Home Blog Page 461

កន្លងផុតជាង៦០ឆ្នាំ! ចិន និង ជប៉ុន នៅតែចែកកោះមួយមិនដាច់

0

ចិន និងជប៉ុន នៅតែបង្ហាញភាពតានតឹងដាក់គ្នានៅលើប្រជុំកោះ Senkaku ដែលប្រទេសទាំងពីរអះអាងជាកម្មសិទ្ធរៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3_b0ohznRn_lnsTTpL0OrT308YDIBPLGnTEeUVrYmbIv1t6iTfc_B8IHri92J8ck_BJc6_LVtKCBtOnFk_MkEF2dhzprVv0hQpMJDsTC5GImKzHTNi0s66vuE3tB2t9w2CXUy_V_-hiLb3iCkSmDyq2fasRzsge6F0qwZLQ086uSZ3rrqG7tK5TyRT-9R/s3148/image_2025-05-24_14-09-32.png

ប្រជុំកោះ គឺជាចំណុចសំខាន់នៃជម្លោះទឹកដីរវាងជប៉ុន និងចិន ដែលបានអូសបន្លាយរាប់ឆ្នាំ ដោយភាគីចិនអះអាងជាអ្នករកឃើញ និងកម្មសិទ្ធិលើកោះចាប់ពីសតវត្សទី១៤ ក្នុងរាជវង្សមីង ខណៈភាគីជប៉ុនបានកាន់កាប់សិទ្ធិលើកោះចាប់ពីឆ្នាំ១៨៩៥ រហូតដល់ជប៉ុនចាញ់សង្គ្រាមលោកលើកទីពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRbi1Qstwtdy-TmG4ISyfPPnVnL_ej2PGplmb3CFefyrvxFJgD4UXhNbSrNFMs1fqx-hQ0DXtOzeC4amiUNdgOuTvkaUpZ2t8C60xuCsbD1vtzjPWlsch_0GB7Vd30WyW49pX0PmdWV0Euxr8aEKzu9t8Yno360WAqS1AHCCuJwP_9SGa06g7S3o72V6cA/s1600/image_2025-05-24_14-09-37.png

ក្រោយមកទៀត កោះនេះ ត្រូវបានសហរដ្ឋអាមេរិកគ្រប់គ្រងចន្លោះពីឆ្នាំ១៩៤៥ ដល់១៩៧២ ដោយចាត់ទុកជាផ្នែកមួយនៃរដ្ឋបាលស៊ីវិល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhFMC1cO7CUYKHB-c219lPBjPntAPN3HAvjXPG-B48epnzvqNuB2tjyQ04YjmEhliMon0ABjt6fcFC-82dAAK7_OcH7RYQX2yRI9ASnJBW2InjYIo5pGE45Urb3FIcmhI3TsnaIeVofHtdqHdKaUC-pKD8q_B1gPcJfQkms1aCxT_o511vy0hajSys0z9N/s2048/image_2025-05-24_14-09-38.png

នៅអំឡុងពេលនោះ កងទ័ពអាកាសអាមេរិកបានយកប្រជុំកោះនេះ ជាទីលានហ្វឹកហាត់ទម្លាក់គ្រាប់បែក មុនផ្ទេរកោះទាំងអស់ទៅឱ្យជប៉ុនវិញ នៅឆ្នាំ១៩៧១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmez6YQL5SrFbHPiYsFB7dq7N83HBV1IJFjLY4bL0qbFEEgIyNo2lOAKVtmRoeB51EckrHyC_b0B35QuRsSNg2UGVMLgTXQjGPzGiJSiNE_0eii0VgklpA-OOR_OY9m5pcvIypbgsuOOHII30jqJ1xRqn17XnddlZIZbsO5lSR4JZ8vfNvQKMzyKyikURV/s1600/image_2025-05-24_14-09-40%20(2).png

លុះដល់ចុងទសវត្សរ៍ទី ៧០ គេបានរកឃើញថាប្រជុំកោះ Senkaku ជាប្រភពធនធានប្រេង និងឧស្ម័នក្រោមបាតសមុទ្រ ទើបចិនចាប់ផ្តើមតវ៉ាទាមទារកម្មសិទ្ធិលើកោះទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibsuQg5EVg83zW23RfErV_wA3pxWLSpX_AlaI-gFivTN5BNABIApmtUIngFgcQv5psYNQt_BeJ0iBNWDW07-kQ48wTKdt8sZpk_izmqYQ_xBo22WoXR-iSeMzjpmm3NWr_OQ0N2CGyZcRDHYMjU-wtcBWu3y0BqPenUNCGFYtB4QbFEmeZmrRnX6Jl5LfU/s2560/image_2025-05-24_14-09-43.png

គិតមកទល់បច្ចុប្បន្ន ភាពតានតឹងនៅប្រជុំកោះនេះ នៅតែកើតមានឡើង ព្រោះប្រទេសទាំងពី ចង់កាន់កាប់កោះនេះ ដើម្បីយកសម្បត្តិធម្មជាតិ និងជាពិសេសអាចពង្រីកមូលដ្ឋានទ័ពរៀងៗខ្លួន៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី បោះជំហ៊ានម្តងទៀតក្នុងការដណ្តើមមកុដបវរកញ្ញាចក្រវាលកម្ពុជា

0

ប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបវរកញ្ញាល្បីឈ្មោះសម្រេចចិត្តបោះជំហានម្តងទៀតក្នុងការប្រកួតដណ្តើមមកុដដើម្បីតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។ កាលពីមុន ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ធ្លាប់ប្រកួតកម្មវិធីនេះកាលពីមុនដូចគ្នាប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6hQncxhduXfHR-hjAsfhqpbV7-qaxTzvioopMyJyj6DkwFzA70lVds9NhjSS6kL_ZpIBU8MXvNrN-0Fh7nZr7_8gaATdR3t1lTYYSuqrT8xFuPcZLtOKo7yYyvk0y2E_7Gr25SFc9BU_nEB4eC7WDiLAVb597U7sVIDArQHQd0OwIIrs3aM93FtQwCY3E/s2048/image_2025-05-26_08-39-28.png
បន្ទាប់ពីមានការសំណូមពរពីហ្វេនៗជាច្រើនជំរុញឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី បោះជំហានម្តងទៀតក្នុងការប្រកួតបវរកញ្ញាម្តងទៀត ពេលនេះអតីត Miss Grand Cambodia 2022 បានសម្រេចតបការសំណូមពររបស់ហ្វេនៗដោយនាង បានបង្ហាញខ្លួនជាបេក្ខភាពផ្លូវការក្នុងការប្រកួតបវរកញ្ញាក្រវាលកម្ពុជាឆ្នាំ២០២៥ និងបានទទួលឈៀងជាផ្លូវការហើយក្នុងចំណោមបេក្ខភាពសរុបទាំងអស់ចំនួន២០រូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtGASSODGJfhdR8tKNaNANez_jteL5Gqs7e3GDbq2tjGZmqN0MbmN-wq7aXOuuZQ6yiqaWfl-2ZfiRfGyY-ZEZePM3mW3KEqr23aE2VH017Zcx_8bSLH1PBoqu-M-Yxgc_U8qlfFXT0wK14NZTLCpZqRmm1tfodPPP5Y7wrE6VuTMyaTJhoboSMcTaN9Bp/s2048/image_2025-05-26_08-39-27.png
ទោះធ្លាប់ឈ្នះការប្រកួតក្នុងកម្មវិធីបវរកញ្ញាផ្សេងនិងបានឈរតំណាងប្រទេសកម្ពុជាទាំងមូលឈរនៅលើឆាកអន្តរជាតិទទួលបានលទ្ធផលចូល TOP នៅក្នុងការប្រកួតក្តីប៉ុន្តែនាង មិនអាចធ្វេសប្រហែលឡើយព្រោះឆ្នាំនេះមានការប្រកួតប្រជែងគ្នាខ្លាំងសុទ្ធតែមានអ្នកមានឈ្មោះបោះសំឡេងនៅក្នុងអាជីពសិល្បៈ។ ថ្វីបើឆ្នាំនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវប្រកួត ក្នុងចំណោមបេក្ខភាពដែលមានភាពលេចធ្លោច្រើន ប៉ុន្តែបេក្ខភាពរូបនេះធ្លាប់បានបង្ហាញ ទៅកាន់អ្នកគាំទ្ររបស់ខ្លួនហើយថានាងនឹងចូលប្រកួតម្តងទៀតលុះត្រាតែនាងត្រៀមលក្ខណៈរួចរាល់ហ្វឹកហាត់សមត្ថភាពខ្លួនឯងឱ្យខ្លាំងជាងមុន ដែលនេះអាចបញ្ជាក់បានថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកួតប្រជែងដណ្តើមមកុដយក Miss Universe Cambodia 2025 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxcPNgjcqn19KpKnFikfqJZTuHBQo4SrrWFVvenvoIiznnC2IVE5rd02uoMVu2kas8yPoohyphenhyphensY_g5b6wLpywZeTaXSuhKL8xfaqE5FSgeu2eLuAhtlZECj84zkas6I4d8lvOL3mW02nzCdJb8i9XI-mzEnv8G_zkz9uk6h3C5i8z64rvHO8SkY1cR07dGI/s2048/image_2025-05-26_08-39-26.png

