Home Blog Page 554

ជាប្រវត្តិសាស្រ្តក្នុងឆាកជីវិត! ព្រះនាង ជេនណា លើកឡើងបែបនេះក្រោយជាអ្នកជូនភួងមាលាដល់ប្រធានាធិបតីចិន

0

ព្រះនាងនរោត្តម ជេនណា បានបង្ហាញអារម្មណ៍រីករាយឥឧបមាជាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រក្នុងឆាកជីវិតក្រោយពីក្លាយជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិនក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvnWUUaduyecCQmHdT6RnAdV11pIUKCJHGT0hq1XxouFj-i8w51TS3-tie-KOjdXZ6MsCsIS4k16thhCrpG0k8FT2iQSXmyK75B7Rc_fSUwWzh6lQIhzVlSDvGr2MF4VA5WV6uqWbgIQOfNUGevrEfzjJYAb_MhSU-OOlB2B_nt53Cjins0CNfZmS_dwUi/s2048/482215354_1190924099064566_5444007455947632789_n.jpg

នៅយប់ថ្ងៃទី១៧ ខែមេសា ព្រះនាង ជេនណា បានថ្លែងនៅលើបណ្តាញសង្គមរបស់ទ្រង់ថាក្នុងការជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីចិនជាអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្តក្នុងឆាកជីវិតរបស់ទ្រង់ហើយព្រះនាងរំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។ ជាមួយតួនាទីនេះព្រះនាងបានក្រាបអរព្រះរាជគុណដល់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងហ្លួងយាយទួតដែលស្ដេចទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់តួនាទីនេះដល់ទ្រង់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYZovLgUodplyh5-HsfvsicUWUz66sp6PbzeOAwGVVsDVG8gu6QmiICbnJW0ngFKmdAfPYX-Ogiif3ymFR-lSopAMlqrmuvnounHPMii_oEmjI2lge9jCXFzUibdaXvb0GSBhNxMordZDLrvdR0XAiyzxmYXHMuHywIibSV4ptxnSyaZgSppfgM7e6VVfA/s2048/491669191_1219103452913297_1030101536019061029_n.jpg

ព្រះនាងមានព្រះបន្ទូលទៀតថា ក្នុងតួនាទីជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជារឿងរ៉ាវដ៏ពិសេសបំផុតក្នុងឆាកជីវិតពោរពេញដោយសេចក្ដីរំភើបយ៉ាងខ្លាំងរកទីបំផុតគ្មាន ដែលអាចរាប់ថាជាអនុស្សាវរីយ៍ប្រវត្តិសាស្រ្តដ៏ល្អប្រចាំជីវិតរបស់ព្រះនាង ជេនណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1sexcf3JodjUU6OizV_iFmrj96BdoE7RSK5a9sumlbPaxaEi4ohbVRBTbVKkZ_-kaZu8o62atj2bXWyjlS6ciAx7Dzy3yeaggamR2rE9tB0S7BxXw2ZJj6hkt4J6p16rCbV_2NMtqpDBhbpegyf9B9AL64E4kvIr8r1ZXdtqi0d-edUzySvl5hs8WRiv-/s1280/480430067_1176875510469425_7418184953996663925_n.jpg
លើសពីនេះទៅទៀត ព្រះនាង បានក្រាបបង្គំថ្វាយព្រះពរ ព្រះករុណាហ្លួងតា និងហ្លួងយាយទួត សូមទេវតាថែរក្សាព្រះមហាស្វេត្រឆ័ត្រ ព្រះបារមីវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងទេវតារក្សាឆ្នាំថ្មី ប្រទានព្រះពរជ័យសព្វសាធុការ ថ្វាយព្រះអង្គទាំងទ្វេ សូមស្តេចប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តទូទាំងព្រះនគរ។ ក្នុងនោះព្រះនាង ជេនណា ក៏បានជូនពរ លោកប្រធានាធិបតី មានសេចក្តីរីករាយក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងចងចាំក្តីស្រលាញ់រវាងជាតិសាសន៍ទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrxOyGpQZePsHfcQj7kGHeTWtnoIajHqLeHz_x1FAQysKWzCYQwe0SXcA6tFanfXOS5e44k9kyzaGsMIrdfj1N_qJtcitrmnufVUSOeO7aFd-WIf1vVzWQIOw8pXWxxnqFn2BejW2AOGRIbzbYbj09qnayzOxXyjnuYUO_LHWmP8H7AQAaSdwT_JKDasg/s2048/492101723_1219104356246540_7774742021682751674_n.jpg

