Home Blog Page 555

មនុស្ស២នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់រលំផ្លូវក្រោមដី

0

ការដ្ឋានសាងសង់ផ្លូវក្រោមដីមួយកន្លែងក្នុងទីក្រុង Gwangmyeong ខេត្ត Gyeonggi បានបាក់ស្រុត បណ្តាលឱ្យកម្មករពីរនាក់បាត់បង់ជីវិត។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៣និង១៧នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ និង៣នាក់បានបាត់ខ្លួន ក្នុងចំណោមកម្មករ១៧នាក់។

មន្ត្រីកូរ៉េខាងត្បូង បាននឹងកំពុងជម្លៀសពលរដ្ឋរស់នៅតំបន់នោះទៅកាន់ទីទួលសុវត្ថិភាព ខណៈបំពង់ខ្យល់នៅកន្លែងនោះប្រឈមនឹងហានិភ័យផ្ទុះបន្ថែមទៀត ក្រោយពីរលំផ្លូវក្រោមដី។

ផ្លូវរូវក្រោមដីនេះ មានជម្រៅ៣០ម៉ែត្រ និងប្រវែងជិត៣០គីឡូម៉ែត្រ តភ្ជាប់ទីក្រុងសេអ៊ូលជាមួយទីក្រុងរណប Gwangmyeong, Ansan និង Siheung ។

បច្ចុប្បន្នមន្ត្រីកូរ៉េខាងត្បូង កំពុងរឹតបន្តឹងចរាចរណ៍ និងបើកការស៊ើបអង្កេតពីមូលហេតុនៃការបាក់រលំនេះ រួមជាមួយនឹងការត្រួតពិនិត្យសុវត្ថិភាពនៃផ្លូវរូងក្រោមដី និងតំបន់ក្បែរនោះផងដែរ៕

 

 

ញាក់សាច់! ម៉ែសេះ ទទួលបានកាដូផ្ទះមួយល្វែងពី ប៉ីប៉ី ឌី ក្នុងថ្ងៃខួបកំណើត

0

បន្ទាប់ពីរស់នៅជាមួយគ្នាក្រោមដំបូលតែមួយជាយូរនិងបានជួយការងាររកស៊ីជាផ្នែកមួយជួយឱ្យមុខជំនួញកាក់កប ម៉ែសេះ ទទួលបានកាដូដ៏ធំពី ប៉ីប៉ី ឌី ក្នុងថ្ងៃខួបកំណើតជាផ្ទះល្វែង។ ឃើញមិត្តភាពរបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការសប្បាយចិត្តរីករាយនិងសម្តែងក្តីអបអរទៅកាន់ ម៉ែសេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMOhxa4yfPTrtNBQSxnQEK9zYsifYq_Yn-ZyqAeAdDKexC07EmteUivzAnbP70kyk2gsQEVdH1VjXrVAFGVlhExdv489kWLeM56WFkA3_L9LMIdbWGE3mkc3_2s2FAuxT2Kf-Bcdsr7nFCGDheIXx6HomNHUMz82GA8tAjn2xUv2zGj35WWqqvIAoMjtZ2/s2048/image_2025-02-14_09-10-12.png

នៅលើបណ្តាញសង្គមទិកតុកនាពេលថ្មីៗនេះ បានបង្ហាញវីដេអូខ្លីមួយជាមួយនឹងចំណងជើងថា «ខួបឆ្នាំនេះម៉ែសេះបានផ្ទះមួយល្វែងពីបងឌី»។ ក្នុងវីដេអូនេះដែរ ប៉ីប៉ី ឌី បាននិយាយថា ខ្លួនមិនចង់ឱ្យគេនិយាយថា ម៉ែសេះ នៅជាមួយនឹង ប៉ីប៉ី ឌី យូរមិនសល់អ្វី ដោយបន្ថែមដោយសំណើចដែរថា មិនសល់មែន។ ប៉ីប៉ី ឌី បានបន្ថែមថាអ៊ីចឹងផ្ទះនេះអាចថាជាកាដូ ជាទ្រព្យកេរ បើថ្ងៃក្រោយចង់លក់យកធ្វើអ្វីទៅតាមនឹងទៅ….»។

ទឹកចិត្តរបស់ ប៉ីប៉ី ឌី ទៅកាន់ ម៉ែសេះ ដែលជាកូនចៅក្រោមបង្គាប់នេះបានធ្វើអ្នកគាំទ្រជាច្រើនសាទរជាមួយនឹងក្តីត្រេកអរ ខណៈអ្នកគាំទ្រក៏បានសរសើរពីចំណងមិត្តភាពរបស់អ្នកទាំងពីរផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-zxBHVQN9TWJlwFq1JUXr7I7jJ9P7-IrBAQVoF4DtaVKZu0yFTDbFvyKJgscKlFTqiW1NOKymdo5hTLVx0TouqT-eLekqQmbwyVDpoTPi0gTLh8rtdvHlXDh53RykR_MpUd2D7tnQZ-WEVxd4UVYImfNuji7jVMK-B583VoNJ_wP_cbOU1uSezql5kiyS/s2048/image_2025-02-14_09-10-13.png

កាលពីកន្លងមកនេះ ម៉ែសេះ បាននិយាយនៅក្នុងបទសម្ភាសន៍ សខ្មៅ ថាខ្លួនគឺជាអ្នកគាំទ្រម្នាក់របស់ ប៉ីប៉ី ឌី ដែលបានស្គាល់តាមរយៈ ប៉ីប៉ី ឌី ធ្វើវីដេអូបាញ់គេ។ ក្រោយមកមានឱកាសជួប ប៉ីប៉ី ឌី នៅក្នុងកម្មវីធីសប្បុរសធម៌ ម៉ែសេះ បង្ហាញពីបំណងចង់ថតវីដេអូជាមួយ ប៉ីប៉ី ឌី រហូតមកដល់ឥឡូវ មកនៅជាប់ដូចជាបងប្អូនហើយអ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-lVwW-jjgjMcSsT7WNUDnCSZnIUh_YthYnICfj7w0P9i51bSJ_Rie4gpKKKbfR7wsbUMZ5UB9sGL4i9Ti2hgjZQgQ-t8iPrgq_zf54LWp7BsDRou32Gl0OPiHMx8vEAIueKNENz2laE97C9QbE_KOgVIqpOjyPRolZqLF2NA_EIOp0AaRS0y5YrltA0yi/s2048/image_2025-02-14_09-10-15.png

ក្នុងនោះដែរម៉ែសេះ ក៏បានទម្លាយទៀតថា មនុស្សដូចជា ប៉ីប៉ីឌី គឺមនុស្សមាត់អាក្រក់បន្តិច ប៉ុន្តែចិត្តល្អចេះជួយខ្លួនហើយការនៅជាមួយ ប៉ីប៉ីឌី គឺទទួលបានប្រាក់ខែជាប្រចាំខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCpzRsBYAp5gG4BGp87XX_XpAT5uG5qajgZ9DX3Zj6SUgCDDko8boB8pHyd9t9qBQtjpWILHZwJnMDNmYpqFUjWwnN8As2m6Wjy1saqE40qI4639qTpxiIiv1J16cmNOj4Y7JAD5IvIS-cDZ1VGhJKLkkJ3oV1lb7MjWmmS9o2BJI412BS-CKpOoSG0Z7O/s960/image_2025-02-14_09-10-16.png