កាលពីមុន ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់ប្រាប់អ្នកគាំទ្ររបស់ខ្លួនដែរថាបើនាងចចារជាមួយក្រុមហ៊ុនដែលនាងធ្វើជាអ្នកតំណាងបាននាងនឹងចូលរួមប្រកួតម្តងទៀត ខណៈពេលនេះការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នឹងក្លាយជាវេទិកាដែលត្រូវតាមដានព្រោះបេក្ខភាពសុទ្ធតែមានអាជីពការងារសិល្បៈនិងធ្លាប់ប្រកួតប្រជែងលើវិស័យបវរកញ្ញាបានចូលរួមប្រកួតដណ្តើមមកុដដើម្បីមានឱកាសនឹងឈរតំណាងស្រ្តីខ្មែរនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJCCPLIvxvlZhRSRfqfqBRssrpV_SswndHot0P2Ni-sFzSKzYfBHgW0jeRVFv64hty_LxV2JRIljIDYfSyuOEC7f4E6ApXu80Me0uAapQx4irIq8LYJhrUDmX5svuzLYScuFBnnRiBugwjJNq1Ci3wKL8SGEQxdiNpVVcd1LEHwaeJ4ANe_EHZQQOVrlKL/s2048/image_2025-05-26_08-39-38.png

គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Universe ឆ្នាំ២០២៤ គឺអ្នកនាង ប្រាសាទ ដាវីន បានតំណាងប្រទេសកម្ពុជាដោយបានបំបែកកំណត់ត្រារបស់បវរកញ្ញាចក្រវាលកម្ពុជាចូល TOP នៅក្នុងការប្រកួតជាលើកដំបូង៕

ទេព បូព្រឹក្ស បំពេញក្តីស្រមៃរបស់ ជី ដេវិត ទិញនាឡិកាប្រណីតជូនប្តីមុនថ្ងៃរៀបការ

0

ទស្សនិកជនជាអ្នកគាំទ្រជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត គឺជាមនុស្សម្នាក់ដែល ស្រលាញ់នាឡិកាខ្លាំងហើយបានទិញនាឡិកាជាច្រើនរាប់មិនអស់ខណៈពណ៌ដែលលោកស្រលាញ់គឺជាពណ៌ក្រហម។ ការទិញនាឡិកាទំនើបចុងក្រោយនេះបានធ្វើឱ្យអ្នកលេង បណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែតម្លៃនាឡិកាដែល ទេព បូព្រឹក្ស ទិញឱ្យ ជី ដេវិត គឺមានតម្លៃរាប់ម៉ឺនដុល្លារទិញលុយសុទ្ធមិនបង់រំលោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE4gPKUWRMBv4dRbATEpM2jMhwQH3JFZVTAaKA_uWlwEdmXIN9S50vmhU99dUzb6mIWFBcEJq3KR6MmYDy9zvxCTE3PFhORClyR2WRGy-KAJRMrU_BenuUOVqY0ZEoCuFpI2PEk2DIGg9Y6U5GbHC0QJ6skqV8Z3X-gzNCNNdpNxLP_YqexUrUEY1N2n9R/s2048/image_2025-05-26_09-14-48.png
កាលពីថ្ងៃទី២៤ តារាចម្រៀង ជី ដេវិត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស ជាប្រពន្ធ បាននាំទៅទិញនាឡិកាថ្មីជាកាដូមុនថ្ងៃរៀបមង្គលការមកដល់។ អ្វីដែលកាន់តែពិសេស ទេព បូព្រឹក្ស លេងឈុតធំបានចំណាយប្រាក់រាប់ស៊ិបម៉ឺន ដុល្លារទិញនាឡិកាប្រណីតម៉ាក Richard Mille 11-02 Full Titanium ខណៈដែលតម្លៃវិញត្រូវបានគេទម្លាយថា គឺមានតម្លៃរហូតដល់ ៣០,៥០០០ដុល្លារឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzYcHD1GjrxFQPknhtSSQOBm66U6wHLj_Ji2-bwCDMVYQ-m6WBAfsg2s74Po3He-SMma1853cB7Wjs2d4IRs0J2Otvw09r_o7gB8rPfokUoZBocdQ2Alze5Oj75VrN8g5c0ZuSF-d8N5WgmwYudWBoJ4-Wviol_tJTLPsRohXKDivW_egwU5nZb85oXPoB/s2048/image_2025-05-26_09-14-35.png

ជាមនុស្សដែលស្រលាញ់នាឡិកាហើយត្រូវបានភរិយាផ្តល់ជាកាដូជាទីគាប់ចិត្តនេះ ជី ដេវិត បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដោយបានពោលទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស ថា «ប្រពន្ធសម្រេចក្តីស្រមៃថ្ងៃអាពាហ៍ពិពាហ៍ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRfKIBaW2l9YP3Z52hv6JLLtbpLMB46OVgjAyFWS-5ns7QH2f5tKldFajA9_mKWojJXr-71UTqLuP5pHYALZ3c2pfnTXxY3dU40isPJqwybQikTtjbJr_zLUnPA1APHZcpKBUrSnB0oyApYJztOzsOxYTKOODC7MQjVqON_TwQ7zP9SDyS6cMOVxixJ7dp/s2048/image_2025-05-26_09-14-34.png

អ្វីដែលកាន់តែពិសេស ម្ចាស់ហាងដែលលក់នាឡិកាប្រណីតនេះបានចេញមកបញ្ជាក់ថា នាឡិកា ដែល ទេព បូព្រឹក្ស ទិញឱ្យ ជី ដេវិត នេះគឺប្រើលុយសុទ្ធមិនបង់រំលោះទេ ហើយក្នុងនោះម្ចាស់ហាងក៏បានពោលសរសើរទឹកចិត្តរបស់ ទេព បូព្រឹក្ស ដូចគ្នាដែលសម្រេចក្តីស្រមៃរបស់ ជី ដេវិត៕

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវតុលាការឃុំខ្លួននៅម១ ក្រោយបញ្ជូនខ្លួនពីរុស្សុី មកដល់កម្ពុជា

0

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជានៅម៉ោង ១១:៤០ នាទីយប់ថ្ងៃទី ២៤ ឧសភា ២០២៥ ក្រោមការតាមចាប់ខ្លួនដោយអាជ្ញាធររុស្ស៊ី សហការជាមួយប៉ូលិស Interpol និងនគរបាលព្រំទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5Ul_CTAnqTV2vc3vhFR-XjLlPQHAWewMXzX4CiIWQjyP8QdpQL62DLBezB99D44__2rE7NRSpAIKR7wZ1Bv7fSSgU1PaJHj0L_6q6DidKXoTfewEex8fL_gLL3H8kAGdeBw6Ve5EQuq51hLdQIh0DXHHYGGK0FgcEGyZBqzIq-IFzHSmnsjb5jui8QGRm/s1063/image_2025-05-26_11-32-40%20(2).png

