តារាចម្រៀង សួ វិចិត្រ ម្ចាស់ពានកម្មវិធីលំដាប់ថ្នាក់ពិភពលោក Beat The Best រដូវកាលទី១ បានបង្ហាញអារម្មណ៍ហួសចិត្តក្រោយពីមានគេឱ្យលោកឡើងច្រៀង
មិនចង់ចំណាយថវិកាប្តូរមកជាការឱ្យ១តុវិញ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL1QuwSTzgxirS9Bow45O_AhyboqDfbfTWq2xGXMCQUnO__4N6QsSL4pZzsvrHgdg1B7IyXx_CdcING0GhOoIqyOaM2ck1N4HcAkP5U1_uUJpA_JrYZxCJJriWPN61lvLIRI3K3VhHZZZcxgvBXgOoes6rzuSYoAoD62gpn1pq36YndONpT3vyDNcqauI-/s1364/image_2025-05-20_12-09-52.png

នៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៥ តារាចម្រៀង សួ វិចិត្រ បានបង្ហោះរូបភាពអមមក ជាមួយនឹងខ្លឹមសារថា «អូនឯងទំនេរអត់ទៅច្រៀងហាងបងលេងហីបងឱ្យមួយតុហ្អើយ ដល់ថ្នាក់ហ្នឹងចង់បានតួទៅច្រៀងអត់ហ៊ានចំណាយលុយសូមមើល background ខ្ញុំឡើងវិញបង ខ្ញុំសុំទោសបើនិយាយទៅខុសឆ្គងតែចង់ឱ្យដឹងខ្លះ»។ ខ្លឹមសារមុននឹងតារាចម្រៀងរូបនេះកែសម្រួលឡើងវិញ សួ វិចិត្រ ក៏បង្ហាញដែរថា លោកប្រូម៉ូតឱ្យតែ ឡាន និង Speaker ក៏បានមួយខែៗរាប់ពាន់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sgMAt4bTp9xN-y34G0QyqRYnYF1yvhyJH3wIKQuGWd9YEx2I9ODPU7ygFw1bs48WoZu9f_XQo22rbl-DGR7nv5Ai0gE2hSxvXN-p3v3JgR-3n5Yipt9w55PNjeru7GVqDmHKi9WBhuPomWM4Meokzs_vqorOyvNebGHRjblbDCbeT-ELv2uNXCKsJI4R/s2048/image_2025-05-20_12-09-54.png

នៅក្នុងផ្នែកខម្មិនវិញម្ចាស់បទ «ជួបមនុស្សសម្តែង» បានបង្ហាញដែរថាមនុស្សខ្លះលោកជួយរាប់ឆ្នាំដល់ពេលឡើងថ្លៃតិចតួចចោទប្រកាន់លោក។ សួ វិចិត្រ បានសរសេរយ៉ាងដូច្នេះថា «អ្នកខ្លះជួយរាប់ឆ្នាំដល់យើងឡើងថ្លៃតិចតួចចោទប្រកាន់យើង ហូយស្តុយក៏ស្តុយទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhozyY6b7ugkcmo-0AzyVRJuX98lscbsTmeblqc6tvRQe7hKgrSjGq-wY29circXfUWMEhMGohqfGedMBVYCpiPMi95U6pA96Px56fyAmYWpAnTggwBY40oY7u5fkhWDuCZkr_hDB63t7iZT7HB6LY_4uQElvpR6V-_3t_dP0A8GVP0fX6ek-JweMcg1NpM/s2048/image_2025-05-20_12-09-59.png

ជាមួយនឹងការបង្ហាញអារម្មណ៍ហួសចិត្តខាងលើនេះមានអ្នកគាំទ្រមួយចំនួនបានចូលទៅខម្មិនកែលម្អនិងឱ្យតារាចម្រៀងរូបនេះចិត្តត្រជាក់ជាងនេះជៀសវាងមានផលប៉ះពាល់លើអាជីព។ គណនីហ្វេកប៊ុកមួយលើកឡើងថា «ជាកូនប្រុសទ្រាំនឹងកាប្រមាថតិចតួចមិនបាន អាចខូចដល់កិច្ចការធំ។ កុំឆាប់ខឹងឆេវឆាវយើងជាអ្នកចម្រៀងឬជាមនុស្សមហាជនជៀសមិនផុតពីការរិះគន់ឬការមិនឱ្យតម្លៃ….។ មើលរៀមច្បងមួយចំនួនជាគំរូ គាត់ជួបរឿងជាច្រើន តែគាត់មិនដែលផុសបង្ហាញឡើយ។ គាត់នៅតែធ្វើខ្លួនធម្មតា»។ គណនីមួយទៀតបានបញ្ចេញមតិថា «ទោះខឹងយ៉ាងណា ក៏មិនត្រូវយកមកបង្ហោះអញ្ចឹងដែរ គ្រាន់តែដឹងក្នុងចិត្តទៅបានហើយ យោបល់ពីអ្នកគាំទ្រប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg32dmV49AqBI39juUpsXmbqQrw2zHcnb7Z5r4G1aissA5mbHKIFXbfjJVLUhIhIBSw3QbWRhlcRrHFdfCBQw5YuT3WkWeV4znC8CD-6UAHe_aKV5jB8OLmhU5ZOkNoiqsH2qIjpINWIPUPqvPF5Q7d6VVSyPEwdZ__NyCNeUtRQ2OrrfNfaLc8gbcamFPY/s1603/image_2025-05-20_12-10-01.png

គួរឱ្យដឹងថា បន្ទាប់ពីបញ្ចេញអារម្មណ៍របស់ខ្លួននិងទទួលបានមតិស្ថាបនាពីអ្នកគាំទ្រ សួ វិចិត្រ ក៏បានកែខ្លឹមសារការបង្ហោះរបស់លោកផងដែរ៕