ភាពស្និទ្ធស្នាលរវាង ម៉ែសេះ និង ប៉ីប៉ី ឌី ក៏បានធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំថាពួកគេគឺជាគូស្នេហ៍ ប៉ុន្តែ ម៉ែសេះ បានស្រាយបញ្ជាក់ថាពុំមែនជាការពិតគ្រាន់តែជាការធ្វើលេងសើចប៉ុណ្ណោះ។ នាពេលបច្ចុប្បន្ននេះ ប៉ីប៉ី ឌី កាក់កបនឹងមុខជំនួញយ៉ាងខ្លាំងបានបើកហាងជាច្រើនកន្លែងទាំងនៅបណ្តាខេត្តនិងរាជធានីភ្នំពេញ៕

ចិនផ្អាកនាំចូលសាច់សត្វស្លាបពីក្រុមហ៊ុនអាមេរិកក្រោមហេតុផលខាងក្រោមនេះ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ការិយាល័យរដ្ឋបាលគយទូទៅរបស់ចិនបានប្រកាសផ្អាកការនាំចូលសាច់សត្វស្លាប និងស្រូវមីយេពីក្រុមហ៊ុនអាមេរិកមួយចំនួន ព្រមទាំងផ្អាកការកំណត់លក្ខណៈសម្បត្តិក្រុមហ៊ុនអាមេរិកមួយចំនួនទៀតក្នុងការនាំចេញទំនិញមកប្រទេសចិន ។ ការិយាល័យរដ្ឋបាលគយបញ្ជាក់ថា មន្ត្រីគយចិនបានរកឃើញសាច់មាន់ និងសាច់សត្វស្លាបអាមេរិកផ្ទុកសារធាតុហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXSieb64zDFL3UzBt76QE7GKTRkbWfwYITtwTOJRgnEPLCuGT1X_R2-ymz4Mn8wSuKmdY6p1AY1RunoEuoAT-wmUrSS4A3o5qMN35OQYpx0TYn_fiCItutGRYy2GGqix0p0F7WpUk3gHIDLHlZW183-d-8HaOkbVZOGW_G_3JguN9yejlEVCKrXvrnbSvA/s800/image_2025-04-11_15-47-49%20(2).png

សារព័ត៌មានស៊ីនហួររាយការណ៍ថា នៅថ្ងៃទី៤ ខែមេសា កន្លងមក ចិនបានផ្អាកការកំណត់លក្ខណៈសម្បត្តិក្រុមហ៊ុនអាមេរិកឈ្មោះ C&D USA Inc. ក្នុងការនាំចេញស្រូវមីយេ មកប្រទេសចិន ព្រមទាំងផ្អាកការកំណត់លក្ខណៈសម្បត្តិក្រុមហ៊ុនអាមេរិក ចំនួន៣ ទៀត រួមមាន ៖ ក្រុមហ៊ុន American Proteins, Inc., ក្រុមហ៊ុន Mountaire Farms of Delaware, Inc. និងក្រុមហ៊ុន Darling Ingredients Inc. ក្នុងការនាំចេញសាច់សត្វស្លាប និងឆ្អឹងសត្វមកចិន ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTJSMKYszAJMZOtTvznsbrVK9DJfdOhjfgjO7aCy3b3ebI1NpZIkrFpyNpsSEAUmpEKYqAYRKmEMAXwhbsrTPTRQzPMi40puBzFfzCxzJummrsNUfOL_RSbX4n9fhGIWFEDwyF1-A9pWYzbLqwiPtpIbYrIXEruJ2M0uH2GRrk31yzegbuUDuW2B6slwmF/s1100/image_2025-04-11_15-47-49.png

សេចក្តីប្រកាសរបស់ការិយាល័យរដ្ឋបាលគយទូទៅបញ្ជាក់ថា ការសម្រេចចិត្តនេះកើតឡើងក្រោយមន្ត្រីគយចិនពិនិត្យឃើញសារធាតុ Zeeralenone និងផ្សិតក្នុងស្រូវមីយេក្នុងបរិមាណខ្ពស់ ដែលក្រុមហ៊ុនអាមេរិកបាននាំចូលមកចិន ។ ក្រៅពីនេះ មន្ត្រីគយចិនក៏បានរកឃើញសារធាតុ Salmonella ក្នុងសាច់សត្វស្លាប និងឆ្អឹងសត្វនាំចូលពីអាមេរិកផងដែរ ទើបចិនផ្អាកការនាំចូលដើម្បីការពារសុខភាពពលរដ្ឋ និងសុវត្ថិភាពការចិញ្ចឹមសត្វនៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV-s56NzYosom5uXmDYzx7hHcP429QbqQZF_96FDOlvHe_wNH1RivEGQmQfreEafaCWt7BmijfcJir9KGIRPykqnsQTAw6Elp6DSjog-dklcNy776l36ALoQs4-CRRcbAcfSVhzmK2atVpP7Qrx8Va9yKx6sCzw4YVqH081wXWZdRuAuTSFzQfHrMOz-h7/s800/image_2025-04-11_15-47-51%20(2).png

ការិយាល័យរដ្ឋបាលគយទូទៅ ក៏បានចេញសេចក្តីប្រកាស១ច្បាប់ទៀត ដោយផ្អាកការនាំចូលសាច់សត្វស្លាបពីក្រុមហ៊ុនអាមេរិក ចំនួន២ រួមមាន ៖ ក្រុមហ៊ុន Mountaire Farms of Delaware, Inc. និងក្រុមហ៊ុន Coastal Processing, LLC ។ ការិយាល័យរដ្ឋបាលគយបញ្ជាក់ថា ចិនសម្រេចចិត្តផ្អាកភ្លាមៗដោយសារមន្ត្រីគយចិនរកឃើញសាច់សត្វស្លាបអាមេរិកផ្ទុកសារធាតុហាមឃាត់ Furacillin ជាច្រើនលើក ហើយការហាមឃាត់នេះ គឺកុំឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjABXtNhoM1V4Qym5gqHK7Ey0sPgzKLx9YDRv76ASBe3EcMFvR85hGd1LRz2Tx3E05CrW40iBRIWwya9Om2-y7d3f1ENf0p1a5D1WlxLuLcuN3fGDfuTEs9uAjCC8NS9UDaofRGTuZmlJOYy32oeNhUpsVVCV1LZDe_asIatsqKacMlptpszteAmFq-bWhR/s690/image_2025-04-11_15-47-51.png

បើតាមមន្ត្រីការិយាល័យរដ្ឋបាលគយទូទៅ គឺវានឹងជួយការពារផលប៉ះពាល់សុខភាពដោយសារចំណីអាហារនាំចូលពីអាមេរិក ហើយការផ្អាកនេះស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធរបស់ចិន និងស្តង់ដារអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdY0L9Nyb45LV6oeXkfEKRUWPv7kNSS3YC8r40FP1VasJahm5zWRH7gvXGjZi1WwngNCaEykktedZaL_BzGpL_6cku1RmHS1_sy9S7tYpKoJIb4yCFWBzBmgQsXyYlsJHLAxyopGkQRToZJ6U1eKx4i5Qawu7J55w-4pE7R2WoH24uVObFLG2f8HqbPGyU/s1001/image_2025-04-11_15-47-50.png
គួរបញ្ជាក់ថា ការផ្អាកនាំចូលសាច់សត្វស្លាប និងស្រូវមីយេពីអាមេរិក ក្រោមហេតុផលផ្ទុកសារធាតុហាមឃាត់កាលពីថ្ងៃទី៤ ខែមេសានេះ គឺក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ទើបតែដំឡើងពន្ធទំនិញចិន និងទំនិញប្រទេសផ្សេងៗលើពិភពលោក ៕

ដំណឹងល្អស្ដីពីដំណើរការដែលកម្ពុជាស្នើសុំការចរចា លើការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាមេរិក

0

រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលប្រធានាធិបតី Donald J.Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ តាមរយ:ការកម្ពុជាបានស្វែងរកដំណោះស្រាយ និងព្យាយាមរៀបចំយន្តការផ្សេងៗ ដើម្បីត្រៀមធ្វើការចរចាជាមួយអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxw2xY4Wq43fdHMzdlX00aoQ8fae7C7OtEXcrILfowtG2bsHlP1AXIGhvNDqph9bzIHX44aHcYaHxE83OSVA0taq3YJJmdk4vt1xfacnB8oCPD75JxgzqPmFwFXjQ4tdK00RfIksrFFIbVXYfMRFs8VI3Z8BfuuGC9MgmO6T33wKVROgnxxRyMY_bTroI-/s1280/photo_2025-04-10_14-59-50.jpg
ថ្វីត្បិតថា មិនទាន់មានការប្រែប្រួលច្បាស់លាស់ទាំងស្រុង ប៉ុន្តែកម្ពុជាទទួលបានការឆ្លើយតបវិជ្ជមាន ដូចនេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងស្ដីពីដំណើរការលើការអនុវត្តពន្ធគយបដិការរបស់អាមេរិកដូចខាងក្រោមដូចខាងក្រោម៖

១. យោងតាមការចុះផ្សាយរបស់ខាងសេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិក) ឯកឧត្តមប្រធានាធិបតី Donald J.Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិកការរបស់ខ្លួន មកត្រឹមអត្រា ១០% ក្នុងរយៈពេល៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយជាមួយសហរដ្ឋអាមេរិក ក្នុងនោះរួមមានកម្ពុជាផងដែរ។ ដូចនេះអត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជានឹងអនុវត្តមកត្រឹម ១០% តែប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0hVTgXmmJZdS_6PDLtWmcufkmPMeq7q14DHC7pN_WdwX3B2Ww-2eoX5VMhjdM3bYgln4PfwvJiyXEDae8bbsOB62bCLPu7amFIOuVZpFQOUq3GRXJsaODzfe6slb-F55uTUeuM48Ie3seQaY3Go3aXzhOcP5oXtQSkDMfrzvVKdpEWE-Eq8sfL7Qc4f10/s1280/photo_2025-04-10_14-59-53.jpg

២. រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិក លើសំណើរសុំបើកការចរចាស្វែងរកដំណោះស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញពីឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអត្រា ៣៥% មកត្រឹម៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6UB2lcO9dAHcrHeazYh7zNrAlz9sMolwBQf9Z7MB2xCPJOsOxFzmcAkQa9Uqpe37uJJeJqU4T2Dpy6QDKYH0YneR8-a1gXzjsydY4NdwUcy7izxNtT9jlefwpAy5TKeuymTi8-OHnQDgZmtHFnH_e9HolrXo6grsKW3gfr-X8NE_JITOFr3MXAC_bfRAx/s768/photo_2025-04-10_14-59-51.jpg
៣. ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAxhJSn4DkzWrYildAAeX5IAqqZFho6mLcYMaeryArsrnyCXlLo8LpftYPhNd3os3UrheXqCG1IS4iBFkgpc4co9eWkwLTAhQIXf_d3ZlhW9Jhm17E3JfJT_-eRCQAcYUDvYHyVjZFGqn9Q6uqeWb635TCbcGRw-VT-9YzhFJsyH7H4wUViXlj6paBUVR/s1280/photo_2025-04-10_14-59-52.jpg

យោងតាមវឌ្ឍនភាពដូចដែលបានរៀបរាប់ខាងលើ ទាំងនេះគឺជាដំណឹងល្អសម្រាប់កម្ពុជា ក្នុងការរក្សាការធ្វើពាណិជ្ជកម្មទ្វេរភាគីជាមួយសហរដ្ឋងាមេរិក។ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់ផងដែរថា៖ ប្រមុខរាជរដ្ឋាភិបាលមានសម្ដេច នាយករដ្ឋមន្រ្តី និងស្ថាប័នដែលពាក់ព័ន្ធនឹងបន្តធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារផលប្រយោជន៍របស់ប្រទេសកម្ពុជាយើង៕

ខ្លាំងប៉ះខ្លាំង! តើចិនមានអ្វីជាសំអាងទើបមិនខ្លាចនឹងការតម្លើងពន្ធរបស់អាមេរិកដូចនេះ?

0

គិតមកត្រឹមថ្ងៃព្រហស្បត្តិ៍ ទី១០ ខែមេសានេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការសម្រេចចិត្តចុងក្រោយមួយ គឺជាការផ្អាកជាបណ្ដោះអាសន្ននូវពន្ធគយដែលបានបន្ថែមថ្មីទៅលើប្រទេសចំនួន ៦០ ដែលរួមមានទាំងកម្ពុជា ឲ្យស្ថិតក្នុងកម្រិតពន្ធ ១០% ក្នុងរយៈពេល៩០ថ្ងៃសិនដើម្បីរៀបចំការចរចា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWl2ERTKJgSXcNRsoBOZ_BU6OPuGsUPSSs9RePeaSJKYxyMm0LHJSrSW-8jDw-aQ3lDD3tm30WZSNjomNbMv-nAnVlFRenJ6LWKYcuXqXWYPPCx_QZ2H7ZcDpzYNca-fjiVa2QCSHKfIljyTvA1AqvatNWniwsw6k39QJ5f3-wq9kHgiel5OHrfy4617FX/s1280/image_2025-04-11_14-29-01%20(2).png

ដោយឡែក ការផ្អាក និងបន្ធូបន្ថយជាបណ្ដោះអាសន្នខាងលើ មិនត្រូវបានអនុវត្តចំពោះប្រទេសចិនឡើយ ផ្ទុយទៅវិញអាមេរិកបែរជាតម្លើងពន្ធកាន់តែខ្ពស់ទៅអោយចិន ដែលនេះសបញ្ជាក់ឲ្យឃើញថា សហរដ្ឋអាមេរិកកំពុងតែព្យាយាមគាបសង្កត់ចិនកាន់តែខ្លាំងឡើង ដើម្បីចិនព្រមដកថយជាមួយខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY7k1AxjZz6OAPiPUnkQvp24dAOQ9k9-TwW0gd9yyHVYXAqYWupxw_M8aky33lK0_ZM0BvP-OvWohyphenhyphenIgi1WswHBUMTKcjOT7DM27xtd900qYt-Uq5vOlWRrtozh0fJBxCivsTdsGmdQQjiS8akFun6xH4scYQaxMdZfwVgoAEyB7x4XISrK-GerbxNVBon/s1050/image_2025-04-11_14-29-00.png

តើចិនមានអ្វីជាសំអាងទើបបានជាហ៊ានកំដរអាមេរិកធ្វើសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំង២ដូចនេះ?