គួរបញ្ជាក់ផងដែរថា ក្នុងដំណើរនៃការចុះមកធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា របស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនលោក ស៊ី ជីនពីន រយៈពេល២ថ្ងៃ(១៧-១៨) បានចុះហត្ថលេខាទ្វេរភាគីជាមួយកម្ពុជាលើឯកសារចំនួន៣៧ច្បាប់ ពាក់ព័ន្ធនឹងការជំរុញឱ្យមានសន្ទុះឡើងក្នុងវិស័យជាច្រើននៅកម្ពុជា៕

 

 

កំពង់ផែថ្មីនៅកំពត តម្លៃ១១លានដុល្លារ នឹងដាក់សម្ពោធជាផ្លូវការនៅសប្តាហ៍ក្រោយ

0

កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។

កំពង់ផែនេះ មានបណ្តោយប្រវែង ៣០០ម៉ែត្រ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្តើមការសាងសង់តាំងពីឆ្នាំ២០១៨ និងរួចរាល់នៅឆ្នាំ២០២២ តែកាលនោះមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាននៅឡើយ ដោយសារតែមានជម្រៅទឹករាក់ពេកមិនអាចឱ្យនាវាបើកចេញចូលបាន។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានតម្លៃជាង ១១លានដុល្លារ សាងសង់ឡើង ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កំពង់ផែនេះ សាងសង់ឡើងក្នុងគោលបំណងដឹកជញ្ជូនភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមបណ្តាកោះ និងឆ្នេរសមុទ្រនានារបស់កម្ពុជា។

បច្ចុប្បន្ន កំពង់ផែទេសចរណ៍នេះ ស្ថិតក្រោមកិច្ចប្រតិបត្តិការ និងការថែទាំ (O & M Agreement) របស់ក្រុមហ៊ុន អេហ្សេត ប៊ីលដើរ ឯ.ក (AZ Builders Co., Ltd.) របស់ឧកញ៉ា លឹម ប៊ុនសួរ៕

រដ្ឋាភិបាល ដាក់ផែនការអភិវឌ្ឍផ្លូវល្បឿនលឿនចំនួន ៩ខ្សែ ត្រឹមឆ្នាំ២០៣៣

0

រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការអភិវឌ្ឍ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ជាមួយនឹងទុនវិនិយោគប្រមាណជាង ៧ពាន់លានដុល្លារ។

ក្នុងនោះរដ្ឋាភិបាល គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿន៩ខ្សែ ចែកចេញ២ដំណាក់កាលដែលរួមមាន៖

  • ក្នុងរយៈពេលខ្លីមធ្យមពីឆ្នាំ២០២៣-២០២៧ មាន ៤គម្រោង ចាយទុនវិនិយោគប្រមាណជាង ៤ពាន់លា
  • ដុល្លារ ក្នុងរយៈពេលវែង ២០២៨-២០៣៣ មាន៥គម្រោង ក្រោមទុនវិនិយោគប្រមាណជាង៣ពាន់លានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ មានចក្ខុវិស័យមានចក្ខុវិស័យបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយមានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងផ្ទៃប្រទេស។

គម្រោងទាំងនេះ រួមបញ្ចូលនូវគម្រោងតភ្ជាប់ពីមធ្យោបាយដឹកជញ្ជូនមួយទៅមធ្យោបាយដឹកជញ្ជូនផ្សេងទៀត និងទៅកាន់មណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែកជារយៈពេលខ្លី និងមធ្យមចំនួន៩០គម្រោង និងរយៈពេលវែងចំនួន ៩១គម្រោង៕

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ”

0

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន។

កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង៥ រួមមានដូចជា៖

  • ១កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមអៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក
  • កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន
  • កិច្ចព្រមព្រៀងវិនិយោគ
  • កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់
  •  កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ

គួរបញ្ជាក់ថា គម្រោងនេះ មានប្រវែង ១៧៤គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕

ឯកឧត្តម ស៊ី ជីនពីង ប្រកាន់ជំហរគាំទ្រកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

0

ថ្លែងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា “ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ដោយប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់”។

ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។

ឯកឧត្តម ស៊ី ជីនពីង ប្តេជ្ញាជំរុញវិនិយោគិននិងទេសចរចិនកាន់តែច្រើន មកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវ ជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនចំនួន ១.០០០ កន្លែងក្នុងរយៈពេល៣ឆ្នាំ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវមហិច្ឆតារបស់ខ្លួន នៅក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ គឺការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

រដ្ឋបាលក្រុងភ្នំពេញណែនាំ៣ចំណុច ដើម្បីចៀសវាងគ្រោះអគ្គីភ័យក្នុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរ

0

រាជធានីភ្នំពេញ ៖ ក្នុងឳកាសដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាន់តែកៀកមកដល់ រដ្ឋបាលក្រុងភ្នំពេញបានចេញនូចសេចក្ដីជូនដំណឹង ទាក់ទងនឹងការចូលរួមរក្សាសុវត្ថិភាព និងការបង្ការគ្រោះអគ្គីភ័យ ក្នុងតំបន់រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK6cK70_0zo4R4LaKXH4zoE4IVSkSBzgu6PwCzWLoOZY7pdyOizVa3wQwOWT1l2tLqSHJ2-ZsMXrtUDqYcwU3OSBg7Q01nPMTGK7vQfdvvjtuo4K5j-yAWShiwYMAEpvTg0wZUE8qp6v9h5EzEgcBYrnXBhXojJVbcByiqPjDkNnmqtjm20gY827iAOciC/s1280/photo_2025-04-10_16-30-00.jpg

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានសរសេថា៖ ដើម្បីចូលរួមថែរក្សាសុវត្ថិភាពបង្ការគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឳកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី ១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ខណៈអាកាសធាតុក្ដៅ និងស្ងួតខ្លាំង ដែលវាងាយនឹងបណ្ដាលឲ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ដូចនេះរដ្ឋបាលរាជធានីភ្នំពេញ មានសេចក្ដីណែនាំដូចខាងក្រោម៖

១-ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLvWvHk3aQtUJuUFBgFJn7ezGrr8PPqHQr2-4RYETAPR9ZsC6AVXw3DZMLTPhyphenhyphenXto_BNHi_T59Da0Ux6jBit37C_emaMJCwEHFWBLmqJWY1d9C8zxqKpwdRD4sb5RWFYWKnLgyT7wyB94Of2n_GwNiIlDAEnoeEryGqBS_v3SBSG_tnwe-ftDV9I9USfQh/s512/photo_2025-04-10_16-30-03%20(2).jpg
២-នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន គេហដ្ឋាន និងទីកន្លែងសប្បាយភាពនានា ព្រមទាំង បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះដើមហេតុដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យ បាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។

៣-ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំមធ្យោបាយឱ្យនគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl1d2rDA05S2ZOeFneXLuFfNk-SxWExLvkG8pFLjkW8mbOhCgS5AZPibMF0sr1S1Pow8XE0tih5DguysJVcJGk_eOiTFtIkHwqjmSODMOsf6dr7z5AXuEZTGRlJ9P5_d_imsyL88r-8ZOzzDGZH65OGyhyOfY-vE1S8wPL7APMkxMibXfm8QTcm5JVQsgS/s990/photo_2025-04-10_16-30-03.jpg

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងអនុវត្តតាមសេចក្ដីណែនាំខាងលើរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រកបដោយសេចក្ដីរីករាយ និងបញ្ចៀសគ្រោះអគ្គីផ័យកុំឲ្យកើតមានឡើងជាយថាហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-elM-KSFNRRSspmmQ97E9zVQhuny1bNYml-Irzo3e1mmSpO46eHztSdfdmMi9efb45UrB5teoxc3eHnXX81RLvDnsi2d7gfHUuYoU-uh1SH2n3u-pjfOICmzHyJb4MU3eqaNvLRYtI24PDsuM4KHn9n9rRLK69a6OCS04WadmaaJ6qq6D1NgjvHo0Itye/s1280/photo_2025-04-10_16-29-58.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbeCPx8DbLoOqp5y3o7cV1Tzrrpeu54p1tPB6ZMA_KTKrKmRHnwLJ0D8CxCozHhXNkBiyLeG0xxsCjgNVjorvD7qKoOUonfIZhs4iEFhdV_TTVhpWtpfxulb44UYbs_NZDry7e9w65PTw4xiJ22MWew8Vwz6qInZyNaZ8GUVSIzW1OTjxl6OGoAHn13gDp/s1280/photo_2025-04-10_16-29-58%20(2).jpg

មានដឹងអត់? តើការលេងទឹក និងលេងម្សៅរបស់ប្រជាជនខ្មែរជំនាន់ដើមមានអត្ថន័យដូចម្ដេច?

