Home Blog Page 556

លែងមានបញ្ហារឿងពុលឡានហើយ ដោយគ្រាន់តែអនុវត្តតាមវិធីងាយៗទាំងនេះ

0

ការធ្វើដំណើរកម្សាន្ត ឬទៅលេងស្រុកកំណើតតាមបណ្តាខេត្ត គឺជាពេលវេលាដែលមនុស្សភាគច្រើនទន្ទឹងរង់ចាំ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលមានបញ្ហាពុលឡាន គឺពិបាកក្នុងខ្លួនពេលធ្វើដំណើរ ដោយសារក្អួតចង្អោរ និងវិលមុខ ជាពិសេស ពេលជិះឡានលើផ្លូវកោង ហើយពួកគេពុំរីករាយពេលធ្វើដំណើរទេ ។ លើសពីនេះ ការពុលឡាននឹងប៉ះពាល់ដល់អ្នកអង្គុយនៅក្បែរៗ ដែលធ្វើឱ្យបរិយាកាសធ្វើដំណើរពោរពេញដោយសេចក្តីក្តីសុខ និងរីករាយ ក្លាយទៅជាតានតឹង និងបារម្ភ ។

សារព័ត៌មាន KBN បានដកស្រង់នូវវិធីកាត់បន្ថយការពុលឡានពេលធ្វើដំណើរផ្លូវឆ្ងាយមកជូនលោកអ្នក ដូចខាងក្រោម ៖

១-លេបថ្នាំពុលឡាន ៖ គួរលេបថ្នាំពុលឡានមុនពេលធ្វើដំណើរប្រមាណ៣០នាទី ដើម្បីកុំឱ្យខួរក្បាលពុំច្របូកច្របល់ ឬឈឺក្បាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL8aQncR_Jvhtfz4Ygwoc0LVLhI4CjU7voB2_gxkykyloCMzhHaRK7RNmZo6wj61YTn7HfveO3-NKlQIOVr7ijcFKdBtm7BqEQqAT0XpaBV78LkIylaNJtct7SkoblpD-cqrWYbLfPBGLmtc2QuyDndtUubGzoTTzSbSW_SuH1znMBKjgKK5N1vDz2nxM9/s1000/photo_2025-04-09_10-25-31.jpg
២-ឈប់ឡាន និងសម្រាក ៖ បើមានអារម្មណ៍វិលមុខ ឬចង់ក្អួត គួរឈប់ឡានភ្លាមៗនៅកន្លែងមានសុវត្ថិភាព និងចុះពីឡានមកស្រូបខ្យល់អាកាសបរិសុទ្ធ ពត់ដៃពត់ជើង និងសម្រាកមួយសន្ទុះដើម្បីឱ្យខួរក្បាលបានសម្រាកចាប់ពី៥នាទី ទៅ១០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTgNlomhdOkQubc7-Mot64PPMqK0PLb-pKoqzsKO3SJBgV34ooBo6-iICe0AJmcTzfGfgtg-9zTfFDS6JnIGHo1QQ2u2p-tsIWKGeQH2_wHORFujR6s0GOWd8LQDiAQIq7qV5VAw5AZqon0g9j7ZXrTNecR-kEpAawCF-qFDvofQ_9uwD-Lmyc81fE6izU/s1024/image_2025-04-11_11-25-07.png

៣-អង្គុយនៅកន្លែងសមស្រប ៖ ការអង្គុយនៅកៅអីខាងមុខនឹងជួយកាត់បន្ថយចលនាខួរក្បាល និងភ្នែក និងអាចសម្លឹងទៅផ្លូវខាងមុខឃើញច្បាស់ ។ ការអង្គុយកៅអីមុខឬកៅអីកណ្តាល អាចជួយកាត់បន្ថយការវិលមុខ ប៉ុន្តែកុំបែរមុខ ឬកុំអង្គុយកៅអីបែរមុខទៅក្រោយ ពីព្រោះនឹងធ្វើឱ្យប្រព័ន្ធខួរក្បាលច្របូកច្របល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzNqCg9y06YgtNBQOTEqrtkafaa9WsAk1j673H-880ep2H6AsStmbOP5cFG2sTX0yXdiH1khNylqLVjJa1dE_uKdxkYalmfKBiWwsqwr8j37wL_7DFTtAeL1X8kEiNIosir5wqi1gYGhyphenhyphenxhuOHVRJKoH_xRqi4X9NaKahj6naGcWGayLnwj0aqEbEDe9Ge/s1000/photo_2025-04-09_10-25-30.jpg
៤-ថ្នាំហិត ឬប្រេងក្រអូប ៖ វិធីមួយទៀតអាចប្រើប្រាស់ថ្នាំហិត ឬប្រេងក្រអូបមានក្លិនផ្សេងៗ ដូចជា ៖ ក្លិនផ្លែប៉ោម ឬក្រូចឆ្មារ ដើម្បីកាត់បន្ថយការក្អួត ។ យើងអាចបន្តក់ប្រេងក្រអូបលើកន្សែងជូតមុខ រួចហើយ យកវាមកស្រូបក្លិនស្រាលៗកុំឱ្យពុលឡាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkg_aTVQOz_aO_PkGU6BgdEbinQGChnvZh9CYC_F033ICv-BNNLYPnDO0VLnew2aFd53TngH4BKNxOY4vpuKMXxBrbtsW31CUdcoXTqHXC1qQ5JLuaFNbLyg6ALNoGknhuS7kB2vnrfHdq2jKcgzI3xh71ppFQJQuWTqv-IJSFmSVRAIct8nOHPoQmEnc0/s1000/photo_2025-04-09_10-25-31%20(2).jpg

៥-ផឹកទឹក និងបរិភោគចំណីរសជាតិជូរ ៖ ចូរផឹកទឹកធម្មតា ទឹកខ្ញី និងភេសជ្ជៈ ដើម្បីបង្កើនអារម្មណ៍ស្រស់ថ្លាដល់រាងកាយ ព្រមទាំងបរិភោគផ្លែឈើជូរ ដូចជា ៖ ស្វាយ អំពិល និងគីមប៊ួយ ក៏ជាវិធីមួយទៀតដើម្បីកាត់បន្ថយពុលឡាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvJ_SlZd_DRZdmCcSCbz0zQFp5-R2K3fkjGa4NfQ5i0uaABUx4BkvBlzmS8-9-uLkfI2pYzPmXpgWvH-wWNi1C3Nk_l8ir92KUdhdoaioHGk881-RK4SR4tJBFNk0g2ZSPbp7LyJSSyNhQrPuUY2oQWTuNnLzJwq8UaaPU9UTCHNig9uN0IyiqhXpZKdAx/s600/image_2025-04-11_11-25-08.png

៦-កុំអានសៀវភៅ ឬលេងទូរស័ព្ទ ៖ ការអានសៀវភៅ ឬលេងទូរស័ព្ទពេលធ្វើដំណើរ នឹងធ្វើឱ្យប្រព័ន្ធខួរក្បាលមានបញ្ហា ពីព្រោះភ្នែកពុំអាចចាប់រូបភាពមានចលនាលឿន ។ គួរចៀសវាងសកម្មភាពទាំងនេះពេលជិះឡាន ប៉ុន្តែចូរអង្គុយស្ងៀម បិទភ្នែក ឬសម្លឹងទៅមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7JW5w_xdFeNsQid6usjiYHAqlyTEKziowVd1gDVUqtTwBdcKNk2jdZoA7edM14xhfbDCZ1ExQQJGYETWJPiC1g5oVjZ5TKAqE69kf_yr27S0P1Ny3xLUOZN9BQDXTkf0JgYfAGOOSMvCS-JZcEa4OVzJa99uA-MfY7mCxJMKWgPONhZs2vx6qBSo3pEks/s4032/image_2025-04-11_11-25-08%20(2).png

៧-ប្រយ័ត្នអាហារមួយចំនួន ៖ កុំបរិភោគអាហារឆ្អែតខ្លាំងពេកមុនពេលធ្វើដំណើរ និងចៀសវាងអាហារសម្បូរខ្លាញ់ ឬអាហាររសជាតិឌិតខ្លាំង ។ ក្រៅពីនេះ កុំផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬស្រា និងហាមជក់បារី ឬអង្គុយក្បែរអ្នកជក់បារី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjSUWABNYYjPPu1KJC8WmaVPnEdJHks2wYy6BS8hyphenhyphenelN_GzyP4-XXoRKVIgJ0TA0nRkUqihx7HmHCHAdxyZeoeetYds3o2xlap_ORNJvi18G91s7jfdT6nbuNy3ExSfOybFJEqf6YM7nE8szS32ulNbPL1o9CvyKZ6ZvAYENOU-EWrGfJ9aHBdKgg3Gdk4/s1024/image_2025-04-11_11-28-07.png
វិធីកាត់បន្ថយការពុលឡានទាំងនេះនឹងក្លាយជាប្រយោជន៍ដល់លោកអ្នកដែលមានបញ្ហាពុលឡាន ដើម្បីឱ្យការធ្វើដំណើរទៅកម្សាន្តនៅតំបន់ទេសចរណ៍ប្រកបដោយក្តីរីករាយ និងអស់កង្វល់រឿងសុខភាព ៕

វិធីសម្រកទម្ងន់ឆាប់រហ័ស និងពុំប៉ះពាល់សុខភាពសម្រាប់នារី

0

ការសម្រកទម្ងន់ពុំមែនជារឿងងាយស្រួលទេ ហើយនារីភាគច្រើនពិបាកស្រកទម្ងន់ ទោះជាបានអនុវត្តតាមវិធីផ្សេងៗក្តី ប៉ុន្តែពុំទទួលបានផលភ្លាមៗ ។ សារព័ត៌មាន KBN សូមណែនាំលោកអ្នកពីវិធីសម្រកទម្ងន់ឆាប់រហ័ស និងមានសុវត្ថិភាព ដើម្បីឱ្យនារីអាចផ្លាស់ប្តូរវិធីសម្រកទម្ងន់បែបថ្មី ។ ខាងក្រោមនេះ គឺជាវិធីចំនួន៥ ជួយសម្រកទម្ងន់ឆាប់រហ័ស និងពុំប៉ះពាល់សុខភាព ៖

