ភ្នំពេញ ៖ សហគ្រិនវ័យក្មេងចំនួន៥០រូប ដែលមកពីប្រទេសចំនួន២៦ បានមកជួបជុំ និងទទួលពានរង្វាន់ Asia Prestige 50 Under 50 CEO Exellence Award ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ កាលពី រាត្រីថ្ងៃទី២៤ ខែឧសភា ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_JH-a7KkDMHiF6Ij1gQMQ7bbUOoZ2Qap5HbHrE9AS3xHu-ssjBAftDRtiLDY_Q7561vme5iy2yzLWeuZJmApnfo2AT2ZygjEit0YQtIkHp8TDW-NBmMq_RNgxzyWzVoOljDlElnWgwnEfFJZt_pHcrZ78iXxSO73KPWAdgOqQH82f5zL3SIQJRKl1P2Bd/s1280/photo_2025-05-25_12-01-28.jpg
កម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនសកល១ភាគរយ (G-1%Club ) និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នរដ្ឋជាច្រើនទៀត ដូចាក្រសួងទេសចរណ៍ ក្រសួងមុខងារសាធារណៈ ក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7dkxfJFPframQIxhW09iM4JKc2sUDLqGL_HHrQGF3l4Q5CMJ_JL_48aeOmcsz6RU431JrPVlENSbjclm35Efaan6wcjTOzO9PafzQYfMMYIu15-Hwp_tokqrS0bLpLWZ5C7_sIiVQRrQI_R587Im1VQzGQbS6til1VbAPL-3jjxc8eikUxPnOaq9rkwWf/s1280/photo_2025-05-25_12-23-21.jpg

លោកបណ្ឌិតឌុច ដារិន អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ភាពជាអ្នកដឹកនាំរបស់អ្នកទាំងអស់គ្នា ការតាំងចិត្តរបស់អ្នកទាំងអស់គ្នា គំនិតដ៏អង់អាចរបស់អ្នកនោះហើយ ជារបៀបដែលអាស៊ីរបស់យើងកំពុងធ្វើការផ្លាស់ប្តូរ។ ពានរង្វាន់ទាំងនេះមិនត្រឹមតែជាការទទួលស្គាល់នោះទេប៉ុន្តែវាបានបង្ហាញអំពីភាពក្លាហានរបស់អ្នកក្នុងការបំពេញក្តីស្រម៉ៃបន្ថែមទៀតនិងសម្រាប់បុគ្គលផ្សេងទៀតដើម្បីចាប់ក្តីស្រម៉ៃដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLIuBSk83G1kKJwPc9XVb5_buOq6vBXlW-qQuvOZiiiHdITqnyH7p5koonIpvc3h8wN6RjyGg1UzK84DghB8QfN33iryif0KAR99kdHCLBuCWJ9sxr8pf9g_ZmypalRl6VraeyOz7YEhpN6v0ZyYhNE4J-JyRBx7XGwiCYjrR9sxoFDNEPrt2K_xzQIeuY/s1280/photo_2025-05-25_12-23-20%20(2).jpg