ជាការពិតណាស់ ថ្វីត្បិតថាសហរដ្ឋអាមេរិកជាមហាអំណាចមានទីផ្សារធំទូលាយដែលប្រទេសនានានៅលើពិភពលោកចង់ធ្វើពាណិជ្ជកម្មជាមួយមែន ប៉ុន្តែចិនក៏ជាប្រទេសដែលមានផលិតកម្មដ៏ធំមួយផងដែរនៅលើពិភពលោក។ ជាក់ស្ដែង ក្រុមហ៊ុនរបស់អាមេរិកជាច្រើន បានពឹងផ្អែកយ៉ាងមុតមាំលើការផលិតរបស់រោងចក្រចិន ដើម្បីយកឧបករណ៍ទាំងនោះមកតម្លើងបន្ថែមនៅក្នុងប្រទេសអាមេរិកដូចជា៖ គ្រឿងអេឡិចត្រូនិច, គ្រឿងសិង្ហារឹម, យានជំនិះ, ប្រដាប់ប្រដាក្មេងលេង និង ឧបករណ៍ប្រើប្រាស់ជ័រផ្សេងៗទៀតជាច្រើន ដែលសុទ្ធសឹងតែជាឧបករណ៍ប្រើប្រាស់ចាំបាច់ក្នុងជីវិតប្រចាំថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLD9xh-dL6y2Hx_KmC3EQ85XZDhL_diCv7uKDBHABTmqnyZ8hYUq9hsb_pAgKJP0bFNfhp_OBMmUb3k5SRJPWJzgeyEmUYs3o6rNiQ-WSHiRwsrl04jgD0aclmuuLxz3xErD2VtJFaI5n6PMnCVk8YAkKxWxcIs-hZKYtUih6V8FlOeTWBEC133d1VuleH/s1200/image_2025-04-11_14-29-00%20(2).png
ក្រុមហ៊ុនធំៗរបស់អាមេរិកដែលពឹងផ្អែកលើចង្វាក់ផលិតកម្មពីចិនរួមមាន៖ Apple, Tesla, Microsoft, Dell, Nike, Costco និងក្រុមហ៊ុនច្រើនទៀត ដូចនេះប្រសិនបើអាមេរិកចង់ដាក់សម្ពាធដល់ចិន នោះប្រជាជនអាមេរិកនឹងប្រឈមមុខនឹងការចំណាយខ្ពស់ដោយសារទំនិញត្រូវឡើងថ្លៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLFwioMBmqKsz5JiN92ZmcSc7IjB6xEoENFHp18wda31eHmED8Wf3UAKK3Q1y2sJSyl28A1N77eqsVQJ9-uY0XMDsPYn4rxxjdxF8BXKyJtSNKgX57TiIacOtDBMNAg1dJiFB6hAaWyziZJqwVT0VuQ-h25v5TS6sGACDqHxiOrBaFWfKB5Qm4jo_HqouI/s1200/image_2025-04-11_14-29-02.png

ក្នុងន័យនេះ មិនមែនចិនមិនគិតពីការខាតបង់ និងលំឳនភាពនៃសេដ្ឋកិច្ចនៅពេលអាមេរិកតម្លើងពន្ធដូចនេះទេ ប៉ុន្តែគេមានការគិតគូរយ៉ាងហ្មត់ចត់ ដើម្បីធ្វើការប្រឆាំងបក និងធ្វើឲ្យសេដ្ឋកិច្ចអាមេរិករងផលប៉ះពាល់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi18mWEkzRNQg3TYeSucYal9IKxw4e6wIZDpKjUR472ZUXfXAOlwsHGH82Ayzrm8DEeORyYE_q8TYXUi-JDOKfpySYrte41-8VE_ExlLHHDXzoOOIMQkhyUnozMzDD9p1gOwvOKtmcEgfKJPjSurc9W1PSQdim11LnRSAXWgJ9nhJdsQ_LlrGNwQf9iFIGF/s980/image_2025-04-11_14-29-01.png

គួររំលឹកថា គិតមកត្រឹមថ្ងៃទី១០ ខែមេសានេះ សហរដ្ឋអាមេរិកបានធ្វើការតម្លើងពន្ធលើចិនចំនួន៤លើកមកហើយ ដោយលើកទីមួយចំនួន ២៥% លើកទី២ ៣៤% លើកទី៣ ១០៤% និងចុងក្រោយបង្អស់នេះពន្ធគយរបស់ចិនបានកើនឡើងរហូតដល់ ១២៥% ៕

វ៉ាង ស្រីណូ អត់ទ្រាំមិនបានពួយមួយរយៗក្រោយឃើញ Nina មានភាពជឿជាក់ទាំងខ្លួនឯងធ្វើខុស

0

Nina Daily ដែលស្លៀកពាក់សំលៀកបំពាក់ហាត់ប្រាណនៅប្រាសាទអង្គរវត្តកាលពីពេលថ្មីៗនេះហើយត្រូវមហាជនរិះគន់ចាស់ដៃនិងមានការអន្តរាគមន៍ពីអាជ្ញាធរជាតិអប្សរាឱ្យលុបនិងស្នើឱ្យសូមទោសសាធារណៈ ប៉ុន្តែនារីរូបនេះនៅបន្តសកម្មភាពផ្សេងក្នុងរូបភាពស្រដៀលគ្នានេះដដែលជាហេតុធ្វើឱ្យមហាជនថានាងជាមនុស្សរឹងរូសមានភាពជឿជាក់លើខ្លួនឯងជ្រុល។ ទង្វើរបស់ Trainer រួមទាំងបុរសខ្មែរឥស្លាមម្នាក់ទៀតបានធ្វើឱ្យតារាសម្តែង វ៉ាង ស្រីណូ អត់ទ្រាំមិនបានពួយមួយរយៗទៅកាន់បុគ្គលមានភាពជឿជាក់ទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiQctnpy3mGCD3PDP1j_i1Jqwl-h3FXS5FRWxTgzodvTLyIAFOFvoXTpgQbClkixQGqgHbTpX1pPrdDvsH-9Ry_A7w1mDFz-51tW_yKZ0SIaD_0HiL9CGhjF77ctJ9dkHXx58wfFTeCQW1yQCxKoetT_0JkGpx1RWCiAcogtxuYtUDDC5WOLvRFxeB8Vq/s1246/photo_2025-04-10_13-48-28.jpg

នៅក្នុងវីដេអូដែល វ៉ាង ស្រីណូ និយាយនៅក្នុងការ Live អ្នកនាងបានលើកឡើងថា នារីដែលស្លៀកពាក់ស៊ិចស៊ីហាត់ប្រាណគ្រប់ទីកន្លែង ខណៈថាឥឡូវនេះសម្បូរមនុស្សភ្លាវៗខ្លួនឯងធ្វើអ្វីមិនដឹងថាខ្លួនឯងធ្វើខុសហើយជឿជាក់លើទំនុកចិត្តខ្លួនឯងទាំងដែលខ្លួនឯងធ្វើខុស។ ក្នុងនោះ វ៉ាង ស្រីណូ ក៏បានរម្លឹកទៅដល់បុរសខ្មែរឥស្លាមម្នាក់ដែលប្រើសម្តីមិនសមរម្យ ចេញមុខសូមទោសតែចំពោះការប្រើពាក្យ អា មឹង ហើយថាអ្វីដែលនិយាយ៩៩%ត្រូវសឹងតែទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZIttjHiqTRoivQ-YEDuPthXfJ1ADhvpWtool61Yxx168HxrBpjjdh1aeVXjtlonOxOXQICs0NVf1CcqZCEOi1TXSrg9Xwojb0n1kL5DB6OF7-3sbGGvW8O3VxMb7hF7azUntrRDJc3JCIBLnAt7uP6lsm-QqVJChUfePeknQERCWAaNf-MfxGPMCDrhhr/s1571/image_2024-08-03_15-32-45.png

វ៉ាង ស្រីណូ ក៏បន្ថែមដែរថា នារីដែលជា Trainer ម្ចាស់គណនី Nina Daily ដែលស្លៀកពាក់មើលតែស្រាត ហើយធ្វើជាគ្រូហាត់ប្រាណទាល់តែស្លៀកពាក់ឱ្យចេញរូបរាងស្រ្តីបែបនេះបានគេដឹងថាជោគជ័យក្នុងការហាត់ប្រាណឬ? ហើយនារីរូបនេះមានការជឿជាក់ហួសស្លៀកពាក់បង្ហាញបែបនេះជាច្រើនកន្លែង ជឿជាក់ថាខ្លួនឯងធ្វើបែបនេះមិនខុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3G72qQNKXpMl3Xw6vKdFwm4QeKta25TrrvVuTfNms9xUyjbqFiC8p-rI36Ga78M-0C1DqRd_DJKsi98528LkU-7ybTN1SHoJd9EHAjK8IVqB55wLwdY9JXES2hvhoCLq_LRYxTAnZ6LcFfeGupN1LPlHgfK9gUBlVO1OVBuwRjTSLtlOF1c2ze6d79hXY/s2048/image_2025-04-10_13-49-49.png