0

ជារៀងរាល់ឆ្នាំ ឲ្យតែដល់ពិធីបុណ្យចូលឆ្នាំខ្មែរ មនុស្សជាច្រើនតែងនិយមលេងទឹក លេងម្សៅ ដែលបច្ចុប្បន្នគេនាំគ្នាលេងដោយដាក់ទឹកក្នុងឧបករណ៏បា..ញ់ដាក់គ្នាទៅវិញទៅមក ផ្ទុយពីសម័យដើមដែលខ្មែរយើងលេងជះដាក់គ្នាដោយផ្តិល រឺបោយជាដើម។ ចំណែកការលេងម្សៅ ក៏ហាក់ប្រែប្រួលខុសឆ្ងាយពីការលេងរបស់មនុស្សជំនាន់មុនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcbAh7-NsbDRBIR2QWCdWh5Naknk6tbRMDBpwf7sBqgCb9BIMipGRKS2up9eW12_Nhu2LMsP-QoI7CLPdEEasklpmejFYQsqFJzZjpWQf2LBX5VtQ3l6PfOmLCu6ONZtWH0hoZrOBr4rCINNAIpK8fcjyuJL_LFpBtYq0SZ8M5WsBsl2tRJUkvY-3ifOHK/s800/photo_2025-04-07_16-31-30%20(2).jpg
ជាមួយគ្នានេះ វប្បធម៌នៃការលេងជះទឹកក្នុងប្រទេសកម្ពុជា មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ជាពិសេសទទួលបានការពេញនិយមខ្លាំងតាំងពីសម័យរាស្រ្តនិយមមកម្លេះ។ ការលេងជះទឹកពីសម័យដើម គឺប្រកបដោយសេចក្ដីថ្លៃថ្នូរ “ជះ” ការជះនៅភាពមិនល្អចេញទៅក្រៅ ឬ ជះភាពមិនល្អនៃឆ្នាំចាស់ចេញពីខ្លួនរបស់យើង ហើយពាក្យជះទឹកមិនដូចគ្នា និង ពាក្យបាញ់ទឹកនោះទេ ។ ការលេងជះទឹក ប្រកបដោយអត្ថន័យ ទឹកជាគ្រឿងមង្គល នៃសិរីទាំង៣ប្រការផងដែរ ពោលគឺ “ពេលព្រឹក លាងមុខ” “ពេលថ្ងៃ លាងទ្រូង” និង “ពេលល្ងាច លាងជើង”។

ការលេងជះទឹកតាមប្រពៃណីខ្មែរបុរាណមានដូចជា ទឹកមួយធុងមានផ្កា មានទឹកអប់ មានផ្ទឹល ឬ បោយទឹក ឬ ត្រឡោកដូង ដួសជះលើអ្នកដំណើរនៅតាមផ្លូវតូចៗ ក្នុងភូមិស្រុក ឬ សហគមន៍ ឬលេងតាមតំបន់ដែលកំណត់ឱ្យលេង ហើយការលេងជះទឹកនេះទៀតសោត គឺមិនគួរលេងតាមផ្លូវជាតិធំៗនោះទេ ព្រោះនាំឱ្យមានគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU46sdhHiuWOMUJz_24gQfQRg6Y-URU6inR-vvFsA0EBm4VXS82IfthGfZPi9sPkFmMbIp5hPaJNqU0NuIHm6Sw4lLNiOMfF1nA8LBveis_SVd6MarKCwKZqZ7_0IBOorMbtvHRPwmSSsq0kKvjbaGNjcJ57823nMrB-uu5349vb7kHtJNEl8yE21gCLFs/s960/photo_2025-04-07_16-31-30%20(3).jpg
ការលេងជះទឹក ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិកម្ពុជា ទំនងត្រូវបានបង្កើតចេញពីពិធីស្រង់ព្រះ របស់អ្នកស្រុកតំបន់អង្គរ ដែលកើតមានក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីលាងជំរះស្រោចស្របលើព្រះពុទ្ធបដិមារដែលមានចំនួន ២៥អង្គ ដែលយោងតាមសាលាចារឹកដែលបានចារទុកលើប្រាសាទព្រះខ័ន និងតាមកំណត់ត្រាចិនរបស់លោកចូវ តាក្វាន់ ក៏បានចងក្រងទុកដំណាលនេះ។