លោកបន្តថា កម្ពុជាយើងពិតជាមានមោទនភាពក្នុងការចែករំលែកនៅក្នុងកម្មវិធីដ៏មានតម្លៃនេះហើយ សូមឱ្យជំនួបបែបនេះមិនត្រឹមតែការជួបជុំដោយផ្ទាល់និងបង្ហាញសមទ្ធិផលផ្ទាល់ខ្លួន នោះតែប៉ុន្តែវានឹងក្លាយទៅជាការធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់បន្ថែមទៀត ព្រមទាំងសុខុមាលភាពរួម និងសន្តិភាពយូរអង្វែងជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc9Z7wY22njkv3v9CbG79Q2l3PnzGcLTv0X2lTTU5s79tj4h-Io2VFN1Fd6WcBdfrs6TL4AvYGmlUzoeEpwckmXQa9si3s53pA-15_JXj5se5HilgJyDvT8xpilhw8GdFvD1IVEK_-lHntkApsj8tjpeJDfc6Wl5ZaaU2R069fWjQHMP8YgRDQ475HXsIW/s1280/photo_2025-05-25_12-23-20.jpg
លោកហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល ១ភាគរយ ( G-1%Club ) និងជាសហប្រធាននៃកម្មវិធីពានរង្វាន់ Asia Prestige 50 Under 50 CEO Exellence Award បានមានប្រសាសន៍ថា វិធី«Asia Prestige 50 Under 50 CEO Exellence Award »គឺជាស្ថាប័នអន្តរជាតិបង្កើតឡើងដើម្បីស្វែងរកថ្នាក់ដឹកនាំ ឬម្ចាស់អាជីវកម្មឆ្នើមលើគ្រប់វិស័យជុំវិញអាស៊ីអាគ្នេយ៍ដែលមានអាយុក្រោម 50ឆ្នាំ និងមានចំនួន 50នាក់។ ស្ថាប័ន Asia Prestige 50 Under 50 CEO Exellence Award ចាប់ផ្តើមឡើងនៅឆ្នាំ ២០១២ ដែលមានការចូលរួមពីប្រទេសផ្សេងៗដូចជា៖ ប្រទេសកូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន ស៊ីងហ្គាពួជាដើម រហូតដល់ឆ្នាំ២០២៥ នេះមាន5ប្រទេសចូលរួមបន្ថែមទៀត ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmsQuasGM9g9C7siQWyR-TBk9vLCaRxSibe6U33H1X0UytlPr7t1tNE2R4NQNH2UFqddMl_Pk4dFHLF27REpQU0384lxHI4npZhBGvW6L2JmwrS-np9Xm1uiJuYsljlQJYVdUaYugRJaNAE2YiBz9seVe_VawSHQUseA8sz0AoDbgT0VHdL_wpD6J6ppM_/s1280/photo_2025-05-25_12-23-21%20(2).jpg

លោកបន្តថាកម្មវិធីនេះត្រូវបានរៀបចំឡើងអស់រយៈ ពេល៩៥ថ្ងៃ មានអ្នកចូលរួមដាក់ពាក្យចំនួន ១៦៤២ នាក់ ក្នុងចំណោម ៣៩ ប្រទេស ក្នុងនោះយើងបានជ្រើសរើសអ្នកមានសក្ដានុពលចំនួន ៤១៤នាក់។ ជាចុងក្រោយយើងសម្រេចជ្រើសរើសបានម្ចាស់ជ័យលាភីសរុបចំនួន ៥០ រូប មកពី២៦ប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh2Vuu9CCnGsUh-stWc1w2D_wh859J-P5ghARLMcq6txwbEKDuloipMl4STUabkw8zhsiqYlWerD18wfAeT0HWjROa1V3vj0FU9jkzNrYBA9wnmxzlIiZshqTmmYcD78tXjabu_xLrO1ayf3n_d1O0AKFrPWEaHCADNgpYU1_OYjxTqcmRy1RaH02wXM9m/s1280/photo_2025-05-25_12-23-21%20(3).jpg
គួរបញ្ជាក់ថា កម្មវិធីនៅថ្ងៃនេះ មិនត្រឹមតែអបអរសាទរពីភាពជោគជ័យនៃម្ចាស់ជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងរួមសហការណ៍ និងការផ្សារភ្ជាប់រវាងយើងទាំងអស់គ្នា ដើម្បីកសាងកំណើនសេដ្ឋកិច្ចប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ។ ពានរង្វាន់ដែលបានរៀបចំសម្រាប់ផ្ដល់ជូនម្ចាស់ជ័យលាភីនៅរាត្រី នោះមាន៥ប្រភេទរួមមាន 1. Visionary & Innovation CEO Excellence Award 2. Best Start-Up CEO Excellence Award 3. Great Leadership CEO Excellence Award 4. Great Leadership ROLE Excellence Award និង 5. Outstanding CEO GURU Award ៕