សូមរម្លឹកផងដែរថា បន្ទាប់ពីមហាជនរិះគន់និងមានអាជ្ញាធរជាតិអប្សរាស្នើឱ្យលុបនិងសូមទោសជាសាធារណៈ Nina Daily ក៏បានធ្វើតាម ប៉ុន្តែក្រោយមកនាងនៅបន្តសកម្មភាពផ្សេងទៀតនៅប្រាសាទអង្គរវត្តដដែលជាហេតុធ្វើឱ្យមនុស្សជាច្រើនយល់ថានាងរឹងរូស ជឿជាក់លើទង្វើរបស់ខ្លួនខ្លាំង។ ជាមួយនឹងការរិះគន់ជាបន្តបន្ទាប់នាងក៏បានចេញមកបញ្ជាក់ជាថ្មីថានាងនឹងឈប់ថតហាត់ប្រាណនៅប្រាសាទអង្គរវត្ត ប៉ុន្តែនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល៕

អ្នកនាង ខាត់ សុឃីម និងលោក ហេង ប៊ុនលាភ ផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយពីររូបដែលរងនូវរឿងអា.ស្រូវធំ

0

អ្នកនាង ខាត់ សុឃីម និងលោក ហេង ប៊ុនលាភ ជារៀមច្បងពីររូបដែលផ្តល់ឱកាសទៅដល់អ្នកចម្រៀងជំនាន់ក្រោយពីររូបគឺ ប៊ុត សីហា និង 1NE ដែលជាតារាចម្រៀងធ្លាប់រងនូវរឿងអាស្រូវធំក្នុងអាជីព។

ថ្មីៗនេះ ប៊ុត សីហា និងលោក ហេង ប៊ុនលាភ ផ្ទាល់បានបង្ហាញដល់ទស្សនិកជនអ្នកទាំងពីរគ្រោងនឹងចេញចម្រៀងជាមួយគ្នា។ ទទួលបានឱកាសសហការជាមួយនឹងរៀមច្បងបែបនេះ ប៊ុត ស៊ីហា បានបង្ហាញការតាំងចិត្តនិងសុំឱកាសម្តងទៀតពីមហាជន។ តារាចម្រៀងរូបនេះបានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី៩ សីហា ថា «ខ្ញុំបាទ ត្រូវច្រៀងរួមគ្នានឹងគាត់តើបងប្អូនពេញចិត្តឬទេ?ខ្ញុំសង្ឃឹមថាបងប្អូននឹងបានផ្តល់តម្លៃឱ្យខ្ញុំម្តងទៀត ព្រោះខ្ញុំចង់បានអ្វីដែលបងប្អូនត្រូវការដែរ កុំភ្លេចតាមដានទាំងអស់គ្នាណា ឆាប់ៗនេះហើយ..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTNupLyESDiTWZQBBrDb_60DVLNLuii6p4Y2V_x6ELgC_wksYN1QoPtox4f95W0PSeuXyfE3edhFCJFSZMe8cO0dy32nl46RJsXOTizgqIMvNFUbLqDqHx9UB0iLcdkB5eKVoxsNmAjiuNmPNyB3LnQF9ATndhhPlfR34ScU_Ku7rCnzjLdH0aNx_9zro4/s2048/image_2025-04-10_14-18-07%20(2).png

ការសហការជាមួយនឹង ប៊ុត សីហា លោក ហេង ប៊ុនលាភ បានចូលទៅខម្មិនលើការបង្ហោះរបស់ Rith Omega ថា«សង្ឃឹមថាពួកយើងនឹងមានការលើកទឹកចិត្តគាំទ្រពីពុកម៉ែមីងមាបងប្អូន ដើម្បីបន្តដំណើរលើវិស័យសិល្ប:ខ្ញុំក៏ចង់ល្បីដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_XF4lVHjGP_RIKiTomsNfHAdvSAIV6AHCo7fnYNDR3VoOnjf5sLnDRjRXF78-pKhlvVHy2NfKO6dyb_evjW4zl7EIE4Ima0gGF46kJ0x5ZXVuMrm_3ueQHX6_Bhti9YSAu8Y6q4l-EbQgsIEZCTLMWuHTDBmPwZi2q78d8iub7wtPY8Y0J0MbsT2NLmut/s960/image_2025-04-10_14-18-06%20(2).png

មិនត្រឹមតែលោក ហេង ប៊ុនលាភ ដែលជារៀមច្បងផ្តល់ឱកាសសហការជាមួយនឹងសិស្សប្អូនដែលធ្លាប់មានរឿងអាស្រូវធំក្នុងអាជីពប៉ុណ្ណោះទេងាកទៅកាន់តារាពហុជំនាញ ខាត់ សុឃីម ក៏បានផ្តល់ឱកាសទៅដល់តារាចម្រៀង 1NE ដូចគ្នាដោយមិនគិតពីរឿងអាស្រូវកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd9I3VMRJz8KhmcB8pSlcQ8mSRlq-Ms9Eo2tcU9izHdjpZkzYZ2JMLlLI6H9uN7LZkc_UOmfZSMr3ir-11iTOyGw2btcBHSpa3drFL14kX3bim01YsSTSC7sllLt0GMiNgX-szNkELV4C88ZqErm7CfEabIUGjsTNB1TPVPY5hE2Xu58rzA6OH8lIqkud4/s1619/image_2025-04-10_14-18-06%20(3).png

កាលពីថ្ងៃទី៣ មេសា 1NE បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងរៀមច្បង ខាត់ សុឃីម ជាមួយនឹងអត្ថន័យថា «រសជាតិថ្មីសម្រាប់បងប្អូនកម្ពុជា ជាមួយបងស្រី ខាត់ សុឃីម»។ នៅថ្ងៃទី១០ មេសា 1NE ក៏បានបង្ហោះរូបភាពពីរសន្លឹកជាមួយនឹងតារាចម្រៀង ខាត់ សុឃីម ដោយរូបភាពទី១តាំងពីឆ្នាំ២០១៨ និងរូបភាពមួយទៀតក្នុងឆ្នាំ២០២៥ ដោយភ្ជាប់មកជាមួយសំណេរថា «កិត្តិយសធំធេងណាស់អរគុណបងស្រី ខាត់ សុឃីម»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDgBvthpwyMZeAtK01VK_2AzkSzbXZaj1zy70SukoK0-SFSayClrAwd1vNTcpfa2ScasPew090YjZMGbSUq6-uuSlSr5YuLguAH9_5PXeAqPmZOIv5LrkRJCztKmym7CeaI0koaLp76xkfq9Mk_0wJMoVpZ3uGCkHqesmjnATc48h-PrskASW3C3h_gmxb/s2048/image_2025-04-10_14-18-03%20(2).png

គួរឱ្យដឹងថា តារាចម្រៀង ប៊ុត សីហា ដែលជាអតីតម្ចាស់ពានមួយរូបបានផុសក្នុងរឿងអាស្រូវគ្រឿងញៀនត្រូវជាប់ទោសម្តងជាពីរដងរហូតធ្វើឱ្យអ្នកមួយចំនួនអស់ជំនឿចិត្តលើតារាចម្រៀងរូបនេះ។ ចំណែកឯ 1NE ត្រូវរងនូវរឿងអាស្រូវការចោទប្រកាន់ពីនារីម្នាក់ដែលថាតារាចម្រៀងរូបនេះនិងតារារ៉េបផ្សេងទៀតជាគ្នីគ្នាបានបំពាននាង។ ក្រោយមក 1NE បានច្រាលចោលការចោទប្រកាន់របស់នារីរូបនោះផងដែរ៕

