Home តារាអន្តរជាតិ Dylan Wang គ្រវាសទូរសព្ទអ្នកគាំទ្រទៅលើដី

Dylan Wang គ្រវាសទូរសព្ទអ្នកគាំទ្រទៅលើដី

95
0

យោងតាម Sohu នៅថ្ងៃទី៦ ខែមេសា វីដេអូមួយដែលបង្ហាញពីតារាសម្តែង Dylan Wang គ្រវាសទូរសព្ទអ្នកគាំទ្រម្នាក់ទៅលើដីមិនឱ្យថតលោកបានរីករាលដាលពាសពេញបណ្តាញសង្គមដែលបង្កឱ្យមានប្រតិកម្មចម្រុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0e64tIkvJLAScx2C6OB27r94DSZxH4WXrOzI9tpq0hCK-0SGndhdIjQ8GxyhLIjI8Ns6t2O4wYPFNDcSYfDDOtLmsSW55zcQPoEb_sqn6pRXpIeAc9DbHe-H6iBV_VXIFIT7kOf3wDuY7AyJfMkBoGo5-5zbE_UckX5H6ABU-lu7lppS8y_BxzPHuzcEo/s1440/image_2026-04-07_10-25-27.png
យោងតាមរូបភាពពីកន្លែងកើតហេតុនិងប្រភពជាច្រើនហេតុការណ៍នេះបានកើតឡើងនៅពេលដែល Dylan Wang កំពុងចាកចេញពីព្រឹត្តិការណ៍បាល់បោះមួយ។ នៅពេលនោះ អ្នកថតរូបជាច្រើនបានឡោមព័ទ្ធលោក រួមទាំងអ្នកគាំទទ្រម្នាក់ដែលស្ទើរតែរុញទូរសព្ទរបស់ខ្លួនចំមុខរបស់តារាសម្តែងរូបនេះដើម្បីថត ដែលរំលោភលើកន្លែងផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEtJv7bTi2WAusoqTJUq_teJxMHyT7KXE2XMjMMYjGGRCcdfQBtxOPzXUiu24FRu1GjP5KBpufxVBZIQXxVkxkvQGTnQ0xi6OFq4TW9UGnhH6uIswF-ph7gR8-fbTYyBEcPZ-rOJqw0UOmKN00LkpmJkVxeF3faMsK8XplDqki5GRrtCtzbPBYbooIjCWL/s1460/image_2026-04-07_10-38-29.png
Dylan Wang បានបង្ហាញការមិនពេញចិត្ត ហើយបានប្រើដៃរបស់ខ្លួនដើម្បីយកទូរសព្ទរបស់អ្នកថតរូបនិងគ្រវាសចេញមិនឱ្យថតលោក។ សកម្មភាពនេះទទួលបានប្រតិកម្មចម្រុះ។ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានរិះគន់តារាសម្តែងរូបនេះដោយនិយាយថាលោកមានអាកប្បកិរិយាដូចជាតារាល្បី ហើយមិនសមហេតុផលជាមួយអ្នកគាំទ្ររបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនដែលមានវត្តមាននៅកន្លែងកើតហេតុក្រោយមកបាននិយាយការពារតារាសម្ដែងរូបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLqun_CxJgrnAsAl8qOaSEEHM94fsjiy9sO08mmqgo4JoNg0gCXtebJqUsw25PYgGLJzsK8bPsgKhOLkwi7qiARamFpoShT8xB8UMUS6GlWWrNb_jHTTkDtQpgFWZIbCsv4-1fMxjoGpLD-8lXcaaEyYwSYzd9NGkjRde7M_9NrfLBM2go7UfMOyu7gUh4/s1440/image_2026-04-07_10-25-28.png

ពួកគេបានបង្ហាញថា អ្នកដែលថតវីដេអូដែលត្រូវបាន Dylan Wang គ្រវាសទូរសព្ទចោលគឺអ្នកគាំទ្រងប់ងល់ឈ្លក់វង្វេងខ្លាំងដែលបានតាមដានតារាសម្ដែងរូបនេះជាយូរមកហើយ។
ទោះបីជានេះជាកាលវិភាគឯកជនរបស់ Dylan Wang ក៏ដោយ ក៏មនុស្សម្នាក់នេះនៅតែខិតជិតលោកឥតឈប់ឈរ ដោយថតមុខរបស់លោកដោយគ្មានការអត់ធ្មត់។ ការយាយីបែបនេះធ្លាប់បានកើតឡើងច្រើនដងមកហើយ។ អ្នកគាំទ្ររូបនេះតែងតែបង្ហាញខ្លួននៅលើឈុតភាពយន្ត នៅតាមពហុកីឡដ្ឋាន និងសូម្បីតែនៅខាងក្រៅតំបន់លំនៅដ្ឋានរបស់សិល្បកររូបនេះដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតធម្មតារបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-AcnHsksHd3hb9JSQcm8rtwpCRRHa4aw2vbH7POEc2LSHvU-WecM32ywam45HFoaS0shUysBw7l8NCnLpNUm7443UvBOXI0DBkHEvhPtcC88ttlG3PaRm9UaYW2GXPhUxREQTrzpO9h3zpA3AQe6XiSs9UVYtwWqo3nJ0t2jBDXImaSMIBOQzieCnKTks/s1460/image_2026-04-07_10-38-29%20(2).png
បន្ទាប់ពីហេតុការណ៍នេះបានរីករាលដាល សហគមន៍អ្នកគាំទ្រសកលរបស់ Dylan Wang បានបង្ហោះសេចក្តីថ្លែងការណ៍មួយភ្លាមៗប្រឆាំងយ៉ាងដាច់អហង្ការចំពោះអាកប្បកិរិយារបស់អ្នកគាំទ្រ ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពហួសហេតុដូចជាការដើរតាម ការថតដោយសម្ងាត់ ការដើរតាមពីក្រោយ និងការតាមដានកាលវិភាគហោះហើរ ដែលរំខានដល់ការងារ និងជីវិតរបស់សិល្បករ និងថែមទាំងគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ Dylan Wang ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3YNdBBZ91naUeFVrPLX_qsv4j1UqZnz4snDk5RWJb8rIqDfZSFLJjBTmcOmpXyBI2JYqlkIDXI-O8b9qVz2gW3rxnhr0HncZcy6_sVypSeN-xfUGcyMhQ4p_Sis7zd3NYXDn1TbXPuqDd8dRdgIAPXRSbXB2j9iIUZ8SDKcPNk-_YFZXG2hvK9DA9yvK2/s1620/image_2026-04-07_10-25-28%20(2).png

ការរំលោភបំពានធ្ងន់ធ្ងរនឹងបណ្តាលឱ្យមានការហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យចូលរួមក្នុងសកម្មភាពសហគមន៍អ្នកគាំទ្រផ្លូវការ។ ប្រសិនបើមានសញ្ញានៃការរំលោភបំពានផ្លូវច្បាប់ វិធានការសម្របសម្រួលនឹងត្រូវធ្វើឡើងស្របតាមបទប្បញ្ញត្តិ។ ជាចុងក្រោយ ពួកគេបានជំរុញឱ្យអ្នកគាំទ្ររក្សាព្រំដែននៅពេលតាមដាន Idol របស់ពួកគេ រក្សាភាពស្ងប់ស្ងាត់ និងធ្វើការរួមគ្នាដើម្បីកសាងបរិយាកាសអ្នកគាំទ្រដ៏ស៊ីវិល័យ និងមានបរិយាកាសល្អ៕