១-ចាប់ផ្តើមគ្រប់គ្រងចំណីអាហារ ៖ ការគ្រប់គ្រងចំណីអាហារ គឺជាកត្តាសំខាន់ក្នុងការសម្រកទម្ងន់ ខណៈនារីៗពិបាកសម្រកទម្ងន់ ដោយសារពួកនាងបរិភោគអាហារច្រើន ។ ហេតុនេះ គួរគិតពីបរិមាណអាហារដែលបរិភោគមួយពេលៗ ដោយកាត់បន្ថយការបរិភោគអាហារមានកាឡូរីខ្ពស់ ដូចជា ៖ អាហារចៀន, បង្អែម និងអាហារកែច្នៃ ។ គួរបរិភោគអាហារមានជាតិសរសៃខ្ពស់ គឺផ្លែឈើ និងអាហារប្រូតេអ៊ីន ដូចជា ៖ ត្រី និងសាច់មាន់មិនជាប់ខ្លាញ់ ពីព្រោះអាហារទាំងនេះនឹងជួយឱ្យឆ្អែតបានយូរ ព្រមទាំងកាត់បន្ថយការចង់បរិភោគចំណីផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkGDTROM03JR53WW2C7rIvKiVdI3ImWDf4Cn_AJKbHekruyFeUMmrUu3y_4BlSkS_wBw2UncZY4aJc4pdwrcnOxtDpz7i0GRzwCdANiwZ5HpoIEzlUMzL_GORgsf7daFWDK2r5PnmGz5NEFSzW8XKzfA28uRLAMgzzcOkAgrwnKdar_iM1kGKE6W422TM3/s760/image_2025-04-11_11-16-59.png

២-ហាត់ប្រាណទៀងទាត់ ៖ ទោះជាយើងគ្រប់គ្រងចំណីអាហារបានល្អយ៉ាងណា ប៉ុន្តែបើពុំហាត់ប្រាណ គឺរាងកាយពុំអាចបំផ្លាញខ្លាញ់បានច្រើនទេ ។ អ្នកពិបាកសម្រកទម្ងន់គួរហាត់ប្រាណតាមវិធីជាច្រើន ដូចជា ៖ រត់ ធាក់កង់ និងលេងយូហ្គា ដើម្បីបង្កើនសាច់ដុំ ព្រមទាំងជួយឱ្យរាងកាយបំផ្លាញខ្លាញ់ ដោយហាត់ប្រាណ ចាប់ពី៣លើក ទៅ៤លើកក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE1mSIUXkPaN8ngThVypBr4kRs6YIhXuIR-rWBIR37XNGIbkPPzpzfFJXKoaMxRZ7rnOlpaxy1pTUisBm45r4rJFIDHmnUQkBMKF9tKScK_fiYqqeCXAKok5qL0QeTbmox02PGjlIRkFW5iodbhvfRl1rsPWn0dAJCsrX30XY3_uu4rg6NqXY5S_3PLN1H/s1200/image_2025-04-11_11-17-00.png

៣-ផឹកទឹកគ្រប់គ្រាន់ និងចៀសវាងជាតិស្ករ ៖ ការផឹកទឹកគ្រប់គ្រាន់អាចជួយបណ្តេញកាកសំណល់ចេញពីរាងកាយ, ជំរុញការកម្ចាត់ខ្លាញ់បានល្អ, ទឹកជួយឱ្យមានអារម្មណ៍ឆ្អែត និងកាត់បន្ថយការបរិភោគចំណី ។ គួរផឹកទឹកយ៉ាងហោចណាស់ ចំនួន៨កែវក្នុង១ថ្ងៃ និងចៀសវាងការផឹកភេសជ្ជៈផ្អែម ឬភេសជ្ជៈស្ករខ្ពស់ ពីព្រោះវាធ្វើឱ្យរាងកាយទទួលកាឡូរីច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWaCk0SAdnXvPNkRKJgd6OZcvQY0ZaiDTUqt6UW3N9oCHLqKtOmp2VeE365AirvXLgVvXUtr1_QenHOXcuqKIZp3KJUn1MOZBXCt-xpNud-4WnoEanlKcU_y5mMi44To1WXJaE5wRsbOFUkt7WTGR3L_mvWEwwMY82bKKEeJluYxJbkYl6cSqT8e8y1vxp/s732/image_2025-04-11_11-17-00%20(2).png

៤-តុល្យភាពអរម៉ូន និងកាត់បន្ថយភាពតានតឹង ៖ កត្តាមួយធ្វើឱ្យមនុស្សមួយចំនួនពិបាកសម្រកទម្ងន់ គឺភាពតានតឹងដែលមានផលប៉ះពាល់ដល់កម្រិតអរម៉ូនក្នុងរាងកាយ ជាពិសេសអរម៉ូន Cortisol ពាក់ព័ន្ធនឹងភាពតានតឹងខ្លាំង ដែលធ្វើឱ្យរាងកាយសន្សំខ្លាញ់ ។ ហេតុនេះ តុល្យភាពអរម៉ូនមានសារៈសំខាន់ណាស់ ដែលនារីៗគួរធ្វើសមាធិ, លេងយូហ្គា និងស្តាប់ចម្រៀងកាត់បន្ថយភាពតានតឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1X6MoMEMx3YIx9wsFYUgnIncMxBhL_Kv89yx7NCS3QSsnBWbNleQ6E6bK4LOQnWbKKbu-5fCKxa00BQZyD_vOCOwpS-7CeO_1-Ns0vPFMW8Sa0IMb4pg5SJrbBVH2lJkGMrhVHVu3pvvbevuBFLXb82FEoI8qW6KpXZa_Rb1CFGJ3pVUASmR9wOdcQGoP/s1500/image_2025-04-11_11-17-02.png
៥-សម្រាកគ្រប់គ្រាន់ ៖ ការសម្រកគ្រប់គ្រាន់ពាក់ព័ន្ធនឹងការសម្រកទម្ងន់ ពីព្រោះពេលរាងកាយបានសម្រាកវានឹងអាចបំផ្លាញខ្លាញ់យ៉ាងច្រើន ព្រមទាំងធ្វើឱ្យមានតុល្យភាពអរម៉ូន ដែលគ្រប់គ្រងការស្រេកឃ្លានក្នុងកម្រិតសមស្រប ។ នារីគួរសម្រាកចាប់ពី៧ម៉ោង ទៅ៨ម៉ោងក្នុង១យប់ ដើម្បីឱ្យរាងកាយបំផ្លាញជាតិខ្លាញ់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsWABvgUMrL9IJt4iOKQeU0bKZAnBhIqUjzOsKcQgmbSQMyJ-Ni0CGUNjiKZK6l6Lfc0py6Q8bjQQrMP1QiNdrVljMFYIAJMj9LW7y3xz4PPUnAIOkF4x07JrqSKL938U3_CBJrgDO7nOC5WfgDEK4O8eBREuOYXIvlhKZd6Nedml2hnrIkA392OXYE3jI/s1920/image_2025-04-11_11-17-00%20(3).png
សរុបមក ការសម្រកទម្ងន់យ៉ាងឆាប់រហ័ស ត្រូវតែចាប់ផ្តើមពីការគ្រប់គ្រងអាហារ, ការហាត់ប្រាណទៀងទាត់ និងថែទាំខ្លួនតាមវិធីជាច្រើន ដូចជា ៖ ផឹកទឹកគ្រប់គ្រាន់ សម្រាកគ្រប់គ្រាន់ និងកាត់បន្ថយភាពតានតឹង ។ បើនារីអាចអនុវត្តតាមចំណុចទាំងនេះ គឺនឹងអាចសម្រកទម្ងន់ឆាប់រហ័ស ពុំប៉ះពាល់សុខភាព និងទទួលបានផលយូរអង្វែង ៕

គន្លឹះងាយៗជួយដោះស្រាយបញ្ហាសម្រាកមិនលក់

0

ការបរិភោគអាហារពេលល្ងាចច្រើនពេក នឹងធ្វើឱ្យយើងតឹងពោះប៉ះពាល់ដល់ការសម្រាកលក់ ឬអារម្មណ៍តានតឹង គិតច្រើន ក៏ជាមូលហេតុសម្រាកមិនលក់ដែរ ។ ពេលសម្រាកមិនលក់នឹងប្រឈមផលប៉ះពាល់សុខភាពជាច្រើន ដូចជា ៖ ការផ្លាស់ប្តូរកម្រិតសម្ពាធឈាម ស្ករ និងខ្លាញ់, ការថយចុះប្រព័ន្ធការពាររាងកាយ, ស្បែកស្រអាប់, ឆាប់ចាស់ជាងវ័យ និងខ្សោយការចងចាំ ។ ការសម្រាកមិនលក់ គឺជាបញ្ហាសុខភាពគួរឱ្យបារម្ភ បើសម្រាកមិនលក់ញឹកញាប់នឹងប៉ះពាល់ដល់ការងារ និងទំនាក់ទំនងជាមួយអ្នកដទៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9aMAh3o9wdmyHWQPIGb5HwiJy4JHkwZWP3seRtAenSh2hSP4uH-8ORgdyKm71RuElbsYS3MzWm0lk8WD4R3xWF8aq__0sgMelVFUHvuLLGPHU1Odna3Lv4mQ4LDygtJ36uxsYmHveSlmVGbdiVMhqRc9qm7CaVA_W2Fyh4vwqBGQR_L43jT0ycDm-NLNF/s900/image_2025-04-11_11-12-46.png

មនុស្សមួយចំនួនមានបញ្ហាពិបាកសម្រាកលក់, ត្រូវការពេលយូរទើបសម្រាកលក់, សម្រាកពុំស្កប់ស្កល់, សម្រាកហើយភ្ញាក់វិញ, ឆាប់សម្រាក ប៉ុន្តែបែរជាភ្ញាក់កណ្តាលយប់ ហើយសម្រាកលែងលក់ ។ ហេតុនេះ បញ្ហាសម្រាកមិនលក់ មានច្រើនប្រភេទ ដែលវាកើតឡើងតាមពេលវេលា គឺរយៈពេលខ្លី និងវែង ។ ផលប៉ះពាល់ដោយសារសម្រាកមិនលក់ នឹងធ្វើឱ្យគុណភាពជីវិតធ្លាក់ចុះ, ជាមូលហេតុគ្រោះថ្នាក់ចរាចរណ៍, ធ្វើការពុំពេញលេញ ។ រីឯផលប៉ះពាល់សុខភាព រួមមាន ៖ ឈឺក្បាល, អស់កម្លាំង, ខ្ជិលច្រអូស, ពុំស្រស់ស្រាយ, មួរម៉ៅ និងពុំផ្តោតអារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpgpk2CdaCQTzpMPDWpRsdllLluZ8WH0XpSFUIdPDt3a9vaNlnMYe0WbDvTrVNBYCh6FS9R1MoflTGtoNyyjOgKMVrxJdwMjcv_dyQO8jZMCS3zwB0Ulo1Pn10lHta7AqZ4PJFWOJfAceDMQ4PhCnScIAE30pb1LOrW-R4Al9GHzDe99zVt5Aygo_BVAE4/s1080/image_2025-04-11_11-12-47.png

