ក្រុមហ៊ុនចិន Guanzun Energy Investment Co., Ltd គ្រោងនឹងបង្កើតរោងចក្រចម្រាញ់ប្រេងដំបូងបង្អស់ និងធំជាងគេ នៅក្នុងខេត្តកំពត។

គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ២៣៤ហិកតា មានតម្លៃរហូតដល់ ៣.៥០០លានដុល្លារ ដែលមានសមត្ថភាពចម្រាញ់ប្រេងបាន ១០លានតោនក្នុងមួយឆ្នាំ។

រោងចក្រចម្រាញ់ប្រេងនេះនឹ ងត្រូវអភិវឌ្ឍជាពីរដំណាក់កាលផ្សេងគ្នា ដែលដំណាក់កាលនីមួយៗមានរយៈពេល ១៨ខែ។

ដំណាក់កាលទី១ នឹងត្រូវសាងសង់រោងចក្រចម្រាញ់ប្រេងដែលអាចផលិតប្រេងបាន ៥លានតោនក្នុងមួយឆ្នាំ ក្រោមទុនវិនិយោគប្រមាណ ២,៦ពាន់លានដុល្លារ។

ដំណាក់កាលទី២ នឹងត្រូវអភិវឌ្ឍចម្រាញ់ប្រេងឱ្យបាន ៥លានតោនក្នុងមួយឆ្នាំ ក្រោមទុនវិនិយោគប្រមាណ៩០០លានដុល្លារ។

គម្រោងនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញការងារក្នុងស្រុក និងបង្កើនសន្តិសុខថាមពលក្នុងប្រទេស៕