ទស្សនិកជនជាអ្នកគាំទ្រជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត គឺជាមនុស្សម្នាក់ដែល ស្រលាញ់នាឡិកាខ្លាំងហើយបានទិញនាឡិកាជាច្រើនរាប់មិនអស់ខណៈពណ៌ដែលលោកស្រលាញ់គឺជាពណ៌ក្រហម។ ការទិញនាឡិកាទំនើបចុងក្រោយនេះបានធ្វើឱ្យអ្នកលេង បណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែតម្លៃនាឡិកាដែល ទេព បូព្រឹក្ស ទិញឱ្យ ជី ដេវិត គឺមានតម្លៃរាប់ម៉ឺនដុល្លារទិញលុយសុទ្ធមិនបង់រំលោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE4gPKUWRMBv4dRbATEpM2jMhwQH3JFZVTAaKA_uWlwEdmXIN9S50vmhU99dUzb6mIWFBcEJq3KR6MmYDy9zvxCTE3PFhORClyR2WRGy-KAJRMrU_BenuUOVqY0ZEoCuFpI2PEk2DIGg9Y6U5GbHC0QJ6skqV8Z3X-gzNCNNdpNxLP_YqexUrUEY1N2n9R/s2048/image_2025-05-26_09-14-48.png
កាលពីថ្ងៃទី២៤ តារាចម្រៀង ជី ដេវិត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស ជាប្រពន្ធ បាននាំទៅទិញនាឡិកាថ្មីជាកាដូមុនថ្ងៃរៀបមង្គលការមកដល់។ អ្វីដែលកាន់តែពិសេស ទេព បូព្រឹក្ស លេងឈុតធំបានចំណាយប្រាក់រាប់ស៊ិបម៉ឺន ដុល្លារទិញនាឡិកាប្រណីតម៉ាក Richard Mille 11-02 Full Titanium ខណៈដែលតម្លៃវិញត្រូវបានគេទម្លាយថា គឺមានតម្លៃរហូតដល់ ៣០,៥០០០ដុល្លារឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzYcHD1GjrxFQPknhtSSQOBm66U6wHLj_Ji2-bwCDMVYQ-m6WBAfsg2s74Po3He-SMma1853cB7Wjs2d4IRs0J2Otvw09r_o7gB8rPfokUoZBocdQ2Alze5Oj75VrN8g5c0ZuSF-d8N5WgmwYudWBoJ4-Wviol_tJTLPsRohXKDivW_egwU5nZb85oXPoB/s2048/image_2025-05-26_09-14-35.png

ជាមនុស្សដែលស្រលាញ់នាឡិកាហើយត្រូវបានភរិយាផ្តល់ជាកាដូជាទីគាប់ចិត្តនេះ ជី ដេវិត បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដោយបានពោលទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស ថា «ប្រពន្ធសម្រេចក្តីស្រមៃថ្ងៃអាពាហ៍ពិពាហ៍ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRfKIBaW2l9YP3Z52hv6JLLtbpLMB46OVgjAyFWS-5ns7QH2f5tKldFajA9_mKWojJXr-71UTqLuP5pHYALZ3c2pfnTXxY3dU40isPJqwybQikTtjbJr_zLUnPA1APHZcpKBUrSnB0oyApYJztOzsOxYTKOODC7MQjVqON_TwQ7zP9SDyS6cMOVxixJ7dp/s2048/image_2025-05-26_09-14-34.png

អ្វីដែលកាន់តែពិសេស ម្ចាស់ហាងដែលលក់នាឡិកាប្រណីតនេះបានចេញមកបញ្ជាក់ថា នាឡិកា ដែល ទេព បូព្រឹក្ស ទិញឱ្យ ជី ដេវិត នេះគឺប្រើលុយសុទ្ធមិនបង់រំលោះទេ ហើយក្នុងនោះម្ចាស់ហាងក៏បានពោលសរសើរទឹកចិត្តរបស់ ទេព បូព្រឹក្ស ដូចគ្នាដែលសម្រេចក្តីស្រមៃរបស់ ជី ដេវិត៕