មូលហេតុសម្រាកពុំលក់ មានដូចជា ៖ អារម្មណ៍តានតឹង, ពន្លឺ, សំឡេង, ក្លិន, ការឈឺចាប់ និងការផ្លាស់ប្តូរវេនការងារ រវាងពេលយប់ និងពេលថ្ងៃ ។ បើមានអាការៈសម្រាកមិនលក់ លើស១សប្តាហ៍ ឬប៉ះពាល់ការងារ គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ពីព្រោះបើបណ្តោយបែបនេះ វានឹងប៉ះពាល់សុខភាពកាន់តែខ្លាំង ដូចជា ៖ ផ្លាស់ប្តូរកម្រិតសម្ពាធឈាម, ស្ករ និងខ្លាញ់, ប្រព័ន្ធការពាររាងកាយចុះខ្សោយ, ការផ្លាស់ប្តូរទម្ងន់, ថយចុះសមត្ថភាពផ្លូ.វភេ.ទ, ស្បែកស្រអាប់, ចាស់ជាងវ័យ និងខ្សោយការចងចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsGYF-G1yiZKUw_hvIXO8VB8amzv0rNHeKuLVD5UQzN_56w58plKAKuHtfZtovqhD0dI50lNG8TZ4QJ3c8wj9syxu_fJjR52HGGrW3fXwvxABb5PnDYqXb5bdZxehE95q2gEzpMZQyyhwNXVNi2jEcQ-UvsBavme2Vlps7MoyRDE2-qs0StemiHup3zEp4/s1800/image_2025-04-11_11-12-41%20(2).png

ខាងក្រោមនេះ គឺជាគន្លឹះងាយៗជួយដោះស្រាយបញ្ហាសម្រាកមិនលក់ ដោយពុំចាំបាច់លេបថ្នាំ រួមមាន ៖

១-កំណត់ពេលវេលាសម្រាកឱ្យទៀងទាត់ជារៀងរាល់ថ្ងៃ
២-ក្រោកពីគ្រែភ្លាម ពេលភ្ញាក់ពីសម្រាកពេលព្រឹក
៣-រៀបចំបន្ទប់សម្រាកឱ្យងងឹត ស្ងប់ស្ងាត់ មានខ្យល់ចេញ-ចូលល្អ និងកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់
៤-មិនគួរធ្វើការ, មើលទូរទស្សន៍ ឬអានសៀវភៅលើគ្រែសម្រាក
៥-មិនសម្រាកពេលថ្ងៃ ពីព្រោះនឹងពិបាកសម្រាកលក់ពេលយប់
៦-មិនបរិភោគអាហារល្ងាចច្រើនពេក ពីព្រោះវាធ្វើឱ្យតឹងពោះ សម្រាកពុំស្កប់ស្កល់
៧-កុំផឹកទឹកច្រើនពេលជិតសម្រាក ដើម្បីចៀសវាងការចូលបន្ទប់ទឹកកណ្តាលយប់
៨-ងូតទឹកក្តៅឧណ្ឌៗមុនពេលសម្រាកដើម្បីជួយសាច់ដុំ និងឆាប់សម្រាកលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Hu6x24ZT43EYrrFx2AWYu1SukeZojNlVag39fLV9rFnOnSIE5StaCV0OkwyJi9_fzH1KnztAFdCJ7GvE9ikeWoS0WEEBgOUJSDWO1aHuAANkLYStywIuFfIpRRQzoZIIEwLgptIQjplnqE4sacdQtt-mQaF5TMzLuWYlGRJXf2tvASbadFtA4JhkS_A9/s1200/image_2025-04-11_11-12-41.png

បើបានផ្លាស់ប្តូរទម្លាប់បរិភោគអាហារ និងអនុវត្តតាមវិធីទាំងនេះហើយ ប៉ុន្តែនៅតែសម្រាកមិនលក់ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ពីព្រោះវាអាចបណ្តាលមកពីមូលហេតុអរម៉ូនផ្សេងៗក្នុងរាងកាយដំណើរការពុំល្អ ។ ការត្រួតពិនិត្យអរម៉ូន វីតាមីន និងសារធាតុរ៉ែ គឺអាចធ្វើបានតាមរយៈការពិនិត្យឈាម ហើយការពិនិត្យទាំងនេះនឹងធ្វើឱ្យយើងដឹងពីមូលហេតុសម្រាកមិនលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnrakaZTbYUQ0JpYhcBxMup9S632gTv7fRusMFvjdRSPv0gWfNQ_PUvM3vItEzGOOkbABcz87uIfWU5f2HQWzYYgDUhDXWzTa3TPI_Wg8fKR4yVsJ3Fehen2XfyNLz1RyskAis1kKQ9TQ9CkJlmQ-vsFy4BcqcJ3B_j8RI3y1Elip5N5kr4_ncWB5PJY51/s3000/image_2025-04-11_11-12-44.png

ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ អាចឱ្យយើងដឹងពីអាការៈខុសធម្មតា ឬជំងឺផ្សេងៗ ដូចជា ៖ ការស្រមុក, ការឈប់ដកដង្ហើមពេលសម្រាកលក់ និងជំងឺធ្លាក់ទឹកចិត្ត ដែលសុទ្ធតែជាបញ្ហាសម្រាកមិនលក់ ។ ម្យ៉ាងទៀត ការសម្រាកមិនលក់ នឹងធ្វើឱ្យរាងកាយឆាប់ទ្រុឌទ្រោម កើតជំងឺលើសឈាម ទឹកនោមផ្អែម បេះដូង ដាច់សរសៃឈាមខួរក្បាល និងមហារីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVDDzvPpwzHZG0KNM9gVP0MiPHUkEEofs2W4_vaVV-Gm_jX2cFVnkyX9zpUReEOcAwqLMngGkZfLLSfeQaOP9nq01qAFj9m4PZkLxR8KZNRk5lqUXGgULinXAFGOkXTs23FC8oyjg9tNhZ6Rj_q_XbtffIFIwoKSIzRUznBJsbpRAcxW6aYH8rLz7rlPvT/s1500/image_2025-04-11_11-12-46%20(2).png

ការដោះស្រាយបញ្ហាសម្រាកមិនលក់ ចាំបាច់ត្រូវដឹងពីមូលហេតុរបស់វា និងផ្លាស់ប្តូរទម្លាប់ផ្សេងៗដែលរំខានការសម្រាក ។ ក្រៅពីនេះ គួរផ្លាស់ប្តូរទម្លាប់បរិភោគអាហារ និងភេសជ្ជៈ យ៉ាងហោចណាស់ ចាប់ពី៤សប្តាហ៍ ទៅ៦សប្តាហ៍ ដើម្បីជួយឱ្យឆាប់សម្រាកលក់ និងសម្រាកបានយូរ ៕

ចិនរឹតបន្តឹងការនាំចូលភាពយន្តហូលីវូដអាមេរិកដើម្បីឆ្លើយតបនឹងការដាក់ពន្ធទំនិញរបស់ Trump

0

ប្រទេសចិន ៖ ចិនបានប្រកាសវិធានការរឹតបន្តឹងការនាំចូលភាពយន្តហូលីវូដអាមេរិក ដើម្បីឆ្លើយតបនឹងការដាក់ពន្ធទំនិញចិនខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយចិនសង្ឃឹមថា ការរឹតបន្តឹងនេះនឹងប៉ះពាល់ដល់ការពេញនិយមភាពយន្តហូលីវូដរបស់អាមេរិក ស្របពេលការទស្សនាភាពយន្តហូលីវូដនៅចិនបានធ្លាក់ចុះអស់ជាច្រើនឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggzVQIfU2BuQIBQFr7umZ60D0E8KlI7Tsw2-mJ5bkvYGr_xqgcD6Xavuebk1KB23NtMD_ofrM14ZmiPSAxcGiNQhw8sfXuVh4-SMriTTOPxlARMuUkHcFFBmIvcZSq6-zY6S96Mg9CwpSpGglcWm4W__k_EXOy0IC8BSdy6iwYByqP2f9TQ7pqhI5b1ZjK/s702/photo_2025-04-11_09-46-59.jpg

បើតាមការិយាល័យភាពយន្តជាតិប្រទេសចិន គឺចិននឹងអនុវត្តតាមច្បាប់ទីផ្សារ និងគោរពការសម្រេចចិត្តរបស់អ្នកទស្សនាភាពយន្ត ។ ចិននឹងកាត់បន្ថយចំនួនភាពយន្តអាមេរិក ដើម្បីឱ្យនាំចូលចិនក្នុងបរិមាណសមល្មម ក្រោយពីការទិញភាពយន្តហូលីវូដនៅចិនចាប់ផ្តើមធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWuPSDCkVDhq32frhkfUFEI-W4AbZny92N5OIayLOLcAkq5rcn_ndtxj6g2r8Ry5hRjxJvYj2WL-XTTv_y3eCxXLFEQJ2AR-Uop3jRp0PPWCba1riUeDy-zYQtnwnpET9pGH6DYQwilwxQpLB8_D6ApAYkkPcsSRrvrJUs2jk9AahO7psibM9m5bk1Mh_F/s596/image_2025-04-11_10-58-54%20(2).png

