រាជធានីភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញថា ការឆ្លងនៃជំងឺកូវីត-19មានការងើបឡើងវិញ មន្ទីរពេទ្យតេជោសន្តិភាព ដែលមានទីតាំងនៅក្នុងខណ្ឌព្រែកព្នៅ បានរៀបចំទីកន្លែងរបស់ខ្លួនរួចជាស្រេច ដើម្បីត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRbVsi177hpSzcMdL320MyBD1dV1BOiNb7N0oA3KTFvjmGfqIVmxJp8CXiKq9Aj_bgMZ82Ia7cLp_iEI6NGkaIiNs8l5iA86K910lITcw8pHBlIQH1n4CkBGFsLNQh_dkNgY0qX1V_hlFUOfzIj7yzVVe14L7j66G-Yn0NF32lIN6-pa_hiRi1o_qFM1B6/s1280/photo_2025-05-20_10-40-08.jpg

តាមរយៈការបង្ហោះនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានឲ្យដឹងថា ៖ មន្ទីរពេទ្យជាតិតេជោសន្តិភាពបានរៀបចំទីកន្លែងរបស់ខ្លួនរួចជាស្រេច ត្រៀមទទួលអ្នកជំងឺ ករណីប្រសិនបើមានការផ្ទុះ រឺប៉ះពាល់ខ្លាំងដោយជំងឺកូវីដ១៩ និងគ្រោះធម្មជាតិផ្សេងៗ នៅពេលខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrMfBXun3-sbcHlNaH2JTVfw3HF0-1dxLdGXMNW2drcO9wpb03202MO2TS4XwImDjbxDi_IE8Weuxuum6ZMzMRT-yj1NejQ-zGRpjrz9Ux680bhrWLKUKKb7SGf8tol6PU3_2QAJyigWwi_W-R4arzbp_vebxZXZrSLogVdG3h4gPSfTrRK26GKx-zsjRc/s1280/photo_2025-05-20_10-40-10%20(2).jpg

នៅក្នុងការបង្ហោះនោះលោកវេជ្ជបណ្ឌិតបានលើកឡើងថា ៖ «ដោយមានការកំរើកឡើងវិញនៃជំងឺឆ្លងនិងគ្រោះធម្មជាតិផ្សេងៗ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានរៀបចំទីកន្លែងរបស់ខ្លួន ត្រៀមទទួលអ្នកជំងឺប្រសិនបើមានការផ្ទុះរឺប៉ះពាល់ខ្លាំងនាពេលខាងមុខ ដូច្នេះសូមបងប្អូនពូ មីងចូលរួមការពារសុខភាពខ្លួនឯងអោយបានល្អ សូមបញ្ជាក់ថានេះគ្រាន់តែជាការត្រៀមទុកមុនតែប៉ុណ្ណោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcLwVpRuZlxKRlpcw1MsZzOUcXWdL-rMzfTbS0Unl9HWyusVr8eHoNCjnZwE5vOOJ0oaUoJM8a47iLfYz3dapzO-XS7R27USs0hUGVnKF9lum99Ga3Jgvd6P_XvOELCmAWzomy5XYPNwdY0XaHo4IZB6cVf316-MahJ28mya6B3Us0DQOwaoXOwaxSfE0h/s1280/photo_2025-05-20_10-40-10.jpg
គួររំលឹកផងដែរថា កាលពីកន្លងទៅថ្មីៗនេះក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទ JN.1 ដែលកំពុងរាតត្បាតនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅទូទាំងពិភពលោក។ ក្នុងនោះ ក្រសួងសុំឱ្យពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីការឆ្លង ថែរក្សាសុខភាព ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់ ដូចជាជនវ័យចាស់ ជនដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdaaTbISlagiouahgNC0qElkfIl1t1_esV9hpCMcHJ66Nuimw4H9fPH9PFF0gFTMDnkoHKwsqe-eM7rZW8ytta2LA4nsaQz6usEe_yAr9yRqcMXLIOW_2Znz-Py4mL78p947Stf8IydQ2beRABhYdiGUbg9XN7wU2U0DAMRx7wiWQS_f18ZhXVgLXFi4Zf/s1280/photo_2025-05-20_10-40-11.jpg

ក្រៅពីនេះ ក្រសួងក៏បានចេញសេចក្តីណែនាំឱ្យមានការ ចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើងផងដែរ។ បើទោះបីជាបច្ចុប្បន្នកម្ពុជាមិនទាន់មានការផ្ទុះឡើងវិញនៃការឆ្លងវីរុសកូវីដ-១៩ខ្លាំងក្លាដូចប្រទេសដទៃក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាលបានបញ្ជាក់ថា “ការការពារប្រសើរជាងព្យាបាល” គឺជាជម្រើសដ៏ល្អបំផុត ហើយក្រសួងកំពុងតែធ្វើការផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុនសម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងដំណាក់កាលនេះ៕