Home Blog Page 535

Lucas អតីតសមាជិក NCT នឹងសម្តែងរឿងលើកដំបូងនៅតៃវ៉ាន់បន្ទាប់ពីមានរឿងអាស្រូវស្នេហា

0

បន្ទាប់ពីមានរឿងអាស្រូវស្នេហាកាលពីឆ្នាំ២០២១ សកម្មភាពសិល្បៈ Lucas ត្រូវស្រុតចុះនិងបានដកខ្លួនចេញពីក្រុម NCT កាលពីឆ្នាំ២០២៣ ពេលនេះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ Lucas តារារ៉េបហុងកុង នឹងបង្ហាញខ្លួននៅក្នុងរឿងភាគតៃវ៉ាន់។ ខណៈពេលដែលព័ត៌មានលម្អិតនៃស៊េរីនេះមិនទាន់មាននៅឡើយ ប៉ុន្តែលោកកំពុងចូលរួមរៀនសម្ដែង រាំ និងប្រដាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbV_jTMAicFcvlCetQ4MnaHXVCxvZ9ToDFEqlEm1QUqF_M3leRGuB0fD-mpueYUAyGBwtwJQ7JyY2x5L7MjUVkOo_6ELYrGvmgyCGCctOJ_USbalmoylYtWBwfjIX8Xx8ZRK_wcUIqt57FOqwo1l6IZwybiUOxcjpo1Oe_DAS7rJXWOiBTNPfJAbApsEfL/s600/image_2025-04-04_15-37-22.png

Lucas បានថ្លែងអំណរគុណចំពោះឱកាសនេះថា៖ «ខ្ញុំពិតជាសប្បាយចិត្ត និងថ្លែងអំណរគុណចំពោះនាយក និងបុគ្គលិកដែលបានផ្តល់ឱកាសនេះដល់ខ្ញុំ។ នេះជាការសម្ដែងលើកដំបូងរបស់ខ្ញុំ ហើយខ្ញុំភ័យខ្លាំងណាស់ ប៉ុន្តែនាយក បុគ្គលិក និងលោកគ្រូអ្នកគ្រូបានផ្តល់ដំបូន្មានជាច្រើនដល់ខ្ញុំ ដែលអនុញ្ញាតឱ្យខ្ញុំរៀបចំបានល្អ ខ្ញុំនឹងប្រឹងប្រែងសម្តែងឱ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទន្ទឹងរង់ចាំ និងចូលចិត្តវា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhn7rR8LvdXNQGeP0saVGybQfsxF8uaD6Ka3oSZifWqr7nfHX1xlLIys19FV2vK83QiL7x4Af6zUL2h1WE2wN-PYftitqz-8ar2pVutJO6JuEGz8q1uDVpgg0xJeQvK4eMubZpcx3Gxnlq2pp3zIuTJaWMtIXgML80-NrIb8Jt4N7RD7rAPM1bLLjCNbpA/s2000/image_2025-04-04_15-51-11.png
តារាចម្រៀងវ័យ២៦ឆ្នាំរូបនេះក៏បាននិយាយអំពីបទពិសោធន៍របស់ខ្លួននៅតៃវ៉ាន់ផងដែរថា៖ «មិត្តភក្តិតៃវ៉ាន់របស់ខ្ញុំសុទ្ធតែស្លូតបូត…គួរសម និងរួសរាយណាស់។ ម្ហូបតៃវ៉ាន់ឆ្ងាញ់ណាស់ ហើយអ្វីដែលខ្ញុំចូលចិត្តគឺបាយសាច់ជ្រូកបំពង និងម្ហូបឆ្នាំងភ្លើងក្តៅបែបតៃវ៉ាន់។ ខ្ញុំពិតជាចូលចិត្តតៃវ៉ាន់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0v5KFrFl-DhxxZLG2jLonH7HxjkLJ6lsRBcXWhG7SbyUBpSHdGJBHRCcVN17vNkkM-yK1-JHZvcdylY2ssTxBbidE0Bb4ZC5RG_TfOb8Yp-b5jT8ri2Q9HzIl3240ct5VUd8HWPSKR0u6fEwnmU6Jvwr1Vckte2-96nxwUxwdh5ollevddHQWzPiPZVC5/s2048/image_2025-04-04_15-51-12.png

គួរបញ្ជាក់ផងដែរថា Lucas បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុមចម្រៀងបុរសកូរ៉េខាងត្បូង NCT ក្នុងឆ្នាំ ២០១៨ ហើយបានចូលរួមជាមួយក្រុមរងដែលមានមូលដ្ឋាននៅប្រទេសចិន WayV និងក្រុម SuperM ។ ជាច្រើនឆ្នាំមកនេះ តារាប្រុសរូបនេះទទួលបានភាពល្បីល្បាញនៅក្នុងប្រទេសចិនសម្រាប់ការចូលរួមក្នុងកម្មវិធីជាច្រើន Keep Running ។ នៅខែសីហា ឆ្នាំ២០២១ Lucas មានភាពចម្រូងចម្រាស នៅពេលដែលអ្នកលេងអ៊ីនធឺណិតដែលអះអាងថាជាអតីតមិត្តស្រីរបស់លោកបានបញ្ចេញសារឯកជនហើយបានចោទប្រកាន់តារាប្រុសរូបនេះថាបោកបញ្ឆោត និងកេងប្រវ័ញ្ចហិរញ្ញវត្ថុនាង។ ក្រោយមកមានបុគ្គលបួននាក់ទៀតបានចេញមុខអះអាងថា លោកមិនស្មោះត្រង់ និងបានទាមទារហួសហេតុអំឡុងពេលទំនាក់ទំនងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVvnCRkCQnRMnJt8ea5eGqE55ZEPr3kwcJYE1N1L4RV35JWugiKDK3TZl2QN6kodmnvCf-SQEmBYLbBgvKHSgoJi_C7cXW2MIZKiXKeMzC2NHejsDYUntQC_ZXJG8zg8MfmkS3sTWigMPafBDlZ_q5j2v-xG2JY9jG-gkzn2eWAt3GWuT7w44UjJsNLy2_/s1440/image_2025-04-04_15-54-27.png

ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ពួកគេ Lucas បានបង្ហោះសារសូមទោសដែលសរសេរដោយដៃនៅលើ Instagram ដោយសូមទោសអ្នកគាំទ្រ និងអ្នកដែលឈឺចាប់ដោយសារតែខ្លួន។ លោកក៏បានចែករំលែកថាលោកនឹងបញ្ឈប់រាល់សកម្មភាព កម្សាន្ត របស់ខ្លួនសម្រាប់ពេលវេលាដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAg0bqZ_IOEORWArtt9icmUs3-fyRNa_YmioQ3vJ7yYBiXfI4EIk_CrACfiAdJCf1RUvtyIE4mj-JbUJnjV58baofYsVL1YUtm8fUbq9Z1LcbzsYd0pWwdvIpyoPAkqxf3hvoKdOD7e0QGEkYGBcEjbh6Kqm931X0LGVZUK8EzwQW9ao7fcdsRZ8xlWVAZ/s693/image_2025-04-05_16-37-08.png

នៅឆ្នាំ ២០២៣ Lucas បានចាកចេញពីក្រុម NCT និង WayV ។ លោកបានត្រឡប់មកអាជីពសិល្បៈវិញនៅដើមឆ្នាំ២០២៤ នៅក្នុងស៊េរីភាពយន្តឯកសារពីរផ្នែក Freeze and Unfreeze ជាកន្លែងដែលលោកបានឆ្លុះបញ្ចាំងពីជីវិតរបស់ខ្លួន និងរឿងអាស្រូវ។ Lucas បានបង្ហាញខ្លួនទោលរបស់លោកក្នុងផលិតកម្ម SM នៅក្នុងខែមេសា ឆ្នាំ២០២៤ ជាមួយនឹងបទ Renegade៕