រយៈពេលជាង៣០ឆ្នាំកន្លងមក ចិនបាននាំចូលភាពយន្តហូលីវូដ ចំនួន១០រឿងក្នុង១ឆ្នាំ ហើយភាពយន្តដែលទទួលបានការពេញនិយមបំផុតនៅចិន រួមមាន ៖ រឿង Titanic និងភាពយន្ត Avatar ។ ភាពយន្តទាំងនេះបានកសាងកេរ្តិ៍ឈ្មោះដល់តារាសម្តែង និងអ្នកដឹកនាំរឿងហូលីវីដយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4XVOk0_ejxRml-yrWujMhVnchyphenhyphensLrZHzwPn9wybEkl3eMoQhbgmfdlTaq1_v2h-ZZYzFHW1QbPQ69r7ed-fQGQaL4s14d4FuyJO89ky-BvZHPc78CxbCZ9oR54QGFcK9HL2CzQRa2fjZ-nmc_R9duV-16RtmX2VXZxOtqnv8MhwbauQs_h0bEkfxiTXUm/s1280/image_2025-04-11_10-58-54%20(3).png

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋចិនចាប់ផ្តើមចាប់អារម្មណ៍ទស្សនាភាពយន្តចិនច្រើនជាងមុន ហើយកាលពីឆ្នាំ២០២០ ភាពយន្តចិនអាចរកចំណូលបានរហូតដល់៨០% នៃប្រាក់ចំណូលភាពយន្តសរុប ។ ចំណូលភាពយន្តចិនបច្ចុប្បន្ន បានកើនឡើងលើសចំណូលភាពយន្តចិនកាលពីមុន ដែលស្មើត្រឹមតែ៦០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU1gVCw85k3_7T1cGGo3yUcV0kVfLbjpqzf1pHVeikUTcayHL5RTHX7yWrcdhxApJxeYNiN20aG20fgKzIek81EGgxhd7Lz08z7cM_sJAj-hOaKTpZaAY9ngNVh3rowhUV1dSaRuAv0h9TB74h1kZ-wQVrFggP0edCfWuifN4uQlK2w8inEX1ozx3v45oz/s1500/image_2025-04-11_10-58-54%20(4).png

ភាពយន្តចិនបានរកចំណូលច្រើនបំផុតគ្រប់រដូវកាល ហើយមានភាពយន្តបរទេសតែ១រឿងប៉ុណ្ណោះ ដែលជាប់ក្នុងចំណាត់ថ្នាក់ភាពយន្តពេញនិយម ចំនួន២០ គឺរឿង «Avengers: Endgame» រកចំណូលបានជាង៥៧៩លានដុល្លារ ។ រីឯភាពយន្តផ្សេងៗក្នុងចំណាត់ថ្នាក់ចំនួន២០ គឺសុទ្ធតែភាពយន្តចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq2wBiHXMRBSSgZlow3WIL9oLhnePU3QKhEB6XHPmUIFhhdRLdf-qo9YSxKTZra_LcjJ15eNngVVM1IWm1Hml3H1JAHDgn7hraETm7oZmEkVsNP-ztbr_-aNOdTVvInmQxveE9gz7oiBnE1iuClUpL8hfx9UKPPEjKcQMiBYbtW8sBFZeJxBv7gb00pKdD/s1024/image_2025-04-11_10-58-54.png

ការរឹតបន្តឹងភាពយន្តអាមេរិក គឺជាវិធីសងសឹកមានប្រសិទ្ធភាពរបស់ចិន ជាពិសេស ភាពយន្តហូលីវូដទទួលបានចំណូលត្រឹមតែ៥% ប៉ុណ្ណោះនៅចិន ហើយត្រូវបង់ពន្ធរហូតដល់៥០% មុនពេលបញ្ជូនចំណូលត្រឡប់ទៅអាមេរិក ។ ភាពយន្តហូលីវូដភាគច្រើននៅចិន បានទទួលចំណូលតែ២៥% ខណៈចំណូលហូលីវូដនៅប្រទេសផ្សេងៗ ស្មើរហូតដល់៥០% ។ នេះបើតាមលោក Chris Fenton អ្នកនិពន្ធសៀវភៅ «Feeding the Dragon» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6z3jouFrXA8T-DDhkZn7FnIEB6c_j0MSnvu7s6CNzIOrUQAyAesB-5OxFfIfB8GkxqCMC7N4IME5aBaJxFfN8LvkBI4cX2bRAwjMegcSNdpPrmbrcPDyAhmWI9Ab0zWXgnFC2AaZH96LSv8GRNf64Fa9j6MkeLw_HTu0oMXe3kQ4qjFg_EHm3Z-5bGkj6/s1296/image_2025-04-11_10-58-55.png

ចិន គឺជាទីផ្សារភាពយន្តដ៏ធំលំដាប់ទី២ លើពិភពលោក បើទោះជាការនិយមភាពយន្តហូលីវូដបានធ្លាក់ចុះរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក្តី ។ បច្ចុប្បន្ន នៅប្រទេសចិន ភាពយន្តចិនទទួលបានការចាប់អារម្មណ៍ខ្លាំងជាងភាពយន្តបរទេស ៕

សិង្ហបុរីច្នៃឧបករណ៍ពាក់លើសត្វកន្លាត ដើម្បីស្វែងរកមនុស្សបាត់ខ្លួនក្រោមអគារនៅមីយ៉ាន់ម៉ា

0

សិង្ហបុរី ៖ សត្វកន្លាតយន្ត ឬ cyborg Cockroach ចំនួន10ក្បាល មកពីប្រទេសសិង្ហបុរី ត្រូវបាននាំយកមកដាក់ពង្រាយដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ក្នុងការស្វែងរកមនុស្សដែលជាប់ក្រោមគំនរអគារក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយរញ្ជួយដីកម្រិត ៧.៧រិកទ័រ កាលពីថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsR6oDfaBOlBPvbk1K2NuOLCpzsAiCo2cZ6gm3FAZYDtLR-H9D4R0cZ4dYp_GYBWTnW1R4trwLf1OLtVYyd8nII00gDZMSI4eVs56FCAEKQSsX4tJ7l-81WUsrCkiDqsIe9h88bcaGhiLr6XzmDy52R8TF_EUuXym3L4orGAlt6ToVhe-PwZLddcLQ140g/s1280/photo_2025-04-10_10-48-13%20(2).jpg

នៅក្នុងការចុះផ្សាយរបស់ South China Morning Post បង្ហាញថា ៖ របកគំហើញនេះ ត្រូវបានធ្វើឡើងដោយក្រុម Home Team Science and Technology Agency (HTX) នៃសកលវិទ្យាល័យ Nanyang Technological University និង Klass Engineering ។ សត្វកន្លាតដែលគេយកមកប្រើប្រាស់នេះ គឺជាពូជសត្វកន្លាត Madagacar Hissing Cockroach ដែលមានទំហំខ្លួនធំៗជាងសត្វកន្លាតទូទៅ ហើយត្រូវបានគេយកមកបំពាក់ឧបករណ៍Sensor នៅលើខ្លួនរបស់ពួកវាដើម្បីដាក់ចូលតាមក្រោមអគារឲ្យចាប់សញ្ញានៃមនុស្សដែលជាប់នៅខាងក្រោមផ្ទាំងថ្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_c3Ik3Ol0xUJp6J7hoQfa5DX7t6ynnHl1X48RAFnWxqn_BWJqyXA8GpU3B8rZH0TJUKYZ2kwKXcLUeYCw9RYFrAieIKPInZkRldSssLQw51fqQ9Zq8yWDgdyGRUAw2G5lsrJs-6e7-E-_IXmA_pUGxZRcTBBdXq1A3HOdS4Lf_BFCzsyymyMhSboEsOtF/s1020/photo_2025-04-10_10-48-13.jpg
ប្រតិបត្តិការនេះសហការជាមួយក្រុម Operation Lionheart របស់ប្រទេសសិង្ហបុរី និងសត្វឆ្កែស្វែងហិតក្លិនផងដែរ។ សត្វកន្លាតcyborgs បានចូលទៅកាន់តំបន់ដែលចង្អៀត និងពិបាកទៅដល់ រួមទាំងមន្ទីរពេទ្យដែលដួលរលំផងដែរ។ នេះជាលើកដំបូង ដែលសត្វល្អិកូនកាត់គ្រឿងយន្តបែបនេះត្រូវបានគេប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះមនុស្សក្នុងគ្រោះមហន្តរាយពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiERl8u_tlMPGhSo8lGs4vo_NjgBxtgfW9PkkJ0XJV6jt1M6eFi32ufmA5sT5w_vbNTJnXrlZIT_iXrW17CA0gwOxaivZtfFSKLUDfXqGMIz2EGkzjuGTaGrvhTWhY2KbuWD-NyoslRiizWiIZxe4BMN3RcH8ThdavIvYKSMVcU0eiOUWeF6rqzwBLXBOy5/s1000/photo_2025-04-10_10-48-14.jpg
ពួកវាត្រូវបានអ្នកជំនាញគ្រប់គ្រងពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិច និងដឹកនាំដោយ AI ។ សត្វល្អិតតូចៗដែលមានការកែច្នៃ ដោយបំពាក់នូវបច្ចេកវិទ្យាទាំងនេះ បានផ្តល់ទិន្នន័យជាក់ស្តែងនៃមនុស្សពីក្រោមគំនរថ្មមកខាងលើដើម្បីអាចឲ្យក្រុមសង្រ្គោះដឹងពីទីតាំងដែលត្រូវជីកកកាយច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPQTUPCXZSCTPJlmkEpTzp-Ge7x9vK-MbAXWL1o1KTrxmt20F7Cq2C0tRypAcRQ3S_aBD2WQMkF0r_0ypSXOPvUYEOBTlJJYnrWXJH1QBtwPOlxQ9bwB2oP0A1ynGt0GtQZa7W1f_vM0DYUE4hXy-u8gge74tC3tngqsxxaBorhxdUeElD_z0g-WlctvM7/s1024/photo_2025-04-10_10-48-15%20(2).jpg

វាបានចូលរួមជាផ្នែកសំខាន់មួយផងដែរក្នុងការរុករក និងជួយសង្រ្គោះនេះ ប៉ុន្តែទោះជាយ៉ាងណា ការដាក់ពង្រាយពួកវាប្រើប្រាស់ក្នុងគោលបំណងស្វែងរកមនុស្សត្រង់កន្លែងចង្អៀតៗបែបនេះអាចនឹងមានការប៉ះពាល់ដល់ក្រមសីលធម៌ជាមនុស្ស ព្រោះយ៉ាងហោចណាស់វាក៏ជាសត្វមានជីវិត ដូច្នេះមានមនុស្សមួយចំនួនមានការព្រួយបារម្ភពីអាយុជីវិតរបស់ពួកវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN36z6MHt7kVLjbCn8iUe_9qjYaB46xPQcTP_p4DsHwJAyMXSMSLvSZU9zMwbEPNSEslyUN4WvQ5q139_9GXVoqdRMOGCWFDwfdxYn2ZxU6L2XrsiZ0FnJuCMTtIwZ6okV387lfMLHwWr42D1S9-0i7bHSHgMnyyuRTKdGrekHdMpe-9AAVptY5K0hHRPY/s1080/photo_2025-04-10_10-48-15.jpg