លោក ហេង សិទ្ធី ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ដោយចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvCg85qEJf-X1bmw_B87MCkjfxOxXqoHQGCLeuhCqn2qL6KJqkEUnLYqn6bJ99RxARL3zmgC51YHvyFcs49qW9Ovx3zj6kUrcZ3J7gWCrc4a1bkLW-1zkyf2VpY3qEgDmdZ6neLJySDqMu-KaUmwFTFGmMQ-4Ibz4gfWitCvlV9Lbxr52np4X81McThvyE/s1280/image_2025-05-26_11-28-13.png
ការចាប់ខ្លួនលោកហេង សិទ្ធី ធ្វើឡើងក្រោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpBwRxB-N3PcAdY_UMjQ7znHSr5dZxqevHy0X0e4NvzwQoIWhmFJgDZPAe8zNLS01BZbKdYOdjf0bVDXRcdhEwSNu82DiO-mX74UPvANIsGI7dHddG_0nL3iNUfmkmA55cA_rFI7KJLc2GTp4JraiLHhKq34lTKA9czXG_yC1-8ykC-9fyEehKjNcvsdsG/s1024/image_2025-05-26_11-28-14.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ តុលាការកម្ពុជាបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោក ហេង សិទ្ធី ពីបទគំរាមកំហែង ហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh61TLxnSpvhqLIJ_O-TxQ_2CWtGAdBv9ZfDnUTrflMvxE0gD0TUxKd_CHpm6diN8VpHaGeL9EWwMEzbdkpnidEHcZ6t1gMLqyDVwaxlruELLajnOpPBYcajq2o1kGkaX_OGNmqJe0Oa4L7l9jV3uC1Lh9H0jg8TT-zXFOpVX7ncj1YMew2O8RtElkyvEGG/s1024/image_2025-05-26_11-28-15.png
 

មកដឹងពីប្រវត្តិខ្លះៗរបស់អ្នកដឹកនាំរឿង Midi Z ដែលមានពាក្យចចាមអារ៉ាមស្នេហា ជាមួយ Zhao Liying

0

កន្លងមកនេះពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាងតារាសម្តែងស្រី Zhao Liying និងអ្នកដឹកនាំរឿងតៃវ៉ាន់ដើមកំណើតមីយ៉ាន់ម៉ា Midi Z ឬហៅថា Chao Te Yin បានបង្កឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញ នៅពេលអ្នកគាំទ្របានដឹងពីប្រវត្តិរបស់អ្នកដឹកនាំរឿងរូបនេះបានធ្វើឱ្យពួកគេមានការព្រួយបារម្ភចំពោះ Zhao Liying ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbselclkY6mTayimxJW52WbyZ6GYAFHiY3AU8TOsT07XayZuf9chTMJliUMelJ06Nf8Wz_sqn00KtagNR_pMtVZ2L5_nnlV2J4mNpz0oX8fuDsW1hdJ4V-zJ4CLUqwMq0AjTrM5tOLHvqY2DK_5Y2m8f_2TKeS2VIATBx6JzVyoqokZbg2FiWetKfsz4mA/s660/image_2025-05-16_14-21-21%20(2).png
យោងតាម QQ លោក Midi Z កើតក្នុងឆ្នាំ ១៩៨២ គឺជាអ្នកដឹកនាំរឿងជនជាតិតៃវ៉ាន់ ប៉ុន្តែកើត និងធំធាត់នៅប្រទេសមីយ៉ាន់ម៉ា។ អ្នកដឹកនាំរឿងរូបនេះបានបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់នៅពេលដែលលោកបានបង្ហើបថាទាំង ជីតានិងម្តាយរបស់លោកធ្លាប់ជួញដូរសារធាតុហាមឃាត់ហើយឪពុករបស់លោក ធ្វើការជាគ្រូពេទ្យទូទៅដោយគ្មានអាជ្ញាប័ណ្ណអនុវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtoeMn1B3kKdodO57opYJthHA0UEGpD0wSDs5VuJg1wx65ifvABmSaFDX17elyqRCMA42Js9eEJRDXGdCHQP04upZQMeE3ybWolS50f541T0xD1Lm7jBj2dMRUETURgNQJyuGLdCpmIM2U84-9Lu355w_I-ufcf0Ad9uOdAHWYJP0VUyFpwxZfAD52ycI/s700/image_2025-05-16_14-21-21%20(4).png

ប្រភពបានឱ្យដឹងទៀតថាបងប្រុសច្បងរបស់លោក Midi Z ធ្វើការជាអ្នកគាស់គុជខ្យង ចំណែកឪពុកនិងប្អូនស្រីទីបួនបានទៅប្រទេសថៃដើម្បីធ្វើការនៅព្រំដែន។ អ្នកដឹកនាំរឿង រូបនេះ ជាកូនពៅ និងរៀនពូកែបំផុត ដូច្នេះគ្រួសារទាំងមូលមានការរំពឹងទុកខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzHewnX3peYSZA6XFRy-sxiHZ9QJWkHwefq8cfRt4WiU-yc-wMVJtBEYVphyQSNE5JvytgUwCLEH0QKAThlFMPe-18MYHt8l12RqYQ2QPv2DSrCAWmE4JSTrTcALTbKy-N7iqEnbiI3x5oKpgylJhxq7R6_-RmOGQ0nNw0SHaj-xJa6bHi0rXknghy59uf/s690/image_2025-05-16_14-21-21.png

ក្រោយមកនៅពេលដែលលោកក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញ Midi Z ត្រូវបានគេសង្ស័យថាបានប្រើអំណាចរបស់លោកដើម្បីដេកជាមួយតារាសម្តែងវ័យក្មេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzKVYzx92oQK8WZ4SiLEgM5emBAhnP78HdyE41K5ezLe5yjLszHWvgxzlx0vP63jL_d3Swc48PJcpRntpdC8lZ2yfru1skh1Wqu4HcSiJlFcfmiZjH3FchJEQh49go9Km_f5W3oOHy6RXHEBcgM4lg81OCW3JkqX3GSqhpbZMk2g36JSuuXXwMXj7DOnpR/s593/image_2025-05-16_14-21-22%20(2).png

ក្នុងឆ្នាំ ២០១៩ ខណៈកំពុងថតរឿងមួយអ្នកដឹកនាំរូបនេះ ត្រូវបានគេប្រទះឃើញ នៅក្នុងបន្ទប់តែមួយជាមួយតារាសម្តែងម្នាក់អស់រយៈពេលជាង១០ម៉ោង។ ទោះបីជា អ្នកទាំងពីរបញ្ជាក់ថា ពួកគេគ្រាន់តែ «ផ្លាស់ប្តូរស្គ្រីប» អ្នកនិយមលេងអ៊ីនធឺណិតនៅ តែចោទជាសំណួរជាច្រើន។ បន្ទាប់មកតារាសម្តែងស្រីរូបនោះអាចសម្ដែង ក្នុងភាពយន្តបាន ៤ រឿងជាប់ៗគ្នាដោយអ្នកដឹកនាំរឿង Chao ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6zeOs8xHKg5Co5ACyETlzNyreT_gfmg2F2GKj5qGAW6eHxQn7eLC9-ZGEgAiUWSpQF0OUGG3nbSS5FdmAA7KdjUawt5QSkX_t5TwNYqNFoSTvXOFEDwsNSnf6RG-tJzYvt2jHplWAhkZfNENLS7zTmdgQx7DF_bgvBwY_qLd7U5YUFCiortGG-Cj_H_i2/s1059/image_2025-05-16_14-21-22.png

