ការធ្វើដំណើរទៅក្រៅប្រទេស មិនថាក្នុងលក្ខខណ្ឌទៅកម្សាន្ត បន្តការសិក្សា ឬធុរកិច្ចផ្សេងៗទេ គឺប្រៀបបានដូចជាការផ្សងព្រេងដ៏អស្ចារ្យអញ្ចឹងដែរ ដែលផ្តល់ឱកាសឲ្យអ្នកស្វែងយល់ពីវប្បធម៌ ជួបមនុស្សថ្មីៗ និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ទោះជាយ៉ាងណាក៏ដោយ ការឈានជើងចូលក្នុងទឹកដីដែលអ្នកមិនធ្លាប់ស្គាល់ពីមុន ក៏អាចកើតមានជាមួយនឹងបញ្ហាប្រឈមផងដែរ បើទោះបីជាប្រទេសនានាភាគច្រើនផ្តល់សិទ្ធសេរីភាពឲ្យភ្ញៀវទេសចរណ៏ទៅលេងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Uxn5jAZVRegPqK3n7fnIUFv2VF9betEc8nPcYXpLf2i033Ks7A7CEPsyVMYN8vAe7ofcAbkN0D0qpVz2sXiTqjcdW8J0t4JfpNuvHzIVSifJZu2z8UcbtlIFnrqW_Ff4iP0UTaUBbj_y-rbpPCqG9sAsiZpPxE-ee5Pv0reS3pJwpJ9ULPrVE2tpeFce/s2560/image_2025-04-10_14-11-27.png

ដើម្បីធានាបាននូវបទពិសោធន៍ថ្មីៗដោយគ្មានការរំខាន វាជារឿងចាំបាច់ណាស់ដែលអ្នកត្រូវយល់ដឹងអំពីច្បាប់អន្តោប្រវេសន៍ បទដ្ឋានវប្បធម៌ និងហានិភ័យដែលអាចកើតមានជាយថាហេតុ។ ខាងក្រោមនេះ ជាមគ្គុទ្ទេសក៍សំខាន់ៗដែលអ្នកធ្វើដំណើរគ្រប់រូបគួរដឹងមុនពេលឆ្លងដែន៖

១៖ ស្វែងយល់ពីច្បាប់អន្តោប្រវេសន៍ ប្រទេសនីមួយៗមានតម្រូវការអន្តោប្រវេសន៍ជាក់លាក់ណាស់ រួមទាំងទិដ្ឋាការ ភស្តុតាងនៃការធ្វើដំណើរបន្ត និងកំណត់ត្រាចាក់វ៉ាក់សាំងជាដើម។ ស្រាវជ្រាវព័ត៌មានលម្អិតទាំងនេះសិនមុនពេលធ្វើដំណើរ ដើម្បីជៀសវាងការផាកពិន័យ ការនិរទេស ឬការហាមឃាត់ការចូលតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJwWx5cUzJJRZEmk70RzJBj-B5D9tDvsfGBEbYnWLBxBplsrZQX5chiEo6Gjuo-JnWpctg1uciSHH4k7mb8SWtTBUh5x_hdiDKp0h76MSubiMhwCULqkadj18cAe_LuwDqxAAH7y32CZb16awbWmxGcNSciq-Jt8ewul41rkwgj8MTM3KgVCKDFt5KSpek/s1200/image_2025-04-08_11-06-18.png
២ ជៀសវាងការទទួលសំណើរជនចម្លែក ការដឹកជញ្ជូនទំនិញឲ្យអ្នកដទៃអាចពាក់ព័ន្ធនឹងអ្នកដោយអចេតនាប្រសិនបើវាស្ថិតក្នុងសកម្មភាពខុសច្បាប់។ គួរបដិសេធប្រសិនបើនរណាម្នាក់ឲ្យអ្នកកាន់ឬផ្ញើរបស់សបរនៅនឹងអ្នក ហើយក៏ប្រុងប្រយ័ត្នចំពោះឥវ៉ាន់របស់អ្នកផងដែរ។
៣ គោរពច្បាប់មូលដ្ឋាន និងគយ អ្វីដែលអ្នកតែងធ្វើនៅប្រទេសអ្នក អាចត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅប្រទេសផ្សេង មិនថាសកម្មភាព ការស្លៀកពាក់ ឬឥរិយាបទរបស់អ្នកជាដើម។ ដូចនេះត្រូវយល់ដឹងបទប្បញ្ញត្តិក្នុងប្រទេសដែលអ្នកទៅជាមុនសិនដើម្បីទប់ស្កាត់បញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNafZD2gvuqRqENTiiJXKSmtc0Ad3cuNMrdY5J323ZgLYVqn2UC98fe258JkmszLQJTFgOl9l9mPRLDi3e741uv5MCSimNGeb2fuwVY-jjT0s1aAR6bdvKkDnpN1P6JAnl9npkAsOt7xavM7KVdIh9jRxvMBis19TDI0iFDsEQDy7BklJo_2aG0utsaUTi/s1500/image_2025-04-08_11-06-19%20(2).png