ជាថ្មីម្ដងទៀត សត្វកន្លាត Cyborg នេះ ក៏កំពុងស្ថិតនៅក្នុងដំណាក់ការពិសោធន៍បន្ថែមនៅឡើយ ប៉ុន្តែវាបានបង្ហាញនូវសក្ដនុពលនៃបេសកកម្មសង្រ្គោះមនុស្សក្នុងលក្ខខណ្ឌផ្សេងៗនៅពេលខាងមុខ៕

វិទ្យាសាស្រ្តកាន់តែអស្ចារ្យ! សត្វផុតពូជអស់ជាង១ម៉ឺនឆ្នាំ នឹងអាចមានវត្តមានសារជាថ្មីម្ដងទៀតនៅលើផែនដី

0

ពិតជាមិនធម្មតា! អ្នកវិទ្យសាស្រ្តបានអះអាងថា សត្វចចករោមសដែលដែលបានផុតពូជកាលពីជាង ១ម៉ឺនឆ្នាំមុន អាចនឹងមានវត្តមានសារជាថ្មីម្ដងទៀតនៅលើភពផែនដីក្នុងពេលឆាប់ៗ ក្រោយក្នុងមន្ទីរពិសោធន៍របស់ពួកគេបានបង្កើតសត្វចចកមួយប្រភេទឡើងមកដោយយកគម្រូរDNA របស់សត្វផុតពូជនោះបានមកបង្កាត់បានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNQb_vXySbIq7Zsm__U2o_W8sOv4VkL0CHkm2Gw7qjsZ86dPxzhz4Gv9g9ylrLPEMVBOSkt3lTLpmucGPJubWdPMBux6m07849fOlGy9C-iqMLrjjkOXpER7nc_K7EdVzyowo78yT3pVZzwXoMGNNYFu2b3E2Nt0FEZz5NmvIpF57yJ12J6ZqzF5cLFjKx/s1280/photo_2025-04-09_15-34-35.jpg

សត្វចចករោមស ឈ្មោះ Dire Wolf គឺជាពូជចចកដែលរស់នៅតំបន់ត្រជាក់ខ្លាំង និងរស់នៅតាំងពីសម័យ Pleistocene។ ដោយកត្តា អាកាសធាតុប្រែប្រួល, សត្វធំៗចាប់ធ្វើជាចំណី, ការវា..យប្រហារគ្នាទៅមកជាមួយក្រុមសត្វផ្សេង, មនុស្សធ្វើការបរបាញ់ និង ការហ្ស៊ែនរបស់វាថយចុះ ព្រោះការបន្ដពូជជាមួយសត្វចចកពូជផ្សេង សត្វចចកប្រភេទនេះត្រូវបានផុតពូជ កាលពីចន្លោះ ៩,០០០ ទៅ ១២,៥០០ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_IqNRuV_aSdHqh0ijrN6SkVYghz_av6uYmOASptdaRgisI1npiW1Pe6gwzfOJHww_QaAs449uTxzNC5FDJ9Gsk0DAXpcTq2jVbiPHa365yEc82xIDnn0zBkXZNfjWq5QZ5TRtRKdMl8XlBZE9Nhn-X293IXMCOpU5yYOf5hxiM92_xdC4RXW3qJu_1eP_/s800/photo_2025-04-09_15-34-38.jpg

យោងតាមប្រភព BBC បានឲ្យដឹងថា៖ កាលពីចុងឆ្នាំ២០២៤ អ្នកវិទ្យសាស្រ្តនៅមន្ទីរពិសោធន៍ Colossal Biosciences បានប្រកាសពីជោគជ័យ ដែលគេបានបង្កើតបានកូនចចកចំនួន២ក្បាល ដោយប្រើប្រាស់បច្ចេកទេសកាត់ និងតហ្ស៊ែន (CRISPR) ជាមួយនឹង DNA នៃពូជចចកស Dire Wolf។ បច្ចុប្បន្នពួកវាទាំង២មានអាយុជាង ៦ខែ និងមានសុខភាពល្អធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbi-JIXYzSMOwILr8Ew3Og0ydr5XfgyDdI5ZP060twP8UhyS1orQ3tUMbfxUazqXUYbT2vL4bxQmP_tAkc1WWSbdsl6jYvbx5P_UQ6zwssYTsO5VptkU3OM0Oiao03tT0dwik2-BTWRyo8qRCpymkbrOHyAGqVRrn5EWzcagw7Y_H7AQaosKvuVWhQJImC/s815/photo_2025-04-09_15-34-38%20(2).jpg

យ៉ាងណាមិញ កូនចចកថ្មីទាំង២នេះ មិនមែនជាពូជចចក Dire Wolf សុទ្ធនោះទេ ប៉ុន្តែវាទទួលបានរូបរាង លក្ខណៈ និងឥរិយាបថស្រដៀងនឹង Dire Wolf ស្ទើរទាំងស្រុង។ ពួកវាមានហ្សែនមួយចំនួនដែល គេសំយោគពី dire wolf ប៉ុន្តែមិនមែនជាកូនកំណើតផ្ទាល់នៃ dire wolf ពិតៗទេ ព្រោះពួកវាត្រូវបានគេផ្ស៊ាំនឹងចាក់បញ្ចូលទៅនឹងពូជចចកធម្មតា (Gray Wolf)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDROK2Tw_UdlvZQvJ5QncWURjCkcQ8OIqoFz8_VmMw392CLhh56l0p1dsI_iwDVcmpYmWUXMNMqbmiO0OvvHaraZjG-uqlpwSk3vY0DoQ_ymomaJK93J1StruH0qLDUhc4M6ONalci1iUiX21lKbT_2PlhyphenhyphenMXT7hHS5HirhT2NukR3GSmuWjPnx7pXGVmC/s1160/photo_2025-04-09_15-34-39.jpg

ការបង្កាត់ពូជសត្វបានជោគជ័យដែលស្រដៀងគ្នាមួយទៀត គឺបានធ្វើទៅលើសត្វកណ្ដុរ ដែលត្រូវបានអ្នកវិទ្យាសាស្រ្តប្រើប្រាស់បច្ចេកទេស CRISPR Method ធ្វើការសំយោគលើហ្ស៊ែនរបស់សត្វដំរីរោមវែង Mammoth ហើយបានបង្កើតជាសត្វកណ្ដុរប្រភេទថ្មី ដែលមានរោមវែង និងត្រូវបានគេហៅថា Woolly Mice។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhonyePAVQLHBxVx5mbBQNPCaIaQTmVFQbB9RymREayycJfjlJK9I75xaQfd_lJaExwqMb5IEjEq2VatwIx7sMLgh3l22cwsOMxMXLQ1RChf2xiKpfYrqXKXKA8w7aVATeJDTlKXDrNJ0pXwZ187aqL0ufMd536oqQ0Or6o97mqz76JY2pZYEGQOv8Duxh8/s880/photo_2025-04-09_15-34-39%20(2).jpg

ថ្វីត្បិតថាគេនៅមិនទាន់អាចទាញយកពូជសត្វដើមឲ្យមានមានជីវិតវិញបាន១០០%ក្ដី ប៉ុន្តែនេះគឺជាឧទាហរណ៍ដ៏សំខាន់ក្នុងការបង្ហាញពីអនាគតនៃលទ្ធភាពរបស់បច្ចេកវិទ្យាក្នុងការទាញយកសត្វដែលផុតពូជទាំងឡាយ តាមរយៈការកាត់តហ្ស៊ែន រឺ DNA ដែលយកមកពីផូស៊ីលដែលគេបានរកឃើញ៕

ទឹកសមុទ្រនៅខេត្តឈុនបុរី ប្រែជាពណ៌បៃតងចាស់ និងមានក្លិនស្អុយឆ្អាបធ្វើឱ្យភ្ញៀវទេសចរពុំហ៊ានលេងទឹកសមុទ្រ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ភ្ញៀវទេសចរពុំហ៊ានលេងទឹកសមុទ្របាងសែន នៅខេត្តឈុនបុរី ប្រទេសថៃ និងបានប្តូរគម្រោងទៅលេងទីក្រុងផាត់តាយ៉ា ក្រោយពីទឹកសមុទ្រប្រែជាពណ៌បៃតងចាស់ ស្រដៀងតែបៃតង ថែមទាំងមានក្លិនស្អុយឆ្អាប ខណៈអាជីវករលក់ដូរចំណីអាហារនៅឆ្នេរសមុទ្របាងសែន បារម្ភពីចំនួនភ្ញៀវទេសចរធ្លាក់ចុះពេលចូលឆ្នាំថ្មី ។ បន្ទាប់ពីទទួលដំណឹងនេះ មន្ត្រីធនធានសមុទ្រក៏បានយកទឹកសមុទ្រនទៅពិនិត្យរកមូលហេតុ និងជឿថា មិនលើស១សប្តាហ៍ទេ ទឹកសមុទ្រនឹងមានពណ៌ធម្មតាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSCR8wA5gnddUWe5jVkAySbShfobVAoOOOuLDlCyeK3zArxmTw7DthrVS0dcFgIDswAM1mytiGImeQN3YiSAa2S_uQN9IlbS4Vi2AaNvTkw4SqLEP1ViDIf_BHPHs8eQG9hBY8ez3lYu1OoWESXN7TvOOOhsk2TdoZVpIuAw87-ptlCd-rbkkAuubBy0v/s628/image_2025-04-11_09-31-12.png

