ប្រទេសចិន ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិនបានដាស់តឿនពលរដ្ឋ និងនិស្សិតរបស់ខ្លួនឱ្យប្រុងប្រយ័ត្នសុវត្ថិភាពក្នុងការធ្វើដំណើរទៅអាមេរិក ក្រោយពីទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការដំឡើងពន្ធទំនិញទៅវិញទៅមកក្នុងរយៈពេលដ៏ខ្លី ។ ក្រៅពីនេះ ពលរដ្ឋចិនអាចគ្មានសុវត្ថិភាព ពីព្រោះនៅអាមេរិកមានបញ្ហាអសន្តិសុខកើតឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPfLhbmef8DobDu8LEcLC6UqvRNJBqIHs15tcv1Fwcek4jk_0lP9ek5EA0n5NWagunmKgJiXMy1P8wCEztYhFn4q9Ov2HcIHXT_qSog3d2S9hkykP7BimpNCXSsCIWqjsn6NYwmN62xErJ4s_GxiXxnAKFpjHxWYspkWtyD1CDseZ7dRhjU2fDGBfV0JGE/s770/image_2025-04-11_13-16-45.png
ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានចេញសេចក្តីថ្លែងការណ៍ដាស់តឿនពលរដ្ឋចិនដែលធ្វើដំណើរទៅអាមេរិក សូមប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ដោយសារទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ព្រមទាំងស្ថានការណ៍អសន្តិសុខនៅអាមេរិកផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYVUJFaAWUbFC6VisNafyDHI0dVO00iV017nXozpMfuRq8okGdmmBG6u-bujEVqjeV8vakZ88rP9nODZiQsgMUGVZF3eNnI6p0R8gjIqCPefk1UfPCMcakutieOcyEiB9MCFCEXNEghZPgAIngZdNrQchkhNpt78MICWbJ0jYNjAUH3UZIGb1WKLfGKlvU/s1020/image_2025-04-11_13-16-41%20(2).png
ការដាស់តឿនរបស់ក្រសួងវប្បធម៌ និងទេសចរណ៍ចិន គឺមិនយូរប៉ុន្មានក្រោយពីចិនប្រកាសវិធានការសងសឹក ដោយដំឡើងពន្ធទំនិញអាមេរិកគ្រប់ប្រភេទបន្ថែមទៀត ៥០% ដែលធ្វើឱ្យពន្ធសរុបកើនឡើងដល់៨៤% កាលពីថ្ងៃទី៩ ខែមេសា ។ វិធានការសងសឹកនេះបានគំរាមកំហែងដល់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២ ដែលកំពុងធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJf4cRDx9bbkjirXZkhEzalH2FpsKxTMHOk4E2MZFetG8rg5LQBVqGu8b2cRWqchaPjUtAsvPR6zSJ7brhyktXRyOdn0cEpHZZfs2sWXYo76Vy6jArG2ayZgW9nHF7ZesAMu_UpwD9tsU2X5u-TQTaXTTCcaSh2eUwtZ2jk-fN_HCcG7oCfv_W7k9X3-lm/s1200/image_2025-04-11_13-16-41.png
ចំណែកក្រសួងអប់រំចិន ក៏បានចេញសេចក្តីថ្លែងការណ៍១ច្បាប់ទៀតដាស់តឿននិស្សិតឱ្យប្រុងប្រយ័ត្នការធ្វើដំណើរទៅអាមេរិកដែរ ដោយអះអាងថា ខ្លឹមសារសេចក្តីព្រាងច្បាប់អាមេរិកដែលទើបអនុម័តក្នុងសភានៅរដ្ឋអូហៃហូ កាលពីខែមីនា ឆ្នាំ២០២៥ មានទស្សនៈអវិជ្ជមានចំពោះចិន និងរឹតបន្តឹងការផ្លាស់ប្តូរវិស័យអប់រំ ក៏ដូចជាកិច្ចសហការរវាងសាកលវិទ្យាល័យចិន និងអាមេរិក ។ ហេតុនេះ សូមនិស្សិតចិនទាំងអស់នៅអាមេរិក វាយតម្លៃហានិភ័យពេលជ្រើសរើសរៀនក្នុងសាលាមានទីតាំងនៅរដ្ឋដែលមានទស្សនៈអវិជ្ជមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQNQVTt4I7I5sZi3J942ji0XfkULNKtTvq-X_SYymcuoPILi0ur-dW4Hn3O3767mTaOM1TmKHlr_ifo2AjP3KJVmLgH5FAqMsjAwg27QOilY9m-8zbQGbTb9DWmXWrviqcYfnnWVygvFn1Qb_ZpaKiRLpBgXTy9ODoJYsJiIfhbXwmjQigfEXI1MrIOPO3/s3000/image_2025-04-11_13-16-42.png

ការដាស់តឿនពលរដ្ឋ និងនិស្សិតរបស់ចិនបានធ្វើឱ្យប៉ះពាល់ដល់ការព្យាយាមរបស់ក្រុមការងារអតីតប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានបង្កើនការផ្លាស់ប្តូរវិស័យអប់រំកាលពីឆ្នាំ២០២៣ ខណៈរយៈពេលប៉ុន្មានឆ្នាំនេះ សភាអាមេរិកបានព្យាយាមកម្ចាត់ឥទ្ធិពលចិនក្នុងវិស័យអប់រំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH8pHkjIaQCjYuRtJBD_E9LPK7b6tUl_E7CZNLbjqjIsHGY0pio5El5rPdrfSvMWLNq8YaTx1gc8b14kZqxTrPrjaKBcx4RPV-GjaLD0kjb7gtss5ILTbg2E6eA37_i5bWxJMiLiN1AyJdfexjcALLnthPivEoxUibz3f1574aa9xLv28qK1VA5RuxRTKK/s1680/image_2025-04-11_13-16-43.png

គណៈកម្មការសភាអាមេរិកបានផ្ញើលិខិតទៅសាកលវិទ្យាអាមេរិក ចំនួន៦ រួមទាំងសាកលវិទ្យាល័យ Stanford និង Carnegie Mellon ដោយអំពាវនាវឱ្យសាកលវិទ្យាល័យបង្ហាញគោលនយោបាយពាក់ព័ន្ធនឹងនិស្សិតចិន ដូចជា ៖ ឈ្មោះនិស្សិតចិន, រៀននៅសាកលវិទ្យាល័យណា, ឈ្មោះសាលារៀនចាស់, ប្រាក់បង់ថ្លៃសាលានៅអាមេរិកបានមកពីណា ព្រមទាំងប្រភេទការស្រាវជ្រាវ និងគម្រោងរបស់សាកលវិទ្យាល័យអាមេរិក ដែលអនុញ្ញាតឱ្យនិស្សិតចិនចូលរួម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGfsnZD5uvc0jkryUArTY3suEM8cmf3CGgOXlS0S0IzHB5uG9PHRMlBIrq9Jn-fjpaGqLsxelTcZbkANDmWaR5nwFXrJw-XCRur2B-EZZmsTwakkqYc2OTfJ9aTfFqMZbtnmyU3PU6n8awpMeiYWWdf1wBa1N8TK5b-XR0SW_fONZMggpqq1p1QQpfbDlL/s2048/image_2025-04-11_13-16-44.png

គួរបញ្ជាក់ថា តាំងពីឆ្នាំ២០០៩ និស្សិតចិនបានទៅសិក្សានៅអាមេរិកច្រើនបំផុត និងធ្លាក់ចុះចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ មាននិស្សិតចិនសិក្សានៅអាមេរិក ចំនួន២៧៧,៣៩៨នាក់ ៕