សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គាត់មានគម្រោងតម្លើងពន្ធ 25% លើក្រុមហ៊ុនស្មាតហ្វូនទាំងអស់ដែលមិនផលិតនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសគឺក្រុមហ៊ុនដូចជា Apple និង Samsung។ គាត់បានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនទាំងនេះមិនផ្លាស់ប្ដូរចំរោងផលិតមកសហរដ្ឋអាមេរិកទេ នោះពន្ធនេះនឹងចូលជាធរមានចំពោះផលិតផលក្រៅស្រុកដែលនាំចូលមកអាមេរិក ។ 
យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា លោក Donald Trump បានធ្វើការដាក់គំនាបទៅលើលោក Tim Cook នាយកប្រតិបត្តិ Apple នៅក្នុងការសន្ទនាមួយរវាងអ្នកទាំងពីរ អំពីការផ្លាស់ប្ដូររោងចក្រផលិត Iphone ពីចិនទៅឥណ្ឌា កាលពីពេលថ្មីៗនេះ។ ប្រធានាធិបតីអាមេរិករូបនេះ បានព្រមានថា ប្រសិនបើ Apple មិនផ្លាស់ទីតាំងផលិតពីក្រៅមកក្នុងសហរដ្ឋអាមេរិកទេនោះ ក្រុមហ៊ុន Apple នឹងត្រូវជាប់ពន្ធដូចក្រុមហ៊ុនបរទេសដែរ ។
ការប្រកាសបែបនេះ បានបណ្តាលឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីទីផ្សារហិរញ្ញវត្ថុ ដោយតម្លៃទីផ្សាររបស់ Apple ថាបានធ្លាក់ចុះប្រហែល 70 ពាន់លានដុល្លារ។ អ្នកវិភាគជាច្រើនបានអះអាងថា ការផ្លាស់ទីកន្លែងផលិតរបស់ iPhone មកសហរដ្ឋអាមេរិក គឺជាការងារដ៏លំបាកមួយ និងអាចធ្វើឲ្យតម្លៃលក់ iPhone អាចកើនឡើងដល់ប្រមាណ 3,500 ដុល្លារ ដោយសារតម្លៃកម្លាំងពលកម្ម សម្ភារៈ និងគ្រឿងបរិក្ខាផ្សេងៗមានតម្លៃខ្ពស់។
.jpg)
ចំណែកក្រុមហ៊ុន Samsung ដែលបានផលិតឧបរណ៍របស់ខ្លួនភាគច្រើននៅវៀតណាម និងឥណ្ឌា ក៏អាចរងផលប៉ះពាល់ផងដែរ ប៉ុន្តែយុទ្ធសាស្ត្រផលិតដាច់ដោយឡែករបស់Samsung អាចជួយបន្ថយផលប៉ះពាល់បានខ្លះ។
.jpg)
ការគំរា.មតម្លើងពន្ធនេះ អាចមានផលប៉ះពាល់ជាច្រើនទៅលើទីផ្សារភាគីអឺរ៉ុបនិងអាមេរិក ដែលបណ្តាលឲ្យក្រុមហ៊ុនធំៗដទៃទៀតបន្តពិចារណាពីយុទ្ធសាស្ត្រផលិត និងខ្សែផ្គត់ផ្គង់របស់ពួកគេឡើងវិញ៕