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រុមសារព័ត៌មានថៃបានធ្វើដំណើរទៅពិនិត្យនៅឆ្នេរសមុទ្របាងសែន ខេត្តឈុនបុរី ក្រោយពីភ្ញៀវទេសចរដែលមកកម្សាន្តឆ្នេរសមុទ្រ ជូនដំណឹងមកថា ទឹកសមុទ្របាងសែន បានប្រែជាពណ៌បៃតងចាស់ម្តងទៀត ស្រដៀងតៃបតង រហូតធ្វើឱ្យបរិយាកាសនៅឆ្នេរសមុទ្រស្ងប់ស្ងាត់យ៉ាងខ្លាំង ។ កន្លងមក នៅពេលជិតចូលឆ្នាំ មានភ្ញៀវទេសចរជាច្រើននាំកូនចៅមកកម្សាន្តនៅសមុទ្របាងសែន ពីព្រោះជាពេលដែលកូនៗពួកគេសម្រាកពីការសិក្សាយូរថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAvN_wWe313k2W25fVHL3ZSRZy2Zjc1Pnar0bArmnST4oMM5B65WjQ-1VVsShANQuCqcmzcLG71Mjw1p1GgegKldDY0z5PDBXvTtOAXb0PfsSxJpDs3U33z1-DvEUDEV-QYsS0sdEIf1r8yTvQmDsiTm6ylBSxH52sgmCEREWP0vUlCIKCzxptnPhF4MOr/s600/image_2025-04-11_09-31-11%20(2).png

ក្រោយការពិនិត្យទឹកសមុទ្រឃើញថា បរិយាកាសនៅឆ្នេរសមុទ្រមានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំង រីឯភ្ញៀវទេសចរមកកម្សាន្តនៅសមុទ្របាងសែន ពុំហ៊ានចុះលេងទឹកសមុទ្រ ដោយសារបារម្ភពីផលប៉ះពាល់សុខភាព និងស្បែក ។ រីឯអាជីវករលក់ដូរចំណីអាហារនៅឆ្នេរសមុទ្រ និយាយដូចៗគ្នាថា វានឹងប៉ះពាល់ដល់វិស័យទេសចរណ៍ពេលចូលឆ្នាំថ្មី បើទោះជាទឹកសមុទ្រប្រែពណ៌ គឺជាបាតុភូតធម្មជាតិក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6hYzKFISpp0X6IoYaqL5ajxhnUqkwttJN3C0grPBWHreLfwIMCFMjZ-KG3iKqHTJEQbHCeR-KSnBtNkwNQYB9IAsOG-Zy_U0sVkVnEu7IJI4pPeI3U1SAc8HQLv3aZZDr4AvsnrMEfZL7GVuwhbo56HGW52bM_Zogckbfaf6SLbrw80Jfvzt8id1RjXaF/s600/image_2025-04-11_09-31-11%20(3).png
លោក យ៉ករីទ្ធខាចន អ៊ុនចៃ មន្ត្រីជំនាញមកពីនាយកដ្ឋានធនធានសមុទ្រ និងឈូងសមុទ្រថៃ បានយកទឹកសមុទ្របាងសែន ទៅត្រួតពិនិត្យ ក្រោយពីទទួលដំណឹងថា ទឹកសមុទ្រប្រែជាពណ៌បៃតងចាស់ ដោយសារបាតុភូតធម្មជាតិ ។ លោកជឿថា បាតុភូតនេះនឹងកើតឡើងមិនលើស១សប្តាហ៍ រួចហើយ វានឹងមានពណ៌ដូចធម្មតាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimLAsVJHk2yFmeIvFhIVHrRalMuqU4cTKONE8u_Njdx1tCS7ZIKo8DNm96Vcp3FNPwLC647gJ0rGu_IrA0DvwSTH_1PTnXAM35ZUC_0LQT8n0WAHk9BRXcSkQl-8ij5XWhJCaTJKhNmDYhP7Yw9PcnSDhPTTi_WGK_jfXSqz2xjXI3vaX1QKJXlFeUV1tf/s1280/image_2025-04-11_09-31-11.png

បាតុភូតធម្មជាតិកើតឡើងដោយសារទឹកភ្លៀង និងខ្យល់បក់សារធាតុអាហារក្នុងសមុទ្រទៅកាន់ច្រាំង ជំហ៊ានដំបូង ពុំទាន់ជ្រាបពីប្រភេទសារធាតុអាហារក្នុងសមុទ្រទេ ទើបពុំអាចសន្និដ្ឋានថា តើទឹកសមុទ្រធ្វើឱ្យប៉ះពាល់ស្បែកដែរឬអត់? ភ្ញៀវទេសចរពុំហ៊ានលេងទឹកសមុទ្រ ប៉ុន្តែវាជាបាតុភូតធម្មជាតិ ហើយសូមភ្ញៀវទេសចរកុំភ្ញាក់ផ្អើល ។ នេះបើតាមការលើកឡើងរបស់លោក យ៉ករីទ្ធខាចន អ៊ុនចៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-vJeqFFNNne4MKSbArz0wfe2R5QDZzb9g7P9vOdmAqi6LfrBVFv4QqrqzZMDv2kKNtPUB8n9btQbX1qfKnPVmaS7YHklz9hClY5fFQZKEBX1ni_zz7NcHXFvMIjQL5oZtr1cG6hfgDi9yXbvij9hJZQ3JPNUKB-eQddtWXgE7_yrxF4f6GpIxDcJrZcM0/s1280/image_2025-04-11_09-31-12%20(2).png

តាមការសាកសួរលោក សុផាកន ស៊ិរីថាសាណាក់គុន ដែលបាននាំគ្រួសារធ្វើដំណើរពីខេត្តប៉ាថុមថានី ប្រាប់ថា លោកចង់មកលេងទឹកសមុទ្របាងសែន ប៉ុន្តែពេលមកដល់ឃើញវាមានពណ៌បៃតងចាស់ ទើបលោកពុំហ៊ានលេងទឹកសមុទ្រ ។ លោកពុំដឹងថា តើវាប្រែពណ៌កើតឡើងតាមធម្មជាតិឬក៏អត់ ហើយបារម្ភពីផលប៉ះពាល់សុខភាព ស្បែក បើលោកបណ្តោយយឱ្យគ្រួសារលេងទឹកសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAt3NmKuxWHNZ_mlaFDJsxcIKnkp9ki-1v1Gr5POP3YYfAPjvnq7yesN1MS5MxHeEbfV7qk_q6SQA2bbZlC-AGWM624Wpmp6pUll60vP8oQLxa9TK3zc1_h8so5tIr6ulMtxkcYFSJVPXkrA_puWp7k6tPPswvcQLQZGVS2C4o8jTkolUTn6QZY4-j-GO4/s960/image_2025-04-11_09-31-12%20(3).png

លោក សុផាកន ប្រាប់ថា ៖ «ពេលមកដល់ឆ្នេរសមុទ្របាងសែន ស្រាប់តែឃើញបែបនេះ ខ្ញុំក៏ធ្វើដំណើរទៅលេងនៅទីក្រុងប៉ាតាយ៉ា ជំនួសវិញ ពីព្រោះទឹកសមុទ្រចាប់ផ្តើមមានក្លិនស្អុយ និងឆ្អាបម្តងម្តាល» ៕

តារាសម្តែង ប៊ឺរី ចេញមុខអះអាងថាមិនរត់ចោល ម៉ាដាម ដា ក្នុងគ្រាលំបាក

0

ស្របពេលអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ដា កំពុងជួបប្រទះបញ្ហាហរិញ្ញវត្ថុមនុស្សជាច្រើនបានសួរថាតារាសម្តែង ប៊ឺរី ដែលជាគូស្នេហ៍ព្រោះតែមិនសូវឃើញមុខខណៈអ្នកខ្លះថែមទាំងលើកឡើងថា ប៊ឺរី រត់ចោល ម៉ាដាម ដា។ មានការចោទប្រកាន់បែបនេះ ប៊ឺរី បានចេញមុខអះអាងថាមិនមែនជាការពិតនិងបានលើកឡើងទៀតថា រត់ចោលមនុស្សកំពុងលង់ទឹកជាមនុស្សថោកទាបបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTjiJkCl3CCsMWXrpu8pSqY9jJlEPLj6Xl7Q3n8f1Z1j9i7UzQmXCjjNLwWuS_PsPA1LkLHuVxfQX_GgbUHaYvpsGwVLcw8f6bAsEaIjjhvb3TnXlQ7ogdxuT40giSjLeP2z7FuSJd3i0jpCsrsJEW-gdRWt_4RjeDJyXuBfEkyw0g-JyUPd0g06_v8bmA/s960/image_2024-09-09_14-03-20.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាថ្មីៗនេះ ប្អូនស្រី ម៉ាដាម ដា បានចេញមកទម្លាយពីបញ្ហាវិបត្តិហិរញ្ញវត្ថុ និងបញ្ហាជាច្រើនទៀតរបស់ ម៉ាដាម ដា ដែលដើរទីផ្សារខុស ត្រូវគេបោករាប់ម៉ឺនដុល្លារ ខណៈអ្នកជំនួញរូបនេះបាន និយាយរៀបរាប់ពីបញ្ហាទាំងទឹកភ្នែកព្រមទាំងលក់អីវ៉ាន់ឡៃឡុងដើម្បីទទួលបានចំណូលបានបើកឱ្យបុគ្គលិកដែលខកខានបើកប្រាក់ខែជាច្រើនខែ។ ស្របពេលជីវិត ម៉ាដាម ដា កំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរ និងចេញ live លក់ផលិតផលដោយគ្មានវត្តមានរបស់គូស្នេហ៍គឺតារាសម្តែង ប៊ឺរី បានធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំថា តារាប្រុសរូបនេះបានរត់ចោលគូស្នេហ៍ដែលកំពុងលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIwCwaOBbAZJVO3egML_ivi_G433FXAQzTjpa_uGluL6Ez_ERykZ0q25uZ0Ehwm_9FWS_-fyFdHSL9UlziG3FfnjQvr0sC3Iz7FwT26SeRQHt8qE-Dx_C5n-xjYG-seJKesOhainuA48RuJWkPhnAOVY-gzXBGKXxYDOIHfjVUdFYJX59INGHmIOcEuH_k/s2048/image_2024-09-09_14-03-21%20(3).png
មានការចោទប្រកាន់និងប៉ាន់ស្មានបែបនេះ ប៊ឺរី បានចេញមុខបញ្ជាក់និងអះអាងថាពាក្យសម្តីដែលថាលោករត់ចោល ម៉ាដាម ដាគឺជាការគិតរបស់អ្នកមួយចំនួនប៉ុណ្ណោះលោកនៅជាមួយ ម៉ាដាម ដា ដដែលមានតែជួយការងារគូស្នេហ៍លើសមុនទៅទៀត។ តារាសម្តែង ប៊ឺរី ថាលោកមិនអាចធ្វើទង្វើបែបនេះនោះទេ ទៅចោលមនុស្សដែលកំពុងលង់ទឹក ទៅចោលមនុស្សដែលកំពុងពិបាក បើធ្វើទង្វើបែបនេះគឺជាមនុស្សថោកទាបបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrLZsB-wiWVb7dbppROAJg7hl6KY_2fLpgpKZ2B_jqc7fsSRk0IcKDMK2kiMn2EGKkMnx1asFWKDlhlsDfgncflhNYjPAK6wT3RQIIccbfAaiH1SuaBRWv2W4R6r7YOr5J0IOPB-dqwByOrCPWgwxVcqYddzv5Cf9oq7NZQfQScEbEabShfvbuJpJyRAXi/s2048/image_2024-09-09_14-03-23.png