ចំណែក ការលេងប៉ាតម៉្សៅក្នុងថ្ងៃចូលឆ្នាំខ្មែរ ទំនងជាទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា នៃពិធីប៉ាតម៉្សៅពណ៌ ឬ ប៉ាតល័ក្ស ក្នុងពិធីបុណ្យ “ហូលី” (Holi) គឺជាពិធីបុណ្យមួយនៅក្នុងសាសនាហិណ្ឌូ ដែលគេស្គាល់ថាជាពិធីបុណ្យពណ៌ (Festival of Colors) ។ នៅឥណ្ឌា គេប្រារព្ធ ពិធីបុណ្យនេះឡើងដើម្បីបញ្ជាក់ពីសេចក្តីស្រឡាញ់ដ៏អស់កល្ប និងដ៏ទេវភាពរបស់ ព្រះគ្រឹស្នា វាក៏បង្ហាញពីជ័យជំនះដែលអំពើល្អយកឈ្នះទៅលើអំពើអាក្រក់ផងដែរ តាមរយៈព្រេងកថានៃ អវតារ ព្រះវិស្ណុ។ ភាពល្បីល្បាញនៃពិធីបុណ្យនេះបានហូរចូលមកតំបន់អាស៊ីអាគ្នេយ៍ ព្រោះតែបុណ្យនេះប្រារព្ធនៅខែមីនា ហើយក៏កៀកនឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរនិងប្រទេសជិតខាងផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi65KKYgypOMLLW1C6dDA_niK9nukJV_tX9MbnlugfiuQQvaglmTv4A8HcOdgpIo2ZN3XG4henvi1uUwHwCIE9VGT7UoAa1cF-YznpJVjNQQGs_Sc2ULy4NCxoYP2-YOjzX3TQK8BIFEc7Y5Z63fzBxz-pi6MHfykEM2hhgVIupJYAsjrkxW-7aDnOGH9e3/s552/photo_2025-04-07_16-31-30.jpg
ក្រោយមកទៀត ទំនងជាប្រហែលថាអាចប៉ះពាល់ដល់សុខភាព ទើបពលរដ្ឋខ្មែរពីមុនៗមក លេងត្រឹមការប៉ាតម្ស៉ៅស។ ការលេងប៉ាតម្ស៉ៅក្នុងថ្ងៃចូលឆ្នាំខ្មែរ របស់កម្ពុជាមានការពេញនិយមលេងខ្លាំងអំឡុងឆ្នាំ ២០០០ មកម៉្លេះបើគិតមកដល់ពេលនេះមានរយៈពេលជាង ២០ ឆ្នាំហើយ ដោយចាស់ពីដើមលោកយល់ថា មនុស្សមិនស្គាល់គ្នាសោះ ពួកគេអាចលេងប៉ាតម្សៅជាមួយគ្នា បង្កើតភាពស្និតស្នាល និង ក្ដីស្រលាញ់ ហើយអាចនាំពួកគេចាកឆ្ងាយពីល្បែងពាលាមួយចំនួន ក្នុងថ្ងៃចូលឆ្នាំខ្មែរនេះផងដែរ។

សរុបមក តាមពិតវប្បធម៌លេងទឹក លេងម្សៅ គឺមាននៅក្នុងសង្គមខ្មែរយើងតាំងពីដើមយូរណាស់មកហើយ ប៉ុន្តែការលេងគឺមានបែបផែនត្រឹមត្រូវ ផ្ដល់ការគោរពទៅវិញទៅមកដោយសេចក្ដីថ្លៃថ្នូ និងមានបង្កបើនូវអត្ថន័យសិរីសួរស្ដី មិនមែនជាការលេងដើម្បីតែការសប្បាយតែមួយមុខនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgVMjKNYpv0dryESFjYrzUd0ojUexLNB3JD2MHTaZeqQ_7BovBZ5NftT2AtvnMz7xtNRUCT2SLDkK0gFcx0xBifUURupLvmN509YBwsHto3lWjNrcDBrM9ltYq2DmwlcjcRRYcM2mnRs8DLszWxDOaru5XT2wbpwUbstUIRjsPPzvDxwEOiQDOtmIWIj3t/s960/photo_2025-04-07_16-31-31.jpg

ម្តងនេះអាមេរិកថាចិនមិនមែនត្រឹម125%ទេ! គឺពន្ធគយរបស់ចិននឹងកើនឡើងសរុបរហូតដល់ 145%

0

រដ្ឋវ៉ាស៊ីនតោន ៖ ការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខាងសេតវិមានបានបញ្ជាក់ថា លោក Trump បានកំណត់យកពន្ធគយពីចិនជាមធ្យមក្នុងអត្រា 125% ទៅលើមុខទំនិញសម្ភារៈប្រើប្រាស់ទូទៅ។ ប៉ុន្តែចំពោះការនាំចូលទំនិញមួយចំនួនដែលមានសារធាតុ Fentanyl ដូចជា ឪសថ, គីមីសាស្ត្រ និងផលិតផលមួយចំនួនទៀត នឹងត្រូវកើនឡើងរហូតដល់ 145%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWl2ERTKJgSXcNRsoBOZ_BU6OPuGsUPSSs9RePeaSJKYxyMm0LHJSrSW-8jDw-aQ3lDD3tm30WZSNjomNbMv-nAnVlFRenJ6LWKYcuXqXWYPPCx_QZ2H7ZcDpzYNca-fjiVa2QCSHKfIljyTvA1AqvatNWniwsw6k39QJ5f3-wq9kHgiel5OHrfy4617FX/s1280/image_2025-04-11_14-29-01%20(2).png

តាមប្រភព CNBC បានឲ្យដឹងថា ៖ លោកប្រធានាធិបតី Donald Trump បានគិតលើដៃគូពាណិជ្ជកម្មកំពូលៗជាច្រើនរបស់អាមេរិក ប៉ុន្តែពន្ធដែលដាក់លើប្រទេសចិននឹងមិនមានការអនុគ្រោះឡើយ ពោលគឺនឹងកើនឡើងដល់ 145% លើការនាំចូលមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY7k1AxjZz6OAPiPUnkQvp24dAOQ9k9-TwW0gd9yyHVYXAqYWupxw_M8aky33lK0_ZM0BvP-OvWohyphenhyphenIgi1WswHBUMTKcjOT7DM27xtd900qYt-Uq5vOlWRrtozh0fJBxCivsTdsGmdQQjiS8akFun6xH4scYQaxMdZfwVgoAEyB7x4XISrK-GerbxNVBon/s1050/image_2025-04-11_14-29-00.png