ដំណឹងល្អ! ទាំងអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន ពេលធ្វើរួច ភ្នាក់ងារប្រៃសណីយ៍កម្ពុជានឹងជួយយកជូនដល់ផ្ទះ

0

ចាប់ពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋដែលធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន នៅនាយកដ្ឋានក្រោយវត្តនិរោធ និងស្នាក់ការអុីអន២ មិនបាច់ទៅយកនាំឱ្យហត់ទៀតនោះទេ។

យោងតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា៖”អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន ពេលធ្វើរួច នឹងមានភ្នាក់ងារប្រៃសណីយ៍កម្ពុជាជួយយកជូនដល់ផ្ទះ មិនថាក្នុងភ្នំពេញ ឬ ខេត្ត ស្រុក ក្រុង ឃុំ ទេ ក៏ប៉ុន្តែតម្រូវឱ្យបង់សេវាដឹកជញ្ជូន”។

ជាទូទៅ ពលរដ្ឋតម្រូវឱ្យទៅយកអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ដោយខ្លួនឯងនៅនាយកដ្ឋានក្រោយវត្តនិរោធ ឬស្នាក់ការអុីអន២ ក្រោយពីដាក់ធ្វើបាន៣០ថ្ងៃនៃថ្ងៃការងារ ។

ចំពោះតម្លៃដឹកជញ្ជូន មិនទាន់ត្រូវបាននាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ចេញឱ្យដឹងនៅឡើយនោះទេ។

គួរបញ្ជាក់ថា ការធ្វើអត្តសញ្ញាណបណ្ណចាំបាច់ឱ្យសាមីខ្លួនមកបង្ហាញមុខដោយផ្ទាល់ ដោយយកមកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារជាដើម៕

មូលដ្ឋានទ័ពរាម ជាការធ្វើទំនើបកម្មរបស់កម្ពុជា មិនមែនជាមូលដ្ឋានទ័ពចិន

0

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផែរាម និង មជ្ឈមណ្ឌលភស្តុភា និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងមូលដ្ឋានទ័ពរាម ដែលត្រូវបានធ្វើទំនើបកម្ម ក្រោយជំនួយរបស់ចិន សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈ ដោយប្រកាន់ជំហរមិនរំលោភរដ្ឋមនុញ្ញ ឱ្យបរទេសដាក់មូលដ្ឋានទ័ពនៅកម្ពុជាបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipR4iA6O7lh4G-fitxMHPjkdc29UKvhQGnVz1V8W_xfhMsS_JEBynEgJu10yk4bV0Eh04xJ9JNU0kZmoATW9wcjuGU3SbxqHDBNH21DmxLI_0tQOXSDEZwWSndPVq8iT0uCXECm5P8nnrMd9q0QNzUsSKwwdsfmJlYxoUZtDVMr9RJQTA6nrAn930eMOBf/s1280/image_2025-04-05_11-50-20.png

ការថ្លែងបែបនេះរបស់សម្តេចធិបតី ក្រោយពីបណ្តាប្រទេសលោកខាងលិច យល់ឃើញថាការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម ជាការដាក់មូលដ្ឋានទ័ពចិននៅកម្ពុជា ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvEG2-Eg79J_HUJBxh1kqScy5Opd2rRf-gqyB9W4zYkpdcVFkK-howHtFBtlZp6tV-XvMogCu3yafuLCTZqwvFXChrDLgO6L35eAPu8znoCXXTusb4C-agxRMsfsMAn7zoBKx132SebBCxtywXgXy7Jju6sh8YlvGwaXlez-YjMhoSunsQNOoqckHwUJvu/s1280/image_2025-04-05_11-50-21.png

សម្តេចធិបតី មានប្រសាសន៍ថា៖”ខ្ញុំសុំយកឱកាសនេះបញ្ជាក់ឱ្យច្បាស់ កម្ពុជា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន គ្មានគោលបំណង មិនថា ពីអតីតកាល ថ្ងៃនេះ និងទៅថ្ងៃមុខ ក្នុងការរំលោភរដ្ឋធម្មនុញរបស់ខ្លួន តាមរយៈការឲ្យប្រទេសណា កងទ័ពណាមកដាក់មូលដ្ឋានផ្ដាច់មុខនៅលើទឹកដីកម្ពុជានោះទេ ហើយការធ្វើទំនើបកម្មនៃមូលដ្ឋានទ័ពរាមនេះគួរតែជាមោទនភាពរបស់កម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEGGYp6WtwBd6HAJzgL7Rot8k7o-_lvxslrMpllsNG-_u4rsD2ZXvm_rjEBtmV1LklXoa4TeKFOFzRbd62-O7n5d11dqCHdl3PNYT6y7bAAcK6_ngZDlLiB7aDSaIdytqQwJmkQk0dAa11NhZSeHNZAEidf44BCJ0v5jEm2FbX6UL6JmYUHBQAk6CplBX7/s990/image_2025-04-05_11-50-19%20(2).png

គួរបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmAU1tFWEBif0uwvU0ThN0yov1LwpQi4iQx1-t8KxnBtnTxHbUBznM9TJbdH-Q-U6hq-hyELyjLVDhXCdMemznIWEHUrX5_gz5PWIj9iAwb2I1PDogIcHCVFsYgFbu-v66CLbe4OoxacJUWS17RTFxOs1tqbcw8YU34ZGRgcyiKJ6PVnA0EAmFbYMOS6o5/s1280/image_2025-04-05_11-50-20%20(2).png

មូលដ្ឋានសមុទ្ររាម គឺជាមូលដ្ឋានមួយនៃកងទ័ពជើងទឹក ប្រើប្រាស់សម្រាប់កិច្ចការគ្រប់គ្រងសន្តិសុខលើលំហសមុទ្ររបស់កម្ពុជា៕

លោកជំទាវ ហ៊ុន ស៊ីណាត ស្នើឱ្យមានវិធានការតឹងរឹងចំពោះបុរសម្នាក់ដែលប្រើសម្តីមិនសមរម្យទៅកាន់អ្នកធ្វើការស្រុកក្រៅ

0

ទោះបីជាចេញមុខសូមទោសហើយក្តីលោកជំទាវ ហ៊ុន ស៊ីណាត បានស្នើទៅកាន់អ្នកពាក់ព័ន្ធរួមទាំងក្រសួងកិច្ចការនារីចាត់វិធានការតឹងរឹងចំពោះបុរសម្នាក់ដែលប្រើសម្តីអសុរោះមិនសមរម្យទៅកាន់ស្រ្តីដែលធ្វើការនៅស្រុកក្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicB3Try0f9VS1ojKD7HOMvzSfXx5Q9g_IkMEW8rvbsLMfCxGB-Rwo7g9Pb30mOAITzc_pKCWrIW0sOwzzAwTfANzCN6GQfqsNuBIUYJeeE_GZIN2OKunKryjMWl2RkhTseWnOKcjr3PrePbyMkRBWCYNn2DArMY9T0j1lmoNUaXSkiJPddSw8zTQq2DCRX/s1493/image_2024-12-21_11-26-43%20(2).png
តាមរយៈការ Live របស់លោកជំទាវ ហ៊ុន ស៊ីណាត នៅព្រឹកថ្ងៃទី៥ មេសា បុរសដែលដៀលអ្នកដទៃធ្វើការឱ្យគេនៅស្រុកក្រៅហៅឡើងសុទ្ធតែជាកញ្ជះគេ ហើយមានការរិះគន់ពីសាធារណជនបានចេញវីដេអូសូមទោសតែមុខនៅតែគគ្លើន។ លោកជំទាវថាបើសិនជានៅជិតវិញសមតែគល់ឬស្សីខ្នាំងរីក ទោះបីជាធ្វើការឱ្យគេគ្មានអ្នកណាចង់ចំណាកស្រុកនោះទេ។ លោកជំទាវ ហ៊ុន ស៊ីណាត បានដាក់រឿងនេះទៅក្រសួងការងារប៉ុន្តែមិនត្រូវសំណុំរឿង ខណៈបានដាក់ទៅក្រសួងកិច្ចការនារីឱ្យជួយអន្តរាគមន៍លើរឿងនេះទៅកាន់លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារីឱ្យមានចំណាត់ការលើបុរសដែលប្រើពាក្យប្រមាថមិនសមរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji93ln3E_VCnqP28pMx3wlgALFetbm3TsWKLY9I3X4HTSlZLm6NYY6mY4e2m-coH3HqQytE2Jv87DblMx9HGBQZ0x-D9UWuBIy8FglZsNg5YskJWHqpam9AfGYkYtAs53DqO70ZbsJSA01Vsj3lX9DrOyCitBWjrcBfxffvIv_KH6z2SxEkbWqM2lb_wvE/s1280/photo_2025-04-05_13-58-42.jpg