តារាសម្តែង ប៊ឺរី បានបញ្ជាក់បន្ថែមដែរថា អ្វីដែលលោកអាចជួយម៉ាដាម ដា បានគឺលោកខិតប្រឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីឱ្យស្ថានភាពប្រសើរឡើង ហើយអ្នកដែលនិយាយថាលោករត់ចោល ម៉ាដាម ដា មានន័យថាមិនបានគិតវែងឆ្ងាយ។ លោកថាបើសិនជាត្រូវធ្លាក់ ធ្លាក់ជាមួយគ្នាទៅមុខទៅជាមួយគ្នានេះបានហៅថាទំនួលខុសត្រូវមិនមែនឃើញគេលំបាកលោកទៅចោលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuBkdEO7Gcwn788_SyV3023QzsXwt-cjKPp-nC21oTFNDAy1XZ9IE3mqGHt3KIgcmwhDBBZtV3-y8Nfzaf7EHq5x-Um8uYgYGcPAhkk1nrDpqjByjMFCdFJCZdCV1ffEcD5ZgYf6V2AWmVfAxmyMgDiUucNa9eOVDXqcLOTz6MmoztB2X6CUbV64KahRfX/s2048/image_2024-09-09_14-03-25.png

គួរបញ្ជាក់ផងដែរថា តារាសម្តែង ប៊ឺរី បានបញ្ជាក់ចំណងស្នេហ៍ជាសាធារណៈជាមួយនឹង ម៉ាដាម ដា កាលពីល្ងាចថ្ងៃទី៨ សីហា ឆ្នាំ២០២៤។ បន្ទាប់ពីបង្ហាញទំនាក់ទំនង ម៉ាដាម ដា ធ្លាប់បានបញ្ជាក់ថាអ្នកទាំងពីរគឺនឹងរៀបការទាំងនៅខ្មែរនិងបារាំង។ មុននឹងជួបប្រទះបញ្ហា ម៉ាដាម ដា ធ្លាប់បានបង្ហាញថាមានផ្ទៃពោះប៉ុន្តែជាអកុសលកូនក្នុងផ្ទៃរបស់នាងជាមួយនឹង ប៊ឺរី មិននៅនោះទេ៕

ខឹងចិត្តផលិតមិនស្តង់ដា Huang Zitao នឹងចូលទីផ្សារផលិតសំឡីអនាម័យនៅក្នុងប្រទេសចិន

0

Huang Zitao អតីតសមាជិកក្រុម EXO បានក្លាយជាប្រធានបទដ៏ក្តៅគគុកបន្ទាប់ពីប្រកាសថាលោកនឹងចូលទីផ្សារផលិតផលអនាម័យស្ត្រីនៅក្នុងប្រទេសចិន។ ការសម្រេចចិត្តរបស់តារារូបនេះ បានកើតឡើងបន្ទាប់ពីការផ្សាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានលាតត្រដាងពីការអនុវត្តដ៏គួរឱ្យរន្ធត់នៃក្រុមហ៊ុនដែលលក់បន្តនូវសំឡីអនាម័យ និងក្រណាត់កន្ទបទារកពីម៉ាកល្បីៗមិនមានលក្ខណៈស្តង់ដាគ្រប់គ្រាន់គិតផលចំណេញច្រើនជាងសុខភាពមនុស្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb4ANhVvRUjZ9l1lHSlaB6AkRGwyCsd4NzfHuZwedqPVveSRJ1suhu5Lp97wQAwBPAh163JjUtlWR1db8Xcpt2GeRsy1mN1svUj_m-rGKs2nrXRiGExQwbvyxwEvOGWfCcIH3z6p1gG1eu2frDnmY-ycxvnuO1xC11TEXHz2q1qq2Al_Dz4y77BhnbeUrT/s1996/image_2025-04-11_08-57-34.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Huang Zitao បានបញ្ចេញមតិរបស់ខ្លួនទាក់ទងនឹងឧប្បត្តិហេតុ «ការប្រើបន្ទះសំឡីអនាម័យឡើងវិញ» ដ៏ចម្រូងចម្រាសនាពេលថ្មីៗនេះនៅក្នុងប្រទេសចិន។ កាលពីថ្ងៃទី ១៥ ខែមីនា ទូរទស្សន៍កណ្តាលចិន (CCTV) ដែលគ្រប់គ្រងដោយរដ្ឋនៃកម្មវិធីការពារសិទ្ធិអ្នកប្រើប្រាស់ពិសេស បានលាតត្រដាងការពិតនៃក្រុមហ៊ុនកែច្នៃកាកសំណល់ដែលវេចខ្ចប់ និងលក់បន្តនូវសំឡីអនាម័យ និងក្រណាត់កន្ទបទារកពីម៉ាកល្បីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHVy_6yFt5nBbasBNCXnlnCUvGhwX1hrTqLYxKhShan2bfDoPbsvmdZwR8TKu6115cgL7Xua5OBiO3g78TiTtMoEf0mytzJrAO1QhLafttQVCWb23-45ZwN3EYxbZLwcwu_SNmXiWK5bWdp14iSDXYCDycM5Ttr0bbHa0sb80H7yd1Ky-Kt5ZQ955GrRW/s720/image_2025-04-10_09-46-55%20(2).png

នៅពេលនោះ ការផ្សាយបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលវាបានបង្ហាញនូវក្រណាត់កន្ទបទារក និងបន្ទះអនាម័យពាសពេញកម្រាលឥដ្ឋ ហើយក្រណាត់កន្ទបទារក និងក្រណាត់អនាម័យដែលរើសចេញពីគំនរសំរាមកំពុងត្រូវបានវេចខ្ចប់ឡើងវិញ។ កាកសំណល់ត្រូវបានលក់តាមរយៈផ្សារទំនើបអនឡាញ ហើយក្រុមហ៊ុនត្រូវបានគេរកឃើញថាបានកើបប្រាក់ចំណេញប្រហែល ៣០ ដងនៃតម្លៃដើម។ សកម្មភាពនេះ Huang Zitao បានរិះគន់យ៉ាងខ្លាំងនៅក្នុងការផ្សាយផ្ទាល់កាលពីថ្ងៃទី៦ មេសា ដោយនិយាយថា «វាមិនអាចទទួលយកបានទេសម្រាប់ក្រុមហ៊ុនដែលលះបង់សុខភាពស្ត្រីដើម្បីប្រាក់ចំណេញ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoq7QkiqJszKXkHQjvp6E_rJr4rf2XqG5sCQmh_UHS1g-MB3-hnBAUG3bkE5svoSMUGFqg3Afq69AXKoEDFG2ZaYsGG1QVeFzK-wGVUZ_AvaYqjRrCWgUyXUTtXfC_3yr-bneGHAfGUIj-UwslTsp5CtzVG7WdNBCXuML4bvtTIrZwolwUgvA7Vgeh7QCd/s640/image_2025-04-10_09-46-55%20(3).png
បន្ទាប់មកតារាប្រុសរូបនេះបានសម្រេចចិត្តសាងសង់រោងចក្រដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយសន្យាថានឹងធ្វើការផ្សាយបន្តផ្ទាល់ ២៤ម៉ោងក្នុងមួយថ្ងៃ។ លោកក៏បានប្រកាសផងដែរអំពីផែនការនៃដំណើរការទាំងមូល ចាប់ពីលទ្ធកម្មវត្ថុធាតុដើម រហូតដល់ការវេចខ្ចប់ រហូតដល់ការគ្រប់គ្រងសាធារណៈ។ ការលើកឡើងរបស់ Huang Zitao នេះបានជំរុញឱ្យអ្នកនិយមលេងអ៊ីនធឺណិតបានប្រតិកម្មខុសគ្នាថាតារាប្រុសរូបនេះនឹងចូលទីផ្សារផលិតផលសំឡីអនាម័យសម្រាប់ស្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDHb0VwNIkmVZ4hS3ae_R7YhEmCEirK7E5I7ddZCyMk2lfSWxsN-RR52w0Q1t6W2xTRrM8JWPK5J4BSO5H1LvX9dvRYjVntvHVTDqM0UPL7HMgO4O3DiGqHmDbvUyFQhjKTndcBJRRuIl8m9Z30obVIOpk5XzzlmmK01MyRIY5P59cfBiCvxCUScfUjhE3/s925/image_2025-04-10_09-46-55.png

ខណៈពេលដែលអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានគាំទ្រលោកយ៉ាងសកម្ម និងបានស្នើឱ្យលោក «ផលិតសំឡីប្រកបដោយសុវត្ថិភាព និងអនាម័យដល់អ្នកប្រើប្រាស់អាចប្រើប្រាស់ដោយភាពជឿជាក់» អ្នកផ្សេងទៀតបានរិះគន់ Huang Zitao ថាគ្រាន់តែប្រើភាពចម្រូងចម្រាសលើរឿងនេះដើម្បីធ្វើអាជីវកម្ម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi37OJSB12HYJ9WWSOOPwCebWdd3RXq_IMQXQUdOPjRsKWe0ZuNtJvklbViyjOS_N19aI6UGw2jfH7AcrtBiJg1290HA4htrJHmNfE1GOzfDcEDAOvtmb-_8b5P2hpltbivGjAt0aV1gmUZevptqGLPRXL8pCcHNLzAjMhe2knL0CCPdmf17DbGgbBqNGC1/s700/image_2025-04-10_09-46-56%20(2).png

