ប្រទេសចិន ៖ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មាន China Xinhua រាយការណ៍ថា ក្រសួងពាណិជ្ជកម្មចិននឹងប្តឹងអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ករណីអាមេរិកដំឡើងពន្ធទំនិញចិនខ្ពស់ ។ លើសពីនេះ គណៈកម្មការពន្ធចិននឹងដំឡើងពន្ធទំនិញនាំចូលពីអាមេរិក ស្មើ៨៤% អនុវត្តចាប់ពីថ្ងៃទី១០ ខែមេសា ក្រោយពីអាមេរិកដំឡើងពន្ធទំនិញចិនខ្ពស់ជាបន្តបន្ទាប់ ដែលចិនចាត់ទុកថា អាមេរិកបានប្រព្រឹត្តទង្វើខុសឆ្គងយ៉ាងខ្លាំង ព្រមទាំងល្មើសសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិនយ៉ាងធ្ងន់ធ្ងរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqYZA-lNnEybGlUYrUd75EVzOJTPxNfEC0QbxzetmCtyo8VsDfrPrC5Ru0XbqeZRED8iE19Ltq3CjeRcDJVTEX63wNSO9BhUv1EFtcrPM9PNDL0E3nnmZnmkbb2Lmk81iQGRXg362fK8_A0pqv6o699_3DDnhjYMxslsIFBbP5gl7ZUB6moII2a8qDi7OQ/s2000/image_2025-04-10_14-38-05.png

បើតាមមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិន គឺការដំឡើងពន្ធទំនិញខ្ពស់របស់អាមេរិក ជាការល្មើសច្បាប់អង្គការពាណិជ្ជកម្មពិភពលោកយ៉ាងខ្លាំង ហើយជាកំហុសឆ្គងដ៏ធំមួយរួមផ្សំទាំងកំហុសពីមុន ។ ហេតុនេះ ទង្វើរបស់អាមេរិកបង្ហាញពីការគំរាមកំហែងមកលើចិនតែម្ខាង ហើយចិនប្តេជ្ញាចិត្តយ៉ាងមុតមាំការពារសិទ្ធិ និងផលប្រយោជន៍ដោយស្របច្បាប់តាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក, គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី, គាំទ្រសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfdAXsa2_U1h4O4MZlzBU8JAuXfJ0b5XEleuZOOsorn61tSI_tTRzW4IvE3PBaNdKMnh53K54pdZVcEMhPaCAr_2WAjMeWfaYXPALrSmWF8owHzR8UMCm9l-DMNf_QICGaJ115TjGdgzEm8px_LvJqJzVfHgEk5f0YN9CpHw5a-o45q7kqjookkU4fI05J/s960/image_2025-04-10_14-38-06.png
កាលពីថ្ងៃទី៩ ខែមេសា កន្លងមក លោក លីន ជៀន មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានអំពាវនាវឱ្យអាមេរិកបញ្ឈប់អាកប្បកិរិយាក្រអឺតក្រទម និងគំរាមកំហែង ដោយលោកបញ្ជាក់ថា បើចង់ដោះស្រាយបញ្ហាតាមរយៈការចរចាគ្នា អាមេរិកគួរតែបង្ហាញអាកប្បកិរិយាគោរពគ្នាទៅវិញទៅមកដោយស្មើភាព ព្រមទាំងមើលពីផលប្រយោជន៍រួមគ្នា ។ ប៉ុន្តែបើអាមេរិកមិនអើពើនឹងផលប្រយោជន៍ជាមួយចិន រួមទាំងផលប្រយោជន៍ពិភពលោក ហើយអាមេរិកនៅតែបន្តធ្វើសង្គ្រាមពាណិជ្ជកម្ម ចិននឹងចាត់វិធានការវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPE4gceIrChCUimcNxCmnWfKbl-vzvpYhJHUBX168e8mCRKEBkxvAEYN-0LVoeZqcb469EuBGq-zTMfMgNkiAJWwL69ycyzs2DZr61g_Y5YK7huZRELe_C2lh41hOqs95zQtZ0-Ff7EFM9Q3tpDwSm2jkWOr54hCer-arYx4ySCn-L3oSLgY6VcCkL-9Cc/s1255/image_2025-04-10_14-38-04.png

