KYLwE1o7UYFhIs6PscFFRcnTdZLxm6HM9_Po8ZcZ2Umd-CR3JD0/s1199/image_2025-04-10_14-38-03%20(2).png

នៅថ្ងៃទី១០ ខែមេសា នេះ សារព័ត៌មានបរទេសរាយការណ៍ថា លោក Trump បានដំឡើងពន្ធទំនិញចិនបន្ថែមទៀត រហូតដល់១២៥% និងអនុវត្តភ្លាមៗ ប៉ុន្តែលោកនឹងផ្អាកការប្រមូលពន្ធខ្ពស់ (Reciprocal Tariff) ពីប្រទេសផ្សេងៗ រយៈពេល៩០ថ្ងៃ ដោយលោកប្រមូលតែពន្ធទំនិញអប្បបរមា ស្មើ១០% ប៉ុណ្ណោះ ។ លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «ដោយសារចិនមិនគោរពទីផ្សារពិភពលោក ទើបខ្ញុំដំឡើងពន្ធទំនិញចិន ស្មើ១២៥%» ៕

ចិនអំពាវនាវឱ្យប្រទេសនានាលើពិភពលោក សហការជាមួយខ្លួនរួមគ្នាប្រឆាំងរបបផ្តា.ច់ការពាណិជ្ជកម្មរបស់ Trump

0

ប្រទេសចិន ៖ រដ្ឋាភិបាលចិននឹងឆ្លើយតប និងចាត់វិធានការជាច្រើនដើម្បីការពារផលប្រយោជន៍ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្តើមដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីចិនជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវឱ្យប្រទេសនានាលើពិភពលោក សហការជាមួយចិន រួបរួមគ្នាប្រឆាំងនឹងរបបផ្តា.ច់ការពាណិជ្ជកម្មរបស់​លោក Trump ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpr0_Hbun3MVb4H3lY0K1244DdOlKA-DI8YCQlZGpwZtJvECJFG3ZncR6Tt6440aZuufuGV8Si-50mOF7HuMp7VD14xoH-sDLSLuYDL_OFFlxgZlVIGsbwjKbWXN3WlKCRMv0Ccjn2q5QgQVp8ob3ZEqZnSHqwaETC9XXAb76_hjctgtPCIJ0K0b1IFbu/s1500/image_2025-04-10_14-17-35.png
មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃទី៩ ខែមេសា កន្លងមកថា អាមេរិកនៅតែដំឡើងពន្ធទំនិញចិនខ្ពស់តាមអំពើចិត្តរបស់ខ្លួន និងដាក់សម្ពាធចិនខ្លាំងបំផុតមិនឈប់ឈរ ។ ហេតុនេះ ចិននឹងប្រឆាំងដាច់ខាត ហើយចិនគ្មានថ្ងៃទទួលយកអំណាច ឬការគំរាមកំហែងណាមួយឡើយ ។ បើអាមេរិកពុំគិតពីផលប្រយោជន៍របស់ប្រទេសទាំង២ និងផលប្រយោជន៍ពិភពលោក ហើយនៅតែប្រកាន់យកសង្គ្រាមពាណិជ្ជកម្ម ចិននឹងតស៊ូជាមួយអាមេរិក រហូតដល់ទីបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT0vc_uLL4tR_wiO2xuWEWdj50TIU7-XdvsIf97EYF3P5b9sYLAgQuibp5n10aXwWldCNKl_ntE3As_5PIZjG6mHf9Xe-lR_-621mNmiblPsBPWCn5QgD8P2lpU34E0Sfqb2TjgxGI-Yun2K-Bo9fOVV07CwOhsYH7OL5iR8jYBXq2sxZbmOdXfr_cCc4N/s1280/image_2025-04-10_14-17-36.png