បន្ទាប់ពីការងារជោគជ័យជាបន្តបន្ទាប់ទាំងក្នុងទូរទស្សន៍ និងភាពយន្តអ្នកគាំទ្រព្រួយ បារម្ភថាអាជីពរបស់ Zhao Liying នឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសាររឿង អាស្រូវស្នេហា។ ការនៅស្ងៀមរបស់តារាស្រីរូបនេះមុនពេលមានពាក្យចចាមអារ៉ាមក៏ធ្វើឱ្យអ្នកគាំទ្រខកចិត្តនិងព្រួយបារម្ភ៕

Lisa សង្ស័យថាពឹងផ្អែកលើមិត្តប្រុសកូនអ្នកមាន ខណៈអ្នកគាំទ្រឆ្លើយតបយ៉ាងចាស់ដៃ

0

អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបន្តរិះគន់និងវិនិច្ឆ័យ Lisa សមាជិក BLACKPINK ចាប់តាំងពីមានពាក្យចចាមអារ៉ាមស្នេហាជាមួយលោក Frédéric Arnault កូនប្រុស មហាសេដ្ឋីលំដាប់ពិភពលោក។ អ្នកមួយចំនួនបានចោទប្រកាន់ជារឿយៗចំពោះ Lisa បានប្រើឥទ្ធិពលកូនមហាសេដ្ឋីរូបនេះដើម្បីឱ្យកាន់តែលេចធ្លោលើអាជីព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYZ67ITF-IhkJIHYzO4AF_S8AO9_oFUu1BnpMhVMCmigU8lSoXMMIpmVo4CtKldW56-lHDrCgQuLihLypZC_SvfVUl0k4YwGSPvIi_Mi7kZOS2jNDnVt7gLmE2mNVsEYmzAskUpdzEV-IuDydfWUqu2oiRowF_ZgtM1H7AozcT1PV9PTNWQVIbOrTxVWWP/s1454/image_2025-05-22_10-37-09%20(2).png
ថ្មីៗនេះមានសេចក្តីរាយការណ៍ថា Lisa នឹងត្រូវបានបញ្ជូនសម្រាប់ការពិចារណា ដើម្បីតែងតាំងសម្រាប់ Emmy ក្នុងប្រភេទ «តួសម្តែង»ក្នុងប្រភេទ «តារាសម្តែង គាំទ្រល្អបំផុត»។ មតិជាច្រើនបាននិយាយថាតួនាទីដំបូងរបស់សមាជិកក្រុម BLACKPINK រូបនេះក្នុងរឿង «The White Lotus 3»នាងបង្ហាញខ្លួនត្រឹមតែ ១០នាទីប៉ុណ្ណោះ មិនមានផលប៉ះពាល់ច្រើនដល់សាច់រឿងទេហើយការសម្តែងរបស់នាងពិតជាមិនគួរអោយចាប់អារម្មណ៍នោះទេ។ ដូច្នេះហើយ ការបង្ហាញខ្លួនរបស់ Lisa ក្នុងបញ្ជីតែងតាំងសម្រាប់ ពានរង្វាន់ទូរទស្សន៍ដ៏មានកិត្យានុភាពបំផុតមួយនេះត្រូវបានវែកញែកជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxodXdmg3j-OzPZPF1-M5uBAHITz-iOjYeb7fcfmi98AG4WmbUjbKflyI9brBxPYAU4MvacLX9hpFDhC-9UaD8Kb51Jqk9aQZiY4RqKUuook7ppxHzhWfsIecr5NsFMM0HI0hkB6RzUPxNNCAZj4SU6HC2A7diKvHMv4vmnQ6IbHqwhbsCjg9cU8aJmXcO/s925/image_2025-05-22_10-37-09.png

ជាពិសេសបន្ទាប់ពីរូបថតណាត់ជួប Lisa និង Frédéric Arnault នៅលើទឹកដីអ៊ីតាលី ត្រូវបានបែកធ្លាយ លើបណ្តាញសង្គមរលកនៃការសង្ស័យក៏បានកើតឡើងភ្លាមៗ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនជឿថា សមាជិកក្មេងជាងគេរបស់ BLACKPINK កំពុង «ពឹងផ្អែកលើ» មិត្តប្រុសដ៏មានឥទ្ធិពលរបស់នាង ដើម្បីជ្រាបចូលកាន់តែជ្រៅទៅក្នុង ឧស្សាហកម្មកម្សាន្តរបស់លោកខាងលិច។
ការសង្ស័យទាំងនេះត្រូវបានពង្រឹងបន្ថែមទៀតនៅពេលដែល Lisa បានបង្ហាញខ្លួនជា បន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍ល្បីៗជាច្រើនដូចជា Victoria’s Secret Fashion Show, Oscars ឬបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី Vanity Fair ជាមួយតារាហូលីវូដលំដាប់ A បើទោះបីជាខ្សែភាពយន្តដំបូងរបស់នាងមិនទាន់បានចាក់ផ្សាយជាផ្លូវការក៏ដោយ។ រាល់ ចលនារបស់ Lisa ក្លាយជាចំណុចកណ្តាលនៃជម្លោះដែលធ្វើឱ្យមនុស្សជាច្រើន ចោទសួរ ពីសមត្ថភាពរបស់នាងនិងការគាំទ្រនៅពីក្រោយឱកាសដ៏អស្ចារ្យដែលនាងកំពុងទទួល បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvJpW_dvkWGHAO_DymtK2KP4IaoSP4sgTJ1dUh8ZzT_3TTNOBXtPd9O7_nOjuneNy86i1-amweN2i61078YM8T6UH153mBtPCKfY9znSD0yTUZH6On1qM58oES5PDboz0FDo-I0-tDPRnsDbW7Tj5S7tV_cyvxdEPIoLOduHp3IgSnJLsBvkJdNJ0h4XxR/s1600/image_2025-05-22_10-37-10%20(2).png

ទោះបីជាប្រឈមមុខនឹងការរិះគន់ច្រើនក៏ដោយ Lisa នៅតែទទួលបានការការពារពីអ្នក គាំទ្រមួយចំនួនធំនិងទស្សនិកជនអព្យាក្រឹត។ មនុស្សជាច្រើនជឿថាការតែងតាំង ពានរង្វាន់ Emmy របស់នាងមិនមែនជាកំហុសរបស់ Lisa ទេ ប៉ុន្តែជាយុទ្ធសាស្ត្ររបស់ HBO ដែលជាអ្នកផលិតរឿង The White Lotus 3 និងជាអ្នករៀបចំពានរង្វាន់។
តាមពិតទៅ HBO បានដាក់ការតែងតាំងសម្រាប់តួសម្តែងមួយចំនួនដែលចូលរួមក្នុង គម្រោងនេះ រួមទាំង Lisa ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ពាក្យសុំ គឺគ្រាន់តែជាជំហានដំបូងក្នុងដំណើរការដ៏វែងមួយប៉ុណ្ណោះ ហើយមិនមែនមានន័យថា សិល្បករនឹងមានឈ្មោះជាផ្លូវការក្នុងបញ្ជីបេក្ខភាពចុងក្រោយនោះទេ ទុកឱ្យតែអ្នកឈ្នះ។ ចាប់ពីពេលនេះរហូតដល់ពិធីប្រគល់ពានរង្វាន់ Emmy ក្នុងខែកញ្ញា គណៈវិនិច្ឆ័យនឹង បន្តពិនិត្យនិងវាយតម្លៃដោយប្រុងប្រយ័ត្ននូវកម្មវិធីនានា ដើម្បីជ្រើសរើសឈ្មោះដែល ស័ក្តិសមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5j73Ehs3zSqJ2N6doXzFPQ-c-2RZgW0t4ZKq9kLpZlfwNayxdICUhgt5gkWRUgA3DWTw85ZH-9RdMpy4ZqI5dOGvt098se5_eDj2CX4HzpwLeJOQjD-poxgCZXgRsdvfWgBBfdutFgUkGchfluDxudHh7dgXOfztJKzQE0-RZFO13nnmFjm92pJXZYl2Q/s1556/image_2025-05-22_10-37-10.png
ក្រៅពីនេះក៏មានការបញ្ចេញមតិសាធារណៈដែលចោទជាសំណួរធំៗអំពីតម្លាភាព និងហេតុផលទំនាក់ទំនងនៅពីក្រោយយុទ្ធសាស្ត្ររបស់ Emmy។ អ្នកគាំទ្រជាច្រើនជឿថា ការបញ្ចូលឈ្មោះ Lisa ទៅក្នុងបញ្ជីបេក្ខភាព គឺជារឿងមួយដើម្បី ទាញយកផលប្រយោជន៍ ពីឥទ្ធិពលដ៏ធំនៃរលក Kpop ។

