ចិន និងជប៉ុន នៅតែបង្ហាញភាពតានតឹងដាក់គ្នានៅលើប្រជុំកោះ Senkaku ដែលប្រទេសទាំងពីរអះអាងជាកម្មសិទ្ធរៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3_b0ohznRn_lnsTTpL0OrT308YDIBPLGnTEeUVrYmbIv1t6iTfc_B8IHri92J8ck_BJc6_LVtKCBtOnFk_MkEF2dhzprVv0hQpMJDsTC5GImKzHTNi0s66vuE3tB2t9w2CXUy_V_-hiLb3iCkSmDyq2fasRzsge6F0qwZLQ086uSZ3rrqG7tK5TyRT-9R/s3148/image_2025-05-24_14-09-32.png

ប្រជុំកោះ គឺជាចំណុចសំខាន់នៃជម្លោះទឹកដីរវាងជប៉ុន និងចិន ដែលបានអូសបន្លាយរាប់ឆ្នាំ ដោយភាគីចិនអះអាងជាអ្នករកឃើញ និងកម្មសិទ្ធិលើកោះចាប់ពីសតវត្សទី១៤ ក្នុងរាជវង្សមីង ខណៈភាគីជប៉ុនបានកាន់កាប់សិទ្ធិលើកោះចាប់ពីឆ្នាំ១៨៩៥ រហូតដល់ជប៉ុនចាញ់សង្គ្រាមលោកលើកទីពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRbi1Qstwtdy-TmG4ISyfPPnVnL_ej2PGplmb3CFefyrvxFJgD4UXhNbSrNFMs1fqx-hQ0DXtOzeC4amiUNdgOuTvkaUpZ2t8C60xuCsbD1vtzjPWlsch_0GB7Vd30WyW49pX0PmdWV0Euxr8aEKzu9t8Yno360WAqS1AHCCuJwP_9SGa06g7S3o72V6cA/s1600/image_2025-05-24_14-09-37.png

ក្រោយមកទៀត កោះនេះ ត្រូវបានសហរដ្ឋអាមេរិកគ្រប់គ្រងចន្លោះពីឆ្នាំ១៩៤៥ ដល់១៩៧២ ដោយចាត់ទុកជាផ្នែកមួយនៃរដ្ឋបាលស៊ីវិល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhFMC1cO7CUYKHB-c219lPBjPntAPN3HAvjXPG-B48epnzvqNuB2tjyQ04YjmEhliMon0ABjt6fcFC-82dAAK7_OcH7RYQX2yRI9ASnJBW2InjYIo5pGE45Urb3FIcmhI3TsnaIeVofHtdqHdKaUC-pKD8q_B1gPcJfQkms1aCxT_o511vy0hajSys0z9N/s2048/image_2025-05-24_14-09-38.png

នៅអំឡុងពេលនោះ កងទ័ពអាកាសអាមេរិកបានយកប្រជុំកោះនេះ ជាទីលានហ្វឹកហាត់ទម្លាក់គ្រាប់បែក មុនផ្ទេរកោះទាំងអស់ទៅឱ្យជប៉ុនវិញ នៅឆ្នាំ១៩៧១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmez6YQL5SrFbHPiYsFB7dq7N83HBV1IJFjLY4bL0qbFEEgIyNo2lOAKVtmRoeB51EckrHyC_b0B35QuRsSNg2UGVMLgTXQjGPzGiJSiNE_0eii0VgklpA-OOR_OY9m5pcvIypbgsuOOHII30jqJ1xRqn17XnddlZIZbsO5lSR4JZ8vfNvQKMzyKyikURV/s1600/image_2025-05-24_14-09-40%20(2).png

លុះដល់ចុងទសវត្សរ៍ទី ៧០ គេបានរកឃើញថាប្រជុំកោះ Senkaku ជាប្រភពធនធានប្រេង និងឧស្ម័នក្រោមបាតសមុទ្រ ទើបចិនចាប់ផ្តើមតវ៉ាទាមទារកម្មសិទ្ធិលើកោះទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibsuQg5EVg83zW23RfErV_wA3pxWLSpX_AlaI-gFivTN5BNABIApmtUIngFgcQv5psYNQt_BeJ0iBNWDW07-kQ48wTKdt8sZpk_izmqYQ_xBo22WoXR-iSeMzjpmm3NWr_OQ0N2CGyZcRDHYMjU-wtcBWu3y0BqPenUNCGFYtB4QbFEmeZmrRnX6Jl5LfU/s2560/image_2025-05-24_14-09-43.png

គិតមកទល់បច្ចុប្បន្ន ភាពតានតឹងនៅប្រជុំកោះនេះ នៅតែកើតមានឡើង ព្រោះប្រទេសទាំងពី ចង់កាន់កាប់កោះនេះ ដើម្បីយកសម្បត្តិធម្មជាតិ និងជាពិសេសអាចពង្រីកមូលដ្ឋានទ័ពរៀងៗខ្លួន៕