ប្រទេសចិនបានបង្ហាញគោលជំហរប្រឆាំងនឹងអាមេរិក ក្រោយពីលោក Trump ដំឡើងពន្ធទំនិញចិនខ្ពស់ជាបន្តបន្ទាប់ ចាប់ពី២០% រហូតដល់១០៤% និងកើនឡើងដល់១២៥% ដោយសារចិនពុំព្រមលុបចោលការដំឡើងពន្ធទំនិញអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrSpkPh-_KUNrRJqtOrfMS_GHWDA1bAsHgvkmuSx8109Zy7GuCXiyCgD_yI1NSfn3FLHIVKIgINPJ3YvBtHiVMnP4yoHoRhiREQ4rS-GzOSFz1_xn68BSyLJATemCWfFcF71UsHwRk6KiwN6kRv2juoXc4rOWB5EN_-hhn9GlMh4KHTugxTkOcAwX0Yzwb/s862/image_2025-04-10_14-17-36%20(3).png

ដូចគ្នានេះ មន្ត្រីក្រសួងពាណិជ្ជកម្មចិននិយាយថា ចិននឹងចាត់វិធានការជាច្រើនដើម្បីឆ្លើយតបជាមួយអាមេរិក ហើយចិននឹងតស៊ូរហូតដល់ទីបំផុត បើអាមេរិកនៅតែរឹតបន្តឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ពីព្រោះគ្មានប្រទេសណាមួយឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេ ។ ទោះយ៉ាងណា ចិនចង់ចរចាជាមួយអាមេរិកអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីដោយស្មើភាព ដើម្បីកាត់បន្ថយក្តីបារម្ភរបស់ភាគីនីមួយៗ ។

ក្រៅពីចិន នៅមានប្រទេសជាង៦០ទៀត បានប្រឈមនឹងអត្រាពន្ធទំនិញខ្ពស់របស់លោក Trump ដូចជា ៖ ពន្ធទំនិញកម្ពុជា ស្មើ៤៩%, វៀតណាម ៤៦%, ថៃ ៣៦%, កូរ៉េខាងត្បូង ២៥%, ជប៉ុន ២៤% និងបណ្តាប្រទេសនៅសហភាពអឺរ៉ុប ២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQl91KKZwq3W6l-WA_Vgnod8eFC9s3oSfhoKwxMko8gMQ50ERvK6T0rTwoq5Qn0irH30RBYmNznjgZ_aIzwpjjdkkjFLW79dwYPfB0bM9uniPvIA3FRI5XzQ38UKquNy9TzO9acSnRliY9pGwTpD26TucnlYqRuT757pyEbS7MZgXm-j3CWK_QCsI6nkRm/s1440/image_2025-04-10_14-17-36%20(2).png

តាមការចុះផ្សាយរបស់កាសែតចិន China Daily គឺរដ្ឋាភិបាលចិនបានអំពាវនាវឱ្យប្រទេសនានាលើពិភពលោក រួបរួមគ្នាប្រឆាំងនឹងការដំឡើងពន្ធទំនិញរបស់លោក Trump ហើយចិនជឿជាក់ថា ការរួបរួមគ្នារបស់ប្រទេសនានា នឹងអាចយកឈ្នះលើអំណាចពាណិជ្ជកម្ម ។ បច្ចុប្បន្ន ចិនបានសហការជាមួយជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងៗនៅតំបន់អាស៊ី ព្រមទាំងអំពាវនាវឱ្យសហភាពអឺរ៉ុបសហការជាមួយចិន ដើម្បីរក្សាពាណិជ្ជកម្មសេរី និងពហុភាគីនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Lr5tF3zIBQQEMXbSR7lySz4buHb9Tv9GuyI2jEmc0jqGvsANRyylPwo7AJUqO0dv4BWTNSp4q1rnGk_sMeVgwxwEBfv4lvoqj2zJ2Dxwu1L8NbMZHrx3fXh0nWk4hgVarakx7fOjwRk95krYs3MPSJj1rL_ASBAnr0x6G0ZFfe0f-8d4OH0aPQ2EyD3I/s2400/image_2025-04-10_14-17-37.png