ក្នុងយុគសម័យឌីជីថល ជាកន្លែងដែលអន្តរកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមអាចមានឥទ្ធិពល លើប្រព័ន្ធផ្សព្វផ្សាយ និងសូម្បីតែសូចនាករសេដ្ឋកិច្ច ម៉ាកយីហោ និងស្ថាប័នប្រកួត លោកខាងលិចធំៗជាច្រើនបានស្វែងរកយ៉ាងសកម្មដើម្បី “ចូលរួម” ជាមួយតារា Kpop ដើម្បីបង្កើនភាពទាក់ទាញរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFQww7owTmn6h-NLX4NEISE64GJJjKng8j6pzQDmRrJbrjfSg1LruinQILFqQEK2LQU0QQ_SgHQ3Z67ZSckM58F1v8GuiLZLxV-YZuotOCf-LiP53IsI0532oiI574RWI9tB4FqXQu4n55B6r2SyxpSgeAY8kBYqCHk7AW1rAodAsn-s12rdYxs84SU848/s1350/image_2025-05-22_10-37-12%20(2).png

ជាមួយនឹងឥទ្ធិពលជាសកល អ្នកគាំទ្រដ៏ច្រើន និងការផ្សព្វផ្សាយប្រព័ន្ធផ្សព្វផ្សាយ Lisa ដែលជាតារាស្រីដ៏ពេញនិយមបំផុតមួយនៅក្នុង Kpop នាពេលបច្ចុប្បន្ននេះ បានក្លាយជាចំណុចដែលជួយទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនអន្តរជាតិ។ នៅក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន ការដាក់បញ្ចូលនាងនៅក្នុងការប្រណាំង Emmy មិនត្រឹមតែជារឿងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយុទ្ធសាស្ត្រមួយក្នុងការប្រកួត ប្រជែងដ៏ខ្លាំងក្លានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងពាណិជ្ជកម្មផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-pcG7lAjIcybgyrFQPI4P-Y3xuo1qKTKkUDOB-kE74SSEXuISro7qp1DNSRzjfV-PLb8MYamYhcVebrwfL9ACjFOBGITXVLhSEWJqj2uq1XaxwmJvF-mOXtQqHPosvyPc7O056VSmZo3CzOvFULPUVqA6-5GclpgA5yx6xYL0ItYanCQvJHUzStb21KJ_/s1920/image_2025-05-22_10-37-12.png

ការតែងតាំង Emmy របស់ Lisa កំពុងបង្កើតមតិចម្រុះ។ ម៉្យាងវិញទៀត នាងត្រូវបានគេ សង្ស័យថា ពឹងផ្អែកលើឥទ្ធិពលនៃទំនាក់ទំនងផ្ទាល់ខ្លួន និងការគាំទ្រពីមនុស្សមាន អំណាច ដើម្បីជ្រាបចូលយ៉ាងជ្រៅទៅក្នុងអាជីពកម្សាន្តរបស់អឺរ៉ុប និងអាម៉េរិក។ លើសពីនេះមនុស្សជាច្រើនជឿថា Lisa គ្រាន់តែជា «ជនរងគ្រោះ» នៅក្នុងយុទ្ធសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយធំជាង ដែលតារា Kpop ត្រូវបានគេប្រើជាឧបករណ៍ដើម្បីទាក់ទាញ ចំណាប់អារម្មណ៍ និងបង្កើនតម្លៃពាណិជ្ជកម្មសម្រាប់អង្គការលោកខាងលិច៕

មូលហេតុដែលក្រុមហិរញ្ញវត្ថុនិងធនាគារកូរ៉េជាច្រើនចំណាយលុយលើតារាល្បីៗផ្សព្វផ្សាយ

0

នៅក្នុងប្រទេសកូរ៉េ សាជីវកម្មហិរញ្ញវត្ថុដែលវិនិយោគក្នុងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ និងការផ្សព្វផ្សាយរូបភាពរបស់សិល្បករ និងតារាល្បីគឺជានិន្នាការអស់រយៈពេលជា ច្រើនឆ្នាំមកហើយ។នៅពេលដាក់ឈ្មោះក្រុមហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកូរ៉េ វាមិនពិបាកទេក្នុងការដឹងថាក្រុមនីមួយៗមានបុគ្គលល្បីៗជាច្រើនជាអ្នកតំណាង ឬគំរូផ្សាយពាណិជ្ជកម្មរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirYL9oTsJGauSOzvM5UmGMZS3jfUKJKbKGYmSKByOCdq548ZWN9U7Prbm819ZjRtVkO-1DZbB_HiYdCD-eqwZEYtXtRh894Vws2MJ4IfbL_KvOZ9AYXNpcxTCEHRsLLmE5jWJerpZNWBj3KCsGnH-3IZ_wHWBJnfihrZ10f_u28ixT4hYN837tvc_et8Vg/s1200/image_2025-05-22_16-26-53.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានឱ្យដឹងថាកាលពីឆ្នាំមុន ការចំណាយលើការផ្សាយពាណិជ្ជកម្មរបស់ធនាគារធំៗទាំង៥ មានដូចជា KB Kookmin, Shinhan, Hana, Woori, Nonghyup បានឈានដល់ ៧៨១.៤ ពាន់លានវ៉ុន ប្រមាណជាង៥៦២លានដុល្លារអាម៉េរិក។ មិនត្រឹមតែថវិកាផ្សព្វផ្សាយពាណិជ្ជកម្មកើន ឡើងប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធសាស្ត្រជ្រើសរើសមនុស្សល្បីៗជាច្រើន នាក់ធ្វើជាតារាម៉ូដែលក៏ត្រូវបានសង្កត់ធ្ងន់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvk9H9GrLJPxbWJKb_dptxLBbkpWR461baMRvtC_7rXg9HHXjjuwIHp4OhuA9_tv-TDpOjmPGrPNgy1ag5Kj_OfWUrK1kdYCEoKTg00J8MVXDMMZVvAtDabIpu-Bgx2eG8S3RGcIba1NhNfFMwtrYfv3WS8LB8CXXKbImE2STx7tBXx3WYQRR9zCF_PtSi/s1200/image_2025-05-21_16-57-51%20(2).png
កាលពីមុន អត្តពលិកគឺជាមុខសញ្ញាកំពូលដែលក្រុមហិរញ្ញវត្ថុ និងធនាគាររបស់កូរ៉េ ចាត់ ទុកថាជាមោទនភាពរបស់ប្រទេសស្របតាមកិត្យានុភាព និងភាពជឿជាក់ដែលត្រូវការ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងបំណងប្រាថ្នាចង់ពង្រីកមូលដ្ឋានអតិថិជន ជាពិសេសទំនាក់ទំនងជាមួយ អ្នកជំនាន់ថ្មីៗនិន្នាការនៃការជ្រើសរើសតារាសម្តែង និងតារាចម្រៀង ដែលមានអ្នកគាំទ្រជាច្រើនបានក្លាយជាការពេញនិយម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHDMRuBgVWTcX7NgK0q3ac_weHIgR8-a16NvMPrVFvXCblVBgtnXpDxtQT36kgZcQlva8lIgdDwwa636cSfgiPeJTsS6r1iwu2b3sowoDMn-G4MSk4JPJcXe0yP4J5oqsEzhcrV7c4ONZCE1KoM-Bd-25w92HWyPCYIWqnspQ7_RcSHM2C6g6ZOdaBZ6xh/s1280/image_2025-05-21_16-57-51.png
យោងតាម SCMP ធនាគារ KB Kookmin នៃ KB Financial Group បានជំរុញឱ្យមាននិន្នាការជ្រើសរើសតារាចម្រៀង និងក្រុម Kpop ធ្វើជាតារាបង្ហាញម៉ូត នៅពេលពួកគេសម្រេចចិត្តជ្រើស BTS ជាអ្នកនាំពាក្យ និងតំណាងនៅឆ្នាំ ២០១៨។
នៅពេលនោះ មន្ត្រី KB Kookmin បានចែករំលែកថា មានប្រតិកម្មជាដំបូង ដោយសារតែក្រុមចម្រៀងប៉ុបវ័យក្មេង ដូចជា BTS ត្រូវបានស្នើឱ្យធ្វើជាតំណាងធនាគារ។
ប៉ុន្តែលទ្ធផលវិជ្ជមាននៃកិច្ចសន្យានេះត្រូវបានបង្ហាញភ្លាមៗ។ ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ចំនួនអតិថិជនដែលបើកគណនីសន្សំបង់រំលស់របស់ KB ដែលមានឈ្មោះថា «KB x BTS» បានកើនឡើង ៦ ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT_NcbHEN8v7uLrZDUO8HIpnmAdjxmcPOBUXb7mdAXo87J8gMlqskevJ8VLDyg-Ra384wf-V2F6K59qAWYJQr4by5eXIFKvMo9HvXuVm2WjrMdOqdViwYvJ1H6ksFJgqg1CO48S9E5ie1L5GhmUImVSSZz5cT8ZVO08Vf-vmzjE8fZCmTdqQIARaKImvSy/s1044/image_2025-05-21_17-02-30.png