លោកជំទាវមានប្រសាសន៍ទៀតថា ក្រសួងកិច្ចការនារីធ្វើយ៉ាងណាលោកជំទាវមិនដឹងនោះទេប៉ុន្តែលោកជំទាវបានស្នើសុំឱ្យលោកជំទាវ ម៉ាន ចិន្តា ត្រួតពិនិត្យករណីនេះដោយសារតែមានអ្នកធ្វើការនៅក្រៅប្រទេសជាច្រើនមិនពេញចិត្តទោះបីជាបុរសនោះចេញមុខសូមទោសក្តី ខណៈលោកជំទាវបន្ថែមថាអ្នកដែលពូកែជេរគួរដាក់ទោសឱ្យធ្ងន់ៗ ពិន័យឱ្យច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaeK3Os9ZYuYMj6NP3mHdo2JJnY4N1bo5UKD0JjsvfFH0-DbVDSrQy4wWTboYhv_tStjEaqWFYTeIme2W68uBNGb54OTtJcHsbgmGRXyNf7jzUJIYzGhmdn6aEqvK7Ws2pwWy1bwslwH0Ofdu-OtQ6S6VG5p8d6IHVOnvDbkbuDf12zS6bpPdll2X988B4/s1760/image_2024-12-21_11-26-46.png

ទោះយ៉ាងណាលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានលើកឡើងនៅក្នុងការ Live ដែរថាប្រសិនជាបុរសនោះខឹងអ្នកណានិយាយតែបុគ្គលនោះមិនមែនប្រើពាក្យប្រមាថ អសុរោះធ្ងន់ធ្ងររាលដាលទាំងអស់នោះទេ។ ចំណុចនេះលោកជំទាវ ក៏បាននិយាយពីបុគ្គលខ្មែរឥស្លាមនេះដូចគ្នាដោយមិនចង់ឱ្យខ្លាចជាបញ្ហារើសអើងជាតិសាសន៍ព្រោះខ្មែរឥស្លាមដទៃទៀតជាមនុស្សល្អៗ គួរតែជេរស្តីតែបុគ្គល១រូបនេះបានហើយ៕

វ៉ាន់ ប៊ី ចេញមកនិយាយរឿងសិល្បករចូលរួមកម្មវិធីសង្ក្រាន្តតាមសាលាបែរមានការរិះគន់

0

វ៉ាន់ ប៊ី Miss Queen Cambodia 2022 បានចេញវីដេអូជិត៣នាទីដោយសារតែឧស្សាហ៍ឃើញមានរាល់ឆ្នាំនៅពេលសិល្បករឬអ្នកមានឥទ្ធិពលផ្សេងៗចូលរួមកម្មវិធីសង្ក្រាន្តតាមសាសា មានអ្នកវែកផ្លូវឱ្យឬមិនឱ្យជះទឹកបាតម្សៅ ត្រូវរងនូវការវាយប្រហារនិងរិះគន់។ វ៉ាន់ ប៊ី ថាសិល្បករឬអ្នកដទៃទៀតដែលត្រូវបានខាងសាលាអញ្ជើញចូលរួមគួរតែផ្តល់កិត្តិយស ផ្តល់តម្លៃឱ្យគាត់ហើយសប្បាយរីករាយទាំងអស់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ1aUcFbTMjqcgXE2f5UXQbcw96arN6oNBtRLXuiMq523O5HvEI6uUWMWGQdRd6u_q9R5lFuZUDMv3l3p0zZGBNE_eBktkS6qYXxhXDxRsRbHKtx4f44hPojjZC93OaXYS_rbvYpbDIcK92PyCf4iA_I7VwHfjX6wsvmZ5tD3C349k-sumQcMsCSgBXJbC/s2048/image_2025-04-05_09-34-06.png
នៅថ្ងៃទី៤ មេសា Miss Queen Cambodia 2022 បានចេញវីដេអូនៅលើបណ្តាញសង្គមទាំងហ្វេកប៊ុកនិងទិកតុកមានរយៈពេលជិត៣នាទីជាមួយនឹងខេបសិនថា «សូមយោគយល់»។ ក្នុងវីដេអូនេះ វ៉ាន់ ប៊ី ថាបញ្ហានេះកើតមានស្ទើរតែរាល់ឆ្នាំពាក់ព័ន្ធនឹងសិល្បករ សិល្បការិនី Influencer ឬក៏ Content Creator ដែលបានផ្តល់កិត្តិយសចូលរួមសង្ក្រាន្តតាមសាលាផ្សេងៗទាំងនៅខេត្តឬរាជធានីភ្នំពេញភាគច្រើនឃើញមានមតិវាយប្រហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjNOtX4qn2fZd1tfVqvIS1L7AjjlnRMvPLn9N5WbOIsnvhikjU0F_kg8BfavV3wnx8vtUyChiP9nHfLMWzZHJt5p_8HR7b9gw1wFKhE3gyO-FR7nwoMxzuuCZaG96ACd5Tpsv3cL2rM5MLLY_Jx9lTxo9ZQzTVQ1FG5rP88PMWC3UNNQW1j0r08UdhudAY/s1326/image_2025-04-05_09-34-07.png
បវរកញ្ញាភេទទី៣រូបនេះបន្តទៀតថា នៅពេលចាប់ផ្តើមទៅដល់ទីតាំងមានការបើកផ្លូវពីអ្នកស្ម័គ្រចិត្ត ឬអ្នកសម្របសម្រួលកម្មវិធីទៅដល់សិល្បករ សិល្បការិនី មានមតិវាយប្រហារថា ធ្វើដូចខ្លួនឯងអស្ចារ្យ និងមតិវាយប្រហារផ្សេងៗ ឬក៏លេងតិចតួចមិនបាន។ វ៉ាន់ ប៊ី ថាត្រូវដឹងគាត់ផ្តល់កិត្តិយសចូលរួមគឺផ្តល់ភាពសប្បាយរីករាយត្រូវឡើងសម្តែងនៅលើឆាក ដូច្នេះគាត់មានពេលវេលាត្រូវលេងឬមិនត្រូវលេង ដូចជាបាតម្សៅឬបាញ់ទឹកគួរតែផ្តល់កិត្តិយសជូនគាត់ ហើយមិនថាគាត់ល្បីក្នុងកម្រិតណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLK9qEaQGPLRcn5EeGeueA5W4pEbGoaw_XSsUIQ1VQ4YdBolMyrKoT4yBVPEOd2OShLNoXXSwhAM38fJbQHWgnozrZgGXpPKOL3M8ajTfjrYRaBeMfvORw9Wj96HeBFnVeavuSj90KfFuUEbtIaFCWIUPXE0HLvaveQ0qd7R5Wev8gKCbuMopar3tJ-YGn/s2048/image_2025-04-05_09-34-15.png