សង្គ្រាមពាណិជ្ជកម្មនឹងអូសបន្លាយយូរ និងផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ជារៀងរហូត ។ ទោះជាសង្គ្រាមពាណិជ្ជកម្មបញ្ចប់ដោយការចរចា, ការយល់ព្រមដកថយរបស់ប្រទេសណាមួយ ឬការប្រឈមមុខជាមួយគ្នាបន្តទៀត ប៉ុន្តែវានឹងមានផលប៉ះពាល់ដល់ពលរដ្ឋរបស់ប្រទេសទាំងអស់ ដូចជា ៖ តម្លៃទូរស័ព្ទស្មាតហ្វូនកើនឡើង, ការខ្វះខាតទំនិញមួយចំនួន និងសេដ្ឋកិច្ចពិភពលោក រង្គោះរង្គើ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ច ៕

១០ យ៉ាងដែលអ្នកត្រូវដឹងពេលធ្វើដំណើរទៅក្រៅប្រទេស

0

ការធ្វើដំណើរទៅក្រៅប្រទេស មិនថាក្នុងលក្ខខណ្ឌទៅកម្សាន្ត បន្តការសិក្សា ឬធុរកិច្ចផ្សេងៗទេ គឺប្រៀបបានដូចជាការផ្សងព្រេងដ៏អស្ចារ្យអញ្ចឹងដែរ ដែលផ្តល់ឱកាសឲ្យអ្នកស្វែងយល់ពីវប្បធម៌ ជួបមនុស្សថ្មីៗ និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ទោះជាយ៉ាងណាក៏ដោយ ការឈានជើងចូលក្នុងទឹកដីដែលអ្នកមិនធ្លាប់ស្គាល់ពីមុន ក៏អាចកើតមានជាមួយនឹងបញ្ហាប្រឈមផងដែរ បើទោះបីជាប្រទេសនានាភាគច្រើនផ្តល់សិទ្ធសេរីភាពឲ្យភ្ញៀវទេសចរណ៏ទៅលេងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Uxn5jAZVRegPqK3n7fnIUFv2VF9betEc8nPcYXpLf2i033Ks7A7CEPsyVMYN8vAe7ofcAbkN0D0qpVz2sXiTqjcdW8J0t4JfpNuvHzIVSifJZu2z8UcbtlIFnrqW_Ff4iP0UTaUBbj_y-rbpPCqG9sAsiZpPxE-ee5Pv0reS3pJwpJ9ULPrVE2tpeFce/s2560/image_2025-04-10_14-11-27.png

ដើម្បីធានាបាននូវបទពិសោធន៍ថ្មីៗដោយគ្មានការរំខាន វាជារឿងចាំបាច់ណាស់ដែលអ្នកត្រូវយល់ដឹងអំពីច្បាប់អន្តោប្រវេសន៍ បទដ្ឋានវប្បធម៌ និងហានិភ័យដែលអាចកើតមានជាយថាហេតុ។ ខាងក្រោមនេះ ជាមគ្គុទ្ទេសក៍សំខាន់ៗដែលអ្នកធ្វើដំណើរគ្រប់រូបគួរដឹងមុនពេលឆ្លងដែន៖