កាលពីថ្ងៃពុធ ទី9 ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) លោក Trump បានប្រកាសថា គម្រោងពន្ធបដិការរបស់លោកនឹងត្រូវបានដាក់ឲ្យផ្អាករយៈពេល 90 ថ្ងៃសិន បន្ទាប់ពីប្រទេសជាច្រើន បានចេញមុខមកសុំធ្វើកិច្ចព្រមព្រៀង និងចរចា ដោយទម្លាក់អត្រាពន្ធគយមកត្រឹម 10% ជាបណ្ដោះអាសន្នក្នុងពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLFwioMBmqKsz5JiN92ZmcSc7IjB6xEoENFHp18wda31eHmED8Wf3UAKK3Q1y2sJSyl28A1N77eqsVQJ9-uY0XMDsPYn4rxxjdxF8BXKyJtSNKgX57TiIacOtDBMNAg1dJiFB6hAaWyziZJqwVT0VuQ-h25v5TS6sGACDqHxiOrBaFWfKB5Qm4jo_HqouI/s1200/image_2025-04-11_14-29-02.png

ការបន្ធូរបន្ថយ ឲ្យបណ្ដារប្រទេសជាច្រើនដែលរួមមានទាំងកម្ពុជាផងដែរ ប៉ុន្តែមិនបានអនុវត្តចំពោះ ប្រទេសចិននេះ គឺជាការទះកំផ្លៀងចិនដោយកំណត់យកពន្ធ 125% លើអ្វីដែលលោក Trump ហៅថា “ការខ្វះការគោរព” ពីទីក្រុងប៉េកាំង។ ក្រៅពីនោះ ក៏បន្ថែមអត្រាចំនួន 20% ទៀត ទៅលើ “ពន្ធ fentanyl” ដូចនេះវាមានន័យថាការនាំចូលមួយចំនួនរបស់ចិន នឹងត្រូវទទួលពន្ធសរុបចំនួន 145% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLD9xh-dL6y2Hx_KmC3EQ85XZDhL_diCv7uKDBHABTmqnyZ8hYUq9hsb_pAgKJP0bFNfhp_OBMmUb3k5SRJPWJzgeyEmUYs3o6rNiQ-WSHiRwsrl04jgD0aclmuuLxz3xErD2VtJFaI5n6PMnCVk8YAkKxWxcIs-hZKYtUih6V8FlOeTWBEC133d1VuleH/s1200/image_2025-04-11_14-29-00%20(2).png

គួរំលឹកថា កាលពីពេលដែលអាមេរិកតម្លើងពន្ធដល់ 104% នៅថ្ងៃព្រហស្បតិ៍ ទី10 មេសា ប្រទេសចិនបានសងសឹកវិញដោយការដាក់អត្រាពន្ធនៅក្នុងប្រទេសខ្លួន លើទំនិញរបស់សហរដ្ឋអាមេរិក ដែលបានចូលជាធរមានក្នុងអត្រា 84%ផងដែរ៕

ប្រធានាធិបតីលោក ស៊ី ជីនពីង នឹងអញ្ជើញមកជួបពិភាក្សាពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា

0

រាជធានីភ្នំពេញ ៖ ទោះស្ថិតនៅក្នុងស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងឆ្លៀតអញ្ជើញមកធ្វើទស្សនៈកិច្ចនៅកម្ពុជា ដើម្បីបើកកិច្ចពិភាក្សាសំខាន់ៗមួយចំនួនជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzGDgIMcCRbsCh7hB8yaA63TIsxG3YwVeWjCy9SoFfbXgEwVv397kIMqdC444JBcaqzoqxVPOdmTQ1HyCHs4DoqNTj01n1U22FqOO-2QkaTUfA-87kbU_cOD33idvd5j5EyUwlIrHvu66qGMLclA17pzJB9ktq2OhZJeJs9hUtZtJ0RqlIjfyd1iOcvQTF/s960/photo_2025-04-11_12-42-18.jpg

តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8D4sWUiBHB6li_dqEYRbwy6zuPvwYw1oWjuVr9BToj51PCFOtVLBBqu8AcycmbmLZZKgighTcYMzMo5mi1Cu9wpDX6bv7Bb76Eo5mcJNB-sjmxGcbG0o6yOIItKM8iMb4Mn6JsgUNg-FGrHLN8zvcdl95GNoYM1JPl71TdKLdYNhJyvOS1No6ZBmxUr2z/s1200/photo_2025-04-11_12-42-19.jpg

ក្នុងដំណើរទស្សនកិច្ចនេះ លោកស៊ី ជីនពីង នឹងចូលគាល់ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង ព្រមទាំងនឹងជួបពិភាក្សាជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ដីពីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្ដូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcBaVJUjSZx5jm2fvg1Xmd5MF4dipYbig2H_9xKYfKiFuB8VIEekefE26QuxkbNHvQOi_M4a5J8hbv3Q0jA6C22QkcMoW7rYjAND9sEGKp2BE0HJIuP-g9B6BNgRD4albSTUgYIa89RJdE3augyIsX1aqlVcFkMfXmuZXI79Vnyl2Czq5tTCI_7tdYAWt6/s932/photo_2025-04-11_12-42-18%20(2).jpg

ដំណើរទស្សនកិច្ចផ្លូចរដ្ឋនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2GsUNZ1eemdKq11nHmy4o7P6ThgkokvgBU5TZpKS1JvQ4yEYx4OcU2MA4U1a5zZxy3SWjij4MD4Zt6-t5inED4szvC1d9Y0LeRZ55WkwFQKPmhdRaHSiM4SBTjKeL7_HQzH_CAoo14wA5cf1NNhXwdWR5lSbUkHQvI6L5VXQA0-74rO_DHmZudKUPWll0/s1280/photo_2025-04-11_12-42-17.jpg

គួរជម្រាបថា នៅក្នុងឳកាសដ៏ពិសេសនេះ មានឯកសារជាច្រើនដែលត្រូវបានគេរំពឹងថានឹងទទួលបានការចុះហត្ថលេខាពីសំណាក់ឯកឧត្តមប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានានៅកម្ពុជា តាមរយៈដំណើរនៃទស្សនកិច្ចមួយនេះ៕

អ្នកជំនាញបាននិយាយថាសារឆ្នាំ២០១៦ ពាក់ព័ន្ធនឹង Kim Soo Hyun និង Kim Sae Ron អាចត្រូវបានប្រឌិតឡើង

0

ភាពចម្រូងចម្រាសដែលកំពុងកើតមានជុំវិញ Kim Soo Hyun និង Kim Sae Ron បានឈានដល់រឿងថ្មីជាមួយនឹងការចេញផ្សាយការវិភាគផ្នែកភាសាដែលបង្កឱ្យមានការសង្ស័យយ៉ាងធ្ងន់ធ្ងរអំពីភាពត្រឹមត្រូវនៃសារ KakaoTalk ឆ្នាំ២០១៦ មួយចំនួនដែលភ្ជាប់ទៅនឹងតារាសម្តែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg8oe-KI_ke1_Z-KVDxiMWSlj9VnVLBN9rhFumqdBDm_83fdESF3Dutu330aTFbF0ouZK8r_Viv5oWFh4NKlRVNXLnsAij66M899ZtA4K1agS4KCCSEZMdVSIvu-Xz1w9JWgsEwjrj3FllW4dcnsxsFsNhuIXMNBrt4UZ0DHSBm6qQZOFCmd1aqAMpkQoq/s1608/image_2025-04-11_16-41-54%20(2).png

នៅថ្ងៃទី៩ ខែមេសា ក្រុមស្រាវជ្រាវមកពីវិទ្យាស្ថាន Truebaum បានចែករំលែកលទ្ធផលនៃការវិភាគភាសាកោសល្យវិច្ច័យដែលធ្វើឡើងដោយប្រើវិធីសាស្រ្តមួយហៅថា «ការកំណត់អត្តសញ្ញាណអ្នកនិពន្ធ» ដែលជាបច្ចេកទេសភាសាខុសពីការវិភាគស្តង់ដារនៃសុពលភាពសេចក្តីថ្លែងការណ៍ ឬហៅកាត់ថា SVA ។ មិនដូច SVA ដែលវាស់ស្ទង់ភាពជឿជាក់នៃសេចក្តីថ្លែងការណ៍ វិធីសាស្រ្តនេះវាយតម្លៃតាមស្ថិតិថាតើសារផ្សេងៗគ្នាក្នុងរយៈពេលជាច្រើនឆ្នាំទំនងជាត្រូវបានសរសេរដោយមនុស្សដូចគ្នាឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtceh4dE7YRkcCu3V-eTJtwv-rySgUWLUXxNe758WXSxSdNl0cuqni1FEanGbx9iBbMmPgAuBy6vGbadP9XlZeGLGoZ0qdiq4ycBXyi-WZXuRMfYq3ruKZTjyHmNyGbd_rBPrTujKD_fxqcGnr9EIn3kyiQT547HhZoIeebOy83xO1FrvHxQMOFwb_XBvz/s1013/image_2025-04-11_16-41-54.png

ការវិភាគដែលត្រូវបានចាត់តាំងដោយភាគីរបស់ Kim Soo Hyun បានប្រៀបធៀបសារពីឆ្នាំ ២០១៦, ២០១៨, និង ២០២៥។ គួរកត់សម្គាល់ថាសារឆ្នាំ ២០២៥ ត្រូវបានបញ្ជាក់ថាជារបស់ Kim Soo Hyun ដោយផ្អែកលើការសន្ទនាពិតរបស់ KakaoTalk ជាមួយអ្នកស្គាល់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfPHKPsryjvjAnFkbU_zngcIXNBZqcZNU9Mi5pRySp9hwIvNts3pTQ9fLv0syCXmU9e4WyGK4A7NLKPgozU0Ns-40KL9_OQwZMjx6d7rBgYmY6Vwhy5AWMzg9F2V1FbHdYGBjwyIbKDv51wWuffgZ16uIzgE1t3OLzSt5AO_VdCQdmeMtQlrR03t49Yhu3/s792/image_2025-04-11_10-30-26%20(2).png

ក្នុងការវិភាគភាសាកោសល្យវិច្ច័យការរកឃើញសំខាន់ៗពីការវិភាគនេះបានបង្ហាញឃើញថា សារពីឆ្នាំ ២០១៨ និង ២០២៥ បានបង្ហាញពីភាពខុសប្លែកគ្នាជាស្ថិតិ ដែលបង្ហាញពីប្រូបាប៊ីលីតេខ្ពស់ដែលពួកគេត្រូវបានសរសេរដោយមនុស្សដូចគ្នាក្នុងករណីនេះ Kim Soo Hyun ។ ទោះជាយ៉ាងណាក៏ដោយ សារឆ្នាំ២០១៦ ដែលពីមុនត្រូវបានផ្សព្វផ្សាយដោយឆាណែលយូធូប Garo Sero បានបង្ហាញពីភាពខុសគ្នានៃរចនាប័ទ្ម និងភាសា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLyJso6yUPjydZEgl2-cdGUEeL2FbXDI1FlGA1aRcJ1eCUxdBsZIRD77zFbtE1m5ob0-p3fr0h0ridIrhcHkVPgwcn8k0YS885xQJneoQMgLUsq8ixn0Oqla2WuuZm16Xbx7atVf8hIOihzhJ0hJ8w3mb-jTrPApi7Tdyb3GWnraPez0KjrdGXy3GGjj2_/s780/image_2025-04-11_10-30-26%20(4).png
ប្រូបាប៊ីលីតេដែលសារឆ្នាំ ២០១៦ និង ២០២៥ ត្រូវបានសរសេរដោយមនុស្សដូចគ្នាមានត្រឹមតែ ៨% ជាមួយនឹងកម្រិតទំនុកចិត្ត ៩៥%។ ការប្រៀបធៀបរវាងសារ ២០១៦ និង ២០១៨ក៏បានបង្ហាញពីអត្រាស្រដៀងគ្នាទាបជាមួយនឹងទំនុកចិត្ត ៩២% ។ លទ្ធផលទាំងនេះបង្ហាញពីលទ្ធភាពខ្ពស់ដែលសារឆ្នាំ ២០១៦ មិនត្រូវបានសរសេរដោយ Kim Soo Hyun ដែលបង្កើនលទ្ធភាពដែលថាពួកគេអាចត្រូវបានប្រឌិត ឬរៀបចំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizwvPBR0IQ_ad-peaW7BZDqYd3Kj1lyCJQ4CiVEtmZhqIHQQkClbyBh-9uLPw_KcbNPHv5nRrBH0nv6qB5ZlDSAwSmAoy0cVGPf5YiueY6hatDoOGER7sGE0lTUKDeOK0jvjcnuxLc-voNbVxv2rTIDkQ4m4SVnlbH3ggjO0kvaEThAadRIdgAHVhVa_hx/s792/image_2025-04-11_10-30-26.png

ម៉្យាងវិញទៀត ភាគីរបស់ Kim Soo Hyun ធ្លាប់បាននិយាយថា ពួកគេមិនទទួលស្គាល់សារឆ្នាំ ២០១៦ និងបានស្នើសុំការវិភាគជាផ្លូវការដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់ពួកគេ។ ទន្ទឹមនឹងនេះ ខណៈពេលដែលវិធីសាស្ត្រ «ការកំណត់អត្តសញ្ញាណអ្នកនិពន្ធ» ខាងលើមានលក្ខណៈថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូង វាត្រូវបានបង្កើតឡើងយ៉ាងល្អនៅក្នុងបរិបទសិក្សា និងផ្លូវច្បាប់នៅបរទេស ជាពិសេសក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម និងការផ្ទៀងផ្ទាត់ឯកសារ។ ជាលទ្ធផល ការយកចិត្តទុកដាក់កំពុងត្រូវបានយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃលទ្ធផលនៃការវិភាគនេះទៅលើទិសដៅអនាគតនៃសំណុំរឿង Kim Soo Hyun ៕