វ៉ាន់ ប៊ី ថាខ្លួននាងឃើញខម្មិនច្រើនណាស់ដែលពោលពាក្យមិនសមរម្យនិយាយពីតម្លៃវប្បធម៌ខ្មែរ ទៅកាន់សិល្បករ សិល្បការិនី Influencer ឬក៏ Content Creator ចូលរួម ។ នេះជាពេលវេលាសប្បាយកុំប្រកាន់ច្រើនពេកវាទៅជាបញ្ហាវិញដោយទទួលស្គាល់ថាការលេងខ្លះវាប៉ះពាល់មានទៅមានមកទាំងសិល្បករឬបណ្តាហ្វេនអ្នកគាំទ្រ គួរតែចេះអត់ឱនគ្នា យោគយល់គ្នាពេលវេលាមួយហ្នឹងគឺសប្បាយ។ ការប្រើសម្តីវាយប្រហារនៅលើបណ្តាញសង្គមវាមិនមែនជារឿងល្អទេជនបរទេសមើលមកនឹងឃើញថាខ្មែរឈ្លោះគ្នាតែគ្នាឯងខណៈបច្ចុប្បន្ននេះគឺការខម្មិនអាចបកប្រែបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6EUqTYSp4maEmIsKeYCSC1qzjN0RdB34kV8HKPPfnVVJHCsr3vERtioYbXaIR7n-ZXmriJQGwMI56bi94Cat8V4Nc3eeRDJ7PmMuO6yRfjewgXr4nSjksnqNjPSZ-OZyMR-QeuCZgj2O3fXH1XrwfCpPNxB3eOSU9VhCfBtwbqHB6wdWi2MLHpy44bPSb/s2048/image_2025-04-05_09-34-17.png
Miss Queen Cambodia 2022 បានបន្ថែមទៀតថាការខម្មិនតិចៗដែលមានលក្ខណៈជាប្រយោលរើសអើង ជាន់ឈ្លី ជាន់ពន្លិច ហើយជាពាក្យមិនសមប្រើលើមនុស្សគ្នាឯងនោះទេ៕

យន្តហោះឡើងលើមេឃកម្ពស់ជិត១ម៉ឺនម៉ែត្របែរជាត្រឡប់មកអាកាសយានដ្ឋានវិញក្រោយកើតហេតុការណ៍តក់ស្លុ.ត

0

ប្រទេសឥណ្ឌូណេស៊ី ៖ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar ដឹកអ្នកដំណើរប្រមាណជាង២០០នាក់ បានធ្វើដំណើរចាកចេញពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី ឆ្ពោះទៅកាន់ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បែរជាត្រឡប់មកអាកាសយានដ្ឋាននៅកោះបាលីវិញ ក្រោយអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ ខណៈយន្តហោះកំពុងហោះនៅលើមហាសមុទ្រឥណ្ឌា កម្ពស់ជិត១ម៉ឺនម៉ែត្រ ។ ហេតុការណ៍នេះធ្វើឱ្យអ្នកដំណើរទាំងអស់ភ័យតក់ស្លុ.ត យ៉ាងខ្លាំង និងបារម្ភពីគ្រោះថ្នា.ក់ កើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu5-DJzj0JwhUzD28FDcg53J_dI5444Ve_vJTyVQMJfUldv0m1kzjTt1WYLtpVinflvpVX1_ue7gjf_H0GQEqaOHW4V6-LQJ8YjyCZKbzNsMVn7kRqHF82aNazxErnazvMmm-POm2Aty8XYkfCDZM5hhGubANxEzeP0ExDU9YEpu2V0wERJ3-mkBHxr1J7/s870/photo_2025-04-05_13-28-06.jpg

សេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar បានបញ្ជាក់ពីហេតុការណ៍នេះថា ៖ «យន្តហោះ១គ្រឿងរបស់យើងបានត្រឡប់មកអាកាសយានដ្ឋាននៅកោះបាលីវិញ ក្រោយពីអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ និងជេរបុគ្គលិកអាកាសចរណ៍ ។ បន្ទាប់មក អាជ្ញាធរនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក៏នាំអ្នកដំណើររូបនេះចុះពីយន្តហោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnZcP47eJ_6HCngwRqgUUT48sV9Tt9ZXtw6Tv6YO_xZchboLIdjUNgAleQAvISdHWNjsWsfkppma_HfogkADGEYABamfQqmhK7QVVZ_fVINzSrF8tR_yLiMgE7fh7whTJx8vOj4-aPiOcgwP_RiESYxnarNqCDpgtT0NdMhqWYHlOEFzCHo2rV0W1Cq4pF/s1024/image_2025-04-05_15-01-57.png

បើតាមវីដេអូចែកចាយក្នុងបណ្តាញសង្គម គេបានឃើញអ្នកដំណើរអង្គុយនៅកៅអីខាងក្រោយព្យាយាមបញ្ជូនសញ្ញាផ្តល់ដំណឹងទៅបុគ្គលិកអាកាសចរណ៍ឱ្យបានដឹងពីហេតុការណ៍កើតឡើងលើយន្តហោះ ។ ទិន្នន័យក្នុងគេហទំព័រតាមដានការហោះហើរ «Flightradar24» បង្ហាញថា យន្តហោះនេះបានត្រឡប់ពីមហាសមុទ្រឥណ្ឌាមកកោះបាលីវិញ ក្រោយពីហោះបានប្រមាណ១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1VQn_NpwWxIy5zmQuxE3rJHoCP_0VdwLg8MWFeDbO14cPmjYBpOefpHF4WsbXUyADM_D7acc-L29Q-hPwMAEEkBaCsrqy_mMCDaZGoKp3B-A1yMAEZG4cFxF9xkS11tRVC0mKbVtrpqo85NFT3r66uHpqGOEqa5FrZukjXQr5OyJDobA7-h4Igy6jWvnD/s1200/image_2025-04-05_15-01-58.png

ក្រុមហ៊ុនអាកាសចរណ៍ Jetstar ពុំបានបញ្ជាក់ពីចំនួនពិតប្រាកដរបស់អ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍លើយន្តហោះទេ គ្រាន់តែចេញសេចក្តីប្រកាសថា ៖ «សុវត្ថិភាពរបស់អ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍របស់យើង គឺក្រុមហ៊ុនផ្តល់ភាពសំខាន់ជាចម្បង ។ ក្រុមហ៊ុនសូមអរគុណដល់បុគ្គលិកអាកាសចរណ៍ទាំងអស់ ដែលបានដោះស្រាយបញ្ហាកើតឡើង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP4f8dEmgNn1xcQHSHtmfMO4Trv9ffDtYvmzHURO37dH7skAkPSEve-_r6zadfDnM21qvVveO5GrvueQRZ_GMArwFAK7YqK6PBPYI8WVb8VNZy_yZbty2djD4KxDyC6bJApRHo76iWLEh6aD7pqopEt3qEoDck1p3NtEtLqXqYkCnGC5zOidxcvfAqi6yr/s1160/photo_2025-04-05_13-28-06%20(2).jpg

គួរបញ្ជាក់ថា អ្នកដំណើរមានអាកប្បកិរិយាគ្មានសណ្តាប់ធ្នាប់លើយន្តហោះបែបនេះ ធ្លាប់បានកើតឡើងក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតនាពេលកន្លងមក ដូចជា ៖ អ្នកដំណើរម្នាក់បើកទ្វារអាសន្នយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines កូរ៉េខាងត្បូង កាលពីឆ្នាំ២០២៣ ដែលធ្វើឱ្យអ្នកដំណើរផ្សេងទៀតភ័យស្លន់ស្លោ ។ ហេតុនេះ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាផ្អាកលក់សំបុត្រយន្តហោះក្បែរទ្វារអាសន្ន ដើម្បីសុវត្ថិភាពអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ ៕

តារាសម្តែង ចន ច័ន្ទលក្ខិណា លើកឡើងបែបនេះក្រោយ ម៉ាដាម ឆដា រៀបរាប់ពីបញ្ហា ម៉ាដាម ដា យ៉ាងភ្ញាក់ផ្អើល

0

ស្របពេល ម៉ាដាម ឆដា ស្រាប់តែរៀបរាប់ពីរឿង ម៉ាដាម ដា ត្រូវជួបនូវរឿងរ៉ាវជាច្រើនក្នុងជីវិតលើមុខជំនួញអនឡាញរកស៊ីខាតបង់ ដើរទីផ្សារខុស មានបញ្ហាផ្លូវចិត្តត្រូវលេបថ្នាំជារៀងរាល់ថ្ងៃនិងរឿងរ៉ាវជាច្រើនទៀត ជំទាវ ចន ច័ន្ទលក្ខិណា ក៏បានចែករំលែកដោយចិត្តអាណិតព្រោះតែខ្លួនធ្លាប់មានបញ្ហាដូចគ្នានិងពោលពាក្យលើកទឹកចិត្តមួយចំនួន។ កាលពីមុនអតីតប្រធានសមាគមរូបនេះធ្លាប់បញ្ចេញមតិប្រតិកម្មដោយសារតែ ម៉ាដាម ឆដា បានប្រើពាក្យសម្តីមិនសមរម្យទៅកាន់ អ៊ីងអ៊ីង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi62lJVITJfPXqq3yyKyBItV6M2OS078Ovdg8GiXGemlRNXtuankQz193s_7pRV8C6yIpwYqcFf8KN54C0-d4zD-v_TNJRiMWN79Z6LgPkCv0ouX56VhRSvjaHgp6XpDnEG2-7cD-_UKISI4DdN7_kQ-s3ZlT1TC1Tt2i_Z0_grN4KmBuI1-vG348fDy3rQ/s2048/image_2025-04-04_14-02-39.png

នៅរសៀលថ្ងៃទី៤ មេសា តារាសម្តែង ចន ច័ន្ទលក្ខិណា បានចែករំលែកខ្លឹមសារអ្នកជំនួញអនឡាញ ម៉ាដាម ឆដា ថា «ទោះជាធ្លាប់មើលងាយ វាយប្រហារខ្ញុំ ដោយគ្រាន់តែខ្ញុំចេញមុខការពារអ្នកសិល្បៈដែលជាសមាជិកខ្ញុំកាលខ្ញុំនៅជាប្រធានសមាគម តែខ្ញុំមិនប្រកាន់ ហើយ ស្ងាត់ស្ងៀមមិនតបត ខ្ញុំមានតែអាណិត និង យល់អារម្មណ៍នៃការបង់ខាត ព្រោះខ្ញុំក៏ធ្លាប់មានបញ្ហានេះ វិបត្តិសេដ្ឋកិច្ចឡើងនិងចុះ គឺគ្មានអ្នកមើលឃើញ សំខាន់ការចេះដាក់ខ្លួន និង ហ៊ានទទួលស្គាល់ការពិត ហើយពង្រឹងស្មារតីនិងផ្លូវចិត្តឱ្យរឹងមាំ ពេលណាធ្ងន់ពេកយើងសម្រាកហើយទំលាក់ចុះមួយភ្លែត បន្ធូរអារម្មណ៍ រកអ្នកយល់ចិត្តដើម្បីប្រឹក្សាចែករំលែករកវិធីសាស្ត្រក្នុងការទប់ស្ថានភាព និង កែប្រែដើម្បីស្តារស្ថានការណ៍ ផ្លូវចិត្តចុះខ្សោយតែមិនទំលាក់មុខមាត់ កំលាំងនិងបាត់បង់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3BCZYcpAdQOSwhzvL6qjaUefF4xzyulE371rUEt2ksgBkAcf3Xq4aQ0WrGE83p6T-CkVbCbYtS-QRrRN4OB4CJ3EBg8vCevsWxhxru-CTzd8WHGQLtiWOdySox7qGcQMXMUqf3ggFbzMNXxq8CVZO_3xUm_NDb4qPf_vJ9wOA4ZtM9n8Ok0nfs3JVN99-/s2048/image_2025-04-04_14-02-34.png

ក្នុងខ្លឹមសារតែ ម៉ាដាម ឆដា ហៅ Ah Pop បង្ហោះនោះគឺជាសំណេរលើកឡើងពីបងស្រីរបស់ខ្លួនគឺ ម៉ាដាម ដា ត្រូវជួបនូវរឿងរ៉ាវជាច្រើនក្នុងឆាកជីវិតក្នុងវិស័យអនឡាញរបស់ខ្លួនដែលដើរទីផ្សារខុស ខាតប្រាក់រាប់ម៉ឺនដុល្លារ និងត្រូវជួបនូវបញ្ហាផ្លូវចិត្តថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWMRfJq8VluJc5rM_3UZjh6JxRkpVPY8POKLUp1aRoIR-YJ9WOVeU9KgFfDu63l0tmOLaSi0R3X3ldcR78e3QBMiY1muhZVUUUqSmAP2d_VzBmjJ7_5_RRswuCVffHoc6F8ZDUT-NZcCLXAc6wB0nUaGO1rX_49KobGr7do3e6jTzO180u16ULAKhi9IkN/s2048/image_2024-08-03_09-43-29.png

ម៉ាដាម ឆដា ថាការបង្ហោះរបស់ខ្លួនជាមួយនឹងពាក្យ «មានប្រហោងក្នុង» ប្រាកដជាមានអ្នកពេញចិត្តនឹងមិនពេញចិត្ត និងទទួលស្គាល់ថា ម៉ាដាម ដា មានទាំងចំណុចល្អនិងចំណុចអាក្រក់ រឿងខ្លះឆ្លាតជ្រុល រឿងខ្លះល្ងង់ជ្រុល បាត់បង់គ្រប់យ៉ាង។ អ្នកលក់អនឡាញរូបនេះបានលើកពីចំណុចខ្លះៗនៃរឿងរ៉ាវពិតខ្លះៗនៃជីវិតដែល ម៉ាដាម ដា បានជួប ខណៈបច្ចុប្បន្នមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរត្រូវលេបថ្នាំរាល់ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX7hs_jJTUIL5qItsM05Zm7siqy0k7MHZap7_3SuspCjFVDwWc6PuQl3X3GcjNcjln74p0waRMYFlqX3jknIErAeLNw4qpLBVHkC3cQBRt1SAftUYi8bSWLxw3z6ty1TjaxwiWddA0-eUjfWJp-ATS6a_ldEEAttpeTIDdbGoMa9ijQzfiuREXOGu5DHoR/s1280/image_2025-04-04_14-02-29.png
មុនពេលកូវីដ ម៉ាដាម ដា មានបញ្ហាផ្ទៃក្នុងក្រុមហ៊ុនមានអ្នកកឹបកេងចំណូលប្រហែល៥០ម៉ឺនដុល្លារប្តឹងផ្តល់អស់ពេលជាយូរ។ សាងសង់អាគារផលិត cosmetic នៅប្រទេសថៃត្រូវផ្អាកកំឡុងពេលមានកូវីដ មេការសំណង់យកថ្លៃសាងសង់រត់ ។ បណ្តាក់ទុន ធ្វើគ្លីនិកកែសម្ផស្សផ្ទះបុរីជីបម៉ុង៣ល្វែងបូកចូលគ្នាដេគ័ររួចជាស្រេចរួមឱសថស្ថានមួយកន្លែងផ្អាកមិនអាចដំណើរការ(តម្លៃខ្ពស់) ផលិតឡេលាបខ្លួនដើរទីផ្សារខុសខាតអស់ជិត៨០ម៉ឺនដុល្លារ ខំស្ដារទីផ្សារឡើងមកវិញ ជួលBA ចំណាយប្រហែល២-៣ ម៉ឺន ក្នុង១ ខែ លទ្ធផលខាតដើម event ធំតារាបរទេសដូចជះលុយចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDiugr3182pQlulhqQQ-DIEnBucXd3FrUn11tPBbKV6wPBsRb-tiuKg1jeAgUawhqgLbiqLT7v83rvEOFuacLTVVxsKO0jln6G-dvukK-_ofXuEe0a2VmIwtEMYZYeA2TxWLKjupchF0_KT2ZhdpNTM1bt_UPCM8biI-jyYXLkxYtQl6VfCsqPl6moCxJt/s1280/image_2025-04-04_14-02-29%20(3).png

ម៉ាដាម ឆដា រៀបរាប់ទៀតថា ម៉ាដាម ដា បែកបាក់គ្រួសារ បាត់បង់អារម្មណ៍ក្នុងការគ្រប់គ្រងលុយសល់ប្រហែលតែ២០% គឺចាយទាំងអស់ដោយគ្មានចំណូលទើបធ្វើឱ្យគាត់ដើរដល់ចំណុចដូចរាល់ថ្ងៃនេះ។ អ្នកជំនួញរូបនេះ បានសុំចិត្តមហាជនព្រោះនាងមិនចង់បាត់បង់វត្តមាន ម៉ាដាម ដា ជាបងស្រីម្នាក់នេះទេ។ ម៉ាដាម ឆដា បន្ថែមថា «រាល់ថ្ងៃសល់តែនាងម្នាក់ ដែលអាចជួយរ៉ាប់រងបន្ទុកខ្លះៗជំនួសម៉ាដាម ដា បាន ព្រោះមនុស្សល្អៗដែលនៅជាមួយកំឡុងពេលម៉ាដាម ដា មានបានគេរត់ចោលអស់ហើយ»៕

Nina Daily ព្រមលុបវីដេអូដែលធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌប៉ុន្តែមិនទាន់សូមទោសជាសាធារណៈ

0

នារីម្នាក់ដែលជាគណនី Nina Daily ដែលស្លៀកសំលៀកបំពាក់ហាត់ប្រាណនៅប្រាសាទអង្គរវត្តបានធ្វើឱ្យសាធារណជនផ្ទុះការរិះគន់យ៉ាងខ្លាំងបានលុបវីដេអូរបស់ខ្លួនហើយបន្ទាប់ពីមហាជនរិះគន់ចាស់ដៃ។ ទោះយ៉ាងណា នារីរូបនេះមិនទាន់បានសូមទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួនតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxFamNIfKNdSr-ZT46BWUAs3U8fcw6bU3iI6ckSNoJCFxjT0Coxq_5hAgoKieeJDo_XUUFeEOh2JkBBsZxhnjW2klUCX1xsQPUXecSmN3gEGSTlwaaf_6yrPWES7QdgGGRhnpd_NNS0Y5_R8JJYcnPXs9toV7iuq4ioU_-tEmFUpuBUpi2BFA4Zj4OAY4t/s848/488463374_964884085791429_5145326398880886651_n.jpg

នៅយប់ថ្ងៃទី៤ មេសា អាជ្ញាធរជាតិអប្សរា បានសេចក្តីប្រកាសអំពីការបង្ហោះរបស់ Nina Daily ដែលប៉ះពាល់ដល់តម្លៃរបស់អង្គរសម្បត្តិបេតិកភណ្ឌពិភពលោក។ អង្គរវត្ត មិនមែនត្រឹមតែជាកេតនភណ្ឌជាតិ អត្តសញ្ញាណ ជាតិ និងជាទីសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃជាសកល ជាកិត្តិយសជាតិ ដែលត្រូវបានទទួលស្គាល់ថាជា បេតិកភណ្ឌពិភពលោក។ ក្នុងន័យនេះ ការប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការរបស់ Nina Daily ជាទង្វើប្រាសចាក ទាំងតម្លៃបេតិកភណ្ឌ និងសីលធម៌ ដូចជា៖ ១- ទង្វើមិនសមស្រប ដែលយករូបភាពប្រាសាទអង្គរវត្ត មកថតផ្សព្វផ្សាយ ភ្ជាប់ជាមួយរូបភាព សម្តែងរបស់ខ្លួន។ ២- កង្វះខាតនៃសីលធម៌ផ្ទាល់ខ្លួន តាមរយៈការបង្ហាញរូបភាពប៉ះពាល់ដល់តម្លៃរមទម ចរិយា សម្បត្តិ និងភាពថ្លៃថ្នូរនៃភាពជាស្ត្រីខ្មែរ។ ៣- កង្វះខាតការគោរពចំពោះវប្បធម៌ និងប្រពៃណីជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvShraAa1QpqH8t1dE3QdDI9IdpNV2nK-Th6uN_nzqOxrrOiDt6r5ddYcUeddX_JRoO5YTHJlKu7AhuctY-HNXO_MtSRgREmn_JP-jAe1ous4ntrAZA-VN01SbF0kZput7jMCEuniUzUSqVYmaPc9uOB-86gXNylieEnVFku2ZC-8CP0WXy_kxDGJGZaey/s848/488476597_964884125791425_6375068085183648225_n.jpg

អាជ្ញាធរជាតិអប្សរា ក៏បានឱ្យដឹងទៀតថា ភ្លាមៗអាជ្ញាធរជាតិអប្សរា បានណែនាំឱ្យម្ចាស់គណនីឈ្មោះ Nina Daily លុបចេញជាបន្ទាន់ និង សូមណែនាំជាបន្តឱ្យសូមទោសជាសាធារណៈចំពោះការបង្ហោះវីដេអូផ្សព្វផ្សាយ ដែលប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការមិនសមស្របនេះ ក៏ដូចជាសន្យាបញ្ឈប់ការប្រព្រឹត្តនូវទង្វើខុសនឹងសីលធម៌ និងប្រពៃណីជាតិខ្មែរ តទៅទៀតនៅក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានសំណូមពរសាធារណជនចូលរួមថែរក្សាតម្លៃបេតិកភណ្ឌជាតិ ចៀសវាងការប្រព្រឹត្តនូវសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និងតម្លៃស្ត្រីខ្មែរនិងសូមកុំចែកចាយបន្តចំពោះ វីដេអូផ្សព្វផ្សាយខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-bzCDdlFa5z0DMuXS8TD0lUEuh8q13-DDlznlFMjsEHMYhPCowoZPhvsFJCgai-NC8CkgkWkdHA4FbulxXcwuN-GRHsFwTA_I3lp158FkIZCVmo6ZXh5sFEUKAIEFg67g63YYc7beeM6QD7eEehpuhjIpRlA0KNqvqbZCXRWftRSmvIXwGiA8DCIa63-g/s738/image_2025-04-05_08-30-29.png

ទោះយ៉ាងណា តាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរាបានណែនាំឱ្យម្ចាស់គណនី Nina Daily លុបនិងសូមទោសជាសាធារណជនចំពោះកំហុសឆ្គងរបស់ខ្លួន ខណៈវីដេអូនោះក៏បានលុបនៅលើបណ្តាញសង្គមរួចហើយប៉ុន្តែគណនីនេះមិនទាន់សូមទោសជាសាធារណៈឡើយ។ ម្ចាស់គណនី បានបង្ហោះថា «ការ Post មួយនេះគ្រាន់តែចង់បង្ហាញ នឹងលើកតម្កើងវិស័យកីឡាហាត់ប្រាណ និងកាយសម្បទានប៉ុន្មោះ ។ នាងខ្ញុំបានលុបវីដេអូនិងតាមសំណូមពរបងប្អូនហើយ អគុណក្នុងការ commenting នឹង គាំទ្រកន្លងមក…»៕

ពលរដ្ឋថៃបារម្ភពីគ្រោះធម្មជាតិធ្ងន់ធ្ងរដូចការទស្សន៍ទាយថា ក្រុងបាងកកនឹងលិចទឹកខ្លាំងស្មើអគារកម្ពស់៤ជាន់ ខណៈខេត្តជាច្រើននឹងលិចបាត់ក្នុងសមុទ្រ

0

ប្រទេសថៃ ៖ តាមឯកសារទស្សន៍ទាយពីប្រទេសថៃសម្រាប់ហេតុការណ៍នាថ្ងៃអនាគត គឺថៃនឹងនៅសល់ត្រឹមតែបណ្តាខេត្តភាគខាងជើង, ខេត្តខ្លះនៅភាគឦសាន និងភាគកណ្តាលផ្នែកខាងលើប៉ុណ្ណោះ ។ ខេត្តណាខនរ៉ាជសីម៉ា ឆ័យភូមិ ពេជ្របុរី ពិជិត ពិស្នុលោក សុខោទ័យ និងខេត្តតាក នឹងក្លាយជាឆ្នេរសមុទ្រ ខណៈបណ្តាខេត្តមានទីតាំងជាប់ទន្លេ ដូចជា ៖ ឧប៊ុនរ៉ាជថានី អំណាចចារឺន ម៉ុកដាហាន ណាខានផានុម និងណងខាយ នឹងលិចបាត់ក្នុងទឹកសមុទ្រ ហើយទន្លេនឹងក្លាយជាសមុទ្រ ។ រីឯខេត្តភាគកណ្តាលផ្នែកខាងក្រោម ព្រមទាំងទីក្រុងបាងកក, ភាគខាងកើត, ភាគខាងត្បូង ព្រមទាំងប្រទេសម៉ាឡេស៊ី សិង្ហបុរី នឹងទឹកលិចទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOFrfXfXJDgLc5Qn3__uOVUHu6wujugJGdD69L2hbLfIg2pQP9VPHpIJ-lxufAcGC0U7jV9Bd5TotJ2LPmeynrDNatsvy6eYWWZPqXHhuAznH1_BNAAkIuREorv7KgruSaU8jqPG0giCviLQktrtHwllRjLtT5z3txWU2gyxia9dthXSnZ4zMwzn166LWG/s1200/image_2025-04-05_13-25-01.png
តាំងពីទីក្រុងបាងកក រងឥទ្ធិពលរញ្ជួយដីធ្ងន់ធ្ងរពីប្រទេសមីយ៉ាន់ម៉ា ធ្វើឱ្យពលរដ្ឋថៃចាប់អារម្មណ៍ឯកសារទស្សន៍ទាយពីប្រទេសថៃ នឹងមានកើតហេតុការណ៍អ្វីខ្លះកើតឡើងនាថ្ងៃអនាគត ។ ពួកគេបារម្ភថា ការទស្សន៍ទាញនេះអាចក្លាយជាការពិត ពីព្រោះមនុស្សជាច្រើនពុំនឹកស្មានថា មានគ្រោះរញ្ជួយដីកើតឡើងនៅទីក្រុងបាងកក និងបានបំផ្លាញអគារជាច្រើនបែបនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmI5IM3VyjIe1G8VXgrc_xlahs3YPtfRqvzcDUCsW8gFmCLfdCRyO55PBF9eQYZbqrutjZQHzRLE4JZ13q0IBWsI83D5GfByPjWbjzCoPRIZrWDwpp2J0FQ3z5fx-fJeBO5gUCjVDGHGJr-n_cLr-LOBZAhkd0eu0XTtBWQMXovChElTu-TzYAp8VOI3Rz/s1238/image_2025-04-05_13-25-05%20(2).png
នាដើមខែមេសា ឆ្នាំ២០២៥ ពលរដ្ឋថៃបានចែកចាយរូបភាពក្នុងផែនទី ដែលមានលក្ខណៈស្រដៀងនឹងពស់យក្សបែរមុខមករកប្រទេសថៃ ហើយធ្វើឱ្យមានការបារម្ភថា តើប្រទេសថៃនឹងកើតគ្រោះធម្មជាតិធ្ងន់ធ្ងរម្តងទៀតឬយ៉ាងណា? ខណៈពលរដ្ឋខ្លះទៀតថា វាជាក្រពើយក្ស ហើយបើវាបង្ហាញខ្លួនក្នុងផែនទីបែបនេះ នឹងធ្វើឱ្យមនុស្សនៅទូទាំងពិភពលោក ប្រឈមនឹងគ្រោះធម្មជាតិមិនខាន មិនមែនមានតែប្រទេសថៃទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAT_Rju7tnfKO1luaGsqsTT-75uGeQQVoq8T6t5JH73j0idMIQtiCSOYmY85tj3DlR-DCNReOlWEmPf60C7S-JdBkzNn2tq-nrMBzIFPKDAkj3rlApTnUFeA41eeEgy_OIGuLvsn8_RQ0Rl3-5-TzTFLdtlbbwj2zQGb5fjQamP6-wBZgwlqgjvK3O6B-s/s3072/image_2025-04-05_13-25-02.png
រូបភាពក្នុងផែនទីពិភពលោក ដែលមានលក្ខណៈស្រដៀងនឹងពស់យក្សបែរមុខមករកប្រទេសថៃ ត្រូវបានចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម ជាពិសេស TikTok ដែលធ្វើឱ្យមានការសន្និដ្ឋានខុសៗគ្នាពាក់ព័ន្ធនឹងគ្រោះធម្មជាតិកើតឡើងនៅថៃ បន្ទាប់ពីថៃទើបតែរងឥទ្ធិពលធ្ងន់ធ្ងរពីរញ្ជួយដីនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi618NVFOSM1m-_QcfnqPXxalXCMzZ3PX1W9Ij-CEtAT43KpjmeLc7tWL-HRBtBmVgZ3cvkE9P7O3F_T9CfjtMhrF5tWC6KuONn3CWIAFkuhG75q3omPID0FjgGqqnWmSr25GB7is_9575auSRUGhF9tCFJyJEIPJC2xdygVKw-FynOzXYLC_eAgKimiMF7/s1500/image_2025-04-05_13-25-06.png

ក្រៅពីបារម្ភពីគ្រោះធម្មជាតិដោយសារការបង្ហាញខ្លួនពស់យក្សក្នុងផែនទីពិភពលោក ពលរដ្ឋជាច្រើនទៀតបានចែកចាយសង្ឃដីការបស់ព្រះសង្ឃ១អង្គ ព្រះនាមសង្វា ដែលលើកឡើងពីហេតុការណ៍កើតឡើងនាថ្ងៃអនាគតថា ប្រទេសថៃនឹងប្រឈមបញ្ហាធំៗ គឺនឹងមានទឹកជំនន់លិចលង់នៅខេត្តភាគខាងត្បូងបណ្តាលឱ្យពលរដ្ឋស្លាប់ជាច្រើននាក់ ។ ប៉ុន្តែពលរដ្ឋស្លាប់ដោយសារទឹកជំនន់នៅខេត្តភាគខាងត្បូង មិនច្រើនដូចការស្លាប់នៅទីក្រុងបាងកកទេ ពីព្រោះទីក្រុងបាងកក នឹងមានទឹកលិចលង់ខ្លាំងរហូតដល់អគារកម្ពស់៤ជាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLJHkAudALB9N6JRcPg34HATVatwmm-MnrJzeNHwkfTdc5CgDLa-5HMDQEIVzZd9JvUBIC4XIQqDUqv47v0dM6Fpiy-2WefHHYy5f_vzRL8vakYjm8_YVuWiJ0LdJdfS2TV44J5Sgg1YE3oebysKC6CKXmI7YedMUirYbBq99UpixgJxga7i7ok6r0lKQ3/s800/image_2025-04-05_13-25-05.png

ហេតុនេះ សូមពលរដ្ឋត្រៀមរថយន្តទុក និងកុំប្រើប្រាស់រថយន្តចាស់ ពីព្រោះទឹកនឹងលិចខ្លាំងនៅទីក្រុងបាងកក ដោយសារមានភ្លៀងធ្លាក់ ចំនួន៧យប់ ៧ថ្ងៃ ហើយមេឃងងឹតឈឹង គ្មានពន្លឺថ្ងៃ ។ ទីក្រុងបាងកកនឹងគ្មានអគ្គិសនីប្រើប្រាស់ ប្រាក់បាតលែងមានតម្លៃ ហើយពលរដ្ឋគួរតែហាលស្រូវទុកសម្រាប់បរិភោគពេលភ្លៀងធ្លាក់នៅទីក្រុងបាងកក ៧យប់ ៧ថ្ងៃ ។ លើសពីនេះ ពេលទីក្រុងបាងកកលិចទឹកខ្លាំង ទឹកនឹងហូរមកដល់ខេត្តឈុនបុរី បណ្តាខេត្តផ្សេងៗក៏លិចលង់ដែរ ហើយពលរដ្ឋត្រូវរត់គេចពីទឹកជំនន់ ៕

