អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជានៅម៉ោង ១១:៤០ នាទីយប់ថ្ងៃទី ២៤ ឧសភា ២០២៥ ក្រោមការតាមចាប់ខ្លួនដោយអាជ្ញាធររុស្ស៊ី សហការជាមួយប៉ូលិស Interpol និងនគរបាលព្រំទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។.png)
លោក ហេង សិទ្ធី ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ដោយចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។

ការចាប់ខ្លួនលោកហេង សិទ្ធី ធ្វើឡើងក្រោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ តុលាការកម្ពុជាបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោក ហេង សិទ្ធី ពីបទគំរាមកំហែង ហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤៕











