ថៅកែពេជ្រលោក ទ្រី ដាណា បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តយ៉ាងខ្លាំងទៅលើ អ្នកប្រើបណ្តាញសង្គមមួយចំនួនដែលបានប្រើសម្តី Bully លើសម្រស់របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះអ្នកជំនួញរូបនេះអាចនឹងប្រើវិធានការតាមផ្លូវច្បាប់ទៅលើជនណាដែលសើចចំអកសម្រស់របស់ខ្លួនបន្ទាប់ពីខំអត់ធ្មត់មិនតបតអស់រយៈពេលជាច្រើនឆ្នាំ។

នៅថ្ងៃទី២០ ខែឧសភា លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពី មាត្រា ៤៩៦. – បទញុះញង់ឱ្យមានការរើសអើង ដោយថៅកែពេជ្ររូបនេះបានរៀបរាប់ថា « ខ្ញុំមិនចង់ដើរផ្លូវចាស់ទេ តែកន្លងមករយៈពេល១ឆ្នាំជាងហើយ បុគ្គលមួយចំនួនយកខ្ញុំ ទៅលេងសើច ក្នុងនាមជាន់ពន្លិច តែពេលនេះខ្ញុំ សុំដើរផ្លូវនេះម្តងទៀតហើយ ខ្ញុំលែងយក ភាពអត់ធ្មត់និងអង្គុយយំក្នុងផ្ទះម្នាក់ឯងទៀតហើយ ខ្ញុំនឹងចេញមកតតាំង ដើម្បីរកយុត្តិធម៌សំរាប់ខ្លួនខ្ញុំ»។
លោកស្រី ទ្រី ដាណា បន្តទៀតថា «អ្នកដែលយករូបថតរបស់ខ្ញុំទៅផុស ហើយនិយាយបែបលេងសើច បែបញុះញង់និងជាន់ពន្លិចសូមលុបវិញ ទុកមុខរាប់គ្នា បើមិនដូច្នេះខ្ញុំនឹងចាត់ចែងតាមវិធានការហើយសូមអរគុណ»។
ថ្មីៗនេះលោកស្រី ទ្រី ដាណា គឺបានទទួលនូវការបញ្ចេញមតិនិងរូបភាពទាក់ទងនឹងសាច់មុខរបស់ខ្លួន ដែលធ្វើឱ្យអ្នកជំនួញរូបនេះក្តៅស្លឹកត្រចៀក។ ថៅកែពេជ្រ ទ្រី ដាណា បានចេញមក Live រាល់ថ្ងៃគឺនាងមានការពេញចិត្តចំពោះមុខរបស់ខ្លួនហើយព្រោះអាយុជាង៣០ឆ្នាំជិត៤០ឆ្នាំហើយ។ លោកស្រី ទ្រី ដាណា ថាអ្នកលក់ផលិតផលផ្សេងទៀតមួយណាដែលមិន Edit រូបភាពរបស់ខ្លួនមុននឹងការបង្ហោះនោះអាចទៅស្បថជាមួយខ្លួនបាន៕










