រាជធានីភ្នំពេញ ៖ មិនមែនថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នោះទេដែលជាថ្ងៃបើកដំណើរជាផ្លូវការនូវអាកាសយានដ្ឋានថ្មីអន្តរជាតិតេជោ ពោលគឺបានផ្លាស់ប្ដូរទៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeSUYdoB80nNmeutQZb6tjxGPYdTAgbZiYU8q6EyOe0mP808BfmB2O_RtP0pbQLLVxI13oUaRzBqdWmdkP20YftPuFP3ochwpTJu3QTnrBQGk1QzTHDB6utfe80LWMUWBOTrgGECM3tjSzixJn9hZu2setKkB69IccEAynP9NxuZL_ISOYdPxHJmPedpFD/s1280/499677250_1251602496321168_908128927072453606_n.jpg
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នឹងដាក់«ប្រតិបត្តិការ»ជាផ្លូវការចាប់ពីថ្ងៃទី៩ ខែកញ្ញា ខាងមុខតទៅ ខណៈ «ពិធីសម្ពោធ» បើកឱ្យប្រើប្រាស់អាកាសយានដ្ឋាននេះ នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ការកំណត់បែបនេះ គឺយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGFfETdxiPIMGH9rE_wirpOzoDj1svGWYDqOVV6wmRpJnEXKh-fYoAoX_23oa9pkMqZcH8NQIkXgNDOeGy6rfR3Fgo3zZ3LAi02csi5sfb-oeCV51DtoCI-FP5C2rfBXYTPN8nAchKr918c2C_mBN_2LI0Tq3m5e7sMv9N1iFVJZVVWiYUJQv1zfctMZIG/s1280/500110630_1251602572987827_1656296118471748301_n.jpg

គួរឲ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានសាងសង់គ្របដណ្ដប់លើផ្ទៃដី ២ ៦០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ចំពោះទុនវិនិយោគសម្រាប់ការសាងសង់គឺមានប្រមាណ១ ៥០០ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGND2Kk3vwmyQET-3I8cyLwpW9w0dx4au6BJF7XID7MXHLoq4ZGPzThAa3minApcBkD1mnpedAe8ETriVTX6GfQU0jXQ_28RijZMc_fUxHg-q9xE7C5LtpPv6xYKTIsMRxuzt1twXtcJVQyUNk-fTCxG44SNio_OYCsalihYoi19CK5IvtNJh4lY4q8hbz/s1280/photo_2025-05-24_08-47-27.jpg

អាកាសយានដ្ឋាននេះត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កន្លងមកបានបង្ហាញថា វានឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពលមួយ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកឆ្នាំ២០២៥៕