បវរកញ្ញារូបណាចរិតល្អយ៉ាងនេះយករ៉ូបទៅប្រកួតមិនខ្ចីយកមកសងឡើង៥ខែទៅហើយ

0

ទស្សនិកជនជាអ្នកស្នេហាវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីម្ចាស់ហាង សុផល កាត់ដេរ ដែលជាជាងល្បីឈ្មោះមួយរូបបានបង្ហោះឱ្យបវរកញ្ញាដែលយករ៉ូបដែលខ្លួនឧបត្ថម្ភយកទៅប្រកួតមិនទាន់យកមកឱ្យវិញទាំងពេលវេលា៥ខែមកហើយ។ ការលាតត្រដាងពីអត្តចរិតបវរកញ្ញាមួយចំនួនដែលធ្វើទង្វើបែបនេះបានធ្វើឱ្យអ្នកគាំទ្រហួសចិត្តខណៈរឿងនេះបានប៉ះពាល់ទៅដល់បវរកញ្ញាដែលគេល្អៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimzGD8lgEaHWmjwmrG8z2SPynayYZd6WTqiVvgfV3aML_nC6iyUJ79YrL4k90bl-adxOCPTjWqmPOqI6-SHfnGqcPqIxP0Ql_yZ1hPxIJtCZ2I1Jlq2hmG7GsJOpSuFYK6lemr7hdPEXVN7Fpf-z2ovLBrYkvGvPoRxxmnHJ68haQ7BXnD-ceWag-FXTQg/s2048/image_2025-04-11_08-32-36.png
នៅរសៀលថ្ងៃទី១០ មេសា ម្ចាស់ហាង សុផល កាត់ដេរ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «សូមប្អូនស្រីបវកញ្ញាម្នាក់ដែរយក Gown បងទៅស្លៀកមេត្តាចំណាយពេលដ៏មានតម្លៃរបស់ប្អូនយកវាមកឱ្យបងវិញផង5>6ខែដែរហើយ»។ ការបង្ហោះពីអត្តចរិតមិនល្អបវរកញ្ញាម្នាក់របស់លោក សុផល បានធ្វើឱ្យទស្សនិកជនជាច្រើនជាពិសេសអ្នកស្នេហាវិស័យបវរកញ្ញាមានការហួសចិត្តយ៉ាងខ្លាំងចំពោះបវរកញ្ញាដែលមិនបញ្ចេញឈ្មោះនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUt5y2MA4x9DMaCtngAwdp6cUOWokO5eAfuxCd-6KMU9bv5lHL6qKaF1SG2mgObxVgVSX2C82rPMNnBTEFu78yu3G_AQWrG6zDi1MA9BVGXEqhkugAQ9qOj1SPNNS05x0SBzzvMcyLAd-dQ9b1XP5oGVk92RCUlFQ43mM7LkLV2m1ucjWelK1t68_wcJmb/s2048/image_2025-04-11_08-32-31.png
ការលើកឡើងរបស់លោក សុផល អ្នកខ្លះក៏ចង់ឱ្យបញ្ចេញឈ្មោះឬរូបភាពបវរកញ្ញាដែលមានអត្តចរិតល្អបែបនេះ អ្នកខ្លះក៏បានលើកឡើងថាគេជួយ Sponsor ហើយឱ្យម្ចាស់គេយ៉ុងចិត្តទៀត។ មួយផ្នែកទៀតក៏បានលើកឡើងថានេះជាលើកទី១ហើយដែលម្ចាស់ហាង សុផល កាត់ដេរ ធ្វើបែបនេះ នេះមានន័យថាបវរកញ្ញានោះពិតជាមានចរិតយ៉ាប់ណាស់ហើយមើលទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMQ5xwRMdpg2-PTyG9LPDUcgDLUeT8ZxgN8KWGFixep8C3D3EHL2CNE3LbO-N_NLdfCC5Ux3GWWkRni5Vi7toIBd-jnugch8e4pWpBr7AGs_u6Y8qFTGRTjSfivdmrLb5YFRZSDl4DePKp8qTPx04RjxfdKeoyL9Bf0hAwGBUNa-NEnmE164dmlykqjmLi/s751/image_2025-04-11_08-32-28%20(2).png

ក្រោយពីរឿងនេះបានល្បីផ្អើលពេញបណ្តាញសង្គមនិងវិស័យបវរកញ្ញានៅក្នុងប្រទេសកម្ពុជាស្រាប់តែម្ចាស់ហាងបានបញ្ជាក់ថាបវរកញ្ញានោះបានឱ្យអ្នកផ្សេងយករ៉ូបមកសងលោកវិញហើយ។ នៅយប់ថ្ងៃទី១០ មេសា លោកបានបញ្ជាក់យ៉ាងដូច្នេះថា «បងបានទទួល Gown របស់បងហើយអរគុណប្អូនដែលឆ្លៀតឱ្យគេយកមកឱ្យបង»។

ក្រោយពីបានសំលៀកបំពាក់វិញបន្ទាប់ពីម្ចាស់ប្រកាសតាមបណ្តាញសង្គមនេះអ្នកលេងបណ្តាញសង្គមក៏បានចូលទៅខម្មិនដែរថា «ដ៏ផុសចឹងបានយកមកឱ្យវិញលឿន គិតៗទៅមនុស្សយើងចឹងមែនតាស»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjarFl0kYehm3uV8KHLKCYXTJWdVrqpt8DqN-QZ52WlnYGHFd5W1dhlPCxx5pfrZM0zLWvaDwfd9N4rvnZ4DcSRI5v-Mlm0QaviSsqzk2WIW-YPG3r0UQuuHt8epSpeON8DSHTybLI1JuvJgMbNYBfI58tt4yWt7Ewi5WjfbgE6m757Lxr9ejhep80TMDjV/s751/image_2025-04-11_08-32-28.png

ទោះយ៉ាងណា រឿងនេះបានធ្វើឱ្យជះឥទ្ធិពលដល់បវរកញ្ញាដទៃទៀតនៅពេលបវរកញ្ញាម្នាក់មិនខ្ចីយករ៉ូបមកសងអ្នកដែលជួយ Sponsor បែបនេះនឹងធ្វើឱ្យម្ចាស់ហាងសំលៀកបំពាក់ដទៃទៀតមានការខ្លាចរអារនៅពេលក្រោយលែងចង់ជួយទៅដល់អ្នកចូលរួមប្រកួតទាំងក្នុងស្រុកនិងតំណាងឱ្យកម្ពុជាជាដើមព្រោះខ្លាចប៉ះចំបវរកញ្ញាមានអត្តចរិតបែបនេះ៕

អាកាសយានដ្ឋានដែលស្អាត និងជាប់ចំណាត់ថ្នាក់ល្អបំផុតលើពិភពលោក មានទីតាំងនៅក្នុងប្រទេស១នេះ