ពុំរង់ចាំយូរ! ចិនត្រៀមដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកស្មើ៣៤% និងរឹតបន្តឹងការនាំចេញរ៉ែកម្រ

0

ប្រទេសចិន ៖ ប្រទេសចិន¬ត្រៀមដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក ស្មើ៣៤% ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងរឹតបន្តឹងការនាំចេញរ៉ែកម្រ និងទំនិញចាំបាច់មួយចំនួនទៅអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ដំឡើងពន្ធទំនិញចិនម្តងទៀតស្មើ៣៤% ។ លោកបានដាក់ពន្ធអប្បបរមាស្មើ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស អនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា ខណៈប្រទេសដែលអាមេរិកចាត់ទុកថា បានដាក់ពន្ធទំនិញអាមេរិកខ្ពស់ ឬអនុវត្តវិធានការពាណិជ្ជកម្មពុំយុត្តិធម៌ គឺអាមេរិកនឹងដាក់ពន្ធខ្ពស់វិញ ចាប់ពីថ្ងៃទី៩ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBHLTJYUF5PWN6CbESyu6T6CZe4HnD58ezzsssrmgBBb_B_g90xc2-IGihqpFNfMOm8_8ZiQv9z-kl-uZ6FWGbPDRjjbhdaj4CNAlGZA70Vw9ogAsFi6MkjlsUxpOPx-LyGBTCFtoz50uT4TwteYp3M5B0vpOyQIvIIsOANzC4bZrB3TJpEJtULneRXkVX/s1280/photo_2025-04-05_09-16-04%20(2).jpg

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ក្រសួងហិរញ្ញវត្ថុចិនប្រកាសថា ចិននឹងចាប់ផ្តើមដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក ស្មើ៣៤% ចាប់ពីថ្ងៃទី១០ ខែមេសា តទៅ ។ កន្លងមក ចិនធ្លាប់ដាក់ពន្ធ១៥% លើធ្យូងថ្ម និងឧស្ម័នធម្មជាតិពីអាមេរិក ដើម្បីឆ្លើយតបទៅអាមេរិកដែលបានដាក់ពន្ធ១០% លើទំនិញចិន ។ នេះជាការឆ្លើយតបនឹងការយកពន្ធរបស់អាមេរិក ក្រោយពីលោក Trump ដាក់ពន្ធលើទំនិញនាំចូលពីប្រទេសនានា រួមទាំងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWyHSOU4lADQ7CwioNCM9RVN8ykGB6CbZ3FdmuXtWd7Hx66BDXu9GOb65xc5xgkMOiih3l6zZb7mhnWdWindw8RtKzAyDE12reIar-H1Kw7HV5SDM3WC4e885P0UyeRm7fJocxk0vzoG9i92pSIGXfTrSYJv3y8Rkef937a1lmO0QphWXtA_qoWOkMHaKw/s1280/photo_2025-04-05_09-16-04.jpg

ក្រៅពីនេះ ចិនបានប្រកាសរឹតបន្តឹងការនាំចេញរ៉ែកម្រ និងទំនិញចាំបាច់មួយចំនួនទៅអាមេរិក ដោយចិនបញ្ជាក់ថា ការកំណត់វិធានការគ្រប់គ្រងការនាំចេញទំនិញនេះ គឺអនុវត្តតាមច្បាប់ដើម្បីរក្សាស្ថិរភាព និងផលប្រយោជន៍ជាតិ ព្រមទាំងបំពេញកាតព្វកិច្ចក្នុងឆាកអន្តរជាតិ ដូចជា ៖ ពុំពង្រីកបច្ចេកវិទ្យាអាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtnQMm9taOpTudPyzhyphenhyphenOGpMV3Bw2msYWjhEAQxqBcDQSnhEODTWggvKj9nfZRhnsTkixJnOvl833PrUW2kPOPFvia_Nc5yCUA-zqgwuAVnXGQZyVzbmKpy3ACFpzTDf8gF86iC4qcSQa4J7fmOc3jjQzAa6aSIqjUSrRKPGHE1yVLSGVe1sT_KhjKEWZVg/s3000/image_2025-04-05_13-18-01.png

កាលពីដើមឆ្នាំ២០២៥ អាមេរិកស្ថិតក្រោមការដឹកនាំរបស់លោក Trump បានដំឡើងពន្ធលើទំនិញនាំចូលពីចិន ស្មើ២០% ហើយនាដើមខែមេសា ឆ្នាំ២០២៥នេះ អាមេរិកបានដំឡើងពន្ធទំនិញចិនម្តងទៀត ស្មើ៣៤% ដែលធ្វើឱ្យពន្ធសរុបដែលអាមេរិកដំឡើងលើទំនិញចិន កើនឡើងរហូតដល់៥៤% ។ ការដំឡើងពន្ធចាត់ទុកថា គឺជាការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម រីឯគណៈប្រតិភូអចិន្ត្រៃយ៍ចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានលើកឡើងពីការដាក់ពន្ធថ្មីរបស់អាមេរិកថា វាជាការល្មើសច្បាប់របស់ WTO អាមេរិកគួរតែពិភាក្សាជាមួយប្រទេសនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiTxnvP0vg7in5guJsoAJH1XuI887ias4jVn3cVozno_M4TqZpgZsYte5x8PPE-a2JV_yZRAtKNN_Upc_vkbVJ1exANJekf6T_o5CnaJzsMJw7AfEExlhEwywJ61m0wiEaCETZ2LQ9S4LD2KvRp29kE5_rptqv0940265C5Q4vbqWU1x3DOB5_L29XI8Jd/s1500/image_2025-04-05_13-18-04.png

ចំណែកប្រធានាធិបតីអាមេរិក លោក Donald Trump បានសរសេរសារក្នុងបណ្តាញសង្គមឆ្លើយតបទៅចិនវិញថា ចិនដើរខុសផ្លូវដោយសារភ័យស្លន់ស្លោ ហើយនេះជាអ្វីដែលចិនពុំអាចធ្វើបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ysr9Pym5MhlayQnpk6lBK8m2RYZzu3Z4NPS4D0liYujsVod9RGGSn_qNq7qEQXdfsucUPqPsE_bI2cEaguBUvvBuLQ_ny3AHBLnfuxGf_E9FlHhnM-G0pInTt-QT1aBCHQWl_e9CQV7h56gxv4bVap9iuXJIVWrZP2IAe_QJ2cQMLrmnA-paPpAhlLlv/s1500/image_2025-04-05_13-18-05.png

លោក Trump បានបង្ហាញបញ្ជីការដាក់ពន្ធថ្មីសម្រាប់ទំនិញនាំចូលពីប្រទេសនានាក្នុងអត្រាអប្បបរមាស្មើ១០% ប៉ុន្តែបណ្តាប្រទេសភាគច្រើននៅអាស៊ានមានអត្រាពន្ធខ្ពស់រហូតដល់ជាង៤០% ។ ការដាក់ពន្ធថ្មីរបស់អាមេរិកធ្វើឱ្យប្រទេសជាច្រើនរងផលប៉ះពាល់ ដូចជា ៖ ពន្ធទំនិញកម្ពុជា ៤៩%, ឡាវ ៤៨%, វៀតណាម ៤៦%, មីយ៉ាន់ម៉ា ៤៤% , បង់ក្លាដែស ៣៧%, ថៃ ៣៦%, ចិន ៣៤%, ឥណ្ឌូណេស៊ី ៣២%, កូរ៉េខាងត្បូង ២៥%, ម៉ាឡេស៊ី ២៤%, ជប៉ុន ២៤% និងសហភាពអឺរ៉ុប (EU) ២០% ខណៈការដាក់លើទំនិញហ្វីលីពីន ស្មើត្រឹម១៧% និងសិង្ហបុរី ១០% ៕