ក្រុមហិរញ្ញវត្ថុផ្សេងទៀតក៏កំពុងអនុវត្តយុទ្ធសាស្រ្តស្រដៀងគ្នានេះផងដែរ ក្នុងគោលបំណងឈានទៅដល់អតិថិជនសក្តានុពលថ្មីៗ ជាពិសេសអ្នកគាំទ្រ Kpop «វ័យក្មេង និងទាន់សម័យ»។ ក្នុងឆ្នាំ ២០១៩ Woori Financial Group បានជ្រើសរើសក្រុមចម្រៀងនារី Blackpink ជាតារាបង្ហាញម៉ូតដំបូងគេរបស់ខ្លួន។ តារាចម្រៀង IU បានធ្វើជាទូតសុឆ្ឆន្ទៈសម្រាប់ Woori Financial Group និង Woori Bank អស់រយៈពេលជាង ៣ ឆ្នាំមកហើយ។
ចំណែកឯធនាគារ Nonghyup ផ្សព្វផ្សាយរូបភាពយុវវ័យជាមួយតារាម៉ូដែលជាច្រើនដូចជា Jung Hae In, Byeon Woo Seok, Go Youn Jung ។ Shinhan Financial Group បានចុះកិច្ចសន្យាជាតារាម៉ូដែលជាមួយក្រុមចម្រៀងនារី NewJeans ក្នុងឆ្នាំ ២០២២ ដែលជាឆ្នាំដំបូងរបស់ពួកគេ។ នៅពេលនោះ សមាជិកក្មេងជាងគេរបស់ NewJeans គឺ Hyein មានអាយុត្រឹមតែ ១៤ ឆ្នាំប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJMrQgh-1pL1EqTphp55_lJeeAEwzljuxA6qpzBHX550K_HnHcF4XJO2d9ImaDapQIN1HYVWfHqh32T6LfYHehBKTKHjKlKdzOO9kptMc8tO3NwmBfewj904qONr2DAF-REcfgrDRc0C1VF7sDccAHtDuU_eWulDaLGhhIGvI69owsj8lpoAAZf9gFi2v6/s720/image_2025-05-22_16-21-58.png

កាលពីដើមឆ្នាំនេះ ធនាគារ Shinhan បានណែនាំគំរូផ្សាយពាណិជ្ជកម្មថ្មីជាមួយតារាចម្រៀង និងតារាសម្តែង Cha Eun Woo សមាជិក Astro។
នៅឆ្នាំ ២០២៣ ក្រុមហ៊ុន Hana Financial Group បានចំណាយប្រាក់រាប់ពាន់លានវ៉ុន ដើម្បីបង្កើតតារាចម្រៀង Ahn Yu Jin សមាជិក IVE ក្លាយជាតារាម៉ូដែល។ សមាជិកម្នាក់ទៀតនៃ IVE គឺ Jang Young Won ក៏ទទួលបានការវិនិយោគ “ដ៏ធំ” ដូចគ្នាពីធនាគារ Woori ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាគំរូមួយនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQc-EF7YBf54AdnFFJMQFCEkL55wr43cpf19tAbV0HlSwUEiy0mDYOLe0cyrd4nr0ffgKzjAie1E2xkzzLrboyrRcDaBkySqly4uoGaJAPr59ObRm0J5klAS1j64HPwuWmumRAskwEJdqznLg31HhO5XE0DBpRv8i9W98RrAskDzrdYz-V1gE3EfaeCAHb/s2048/image_2025-05-22_16-26-48%20(2).png

បន្ថែមពីលើរូបភាព និងវីដេអូផ្សព្វផ្សាយ ធនាគារក៏ទាញយកអត្ថប្រយោជន៍ពីធនធានទូតសុឆ្ឆន្ទៈនិងគំរូដើម្បីរៀបចំព្រឹត្តិការណ៍តន្ត្រីផ្ទាល់ខ្លួនរបស់ពួកគេ ឬសហការជាមួយក្រុមហ៊ុន Kpop ដើម្បីនាំយកការប្រគំតន្ត្រីដែលប្រមូលផ្តុំសិល្បករល្បីៗជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មហិរញ្ញវត្ថុនៅតែត្រូវលើកកម្ពស់ការជឿទុកចិត្ត និងកិត្យានុភាព ដូច្នេះពួកគេក៏មានភាពរសើបខ្លាំងផងដែរនៅពេលប្រឈមមុខនឹងហានិភ័យពីការជ្រើសរើសតារាសម្តែង និងតារាចម្រៀងទាន់សម័យធ្វើជាទូតសុឆ្ឆន្ទៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9lb1Ln6jOVE7rwIa_1_rx_KSDPqs9veCqveKzKI_5ZC9b2OTkYwzwtBbo4omF1gXd2W1kRXdfxzNP6WaJgE_fm2nSTSIb8ar6B_KJqMDmtQnD-kqmSZ7ZpTx3kAj5GLltCv0UOwYxAbgqn4OKBlZAgAdarA3k4WvZKzDter4fpb0_cC4zw0XJ7SNyK2Wx/s740/image_2025-05-22_16-26-48.png
នៅពេលដែល Kim Soo Hyun ជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសដ៏ធំមួយដែលប៉ះពាល់ដល់មុខមាត់ម៉ាកយីហោដែលលោកតំណាងនោះ វាត្រូវបានគេរាយការណ៍ថា Shinhan Group គ្រោងនឹងបញ្ចប់កិច្ចសន្យាជាមួយតារាប្រុសរូបនេះ បន្ទាប់ពីកិច្ចសហប្រតិបត្តិការបានត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ។
កាលពីឆ្នាំ២០២៤ ធនាគារ Nonghyup Bank បានបញ្ឈប់ការបន្តកិច្ចសន្យាជាមួយ Han So Hee នៅពេលដែលនាងមានរឿងអាស្រូវស្នេហាជាមួយ Ryu Jun Yeol ៕

នេះគឺជាថ្ងៃកំណត់ក្នុងការដាក់ឲ្យប្រើប្រាស់ និងសម្ពោធជាផ្លូវការរបស់ព្រលានយន្តហោះថ្មី