Huang Zitao បានបដិសេធការចោទប្រកាន់នេះដោយនិយាយថា «ខ្ញុំបានចាប់ផ្តើមទាក់ទងអ្នកផ្គត់ផ្គង់ក្រដាសអនាម័យកាលពីប៉ុន្មានខែមុន»។ លោកក៏បានពន្យល់ផងដែរ ភរិយាលោកគឺ Xu Yiyang និងសមាជិកក្រុមស្ត្រីរបស់ពួកគេបានសាកល្បងផលិតផលនេះអស់រយៈពេល ៩០ ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhchDPf-Rb_wMMY5gdsPvGoRennCCjgEmbUr-0Ag89em2XsMHYaVDmgGYTxVTjmTa4G8fM4S1SYOP97tJ3ljAWRtDaHzzUmk9JInSCUj9l1A8qkF2I8EO_cDwYWxeEfcw3Knf_cyoCk5SgRG2Jv192zCbpY3OPVqhbr-FT79uQDGsDEEcAO6pLg1I1G2TDN/s640/image_2025-04-10_09-46-56.png

Zitao បានសង្កត់ធ្ងន់ថា «ខ្ញុំមិនអាចធានាបានថាផលិតផលគ្មានបញ្ហានោះទេ ប៉ុន្តែខ្ញុំអាចធានាចំពោះអ្នកថា សំឡីអនាម័យដែលខ្ញុំផលិតគឺពិតជាស្អាត និងមានសុវត្ថិភាព»។
អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនរំពឹងថាការផ្លាស់ប្តូរចុងក្រោយរបស់ Zitao នឹងមានឥទ្ធិពលវិជ្ជមានក្នុងការដាក់សម្ពាធលើក្រុមហ៊ុនដែលមានស្រាប់ឱ្យបង្កើនតម្លាភាពនៅក្នុងដំណើរការផលិតផលិតផលរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNxfUshp2wlyw-iey17sucSiwM6lwVBNvmjnsH4HhAnvwiEAunWKdT-6mEgNz2gduKqJ7XpO0FJON7lOMECPRgi8cTkXUVENXRfJZ3hOGaU8V86penOs9mSctbuyT_d3DO5Au-nIEWdjBd_8edKjOnDPWRuQj6mLp8NP0cMtwbj2vEiAeMu23uytzmsLFe/s700/image_2025-04-10_09-46-57.png

ទីផ្សារផលិតផលអនាម័យរបស់ចិនត្រូវបានញាំញីដោយភាពចម្រូងចម្រាសជាច្រើនទាក់ទងនឹងបញ្ហាគុណភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាពិសេសផលិតផលអនាម័យស្ត្រីមានទំនាក់ទំនងផ្ទាល់នឹងសុខភាព ដូច្នេះអ្នកប្រើប្រាស់មានការព្រួយបារម្ភយ៉ាងខ្លាំង។ មនុស្សជាច្រើនកំពុងយកចិត្តទុកដាក់លើការផ្លាស់ប្តូរអ្វីដែលជាបញ្ហាប្រឈមចុងក្រោយរបស់ Zitao នឹងនាំមកក្នុងឧស្សាហកម្មនេះ និងថាតើលោកអាចដឹងពីដំណើរការផលិតកម្មប្រកបដោយតម្លាភាពដែលលោកសន្យាដែរឬទេ៕

ប្លែកៗ! ជប៉ុនបង្ហាញយានជំនិះជើង៤ ដែលអាចធ្វើដំណើរ ហក់លោត ក្នុងស្ថានភាពលំបាកៗដូចសត្វពិតៗ!

0

ប្រទេសជប៉ុន ៖ Kawasaki គឺជាក្រុមហ៊ុនផលិតមនុស្សយន្ត និងបច្ចេកវិទ្យាដ៏ល្បីល្បាញនៅប្រទេសជប៉ុន បានធ្វើឱ្យមានការកោតសរសើរយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ក្រោយពីក្រុមហ៊ុននេះបង្ហោះវីដេអូយានជំនិះជើង៤ ឈ្មោះ «Corleo» ក្នុងបណ្តាញសង្គម សម្រាប់ឱ្យមនុស្សជិះទៅកាន់កន្លែងផ្សេងៗដែលពោរពេញដោយឧបសគ្គ ពីព្រោះវាអាចហក់លោតឡើងលើកំពូលភ្នំខ្ពស់ៗ ក្នុងព្រៃ ឬហក់ទៅគ្រប់ច្រកល្ហកដែលពិបាកធ្វើដំណើរទៅដល់ ។ Corleo គឺជាយានជំនិះរួមបញ្ចូលគ្នារវាងម៉ូតូ និងសត្វតោ ដូច្នេះហើយ ទើបវាមានរូបរាងដូចម៉ូតូផង និងសត្វតោផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir8pQTxvu__oxxeUWhRlTCqEQ6scWQ-o4a3SV0V7rN5E5Zy6T9PlkT1UDPrVh9kiVZSpAUD4M1KL03Vl03YpPN6fD6TjxJHQJfs6_KdBFsgW3sDeprG8T2L-HAA8SQFGqh46N4LlfkVRqwY_VLgUtAjlr26Nd4qgRHQnYaYOx2cvyE8LajuyoaTG693vs1/s1200/photo_2025-04-10_14-31-25%20(2).jpg

ក្រុមហ៊ុនជប៉ុនបានផលិតយានជំនិះ Corleo ដែលមានរូបរាងថ្មីប្លែកពីគ្រឿងយន្តផ្សេងៗសម្រាប់ឱ្យមនុស្សអង្គុយលើខ្នង ស្រដៀងគ្នានឹងអង្គុយលើខ្នងសេះ ។ វាអាចហត់លោត ឬរត់ដោយប្រើប្រាស់ជើងទាំង៤ ដើម្បីឱ្យមនុស្សអាចជិះវាលើដីពុំរាបស្មើ ឬជិះទៅកន្លែងលំបាកៗដែលពិបាកធ្វើដំណើរទៅដល់ ។ រូបរាងខាងក្រៅរបស់វាស្រដៀងនឹងសត្វតោយន្តដែលមានក្បាល ហើយក្បាលនេះនឹងប្តូរជាអេក្រង់តូចមួយសម្រាប់ប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3FsV-fzSckRld0tZdsHixH7YxvakTsCPOOKXo_Ptdk5jSDszXIEkaAe-8Vdx22PC697Gjtga6EF2ddxx7SJIXSpZ-eDnVxnfjrV7Wx5rPnYO3pCX6x-3SL5FisP0U5zk67OVx9QVROx16MJ4lvXZHwLJG5BmjD6LMva1qAYG4Oybzl7NReh9c2MqyPUfl/s720/image_2025-04-11_08-45-57.png
យើងអាចផ្លាស់ប្តូរទំហំខ្នងរបស់វាសម្រាប់អង្គុយបាន ហើយខ្នងនេះស្រដៀងនឹងកើបម៉ូតូធម្មតា ខណៈជើងទាំង៤ ត្រូវបានផលិតឡើងឱ្យមានសភាពរឹងមាំដើម្បីទប់ទល់នឹងការប៉ះទង្គិចផ្សេងៗ ។ លើសពីនេះ Corleo អាចឱ្យមនុស្សជិះលើខ្នង ចំនួន២នាក់ ខណៈក្នុងខ្លួនវាបំពាក់ដោយបច្ចេកវិទ្យា AI សម្រាប់គ្រប់គ្រងការប្រើប្រាស់ ។ រីឯថាមពលប្រើប្រាស់សម្រាប់ឱ្យវាហក់លោតទៅទីខ្ពស់ៗ គឺជាថាមពលស្អាតអ៊ីដ្រូសែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD2FXJNXyqbNuR4QUZKkf6mP9AIAT10AMhXf50d0pumwQMCo_b-1hk282JgA6YKp_8hMZLzDmD6IC2igNiXC47PWJO1lI8V3mMINhj60srg0KyP8UwDfyXWaqUHJ1nu7ANL6wtkIY7R_kR-R_5k6dZG2esJBTnj378mxLYTJJan2o72VvCiIlB5vV8Q-Oe/s1166/photo_2025-04-10_14-31-25.jpg
បើតាមវីដេអូរបស់ក្រុមហ៊ុន Kawasaki បង្ហោះក្នុងបណ្តាញសង្គម គេបានឃើញយានជំនិះ Corleo អាចហត់លោតទៅកាន់ទីខ្ពស់ៗ និងរត់ពីកន្លែងមួយទៅកន្លែងមួយយ៉ាងឆាប់រហ័សដូចក្នុងភាពយន្ត ។ វាបានលោតឡើងលើកំពូលភ្នំខ្ពស់ និងលោតចុះមកក្រោមវិញ ឬរត់លឿនដូចសត្វតោ ឬលោតផ្លោះបានឆ្ងាយទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF-NbTa7hcNmMkdcMr65QE-t2EgRWsGGH7MDtIvi7zSmQ9zRiNS_15v6yGe9iuyteJxBh4OYWgntDOc3F84q0-PUD152nU_tBdwtw_j9t1Dvzfe02qaWeiAN7DlBTMCbu254rws1z0-bAvpQCpxcWZMFAQBLKBO6aYhJSyzB3-rGozLXQu3nbvfcg6jX5b/s2560/image_2025-04-11_08-45-56.png

Corleo គឺជាគ្រឿងយន្តដើរតួជាយានជំនិះប្រភេទថ្មីសម្រាប់ការធ្វើដំណើរលើផ្លូវលំបាក ដោយប្រើប្រាស់បច្ចេកវិទ្យា AI វិភាគពីការបម្លាស់ទីយ៉ាងល្អិតល្អន់ និងមានសុវត្ថិភាពបំផុត ។ ប៉ុន្តែនេះគ្រាន់តែជាគំនិតប៉ុណ្ណោះ និងពុំទាន់បានផលិតនៅឡើយ ហើយយើងត្រូវរង់ចាំសិនថា តើក្រុមហ៊ុន Kawasaki នឹងអាចផលិតយានជំនិះនេះសម្រាប់ប្រើប្រាស់ពិតប្រាកដដែរឬទេ? រីឯក្រុមហ៊ុនសង្ឃឹមថា នឹងផលិត Corleo ឱ្យចេញជារូបរាងលឿនបំផុតនៅឆ្នាំ២០៥០ ៕