មុនពេលចិនដំឡើងពន្ធទំនិញអាមេរិក ស្មើ៨៤% រដ្ឋាភិបាលចិនបញ្ជាក់ថា ពុំចង់ប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មទេ ប៉ុន្តែចិនមិនអាចនៅស្ងៀមបណ្តោយឱ្យសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនត្រូវខូចខាតឡើយ ។

ដោយឡែក ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា អាមេរិកនឹងទទួលបានចំណូលពន្ធ ចំនួន២,០០០លានដុល្លារក្នុង១ថ្ងៃ កន្លងមក មានប្រទេសជាង៧០ប្រទេស បានសុំចរចាពាណិជ្ជកម្មជាមួយអាមេរិក ។ មេដឹកនាំអាមេរិកជឿជាក់ថា គោលនយោបាយដំឡើងពន្ធរបស់ខ្លួននឹងជួយស្តារឧស្សាហកម្មអាមេរិក ហើយលោកបានបង្ខំឱ្យក្រុមហ៊ុននានាផ្លាស់ប្តូរទីតាំងផលិតទំនិញមកអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSpOdiD5a2kHdjf1OTFVC7JYC89mSjTwXyisnvSplq5d8e03gbOKKO90DhYJWVbCBNcrkgWFnoq9d_VMqBDt-1WaSdJhfnRMzGEPYcC3ub5rBMAYluvBjkfG704mKyygLPRjtTnk4CTo0nGBSnlEXWgjAbHozT9mLoYVQ2xVl1ZfAbGOJThP7RSR2Xv06/s700/image_2025-04-10_14-38-03.png

ចិនដំឡើងពន្ធទំនិញអាមេរិកវិញ ស្មើ៨៤% បានធ្វើឱ្យប្រទេសនានាលើពិភពលោក បារម្ភពីការផ្ទុះសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែខ្លាំងឡើង ។ ការដំឡើងពន្ធទំនិញអាមេរិក គឺចិនបានធ្វើឡើងមិនប៉ុន្មានម៉ោង ក្រោយពីលោក Trump ដំឡើងពន្ធទំនិញចិនខ្ពស់ ស្មើ១០៤% រីឯការដំឡើងពន្ធទំនិញចិនលើកចុងក្រោយបង្អស់ ស្មើ១២៥% ចិនពុំទាន់មានវិធានការឆ្លើយតបវិញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgSQ-VYEjJEBFZJI4A_kgkpO-8EA5pqFWT7G3aIQ2yAzSMypbSNqZZLzRzrv7Hx4iGKiwrGHOWRW3HqXjjXI8hPstwM-T67teHrETBB0DtpxIke5QUNd49hJqrxmFu2piGnk9bf5oC4KYLwE1o7UYFhIs6PscFFRcnTdZLxm6HM9_Po8ZcZ2Umd-CR3JD0/s1199/image_2025-04-10_14-38-03%20(2).png

នៅថ្ងៃទី១០ ខែមេសា នេះ សារព័ត៌មានបរទេសរាយការណ៍ថា លោក Trump បានដំឡើងពន្ធទំនិញចិនបន្ថែមទៀត រហូតដល់១២៥% និងអនុវត្តភ្លាមៗ ប៉ុន្តែលោកនឹងផ្អាកការប្រមូលពន្ធខ្ពស់ (Reciprocal Tariff) ពីប្រទេសផ្សេងៗ រយៈពេល៩០ថ្ងៃ ដោយលោកប្រមូលតែពន្ធទំនិញអប្បបរមា ស្មើ១០% ប៉ុណ្ណោះ ។ លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «ដោយសារចិនមិនគោរពទីផ្សារពិភពលោក ទើបខ្ញុំដំឡើងពន្ធទំនិញចិន ស្មើ១២៥%» ៕