0

រាជធានីភ្នំពេញ ៖ មិនមែនថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នោះទេដែលជាថ្ងៃបើកដំណើរជាផ្លូវការនូវអាកាសយានដ្ឋានថ្មីអន្តរជាតិតេជោ ពោលគឺបានផ្លាស់ប្ដូរទៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeSUYdoB80nNmeutQZb6tjxGPYdTAgbZiYU8q6EyOe0mP808BfmB2O_RtP0pbQLLVxI13oUaRzBqdWmdkP20YftPuFP3ochwpTJu3QTnrBQGk1QzTHDB6utfe80LWMUWBOTrgGECM3tjSzixJn9hZu2setKkB69IccEAynP9NxuZL_ISOYdPxHJmPedpFD/s1280/499677250_1251602496321168_908128927072453606_n.jpg
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នឹងដាក់«ប្រតិបត្តិការ»ជាផ្លូវការចាប់ពីថ្ងៃទី៩ ខែកញ្ញា ខាងមុខតទៅ ខណៈ «ពិធីសម្ពោធ» បើកឱ្យប្រើប្រាស់អាកាសយានដ្ឋាននេះ នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ការកំណត់បែបនេះ គឺយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGFfETdxiPIMGH9rE_wirpOzoDj1svGWYDqOVV6wmRpJnEXKh-fYoAoX_23oa9pkMqZcH8NQIkXgNDOeGy6rfR3Fgo3zZ3LAi02csi5sfb-oeCV51DtoCI-FP5C2rfBXYTPN8nAchKr918c2C_mBN_2LI0Tq3m5e7sMv9N1iFVJZVVWiYUJQv1zfctMZIG/s1280/500110630_1251602572987827_1656296118471748301_n.jpg

គួរឲ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានសាងសង់គ្របដណ្ដប់លើផ្ទៃដី ២ ៦០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ចំពោះទុនវិនិយោគសម្រាប់ការសាងសង់គឺមានប្រមាណ១ ៥០០ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGND2Kk3vwmyQET-3I8cyLwpW9w0dx4au6BJF7XID7MXHLoq4ZGPzThAa3minApcBkD1mnpedAe8ETriVTX6GfQU0jXQ_28RijZMc_fUxHg-q9xE7C5LtpPv6xYKTIsMRxuzt1twXtcJVQyUNk-fTCxG44SNio_OYCsalihYoi19CK5IvtNJh4lY4q8hbz/s1280/photo_2025-05-24_08-47-27.jpg

អាកាសយានដ្ឋាននេះត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កន្លងមកបានបង្ហាញថា វានឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពលមួយ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកឆ្នាំ២០២៥៕

Trump គំរា.មតម្លើងពន្ធ២៥%លើAppleនិងSamsung បើពួកគេមិនបើករោងចក្រផលិតនៅអាមេរិក

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គាត់មានគម្រោងតម្លើងពន្ធ 25% លើក្រុមហ៊ុនស្មាតហ្វូនទាំងអស់ដែលមិនផលិតនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសគឺក្រុមហ៊ុនដូចជា Apple និង Samsung។ គាត់បានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនទាំងនេះមិនផ្លាស់ប្ដូរចំរោងផលិតមកសហរដ្ឋអាមេរិកទេ នោះពន្ធនេះនឹងចូលជាធរមានចំពោះផលិតផលក្រៅស្រុកដែលនាំចូលមកអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUIPGoWHQz1nNUdayCh1bLNuQHEkTNQ3IKwX3-L4rBYBUy1fBpoYLTNvnQyj0PlV1mFY7imx5fpOl4aUOAPofNojPzKpcpScx48bn9fYlfiKJosjhcW_vGKWz3E9q48eE3etKkuUFx4Oti4Q7ru81Ny_MLOc6fINqjwc2Rn7bjgT9sq9Y5SasnDPVWMv1E/s801/photo_2025-05-24_09-14-35.jpg

យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា លោក Donald Trump បានធ្វើការដាក់គំនាបទៅលើលោក Tim Cook នាយកប្រតិបត្តិ Apple នៅក្នុងការសន្ទនាមួយរវាងអ្នកទាំងពីរ អំពីការផ្លាស់ប្ដូររោងចក្រផលិត Iphone ពីចិនទៅឥណ្ឌា កាលពីពេលថ្មីៗនេះ។ ប្រធានាធិបតីអាមេរិករូបនេះ បានព្រមានថា ប្រសិនបើ Apple មិនផ្លាស់ទីតាំងផលិតពីក្រៅមកក្នុងសហរដ្ឋអាមេរិកទេនោះ ក្រុមហ៊ុន Apple នឹងត្រូវជាប់ពន្ធដូចក្រុមហ៊ុនបរទេសដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieY-6KwtXnuGf_-3oq6IurU_4RA982FbrsOIiOoE7pA9fOBLcCSqMlmW7U7iCRpRfWNRgvkgsq6Qgogf_1Gn62quZaEvBPoHGmA14x78p8J21XusL0jMr7kcu-Imknjm2nguCWpge9Wd4C-X0f-IVR8hyphenhyphenk79lasn-1Kf6gRgjcFxl5dRM9HKhMq2kayXN8/s1280/photo_2025-05-24_09-14-36.jpg

ការប្រកាសបែបនេះ បានបណ្តាលឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីទីផ្សារហិរញ្ញវត្ថុ ដោយតម្លៃទីផ្សាររបស់ Apple ថាបានធ្លាក់ចុះប្រហែល 70 ពាន់លានដុល្លារ។ អ្នកវិភាគជាច្រើនបានអះអាងថា ការផ្លាស់ទីកន្លែងផលិតរបស់ iPhone មកសហរដ្ឋអាមេរិក គឺជាការងារដ៏លំបាកមួយ និងអាចធ្វើឲ្យតម្លៃលក់ iPhone អាចកើនឡើងដល់ប្រមាណ 3,500 ដុល្លារ ដោយសារតម្លៃកម្លាំងពលកម្ម សម្ភារៈ និងគ្រឿងបរិក្ខាផ្សេងៗមានតម្លៃខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhallsbjcKqQFu2yLp4EAP8ihgwdzuqRj8SaQ74B46y0129jx1bcVi3tp8m3ZFSozc3Ngb6FaqvQxPKi27CuGJUZVqtN04oncnS0wseMVYXa_JkQtdRO3B-RV9mH1ZXQMmcgOFfgx-I8Fu1htPmM1NmTq4bPpUXol8LjdaMM_CaswQek4OazbuKg6ry0ZVB/s947/photo_2025-05-24_09-14-35%20(3).jpg
ចំណែកក្រុមហ៊ុន Samsung ដែលបានផលិតឧបរណ៍របស់ខ្លួនភាគច្រើននៅវៀតណាម និងឥណ្ឌា ក៏អាចរងផលប៉ះពាល់ផងដែរ ប៉ុន្តែយុទ្ធសាស្ត្រផលិតដាច់ដោយឡែករបស់Samsung អាចជួយបន្ថយផលប៉ះពាល់បានខ្លះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFcTkDzEdebhmX67wG_MOKzhWXLna2r2dvrXe_pEN8WEYb9dgLMTSvGX3nkvHEYOw2rTUqisNiWUIQKB93W9H7_xX4lrwM2B0eFzcuJ4xVKHXrKFr5FAG01c430IG2VLiP1dne-FnWDuMJeh1anZJRprJUp-1IYzh3SnDItXpiTJYZs7iDYYlj0Yk6ZfIc/s1280/photo_2025-05-24_09-14-36%20(2).jpg
ការគំរា.មតម្លើងពន្ធនេះ អាចមានផលប៉ះពាល់ជាច្រើនទៅលើទីផ្សារភាគីអឺរ៉ុបនិងអាមេរិក ដែលបណ្តាលឲ្យក្រុមហ៊ុនធំៗដទៃទៀតបន្តពិចារណាពីយុទ្ធសាស្ត្រផលិត និងខ្សែផ្គត់ផ្គង់របស់ពួកគេឡើងវិញ៕

សហគ្រិនវ័យក្មេងចំនួន៥០រូបមកពី២៦ប្រទេស ទទួលពានរង្វាន់ Asia Prestige 50 Under 50 CEO Exellence Award រៀបចំឡើនៅរាជធានីភ្នំពេញ

0

ភ្នំពេញ ៖ សហគ្រិនវ័យក្មេងចំនួន៥០រូប ដែលមកពីប្រទេសចំនួន២៦ បានមកជួបជុំ និងទទួលពានរង្វាន់ Asia Prestige 50 Under 50 CEO Exellence Award ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ កាលពី រាត្រីថ្ងៃទី២៤ ខែឧសភា ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_JH-a7KkDMHiF6Ij1gQMQ7bbUOoZ2Qap5HbHrE9AS3xHu-ssjBAftDRtiLDY_Q7561vme5iy2yzLWeuZJmApnfo2AT2ZygjEit0YQtIkHp8TDW-NBmMq_RNgxzyWzVoOljDlElnWgwnEfFJZt_pHcrZ78iXxSO73KPWAdgOqQH82f5zL3SIQJRKl1P2Bd/s1280/photo_2025-05-25_12-01-28.jpg
កម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនសកល១ភាគរយ (G-1%Club ) និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នរដ្ឋជាច្រើនទៀត ដូចាក្រសួងទេសចរណ៍ ក្រសួងមុខងារសាធារណៈ ក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7dkxfJFPframQIxhW09iM4JKc2sUDLqGL_HHrQGF3l4Q5CMJ_JL_48aeOmcsz6RU431JrPVlENSbjclm35Efaan6wcjTOzO9PafzQYfMMYIu15-Hwp_tokqrS0bLpLWZ5C7_sIiVQRrQI_R587Im1VQzGQbS6til1VbAPL-3jjxc8eikUxPnOaq9rkwWf/s1280/photo_2025-05-25_12-23-21.jpg

លោកបណ្ឌិតឌុច ដារិន អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ភាពជាអ្នកដឹកនាំរបស់អ្នកទាំងអស់គ្នា ការតាំងចិត្តរបស់អ្នកទាំងអស់គ្នា គំនិតដ៏អង់អាចរបស់អ្នកនោះហើយ ជារបៀបដែលអាស៊ីរបស់យើងកំពុងធ្វើការផ្លាស់ប្តូរ។ ពានរង្វាន់ទាំងនេះមិនត្រឹមតែជាការទទួលស្គាល់នោះទេប៉ុន្តែវាបានបង្ហាញអំពីភាពក្លាហានរបស់អ្នកក្នុងការបំពេញក្តីស្រម៉ៃបន្ថែមទៀតនិងសម្រាប់បុគ្គលផ្សេងទៀតដើម្បីចាប់ក្តីស្រម៉ៃដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLIuBSk83G1kKJwPc9XVb5_buOq6vBXlW-qQuvOZiiiHdITqnyH7p5koonIpvc3h8wN6RjyGg1UzK84DghB8QfN33iryif0KAR99kdHCLBuCWJ9sxr8pf9g_ZmypalRl6VraeyOz7YEhpN6v0ZyYhNE4J-JyRBx7XGwiCYjrR9sxoFDNEPrt2K_xzQIeuY/s1280/photo_2025-05-25_12-23-20%20(2).jpg

លោកបន្តថា កម្ពុជាយើងពិតជាមានមោទនភាពក្នុងការចែករំលែកនៅក្នុងកម្មវិធីដ៏មានតម្លៃនេះហើយ សូមឱ្យជំនួបបែបនេះមិនត្រឹមតែការជួបជុំដោយផ្ទាល់និងបង្ហាញសមទ្ធិផលផ្ទាល់ខ្លួន នោះតែប៉ុន្តែវានឹងក្លាយទៅជាការធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់បន្ថែមទៀត ព្រមទាំងសុខុមាលភាពរួម និងសន្តិភាពយូរអង្វែងជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc9Z7wY22njkv3v9CbG79Q2l3PnzGcLTv0X2lTTU5s79tj4h-Io2VFN1Fd6WcBdfrs6TL4AvYGmlUzoeEpwckmXQa9si3s53pA-15_JXj5se5HilgJyDvT8xpilhw8GdFvD1IVEK_-lHntkApsj8tjpeJDfc6Wl5ZaaU2R069fWjQHMP8YgRDQ475HXsIW/s1280/photo_2025-05-25_12-23-20.jpg
លោកហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល ១ភាគរយ ( G-1%Club ) និងជាសហប្រធាននៃកម្មវិធីពានរង្វាន់ Asia Prestige 50 Under 50 CEO Exellence Award បានមានប្រសាសន៍ថា វិធី«Asia Prestige 50 Under 50 CEO Exellence Award »គឺជាស្ថាប័នអន្តរជាតិបង្កើតឡើងដើម្បីស្វែងរកថ្នាក់ដឹកនាំ ឬម្ចាស់អាជីវកម្មឆ្នើមលើគ្រប់វិស័យជុំវិញអាស៊ីអាគ្នេយ៍ដែលមានអាយុក្រោម 50ឆ្នាំ និងមានចំនួន 50នាក់។ ស្ថាប័ន Asia Prestige 50 Under 50 CEO Exellence Award ចាប់ផ្តើមឡើងនៅឆ្នាំ ២០១២ ដែលមានការចូលរួមពីប្រទេសផ្សេងៗដូចជា៖ ប្រទេសកូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន ស៊ីងហ្គាពួជាដើម រហូតដល់ឆ្នាំ២០២៥ នេះមាន5ប្រទេសចូលរួមបន្ថែមទៀត ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmsQuasGM9g9C7siQWyR-TBk9vLCaRxSibe6U33H1X0UytlPr7t1tNE2R4NQNH2UFqddMl_Pk4dFHLF27REpQU0384lxHI4npZhBGvW6L2JmwrS-np9Xm1uiJuYsljlQJYVdUaYugRJaNAE2YiBz9seVe_VawSHQUseA8sz0AoDbgT0VHdL_wpD6J6ppM_/s1280/photo_2025-05-25_12-23-21%20(2).jpg

លោកបន្តថាកម្មវិធីនេះត្រូវបានរៀបចំឡើងអស់រយៈ ពេល៩៥ថ្ងៃ មានអ្នកចូលរួមដាក់ពាក្យចំនួន ១៦៤២ នាក់ ក្នុងចំណោម ៣៩ ប្រទេស ក្នុងនោះយើងបានជ្រើសរើសអ្នកមានសក្ដានុពលចំនួន ៤១៤នាក់។ ជាចុងក្រោយយើងសម្រេចជ្រើសរើសបានម្ចាស់ជ័យលាភីសរុបចំនួន ៥០ រូប មកពី២៦ប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh2Vuu9CCnGsUh-stWc1w2D_wh859J-P5ghARLMcq6txwbEKDuloipMl4STUabkw8zhsiqYlWerD18wfAeT0HWjROa1V3vj0FU9jkzNrYBA9wnmxzlIiZshqTmmYcD78tXjabu_xLrO1ayf3n_d1O0AKFrPWEaHCADNgpYU1_OYjxTqcmRy1RaH02wXM9m/s1280/photo_2025-05-25_12-23-21%20(3).jpg
គួរបញ្ជាក់ថា កម្មវិធីនៅថ្ងៃនេះ មិនត្រឹមតែអបអរសាទរពីភាពជោគជ័យនៃម្ចាស់ជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងរួមសហការណ៍ និងការផ្សារភ្ជាប់រវាងយើងទាំងអស់គ្នា ដើម្បីកសាងកំណើនសេដ្ឋកិច្ចប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ។ ពានរង្វាន់ដែលបានរៀបចំសម្រាប់ផ្ដល់ជូនម្ចាស់ជ័យលាភីនៅរាត្រី នោះមាន៥ប្រភេទរួមមាន 1. Visionary & Innovation CEO Excellence Award 2. Best Start-Up CEO Excellence Award 3. Great Leadership CEO Excellence Award 4. Great Leadership ROLE Excellence Award និង 5. Outstanding CEO GURU Award ៕