0

ប្រទេសសិង្ហបុរី ៖ ភ្នាក់ងារវាយតម្លៃអាកាសចរណ៍ (Skytrax) បានចាត់ចំណាត់ថ្នាក់អាកាសយានដ្ឋាន Changi នៅប្រទេសសិង្ហបុរី គឺជាអាកាសយានដ្ឋានល្អបំផុតលើពិភពលោក នៅឆ្នាំ២០២៥ និងឈ្នះអាកាសយានដ្ឋាន Doha នៅប្រទេស Qatar ដែលបានជាប់ចំណាត់ថ្នាក់ទី១ កាលពីឆ្នាំ២០២៤ ។ រីឯអាកាសយានដ្ឋាននៅប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៣៩ នៅឆ្នាំនេះ ឡើងពីចំណាត់ថ្នាក់ទី៦១ នៅឆ្នាំ២០២៤ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHTtlnq5fl2zIftjw2Qnuy4KCZtT7dchVrq24Vg_bChG9gtTEhHDk1_z6iMDUFKtVqXiqoKFZ3GzMwMIuQu9xjGou3EXX0__sChf3AsVVfk1y4T2Bg5C5jBOQV1RZLagGS4mxWSJMIIBULx_LG5Kh8-0Pgiij7a1TEPXuIWWu2JjUZK1-75OD66FI-wr_O/s1329/image_2025-04-11_13-19-53.png
    អាកាសយានដ្ឋាន Changi របស់សិង្ហបុរី បានជាប់ចំណាត់ថ្នាក់១ ជាអាកាសយានដ្ឋានល្ពបំផុតលើពិភពលោក លើកទី១៣ ពីភ្នាក់ងារវាយតម្លៃអាកាសចរណ៍ (Skytrax) ។ ក្រៅពីនេះ Skytrax បានចាត់ទុកអាកាសយានដ្ឋាន Changi គឺជាឋានសួគ៌ម្ហូបអាហារ ព្រមទាំងឈ្នះពានរង្វាន់ «អាកាសយានដ្ឋានមានអាហារឆ្ងាញ់បំផុតលើពិភពលោក», «អាកាសយានដ្ឋានមានបន្ទប់ទឹកស្អាតបំផុតលើពិភពលោក» និង «អាកាសយានដ្ឋានល្អបំផុតនៅអាស៊ី» ពីការប្រកួត World Airport Awards ដែលរៀបចំនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCy3WBx2DDpwFXnxcr1wUZZ-Iui7Vn3vsm8Q64B9CvH73m8SCiwBz6DqRbBOIaSMNiIsVrMx-sLuj1DW4r4BLGjbkcBPz_0tPRe_Lg1lF2tM3PLhfMRjNBdErxvxBAEM07NMnw4dYGZatr5dS1STHSYH1w3fsJXxvAZ1_NHOe4sjq3jfxRE7ot5Vv4de6w/s1120/image_2025-04-11_13-19-54%20(2).png

    តាមលទ្ធផលការស្ទង់មតិអ្នកដំណើរក្នុងអាកាសយានដ្ឋាន ចំនួន៥៦៥កន្លែង នៅទូទាំងពិភពលោក របស់ Skytrax បង្ហាញថា អាកាសយានដ្ឋានល្អបំផុតជាប់ចំណាត់ថ្នាក់ទី២ បានទៅអាកាសយានដ្ឋាន Hamad នៅប្រទេស Qatar ដោយសារអាកាសយានដ្ឋាននេះតុបតែងលម្អដោយរូបភាពសិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យនៅប្រទេស Qatar ។ ក្រៅពីនេះ អាកាសយានដ្ឋាន Hamad ទទួលបានពានរង្វាន់ «អាកាសយានដ្ឋានមានកន្លែងទិញទំនិញល្អបំផុត» និង «អាកាសយានដ្ឋានល្អបំផុតនៅមជ្ឈិមបូព៌ា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglo2f3vgeXv-MAScxfmYG6cLw_HPK4mWECxG3rcWoGr5jlS14Dycnds_wtdu0t6lhtOMj_32gH2GlO3N5RjxjwO2SNadGOANXEHiiKEBKhqYFeaBYQeC5oqcmX_wE2S4au6EkOnXogXSSMormA95mRyLIzu-ARx4Cy8xx8Y49Dm3Ktd5t5AMuAqh7LQm4e/s800/image_2025-04-11_13-19-54%20(3).png

    អាកាសយានដ្ឋានជាច្រើននៅតំបន់អាស៊ី ក៏បានជាប់ចំណាត់ថ្នាក់ដែរ ដែលបង្ហាញឱ្យឃើញថា តំបន់នេះនៅតែនាំមុខអាមេរិកខាងជើង និងអឺរ៉ុប ទាក់ទងនឹងគុណភាពអាកាសយានដ្ឋាន ។ រីឯចំណាត់ថ្នាក់ទី៣ បានទៅអាកាសយានដ្ឋាន Tokyo Haneda របស់ជប៉ុន ហើយអាកាសយានដ្ឋាននេះទទួលបានពានរង្វាន់ «អាកាសយានដ្ឋានមានអនាម័យបំផុតលើពិភពលោក» ។ អាកាសយានដ្ឋាន Incheon នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់ទី៤ និងទទួលបានពានរង្វាន់ «ភ្នាក់ងារក្នុងអាកាសយានដ្ឋានធ្វើការល្អបំផុត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBcVVf4le2X-RyOnKzSptyDTZj7y3gaDU33RkQRBkixDA_vv9AinSShtfsU4uCNPHznRiNUPyfNFft-nD5NOp3E1tAg5WHj1sQuTvU0F8bP2azApoiQrGA_UhyEpMq_vzw6AHZzNndZJiaJVz04RQAFTtDwI1QTROnhEaZzAzCvd3P5JdswM0LvOuJg-a7/s1200/image_2025-04-11_13-19-54%20(4).png

    ចំណែកអាកាសយានដ្ឋាននៅអឺរ៉ុបដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីអាកាសយានដ្ឋានចំនួន២០ រួមមាន ៖ អាកាសយានដ្ឋាន Paris Charles de Gaulle ជាប់ចំណាត់ថ្នាក់ទី៧ និងទទួលបានពានរង្វាន់ «អាកាសយានដ្ឋានល្អបំផុតនៅអឺរ៉ុប» អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ខណៈអាកាសយានដ្ឋាន Rome Fiumicino ជាប់ចំណាត់ថ្នាក់ទី៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFZbMF-a-Qf0OomLbGZZDJx5S0ZWwJ2nbNIlnY4idw4boiOF9H-835aPLc4rRYFDMqA_fHLIar4NE5P23slbt8_6JkQF6KK4zjjFPjoc7Bs36n6br48FmCC40T7WeOWm4clVjvN8QpWlwMg-VnU7G8lnpPNDpzoFRvnVA6PnbOMcKSsVgsEDwSVWOspXMM/s1080/image_2025-04-11_13-19-54.png

    នេះជាចំណាត់ថ្នាក់អាកាសយានដ្ឋានល្អបំផុតលើពិភពលោក នៅឆ្នាំ២០២៥ ចំនួន២០ ៖
    1. Singapore Changi Airport
    2. Hamad International Airport
    3. Tokyo Haneda Airport
    4. Incheon International Airport
    5. Narita International Airport

    6. Hong Kong International Airport
    7. Paris Charles de Gaulle Airport
    8. Rome Fiumicino Airport
    9. Munich Airport
    10. Zurich Airport

    11. Dubai International Airport
    12. Helsinki-Vantaa Airport
    13. Vancouver International Airport
    14. Istanbul Airport
    15. Vienna International Airport

    16. Melbourne Airport
    17. Chubu Centrair International Airport
    18. Copenhagen Airport
    19. Amsterdam Schiphol Airport និង
    20. Bahrain International Airport ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguir8GiRPt-c2IM93goT1qPuSI9e2azV6RJ5MXxY7yOkyR0vIJyHtI1y-nMJozndOfHC9GYe_5PN8DbPxgVoVrFDVq6Gq5by1vNngjMLuymZkTocGnYqJQz9Ln4w4Ygm48PuhlVKBedb86uepHHAl8i-udJ6zttI3VFP532Vwe0MFmkDOO3ePMUQQpj-ux/s860/image_2025-04-11_13-19-55.png