១៖ ស្វែងយល់ពីច្បាប់អន្តោប្រវេសន៍ ប្រទេសនីមួយៗមានតម្រូវការអន្តោប្រវេសន៍ជាក់លាក់ណាស់ រួមទាំងទិដ្ឋាការ ភស្តុតាងនៃការធ្វើដំណើរបន្ត និងកំណត់ត្រាចាក់វ៉ាក់សាំងជាដើម។ ស្រាវជ្រាវព័ត៌មានលម្អិតទាំងនេះសិនមុនពេលធ្វើដំណើរ ដើម្បីជៀសវាងការផាកពិន័យ ការនិរទេស ឬការហាមឃាត់ការចូលតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJwWx5cUzJJRZEmk70RzJBj-B5D9tDvsfGBEbYnWLBxBplsrZQX5chiEo6Gjuo-JnWpctg1uciSHH4k7mb8SWtTBUh5x_hdiDKp0h76MSubiMhwCULqkadj18cAe_LuwDqxAAH7y32CZb16awbWmxGcNSciq-Jt8ewul41rkwgj8MTM3KgVCKDFt5KSpek/s1200/image_2025-04-08_11-06-18.png
២ ជៀសវាងការទទួលសំណើរជនចម្លែក ការដឹកជញ្ជូនទំនិញឲ្យអ្នកដទៃអាចពាក់ព័ន្ធនឹងអ្នកដោយអចេតនាប្រសិនបើវាស្ថិតក្នុងសកម្មភាពខុសច្បាប់។ គួរបដិសេធប្រសិនបើនរណាម្នាក់ឲ្យអ្នកកាន់ឬផ្ញើរបស់សបរនៅនឹងអ្នក ហើយក៏ប្រុងប្រយ័ត្នចំពោះឥវ៉ាន់របស់អ្នកផងដែរ។
៣ គោរពច្បាប់មូលដ្ឋាន និងគយ អ្វីដែលអ្នកតែងធ្វើនៅប្រទេសអ្នក អាចត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅប្រទេសផ្សេង មិនថាសកម្មភាព ការស្លៀកពាក់ ឬឥរិយាបទរបស់អ្នកជាដើម។ ដូចនេះត្រូវយល់ដឹងបទប្បញ្ញត្តិក្នុងប្រទេសដែលអ្នកទៅជាមុនសិនដើម្បីទប់ស្កាត់បញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNafZD2gvuqRqENTiiJXKSmtc0Ad3cuNMrdY5J323ZgLYVqn2UC98fe258JkmszLQJTFgOl9l9mPRLDi3e741uv5MCSimNGeb2fuwVY-jjT0s1aAR6bdvKkDnpN1P6JAnl9npkAsOt7xavM7KVdIh9jRxvMBis19TDI0iFDsEQDy7BklJo_2aG0utsaUTi/s1500/image_2025-04-08_11-06-19%20(2).png
៤ ការរត់ពន្ធគ្រឿងញៀនមិនមែនជារឿងកំប្លែងទេ ប្រទេសជាច្រើនអនុវត្តការផាកពិន័យយ៉ាងធ្ងន់ធ្ងរចំពោះបទល្មើសទាក់ទងនឹងគ្រឿងញៀន រួមទាំងការជាប់ពន្ធនាគារ ឬសូម្បីតែការប្រហារជីវិត។ ពិនិត្យឥវ៉ាន់របស់អ្នកឱ្យបានហ្មត់ចត់ ដើម្បីឱ្យប្រាកដថាអ្នកមិនបានដឹកជញ្ជូនវាដោយអចេតនា។
៥ ការរឹតត្បិតការឆ្លងដែន ប្រទេសមួយចំនួនអាចដាក់កម្រិតលើការចូល ដោយផ្អែកលើប្រវត្តិធ្វើដំណើរ ឬសញ្ជាតិរបស់អ្នក។ សូមពិនិត្យមើលច្បាប់ទាំងនេះឲ្យបានច្បាស់លាស់ ហើយរៀបចំផែនការទៅតាមនោះ ដើម្បីជៀសវាងការខកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWshv8zJWDAKr9lHLEm8n-gzUe_pppP0rVuoP9l7CJ_8YjtBW_eElQqQUqkwiYGhnVoBPw_vVsinDggCDzleR_T8FAv2RuBwaikwaTFwKUwF7bd8ru6fPsAh1EnbvWQQRTh7TKfd_B3esDeLZ_Os6MvmU_8f4v0nBehmKzZ34EAZQR_HdhtFRLYqc2FypX/s1440/image_2025-04-08_11-06-20.png
