រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះ ស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈគោលនយោបាយដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ។

ដើម្បីបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម ភាគគីខាងកម្ពុជានាមបញ្ចុះពន្ធគយ ពីអាត្រា ៣៥ភាគរយ មកត្រឹម ៥ភាគរយ លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា។

បើយោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីដូណាល់ ត្រាំ។បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹម អត្រា ១០ភាគរយ ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាមេរិក ក្នុងនោះ រួមមាន កម្ពុជា ផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩ភាគរយ សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០ភាគរយ តែប៉ុណ្ណោះ។

បន្ថែមពីនេះ ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាម៉េរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ ជុំវិញបញ្ហាពន្ធនេះ៕