ចិនដាស់តឿនពលរដ្ឋ និងនិស្សិតរបស់ខ្លួនឱ្យប្រុងប្រយ័ត្នពេលធ្វើដំណើរទៅអាមេរិក

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិនបានដាស់តឿនពលរដ្ឋ និងនិស្សិតរបស់ខ្លួនឱ្យប្រុងប្រយ័ត្នសុវត្ថិភាពក្នុងការធ្វើដំណើរទៅអាមេរិក ក្រោយពីទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការដំឡើងពន្ធទំនិញទៅវិញទៅមកក្នុងរយៈពេលដ៏ខ្លី ។ ក្រៅពីនេះ ពលរដ្ឋចិនអាចគ្មានសុវត្ថិភាព ពីព្រោះនៅអាមេរិកមានបញ្ហាអសន្តិសុខកើតឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPfLhbmef8DobDu8LEcLC6UqvRNJBqIHs15tcv1Fwcek4jk_0lP9ek5EA0n5NWagunmKgJiXMy1P8wCEztYhFn4q9Ov2HcIHXT_qSog3d2S9hkykP7BimpNCXSsCIWqjsn6NYwmN62xErJ4s_GxiXxnAKFpjHxWYspkWtyD1CDseZ7dRhjU2fDGBfV0JGE/s770/image_2025-04-11_13-16-45.png
ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានចេញសេចក្តីថ្លែងការណ៍ដាស់តឿនពលរដ្ឋចិនដែលធ្វើដំណើរទៅអាមេរិក សូមប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ដោយសារទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ព្រមទាំងស្ថានការណ៍អសន្តិសុខនៅអាមេរិកផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYVUJFaAWUbFC6VisNafyDHI0dVO00iV017nXozpMfuRq8okGdmmBG6u-bujEVqjeV8vakZ88rP9nODZiQsgMUGVZF3eNnI6p0R8gjIqCPefk1UfPCMcakutieOcyEiB9MCFCEXNEghZPgAIngZdNrQchkhNpt78MICWbJ0jYNjAUH3UZIGb1WKLfGKlvU/s1020/image_2025-04-11_13-16-41%20(2).png
ការដាស់តឿនរបស់ក្រសួងវប្បធម៌ និងទេសចរណ៍ចិន គឺមិនយូរប៉ុន្មានក្រោយពីចិនប្រកាសវិធានការសងសឹក ដោយដំឡើងពន្ធទំនិញអាមេរិកគ្រប់ប្រភេទបន្ថែមទៀត ៥០% ដែលធ្វើឱ្យពន្ធសរុបកើនឡើងដល់៨៤% កាលពីថ្ងៃទី៩ ខែមេសា ។ វិធានការសងសឹកនេះបានគំរាមកំហែងដល់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២ ដែលកំពុងធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJf4cRDx9bbkjirXZkhEzalH2FpsKxTMHOk4E2MZFetG8rg5LQBVqGu8b2cRWqchaPjUtAsvPR6zSJ7brhyktXRyOdn0cEpHZZfs2sWXYo76Vy6jArG2ayZgW9nHF7ZesAMu_UpwD9tsU2X5u-TQTaXTTCcaSh2eUwtZ2jk-fN_HCcG7oCfv_W7k9X3-lm/s1200/image_2025-04-11_13-16-41.png
ចំណែកក្រសួងអប់រំចិន ក៏បានចេញសេចក្តីថ្លែងការណ៍១ច្បាប់ទៀតដាស់តឿននិស្សិតឱ្យប្រុងប្រយ័ត្នការធ្វើដំណើរទៅអាមេរិកដែរ ដោយអះអាងថា ខ្លឹមសារសេចក្តីព្រាងច្បាប់អាមេរិកដែលទើបអនុម័តក្នុងសភានៅរដ្ឋអូហៃហូ កាលពីខែមីនា ឆ្នាំ២០២៥ មានទស្សនៈអវិជ្ជមានចំពោះចិន និងរឹតបន្តឹងការផ្លាស់ប្តូរវិស័យអប់រំ ក៏ដូចជាកិច្ចសហការរវាងសាកលវិទ្យាល័យចិន និងអាមេរិក ។ ហេតុនេះ សូមនិស្សិតចិនទាំងអស់នៅអាមេរិក វាយតម្លៃហានិភ័យពេលជ្រើសរើសរៀនក្នុងសាលាមានទីតាំងនៅរដ្ឋដែលមានទស្សនៈអវិជ្ជមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQNQVTt4I7I5sZi3J942ji0XfkULNKtTvq-X_SYymcuoPILi0ur-dW4Hn3O3767mTaOM1TmKHlr_ifo2AjP3KJVmLgH5FAqMsjAwg27QOilY9m-8zbQGbTb9DWmXWrviqcYfnnWVygvFn1Qb_ZpaKiRLpBgXTy9ODoJYsJiIfhbXwmjQigfEXI1MrIOPO3/s3000/image_2025-04-11_13-16-42.png

ការដាស់តឿនពលរដ្ឋ និងនិស្សិតរបស់ចិនបានធ្វើឱ្យប៉ះពាល់ដល់ការព្យាយាមរបស់ក្រុមការងារអតីតប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានបង្កើនការផ្លាស់ប្តូរវិស័យអប់រំកាលពីឆ្នាំ២០២៣ ខណៈរយៈពេលប៉ុន្មានឆ្នាំនេះ សភាអាមេរិកបានព្យាយាមកម្ចាត់ឥទ្ធិពលចិនក្នុងវិស័យអប់រំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH8pHkjIaQCjYuRtJBD_E9LPK7b6tUl_E7CZNLbjqjIsHGY0pio5El5rPdrfSvMWLNq8YaTx1gc8b14kZqxTrPrjaKBcx4RPV-GjaLD0kjb7gtss5ILTbg2E6eA37_i5bWxJMiLiN1AyJdfexjcALLnthPivEoxUibz3f1574aa9xLv28qK1VA5RuxRTKK/s1680/image_2025-04-11_13-16-43.png

គណៈកម្មការសភាអាមេរិកបានផ្ញើលិខិតទៅសាកលវិទ្យាអាមេរិក ចំនួន៦ រួមទាំងសាកលវិទ្យាល័យ Stanford និង Carnegie Mellon ដោយអំពាវនាវឱ្យសាកលវិទ្យាល័យបង្ហាញគោលនយោបាយពាក់ព័ន្ធនឹងនិស្សិតចិន ដូចជា ៖ ឈ្មោះនិស្សិតចិន, រៀននៅសាកលវិទ្យាល័យណា, ឈ្មោះសាលារៀនចាស់, ប្រាក់បង់ថ្លៃសាលានៅអាមេរិកបានមកពីណា ព្រមទាំងប្រភេទការស្រាវជ្រាវ និងគម្រោងរបស់សាកលវិទ្យាល័យអាមេរិក ដែលអនុញ្ញាតឱ្យនិស្សិតចិនចូលរួម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGfsnZD5uvc0jkryUArTY3suEM8cmf3CGgOXlS0S0IzHB5uG9PHRMlBIrq9Jn-fjpaGqLsxelTcZbkANDmWaR5nwFXrJw-XCRur2B-EZZmsTwakkqYc2OTfJ9aTfFqMZbtnmyU3PU6n8awpMeiYWWdf1wBa1N8TK5b-XR0SW_fONZMggpqq1p1QQpfbDlL/s2048/image_2025-04-11_13-16-44.png

គួរបញ្ជាក់ថា តាំងពីឆ្នាំ២០០៩ និស្សិតចិនបានទៅសិក្សានៅអាមេរិកច្រើនបំផុត និងធ្លាក់ចុះចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ មាននិស្សិតចិនសិក្សានៅអាមេរិក ចំនួន២៧៧,៣៩៨នាក់ ៕