បន្ទាប់ពីចេញបទចម្រៀងជាមួយគ្នាលើកដំបូងក្នុងឱកាសអបអរសាទរពិធីចូលឆ្នាំខ្មែរតារាចម្រៀងសង្ហា នរិទ្ធ បានបញ្ចេញរូបភាពផ្អែមល្ហែមជាមួយកញ្ញា រ៉េត ស៊ូហ្សាណា តែពីរនាក់។ មិនត្រឹមតែប៉ុណ្ណោះ នរិទ្ធ ថែមទាំងឌឺដងទៅកាន់តារារ៉េប យូហៃ ថែមទៀត។
នៅយប់ថ្ងៃទី៩ មេសា តារាចម្រៀង នរិទ្ធ បានបង្ហោះរូបគូជាលើកដំបូងជាមួយនឹងតារាចម្រៀង រ៉េត ស៊ូហ្សាណា ជាមួយនឹងកាយវិការដៃរូបបេះដូង។ មិនត្រឹមតែបង្ហាញរូបភាពផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែ នរិទ្ធ ថែមទាំងបោះសម្តីផ្លែផ្កាទៅកាន់តារារ៉េប យូហៃ ថែមទៀតជាមួយនឹងពាក្យថា «សូមទោស យូហៃ»។
រូបភាពជាមួយនឹង ហ្សាណា ថែមទាំងបោះសម្តីបែបនេះបានជំរុញឱ្យ យូហៃ ចូលទៅខម្មិនលើកការបង្ហោះរបស់ នរិទ្ធ ថា «ឈប់ទៅខូច» ខណៈ នរិទ្ធ តបវិញថា «ខឹងមែនម្ចាស់ពាន?»។ ជាមួយនឹងការបង្ហោះនេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា នរិទ្ធ ធ្វើបាបយូហៃ និងពាក្យថា ក្បត់ស្រស់ៗនៅនឹងមុខ រួមទាំងមតិយោបល់ផ្សេងទៀតថា សង្គ្រាមគ្រូបង្វឹកនិងកូនក្រុម…។

គួរឱ្យដឹងថា រ៉េត ស៊ូហ្សាណា និង យូហៃ ត្រូវបានអ្នកគាំទ្រជាច្រើនចង់ឱ្យតារាចម្រៀងទាំងពីរមានទំនាក់ទំនង។ ការ Ship របស់អ្នកគាំទ្រដោយសារតែឃើញសកម្មភាពយកចិត្តទុកដាក់និងខុសពីធម្មតារវាងអ្នកទាំងពីរ។ លើសពីនេះទៅទៀតកាលពីកន្លងមកថ្មីៗនេះអ្នកគាំទ្របានចាប់អារម្មណ៍ឃើញថាកែវភ្នែករបស់ យូហៃ ដែលសម្លឹងទៅកាន់ ហ្សាណា គឺពោរពេញដោយក្តីស្រលាញ់ពេញចិត្តចំពោះនាងទោះបីជាមិននិយាយចេញពីមាត់ក្តី។
.png)
ក្នុងទ្រនំបារមីដែលជាតារាចម្រៀងស្រីតែម្នាក់ រ៉េត ស៊ូហ្សាណា គឺទទួលបានការមើលថែជាពិសេសពីតារាចម្រៀងផ្សេងៗខណៈនាងបានចាប់ដៃគូជាមួយនឹង យូហៃ ទៅលើបទ 2AM ដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ថ្មីៗនេះ ហ្សាណា ក៏បានចាប់ដៃគូជាមួយនឹង នរិទ្ធ តាមរយៈបទ«ឯណាស្រីពៅ?»។ ជាមួយនឹងតារាចម្រៀង នរិទ្ធ និង យូហៃ អ្នកគាំទ្រមួយចំនួនក៏មានបំណងចង់ឃើញ ហ្សាណា ចាប់ដៃគូជាមួយនឹង វណ្ណដា ដូចគ្នា៕