៤ ការរត់ពន្ធគ្រឿងញៀនមិនមែនជារឿងកំប្លែងទេ ប្រទេសជាច្រើនអនុវត្តការផាកពិន័យយ៉ាងធ្ងន់ធ្ងរចំពោះបទល្មើសទាក់ទងនឹងគ្រឿងញៀន រួមទាំងការជាប់ពន្ធនាគារ ឬសូម្បីតែការប្រហារជីវិត។ ពិនិត្យឥវ៉ាន់របស់អ្នកឱ្យបានហ្មត់ចត់ ដើម្បីឱ្យប្រាកដថាអ្នកមិនបានដឹកជញ្ជូនវាដោយអចេតនា។
៥ ការរឹតត្បិតការឆ្លងដែន ប្រទេសមួយចំនួនអាចដាក់កម្រិតលើការចូល ដោយផ្អែកលើប្រវត្តិធ្វើដំណើរ ឬសញ្ជាតិរបស់អ្នក។ សូមពិនិត្យមើលច្បាប់ទាំងនេះឲ្យបានច្បាស់លាស់ ហើយរៀបចំផែនការទៅតាមនោះ ដើម្បីជៀសវាងការខកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWshv8zJWDAKr9lHLEm8n-gzUe_pppP0rVuoP9l7CJ_8YjtBW_eElQqQUqkwiYGhnVoBPw_vVsinDggCDzleR_T8FAv2RuBwaikwaTFwKUwF7bd8ru6fPsAh1EnbvWQQRTh7TKfd_B3esDeLZ_Os6MvmU_8f4v0nBehmKzZ34EAZQR_HdhtFRLYqc2FypX/s1440/image_2025-04-08_11-06-20.png
៦ ប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិរូបិយប័ណ្ណ ត្រូវដឹងពីដែនកំណត់លើរូបិយប័ណ្ណបរទេស និងមិនគួរមានសាច់ប្រាក់ច្រើនពេក ដើម្បីជៀសវាងការរឹបអូស ឬពិន័យ។ ពិនិត្យមើលអត្រាប្តូរប្រាក់ជានិច្ច ដើម្បីប្រើប្រាស់ថវិកាធ្វើដំណើររបស់អ្នកឱ្យបានសមគួរបំផុត។
៧ រក្សាសុវត្ថិភាព និងសុខភាពឲ្យល្អ ត្រូវពិនិត្យសុខភាពជាមុនសិនមុននឹងធ្វើដំនើតទៅក្រៅប្រទេស ជាពិសេសប្រទេសមួយចំនួនតម្រូវឲ្យចាក់វ៉ាក់សាំងការពារជាក់លាក់ ដូចជា ជំងឺគ្រុនលឿង ឬកូវីដ-១៩ ជាដើម លើសពីនេះគួរមានការធានារ៉ាប់រងសុខភាពក្នុងការធ្វើដំណើរ ដែលអាចជាជំនួយសង្គ្រោះជីវិតក្នុងពេលមានអាសន្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx0z7uAo6GzWgKvtRb7FFucyRazzAroN9tRUmA9TbmuJfIFxgzFRGr0Wf-bdYb4sxSqYAsJPG9TPwXJ0PMWotsQC5GNXGxcGCB-0lEcJlWW8_NK6hllcVdzFS4Rki3KnyXpIQUt7ybamUdorQ6Cj6dqKknzHRfzMksclWpKYTtxf4p0mmxOcdaWPAGy2-b/s940/image_2025-04-08_11-17-57%20(2).png
៨ ប្រយ័ត្នឥរិយាបថនៅទីសាធារណៈ និងការថតរូបរបស់អ្នក សកម្មភាពដូចជាការថតរូបអគាររដ្ឋាភិបាល ឬចូលរួមក្នុងការរិះគន់ផ្នែកនយោបាយ អាចត្រូវបានចាត់ទុកថាមិនគោរព ឬខុសច្បាប់នៅកន្លែងខ្លះ។
៩ មានទំនាក់ទំនងជាមួយអ្នកសង្គ្រោះបន្ទាន់ រក្សាបញ្ជីទំនាក់ទំនងសំខាន់ៗទុក រួមទាំងស្ថានទូត និងអាជ្ញាធរមូលដ្ឋាន ដើម្បីរកដំនោះស្រាយក្នុងស្ថានភាពដែលមិនរំពឹងទុកប្រកបដោយប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrLsVez108GWLbK0pZ1a_KqmUQbwhjXzR7pdmkm3BsgykRKZdXc5iHcnYy02WmZpG1j6-RWItQ9JAFNX1fDlEcfecqbSynO2dfmfyYncLf4bJmm5RG51jAG_2gPr8YD1NWuz_05h_gLZXLX5GsQ6x-sskq-UmR5Vvgc43cX_mYtyu64NNoM9_eHle2ZBK_/s1280/image_2025-04-08_11-18-00.png
១០ ចុះឈ្មោះជាមួយស្ថានទូតរបស់អ្នក ការចុះឈ្មោះការធ្វើដំណើរអាចជួយអ្នកក្នុងការធ្វើបច្ចុប្បន្នភាពលើការជូនដំណឹងសុវត្ថិភាព និងអនុញ្ញាតឱ្យស្ថានទូតរបស់អ្នកទាក់ទងអ្នកក្នុងអំឡុងពេលមានអាសន្ន ដូចជាភាពចលាចលនយោបាយ ឬគ្រោះមហន្តរាយធម្មជាតិជាដើម៕