៦ ប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិរូបិយប័ណ្ណ ត្រូវដឹងពីដែនកំណត់លើរូបិយប័ណ្ណបរទេស និងមិនគួរមានសាច់ប្រាក់ច្រើនពេក ដើម្បីជៀសវាងការរឹបអូស ឬពិន័យ។ ពិនិត្យមើលអត្រាប្តូរប្រាក់ជានិច្ច ដើម្បីប្រើប្រាស់ថវិកាធ្វើដំណើររបស់អ្នកឱ្យបានសមគួរបំផុត។
៧ រក្សាសុវត្ថិភាព និងសុខភាពឲ្យល្អ ត្រូវពិនិត្យសុខភាពជាមុនសិនមុននឹងធ្វើដំនើតទៅក្រៅប្រទេស ជាពិសេសប្រទេសមួយចំនួនតម្រូវឲ្យចាក់វ៉ាក់សាំងការពារជាក់លាក់ ដូចជា ជំងឺគ្រុនលឿង ឬកូវីដ-១៩ ជាដើម លើសពីនេះគួរមានការធានារ៉ាប់រងសុខភាពក្នុងការធ្វើដំណើរ ដែលអាចជាជំនួយសង្គ្រោះជីវិតក្នុងពេលមានអាសន្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx0z7uAo6GzWgKvtRb7FFucyRazzAroN9tRUmA9TbmuJfIFxgzFRGr0Wf-bdYb4sxSqYAsJPG9TPwXJ0PMWotsQC5GNXGxcGCB-0lEcJlWW8_NK6hllcVdzFS4Rki3KnyXpIQUt7ybamUdorQ6Cj6dqKknzHRfzMksclWpKYTtxf4p0mmxOcdaWPAGy2-b/s940/image_2025-04-08_11-17-57%20(2).png
៨ ប្រយ័ត្នឥរិយាបថនៅទីសាធារណៈ និងការថតរូបរបស់អ្នក សកម្មភាពដូចជាការថតរូបអគាររដ្ឋាភិបាល ឬចូលរួមក្នុងការរិះគន់ផ្នែកនយោបាយ អាចត្រូវបានចាត់ទុកថាមិនគោរព ឬខុសច្បាប់នៅកន្លែងខ្លះ។
៩ មានទំនាក់ទំនងជាមួយអ្នកសង្គ្រោះបន្ទាន់ រក្សាបញ្ជីទំនាក់ទំនងសំខាន់ៗទុក រួមទាំងស្ថានទូត និងអាជ្ញាធរមូលដ្ឋាន ដើម្បីរកដំនោះស្រាយក្នុងស្ថានភាពដែលមិនរំពឹងទុកប្រកបដោយប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrLsVez108GWLbK0pZ1a_KqmUQbwhjXzR7pdmkm3BsgykRKZdXc5iHcnYy02WmZpG1j6-RWItQ9JAFNX1fDlEcfecqbSynO2dfmfyYncLf4bJmm5RG51jAG_2gPr8YD1NWuz_05h_gLZXLX5GsQ6x-sskq-UmR5Vvgc43cX_mYtyu64NNoM9_eHle2ZBK_/s1280/image_2025-04-08_11-18-00.png
១០ ចុះឈ្មោះជាមួយស្ថានទូតរបស់អ្នក ការចុះឈ្មោះការធ្វើដំណើរអាចជួយអ្នកក្នុងការធ្វើបច្ចុប្បន្នភាពលើការជូនដំណឹងសុវត្ថិភាព និងអនុញ្ញាតឱ្យស្ថានទូតរបស់អ្នកទាក់ទងអ្នកក្នុងអំឡុងពេលមានអាសន្ន ដូចជាភាពចលាចលនយោបាយ ឬគ្រោះមហន្តរាយធម្មជាតិជាដើម៕